Home Blog Page 274

ខុសពីមនុស្សភាគច្រើនរិះគ.ន់ ម៉ាដូណា លើកទឹកចិត្ត N.John និងជឿជាក់ថានឹងល្បីឱ្យពិភពលោកស្គាល់កម្ពុជា

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា សុវត្ថិ មុន្នីនាគ ឬ N.John ត្រូវបានទស្សនិកជនរិះគន់ចាស់ដៃនៅពេលតារាចម្រៀងរស់នៅសហរដ្ឋអាម៉េរិករូបនេះចេញបទចម្រៀងប៉ះចំតែថ្ងៃខ្មែរនិងថៃមានរឿងក្តៅគគុក។ ទោះយ៉ាងណា ខុសពីមហាជនភាគច្រើនដែលមានការរិះគន់ តារាកំប្លែង ម៉ាដូណា លើកទឹកចិត្ត N.John កុំឱ្យបាក់ទឹកចិត្តក្នុងវិស័យនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpuSexkvXfNyIOfUTTM_y-hx-gr3KfXNblzSMJxAixcKhpfOwGda0npERJsRSAa1Hwi-sKAh5s4OuCpjpXP9SMmE6sKbXuqg_vn61bwDqSh_WOvieX5H4wCjhJsr4YGkYtdTDHaieouUjQMl9WgclYED-qkEqYEE4m1b3NTmAZzY4Q3-ax5Z_FNk_v-o3_/s960/image_2025-09-19_10-02-02.png
តារាកំប្លែង ម៉ាដូណា បានលើកឡើងថា N.John ជាអ្នកសិល្បៈកូនខ្មែរម្នាក់ដែលមានសមត្ថភាពខ្ពស់ ទាំងភាសា ច្រៀង រាំ ហើយនឹងធ្វើឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន។ លោក ថាទាំង N.John ផ្ទាល់និងឪពុកម្តាយយល់ច្បាស់ថាបញ្ហាប្រទេសយ៉ាងមិច តែជីវិតសិល្បៈនៅស្រុកក្រៅរបស់លោកគឺមានការគ្រប់គ្រងដោយជនជាតិបរទេស ហើយចរិតបរទេសគឺមានផែនច្បាស់លាស់ក្នុងការប្រម៉ូតដើម្បីបង្ហាញរាល់វីដេអូចម្រៀងរបស់ N.John ។ ម៉ាដូណា បានលើកឡើងទៀតថា អ្នកប្រម៉ូតដែលជនជាតិបរទេសគេមិនបានគិតពីបញ្ហាជម្លោះប្រទេសទេ។ តារាកំប្លែងរូបនេះសង្ឃឹមថាទស្សនិកជននឹងយល់ និងជួយលើកទឹកចិត្តដល់កូនខ្មែររូបនេះផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmp6ROn7B1QUPTFovLncGDGZmf7jM_gfEdijOtwvNIlFtzuUz2rNYIN7ab3KKAw1E-SxWK0HHg6leaEbASIg2tHfuGbUxj4zZTTeC7Hdq_5o3g-3re-35HXXJT4tPXP7uiJSH7gQ_5hDVEt1GXkWECKWiPcHA94gjEUsWZtNnaohvgTUEB6CnKzUeD8iyf/s2048/image_2025-07-26_16-37-08.png

ម៉ាដូណា ថាពេលមកស្រុកក្រៅដូចជាខ្លួនជួបជនបរទេស ទស្សនិកជននឹងដឹងថាគេមិនសូវស្គាល់ប្រទេសកម្ពុជាទេ គេស្គាល់តែប្រទេសលេខ២។ លោកសម្តែងការជឿជាក់ថា N.John នឹងសាងប្រជាប្រិយឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា ដោយសុំឱ្យប្រជាជនខ្មែរទុកតារាចម្រៀង N.John បន្តក្នុងវិស័យមួយនេះដើម្បីបន្តបង្ហាញទៅកាន់ពិភពលោក ដោយសុំចិត្តងាកមករកដំណោះស្រាយ ដល់ប្រជាជនដែលនៅទល់ដែនវិញ។ បញ្ចប់សេចក្តីរបស់ខ្លួន ម៉ាដូណា បានលើកទឹកចិត្ត N.John កុំឱ្យមានការបាក់ទឹកចិត្តផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr4d6rG9kYARod-XEEYfXpXoBjBQkQd-HDBA1ledEdbpHkp-FTlpRz6me8MrmH4NZyC-4Em4DxwbXfHf9ZfG7Ycp8uvMSVUpnWG2L2P_lwyWgFZsKgVvOxo4_77hxI_iwGnBtiemr6sE_cAOfochS-0lOAsXJKp00MP_AVymkdhECgBPn6Kym-1IRtByVV/s755/image_2025-09-19_08-22-20.png

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៧ ខែកញ្ញា N.John បានបញ្ចេញ Trailer បទថ្មី«FEEL LIKE THIS» ស្របពេលមានរឿងក្តៅគគុកជាមួយថៃ។ សកម្មភាពនេះបានជំរុញឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅកាន់ N.John ។ អ្នកមួយចំនួនថែមទាំងស្នើដល់ឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកជួយមើលកូនប្រុសកុំឱ្យចេញបទចម្រៀងខុសកាលៈទេសៈបែបនេះ។ អ្នកខ្លះក៏លើកឡើងពីភាពស៊យរបស់ N.John ព្រោះជាច្រើនដងហើយដែលអ្នកកាន់ផេកដាក់ថ្ងៃចេញបទចម្រៀងចំតែថ្ងៃដែលថៃឈ្លានពានខ្មែរ៕

