Home Blog Page 27

Shakira ចេញចម្រៀងថ្មីដើម្បីគាំទ្រព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦

0

ម្ចាស់ក្សត្រីនៃតន្ត្រីបាល់ទាត់ពិភពលោក Shakira នឹងចេញបទចម្រៀងថ្មីមួយដើម្បីអបអរសាទរការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដីនៅថ្ងៃទី១៤ ខែឧសភា។ នៅលើបណ្តាញសង្គម Shakira បានបង្ហាញពីបទចម្រៀងមួយដែលនាងបានសហការជាមួយ Burna Boy ដែលជាអ្នកចម្រៀង និងផលិតករតន្ត្រីជនជាតិនីហ្សេរីយ៉ាដ៏ល្បីល្បាញម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsI1c_4IXU52v3pxRO0JHc5zQPaspDObRG0d9hFT2m21fmi5D75Rfm6-0A1Os1HSSq_zQ8TrjpXj3RdZ_iZwJayS-bpW79o239oRa66zCSCsgLKQubjsUg0KJjdj6LSI4FpsU_eLtmg3LduZyt7KqBbwQ6Sptsvyi3OJyTWFCjlVh5GKFrqgJFdB-Z40/s960/image_2026-05-09_15-45-56.png
Shakira បានបញ្ជាក់ថា «Dai Dai ដែលជាបទចម្រៀងផ្លូវការរបស់ FIFA World Cup 2026»។ នៅក្នុងវីដេអូនេះ Shakira បានបង្ហាញខ្លួននៅលើពហុកីឡដ្ឋាន Maracan ក្នុងប្រទេសប្រេស៊ីល រួមជាមួយអ្នករាំ។ នាងច្រៀងជាភាសាអង់គ្លេសនិងលាយភាសាអេស្ប៉ាញ។ នៅក្នុងការបង្ហោះរបស់ Shakira អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះតារាចម្រៀងរូបនេះ។ ការរំភើបចិត្តរបស់ទស្សនិកជនដោយសារតែបទ «Lighter» ដែលជាបទចម្រៀងបាល់ទាត់ពិភពលោកដំបូងដែលចេញដោយ FIFA ត្រូវបានគេរិះគន់ថាគួរឱ្យធុញ និងគ្មានជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrv0FLtP58C9lf9YGlDG0eDdrkhp8UsfZdOkdRRXIAdvWG5r5HcF83tXqdkoY2TzjyjR86y_XAoNjqhqkiVhMPI6TwM-DWR38-LfmGVrUKCbUq9TPyJXWdcE4WXHv8DcdaL9Wf6VoRI_mDHfcscOKGkc7x98YSnRyoA9aoz_uZ-IfGND2xElRPPtk-eWI/s2048/image_2026-05-09_15-45-57.png

Shakira ត្រូវបានគេស្គាល់ថាជា Queen តន្ត្រីព្រឹត្តិការណ៍ World Cup ជាមួយនឹង បទចម្រៀងល្បីៗរបស់នាងគឺ «Hips Don’t Lie» (Bamboo) និង «Waka Waka»។ «Waka Waka» ដែលជាបទចម្រៀងផ្លូវការនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ គឺជាបទចម្រៀងដែលលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍ World Cup ដែលមានចំនួនជាង ១០ លានច្បាប់ និងបច្ចុប្បន្នមានអ្នកចូលមើលចំនួន ៤.៥ ពាន់លានដងនៅលើយូធូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwjydJXX_mZWu05Y897Vwi47cAtfYZTuH8yykriNbJE7aLOVjv1zQYS1o9sgq9JPH1RiK9d7c74MhcmG0iMiaViJJ-49xSB98-FqBCvALn8J0YaAGPnES6_SisOwTnKAfiAFSfA7uA8Rg7XvoFqK-2DiQTiSpimML7w0H7QI1_vRxaeAxjaQwPq39bfHc/s2048/image_2026-05-09_15-46-00.png

ទោះបីជាមានជម្លោះសិទ្ធិអ្នកនិពន្ធដំបូងក៏ដោយស្នាដៃនេះត្រូវបានដោះស្រាយនៅពេលក្រោយ ហើយបានក្លាយជានិមិត្តរូបនៃការប្រកួត។ ក្នុងឆ្នាំ ២០០៦ ទោះបីជាមិនមែនជាបទចម្រៀងផ្លូវការសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់ក៏ដោយ បទ «Hips Don’t Lie» ត្រូវបានចាត់ទុកថាជាបទចម្រៀងបាល់ទាត់ពិភពលោកដ៏ល្អបំផុត និងល្បីល្បាញបំផុត។ យោងតាម Billboard បទនេះបានឈរនៅកំពូលតារាងបទចម្រៀងនៅក្នុងប្រទេសចំនួន ៥៥ ដោយជាប់ចំណាត់ថ្នាក់ក្នុងចំណោមបទចម្រៀងលក់ដាច់បំផុតនៃសតវត្សរ៍ទី ២១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHluRrPreFaw7kxeXXXNuACy1lathWvX5bfWrZPd54arkqfewvAc9FEl73y2pv1lD8n44gp1I4TkPeRSVaku5BokSRMJYhlFYn66XBiCgynOrjE1Q4RYRNOQ6R2PN7ZS7EokQUNBHSrRPc8k9o4wFhs9G6RryadUEoUz5JVQqxxVfObIdv2hbs3Alv1eQ/s2048/image_2026-05-09_15-46-04.png

Shakira អាយុ ៤៩ ឆ្នាំ គឺជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសកូឡុំប៊ី។ ពេញមួយអាជីពរបស់ខ្លួន តារាចម្រៀងរូបនេះបានឈ្នះពានរង្វាន់តន្ត្រីដ៏មានកិត្យានុភាពជាច្រើន ហើយបទចម្រៀងជាច្រើនរបស់នាងបានបំបែកកំណត់ត្រាពិភពលោក Guinness៕

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃនេះ

0

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ពន្ធនា.គារអស់រយៈពេល២៤៣ថ្ងៃ (៨ខែ) ក្រោមលក្ខខណ្ឌការត្រួតពិនិត្យផ្នែកច្បាប់តម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ។ លោកបានឱបក្រុមគ្រួសាររបស់ខ្លួន និងស្វាគមន៍ទៅកាន់មន្ត្រីគណបក្សភឿថៃ រួមទាំងក្រុមគាំទ្រអាវក្រហមដែលមករង់ចាំផ្តល់កម្លាំងចិត្ត បន្ទាប់មក ឡើងជិះរថយន្តត្រឡប់ទៅផ្ទះដោយមិនផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSJZxMi2wY1R5XH7YrbyUXZFTiiBzE1KJunl36vsbG3rjpzZ7JMuTpNJgr8SrEzQRsX8PDr6x3wYfQSs4hr8yUZ79kouac898EIgjLU91XTE39p_-bjCu7q7IGWRUeLWYLfYKBIF74Pia6H4gTZexRrguUMKXwMwnRwEB6z7hnfcLHQ8SGNEZIY1ol58/s1280/photo_2026-05-11_10-36-38.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពនាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ខែ ដោយមានក្រុមគ្រួសារ និងមន្ត្រីសំខាន់ៗមកពីគណបក្សភឿថៃ មករង់ចាំទទួលនៅខាងមុខពន្ធនាគារក្នុងតំបន់ចាក់តុចាក់ ទីក្រុងបាងកក ។ ពលរដ្ឋគាំទ្រគណបក្សភឿថៃ បានពាក់អាវក្រហមមករង់ចាំផ្តល់កម្លាំងចិត្តឱ្យលោកនៅមុខពន្ធនាគារតាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១០ ខែឧសភា) ហើយលោកបានឈរគោរពភ្លេងជាតិនៅមុខពន្ធនាគារ និងធ្វើដំណើរចាកចេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7uaUjBu8mHOpzzGI-FnhIgxzXpqcxhQ7q34qk5YMePqHpV_5Dpnjl9uRWZ6GTM8sMjfiXF4mwwmRmO5rbN2hgUpT4XHwJfTkYIhUEQP6Wx4AWyxkRlUn_Fn70fcBKzkG_d1bKxzIn5YiM6MpZKHqeORml61xvkZMPxlBPQZQOY5gdgmU3ShNoaL_t94g/s1280/photo_2026-05-11_10-36-39%20(2).jpg
ទោះជាដោះលែងក៏ដោយ ប៉ុន្តែលោកត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង និងស្ថិតក្រោមការត្រួតពិនិត្យរយៈពេល៤ខែ រហូតដល់បញ្ចប់ទោស១ឆ្នាំរបស់លោកជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ការដោះលែងឱ្យនៅក្រៅឃុំមុនពេលកំណត់ ដោយសារលោកមានវ័យចំណាស់ (៧៦ឆ្នាំ) មានបញ្ហាសុខភាព និងបានបង្ហាញពីឥរិយាបថល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpKe8A5hMOsRLkZfo2DAbmLD_pV56agR0mO3dcf-0tbd4q4CpNVCkJ1Az5GDujGvemueiY4Rn_yL-lfx4UIaPUKPkW6zp7YoW11b4zeQg7LQF70NsQTidnGHL0lOYBgDd-N1vFhEnvrkxKi884r_kkfrO5VMxxniX0DzP0v2KIjD1gPTRM2rMvF9fzpkE/s1280/photo_2026-05-11_10-36-39.jpg

នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក Anutin Charnvirakul បានបង្ហាញក្តីរីករាយចំពោះការដោះលែងលោក ថាក់ស៊ីន នៅថ្ងៃទី១១ ខែឧសភា ដោយលោករំលឹកថា ធ្លាប់បានបម្រើការងារក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះអស់រយៈពេលជាង២០ឆ្នាំ ដែលធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំង២មានភាពជិតស្និទ្ធដូចជាសាច់ញាតិ ហើយលោកនឹងជួបគ្នាជាមួយលោក ថាក់ស៊ីន ពេលមានឱកាសសមស្របនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgexD3FKeZZob2OPaoaFzv2HFxiEy3Q1U5Vd3TOnewz849zIUxMTMjo5PPu3JzKXPL8PcTPuz1YhkZRc22HG1Jv72wh38PIeTB2X_CG_dsfnEj1HPYAbYD39w3YC1XYuf596EayEVrctDfmULYkXkrq_khLP1EDgAEBYWdR2SVG0IJuZBkRcIhWYN0AwkY/s1280/photo_2026-05-11_10-36-43.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃបានសម្រេចឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគារយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ។ នៅថ្ងៃទី១១ ខែឧសភា តុលាការកំពូលថៃបានសម្រេចដោះលែងលោក រួមទាំងអ្នកទោសរាប់រយនាក់ទៀតឱ្យនៅក្រៅឃុំ ប៉ុន្តែកំណត់លក្ខខណ្ឌតម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ៕

សួស វីសា និង ថមមី មានបញ្ហានឹងគ្នាឈានដល់ចង់លែងលះ

0

តារាចម្រៀង សួស វីសា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះសារចង់ក្លាយជាស្រ្តីមេម៉ាយវិញដោយលើកហេតុផលថា «មានប្តីដូចអត់ប្តី»។ មិនត្រឹមតែប៉ុណ្ណោះលោក ថមមី ដែលជាស្វាមីរបស់តារាចម្រៀងរូបនេះក៏បានបង្ហោះសារចង់ដោះលែង និងស្វែងរកផ្លូវព្រះធម៌មកដាក់ខ្លួនទើបអាចស្ងាត់ចិត្តបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXCTw1iqjaL2hjP4JL2UMbCqtkDKvLcF6o9sAKp8GV4CQ97IYuzNmAWApzGgbyA9BrimJjZKdTsaw8Wh6jxl46Hp2Djyam_3-KYMWrIYDOazvvpEVmYsBHKqJ0OrGXy0RrVH3afoLFSKixXODaElon_wGi1xuKklOFUcVaWV2jcnHnLkGlD2p0lkd8PUU/s2048/image_2026-05-11_09-03-08.png
ទស្សនិកជនប្រាកដជាបានស្គាល់ប្តីប្រពន្ធអ្នកសិល្បៈមួយគូដែលចាប់ដៃគ្នាកសាងសុភមង្គលក្នុងគ្រួសារបង្កើតមុខរបររីកដុះដាលយ៉ាងខ្លាំងនោះគឺលោក ថមមី និងអ្នកនាង សួស វីសា។ អ្នកទាំងពីរបានចាប់ដៃគ្នា Live លក់ផលិតផលដោយថមមីតែងខ្លួនធ្វើជាស្រីដែលគ្រានោះធ្វើឱ្យមានភាពល្បីល្បាញយ៉ាងខ្លាំង។ ប្តីប្រពន្ធមួយគូនេះក៏បានសម្តែងកំប្លែងវីដេអូខ្លីៗ រួមទាំងបង្កើតកម្មវិធីចាក់ផ្សាយនៅលើផេកផ្ទាល់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7V9_xv4qaSWcjtMqBSkQzLp6r82NI-Fpb338WRNnSPHf9DdVCk851yIKLhXem0AxL5YbfQwNn-mMAKXn4TrkLhLQ01wPH6vdx-EjeKg0QvWR3SQrZRjlxWTTAzDqb-elT8-VYu1lqdAkfjQ5qv1ChXjqxvcWJTR2UxFG52odm8rpgvteJEpcyhNUNdQ/s1716/image_2026-05-11_09-03-01.png

ងាកមកកាន់តារាចម្រៀង សួស វីសា វិញបានរយាលពីការងារសិល្បៈជាច្រើនខែមកហើយដោយសារតែពរពោះកូនទីពីរ និងចង់បំពេញតួនាទីជាម្តាយខណៈការប្រែប្រួលរូបរាងក៏ធ្វើឱ្យនាងមិនទាន់ចង់វិលត្រឡប់មកកាន់ឆាកតន្រ្តីវិញដូចគ្នា។ ទោះយ៉ាងណា អ្វីដែលធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលនោះតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបែរជាប្រកាសត្រៀមចិត្តនឹងក្លាយជាស្រ្តីមេម៉ាយក្នុងខែថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_R7G7jvlgymtXLPg5J8eijBg4Kt2jper5pOAzvguArgAv3hokGx1xhF_5wOz0SMsgUL6SPY3AzFGURaULh-YCIonEtX2MxsTrjxWnuRGd29fUXUIccCBHmyWoMv2yi3rC0HyIkpyUaYpB_SrqapYYQ4S774TMiZF7vBKbASTepWZ2CHtYZbc5R5xdE_I/s2048/image_2026-05-11_09-03-02.png

នៅយប់ថ្ងៃទី១០ ខែឧសភា អ្នកនាង សួស វីសា បានបង្ហោះសំណេរថា «ខែថ្មីនេះខ្ញុំកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយហើយ ព្រោះហត់នឿយនិងជីវិតមានប្តីដូចអត់ប្តីណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcHmNWQr1aJuSYQG6rNYXHKDK1HLR4ToKSqyFbmG9hC-qY43eGQ8kLND8fT4PoreLCpEInNBRAw_tXvaaZnuFtiKONo4HalWzUrR_AYVV35b3OAcoatoarLcuY9__XHsLFS6xoouuFHwZzJj5q4fT7wPtbBJNVEUzhR4nQwhxXpjq__qN4jCRXqH5jbWc/s2048/image_2026-05-11_09-03-04.png

សំណេរនេះបានជំរុញឱ្យមានប្រតិកម្មយ៉ាងឆាប់រហ័សដោយអ្នកខ្លះគិតថាអ្វីដែលនាងនិយាយអាចជាបទចម្រៀងថ្មី រីឯមតិខ្លះទៀតបានរិះគន់ សួស វីសា ថាសម្តែងពីព្រោះតែចង់បានទាមទារចំណាប់អារម្មណ៍លក់ផលិតផលឱ្យដាច់។ អ្នកគាំទ្រជាច្រើនទៀតបានណែនាំឱ្យតារាចម្រៀង សួស វីសា ត្រជាក់ចិត្តបញ្ហាបែបនេះមិនគួរបង្ហោះនៅលើបណ្តាញសង្គមនោះទេគួរតែព្យាយាមដោះសា្រយបញ្ហាជាមួយនឹង ថមមី ពីព្រោះវាអាចនឹងល្អប្រសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2KachYsRXRQRD_JjPqyjYpUSXXOgqlRPXOrsUxKcLIWqn14-LIokWhWLDOrnwViMe8Jmpe9bNjlg2wz-fDwrrGDUlWQe6cXPWlBwLAUGgM8l2QDuzEHiOti3J9EAJwqwJppvbhffvXTrq6G2S_EgUMmFaqPs2-joPGdiUi1K7pHAr3AFENJwjhhdlqo/s1280/-2147483648_-235606.jpg
ងាកទៅកាន់លោក ថមមី វិញបានបញ្ចេញសំណេរសោកសៅនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែឧសភា ថា«សម្តីមួយម៉ាត់ៗ វាអាចចាក់ទំលុះ បេះដូងចិត្តឱ្យខ្ទិចខ្ទី ជីវិតនៅមានដង្ហើម គ្រប់យ៉ាងក៏អាចមានផ្លូវចេញ ដូច្នេះមានតែការដោះលែង ទំលាក់ចោល»។ បន្ទាប់ពីតារាចម្រៀង សួស វីសា បង្ហោះសំណេរចង់ក្លាយជាមេម៉ាយនោះ លោកថមមី បានបញ្ចេញសំណេរមួយទៀតថា «តាមផ្លូវទៅរកផ្លូវព្រះធម៌ ទើបស្ងប់ចិត្ត សូមជួយណែនាំកន្លែងវិបស្សនា មកកាន់ខ្ញុំមួយបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0P0n3twPpfQ5D2dvTgUH772I4HOX0gyzbyKR7thRNRxTwRXxBjIGI3A_UES5r63J7mcQXqPCS5Cd6uD4yzWr4OsjXeZ6l6oh55hLMsOkKIG28-27r63o_QAx8je2zk9LpMZ1Im48AEerNBawTfxkoGV-UwNe50vjwa1yWkQB6idNS7zuP2_XXRWf5qrM/s1280/-2147483648_-235608.jpg

ទោះយ៉ាងណា ការបង្ហោះសំណេររបស់ សួស វីសា បានរីករាលយ៉ាងឆាប់រហ័សដែលនាំឱ្យមានការជជែកវែកញែកយ៉ាងច្រើននោះតារាចម្រៀងរូបនេះបានសម្រេចចិត្តលុបការបង្ហោះខ្លួនវិញដោយសារតែការស្នើសុំរបស់ឪពុកម្តាយនិងមិនចង់ឮពាក្យថាបង្កើតរឿងចង់ល្បី។ ម្ចាស់បទ «ជួបមនុស្សសម្តែង» បានបង្ហោះថា «Ok ខ្ញុំសម្រេចលុប Status ចោលទាំងអស់ពី FB ទុករឿងទាំងអស់ដោះ Offline ចុះព្រោះជាការស្នើសុំរបស់ឪពុកម្តាយ ណាមួយក៏មិនចង់ឮពាក្យថាបង្កើតរឿងចង់ល្បីព្រោះខ្ពើមពាក្យនេះណាស់»៕

