Home Blog Page 272

នាយករដ្ឋមន្ត្រីថៃបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន

0

ប្រទេសថៃ ៖ ទោះជាលោក អនុថីន ឆាន់វីរៈគូន កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែលោកបានប្រគល់អំណាចពេញលេញឱ្យកងទ័ពចាត់វិធានការព្រំដែន បង្កើនកងកម្លាំង បង្កើនអាវុធស្រាល-ធ្ងន់នៅព្រំដែនកម្ពុជា-ថៃមិនខុសគ្នាពីរដ្ឋាភិបាលចាស់ ។ លោកថា ថៃបានប្រកាសច្បាប់អាជ្ញាសឹកប្រគល់អំណាចឱ្យកងទ័ពរួចហើយ រដ្ឋាភិបាលនឹងពុំបើកព្រំដែនទេ បើពលរដ្ឋមិនគាំទ្រ ហើយលោកថែមទាំងបដិសេធការចរចាផ្សេងៗ ដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន លោកបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួននៅតាមព្រំដែន និងសន្យាបំពេញការងារឱ្យអស់ពីសមត្ថភាពក្នុងរយៈពេល៤ខែ រួមទាំងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មាននៅមន្ទីរពេទ្យវ៉ាជិរ៉ា ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា លោកនឹងចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែន ពីព្រោះលោកក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ។ បច្ចុប្បន្ន នៅព្រំដែនមានទាំងកងទ័ព និងអាជ្ញាធរថៃ ហើយលោកក៏ត្រូវធ្វើដំណើរមកព្រំដែនដោយខ្លួនឯង ។

ពេលនេះ លោកពុំទាន់បានជជែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការនៅឡើយទេ ប៉ុន្តែថៃមានគោលជំហរច្បាស់លាស់ក្នុងការរក្សាអធិបតេយ្យ ដោយប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ និងបានប្រកាសច្បាប់អាជ្ញាធរសឹករួចហើយនៅព្រំដែនកម្ពុជា-ថៃ ។ ហេតុនេះ ការសម្រេចចិត្តស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ២ បើទោះជាផ្លាស់ប្តូរអ្នកកាន់តំណែងថ្មីនៅចុងខែកញ្ញា ។

នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុធធុនធ្ងន់នៅព្រំដែន លោកនឹងពុំចរចាអ្វីទាំងអស់ បើកម្ពុជាពុំដកកងទ័ព និងអាវុធចេញ គឺព្រំដែននៅតែបិទបន្តទៀត រហូតដល់កម្ពុជាដកកងទ័ព និងអាវុធធុនធ្ងន់ ។ លោក អនុថីន បារម្ភពីផលប៉ះពាល់នៃទំនាក់ទំនងកម្ពុជា-ថៃ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា ទោះថៃបិទព្រំដែន១០០ឆ្នាំទៀត ក៏ពុំប៉ះពាល់កម្ពុជា ។

រយៈពេល៤ខែនេះ លោកនឹងប្រឹងប្រែងបំពេញតួនាទីឱ្យខ្លាំងបំផុត ប៉ុន្តែពុំព្រមឱ្យថៃបាត់បង់អធិបតេយ្យ ឬចាញ់ប្រៀបដាច់ខាត ។ ក្រៅពីនេះ លោកបារម្ភពីសុវត្ថិភាពពលរដ្ឋនៅតាមព្រំដែនដោយបញ្ជាឱ្យត្រៀមកន្លែងភៀសសឹក និងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែន ។

ដោយឡែក អ្នកជំនាញថៃបារម្ភពីដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ក្រោយពីនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្ត ដោយអ្នកជំនាញមើលឃើញថា នាយករដ្ឋមន្ត្រីថៃគួរតែហៅមេបញ្ជាកងទ័ពមកប្រជុំរកដំណោះស្រាយ និងបញ្ជាឱ្យចាត់វិធានការផ្សេងៗ ប៉ុន្តែនេះបែរជាទម្លាក់ការទទួលខុសត្រូវទៅឱ្យកងទ័ពសម្រេចចិត្តទៅវិញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះក្នុងហ្វេសប៊ុកថា តាំងពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង) ។ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ ៕

ចិន ចុះកិច្ចព្រមព្រៀងលក់នាវាមុជទឹកឱ្យថៃ

0

ចិន និងថៃ បានចុះកិច្ចព្រមព្រៀងទិញ-លក់នាវាមុជទឹកទំនើបមួយគ្រឿង ដើរដោយថាមពលអគ្គិសនី ស្របពេលដែលមានភាពតានតឺងបញ្ហាព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdMsVSV0X8EaCIEnz2qDhuNG-wFcCObkI1OAmXIDpZDSP4CDdN1LfhJGjLhRJwl7uJYzZ7hRYl6eOwc2rligY1WuVWitMKdTvrZiXzm1K2cQv4mm6WXc5AKY_fxQ-YfvtVDB6n4vUoFa_hjIoYiEotc3NcWH7kxsAi7frqsy7QLz0xcYuVqvVaI1LRHwmI/s2000/image_2025-09-25_10-03-48.pngនាវាមុជទឹកនេះ ជាប្រភេទ Type 039a មានតម្លៃប្រមាណជា៤០០លានដុល្លារ ត្រូវបានថៃបញ្ជាទិញពិចិនតាំងពី២០១៧ តែត្រូវចិនព្យាពេលលក់ឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWc02UbjmQ_KY-jFTR_JRqsuzO6RGojWgmVGkKoTnhY6u3RDkZTsl5imJZM0wHjJ2PINQQPIU8zmHzJQi8nBksc9GmYHdIrma1-lH7-dZuM0HQX8Ed6aBHfzR1kcdSHBfE_uVoyEA2LnSouzkbfoUhFE6BFWVDv6IXZ8uTeCquiDV59pYjQ69hHZia6n8O/s1200/image_2025-09-25_10-03-47.png
នាវានេះ មានបណ្តោយប្រវែង៧៧.៦ម៉ែត្រ និងទទឹង៦.៧ម៉ែត្រ អាចមុជទឹកជម្រៅបាន២៥០ម៉ែត្រ ក្នុងល្បឿនប្រមាណជា៣៧គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioDRf_ZgK-OSk82VmTLtA2RfsMzu0J6VQIY7EpB5H-1iD1OloOPVdBF-QDGum0bR8rnuUPrbQ32G5VtA3Ef8utpBgaFhkM-Sor-xvGSEJZrK0iUKvTMKjLzO3PMdNUOSyGkGQN5Dk1Y9gMkGZwHvd-t6WQSgZfAl_HS03g4rIR6DPEvxwl3rWHzUFKpw-t/s1200/image_2025-09-25_10-03-47%20(2).pngType 039a បំពាក់មកជាមួយមីសុីលជាទំនើបជាច្រើន ដូចជា wired-guided និង wake-homing torpedoes ជាពិសេសប្រព័ន្ធគ្រាប់មីសុីលកម្ទេចនាវាចម្បាំង ដែលបាញ់ចេញពីក្រោមបាតសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM0rDSX5mUSdfV0udoTwO5WWe_qr3P1tk82qYCtKd2-4qHJa6RV92Aezuzs7HIyHrBvYsI0N7Xc40VRX8c5_3QF9iNvQMYj9SWv41WRHgWSCg1AssarktSBVL1OIlOiEZaLtwzXv4dAHqopaEGzCxDBTKQmdrNrBtWSFs9s3NncUcVbyJqPhboNQCLud5Y/s2048/image_2025-09-25_10-03-45%20(2).pngតាមកិច្ចព្រមព្រៀង ចិន នឹងបង្វឹកទាហានថៃរយៈពេល៤០ខែ សម្រាប់ការបញ្ជា និងប្រើប្រាស់នាវាមុជទឹកនេះ មុននឹងប្រគល់ឱ្យថៃនៅឆ្នាំ២០២៨៕

