ខេត្តឈុនបុរី៖ ភ្ញៀវទេសចរជាង 10នាក់ បណ្ដែតខ្លួនស្នើសុំជំនួយលើផ្ទៃទឹក ខណៈក្រោយមកត្រូវបានជួយសង្គ្រោះចំនួន 4នាក់ រីឯ9នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួនរកមិនទាន់ឃើញ ក្នុងហេតុការណ៍លិចទូកទេសចរ នៅតាមបណ្តោយផ្លូវរវាងកោះឡាន និងឆ្នេរម៉ានវិឆៃ ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetQueznzAxKJPIw3ywj6z8aTVotsaGaKjsc3utlc3Eb4WRemih9q5PlCcSi33DiEdRXferBJh7b5-9s11_aaldBI9YV3T-IlhgPncKUAZTiZQN0YbhQjSEGXUZNtZHBA7OHjtuZrOGYsDOG5Pm7P_tGFC_or-rc079XTpsVuMVLGwlxqSzdJ0NoELAsLA/s1280/photo_2025-11-22_10-44-50.jpg
កាលពីថ្ងៃទី21 ខែវិច្ឆិកា មជ្ឈមណ្ឌលបញ្ជាការសម្រាប់ការអភិរក្សផលប្រយោជន៍ជាតិនៅសមុទ្រ តំបន់ 1 ខេត្តឈុនបុរី ទទួលបានសេចក្ដីរាយការណ៍ថា មានទូកទេសចរណ៍មួយគ្រឿងបានលិច ខណៈដឹកអ្នកដំណើរចំនួន 12នាក់ និងតៃកុងម្នាក់ ទៅកម្សាន្តនៅកោះឡាន ដែលក្នុងនោះមានមនុស្ស 9នាក់ បានបាត់ខ្លួននៅក្នុងទឹក ដោយមិនដឹងថាជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណាឡើយ។ តាមការបញ្ជាក់ មនុស្សទាំង13នាក់នៅលើទូកនោះ គឺសុទ្ធតែជាជនជាតិថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMxaITY8LzrVnBXuJ2aEWA-rUupqWUaMBlIJuoEpfe_71OODufQxsMlhI9gafBFVfqjYQAKUcMnFEMeFN1wN-YF34t_smp9uIfAAwvbpvNkhMjb4ayhSjLsyiPZyNu7M96c0WkM4viu2wrKZua1fCb0sduvOZTMOFacxQRl1KLcTqM0XpXKa5gY7D5fQ0W/s2048/585890331_1779315549503685_459884576724623905_n.jpg

បន្ទាប់ពីការស៊ើបអង្កេត នៅពេលដែលទូកចាកចេញពីកោះឡានវាបានជួបប្រទះនឹងរលកខ្លាំង និងម៉ាស៊ីនបូមទឹកដែលមានបញ្ហា ដែលបណ្តាលឱ្យទូកលិចនៅម៉ោងប្រហែល 9:០០ ព្រឹក។ ភ្លាមៗអ្នកដំណើរ 4នាក់នៅលើទូក (រួមទាំងក្មេងស្រីម្នាក់) ត្រូវបានជម្លៀសចេញឡើងលើទូកសង្រ្គោះ ខណៈអ្នកដែលនៅសល់ចំនួន 8នាក់ផ្សេងទៀត រួមទាំងក្មេងប្រុសពីរនាក់ត្រូវបណ្ដែតខ្លួនលើផ្ទៃទឹក ដែលធ្វើឱ្យមនុស្សទាំងនោះប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែពួកគេមិនអាចហែលទឹកបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfESGPaKYeM9FJNL8bsZaZh5vC3bnw9psqJaDPU4M4Jfd9kPMxwsyRRzlmxdqnyMS_z7fEO4TQR0QMeH-UGcAnp6SL_Lz1hX20NGwsBxo949a171kAf_tLnEDZC62NIYodBKGAMvhCkLHOTHVXA_VMusvrGtt7nRDuoH59YJz4UJ81oIqJwoXQj1Rlc6N7/s2048/586582608_1779315746170332_5110735586330435911_n.jpg

នាយកដ្ឋានសមុទ្រឈុនបុរីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការដាក់ពង្រាយនាវា 4008 ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជាបន្ទាន់នេះ តែទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងជួបនឹងឧបសគ្គ ដោយសារស្ថានភាពរលក និងខ្យល់បក់ខ្លាំងនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEMtP7AvaTWP8P_OD5vCSjae0kt8HKLvmvOiTDLjdXGgMGjcQWT9SaoA6CIW-VDTfHSsNKldKdbyfQi3VHxxCr4w7T_3U5C0q_7hKoR9bwEDSLjudOEF7xeX5E7bZDmJ7pd3j_LLHm4MdSjuxZLArRHbsZnCVTjqSurj6fyytH-jd7rMmUYNlHPrzghHxn/s2048/586609259_1779315602837013_555646055052813218_n.jpg

គួរបញ្ជាក់ថា នេះគឺជាឧបទ្ទេវហេតុលិចទូកទេចរណ៍ជាលើកទី2 ហើយនៅក្នុងសប្ដាហ៍នេះសម្រាប់ប្រទេសថៃ ដោយកាលពីថ្ងៃទី21 ខែវិច្ឆិកា មានករណីលិចទូកទេសចរណ៍ធំមួយានៅបរិវេណកោះក្រាដាត ស្ថិតនៅឆ្ងាយពីកំពង់ផែកោះគុត ប្រមាណ15គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqENmz2BZD0IRtPl9kCf4Mq-ItEzApeisUhu6FkWA8SfB3I7V8BjflybFHxxsFPR0nh47wXkg-Q69ar6ovH520nDaTxY18ln-rsR1A2F-bd0m0FfRi5AxAr3E8Nq_INKtkxyPusfxdD02StGCfRogDuO-vSitanxItAPl3D1RPFRloUm96WYSKGyzamb6a/s885/photo_2025-11-22_10-44-50%20(2).jpg

ហេតុការណ៍នោះ បានធ្វើឲ្យរភ្ញៀវទេសចរចំនួន 92នាក់ រួមទាំងអ្នកធ្វើការលើទូកចំនួន 5នាក់ ស្រែកដង្ហើយរកជំនួយទាំងភ័.យស្លន់ស្លោ.រ។ យ៉ាងណាក៏ដោយ ដោយសារតែភ្ញៀវទេសចរទាំងនោះសុទ្ធតែមានអាវការពារគ្រប់ៗគ្នា ដូច្នេះមិនបង្កឲ្យនរណាម្នាក់បាត់ខ្លួន ឬលង់ទឹកឡើយ៕