ពលរដ្ឋខ្មែរប្រតិកម្មខ្លាំងៗ ក្រោយថៃបង្ហើបថាចង់បញ្ជូនទូតឲ្យមកជានានឹងកម្ពុជាវិញដូចដើម

0

គិតថាកម្ពុជាជាសួនសាធារណៈមែនទេទើបចង់ចេញ-ចូលស្រេចតែចិត្តបែបនេះ? ក្រោយដកទូតទៅអស់ជាច្រើនខែ ពេលនេះសុខៗថៃក៏នឹកឃើញចង់បញ្ជូនទូតខ្លួនត្រឡប់វិញដូចគ្មានរឿងអ្វី ដែលធ្វើឲ្យបងបងប្អូនប្រជាពលរដ្ឋខ្មែរលឺហើយទប់អារម្មណ៍មិនខឹ.ងមិនបាន នាំគ្នាបញ្ចេញមតិរិះគ.ន់ព្រោងព្រាត និងផ្ដាំថាដាច់ខាតមិនស្វាគមន៍ទូតថៃត្រឡប់មកវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEbxq42X8K2dTqk-aDoqw5RDp03bpRx8sroTIMIN8n8uf2F2arvGKpkGoNgB3K6KBTCD8mXeyKPcXeGxve4ylVpgjRI9Yz-rT91cNXBsZHqn-1eTR9jpUJFRNvJf1uYmD69iDPvpQwdmbVOzYy3PUFam5qjwPnLSHzq4xWmGnsoPK8sYFgXBvVlap3Gs/s1008/photo_2026-05-08_13-48-44.jpg

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បានចេញផ្សាយអំពីពាក្យសម្ដីរបស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលបាននិយាយថា ឆាប់ៗខាងមុខនេះ គណៈរដ្ឋមន្រ្តីថៃនឹងធ្វើការពិភាក្សា ក៏ដូចជាពិនិត្យទៅលើលទ្ធភាព ក្នុងការបញ្ជូនមន្រ្តីទូតថៃត្រឡប់មកធ្វើការងារនៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីឈានដល់បើកបណ្តាញទំនាក់ទំនងឡើងវិញផ្លូវការជាមួយកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjQ2pC1Xf8vpIieVJ5jmsnk2UNNqRDb7MFC8xu_aTSx7W5WGppPrWDqq6LI1sAWAv0eBxmFqw5FRlfbEOy1EZpDhO06Y3p4yoLqXEFu_ZmAxyvJh_ppG5ZZB_D8-sENuG5axAXlSD-zel3rK1PDMsmO_8RbXkNbk-C6DwgEpC35_lAbtgTfZzR1hZszE/s1280/photo_2026-05-09_10-11-49.jpg

រដ្ឋាភិបាលថៃបានចាត់ទុកផែនការនេះថា ជាយុទ្ធសាស្ត្រ “ដើរមួយជំហានម្ដង” តាមរយៈការស្ដារឡើងវិញនូវកិច្ចសន្ទនាផ្នែកការទូត ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការជជែកដោះស្រាយបញ្ហាសន្តិសុខព្រំដែនដ៏ស្មុគស្មាញ ព្រោះថៃយល់ឃើញថា បើគ្មានអ្នកតំណាងទូតនៅនឹងកន្លែងទេ ការដោះស្រាយបញ្ហាការយល់ច្រឡំនៅតាមព្រំដែននឹងកាន់តែពិបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4FCDi4S_J1sgdNC9-oJFmoCITGyp2KKTCB-uZN1KFx-PpEbBcccxI3fshhZWhHIhwbzaSiwrE6B5JZluAgaOu-ckA0cYqBI4DscoVJ7HWBMF1TzAMbtQUnaIWH6pFTz3GiTWs-WMQc5Cr4LaXsggCTZJ4bsCAhKXaBj95us1OWo__C2uP729FdPEqcsA/s750/photo_2026-05-09_16-29-05%20(3).jpg

ដោយឡែកងាកមកខាងកម្ពុជា ប្រជាជនខ្មែរភាគច្រើនហាក់មិនពេញចិត្តចំពោះការប្រកាសរបស់រដ្ឋមន្រ្តីថៃដូចខាងលើនេះឡើយ ដោយមតិយោបល់របស់បងប្អូននៅក្នុងបណ្ដាញសង្គមសឹងតែ ៩៩% បានអះអាងថា ពួកគាត់មិនស្វាគមន៍ទូតថៃត្រឡប់មកវិញជាដាច់ខាត ដរាបណាជម្លោះ និងដីរបស់កម្ពុជាដែលបានបាត់បង់ទៅមិនទាន់ត្រូវបានដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIkF9OMxpNUXdEzakh8xMTgToO9UDT4aXp3B6Vg8TUm5ij6Rlkrt5EqXMarpkJ8QKt5aGlCNYkZtoArJkg2vx28SJZ4pyGcC0zGLbnnqtADq2kPeImF7iwx5Ffno1OdSINlKE0J6TXKh6iV5sdqFtAXhbjymYHcrbjA79S2BTDtyWzzC9junU8SILnjds/s616/photo_2026-05-09_16-29-05%20(2).jpg

យោងតាមមតិមួយនៅក្នុងចំណោមមតិជាច្រើនដែលបងប្អូនខ្មែរបានខម្មិននៅខាថក្រោមអត្ថបទដែលមានចំណងជើងថា «ថៃមានគម្រោងបញ្ជូនឯកអគ្គរាជទូតខ្លួនមកកាន់តំណែងនៅកម្ពុជាវិញក្នុងពេលឆាប់ៗ» របស់សារព័ត៌មាន KBN News បានលើកឡើងថា «បើចង់ដាក់ទូតនៅខ្មែរវិញ ថៃត្រូវដកទ័ពនិងសងថ្លៃខូចខាតឲ្យខ្មែរជាមុនសិន» រីឯមតិមួយទៀតបានលើកឡើងថា «អស់ផ្លូវហើយមែនទេបានជាវិលមករកប្រទេសអ្នកក្រដែលពួកឯងមើលងាយ? ពួកឯងនេះថោ.កតាំងពីរក្រោមដល់លើមែន! ចង្រៃដូចពួកឯងនេះគ្មានអ្នកណាចង់នៅជិតទេពួកអាកំពូ.ជចោ.រ»។ ក្រៅពីនេះនៅមានមតិរាប់ពាន់ខម្មិនផ្សេងទៀតដែលបង្ហាញការយល់ឃើញដូចៗគ្នាថា ប្រជាជនកម្ពុជាមិនពេញចំពោះការវិលមកវិញរបស់ទូតថៃឡើយ ហើយក៏មិនចង់ស្ដារទំនាក់ទំនងអ្នកជិតខាងល្អអ្វីដែរ បើថៃនៅតែប្រកាន់គំនិតឈ្លានពានកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOyGVGDg62N7pRNarA27YmwxwoBwhrr5JdiWATI-7pdai2Irw66rboENoCj7aEZdXFXcf_krgNEjWg00ifdovApNhgchUhyo5YG0NhuKICseqrtS8Uxv4c35gfsF_4Yg1QJ7ezZqnzC6BmWU_AgL6LvrrVcKPJYyKQv9wPwZmuvgh1Ve1LAAmMD-j3UA/s706/photo_2026-05-09_16-29-05.jpg

តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួនដែលបង្ហាញពីការយល់ឃើញវិជ្ជមានចំពោះការស្តារទំនាក់ទំនងនេះផងដែរ ព្រោះក្នុងនាមជាប្រទេសដែលនៅជាប់ព្រំទល់គ្នាមិនយូរមិនឆាប់គង់តែត្រូវការការប្រាស្រ័យទាក់ទំនង ជាជាងការបង្កជម្លោះដែលនាំឲ្យខាតបង់រៀងៗខ្លួន។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយថាព្រមឬមិនព្រម ឲ្យថៃបញ្ជូនទូតត្រឡប់វិញគឺជាស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ យើងត្រូវជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា៕

បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនបាន២ឆ្នាំ Jennie រកចំណូលបាន១៦លានដុល្លារ

0

Jennie សមាជិកក្រុម BLACKPINK ត្រូវបានគេរាយការណ៍ថារកបានប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២៣.៨ ពាន់លានវ៉ុនប្រមាណ១៦លានដុល្លារអាម៉េរិក ពីការទូទាត់សំណងតាមរយៈក្រុមហ៊ុនកម្សាន្តដែលនាងបានបង្កើតដោយខ្លួនឯងក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Spx2F-woAAS7mGkdfQt6vXphfsOtxOJv8z93p3SRLfJdSsj7ZAslbUF3dsl_o116Ch1oOgGfxnEON9SHixxpxnbVZaFCjpb7ETEHHLFraovDwsQc2DCUIQ2cgVSU_DBqPPxc5NNecZ8FuumwOgEZjF-AtMA2_C6i8w7PrJAawMTtR83ALs7UDyxDshY/s889/image_2026-05-09_16-18-24.png