ឥណ្ឌូនេសុី ចរចារទិញនាវាដឹកយន្តហោះចម្បាំងពីអុីតាលី

0

ប្រទេសឥណ្ឌូនេសុី កំពុងចរចារទិញនាវាដឹកយន្តហោះមួយពីប្រទេសអុីតាលី ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន និងបង្ហាញសាច់ដុំនៅក្នុងតំបន់អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OdzFWQSKxTut4tKb4Dd1pFdlm6kqSx2BudBFP3T-luQXV7TRgCdqxi4yXxamf1jwl7enMpe-XTYtPFXw_oTQnLFqsFLMHFoTBGmYnBIFJsbpvTcxoNpRyxgQb1xhEFJbw4rH0_eoLaTkCrMwNM3LFik3fS4E-o3QfEQBG62ITc7SJNTfMtTQr6Uh6U-D/s1536/image_2025-09-17_14-32-00.png

នាវា ដែលឥណ្ឌូនេសុី គ្រោងនឹងទិញនោះមានឈ្មោះថា “Giuseppe Garibaldi” ត្រូវបានអុីតាលី ដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅឆ្នាំ១៩៨៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvG7acW97OtAJWw2r6ND6atRy-uQPBm9Ry0XxRDPZHhG6dZl0D-blm-nxU0zPLqZWXoBwDs0ZbqUo95PjBdt2WCVkC1XtMoUOeeT0H_OOTSZPsGPsJA7TrKlNoxkohJ5fS265HgJZj3LxbTn0Yvzqd4QGHfO6iSQ_YYAM8eEB6P1oQZltjvzxqGO9Xtzhn/s2256/image_2025-09-17_14-31-52.png

នាវានេះ មានសមត្ថភាពផ្ទុកយន្តហោះចម្បាំង១៦គ្រឿង ឬក៏ឧទ្ធម្ភាគចក្រ១៨គ្រឿង ដែលបំពាក់មកជាមួយប្រព័ន្ធប្រឆាំងគ្រាប់មីសុីលរយៈចម្ងាយខ្លី និងកាំភ្លើងយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0QE77ber4rghK8EwkNZeTgl3voKDJGmnatjkRBwoIz-Y9L8dcX8Cw6IG5bLJnZ_2x9LeOMOUoWnU4WEtSyvqgB7MgT3xrXrib4yStt6dBVdLuSTnMJ5K6nIpPD5eiRMLmpbM0UJb8R_XC8QUAWJoFbrm8s6qiSnk2GHBpXPYIPnPkRfL9Fk0uCwPt0HLz/s2245/image_2025-09-17_14-31-55.png
បន្ថែមពីនេះ វាក៏បំពាក់មកជាមួយមីសុីលបាញ់ចូលក្រោមទឹក ដែលអាចកម្ទេចនាវាមុជទឹកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg86ISJquBEj0xd9H3S37yJ78nc_HhCmoaYGce83X5tM1uKwbTEjg9Gm4E2_CWnka6PjRP-UtFKFyavyWZn7RUbe2APzPp-N7_oG7uOFZV5K1_QZST7v-z6lWF6xORYujlhMAPDGKpJHdJPyl2oig8aHZto5lG5PrmPinE20pW3Y49Xocf7fm2zpx-dmh4S/s1600/image_2025-09-17_14-31-57.png

Giuseppe Garibaldi ត្រូវបានអុីតាលីដាក់ឱ្យចូលនិវត្តន៍នៅក្នុងខែតុលា ឆ្នាំ២០២៤។ លុះដល់ឆ្នាំ២០២៥ នាវានេះ ត្រូវបានឥណ្ឌូនេសុីចរចារទិញយកក្នុងតម្លៃប្រមាណជា៣៩០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjKlRiX19YI4pJl9OzNNY07g40AJ4QezKlYc2KBid35hYuPEZbL6sRqJTbv10olktSqrYNbwnRHeUrnZDTiSYqE1MfmJyfyOSNh25-D3XvKD0mnDI8OjXgY92ciR0hAaNXsLwsdUCEEBeKYWazqy3j73hbLtSJV03YEySJsgjg1DP7MTWlsnXHbR1U8pLP/s1280/image_2025-09-17_14-31-58.png

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេសុីបានចំណាយថវិការជាច្រើនទៅលើវិស័យយោធា ដោយទើបតែដាក់ពង្រាយនូវប្រព័ន្ធមីស៊ីលប៉ាលីស្ទីកខាន់(KHAN) ដែលមានតែមួយគត់នៅក្នុងតំបន់អាស៊ាន៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb5Avi0UF3iYEYvPekMvGSaxz-W6YmxySjAvzxe4w5I2H9s6I6k-piND4rvK9IGnTVy2SVLZDxVO2Pq7I-4gxszeXR1ufiV1sHJMu6EZICxS1ocfNQ6NSMFZ1ScM2rSkfAsY8SniC4ZjLsm2pPGmh_-X3DNxu3Y_N0v5h6g9xDXYlpzaODjvgAKEgVvEM/s1170/image_2025-09-17_14-31-59%20(2).png
 

ប្រទេសដំបូងគេលើលោក តែងតាំង AI ធ្វើជារដ្ឋមន្ត្រី

0

នាយករដ្ឋមន្ត្រីប្រទេសអាល់បានី (Albania) លោក អេឌី រ៉ាម៉ា (Edi Rama) បានបានកំណត់ឱ្យប្រព័ន្ធ AI ឈ្មោះ ឌីឡា (Diella) ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកលទ្ធកម្មសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JbjmikcAWCgZzzOU_HshrGOPAo986cvArKQmmp43qMhPWJZZaFufhbExWRBr7_qQyBA6PGFmRS0t6i5qxlOZgCBByKzXdadGMH7Qh_tHaG4pqe-1msLs7WyI980XbYwdJaSPkDvB9AYRHlA9ueCORaK5Hpamxg-oOmcA_syilXqZy0zFKFaQBC4rOh3F/s3000/image_2025-09-18_14-35-48.png
តួនាទីរបស់រដ្ឋមន្ត្រី AI ឌីឡា (Diella) ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការទិញសេវារបស់រដ្ឋ ដើម្បីធានាថាការដេញថ្លៃសាធារណៈប្រព្រឹត្តិទៅគ្មានអំពើពុករលួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8-6gKFzrG5bGidhXG-08atpQPkGWV9yi6sB0ajVwLreJlhCWpWWCKUIwUQEsox0XQ1TO03XA-I4zSClJacvuSJWHV_hyphenhyphenzpJQh8Yx-gzNfZDygSRi1J2PgUczkvXGAgJGmHE3FMSZ3nYozDnZcQVUf4XOuMh2cSmastw9icZqdaAeqqDBf57vOycYGSRD/s500/image_2025-09-18_14-35-54.png