លោក អូលីវ៉ា គង់ លើកទឹកចិត្តនាយកកម្មវិធី Miss Universe Cambodia កុំឱ្យចូលនិវត្តន៍

0

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាដ្បិតតែកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែការដ្រាម៉ានៅលើបណ្តាញសង្គមកើតមានជាហូរហែរហូ។ ទោះយ៉ាងណា នាយកកម្មវិធីនេះគឺជាលោក ឆយ ពុំបានចេញមកនិយាយអ្វីនោះទេចាប់តាំងពីមានភាពចម្រូងចម្រាសមកប៉ុន្តែស្រាប់តែលោកបង្ហើបនៅលើ Instagram ជាមួយនឹងពាក្យថាចូលនិវត្តន៍អមមកជាសញ្ញាសួរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJkc9PqYRM5MN0PwUFAaWz8O04LQ0KZPKYz_yuwczYejijGARSAHVbipgwGG0VNqxCrnso6FtzjDOaMjXMgMq9OuwgRpzVIDpmAvmehCHHEEi4R_9t7CKQzm27A5hXBmNymRtOIDkJ86jtv36Ohx9hfClJeEq9W30N_KErsVl1LwxhzKb0eHQhrbkspiRE/s2048/image_2025-09-19_09-00-43%20(2).png
កាលពីថ្ងៃទី១៨ ខែកញ្ញា ផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអំពីនាយកជាតិក្នុងកម្មវិធី Miss Universe Cambodia លោក ឆយ បានបង្ហាញសកម្មភាពបន្ទាប់ពីជិតមួយសប្តាហ៍នៃការរកឃើញមកុដកម្មវិធីនេះ។ លោកបានបង្ហោះពាក្យជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ចូលនិវត្តន៍» ជាមួយនឹងសញ្ញាសួរ។ ពាក្យខ្លីនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថាលោកទំនងជាចង់សម្រាកពីការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលហើយមើលទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Dg24gBjRU37PePuqLHDzHE-oZqYYNTDyJ4TwY3KiWK8ZBmBFu_nYAL2p06ksaAHdvp6mQWKRTmj3EZITXKwmTlCAiwp1dKvEmCIGwMkPbEktcAfiPdi4miL87FmlswsHJ1gi49EFu6dC9_5ioGW_jXvDidob0zBHfUd9I5PhytN2ajXJw14js0D-fSUh/s2048/image_2025-09-19_09-00-43.png
គួរឱ្យដឹងថាលោក ឆយ បានកាន់កាប់សិទ្ធិរៀបចំកម្មវិធី Miss Universe Cambodia ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយឆ្នាំនេះលោកមានការរៀបចំប្រកួតប្រជែងជាច្រើនវគ្គ ប៉ុន្តែការប្រកួតក្នុងកម្មវិធីនេះបែរជាមានការដ្រាម៉ាកើតទុក្ខមិនសុខចិត្តទៅវិញ។ ឃើញចេតនារបស់លោក ឆយ ទំនងជាចង់ចូលនិវត្តន៍បែបនេះ អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តលោកឱ្យបន្តកាន់កម្មវិធីនេះបន្តទៀតព្រោះការរៀបចំរបស់លោកគឺធ្វើបានល្អច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQGxprIFXlPBOcyNphqADjjMBFTn27qoYvMbhzory2ber7F86A8kj5U6RLLXVUY-TdY-gkx1hIy5JgpMNQ00DyL1J-f9OVu_sDVPZRg7PStd4vrWFiKB-qV-bfYj64uh7_nNOThxxyJCNWbE2Y2HrXcjug28x2D74W2fZzXV0rhyphenhyphenyPL2ntv5dnEh18KMJf/s1350/SnapInsta_to_491460748_18495443449027416_2447377648483544460_n.jpg

មិនត្រឹមតែទស្សនិកជនគាំទ្រទូទៅប៉ុណ្ណោះទេ ងាកមកកាន់លោក អូលីវ៉ា គង់ ក៏បានកោតសរសើរលើកទឹកចិត្តលោក ឆយ ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbGh-FV-OJm72-PxIa6sOCPxiaBIDcPw-GfKLpD09-j0QOA8bZ-iAfQo5LX49RSCGJoyL1LalKtsGozQ0wF2uXAe5Akvk0Wo2hBWZmkmAMQ2Uug0sjKLALPjllbNeKxfQMKNn438ttpXbAxIcUksxA_WSb2AGrok0Pdfcg8J15ti_LS7D7XrJptF_DTM51/s1349/SnapInsta_to_514668162_18509824921027416_3630567608827106593_n.jpg

អ្នកច្នៃម៉ូតទទួលបានពានរង្វាន់អន្តរជាតិរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «គាត់គឺជា ND មួយរូបដែរមានចក្ខុវិស័យល្អ ជាអ្នកដឹកនាំអស្ចារ្យ ប្រកបដោយក្រមសីលធម៌ ខ្ញុំនៅតែគោរពស្រលាញ់នឹងគាំទ្រឱ្យគាត់បន្តនៅក្នុងវិស័យមួយនេះ»៕

Rosé បង្កើតប្រវត្តិសាស្រ្តថ្មីទៀតហើយ

0

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា បទចម្រៀង «APT» ការសហការដ៏ល្បីរវាង Rosé សមាជិក Blackpink និង Bruno Mars ទទួលបានការចូលមើលជាផ្លូវការលើសពី ២ ពាន់លានដងនៅលើ YouTube ។ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ MV នេះចំណាយពេលត្រឹមតែ៣៣៤ ថ្ងៃដើម្បីឈានដល់ចំនួនដ៏គួរឱ្យចាប់អារម្មណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXsf_H0cGeGS72UuNS6i7DkozhG4yaK3hFK-SinsFWASbMbvnefKSMeptcgB1_Nz5xA3IBEnqBCtrlG9X35uvIq5keQGWYzNAHWAPfYHDMvNsJZawu-Wxcpa4IswzrGQExujcRRaMmhYj2IOSZ2I7xb3cDYoLwmTiv59hyaxk0MRwAS17zp4q0eSl9VSWW/s1169/image_2025-09-18_16-33-55%20(2).png
ជាមួយនឹងសមិទ្ធិផលនេះ «APT» បានក្លាយជាវីដេអូចម្រៀងលឿនបំផុតរបស់តារាចម្រៀងស្រីដែលមានអ្នកចូលមើលដល់ទៅ ២ ពាន់លានដង ហើយក៏ជា MV របស់សិល្បករអាស៊ីផងដែរ ដើម្បីឈានទៅដល់ដំណាក់កាលដ៏សំខាន់នេះក្នុងរយៈពេលដ៏ខ្លីបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4HIjjFL5DplVDxWk3n7aMj_gn0EET4BR4mYglwTZBlW7jSPWvBrsYtiQKu7FNQRi1i3NY1miHgo9DGMh1eMiZz6Ym2bGkZxyb2Zn9qpxDEnI9GSw-Vcn7PEoEyXrG6yX6ytxvbxbdbxhDokYnJXQvRd8f_sw8tH32pg_oGqxnIAwTdd6fgU5eu5eTwYkP/s1440/image_2025-09-18_16-33-49%20(3).png
មិនឈប់ត្រឹមនោះ ផលិតផលនេះក៏បានកត់ត្រាជាវីដេអូតន្ត្រីលឿនបំផុតទីបួនក្នុងប្រវត្តិសាស្ត្រ YouTube ដែលឈានដល់ ២ ពាន់លានដង។ មុនពេល Rosé និង Bruno Mars ទទួលបានការកាន់កាប់តំណែងនេះមានតែវីដេអូតន្ត្រីចំនួន៣ប៉ុណ្ណោះដែលបានឈានដល់ចំណុចសំខាន់នេះក្នុងរយៈពេលតិចជាងមួយឆ្នាំគឺ បទ «Despacito» «Shape of You» និងបទ «Girls Like You»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicuVVnJn-5oTnjke5u62j7M0rOYpUg1gizEp4QalpeahONBuv1QNazs9PX4Q7qND0bBcT2_ri-Mc-FZUn-XgctT2HgdyDrQ2cEImtxVRiu87oJX03-qA03g0sgSNBYesw56CwlP_eVBUSjq6LFQyhQR1SKiB1-ONzxW-YWvlmdX8DZtnDbSwj9K1XizzGC/s1440/image_2025-09-18_16-33-49.png
បទចម្រៀងនេះបានជាប់ចំណាត់ថ្នាក់ពិភពលោកយ៉ាងឆាប់រហ័ស ដោយសារបទភ្លេងដ៏ទាក់ទាញ ការរៀបចំទំនើប ជាមួយនឹង MV ប្លែកអារម្មណ៍។ ជោគជ័យនេះក៏បានកត់សម្គាល់នូវជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងអាជីពទោលរបស់ Rosé បន្ទាប់ពីធ្វើការជាមួយ Blackpink ជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9aSZw6mRSNkgm2o1Vv5eW9V4jzEBTrTJhjZkmPYqsnoyv-YOp2wWPWB1_35WO3T9FBphoyaxm94tph9x7tulizPB_3b22R6eXl3ls6Sd76q9S962reusjBrDW8YXP-K0xSU-NBpJl3KiD5KNYkgad16E7Kx-vMUJsQfjfhe07KbDXGDhAie73gF-MxXq/s900/image_2025-09-18_15-03-40.png