យោងតាមឯកសារដែលបានបង្ហាញតាមរយៈសេវាត្រួតពិនិត្យហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែឧសភា OA Entertainment បានបង់ប្រាក់ឱ្យ Jennie ចំនួន ៩.៥ ពាន់លានវ៉ុនជាថ្លៃទូទាត់សំណងកាលពីឆ្នាំ២០២៥។ រួមផ្សំជាមួយនឹងប្រាក់ចំនួន ១៤.៣ ពាន់លានវ៉ុនដែលនាងត្រូវបានគេរាយការណ៍ថាទទួលបានក្នុងឆ្នាំ ២០២៤ ប្រាក់ចំណូលសរុបរបស់នាងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះឈានដល់ប្រហែល ២៣.៨ ពាន់លានវ៉ុន។ Jennie បានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងគឺ OA Entertainment (Odd Atelier) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីនាងចាកចេញពីការគ្រប់គ្រងទោលផ្តាច់មុខក្រោមការគ្រប់គ្រងរបស់ YG។ ក្រុមហ៊ុនរបស់នាងត្រូវបានគេពិពណ៌នាថាជាកន្លែងច្នៃប្រឌិតមួយដែលផ្តោតលើការផលិតគម្រោងប្លែកៗ និងទាក់ទាញចំណាប់អារម្មណ៍។ Jennie ត្រូវបានគេរាយការណ៍ថាមានភាគហ៊ុន ១០០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន ខណៈដែលម្តាយរបស់នាងគឺ Park Na-na បម្រើការជានាយកប្រតិបត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirC21gmSPLUWQGwWbo-W2aEtjQuFoRFJA6wlHbcg-JVzRnK8_5gapcHC4kvBKmUOT34P5rC8y0IKahhY19DV0yBgZqFJDkqRM1B-rHR3sJi9Ictz35h05e20Ao72cP8s6AHfmujifGrEPpEa-9yT-2nazhhvn8nVdFd6P4qSaR8-eWiB04ladSvevHrJo/s1389/image_2026-05-09_16-18-16.png

អ្នកជំនាញក្នុងឧស្សាហកម្មជឿជាក់ថាការសម្រេចចិត្តរបស់ Jennie ក្នុងការគ្រប់គ្រងសកម្មភាពទោលរបស់នាងដោយឯករាជ្យបានបង្កើនភាគរយនៃប្រាក់ចំណេញដែលប្រគល់ជូននាងដោយផ្ទាល់បើប្រៀបធៀបទៅនឹងកិច្ចសន្យាកម្សាន្តបែបប្រពៃណី។ OA ត្រូវបានគេរាយការណ៍ថា បានរក្សាបាននូវហិរញ្ញវត្ថុដែលមានស្ថិរភាពចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ដោយសារការផ្សព្វផ្សាយយ៉ាងសកម្មរបស់ Jennie នៅទូទាំងតន្ត្រី ការផ្សព្វផ្សាយ ការសម្តែង និងការបង្ហាញខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKnJpIc9hdLHz7lFbdKBn1AOB_BE7QsNET223dI9aFkRpG0octVHYKJw97l7E7MX1huufLL9OrWqTSBM12KCYCbQHLl1BYmZpdYlxBc0onLzgDyuLTUlnLqvobB5ISt3HLiMrfLe0tnEiWsAHeqp9r3AuHHxQJW3Zfi4ce0NmVinrUboqbAWV8DqoIGms/s1920/image_2026-05-09_16-18-18.png

ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ១៨.៩ ពាន់លានវ៉ុនក្នុងអំឡុងឆ្នាំ ២០២៤ ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ៥៨០ លានវ៉ុន។ នៅឆ្នាំ ២០២៥ ប្រាក់ចំណូលត្រូវបានគេរាយការណ៍ថាបានកើនឡើង ២៦% ដល់ ២៣.៨ ពាន់លានវ៉ុន ទោះបីជាប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះ ៣៣% ដល់ ៣៩០ លានវ៉ុនក៏ដោយ។របាយការណ៍នេះក៏បានបង្ហាញផងដែរថា Jennie ផ្ទាល់បានគាំទ្រក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុ។ ប្រាក់កម្ចីភាគហ៊ុនរបស់ OA ត្រូវបានគេរាយការណ៍ថាបានកើនឡើងដល់ ២.៨៦ពាន់លានវ៉ុននៅចុងឆ្នាំ២០២៥ ច្រើនជាងឆ្នាំ២០២៤ជាងប្រាំបីដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMIy52fHrjXhSUzBjE3pB0qXUCjTTzcqLCdeuEhLdm1NAb2ear8YKEKa34s3roRDP-w0Edz50z1cctxF4fDwcQZ0iSvSoINYJiMC9N96bimnl5ZxuFsJBoItom3V9nU6JKLfnnRqSAWA2El6a24FD6bZOLWUMMiBi5PXmvfiOTuAZabI7u6soK60PKzUg/s1799/image_2026-05-09_16-18-22.png

អ្នកជំនាញជឿថាការកើនឡើងនេះទំនងជាត្រូវបានប្រើដើម្បីគ្របដណ្តប់លើការចំណាយប្រតិបត្តិការ និងគម្លាតពេលវេលារវាងលំហូរចំណូល និងការទូទាត់។ ប្រាក់ចំណូលដែលបានរាយការណ៍របស់ Jennie បានក្លាយជាប្រធានបទក្តៅគគុកនៅលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស ដោយអ្នកគាំទ្រជាច្រើនបានសរសើរការផ្លាស់ប្តូរដ៏ជោគជ័យរបស់នាងពី idol ទៅជាអ្នកជំនួញស្រីពេញសិទ្ធិ៕

Yang Yang  ត្រៀមបង្ហាញស្នាដៃថ្មីក្នុងទម្រង់កំណែ Zhan Zhao 

0

តារាសម្ដែង Yang Yang មានការរំភើបរីករាយក្នុងការសម្ដែងជាតួអង្គបុរាណ Zhan Zhao នៅក្នុងខ្សែភាពយន្តចិនដែលនឹងចេញផ្សាយនាពេលខាងមុខ។ រឿងភាគចិន «Zhan Zhao Adventures» ដែលសម្តែងដោយ Yang Yang, Zhang Ruonan, Fang Yilun, Zhang Yuxi និងអ្នកផ្សេងទៀត បានប្រកាសជាផ្លូវការថានឹងចេញផ្សាយផ្តាច់មុខរបស់ខ្លួននៅលើ Disney+ ចាប់ពីថ្ងៃទី ១៣ ខែឧសភា។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7PH51B42eMhrblUMP9nBRTgBYhCICL7awcnhBif6uk50uqDVTj2K6xe4_pXG4e7KHjGnCE-ejK7qOToCBUTpC78Mt8R6Alc7eQQX3jyrLU1P0LbUeshTLe_mmbMbsHUjPF6d_E_3nAyeip5OwzPbJC0Xk4Ua8el_Jsu142_jUxUH09sv-8OdwtwgWr-Y/s1179/image_2026-05-09_11-59-57%20(3).png
នៅពេលនិយាយអំពីការសម្តែងជាតួអង្គបុរាណ Zhan Zhao តារាប្រុស Yang Yang បានទទួលស្គាល់ថាលោកមានការរំភើប និងដឹងគុណចំពោះឱកាសនេះ។ Yang Yang បាន​និយាយ​ថា `បន្ទាប់​ពី​ដឹង​ថា​ខ្ញុំ​នឹង​សម្តែង​ជា Zhan Zhao ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​ធ្លាប់​ស្លៀក​ពាក់​ជា Zhan Zhao ពេល​ចូល​រួម​ក្នុង​កម្មវិធី​សម្ដែង​ផ្សេងៗ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយ​តួអង្គ​នេះ។ ខ្ញុំក៏យល់ដែរថា អ្នកដឹកនាំរឿងជំនាន់មុនៗជាច្រើនរូបបាននាំយក Zhan Zhao ជំនាន់ផ្សេងៗគ្នាមកជូនទស្សនិកជនពីមុនមក ដូច្នេះលើកនេះខ្ញុំសង្ឃឹមថានឹងនាំយករឿងថ្មីទាំងស្រុងអំពីវីរបុរស Zhan Zhao»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuVdKZqBkboE9GpHELE9HF7IvlpavJKLkzyS4Cu3GIPaWr9p5cZEjOEPWdfgaD6m8id6lJsEljCMfgaY_V6R_NTcGcvd1UdL4g0OehAPZ3fbG5U4gJdH4RWOjHKMtKzYvHz6vCDyVVs7EQlbQjHEdzLu9-8NK-dd2uHMcyKDeF4ofheKTGTKcwiG3mlrw/s2048/image_2026-05-09_11-59-53.png
 