នាយករដ្ឋមន្ត្រីប្រទេសអាល់បានី យល់ឃើញថា៖”AI នឹងធ្វើឱ្យដំណើរការរដ្ឋាភិបាលមានប្រសិទ្ធភាព និងលឿនជាងមុន អាចដំណើរការទិន្នន័យ និងឯកសារច្រើនក្នុងរយៈពេលខ្លីជាងមនុស្ស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JbjmikcAWCgZzzOU_HshrGOPAo986cvArKQmmp43qMhPWJZZaFufhbExWRBr7_qQyBA6PGFmRS0t6i5qxlOZgCBByKzXdadGMH7Qh_tHaG4pqe-1msLs7WyI980XbYwdJaSPkDvB9AYRHlA9ueCORaK5Hpamxg-oOmcA_syilXqZy0zFKFaQBC4rOh3F/s3000/image_2025-09-18_14-35-48.png

ជាពិសេស វាក៏បានបង្ហាញពីចក្ខុវិស័យរបស់ប្រទេសអាល់បានីក្នុងការទទួលយកបច្ចេកវិទ្យា ដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយនៅក្នុងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRpSmWAm2PZJGIdcwrVRvmksYs2A3TiaoCFZiU4a4c3OrYCe6lJ8fzIiYWQr8aHu8i2cM7d-6JMFTU_K_fp9RHMqNTXaoCP_ck9ikVatrHf5WDt3eFhMKh-imq7bGORAjn6rztNOAKzYdAACzFktKaNH7gtZSgnKlk9tiSS8aDrrK4X7CRb4ioKThtCcd/s1500/image_2025-09-18_14-35-53.png

គួរបញ្ជាក់ថា AI ឌីឡា (Diella) ត្រូវបានប្រទេសអាល់បានី ដាក់ដំណើការចាប់តាំងពីខែមករា ឆ្នាំ២០២៥ ក្នុងតួនាទីជាជំនួយការនិម្មិតនៅលើវេទិកាសេវាកម្មឌីជីថល សម្រាប់គ្រប់គ្រងឯកសារ និងជួយឱ្យពលរដ្ឋអាចចូលប្រើប្រាស់សេវាកម្មរដ្ឋងាយស្រួលជាងមុន៕

 

កងទ័ពថៃប្រកាសថាខ្លួនមានអំណាចបើក-បិទព្រំដែន និងសាងសង់របងការពារការគំរា.មកំហែង

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពថៃជាច្រើនរូបបានចូលរួមប្រជុំប្រចាំឆ្នាំនៅវិទ្យាស្ថានការពារជាតិដើម្បីពិភាក្សាពីការសាងសង់របងព្រំដែន និងស្ថានការណ៍ព្រំដែនជាមួយប្រទេសជិតខាង ដែលមានលោកឧត្តមសេនីយ៍ សុងវីត ណុនភក្តី អគ្គមេបញ្ជាការកងទ័ពធ្វើជាប្រធានកិច្ចប្រជុំ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោក សុងវីត បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា កងទ័ពមានអំណាចបើក-បិទព្រំដែនគ្រប់ច្រក និងសាងសង់របងការពារការគំរា.មកំហែង ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពថៃបាននិយាយពីអំណាចបើក-បិទព្រំដែនគ្រប់ច្រក គឺស្ថិតនៅលើកងទ័ព ពីព្រោះប្រទេសថៃបានប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅព្រំដែនរួចហើយ ។ បច្ចុប្បន្ន កងទ័ពថៃចាំបាច់ត្រូវតែសាងសង់របងព្រំដែន ដើម្បីការពារការគំរា.មកំហែងពីប្រទេសជិតខាង និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ។

លោកឧត្តមសេនីយ សុងវីត ណុនភក្តី បាននិយាយពីការសាងសង់របងព្រំដែនថា លោកត្រូវពិភាក្សាពីបន្ទាត់ព្រំដែន និងច្បាប់អន្តរជាតិ ដែលជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ។ ប៉ុន្តែពេលនេះ ចាំបាច់ត្រូវសាងសង់របងព្រំដែនដើម្បីការពារអធិបតេយ្យពីការគំរាមកំហែង ហើយមិនមែនមាន១តំបន់ទេ គឺមានតំបន់ជាច្រើនទៀតរងការគំរាមកំហែង ដែលថៃពុំអាចប្រើប្រាស់កម្លាំងកងទ័ពដើរល្បាតជាប្រចាំ រួមទាំងតំបន់ភាគខាងត្បូង ។ ការសាងសង់របងព្រំដែននឹងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ឬធ្វើឱ្យការឆ្លងដែនខុសច្បាប់កាន់តែពិបាក ។

ចំណែកវិធានការបើក-បិទព្រំដែន គឺថៃបានអនុវត្តក្រោយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបានស្នើឱ្យមេបញ្ជាការកងទ័ពជើងគោកមានសិទ្ធិបើក-បិទព្រំដែន ។ ការជជែកគ្នាចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ប្រគល់អំណាចឱ្យកងទ័ពជាអ្នកបើក-បិទព្រំដែនគ្រប់តំបន់ក្រោយពីប្រើប្រាស់ច្បាប់អាជ្ញាសឹក ។

គួរបញ្ជាក់ថា កងទ័ពថៃសម្រេចបិទព្រំដែនជាមួយកម្ពុជាបន្តទៀត ដោយសារពួកគេចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យរបស់ខ្លួន ។ ព្រំដែនប្រទេសទាំងពីរនឹងបើកឡើងវិញ លុះត្រាតែស្ថានការណ៍ជម្លោះធូរស្រាល ៕

ការទប់ទឹកនោមយូរ មានគ្រោះថ្នាក់ចំពោះសុខភាពជាងអ្វីដែលអ្នកគិត

0

មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ក្នុងការទប់ទឹកនោម ព្រោះកាលៈទេសៈមិនអនុញ្ញាត។ ទោះជាយ៉ាងណា ទម្លាប់នេះមិនមែនគ្រាន់តែបណ្តាលឲ្យមានការឈឺចាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែវាអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះប្រព័ន្ធទឹកនោម និងសុខភាពទូទៅរយៈពេលវែងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfcq88_rcCn2BSnjBzRs9q_a9HoFCVgTVNG4-cS9SHPDjwcBNM_YbqNfQWQgXD8NBumAaykkJ9GrMzPAlSuTAK8CUixIW6ZEbIliDriYtouBKHWceKX15zyslQNeNPqNvbRmCEc6bwSevcSuRyDw0nl5CPsFwjGWlxdaUVeQWj2mpf3uKqgieiUwyvd49c/s1280/photo_2025-09-18_11-36-04%20(2).jpg