ជោគជ័យនៃ «APT» មិនត្រឹមតែបញ្ជាក់ពីឥទ្ធិពលជាអន្តរជាតិរបស់ Rosé និង Bruno Mars ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជំរុញទឹកចិត្តសិល្បករអាស៊ីជាច្រើនរូបទៀតក្នុងដំណើររបស់ពួកគេដើម្បីឈានទៅដល់ពិភពលោកបែបនេះ៕

មានទាហានម្នាក់ការពារនៅតាមាន់ធំចង់ជូនដំណើរ ហ្វីយ៉ាតា ខណៈអ្នកគាំទ្របង្ហាញការព្រួយបារម្ភក្នុងការចេញទៅប្រកួតនៅថៃ

0

បន្ទាប់ពីកងកម្លាំងថៃបន្តធ្វើទុក្ខបុកម្នេញមកលើខាងកម្ពុជាលែងស្គាល់បុណ្យបាបខែភ្ជុំ វាពិតជាធ្វើឱ្យពលរដ្ឋកម្ពុជារួមទាំងជាតិសាសន៍ដទៃឃើញសន្តានប្រទេសថៃកាន់តែច្បាស់។ ជាមួយនឹងរឿងរ៉ាវដែលកើតឡើងក្តៅគគុកកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ហ្វីយ៉ាតា បានបង្ហាញសារពីប្រិយមិត្តមានទាំងទាហានចង់ជូនដំណើរនាង និងអ្នកគាំទ្រព្រួយបារម្ភចំពោះសុខសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_fPI3Hp-_MaQCsjODWzpP-3QoSlrA3OFGCageVVmHUCM6zKqqXZ4VSHRIzY-dVuHnbxKr5rIiOQO5CL7kTbUu98fIU51krC-yqzegE4b1Y6VBnO_37CYd6cbOsS93fZb1F7StU_ZrJOKg9OxTe1WJ4yF5pBS75MeODs8xrOZ1A7NsziFYbzIAJub0RT5G/s2048/image_2025-09-18_15-01-36.png
Miss Universe Cambodia 2025 បានបង្ហាញសារចំនួនពីរពីអ្នកគាំទ្រខ្លួនកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ដោយភ្ជាប់មកជាមួយនឹងសម្តីថា «ខ្លួនជាបវកញ្ញា ចិត្តជាទាហាន បារម្ភ.. តែចិត្តគិតពីទង់ជាតិខ្លួនបំផុត.. ហ៊ឹម សុំព្រះតាមជួយការពាររាល់ប្រជាជនខ្មែរ រួមទាំងខ្ញុំផងចុះ.. ភាពស្មោះត្រង់ត្រូវតែឈ្នះ..»។ តាមការបង្ហាញរបស់ ហ្វីយ៉ាតា មានគណនីហ្វេកប៊ុកមួយបានអះអាងថាជាទាហានការពារនៅប្រាសាទតាមាន់មានបំណងចង់សុំច្បាប់មេរបស់ខ្លួនជូនដំណើររូបនាងឡើងយន្តហោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlS-S1hZfdzALWQ2LTfe72oNLDHjSrSNC7__96QKMhXQp_NiWypNj3f4VefF8Zb-4FB4XNxqcQra6wBPuXmKKMc83MEYBMPuDEGUCYZjwTPxPo3fyTeQdk2xTuU1lWsRw38TOBNCFK7xRbU_-R9X8X4Sj8psEBjouN0cqisO6lFifkdam9aXLNvmz7WlnP/s2048/image_2025-09-18_15-01-29.png

ខ្លឹមសារមួយទៀតគឺបានបង្ហាញពីអ្នកគាំទ្រដែលសម្តែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ ហ្វីយ៉ាតា ដែលត្រូវចេញទៅប្រកួតនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3qZ2Ik7ZPbpL__gN93x9hTR8tGiehgzGWpYnJB9C6PQ3NP-zgGscCzU6CGWV-mwvgKUnAE70YBrI33u1EjAq6reiNmPYAFBwtYPKO_5mlNzcAcjAZr98jEqoTxpS7Ld2cxvWjsXfNctoRm-xhqIBFIjBb1Ni4c-ZLVDtg34BZj4zxDW-i-tCeuRdOIiK/s2048/image_2025-09-18_15-01-32.png

ស្ថិតក្នុងកាលៈទេសៈនេះវាពិតជាមានភាពតានតឹងសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលនឹងត្រូវចេញទៅប្រកួតនាពេលឆាប់ៗខាងមុខនៅប្រទេសថៃក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ ហ្វីយ៉ាតា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នាងមានការព្រួយបារម្ភ ប៉ុន្តែពិតជាមិនចង់ឈប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHErw7k_71tVXfW2dVngyw1ynOCd8p0WoHdSmJ1hipnFQmoqk1HP-Jj-qBZ2-Id8Mp4q8ipOjVGtByNNm8w3TvBsAXgi6GiOSNP96N88Q6RS1yG07BXIIv5iTfWNg8aE_3PcU7QfBjd99wrmF1ZsiOV46AllXwj_inivAtnS9QZ-qv6n54mpvCC2TDLsi/s774/image_2025-09-18_14-42-59.png

គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេសថៃ៕

ខ្សែភាពយន្ត Mobius របស់ Bai Jingting កំពុងទទួលបានការចាប់អារម្មណ៍

0

នៅថ្ងៃទី ១៧ ខែកញ្ញា ខ្សែភាពយន្ត Mobius សម្តែងដោយ Bai Jingting បានចាក់បញ្ចាំងជាផ្លូវការនៅលើវេទិកា iQiyi ។ ជាមួយនឹងរយៈពេល ១៦ភាគ ការងារនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាការរំលេចនៅក្នុងផ្នែកភាពយន្តផ្លូវចិត្ត-ឧក្រិដ្ឋកម្មនៃអេក្រង់របស់ប្រទេសចិននៅចុងឆ្នាំ ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1tzZQu6D4hXqNbsVI1RPIE7xQz52iGcfUwFSs1cAmPlMRwXEu9ocJ7LZcYG98OmSBV2LSe7m0CDxcC3uQGhoGkvcVMCrinCNajA_yWTQhbKiKYnIGOdXWZslt9pYTq7mPdJ2NDoqP0V7P04nl3N21qWxham5uQgvVs4SFqwwX6v78oFewWaeB8izP_GK3/s1620/image_2025-09-18_10-23-43.png

