ថ្មីៗនេះ សារព័ត៌មានបរទេសនានារាយការណ៍ថា នាវាដឹកប្រេងឥន្ធនៈ១គ្រឿងរបស់ក្រុមហ៊ុនចិនបានរងការបា.ញ់ប្រហារនៅក្បែរច្រកសមុទ្រ Hormuz កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដែលជាការបា.ញ់ប្រ.ហារលើកដំបូងទៅលើនាវាចិន ចាប់តាំងពីជម្លោះរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ ។ កាលពីថ្ងៃទី៨ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានទទួលស្គាល់ជាផ្លូវការពីនាវាចិនរងការបា.ញ់ប្រ.ហារពិតមែន ។
ក្រសួងការបរទេសបានប្រកាសថា នាវាដឹកប្រេងឥន្ធនៈរបស់ចិនពិតជាបានរងការបា.ញ់ប្រហារនៅក្បែរច្រកសមុទ្រ Hormuz ជាលើកដំបូងពិតមែន បើទោះជានាវាចិនបានដាក់ស្លាកសម្គាល់យ៉ាងច្បាស់លាស់ក៏ដោយ ។
.jpg)
កាលពីថ្ងៃទី៨ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានគូសបញ្ជាក់ជាផ្លូវការថា នាវាដឹកប្រេងឥន្ធនៈដែលមានម្ចាស់ជាក្រុមហ៊ុនចិន និងអ្នកធ្វើការលើនាវា (នាវិក) ជាជនជាតិចិនទាំងអស់ បានរងការប្រហារនៅក្បែរច្រកសមុទ្រ Hormuz ពិតមែន ដូចការចុះផ្សាយរបស់សារព័ត៌មាននានា ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា មិនទាន់មានរបាយការណ៍ពីមនុស្សរងរបួស ឬស្លាប់ទេ ។
មុននេះ សារព័ត៌មានបរទេសរាយការណ៍ថា នាវាដឹកប្រេងឥន្ធនៈ១គ្រឿង ដែលបានដាក់ស្លាកសម្គាល់យ៉ាងច្បាស់ថា «CHINA OWNER & CREW» មានន័យថា ម្ចាស់នាវា និងនាវិក គឺជាជនជាតិចិន រងការបាញ់ប្រហារបណ្តាលឱ្យនាវានេះផ្ទុះឆេះយ៉ាងខ្លាំង ។ ចិនបានទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ច្រើនជាងគេ ហើយនាវារបស់ចិនដែលឆ្លងកាត់ច្រកសមុទ្រ Hormuz តែងតែត្រូវបានលើកលែងពីការវាយប្រហារជានិច្ចនាពេលកន្លងមក ។
តាមការបញ្ជាក់ពីរដ្ឋាភិបាលចិន គឺនាវិកទាំងអស់លើនាវា «JV Innovation» បានរួចផុតពីគ្រោះថ្នាក់ បើទោះជាភ្លើងបានឆាបឆេះនាវាយ៉ាងខ្លាំងក៏ដោយ ។ ស្ថានទូត និងកុងស៊ុលចិនប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានទាក់ទងជាមួយភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់នោះ ដើម្បីផ្តល់ការជួយសង្គ្រោះនាវិកទាំងអស់ និងត្រួតពិនិត្យការខូចខាតនាវាយ៉ាងលម្អិតបន្តទៀត ។.jpg)
គួរបញ្ជាក់ថា នាវានេះរងការបាញ់ប្រហារដោយដ្រូន ខណៈកំពុងធ្វើដំណើរនៅក្បែរច្រកសមុទ្រ Hormuz ហើយការបាញ់ប្រហារបង្កឱ្យភ្លើងឆេះលើដំបូលនាវា ។ អ្នកនាំពាក្យក្រសួងការបរទេសថិនបានអំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់ស្ថានការណ៍ដ៏អាក្រក់ជាបន្ទាន់ ខណៈហេតុការណ៍នេះកើតឡើងស្របពេលចរាចរណ៍នាវានានាតាមច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំងទាំងស្រុង ៕