ដើម្បីធានាថាឈុតឆាកក្បាច់គុនរបស់ Zhan Zhao ឈានដល់ស្តង់ដារខ្ពស់ជាងនេះ Yang Yang បានលះបង់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួនក្នុងអំឡុងពេលថត និងបានទទួលការហ្វឹកហាត់យ៉ាងហ្មត់ចត់ពីអ្នកដឹកនាំរឿងក្បាច់គុន Qin Pengfei។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhODQAWtzWKPBv-KlRRGMjjGflYxAlgQJ_Lt2Ul4E4SrXGnBLykvLls5u9z5b5kYDHr5uggQ9HcGD-SEyzFWK39oT44higHC9Jky3X_QWGV2OcAx0P-sG6Zx1A-s4yjvOpUAA2hsVXelbalS7ITSWawsDEi4K5P-y8ClUr3hHvecil9fXMUBBX88e7HgHY/s2000/image_2026-05-09_11-59-54%20(2).png
តារាសម្តែងរូបនេះបានចែករំលែកថា «អ្នកដឹកនាំរឿង Qin Pengfei បានដាក់សម្ពាធយ៉ាងខ្លាំងមកលើខ្ញុំ។ Zhan Zhao មានចលនាលំបាកៗជាច្រើន។ ខ្ញុំពិតជារីករាយណាស់ដែលបានធ្វើការជាមួយគាត់។ គាត់បានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ថ្មីទាំងស្រុងនៃសិល្បៈក្បាច់គុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIVpOYS6ntJl_8isLlYZPMOkMD_clVfBkqhR7fYZ0cX806IkdXWrhjYXHO5_8vdHYDjTUBgygLfOvgDJuVoir1p2i1sDhdl-cMjVIUx0J_PbjDy5NbH6hVaQX69CtHiLg8D57MGQJbz9EIMV_0DUQW4PV32hPMMrt2XOpmjDNpfIu9kGbv_4DcEaYbbvE/s2000/image_2026-05-09_11-59-56.png
 
«Zhan Zhao Adventures» គឺជាការសម្របខ្លួននៃប្រលោមលោក កើតឡើងក្នុងអំឡុងរាជវង្សសុងភាគខាងជើង ដើរតាម Zhan Zhao ដើរតួដោយ Yang Yangជាអង្គរក្សកាន់ដាវលំដាប់ទីបួន ដែលធ្វើការដោយផ្ទាល់ជាមួយព្រះចៅអធិរាជ។ ចៃដន្យ លោកបានជួបជាមួយ Ling Long ដើរតួដោយ Zhang Ruonan ដែលកំពុងរត់គេចពីអាពាហ៍ពិពាហ៍ដែលបានរៀបចំទុកជាមុន និង Bai Yutang ដើរតួដោយ Fang Yilun ជាចោរដែលរកស៊ីចិញ្ចឹមជីវិតជាអ្នកការពារ។ បុគ្គលដែលមានគំនិតដូចគ្នាទាំងបីនាក់នេះបានប្រឈមមុខនឹងជីវិតនិងសេចក្តីស្លាប់ជាមួយគ្នា ដោយខិតខំលាតត្រដាងផែនការបះបោររបស់ព្រះអង្គម្ចាស់ Xiang Yang ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE-k-qNlwB-kWO2sYT9MZGL0Iwwqhb_uDxDKvbQJYvs2AGdMT6r6TYR564hP9A_t1KB9ZcgtS9QCM8AYkZkAGJ8lWnSoC7Vj9RnnfTSfX1519TQHOvB5-_fmVIERMpOKv9ZI6NB24lWko9MMMpSR-LDpK6xP7f1fRpy8E7Xlq1o88HVSlrIfnTHes3n6s/s1200/image_2026-05-09_11-59-57%20(2).png
 
ផលិតករក៏បានបង្ហាញដោយផ្ទាល់អំពីរឿងរ៉ាវនៅពីក្រោយឆាកនៃដំណើរការជ្រើសរើសតួសម្តែង ដោយនិយាយអំពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅរវាង Yang Yang និង Zhan Zhao។ លោកបាននិយាយថា Yang Yang ​ស័ក្តិសម​នឹង​តួអង្គ Zhan Zhao ខ្លាំងណាស់។ សង្គម​សព្វថ្ងៃ​នេះ​ស្មុគស្មាញ​ខ្លាំង​ណាស់ ហើយ​ព័ត៌មាន​ក៏​ច្របូកច្របល់​ខ្លាំង​ណាស់។ មិន​ថា​អ្នក​អាច​រក្សា​ភាព​ច្បាស់លាស់​នៃ​ចិត្ត​បាន​ឬ​អត់ ឬ​អ្នក​អាច​មើល​ឃើញ​អ្វីៗ​គ្រប់យ៉ាង​ខណៈ​ដែល​នៅ​តែ​រក្សា​ទិសដៅ​ខាងក្នុង​របស់​អ្នក​បាន​ឬ​អត់  ខ្ញុំ​គិត​ថា​នោះ​ជា​តម្លៃ​របស់ Zhan Zhao នៅ​សម័យ​បច្ចុប្បន្ន»៕

កុំឱ្យបាត់បង់ទើបស្ដាយក្រោយ! ស្វែងយល់ពីកិច្ចលាងជើងកូនកម្លោះ ដែលធ្វើឱ្យមានទំនាស់សមភាពយេនឌ័រ

0

នៅក្នុងរចនាសម្ព័ន្ធនៃពិធីមង្គលការខ្មែរ គ្រប់កិច្ចពិធីទាំងអស់សុទ្ធតែត្រូវបានចាក់ស្រេះយ៉ាងជ្រៅទៅក្នុងរឿងព្រេង និងជំនឿបុរាណ។ ក្នុងចំណោមនោះ «កិច្ចលាងជើងកូនកម្លោះ» គឺជាទិដ្ឋភាពដ៏រស់រវើកមួយដែលត្រូវបានគេជួបប្រទះញឹកញាប់បំផុតនៅពេលហែជំនូនចូលដល់មាត់ទ្វារផ្ទះខាងស្រី។ ទោះជាយ៉ាងណា ពិធីនេះស្ទើរតែប្រទះគ្មានតែម្ដងនៅក្នុងពិធីមង្គលការទូទៅ នៅក្នុងយុគសម័យនៃការយល់ដឹងពីសមភាពយែនឌ័រ និងសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រីនេះ។ សំណួរជាច្រើនត្រូវបានចោទសួរឡើងថា តើកិច្ចពិធីនេះជាការរក្សាវប្បធម៌ដ៏ល្អផូរផង់ ឬជាការឆ្លុះបញ្ចាំងពីគំនិតបុរាណដែលលម្អៀងទៅរកបុរស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMIz7XJhCTp-EwdacOuGNOJkFWlDfhk4O2gF9rpZc9aZcFPbVMorc1LfZNXLdbI00zqTIdWBvw8SiwCzPHqExJJ7zcQQ4RSBsNJ0PC8Np-QHtsZqee5D8CegQQ7xjHfhDC0SpjIWGb8JpRLJxS5wfSi3f4WM1C_DRIJtibBjqPdLQHUkGQyuqyf4lC_Zs/s686/photo_2026-05-09_14-49-18.jpg

តាមពិតទៅដើមកំណើតនៃកិច្ចលាងជើងនេះ មានទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹង «រឿងចៅចាក់ស្មុគ» ដែលជារឿងព្រេងតំណាងឱ្យការផ្តល់សិទ្ធិអំណាច និងភារកិច្ចការពារគ្រួសារទៅឱ្យកូនកម្លោះ។ តាមទំនៀមចាស់បុរាណ គេមិនឱ្យកូនក្រមុំទៅលាងជើងកូនកំលោះដោយផ្ទាល់ឡើយ គឺគេយកក្មេងប្រុស ឬក្មេងស្រីដែលជាញាតិខាងប្រុសឬខាងស្រី អាយុ១០ ឆ្នាំចុះ ត្រូវយកទឹកលាងជើងឱ្យកូនកំលោះ។ ក្នុងន័យដើម ការលាងជើងគឺជាការជម្រះនូវឧបទ្រពចង្រៃ ឬរឿងអពមង្គលទាំងឡាយដែលកូនប្រុសបានធ្វើទាំងប៉ុន្មានមុនពេលរៀបអាពាហ៍ពិពាហ៍ ព្រមទាំងភាពហត់នឿយពីការធ្វើដំណើរផ្លូវឆ្ងាយរបស់កូនកម្លោះ មុននឹងឈានជើងចូលសាងជីវិតថ្មីផងដែរ។ វាក៏ជានិមិត្តរូបនៃការបន្ទាបខ្លួនរបស់កូនកម្លោះ និងការបង្ហាញចិត្តរាក់ទាក់ ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គ្រួសារខាងស្រីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZxyckX0OqNrFKnbWpXfz15FgIVw5EjDyHt92LRn11_-erG7-RGHwJgTFrwrgdpVpfpClGzA3tcncvmCjfm7w769LI8HI5v_KT8TxptO42OeHbafXiq4MzRJg2u0u3V1npI3krKSDO2qhZHSsf1oe6wLS4_2nC2BcJW0m9Xz97Ex99UzIRHuRGOq2u8fE/s1200/565695900_3173154139514687_5970875218599649021_n.jpg
យ៉ាងណាមិញដោយសារមានការធ្វើខុសពីទំនៀមបុរាណ នៅក្នុងកិច្ចពិធីខ្លះគេឃើញមានកូនក្រមុំជាអ្នកលាងជើងឲ្យកូនកំលោះទៅវិញ ដែលនេះ បានបង្កើតឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីសមភាពយែនឌ័រកាលពីកន្លងទៅ។ អ្នកគាំទ្រទស្សនៈសមភាពយែនឌ័រយល់ថា ការឱ្យសមាជិកគ្រួសារខាងស្រី (ទោះជាក្មេងប្រុសក៏ដោយ) មកលុតជង្គង់លាងជើងឱ្យកូនកម្លោះ ហាក់បីដូចជាការបង្កើតឋានានុក្រមមួយដែលលើកតម្កើងបុរសជាធំ តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍។ ពួកគេយល់ថា អាពាហ៍ពិពាហ៍គឺជាការរួមរស់ដោយស្មើភាព គ្មានអ្នកណាក្រោមបង្គាប់អ្នកណាឡើយ ដូច្នេះការលាងជើងឱ្យគ្នាទៅវិញទៅមក ឬការលុបបំបាត់កិច្ចនេះចោល អាចជារូបភាពសមស្របជាងសម្រាប់សង្គមសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wWfxI3Ol6lu5E5LRPqaCpwkEyEwWZIMccxTQ6PxAtFNyTqQfacoFUt2JKr6MjYgCIv-R-0bSaNBwzKpsm2WNi9tiJbkSgtDPRaQEnQrR34SlfaWM9fDqD0Bj0Fc5H2hkbRomQDmt-0eeCrl7vpnTeQ6c3HSduNLHDYkSZJ_W3Z2JC-2dUPoRndnS-WY/s1280/photo_2026-05-09_14-49-18%20(4).jpg