មុនពេលចាក់ផ្សាយ «Mobius» បានបង្កើតឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយខ្លាំងនៅពេលទាក់ទាញការបញ្ជាទិញជាមុនរហូតដល់ ៥០០,០០០ដែលជាចំនួនដែលបង្ហាញពីការទាក់ទាញរបស់ Bai Jingting និងការចាប់អារម្មណ៍របស់ទស្សនិកជនចំពោះប្រភេទថ្មីនេះ។បន្ទាប់ពីការចាក់ផ្សាយ ខ្សែភាពយន្តនេះបានចូលទៅក្នុងបញ្ជីនៃស្នាដៃដែលត្រូវបានពិភាក្សាច្រើនបំផុតនៅលើបណ្តាញសង្គមចិនយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX-FyKL4EFiZjQ5E875Rn0J4FHmLcm3pNw1it8W-NJoT6UA5qphk8JmE04hMgOQHNdAKSWiPT4Mm16c6ZErQsZFr7OzVxe68t4slfcpgXMTma9g_km6q1Q83EdWxrGoMeC37O5nGxzEv0VRGHIKxCIT63CikLf3XrOD08j5_r0wf53-st2u56QXAqT0de3/s1920/image_2025-09-18_10-23-40%20(2).png
ខ្សែភាពយន្ត Mobius ស្វែងយល់ពីរឿងរ៉ាវដ៏រំភើបនៃតួអង្គដែលជាប់នៅក្នុងស្ថានភាព មិនអាចគេងលក់បាន ដែលនាំទៅរកភាពអាថ៌កំបាំង និងជម្លោះជាបន្តបន្ទាប់។ ជាមួយនឹងល្បឿនលឿននិងសាច់រឿងដ៏តានតឹង ការងារបង្កើតអារម្មណ៍ សម្រាប់ទស្សនិកជនតាមរយៈភាគនីមួយៗ។ មនុស្សជាច្រើនបានបញ្ចេញមតិថា នេះគឺជាភាពយន្តចិនមួយក្នុងចំណោមភាពយន្តចិនថ្មីៗមួយចំនួន ដែលរក្សាបាននូវភាពតឹងតែង ដោយមិនមានការភ័ន្តច្រឡំនៅក្នុងព័ត៌មានលម្អិតដែលមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuAOWDjw3Eampqla20yDhrK7pSFuocIwapDXLUn2DpRRXo8hiFuUeedWMw-_0Pu-coCAR78JrF-Rz4BucZBBR4ODJ7kb0ciBZJ0DfO4F1kLcJ1ckq6y4FfzqzxhOP_E583uriW_5UB_7ZnWZfb7WJDuvZPRsu5yAh26QK-8UNKW7hcBDkXkTHfqjgxPah/s1440/image_2025-09-18_10-23-40.png

Bai Jingting បន្តអះអាងពីជំហររបស់ខ្លួនជាតួប្រុសល្អម្នាក់របស់ខ្លួនជាមួយនឹងកាយវិការទៅវិធីដែលបង្កើតគំនិតខាងក្នុងរបស់តួអង្គ។ ការសម្ដែងរបស់តួសម្ដែងក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងដែលរួមចំណែកបង្កើនភាពទាក់ទាញរបស់ភាពយន្ត។ លើសពីនេះ ឥទ្ធិពលពិសេស និងដំណើរការរូបភាពត្រូវបានវិនិយោគ ដែលនាំមកនូវបរិយាកាសដ៏អាថ៌កំបាំង និងងងឹតដែលជាការពិតចំពោះស្មារតីនៃការងារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNZBJtZBweVjVtFr-femmbIxMYiVM0YOSiHUS0GmeSrHzGp252OVU20u9E4EVFmNWzcNZlEl1cjNzCKD7yeUGJ7WFekStFmjzcy5EOQ5dJMXodAY-niu8hJM-QvDtqLjSJl2vnFb2nw6gWSbzr1q8W0gwsBpQSvS-JiOmbDyWJwtwUEJrOIWNdeMrY-uV/s1920/image_2025-09-18_10-23-41.png
ទោះជាយ៉ាងណា ភាពយន្តនេះនៅមានការព្រួយបារម្ភខ្លះៗ។ ភាពយន្ត Mobius ប្រហែលជាមិនពេញនិយមដូចខ្សែភាពយន្តស្នេហារបស់តារានោះទេ។ លើសពីនេះ តួរលេខអ្នកទស្សនា ឬចំណាត់ថ្នាក់នៃការចាក់ផ្សាយមិនត្រូវបានប្រកាសលម្អិតទេ ដែលធ្វើឱ្យសមិទ្ធិផលរបស់ភាពយន្តនេះឈប់ត្រឹមកម្រិតសញ្ញាវិជ្ជមានប៉ុណ្ណោះ។ សរុបមកភាពយន្ដ Mobius កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការសម្ដែងដ៏ទាក់ទាញ ការសម្ដែងដ៏រឹងមាំ និងមន្តស្នេហ៍របស់ Bai Jingting ៕

ធ្លាក់ចុះការវាយតម្លៃយ៉ាងគំហុកខ្សែភាពយន្តថ្មី Park Min Young ផ្លាស់ប្តូរទិសដៅ

0

បន្ទាប់ពីការចាក់ផ្សាយទទួលបានការវាយតម្លៃទាបចំនួនបួនភាគជាប់គ្នារឿង «Confident Queen »របស់ Park Min Young បានប្រកាសពីការផ្លាស់ប្តូរពេលចាក់ផ្សាយ។ ខ្សែភាពយន្តនេះបានចាក់ផ្សាយចំនួន៤ ភាគជាមួយនឹងការវាយតម្លៃអ្នកទស្សនា ១.១%; ១.៥%; ១% និង ០.៩% រៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwATSA-3oMb0-5OYtpZqEP6tbl05XoUqvu_mEQaDKVgysT-qI0nzRGfQmao072f3qmkiFpGa4yLcrrcDrxTovUvIQr4rdM-M3dFGLRwqcgvna5EJGXrXSTLhZLsq5lpbht0BOQ2s9oo3SKisto22uT8VCtfWt4OM4gxaQyUWx44oIGJy27db-2-gIsU_U_/s900/image_2025-09-17_11-50-36.png

អ្នកទស្សនាបានលើកឡើងថាសាច់រឿងនេះត្រូវបានពន្យល់ដោយល្បឿនយឺតខ្សែភាពយន្ត បំផ្លើសហួសហេតុ និងព័ត៌មានលម្អិតជាច្រើនដែលបង្កើតឱ្យមានអារម្មណ៍ស៊ាំជាមួយខ្សែភាពយន្តសកម្មភាពពីមុន។ ការអភិវឌ្ឍតួអង្គមិនស៊ីជម្រៅទេ ហើយការសម្ដែងរបស់ Park Min Young ក៏មិនរលូនដែរ។ ដោយសារតែមានប្រតិកម្មលាយឡំគ្នា ផលិតកររឿង «Confident Queen » បានសម្រេចចិត្តផ្លាស់ប្តូរម៉ោងចាក់ផ្សាយពីម៉ោង ៩:១០ យប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មកម៉ោង ១០:៣០ យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsu2q64_Vqm67YrQ9BhQfQgR5HQKiVodmeDzqnstRIgZhXztZ4eXnMqtp8UrBBGsYiTpw33PbysxLIRdd_8hJ_4df0M8052hLABBN9XFX_u9T0T-3Si7b3tF3PrZv00n5aV72Rr4akFXcNH9uDFt9hhjqY9hJDnpstjVVB7zHcD0Tm71BWpQZYKJMprNW/s1920/image_2025-09-17_11-50-33.png