ប្លោកនោមដើរតួនាទីដូចជាថង់ទឹកដែលអាចពង្រីក និងស្រួលបត់បែន។ ទឹកនោមត្រូវបានផលិតនៅតម្រងនោម ហូរចុះទៅកាន់ប្លោកនោម។ នៅពេលដែលទឹកនោមកើនដល់កម្រិតជាក់លាក់ ប្លោកនោមនឹងបញ្ជូនសញ្ញាឲ្យខួរក្បាល ដើម្បីឲ្យយើងមានអារម្មណ៍ចង់នោម។ នៅពេលនោះ sphincter (សាច់ដុំបិទបង្ហួរនោម) នឹងធ្វើការ ដើម្បីទប់ទឹកនោមរហូតដល់ពេលយើងទៅបង្គន់។

ការទប់ទឹកនោមយូរ ហើយញឹកញាប់អាចនាំឲ្យមានបញ្ហាដូចជា៖

១. ការឆ្លងមេរោគប្លោកនោម និងផ្លូវទឹកនោម:
ការរក្សាទឹកនោមយូរ បង្កឱ្យបាក់តេរីមានឱកាសលូតលាស់ងាយស្រួល។ វាអាចរាលដាលទៅបង្ហួរនោម និងតម្រងនោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzjKBfMG0yIFVPYalWTq28u4yYLK4p4TBm-FAoVUkAz22kU1VjoRi77gagp9fCOTrCLvsasbixXlAO1Yp-fo1cQbq2FpWD6HZFbQsFIZdNtpoCBSl31Fol2IEZDe7YPsoiWvsJjyQvPlJ6jB-25713OmsXNZCIAPpbXwvDBVBI5wWDWiMb6bQjFCsJMtIc/s800/photo_2025-09-18_11-36-04%20(3).jpg

២. ប្លោកនោមបាត់បង់ភាពបត់បែន:
ការបង្ខំឱ្យទប់នោមញឹកញាប់ ធ្វើឱ្យសាច់ដុំប្លោកនោមធ្វើការខ្លាំងហួសប្រមាណ ហើយបាត់បង់សមត្ថភាពប្រមូលទឹកនោមពេញលេញ។ អ្នកអាចមានរោគសញ្ញាដូចជា៖ នោមញឹកញាប់ ឈឺពោះផ្នែកខាងក្រោម ឬមានអារម្មណ៍ថានោមមិនអស់។

៣. ទឹកនោមហូរត្រឡប់ទៅតម្រងនោមវិញ: សម្ពាធខ្ពស់ក្នុងប្លោកនោមអាចធ្វើឲ្យទឹកនោមហូរត្រឡប់ទៅក្រលៀនវិញ ដែលបង្កគ្រោះថ្នាក់ដល់តម្រងនោម និងអាចបណ្តាលឲ្យខ្សោយតម្រងនោមស្រួចស្រាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfcq88_rcCn2BSnjBzRs9q_a9HoFCVgTVNG4-cS9SHPDjwcBNM_YbqNfQWQgXD8NBumAaykkJ9GrMzPAlSuTAK8CUixIW6ZEbIliDriYtouBKHWceKX15zyslQNeNPqNvbRmCEc6bwSevcSuRyDw0nl5CPsFwjGWlxdaUVeQWj2mpf3uKqgieiUwyvd49c/s1280/photo_2025-09-18_11-36-04%20(2).jpg

៤. កើតគ្រួសក្នុងផ្លូវទឹកនោម:
ការទប់ទឹកនោមយូរ បង្កឲ្យសារធាតុផ្សេងៗប្រមូលផ្តុំ និងកកកុញ ជាគ្រួសក្នុងប្លោកនោម ឬតម្រងនោម។

៥. ឈឺពោះផ្នែកខាងក្រោម និងនោមញឹកញាប់: ការទប់នោមយូរនឹងបណ្ដាលឲ្យមានការឈឺចាប់ ហើយធ្វើឲ្យមានអារម្មណ៍ចង់នោមញឹកញាប់ ទោះបីជាមិនមានទឹកនោមច្រើនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtn_6xUllq44fJ9IexDMdq6WrfQT35toA8WCUS3os1mTx9rwTza1b8eVmf0zygpXaw3902NUeCRxSeF2gEPmRZKj1ikPJ-QYwhlenvAWxZnKrV2aH8afggiSZjZiya-nwb4U8hU34R-LaRRpIomRMwTO6Q0dTRk70W-W3pfZLnzRN_fTTnALHIaVvjrJ0z/s732/image_2025-09-19_16-37-17.png
៦. បញ្ហានោមទាស់
ការទប់ជាញឹកញាប់ធ្វើឲ្យ sphincter ចុះខ្សោយ។ ជាលទ្ធផល អ្នកអាចមានបញ្ហានោមទាស់ក្នុងពេលអនាគត។

ទោះជាយ៉ាងណា មានវិធីងាយៗជាច្រើន ដែលចៀសវាងផលប៉ះពាល់ខាងលើ មានដូចជា៖

-ឆ្លើយតបភ្លាមៗនៅពេលរាងកាយបញ្ជូនសញ្ញាចង់នោម
-ត្រូវរំលឹកប្រាប់ខ្លួនឯងថា «មិនអាចទប់យូរបានទេ» ព្រោះមានហានិភ័យលើសុខភាព។
ម្យ៉ាងទៀត ប្រសិនបើជៀសមិនរួច ត្រូវព្យាយាមរកឱកាសទៅបង្គន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMF3AKg864v9S7iZp0_g_NRVTSJloE42FNvfLdtB1-rAaFl5NoZnKiORH47FVvjuhKrKu7faQD7SlimD-ef1WSfXEMnRTMSCkF2Do0_0XVFRqV9mFdRuHeRiOpJ-W1fV2g4h4_EfgP9JN8NPPoxGGgH825Z1nQhp8lWss9mWq_ds8ZaBbSUiArhxatwJ3v/s1024/image_2025-09-19_16-39-10.png

ការទប់នោមហាក់ដូចជារឿងតូច ប៉ុន្តែអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ការយល់ដឹងអំពីហានិភ័យទាំងនេះ ជួយឲ្យយើងយកចិត្តទុកដាក់ចំពោះសញ្ញារបស់រាងកាយ និងថែរក្សាប្រព័ន្ធទឹកនោមឱ្យមានសុខភាពល្អរយៈពេលវែង៕

ជាកូនខ្មែរដែរ មានដែលដឹងអត់ថាហេតុអ្វីពេលភ្ជុំបិណ្ឌ យើងត្រូវទៅបោះបាយបិណ្ឌ?