ផ្ទុយទៅវិញ បើក្រឡេកមើលការអនុវត្តជាក់ស្តែងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន កិច្ចពិធីនេះមិនត្រូវបានលុបចោលទាំងស្រុងនោះទេ ប៉ុន្តែវាត្រូវបានធ្វើទំនើបកម្ម ដើម្បីសម្របសម្រួលទៅនឹងការយល់ឃើញរបស់មនុស្សជំនាន់ក្រោយ។ ពិធីការសម័យថ្មីបានបំប្លែងការលាងជើងនេះទៅជាសកម្មភាពជានិមិត្តរូបប៉ុណ្ណោះ។ ដោយញាតិខាងស្រីគ្រាន់តែយកផ្កាម្លិះប្រោះទឹកលើខ្នងជើងកូនកម្លោះថ្នមៗ រួចជូតនឹងកន្សែងស្អាត ដោយគ្មានការលាងសម្អាតដីកម្ទេចកំទីដូចសម័យមុនឡើយ។ លើសពីនេះ កូនកម្លោះក៏ត្រូវផ្តល់ត្រឡប់ទៅវិញនូវចំណងដៃលាងជើង ជាថវិកា ដែលជានិមិត្តរូបនៃការចែករំលែក លាភជ័យ និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកទៅតាមទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl37M80GCv2_vn8mzAH9-s6bQfAnoETiFXZKfMyROt-Bm7b2Edxon-Xq_CMtVS8bj5m0rWsJ7OrGRgFUY5lPQitPujxB34PWBmBRn4KUgB4wwnMsR70lxF4nwQb-9_UK9FHlPk1X8zAvu0VFeEwLH1PIdmtSzj4U1XNZBpVWb6L7kOsD3hLYHi18GyPfQ/s1280/photo_2026-05-09_14-49-18%20(2).jpg

សរុបសេចក្តីមក «កិច្ចលាងជើងកូនកម្លោះ» នៅក្នុងពិធីមង្គលការខ្មែរ បាននិងកំពុងធ្វើដំណើរនៅលើបន្ទាត់ស្របគ្នារវាងការអភិរក្ស និងការអភិវឌ្ឍ។ ការរក្សាកិច្ចពិធីនេះទុក មិនមែនជាការជាន់ឈ្លីសមភាពយែនឌ័រនោះទេ ដរាបណាអត្ថន័យពិតប្រាកដរបស់វាត្រូវបានពន្យល់ក្នុងន័យ «ការស្វាគមន៍ និងការផ្តល់កិត្តិយស» ច្រើនជាងការបម្រើ។ ការបត់បែន និងការសម្របសម្រួលសកម្មភាពឱ្យមានភាពទន់ភ្លន់ សមរម្យ គឺជាស្ពានចម្លងដ៏ល្អបំផុតក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យដើរទន្ទឹមគ្នាយ៉ាងចុះសម្រុងជាមួយតម្លៃនៃសង្គមសម័យថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrAFzjsDa0Z1q0qu9WKS1yW-BUPK6u3mgle2CmWf3BozmLoqYhcbXuVhraXNhqwqookK1YYCcvfd7ca2tneKq4eM2tmP-Zfv-Yif3S3qpX30UE_TpqdH9JRI0DenKtnV7vN6QOM__5Hx-EoFgUih4HwE7px-K-KXGhhwhFH-0b8Pa_1Ox0ITUZTY3Z9y8/s640/photo_2026-05-09_14-49-18%20(3).jpg

ទោះជាយ៉ាងណា កាលពីខែមេសា កន្លងទៅមានការផ្ទុះមតិប្រតិកម្មយ៉ាងខ្លាំងខ្លា ទៅលើពិធីរៀបការរបស់តារាជួរមុខអ្នកជិតខាងខ្មែរ ដោយហេតុថាពួកគេបានលួចចម្លងពិធិការខ្មែរ ដូចជាពិធីសំពះផ្ទឹមចងដៃ និងលាងជើងកូនកំលោះនេះជាដើម។ ក្នុងនោះដែរ ពិធីឡានណា ដែលដូចទៅនិងពិធីលាងជើងកូនកំលោះរបស់ខ្មែរ ដែលថៃអះអាងថាជាប្រពៃណីតាមតំបន់របស់គេ មានការលើកមកនិយាយច្រើនជាងគេ។ ដោយពលរដ្ឋខ្មែរខ្លះស្នើរសុំឲ្យម្ចាស់ដើមការព្យាយាមថែរក្សា ផ្សព្វផ្សាយ និងលើកយកពិធីនេះមកធ្វើឲ្យទូលំទូលាយឡើងវិញ ចៀសវាងយើងភ្លេចខ្លួនគេលួចយកទៅធ្វើជារបស់គេបាត់។ ចុះបងប្អូនយល់យ៉ាងណាដែរ តើគិតថាការលាងជើងកូនកំលោះដើម្បីជាសិរិសួរស្ដីក្នុងពិធីមង្គល ធ្វើឲ្យបាត់បង់សមភាពយេនឌ័រ? ហើយបែរជាព្យាយាមកប់លុបពីធីដែលដូនតាទុកឲ្យតាំងពីបុរាណមក ត្រូវបានគេយកទៅផ្សព្វផ្សាយធ្វើជាម្ចាស់ដើមទៅវិញ?

ពឹងផ្អែកលើ AI ខ្លាំងពេកត្រឹមតែ១០នាទីនោះ នាំឱ្យអ្នកខ្ជិលស្ពឹកស្រពន់ជាងមុន បាត់បង់ជំនាញដោះស្រាយបញ្ហា និងប៉ះពាល់ខួរក្បាលរយៈពេលវែង

0

ការប្រើប្រាស់បច្ចេកវិទ្យា AI ផ្តល់នូវអត្ថប្រយោជន៍មហាសាល ប៉ុន្តែក៏នាំមកនូវហានិភ័យដែរ ជាពិសេស នាំឱ្យបាត់បង់ជំនាញដោះស្រាយបញ្ហា និងការរិះគិត ។ លទ្ធផលការស្រាវជ្រាវបង្ហាញថា ការពឹងផ្អែកលើបច្ចេកវិទ្យា AI ខ្លាំងពេក គឺជាបំផ្លា.ញជំនាញដោះស្រាយបញ្ហា និងខួរក្បាលរយៈពេលវែង ជាពិសេស ពេលគ្មានជំនួយពី AI ខួរក្បាលចាប់ផ្តើមគិតអ្វីមិនចេញ ។ អ្នកស្រាវជ្រាវណែនាំទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យានានាដែលបង្កើត AI មិនគួរផ្តល់ចម្លើយពេញលេញទេ ដោយផ្តោតលើការបង្កើតប្រព័ន្ធជួយជំរុញការរៀនសូត្ររបស់អ្នកប្រើប្រាស់ ឬលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងរកចម្លើយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtwAjvHB6Wv06kO5truv4HPMcwBqVpy84AdLFCREb3XRbeM5owpIgwcMVwr07fChKo7hcCAQnebYZuGpRwab9zY38WDYCMiGa_enqCCaQ9E-XhgAGFaZp3mzhAXy5HzuxEEfSZUNr4Yt3VgZDfVbiAaMgAL8iupBayPtTs-0NpHRquU2ZB-BGRYEI6_ec/s1280/photo_2026-05-11_08-21-24.jpg
ទស្សនាវដ្តី Wired បានផ្សព្វផ្សាយអត្ថបទមួយមានចំណងជើងថា «Using AI for Just 10 Minutes Might Make You Lazy and Dumb, Study Shows» ដែលបានដកស្រង់ការស្រាវជ្រាវពីសាកលវិទ្យាល័យឈានមុខជាច្រើន ដូចជា ៖ សាកលវិទ្យាល័យ Carnegie Mellon, MIT, Oxford និង UCLA បង្ហាញថា ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការងារ បើទោះជាត្រឹមរយៈពេលខ្លី១០នាទីក៏ដោយ ក៏ជះឥទ្ធិពលអវិជ្ជមានដល់ការគិត និងដោះស្រាយបញ្ហាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkPNn2FNPS3RTW4ZPHK_4pzRKuyKA2jBNeltk7gn0sLy33gq1HqODm8-MIdePKKDzKA9dFGuD04_AjRXteuyHnEm8rvv0thtEbORf0lNg_I30eX9yREfocVeDSzzQfpD9MD3mrgMhinU4lPm_cA5-Fs_GyR6lRy-Ho_kW9TwkX7LNFaJHc53eeBTU1wos/s1280/photo_2026-05-11_08-21-25.jpg