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានអត្ថាធិប្បាយថាការកែសម្រួលនេះគឺជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារភាពយន្តក្នុងការជួយសង្គ្រោះស្ថានភាពលំបាកនៃខ្សែភាពយន្ត «Confident Queen » នៅក្នុងការប្រណាំងវាយតម្លៃនៅពេលដែលភាពយន្តនេះកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីខ្សែភាពយន្តដ៏ល្បី «Bon Appétit, Your Majesty» ពីតារាសម្តែង YoonA និង Lee Chaemin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-aa6T9c3A8iU1LWq1p9QKRq-uapIEYG2lPEeNyrml2LftiQQvFw6DawTHM-eZVkIEYldrFHy5PRXxJXohhuoHDsGxr45V4_F9IVJxqxhnIcCooBFHAK8Y2YSXiSHtA2tkzEVxaRKo6FSWCvfhDDVSS7JTnbbxoTUrzhtKw6Dl3yyOf26LAd1DYmqw01O4/s900/image_2025-09-17_11-50-35%20(2).png

«Confident Queen » គឺជាខ្សែភាពយន្តដែលតារាសម្តែង Park Min Young បានជួបជាមួយតារាសម្តែង Lee Yi Kyung ម្តងទៀតបន្ទាប់ពីសម្តែងរួមគ្នាក្នុងរឿង« Marry My Husband»។ ទោះយ៉ាងណា តារាស្រីរូបនេះត្រូវបានគេរិះគន់ថាមិនអាចចូលតួបានរលូន ការកំប្លែងរបស់នាងត្រូវបង្ខំ ហើយការបញ្ចេញមតិរបស់នាងត្រូវបានបំផ្លើស បើទោះបីជាតួនាទីរបស់ Yi Rang ដែលនាងដើរតួជា «មេ» នៃយុទ្ធសាស្ត្រសម្រាប់បេសកកម្មនីមួយៗក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBqoBuzzltoGmilPf0Qxl5iW2RCsuO63aoPTWKnzux5QM002yeBT4FZ9S6p75qfPfnZtGseeqo8T3jNFSqt_Z9Y3_bxvIZk_fVB-oNcKJIibExsPZAVglfWo5ZCmoWmrOHQAgsqX-5zFnZ_tJnuc9Zt4zmq7eucwG4e2yYMktIYCuxXU0zCNKNg7pj1_9v/s660/image_2025-09-17_11-50-36%20(4).png
«Confident Queen » គឺដកស្រង់ពីរឿងកំប្លែងជប៉ុនក្នុងឆ្នាំ២០១៨ ដោយនិយាយពីតួអង្គបីនាក់ជាមួយនឹងភាពប៉ិនប្រសប់ដ៏អស្ចារ្យ ពួកគេអនុវត្តការបោកប្រាស់ដ៏ទំនើបដែលកំណត់គោលដៅមនុស្សអាក្រក់ពីគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីការបោកប្រាស់នីមួយៗ ប្រាក់ដែលពួកគេរកបាន បន្ថែមពីលើការប្រើប្រាស់វាសម្រាប់ខ្លួនពួកគេ នឹងប្រគល់ចំណែកមួយដល់ជនក្រីក្រវិញ៕

ស៊ុយអែតទទួលយកញ្ញត្តិរបស់កម្ពុជា ក្នុងការស្នើសុំផ្អាកការលក់យន្តហោះ Gripen ទៅឲ្យប្រទេសថៃ

0

ភ្នំពេញ៖ ញត្តិរបស់កម្ពុជាដែលបានផ្ញើទៅកាន់ស៊ុយអែតក្នុងការស្នើសុំឲ្យផ្អាកការលក់អាវុ.ធ ជាពិសេសយន្តហោះចម្បាំង Gripen ឲ្យប្រទេសថៃ ពេលនេះត្រូវបានទទួលយកជាផ្លូវដោយសភាជាតិស៊ុយអែត និងបានបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ នេះបើតាមលោក មូន ពេជ្យ ជាអ្នកផ្ដួចផ្ដើមញ្ញត្តិនេះដោយផ្ទាល់ បានបញ្ជាក់នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg0VnwWFkXYKBw-YuUtKxvF5xAyfZKhwGT8Tm3PpSv9dcnYWBxJ06Q8MNIUIZ6TetFRH1eUKdc-BEwFyiuRAFxZB5oUOPxXZ10LtYZzunE1wDQXQ315GrzQ895oE2fZUYRoK5RZ2mA-e4NcLVFBPeY1U3VwJyhoroLQNouhOVjp9twiGJbp_3QhThpm1Vc/s1280/photo_2025-09-19_08-56-50%20(2).jpg
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ លោក Moon Pich ឬ ពេជ្យ ចន្រ្ទា ដែលជាកូនខ្មែរបច្ចុប្បន្នរស់នៅ និងបម្រើជាទាហានកងទ័ពជេីងទឹកអាមេរិក ហាត់នៅបណ្ឌិតសភាយោធាកងទ័ពអាមេរិក បានដាក់ញ្ញត្តិមួយច្បាប់ទៅកាន់រដ្ឋាភិបាលស៊ុយអែត បន្ទាប់ពីប្រមូលសម្លេងគាំទ្រសម្រាប់ញ្ញត្តិនេះបានពីមនុស្សចំនួន 26,456 នាក់ ក្នុងការស្នើសុំឲ្យរដ្ឋាភិបាលស៊ុយអែតធ្វើការផ្អាកលក់សព្វាវុ.ធទំនើបៗ និងធនធ្ងន់ដូចជាយន្តហោះចម្បាំង Gripen ទៅឲ្យថៃ ដើម្បីលើកកម្ពស់សន្តិភាព និងសិទ្ធិមនុស្ស ដែលជាគោលការណ៍ចម្បងរបស់ស៊ុយអែតអស់រយៈពេលជាយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2oF16-1S80yYjrUrhYu1ZChip6jYPdtIDjEJLRp3PdB46e2dn4DMETtbLJYrMHkno0thLKe0sJgUkP5u2UkJxZUQn3TgZVVZbY7ynkYhn7wk9p73OiBve1pSNAT1yjsmacON6dI_zpK0KS5FMF9jkqySCGw7rs809hNhz3EzHr3Kpcd1nNg1q6b0maz67/s750/photo_2025-09-19_08-56-50.jpg
លុះមកដល់ថ្ងៃទី១៩ ខែកញ្ញា លោក មូន ពេជ្យ បានបង្ហោះសំណេរមួយនៅលើទំព័រហ្វេសប៊ុក ក្នុងន័យបញ្ជាក់ថា ពេលនេះសភាស៊ុយអែតបានឆ្លើយតបនឹងការដាក់ញ្ញត្តិរបស់កម្ពុជាហើយ ដោយបានទទួលយកញ្ញត្តិនេះយកទៅពិចារណាតាមរយៈសមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិស៊ុយអែត។

ទន្ទឹមនឹងនេះ លោកមូន ពេជ្យ បានគូសបញ្ជាក់ថា៖ នេះមិនមែនជាទីបញ្ចប់ឡើយ វាជាការបើកផ្លូវឲ្យយើងបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗដែលជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការការពារជាតិ។ ប្រសិនបើសមាជិកសភាណាម្នាក់ នៅក្នុងគណៈកម្មាធិការ គាំទ្រញត្តិរបស់ពួកយើង នោះបញ្ហារបស់ពួកយើងនឹងត្រូវលើកយកទៅពិភាក្សានៅឯកិច្ចប្រជុំរបស់សភាជាតិស៊ុយអែត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTuzC6PEhpVK60QpNVC9_XXSylmSAgCqy_Atusb1zxRaAhCtPQyct15e0vgC3GZZvnxahLusoWl9oruZBRl49ACQ0rjd2EThf9Uw8N06jcNpLvgGEDNwoV2feU1RzP6BpsCo9WFtMHv9GNdKT8CJ3zZRnc6a_KfhBz4pKz3uTrY2-SBNEXWXuYIS1brvSl/s1200/photo_2025-09-19_08-56-50%20(3).jpg

    នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ ជាជាងបញ្ហារបស់ពួកយើង។ ទោះជាយ៉ាងណា ពួកយើងមិនអាចបោះបង់ឡើយ ព្រោះវាទាក់ទងដល់សន្តិសុខជាតិ សេចក្ដីសុខរបស់ប្រជាជន និងអនាគតរបស់ជាតិយើង។ ពេលនេះ ដោយកម្លាំងនៃសាមគ្គីភាព សំឡេងរបស់ពួកយើងបានឮទៅដល់សភាជាតិស៊ុយអែត ហើយកង្វល់របស់ពួកយើងអាចនឹងត្រូវយកទៅពិភាក្សា និងដោះស្រាយ។

    ម្យ៉ាងវិញទៀត នៅចុងបញ្ចប់នៃការឆ្លើយតប បានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានរៀបចំឲ្យមានអធិការកិច្ចទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការប្រើប្រាស់សព្វាវុធរបស់ស៊ុយអែតដែលត្រូវបាននាំចេញ ឲ្យស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ។ នេះមានន័យថា សព្វាវុធរបស់ស៊ុយអែតដែលលក់ទៅឲ្យប្រទេសថៃ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យក្នុងការប្រើប្រាស់តឹងរ៉ឹងជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggvl8MJKJpRT-OMy7-nSsXgCal4GimNMU3eH6i-9YPhebz7vNpnaDk7HblqdNmtnXnqt5ChNz5wL9a84hxSSEZMaJc6uLX8FvWwdHRlHzC3lgVnk1hFGZGzmW8LfM4SlXKGCS4X-w4cJktLHJpElnglMBU_ncouESJIUGgbW0PCNNFDHfxvTv8DhMcwAG9/s1280/photo_2025-09-19_08-56-49.jpg

    គួររម្លឹកថា ការដាក់ញ្ញត្តិខាងលើរបស់លោកមូន ពេជ្យ គឺជាសារលិខិតតំណាងប្រជាជន និងប្រទេសកម្ពុជា ក្នុងការអំពាវនាវឲ្យស៊ុយអែតផ្អាកការទិញ-លក់សព្វាវុ.ធទៅឲ្យប្រទេសថៃ ជាពិសេសពាក់ព័ន្ធនឹងប្រភេទយន្តហោះចម្បាំង Gripen ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅមិនទាន់ដោះស្រាយបាននៅឡើយ។

    ជាងនេះទៅទៀត វាបានបង្ហាញពីមហិច្ចតាចង់ពង្រីកអំណាចកងទ័ពរបស់ថៃ ដើម្បីជាការគំរា.មកំហែ.ងដល់កម្ពុជា ដែលកត្តានេះបានជំរុញឲ្យមានការធ្លាក់ចុះនូវសីលធម៌ សន្តិភាព និងសិទ្ធិមនុស្ស ផ្ទុយពីគោលការណ៍មនុស្សធម៌ដែលប្រទេសស៊ុយអែតតែងវប្រកាន់ខ្ជាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLxGgRzvUygpS157I2B5hEt6f3jZtNZfrkme5dvLXKr7Nnh761mKikO9GQaA1K2HzuTZLpOVXgh_8I8eH0QF5PO9OjgikqtLIT-2nBbYeR_Y86qknkTJ8RHs-zIGlCOj3GDKR4O6w_h6ieRCjRP81qMeh-KQZqpi54X83dzK8FvE3PzwgZ5izdNhKqBy1Z/s1280/photo_2025-09-19_08-56-49%20(2).jpg

ប៉ីប៉ី ឌី សុភ័ក្រ កុសុម៉ា និងអ្នកសិល្បៈច្រើនរូបទៀតអំពាវនាវឱ្យអ្នកមួយចំនួនចេះឈឺចាប់និងឈប់ប្រើប្រាស់ទំនិញថៃ

0

ទង្វើឈ្លានពានរបស់កងកម្លាំងថៃធ្វើដាក់ពលរដ្ឋកម្ពុជាមិនលើកឡើងសូម្បីតែព្រះសង្ឃ ពិតធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែអ្នកមួយចំនួនតូចហាក់មិនចេះឈឺចាប់នោះទេហើយនៅតែបន្តគាំទ្រទំនិញចោរឈ្លានពាន។ ប៉ីប៉ី ឌី សុភ័ក្រ កុសុម៉ា ហេង វាសនា វ៉ាន់ នីឡា ជំរុញឱ្យអ្នកមួយចំនួនចេះឈឺចាប់ឈប់គាំទ្រផលិតផលប្រទេសនេះតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhljl_PawIgG2fyD_2t8Mck5WcJYdvrJoHIuTXIIKYcSdaiR4frbbWH0IgHUKd-yIAEKoIuGpGeDxrfGZg0QEfv5L8r92-gZzPaGylTxIV_T-zfZlKBSi6PH5fOAm_TJiCqIoPbdmRfe0I9w46YDuwI_udMYeUx343EJh5BWFEAGNUEzmvVoWvaa1bSTO4o/s1440/image_2025-09-18_14-03-50.png
បុគ្គលល្បីឈ្មោះក្នុងសង្គម ប៉ីប៉ី ឌី ដែលពហិការមិនចាក់បញ្ចាំងកុនខ្លួននៅរោងកុនមានប្រភពមកពីថៃ និងមិនប្រើផលិតផលថៃក្នុងហាងរបស់ខ្លួន បានបង្ហោះនៅលើបណ្តាញសង្គមថា «សៀមនៅតែបន្តឈ្លានពាន ដោយមិនខ្លាចច្បាប់ និងអន្តរជាតិណាឡើយនេះគឺជាសណ្តានថោកទាប និងជារឿងដ៏ឈឺចាប់ដែលខ្មែរត្រូវចងចាំ។ សៀមវាមិនចោលមាយាទទេ ហេតុអីខ្មែរមួយចំនួនឆាប់ភ្លេចម៉្លេះ ឈប់ប្រើ ឈប់ទិញ ឈប់ស៊ីរបស់វាទៀតទៅកុំឱ្យចំណូលបានដល់វា មិនថាក្រុមហ៊ុន ផលិតផល ហាងអីក៏ដោយដែលមានប្រភពមកពីសៀម កុំថោកអត់វាមិនបានពេក ចង់ឱ្យយវាមានបានហើយបន្តយកស្អីមកធ្វើបាបខ្មែរទៀតមែន?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9g1zcGJQdoxdpKHotReZavcOYFGmX_9hjI-p6FJxx5aXhBPUXSjsiLJp-qmxwr-p8WMzt6cQNwx5ykPvoQHrsiPlTny_X2E2u1zaoa8rzeGDdRaqjl1j7ThTIqjVVGFY1weZ006ocI6wgdpV2AAklZGHXjAS0KaoIG9e2kMlewOE8XICCV_4cXI6DryS/s2048/image_2025-09-18_14-03-57.png
លោក ហេង វាសនា ជា Influencer វិញបានបង្ហោះដែរថា «ម៉េចហើយអ្នកប្រើ អ្នកលក់អីវ៉ាន់ថៃ ចាក់សាំងថៃ គាំទ្រថៃ? ដល់ពេលវាបាញ់គ្រាប់ជ័រ ត្រូវបងប្អូនខ្មែរ ហើយវារុករានរាល់ថ្ងៃអ៊ីចឹង សួរថាអត់ចេះឈឺចាប់សោះម៉្មង? ឬក៏អាងថារាល់ថ្ងៃអត់ទាន់ប៉ះខ្លួនផង ខ្លួននៅសុខ អ៊ីចឹងក៏អត់ឈឺក្បាលវិលមុខ? អត់យល់ គេដៀលពូជសាសន៍ គេជាន់ឈ្លី គេឈ្លានពាន តែអត់ចេះឈឺចាប់! ងប់ម៉េះ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCd9vB6tZ9jNKsxqUy7JUObMthv_PuIZ_xcOTIzoQJcjerp0g9ZV4TeFliXFbijvK1sFfdETqIQzsiLZ2_4QMdNgoVhPAnD0WrjuI04iWqtH8PYPtw3Xn7wVC8kmuGQC1L7J4swXgU-MTRupNxKZ_92-cd-S4mSq5FbLDADj36-UZ8SfQhsgZTbKloL76j/s1602/image_2025-09-18_14-03-49.png