0

តាមទំនាមទំលាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមក ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានគេជ្រើសរើសធ្វើនៅក្នុងកំឡុងពេល ដែលប្រជាពលរដ្ឋខ្មែរយើងសម្រាកដៃ ទំនេរពីដកស្ទូង រង់ចាំស្រូវហុចផល ដើម្បីច្រូតកាត់។ ជាមួយគ្នានេះដែរ យើងឃើញមានបវេណីដ៏សំខាន់មួយ ដែលខ្មែរយើងនិយមជាងគេ គឺពិធីបោះបាយបិណ្ឌ ដើម្បីរំលោះចិត្តបាបនិងចិត្តអកុសល ដោយការធ្វើបុណ្យចំពោះប្រេត អោយប្រេតបានទទួលនូវបុណ្យកុសលនេះហើយបានបែរមកលះចិត្តលះជីវិតជាប្រេត ដើម្បីទទួលកុសល បានទៅចាប់ជាតិជាមនុស្សប្រសើរនឹងគេរិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEindMnZRnXGDDLD2EOU06M_FVTxIshINvXIHnIXl7cfA3KYzPiKj9zrltqGdBUlbOeIUcM2UCCXKggPyKQS9vT9xp_2JlupcByZxclXlaiY9C6hx5rlL2NuZURZ74eQKB41ni1KcobLCpUm9dxfncHU7MSDSJy6f5waFMogMps0eKEoXPfDEu8bRySJNrHA/s1280/photo_2025-09-19_13-44-44%20(2).jpg

ពិធីនេះ ត្រូវបានគេប្រារព្ធធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលអាចស្ថិតនៅចន្លោះខែ កញ្ញា និងខែ តុលា ជារៀងរាល់ឆ្នាំ។ ប្រជាជនខ្មែរមានជំនឿថា រាល់ពេលរដូវកាលបុណ្យភ្ជុំមកដល់ ពពួកប្រេត ឬអមនុស្សស្រេកឃ្លាន ដែលមិនទាន់ទៅចាប់កំណើតរកទីស្ងប់សុខមិនទាន់ឃើញ និងត្រូវបានយមរាជដោះលេងពីឋាននរករយៈពេល ១៥ ថ្ងៃ ដើម្បីមកទទួលម្ហូបអាហារ នំចំណី ឬមគ្គផលដែលកូនចៅ ឬញ្ញាតិសណ្ដានឧទ្ទិលឲ្យ តាមរយៈបាយបិណ្ឌនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmFqiReh6Ekl5b0jM0zP_iLpNE4ZfvQ05jXw2bnKRSPPa20bLQbIjWe5VPD_C0Rc818ohNyFlaW0HDFmZNGuqdSB9uwOirqJlCVMJaLnAbzGTLHKGzJUPGP4R9rdFw91l4eGxqZoKrt5UgUM9y5sj9cgvjO14EuvqX48poenv0fpoErdnQFUJnQREzlwUf/s601/photo_2025-09-19_13-44-44%20(3).jpg

ទោះជាយ៉ាងណា ប្រសិនបើ ពពួកប្រេត ឬអមនុស្សទាំងនោះ ដើររកចំណីគ្រប់ ៧វត្ត ហើយនៅតែមិនឃើញមានបងប្អូនកូនចៅណា ធ្វើបុណ្យឧទ្ទិសកុសលឲ្យនោះទេ ពួកគេនឹងដាក់បណ្ដាសាកូនចៅទាំងនោះ។ ហេតុនេះហើយទើបនៅវេលាម៉ោង ៤ទៀបភ្លឺ គេឃើញមានក្មេងចាស់ប្រុសស្រី តែងដើរហែរហមគ្នា ដោយក្នុងដៃមានកាន់ចានបាយបិណ្ឌ ទៀនធូប ម្នាក់មួយៗ សំដៅទៅវត្តអារាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvgx_4iq0TKVdW1xBC8JvYcFX9PfcLN2dpPIvUi9IVI_V3ndLwwymoGvweflsEP4O7OWTqCcO3KnlcBDmcMuZWuWIHYG0PUhHYxMPb8plmX0Fs7L9izY8-TLCzAg9ChyphenhyphenwhQecuxGLzSOqtThUHzxcGXiNzAHjnL1pSeYA9vm_wguF9P8JuRzNgwu0VoIf/s650/photo_2025-09-19_13-44-44%20(4).jpg
ចំពោះបាយបិណ្ឌវិញ គេតែងពួតលាយជាមួយសណ្ដែក ល្ង ព្រមទាំងមានផ្លែឈើផ្សេងៗទៀត ដោយមានតែងលម្អជាមួយផ្កាភ្ញីផង និងដោតទង់សនៅលើបាយផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oLpgjBJZJMcB7xjjyhxmv2TcXP5qvkAS85Fpw3iWtVy62hV_Zedt6Co7XURi0DFjnV8sSouT9B9N59yj8TxoWORnN6opSn24nDN8x2UmprR_Dkvk5YnihjITRij_qiGVu_TOLQk_lc_iQih-mEy5iHr11ZtDczj_nL3TY9cuvX1I-PfBQxgOoaH9npIs/s1280/photo_2025-09-19_13-44-44.jpg

មុនពេលបោះ គេត្រូវសូត្រមន្តបួងសួងឧទ្ទិសកុសលជូនដល់បុព្វបុរស និងប្រេតអនាថាគ្មានញាតិទាំងឡាយណាដែលបានចែកឋានទៅជាមុនសិន។ បន្ទាប់មកគេដើរប្រទក្សិណ ជុំវិញវិហារ រួចហើយយកបាយបិណ្ឌ និងនំចំណី ទៅដាក់នៅកន្លែងដែលគេរៀបចំទុកសម្រាប់ពិធីនេះ ដូចជា គៀនរបងវត្ត ព្រះវិហារ និងក្នុងបរិវេនវត្តផ្សេងទៀតជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3s_dtQfaahpbXhj6pmfs_mJ_ORgZo2QKSAdCYnj4lyGK98X3H-iLLQJ8vfMjSSdfYHVWLZh-K-PZSs_HG5aNsmu9hmU9K_dXb4x-CeL7AR-OGM_xIFhHS3q7lvKIcc2E4J3vUCPrE-AqqTZtVyaDEaqdcUTnsbRLMMrRTeFv49-W9FrHjmOZ47g8_THe7/s970/photo_2025-09-19_13-48-20.jpg

ការបោះបាយបិណ្ឌមិនត្រឹមតែជាជំនឿ លើវិញ្ញាណ ឬពពួកប្រេតអមនុស្សប៉ុណ្ណោះទេ តែក៏បានបង្កប់នូវការអប់រំបែបព្រះពុទ្ធសាសនា អប់រំផ្លូវចិត្តតាមរយៈការស្ដាប់ធម៌ភាវនា។ ទោះបីជាបច្ចុប្បន្ន ក្មេងៗជំនាន់ក្រោយមិនសូវមានចំណាប់អារម្មណ៍ក្នុងពិធីនេះក៏ដោយ តែគេតែងនៅឃើញមានតាមទីវត្តអារាមនានាមួយចំនួន នៅតែមានមនុស្សគោរពធ្វើតាមពិធីទំនៀមទន្លាប់ចែកទានដល់អមនុស្សនេះ៕