ការស្រាវជ្រាវទាំងនេះបានធ្វើតេស្តមនុស្សចូលរួមរាប់រយនាក់ ដោយឱ្យពួកគេស្វែងរកជំនួយពី AI ក្នុងការដោះស្រាយបញ្ហាផ្សេងៗ បន្ទាប់មក ក៏បញ្ឈប់ពួកគេមិនឱ្យពឹងផ្អែកលើ AI និងឱ្យឆ្លើយសំណួរដោយខ្លួនឯង ស្រាប់តែពួកគេគិតអ្វីមិនចេញ ឬឆ្លើយសំណួរតិចជាងមុន បើធៀបជាមួយអ្នកមិនបានប្រើប្រាស់ AI សោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmmy0Dm-lh-pCfe7_CG55RM3UAoUUOXDvqPDP0561SUYBf_tnVRqxJCi1S5ko-q1VBKdD_bLIMOVALf2P7Km2TwAUloQcYeP6JkZsTh6ryOtUu4HUCZRjd9Q7h_-D2872CEdsmmz0pEOlKbNdwsh_pHwTpmsFSRm3KZX-D2mU-ISn9G_PG5m72WAJFw8/s1280/photo_2026-05-11_08-21-23%20(2).jpg

អ្នកស្រាវជ្រាវម្នាក់មកពីសាកលវិទ្យាល័យ MIT ថា នៅតាមសាលារៀន ឬកន្លែងកន្លែងធ្វើការ ពុំបានហាមឃាត់ការប្រើប្រាស់ AI នោះទេ ប៉ុន្តែគួរតែឈល់ពីផលប៉ះពាល់របស់វា គឺវាអាចបង្កើនប្រសិទ្ធភាពការងាររបស់យើងក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយើងត្រូវបាត់បង់ជំនាញដោះស្រាយបញ្ហា និងការទទួលចំណេះដឹងថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsBX_vdvBfXpwpOH8NtoI7XN7I0VPGm-WR85oD4Y8vQ5BZ9KEKBwU79u0RynHB-tHuxihxmFA8KEb6WW8d3r5EJaVvxcnjj0lcMuQ_0UoPWfGJkTv7mloEBvnAfxQIKQvuFvDfZKrsL7-Hl3Mu_SpaLzTI4I42CvkRCxDIHRLE_cmFIX489mfJhgCvQHo/s1280/photo_2026-05-11_08-21-23.jpg

អ្នកស្រាវជ្រាវបានណែនាំទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យានានាដែលបង្កើត AI មិនគួរផ្តល់ចម្លើយពេញលេញទេ ដោយផ្តោតលើការបង្កើតប្រព័ន្ធជួយជំរុញការរៀនសូត្ររបស់អ្នកប្រើប្រាស់ ឬលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ស្វែងរកចម្លើយដោយខ្លួនឯង ដើម្បីកុំឱ្យប៉ះពាល់ប្រាជ្ញារយៈពេលយូរ ។ ការណែនាំនេះ ស្របគ្នានឹងគោលការណ៍របស់ក្រុមហ៊ុន OpenAI ដែលព្យាយាមកាត់បន្ថយតួនាទីរបស់កម្មវិធី ChatGPT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCree4xR5qJdxNKrsabh6yUEFjkDYfHxkHyKdHcchjr2RMbsUiQUgKBymZmzbN-HLR9GKt0o6bkbIATcNQSa9aIIN9pJqrnQd5ONs-Ecggk_6p58Av5hyphenhyphen0_5Deq2XdvvuRrgUBB_5GK1XMxBa3oD7buo1Z9_Y7T7EL1CM4d79s-_dmU8F-a0Dn-TXuJOg/s909/photo_2026-05-11_08-21-24%20(2).jpg

ការប្រើប្រាស់ AI អាចនាំហានិភ័យដល់អ្នកប្រើប្រាស់ ដោយសារវាមានបណ្តាញស្មុគស្មាញ និងកំហុសឆ្គង ប្រសិនបើយើងមិនបានត្រួតពិនិត្យចម្លើយត្រឹមត្រូវទេ ។ ហេតុនេះ ពុំគួរពឹងផ្អែកលើ AI ខ្លាំងពេក ដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ ៕

ដឹងការពិតហើយ! ព័ត៌មានថៃផ្សាយថា «កងទ័ពកម្ពុជាចូលទឹកដីថៃនៅខេត្តបុរីរាំ និងបា.ញ់គំរា.មពលរដ្ឋក្នុងព្រៃ» ​គឺជាព័ត៌មានក្លែងក្លាយ

0

ច្បាស់ហើយ! អ្នកនាំពាក្យកងទ័ពជើងគោកថៃ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ បានច្រានចោលការចុះផ្សាយព័ត៌មានក្លែងក្លាយដែលចោទប្រកាន់ថា កងទ័ពកម្ពុជាជាង១០នាក់ បានចូលទឹកដីថៃនៅព្រំដែនខេត្តបុរីរាំ និងបា.ញ់គំរា.មពលរដ្ឋថៃ២នាក់ ដែលកំពុងចាប់សត្វហ៊ីងពេលមេឃធ្លាក់ភ្លៀងកាលពីយប់ថ្ងៃទី៨ ខែឧសភា ធ្វើឱ្យពលរដ្ឋថៃទាំង២នាក់ភ័យរត់ចោលម៉ូតូ ។ អ្នកនាំពាក្យកងទ័ពជើងគោកថៃបានត្រួតពិនិត្យរួចហើយ គឺជាព័ត៌មានមិនពិត! កងទ័ពជាង១០នាក់ មិនមែនជាកងទ័ពកម្ពុជាទេ បើតាមការត្រួតពិនិត្យ ពួកគេជាកងទ័ពថៃអាចនិយាយភាសាខ្មែរ ទើបនាំឱ្យយល់ច្រឡំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaF4Ylx-c7Ee10h7P6O7SdSePx0X1Bd8lGo8NtUGaMiHkILEamhBib8ZqRT1KtLMDJPA6cvQRrfAjtAAzmDnhpyKf85Flb_B7tzgu-ZhqsVmSvZLMLlAixf1ojCtS65JLQRdhfBzJAQzGcB0lWXG3US17bWKWq3HyuqmaBp-iOfo9lP5pjEyUkqtZrw8Q/s1280/photo_2026-05-09_15-56-38%20(2).jpg

ការពិត គឺជាកងទ័ពថៃគ្នាឯងសោះ ដែលបានដើរចូលរកអាហារក្នុងព្រៃ ហើយជួបជាមួយអ្នកស្រុកបុរីរាំ កំពុងដើរចាប់ហ៊ីងក្នុងព្រៃដែរ ក៏នាំឱ្យមានការយល់ច្រឡំ ចោទប្រកាន់មកលើកងទ័ពកម្ពុជាល្មើសអធិបតេយ្យទៅវិញ ដោយសារកងទ័ពថៃទាំងនេះអាចនិយាយភាសាខ្មែរបាន ។ មិនដឹងថា ការចុះផ្សាយព័ត៌មានមិនពិតនេះមានគោលបំណងអ្វីឱ្យប្រាកដទេ ស្របពេលភាគីកម្ពុជារក្សាភាពស្ងប់ស្ងាត់នៅតាមព្រំដែន ។

ព័ត៌មានក្លែងក្លាយនេះត្រូវបានពលរដ្ឋថៃចែកចាយក្នុងបណ្តាញសង្គម ស្របពេលរដ្ឋាភិបាលថៃបង្ហាញគោលជំហរចង់បានសន្តិភាព និងស្តារទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4q1cD86MCOoN8Xqf8thtEfibGRD112WgjWGy55oX7fSph9lUMfEra-WAMtltrydAHHIqlVp0quFrSf9IMzjP44GoO9ROVX6WHYQWbUlN_RzQ_ZWzXQRHKbewcCDPsz7x-pYCtxJuZF9xkE7zzmkVdfC46cMRuuNuzXLTAmi8cjj825dMZjipSL13VCdg/s1280/photo_2026-05-09_15-56-38.jpg

នៅថ្ងៃទី៩ ខែឧសភា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វិនឆ័យ ស៊ុវ៉ារី បានច្រានចោលការចុះផ្សាយព័ត៌មានក្លែងក្លាយដែលថា មានពលរដ្ឋថៃ២នាក់ នៅឃុំចាន់ថាប់ពេជ្រ ស្រុកបានក្រួត ខេត្តបុរីរាំ នាំគ្នាំទៅចាប់សត្វហ៊ីងនៅក្នុងព្រៃក្បែរព្រំដែន ស្រាប់តែជួបកងទ័ពកម្ពុជាជាង១០នាក់ ព្រមជាមួយអាវុធគ្រប់ដៃ បានបាញ់គំរាមពលរដ្ឋថៃបណ្តាលឱ្យភ័យរត់ចោលម៉ូតូ ។