ពិធីការិនី សុភ័ក្រ កុសុម៉ា វិញបានលើកឡើងទាំងក្តីឈឺចាប់ថា «ឃើញវីដេអូសៀមឈ្លា.នពានហើយ ឈឺចាប់ណាស់មិនដឹងជួយអីបាន ក្រៅពីបញ្ឈប់ដាច់ខាតប្រើប្រាស់របស់ពួកចោ.រ តើយើងត្រូវឱ្យគេមើលងាយដល់ពេលណាទៀត ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPLKaSaP5SXTn1eGT7xgxs-objVpt1a5ts98sz3zXDFmY6rdR9d4nlJdLoGqRjIDzPnPxY4DOqC6vXkgt0PrxQJk4wkaDEg-gnqmobbupRjUxeQBUrP0oZBQT5BkwaSrtNOnXh3sjja3j4d-UfxL__aBXxHrfMBxqEwp6oQy0mSJi0tMqDHy1dygvWSsb/s1000/image_2025-09-19_08-53-19.png

តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងខ្លឹមសារថា «បន្តពហិការ .. ស្អីតែមួយចំណិតក៏មិនប្រើរបស់វាដែរ អ្នកលក់មួយចំនួនក៏ដូចគ្នា កុំព្រោះតែលុយធ្វើឱ្យពួកវាជិះជាន់និងមានប្រៀបលើយើងគ្រប់យ៉ាងពេក វាមិនព្រមដកថយទេរឹតតែលួចរបស់យើងស្រស់ៗ ហើយរបស់ញុំារបស់ប្រើដូចគ្នា បទពិសោធន៍កន្លងមកពួកយើងធ្លាប់ដឹងហើយមានទាំងដូរលេខកូដប្រទេសក៏មាន ដល់ពេលចឹងធ្វើឱ្យអ្នកប្រើរាងចាល»៕

Lu Han និង Guan Xiaotong មិនបានផ្ញើពាក្យជូនពរថ្ងៃកំណើតឱ្យគ្នាប្រឈមនឹងពាក្យចចាមអារ៉ាមកាន់តែខ្លាំង

0

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ Guan Xiaotong បានប្រារព្ធខួបកំណើតគម្រប់ ២៨ ឆ្នាំរបស់នាង។ Lu Han តែងតែផ្ញើពាក្យជូនពរថ្ងៃកំណើតជូនគូស្នេហ៍ជារៀងរាល់ឆ្នាំ។ កាយវិការផ្អែមល្ហែមនេះមានរយៈពេល៨ឆ្នាំមកហើយប៉ុន្តែក្នុងឆ្នាំនេះ Lu Han មិនបានបង្ហោះនៅលើបណ្ដាញសង្គមដូចមុនឡើយ។ ការអាប់ដេតចុងក្រោយរបស់ Lu Han នៅតែជាប់គាំងនៅលើការផ្សាយពាណិជ្ជកម្មម៉ាកយីហោចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដោយមិនមានពាក្យជូនពរថ្ងៃកំណើតសម្រាប់ Guan Xiaotong ទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsU0-NBtX8mBLqcMEDBM-EY7k3C4FaPCslZZNiD6XCpe4zazoh_Z8teaO0SQl9kuERfbo7CPt4FfZWZueh7kDfuURGCHS5B9i-BKKVVHNHeWzF3imxpVOggS4T6_ttnj0IX1gvINtuO6K-e_jm0urAPiMyPoKMG-7YotraEe5-t8gF9lrLitb2uUkeByt9/s800/image_2025-09-17_16-31-18%20(2).png

សកម្មភាពនេះភ្លាមៗបានធ្វើឱ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក ហើយពាក្យចចាមអារ៉ាមអំពីការបែកបាក់ក៏បានកើតឡើង។ នេះមិនមែនជាលើកទីមួយទេដែលអវត្តមានរបស់គូស្នេហ៍ក្នុងពិធីខួបកំណើតធ្វើឱ្យមានការសង្ស័យពីទស្សនិកជន។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ ៣៥ ឆ្នាំរបស់ Lu Han តារាស្រី Guan Xiaotong បានខកខានមិនបានបង្ហោះសារខួបកំណើតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបំបែកទម្លាប់នៃការប្រារព្ធខួបប្រាំពីរឆ្នាំតាមពេលវេលាជាក់លាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTHm_AEQjmsZ7AdAswZIX_fErQaRO85j0akrS4IqmoIrPLpYenmGEPV4VPcRhcuVcHQocRR1ce6IPPv-GuvhvgqbbE8QLMSx_dsn19LAS_TwBVp-WBy5osLNCxHYkSFFrTHj7gHG0xOT-CguqR4pq8Ett9i2RxsMjR1EmtVeqgWAkMdJtNWkBzIDW2jofw/s640/image_2025-09-17_16-31-18.png