សើចលែងសមហើយ! «រ៉យទ័រ» លាតត្រដាងថាប្រទេសថៃជាសំបុកក្រុមជួ.ញដូរមនុស្សដ៏ធំបំផុតមួយ

0

មានទាំងភស្តុតាង មានទាំងសាក្សី! សារព័ត៌មានអន្តរជាតិលំដាប់ពិភពលោក «រ៉យទ័រ» បានចុះផ្សាយពីផ្នែកខ្មៅងងឹតរបស់ប្រទេសថៃថា ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងឧស្សាហកម្មឆបោ.កតម្លៃរាប់ពាន់លានដុល្លារ ដែលជនរងគ្រោះភាគច្រើនត្រូវបានគេជួញដូរយកទៅប្រទេសមីយ៉ាន់ម៉ា និងបង្ខំឱ្យបោកប្រាស់មនុស្សតាមអ៊ីនធឺណិតក្រោមការគំរាមកំហែងនៃអំពើហិង្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7U4C9Uy7qHpuK-HRpLpX7I2YdhUVLDgsNy-D2_Hn_gCLj2XGtMoHcJME7Ye1CVqz70BVA_45bCsLWJguiUVdHLESuFlzjKJkkIuZe8QPpmwBHeRrfWPiBHQeHiKwvLPaP2rPKVHVRgAz5JYCbJYM6U6axlivHaAsyankiZqTqjcLVlfdG_tAeEpU3h3UC/s3533/image_2025-09-19_16-29-26.png
ដោយផ្អែកតាមបទសម្ភាសន៍ជាមួយជនរងគ្រោះចំនួន 9នាក់ដែលមកពីទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលត្រូវបានជួញដូររវាងឆ្នាំ 2022 និង 2025 រ៉យទ័របានរកឃើញថា មន្ត្រីអន្តោប្រវេសន៍ថៃនៅអាកាសយានដ្ឋាន ត្រូវបានចោ.ទប្រកាន់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអមដំណើរជនរងគ្រោះដែលត្រូវបានគេជ្រើសរើស មុនពេលពួកគេត្រូវបានក្រុមឧក្រិដ្ឋជនដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ប៉ូលិសថៃ អាជ្ញាធរអន្តោប្រវេសន៍ និងមន្ត្រីអាកាសយានដ្ឋានសូមមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

របាយការណ៍ទាំងអស់ទាក់ទងនឹងការឆបោ.កមនុស្សនេះបានបង្ហាញថា ជនរងគ្រោះភាគច្រើនត្រូវបានគេទាក់ទាញដោយការសន្យាថានឹងផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់ឲ្យ ជាហេតុធ្វើឲ្យពួកគេធ្វើដំណើរមកទីនេះដោយគ្មានការបង្ខិតបង្ខំ។ ជនរងគ្រោះ 9នាក់បាននិយាយថា នៅពេលមកដល់ប្រទេសថៃ មន្ត្រីថៃបានអមដំណើរពួកគេផ្ទាល់តាមអាកាសយានដ្ឋានបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpv17752v_K6rZbFH5-EsxbdMzbHnp50W6foBtzo8WCknswVVqezzJMRkkYUXhPZTqSGyEXb4dwA2HYwPbj2-5DzhxdKrGZslCBjkEdZX0to8x-iAKy_Vlv4nYTOYwEqgTiLYELAf_DEAECHzE13THkarjqxa8fMG7v-5XlwLFLy9Kio4wD8fQXj-pgM29/s1500/image_2025-09-19_16-29-24%20(2).png
ឯកអគ្គរដ្ឋទូតកេនយ៉ាប្រចាំប្រទេសថៃ លោកស្រី Lindsay Kiptiness បាននិយាយថា ពលរដ្ឋរាប់រយនាក់បានរាយការណ៍ពីបទពិសោធន៍ស្រដៀងគ្នានេះ ប៉ុន្តែអាជ្ញាធរថៃមិនបានចាត់វិធានការលើព័ត៌មាននេះទេ។ ក្រៅពីនេះ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងសហការជាមួយមីយ៉ាន់ម៉ា និងប្រទេសដទៃទៀត ដើម្បីរុះរើប្រតិបត្តិការឆបោ.កជាប្រព័ន្ធនេះ ដោយការវា.យឆ្មក់។

ករណីដ៏ល្បីមួយកាលក្នុងខែមករាកន្លងទៅ គឺពាក់ព័ន្ធនឹងតារាប្រុសចិនម្នាក់ត្រូវបានចាប់ពង្រត់ បានបង្កឱ្យមានប្រតិបត្តិការបង្រ្កាបពហុជាតិសាសន៍ ដែលក្រោយមកជួយរំដោះបានជនរងគ្រោះរាប់ពាន់នាក់។ មនុស្សប្រហែល 2,000 នាក់ត្រូវបានជួយសង្គ្រោះដោយកងជីវពល ហើយពួកគេភាគច្រើនមានឯកសារមិនគ្រប់គ្រាន់ និងសុខភាពមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqxu7Y8JZhj6W9LaOYNOmzgQba69yHLIxFSX5blHvDDKeb-u13gKzmmrt4T6ayBqiavsmemIvuSod-saaVOasaWfp7jRB8AdMotOdTfnetO2GtiGZBKX-2_1DZ5EN4Sd86JmZChNv45L9-Cu8n5NGFP5Lho-bUbtk3D5c2rO6mlTHiDoDMFjDdvWge1ET/s1024/image_2025-09-19_16-29-24.png

ទោះបីជាមានការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក៏មន្ត្រីថៃនៅតែមិនទទួលស្គាល់ ហើយបានច្រានចោលដោយនិយាយថា៖ មជ្ឈមណ្ឌលឆបោកជាច្រើននៅតែសកម្មក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យជនរងគ្រោះនៃការជួញដូររាប់ពាន់នាក់ជាប់គាំង។ ចំណែកក្រសួងការបរទេសថៃបាននិយាយថា ខ្លួនមិនបានទទួលរបាយការណ៍ផ្លូវការអំពីករណីឆបោ.កច្រើនទេ ប៉ុន្តែថៃមានឆន្ទៈក្នុងការស៊ើបអង្កេតរកភស្តុតាងដែលអាចជឿទុកចិត្តបាន។