លោក វិនឆ័យ គូសបញ្ជាក់ថា គឺជាព័ត៌មានក្លែងក្លាយ ហើយហេតុការណ៍កើតឡើងជាការយល់ច្រឡំ ។ កងទ័ពជាង១០នាក់នេះ មិនមែនជាកងទ័ពកម្ពុជាទេ ពួកគេជាកងទ័ពថៃដែលដើរចូលរកអាហារក្នុងព្រៃដែរ ហើយពួកគេអាចនិយាយភាសាខ្មែរបាន ក៏ជួបគ្នានឹងពលរដ្ឋ២នាក់កំពុងចាប់សត្វហ៊ីង ទើបគ្រប់គ្នាយល់ច្រឡំបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2SfyJQZLwPM5VoGxvlQCIBIxKEeKNAFVArvbMTYQQ66wYeCeffQDhx-RWTyrR5evIwpXI9KpVvWmO28KSApnkLXBcg3MynjL030JcwCM5fLTwja3U9ZYtDdtcvSgNTc1MWUtJsOQ4Fz-ux7CNBCRLkWmFXJ2R1QqARKj8yDGYm2v-Ni-cEFGP2UZSyD4/s1280/photo_2026-05-09_15-56-36.jpg

ពេលពលរដ្ឋថៃដើរចាប់ហ៊ីង ឃើញកងទ័ពទាំងនេះអាចនិយាយភាសាខ្មែរបាន ក៏យល់ខុសថា គឺជាកងទ័ពកម្ពុជាល្មើសអធិបតេយ្យ ហើយកងទ័ពថៃទាំងនេះមិនបានបាញ់គំរាមពលរដ្ឋថៃដូចសារព័ត៌មាននានាចុះផ្សាយទេ ។ អ្នកនាំពាក្យកងទ័ពជើងគោករូបនេះបានសំណូមពរទៅកាន់មហាជន និងសារព័ត៌មាននានា ត្រូវតែត្រួតពិនិត្យព័ត៌មានឱ្យច្បាស់លាស់ មុននឹងចុះផ្សាយ ឬចែករំលែកក្នុងបណ្តាញសង្គម ដើម្បីកុំឱ្យភាន់ច្រឡំ ចោទប្រកាន់ផ្តេសផ្តាស ។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែឧសភា សារព័ត៌មាននានារបស់ថៃ រួមទាំងសារព័ត៌មាន Thairath បានចុះផ្សាយព័ត៌មានក្លែងក្លាយថា អ្នកស្រុកខេត្តបុរីរាំ ចំនួន២នាក់ កំពុងតែដើរចាប់សត្វហ៊ីងក្នុងព្រៃ បានភ័យស្លន់ស្លោពេលជួបកងទ័ពកម្ពុជាជាង១០នាក់ ប្រដាប់ដោយអាវុធបាញ់គំរាមបណ្តាលអ្នកស្រុករត់ចោលម៉ូតូ ។ បន្ទាប់ពីសារព័ត៌មានថៃចុះផ្សាយ ធ្វើឱ្យក្រុមសន្តិសុខថៃដែលប្រចាំការនៅព្រំដែនចុះត្រួតពិនិត្យភ្លាមៗ ៕

ចិនទទួលស្គាល់ថា នាវាដឹកប្រេងឥន្ធនៈរបស់ខ្លួនរងការបា.ញ់ប្រ.ហារក្បែរច្រកសមុទ្រ Hormuz ជាលើកដំបូង

0

ថ្មីៗនេះ សារព័ត៌មានបរទេសនានារាយការណ៍ថា នាវាដឹកប្រេងឥន្ធនៈ១គ្រឿងរបស់ក្រុមហ៊ុនចិនបានរងការបា.ញ់ប្រហារនៅក្បែរច្រកសមុទ្រ Hormuz កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដែលជាការបា.ញ់ប្រ.ហារលើកដំបូងទៅលើនាវាចិន ចាប់តាំងពីជម្លោះរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ។ កាលពីថ្ងៃទី៨ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានទទួលស្គាល់ជាផ្លូវការពីនាវាចិនរងការបា.ញ់ប្រ.ហារពិតមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHW6hJp497a1B669wbzxrz2TbDZsGzLCCrTv1t1J8tXkB-gbl3s0ssElQGsRYgRIGuT6JH7M26o-NdtxFZV1ov672h8hjGTT3oWp-BWu8iINEv32mpylQNKg9l26dNgL9VZ8KE9ZRJ8lr1K9YDRtKjVXSe1RXbte_ULZzs0qHEOcwt9hZJ_ho6Vj7rylw/s800/photo_2026-05-11_08-14-53.jpg

ក្រសួងការបរទេសបានប្រកាសថា នាវាដឹកប្រេងឥន្ធនៈរបស់ចិនពិតជាបានរងការបា.ញ់ប្រហារនៅក្បែរច្រកសមុទ្រ Hormuz ជាលើកដំបូងពិតមែន បើទោះជានាវាចិនបានដាក់ស្លាកសម្គាល់យ៉ាងច្បាស់លាស់ក៏ដោយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHRO28iuvvIpmnpaYkgZqLeQXvJCxaB62bO47lhwi9MadTKu6qrGYbH7AWKtw449gkpkRWNAiwVI1xlKh4gYMciCfH7zpcU1puPhl2pW6KqiFy0bfDIjNt3Es9uxqt5gE-NPT0WjXI84AHZlJS-SAUyyGdx0izGfNjUCOB55S7ynArFi4vBVDkbEZuovY/s1200/photo_2026-05-11_08-14-53%20(3).jpg
    កាលពីថ្ងៃទី៨ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានគូសបញ្ជាក់ជាផ្លូវការថា នាវាដឹកប្រេងឥន្ធនៈដែលមានម្ចាស់ជាក្រុមហ៊ុនចិន និងអ្នកធ្វើការលើនាវា (នាវិក) ជាជនជាតិចិនទាំងអស់ បានរងការប្រហារនៅក្បែរច្រកសមុទ្រ Hormuz ពិតមែន ដូចការចុះផ្សាយរបស់សារព័ត៌មាននានា ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា មិនទាន់មានរបាយការណ៍ពីមនុស្សរងរបួស ឬស្លាប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9kxWALfHtBUrQIZ7Mu7lL_LQ_qPAlHO3xCByVLlv3-9TGyEWHpZ__1AUHnrLoRihwVokOFWY_Lqug2QjxkxmXf0Qd6PILzn4GmDStq6xyTgpQeC8Wv3QCgg753RNR7vUdAyYo4eXpnQfUcMdRFL3m2inTaXY77oAIclTW8wgM0ZD5Jmk4-167e2mm9HY/s1200/photo_2026-05-11_08-14-53%20(2).jpg

    មុននេះ សារព័ត៌មានបរទេសរាយការណ៍ថា នាវាដឹកប្រេងឥន្ធនៈ១គ្រឿង ដែលបានដាក់ស្លាកសម្គាល់យ៉ាងច្បាស់ថា «CHINA OWNER & CREW» មានន័យថា ម្ចាស់នាវា និងនាវិក គឺជាជនជាតិចិន រងការបាញ់ប្រហារបណ្តាលឱ្យនាវានេះផ្ទុះឆេះយ៉ាងខ្លាំង ។ ចិនបានទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ច្រើនជាងគេ ហើយនាវារបស់ចិនដែលឆ្លងកាត់ច្រកសមុទ្រ Hormuz តែងតែត្រូវបានលើកលែងពីការវាយប្រហារជានិច្ចនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmu_GdOjHnHhT0fXYFbpbFKh9YLLuSqunPCwCn2ja8yZ84pM2snltgHvVY0fFACWDS5qNMLDqWoG61VWJ0INByTOX0u7r9RCJbJy_EHAVCG0QVzO69v6t_RqSgNVjwekR9-4wbWY_bSn9wHPzHtmPwJ78ua5vUEY7-1Jt5xDuAtAlUnCEPlXOQmE7Qvh8/s640/photo_2026-05-11_08-14-52.jpg

    តាមការបញ្ជាក់ពីរដ្ឋាភិបាលចិន គឺនាវិកទាំងអស់លើនាវា «JV Innovation» បានរួចផុតពីគ្រោះថ្នាក់ បើទោះជាភ្លើងបានឆាបឆេះនាវាយ៉ាងខ្លាំងក៏ដោយ ។ ស្ថានទូត និងកុងស៊ុលចិនប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានទាក់ទងជាមួយភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់នោះ ដើម្បីផ្តល់ការជួយសង្គ្រោះនាវិកទាំងអស់ និងត្រួតពិនិត្យការខូចខាតនាវាយ៉ាងលម្អិតបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmHQfHvdiyXe45YhRMrbZI9B0xw5UaFQiLVWBAH_BBXq3_ox2K6ehz7Ilzqo6wmh2X80k2pLvEQrQ4oORpBAFqx-9f-csTCh-WppNRnHqFGG5t1HhJQu87q9g6G5lTsbU1MM3pfBBXdYU28Qap7yAy2QZO8Vf0owJwX4LjcDW1_SiqkEx6kBFo3rRvMWs/s1024/photo_2026-05-11_08-14-52%20(2).jpg

    គួរបញ្ជាក់ថា នាវានេះរងការបាញ់ប្រហារដោយដ្រូន ខណៈកំពុងធ្វើដំណើរនៅក្បែរច្រកសមុទ្រ Hormuz ហើយការបាញ់ប្រហារបង្កឱ្យភ្លើងឆេះលើដំបូលនាវា ។ អ្នកនាំពាក្យក្រសួងការបរទេសថិនបានអំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់ស្ថានការណ៍ដ៏អាក្រក់ជាបន្ទាន់ ខណៈហេតុការណ៍នេះកើតឡើងស្របពេលចរាចរណ៍នាវានានាតាមច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំងទាំងស្រុង ៕