កន្លងមក Guan Xiaotong បានរៀបចំយ៉ាងល្អិតល្អន់ក្នុងឱកាសនោះ ដោយផ្ញើសារ ឬចែករំលែករូបថតផ្អែមល្ហែម ប៉ុន្តែឆ្នាំនេះមិនមានសកម្មភាពអ្វីឡើយ។ ការឃ្លាតឆ្ងាយពីគ្នានេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនមានចម្ងល់នឹងប៉ាន់ស្មានថាអ្នកទាំងពីរទំនងជាបែកគ្នាមែនទែនហើយ។ ទោះយ៉ាងណាទាំង Lu Han និង Guan Xiaotong មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះទេ។ គណនី Weibo របស់ពួកគេនៅតែមានទំនាក់ទំនងផ្អែមល្ហែមពីអតីតកាល ហើយការបង្ហោះ Weibo ផ្លូវការដែលប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅតែមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixzHpOVWSU45LXIkAjLyMdACmLhmTPhjvZ915iKvY_BR-YHw5-KRbGeBnraLJPp-ubaeN0SdwuPkdeIzEqXiWzHUzWktzyf_nlYSYUrD8UfpHHZu_V25RpPQU9mCtuxHZEAUg7o8WMDHZ41R3bsznJK7yh1XQawH3MUVKXEcn-8bG7H8mQAc4rvgnnaBSF/s960/image_2025-09-17_15-41-01.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៧ Lu Han ស្រាប់តែប្រកាសពីទំនាក់ទំនងរបស់ជាមួយ Guan Xiaotong នៅលើ Weibo ។ នៅពេលនោះ Lu Han ដែលជាតារាសម្តែងលំដាប់កំពូល ទទួលបានការសរសើរយ៉ាងទូលំទូលាយចំពោះទង្វើដ៏ក្លាហាននេះ ដោយមានមនុស្សជាច្រើនបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់តារាប្រុសរូបនេះ។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ពួកគេបានផ្ញើពាក្យជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃខួបកំណើតហើយក្លាយជា គូស្នេហ៍គំរូ ក្នុងក្រសែភ្នែកអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoGutYj9zd2RhAKKgN2riQqsemsElKOP3qRdqfEFdWyRXrs4KACe6uNG1f7pm4p6Blm4wsWLYEceuD0oVDGQDKlnP3MTYcsSpM3h5AMf0k_yCUCh26BhMHVaL3UHOzpx7FcbbshjC7cSY9G6Sx5SDHPkIdrQTL2PCzpu2sxLSpnbSC-3_pBUhJsBcFblct/s960/image_2025-09-17_15-41-02%20(2).png

ទោះជាយ៉ាងណាក៏ដោយ ចាប់ផ្តើមនៅចុងឆ្នាំ ២០២៤ ទំនាក់ទំនងរបស់ពួកគេបានផ្លាស់ប្តូរ។ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ពួកគេបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធភាគហ៊ុនឡើងវិញ ដោយបានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេទាំងស្រុង។ ជាងនេះទៅទៀត អ្នកទាំងពីរកម្របង្ហាញមុខជាមួយគ្នាជាសាធារណៈណាស់ដោយស្ទើរតែគ្មានទំនាក់ទំនង។ នៅក្នុងខែកក្កដាឆ្នាំ២០២៥ Lu Han បានធ្វើការប្រគំតន្ត្រីមួយ ប៉ុន្តែ Guan Xiaotong មិនបានបង្ហាញខ្លួនដើម្បីគាំទ្រលោក ទេ។ លើសពីនេះ ការបង្ហាញខ្លួនមួយចំនួនរបស់ Guan Xiaotong នៅក្នុងកម្មវិធីផ្សេងៗ ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតបកស្រាយថាជា សញ្ញានៃការបែកបាក់គ្នា៕

ព្រះនាង ចេណ្ណា លើកឡើងថាមនុស្សមួយចំនួនមិនស្កប់ស្កល់ ដណ្តើមទឹកដីឈ្លានពានបំផ្លាញអ្នកដទៃដែលសុំតែមួយសុខ

0

ឃើញទង្វើឈ្លានពានរបស់ប្រទេសថៃដែលចិញ្ចឹមចិត្តចង់បានម្តងហើយម្តងទៀតមិនចេះចប់ ព្រះនាង នរោត្តម ចេណ្ណា បង្ហាញព្រះទ័យសោកសៅនិងក្រៀមក្រំយ៉ាងខ្លាំងដែលប្រជាពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនា។ ព្រះនាងបានលើកឡើងទៀតថាកើតជាមនុស្ស មិនថាក្នុងប្រទេសណាក៏ស្រលាញ់ប្រទេសរបស់ខ្លួនដែរ ប៉ុន្តែហេតុអ្វីមនុស្សមួយចំនួនមិនអាចរស់នៅដោយស្កប់ស្កល់ចាំបាច់អីដណ្តើមទឹកដីគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEkTDXy05FZSJWJN3uJSB5IxR4CUcM0-JuuXXXRKrxTjynF_1CyA769n_5GNqj4h9sKTaac29R40ryIwQDBWzZnzKopLcwYP5WxBr1JrepYmGoOMs_Zy_Ee9FaSPeH-h5-fqkcyogeQugz9uEi45jpjuvOolEKIQd87BumfhyvwyUTLgDPXf8G2XF0x0sC/s2048/image_2025-09-17_15-47-46.png
នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ព្រះនាង ចេណ្ណា បានផ្ញើសារនៅលើបណ្តាញសង្គមដោយបង្ហាញថា «អារម្មណ៍ខ្ញុំនៅពេលនេះ មានតែការសោកស្តាយ និងក្រៀមក្រំនៅពេលឃើញ ប្រជាជនខ្មែរដ៏កំសត់ កំពុងរងទុក្ខវេទនាពីទង្វើឈ្លានពានរបស់ប្រទេសជិតខាង។ ចំពោះខ្ញុំគ្រាន់តែក្មេងម្នាក់ខ្ញុំមិនយល់ទេថាយើងកើតជាមនុស្សមិនថាក្នុងប្រទេសណាក៏ដោយ ក៏ស្រលាញ់ប្រទេសរបស់ខ្លួនដូចគ្នា ប៉ុន្តែហេតុអ្វីមនុស្ស មួយចំនួនមិនអាចរស់នៅ ដោយសេចក្តីស្កប់ស្កល់បាន? ចាំបាច់ ដណ្តើមទឹកដី គេ ឈ្លានពាននិងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅព្រោះពួកយើងគ្រាន់តែចង់មានផ្ទះ មានគ្រួសារ មានសេចក្តីស្រឡាញ់ និងសន្តិភាពប៉ុណ្ណោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPxj9c2d7jnY95cEGRbMHWY_ixuPcvjMPfEXjhmn0o_G5UUyBU4d2XPNIQ7XYrXEvE2QwwL7nTPFm5L6vTEj6jLQCKfbeCEbu6FFtBYCUIlc8PTwRUDrR3C3gQPO4ouLzA1fRyjdXiNsCYtJst9s8oLEwSneziT1xwnsA0-NUJGpqUH2VUJvfSdiOW_QSs/s2048/image_2025-09-17_15-47-39.png
សិល្បការិនីដែលមានសែរាជវង្សបានបន្តទៀតថា «សូមពិភពលោកបានឃើញនូវអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លីន របស់ប្រទេសជិតខាង មកលើទឹកដីខ្មែរ ប្រជាជនខ្មែរស្លូតត្រង់។ ខ្ញុំក៏បួងសួង សូមឱ្យពិភពលោក មានតែសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងសន្តិភាពតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhyphenhyphenXpETzw75LXmbLdBHl_Ni_G4FEfXJUpMAQXqN1AlgDPdutp6EsweOi6Uzvy0lMK5M7CHAwE_3-gRBHV2-k-nN6VxBo510jPauHCfcIsDO1eKqmkuavI3MdS5dAguYMcTjEKWKv3UeMn4OuqTwagrYx6ZZSS4cYmwELrMRDrH5JgAgfEHjvWz8TT00BX/s2048/image_2025-09-17_15-47-42.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះ ព្រះនាង នរោត្តម ចេណ្ណា បានចេញសារប្រាប់ពិភពលោកចំនួន៤ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិន និងបារាំង អំពីគោលជំហររបស់ប្រទេសកម្ពុជាគឺចង់បានសន្តិភាព ហើយប្រទេសដ៏តូចមួយនេះមិនទទួលបានផលប្រយោជន៍អ្វីឡើងអំពីជម្លោះព្រំដែនខ្មែរ-ថៃ៕