គួរជម្រាបថា កន្លងមកថៃតែងចោ.ទប្រកាន់កម្ពុជាថាជាសំបុកនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅអាសុី។ ប៉ុន្តែនៅក្នុងរបាយការណ៍របស់រ៉យទ័រខាងលើនេះ គឺមិនឃើញមានការលើកឡើងអំពីកម្ពុជាបន្តិចណាឡើយ។ ត្រង់ចំណុចនេះ វាបង្ហាញកាន់តែច្បាស់ពីការភូតកុហករបស់ប្រទេសថៃ ដែលកន្លងមកតែងយកលេសថាទប់ស្កាត់បទល្មើសឆបោ.កជួញដូរមនុស្ស ដើម្បីបិទច្រកព្រំដែនជាមួយកម្ពុជា។ ប៉ុន្តែពេលនេះ ត្រូវបានទីភ្នាក់ងារព័ត៌មានអន្តរជាតិលាតត្រដាងការពិតដ៏គួរឲ្យអាម៉ាសនេះអស់ខ្ទិចគ្មានសល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzLB1qrxjKeqSz_nnWJFE0sLTvbkZhaiODvAvh72Zb-JOS9R-0VMOXW3X82KSu0soIxJgWdXKCjovY9CShOvctIZCKqMI87Z5vL1227ShbHgtuMaCfEvKie1uilO-YAcUr48QEVOp2a6Gq7m6CEg5Fn4edczcAo1GoliN_Xk-i5rZODkoz7mLWQ3RVlFq2/s960/image_2025-09-19_16-29-25.png

អាជីពរបស់តារាសម្តែង Cheng Yi ស្ថិតក្នុងវិបត្តិ

0

រឿង «The Journey of Legend» របស់ Cheng Yi គឺជារឿងប្រវត្តិសាស្ត្រគួរឱ្យកត់សម្គាល់បំផុតនៅពេលនេះ។ ផ្ទុយពីថវិកាវិនិយោគដ៏ច្រើនភាពយន្តនេះធ្វើឱ្យទស្សនិកជនធុញទ្រាន់ជាមួយនឹងបញ្ហាជាបន្តបន្ទាប់ជាមួយនឹងការតុបតែងមុខ ការកាត់តមិនល្អ ក្រោយការផលិតដ៏ច្របូកច្របល់និងធ្វេសប្រហែស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgjJJPPZmngUKuT9n10wQoEHu_-S0jaSx1revuiForhVLo9GtqUbPSKRvb0yWsXB5heA-OWWfzGqxHHBF-K4VLTUHNhcPVbBW41xwBhx7As3zgYnnlFfRfpYr-xrEmKU3w-Ns3J4-31bynmRz3BldGQY74z__jzSdbjJIvnBQ3vP4HzGgWfntMew7tHOlI/s2048/image_2025-09-19_15-31-47.png

បច្ចុប្បន្ននេះប្រជាប្រិយភាពរបស់ «The Journey of Legend» បានឈានដល់ជាង ៨,០០០ពិន្ទុនៅលើវេទិកា iQIYI និង ២៦,០០០ពិន្ទុនៅលើវេទិកា Tencent ។ ចំនួននៃការមើលភាពយន្តបានធ្លាក់ចុះក្នុងរយៈពេល២ ថ្ងៃគឺពី ៤៦លានទៅ ៣៨ លានដែលស្មើនឹង ២៦% នៃចំណែកទីផ្សារភាពយន្តអនឡាញ។ នៅលើគេហទំព័រពិនិត្យភាពយន្តអន្តរជាតិ IMDb បានធ្លាក់ចុះពី ៤.០ មក ៣.៤ ពិន្ទុ ដោយភាគច្រើននៃការពិនិត្យគឺផ្កាយ ១ និង២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0eDV3rkiAMRvkmnxDf7dDE26Ay9UqcXq0e-gnWJcexKtc_oJDkjZh1Ve6bRxXHqzGWPiiAzz2makebud58hTn_GsMBTS3A5Q6pnQhXJteomZ72HJpfXkKesVYL-7nTZqyiF2XG7BkIbnsruSOQjWFugsg_17e-wLvx1YUxXRXPBEWgGrK7ywH-RTDnO56/s951/image_2025-09-19_15-17-00%20(3).png

ប្រព័ន្ធផ្សព្វផ្សាយចិន Sohu ជឿជាក់ថាបន្ទាប់ពីរឿង «Mysterious Lotus Casebook»កាលពីឆ្នាំ២០២៣ ការអំពាវនាវរបស់ Cheng Yi បានថយចុះយ៉ាងខ្លាំងដោយសារតែតួនាទីស្រដៀងគ្នា ខ្វះភាពថ្មីថ្មោង។ ទាំងការសម្ដែងនិងសំឡេងរបស់តារារូបនេះក៏មិនមានភាពប្រសើរឡើងដែរ។ ជាពិសេសទស្សនិកជនថែមទាំងរិះគន់តារាប្រុសរូបនេះថាខ្ជិល ហើយតែងតែយកស្គ្រីបតាមឈុត។ ទោះបីជា Cheng Yi មានការអញ្ជើញជាច្រើនឱ្យសម្ដែងក្នុងខ្សែភាពយន្តក៏ដោយ ប៉ុន្តែភាគច្រើននៃរឿងទាំងនោះគឺជាភាពយន្តក្បាច់គុនបុរាណ ដែលវិនិយោគ និងផលិតដោយក្រុមហ៊ុនគ្រប់គ្រងផ្ទាល់ខ្លួនរបស់លោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXjXUgamTA2svtIY4if2EEELUMXl1IJTuIwr-euDVZMikTPRKCfpJ2USPW-nVipzQw3iWOMm_sEvoB-QHblrz62RYgQbSDo-yDYp9NVEMRSBDqZNB2aIXai2cVaJEY1lL-_Hv4waQD8unBmOmIP5UDVJ4TPVy3W8mb-UEcFl5Mx-U4WvW3SOSXvXoPKr-/s982/image_2025-09-19_15-17-00%20(2).png
នេះមិនត្រឹមតែរារាំងដល់ការអភិវឌ្ឍន៍អាជីពរបស់ Cheng Yi ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកធ្លាក់ចុះកាន់តែខ្លាំង។ ថ្មីៗនេះ គម្រោងភាពយន្តថ្មីរបស់ Cheng Yi ស្រាប់តែបានប្រកាសពន្យារពេលថ្ងៃបើកសម្ពោធដោយមិនដឹងមូលហេតុដែលធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ។ទោះជាយ៉ាងណាក៏ដោយ មតិខ្លះទៀតបាននិយាយថា នេះគឺជាពេលវេលាដ៏មានតម្លៃសម្រាប់ Cheng Yi ដើម្បីតម្រង់ទិសអាជីពសម្តែងរបស់លោកឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIP1EWa5EpRAYwyPZMV6MxHCM5hqFNhtOovri5_9LNEzrrGB85osiiuATEzgL8n-fi9RrPotcmc1BZYmGtgD5MoyFlcjHZvX_5w9Zbz5l4toZ9pDroDNzO8_FsCmqX-b7bXijFXmhi0sHLLKnWIRaadRJAunXLE4aw81s5UaiJ5VN1P3tXmxkDw-MQnOE/s2048/image_2025-09-19_15-31-45.png

នៅចុងឆ្នាំនេះ Cheng Yi នៅតែមានភាពយន្តចំនួនពីរដែលគ្រោងនឹងចាក់ផ្សាយប្រសិនបើតារាប្រុសវ័យ ៣៥ឆ្នាំរូបនេះបន្តបរាជ័យនោះ Cheng Yi នឹងប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតក្នុងអាជីពរបស់ខ្លួន៕

ម៉ាឡេស៊ីមើលឃើញឱកាសនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជាពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ

0

ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅប្រទេសកម្ពុជា បានណែនាំឱ្យវិស័យឯកជនម៉ាឡេស៊ីនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា ក្នុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការធ្វើពហិការឈប់ទិញទំនិញថៃរបស់ពលរដ្ឋខ្មែរមានសន្ទុះខ្លាំង ដោយសារការឈ្លានពានចង់បានទឹកដីរបស់កងទ័ពថៃ ។ វាជាឱកាសដ៏ល្អរបស់ក្រុមហ៊ុនម៉ាឡេស៊ីក្នុងការនាំចេញទំនិញមកកម្ពុជា ខណៈពលរដ្ឋខ្មែរស្រឡាញ់ និងចាត់ទុកម៉ាឡេស៊ីជាមិត្តដ៏ល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjNDDeHPS3s2lyQIjumChdqmL1y2UfCUnUak9Y3w6YL-S6KoWfNV7KQa0WrZB9iMCJi0FVfIikciPnYwgR5MoadaPtzLfD1KwoQOEYP3NMuZpDGWTO5xC0Kl-Msx3wmJ44Js9haxJ3tnWplzrHMx6UMra1eEeYDfLicHDkqe6Xa6DfMh6TV4k0aMTUdZP/s1024/photo_2025-09-19_15-21-26.jpg
លោក តាន់ ឃីមេង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និយាយថា ស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ គឺជាឱកាសល្អសម្រាប់ក្រុមហ៊ុនម៉ាឡេស៊ីនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា ។ បើទោះជាមានការឈប់បា.ញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃក្តី ប៉ុន្តែពលរដ្ឋខ្មែរបានពហិការឈប់ទិញទំនិញថៃមានសន្ទុះខ្លាំង ។ ម្យ៉ាងទៀត ពលរដ្ឋខ្មែរស្រឡាញ់ម៉ាឡេស៊ីដែលបានជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយពួកគេជាមិត្តដ៏ល្អរបស់ម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEIzEruwkC7dC_p9ExeSsng_uVsjKk8Tjf5j7x_Dux1vr4RyDddgJx-156S6S3jxxOPWMMklenNxMwMHYQdYAzVlNkinpCiGwljPN_mJ7h5TY_OiCkyMDFq-uRAEA4InaH7WV_4pyXjp9NahjsbZr_8X26zafzyUI62d6IiN3qFd0_DT1CG8kCKbD6NDTG/s775/photo_2025-09-19_15-22-20.jpg
ពលរដ្ឋខ្មែរចាត់ទុកទំនិញ និងចំណីអាហារម៉ាឡេស៊ីមានគុណភាពល្អ និងមានសុវត្ថិភាព ដូច្នេះ ក្រុមហ៊ុនម៉ាឡេស៊ីអាចនាំចេញទំនិញមកកម្ពុជាតាមរយៈរថភ្លើងប្រទេសឡាវ ។ ប៉ុន្តែកន្លងមក ការចំណាយលើថ្លៃដឹកជញ្ជូន និងបង់ពន្ធ បានធ្វើឱ្យទំនិញម៉ាឡេស៊ីមានតម្លៃខ្ពស់ជាងទំនិញថៃ វៀតណាម និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidj-PwfKbzt1uQBsWOgVf2meZ0RBB4zZa2tjDYPxDFnXopFLRYPp6GOQ2eYHKz6EAno-pTVPGqYtbLWl_JAoMlUSRXhcSxwKOcarVIfQfa679KABIXCt6Jfe5YkvYRhVXNphVDPoBtDQ0S9qIv2FfkYtnNp2pIdmxbCZiuW2u2SYoYPj8011PV5UZXE48S/s1032/photo_2025-09-19_15-22-43.jpg

បច្ចុប្បន្ន ការពហិការឈប់ទិញទំនិញថៃកាន់តែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយការទិញប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងចំណីអាហារ គឺកម្ពុជាបានទិញពីប្រទេសផ្សេងវិញ ។ ក្នុងពេលពលរដ្ឋខ្មែរកំពុងពហិការទំនិញថៃ គឺធ្វើឱ្យវៀតណាមមានប្រៀបជាងគេក្នុងការនាំចេញទំនិញមកកម្ពុជា ដូចជា ៖ ផលិតផលកសិកម្ម អាហារ និងថាមពលរបស់វៀតណាមនាំចេញមកកម្ពុជាបានកើនឡើងខ្លាំង ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEIkJVid93jZjTNC_gDHN3l4jA4HQmiGSbcvlag8whQH7ztmJ0j4AtTOG5qVXRMQiERBWqHOaC9Ph13W3XQlAO80x52o29luVrmppOIrr1YCg1RY2fpB3L4vSyu6eMJoveTC7_WG2i2NzUiZHHhYZ6wB2Af73HJE5al5sfvmHfUoQCj5xAQH9b5Z7V9Q9e/s696/image_2025-09-19_15-44-32.png

តាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គឺតម្លៃពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា ស្មើទឹកប្រាក់៦,២០០លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ឬកើនឡើង១៦.៨% បើធៀបប្រចាំឆ្នាំ ។ ការនាំចេញទំនិញវៀតណាមមកកាន់ទីផ្សារកម្ពុជា កើនឡើង៤.៦% ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIkgU56P6aDgaLuP4qQGdHwJsGK0wgNPlT5uA-xSdHcK51KYdQ8p43qNfsH3BHlRahUk5QkMRpgZ4xsLYnWClI2mmk3yi-sPn8BB51kEPPxcewwjjC2tmCoI29EgDMDGWyI83OeedIVQEATmmQNuo1K2cELQ_kFdUd4OrxJLrXDS-zSaKx_F4aNbQXbIr5/s990/image_2025-09-19_15-43-18.png

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក តាន់ ឃីមេង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីដែលណែនាំឱ្យក្រុមហ៊ុនម៉ាឡេស៊ីនាំចេញទំនិញមកកម្ពុជា ត្រូវបានសារព័ត៌មានថៃយកទៅផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឱ្យក្រុមហ៊ុនថៃមើលឃើញពីការបាត់បង់ទីផ្សារកម្ពុជា ។ ពលរដ្ឋខ្មែរពហិការឈប់ទិញទំនិញថៃកាន់តែច្រើន ដោយងាកមកគាំទ្រទំនិញក្នុងស្រុក ហើយនេះជាការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ជំរុញសេដ្ឋកិច្ចថៃ ៕