រាជធានីភ្នំពេញ៖ ក្រោយស៊ើបអង្កេត និងត្រួតពិនិត្យលម្អិត មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានកំណត់ប្រភេទនៃគ្រា.ប់បែ.ក និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះពលរដ្ឋ រហូតបង្កគ្រោះថ្នាក់ផ្ទុះស្លា.ប់កុមារាម្នាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០២៥ កន្លងទៅ។ តាមការបញ្ជាក់របស់ CMAC គ្រាប់បែ.កចង្កោមនោះ គឺជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបា.ញ់មកលើកម្ពុជាក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ កាលពីខែកក្កដា។
ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អង្គភាព CMAC បានធ្វើការស៊ើបអង្កេតយ៉ាង ហ្មត់ចត់ចំពោះករណីគ្រោះថ្នាក់នេះ ដោយបានធ្វើការវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្ររងផលប៉ះពាល់ដែលកុមារា សឿន សុវណ្ណ បានរើសគ្រាប់ និងការរៀបរាប់លម្អិត របស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្តាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយក គ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ 
ក្រុមស៊ើបអង្កេតអង្គភាព CMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លា.ប់និងរបួសនេះជាគ្រាប់បែ.កចង្កោមប្រភេទ M-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញអង្គភាពCMACបានស្រាវជ្រាវ និងកំណត់ ទីតាំងភូមិសាស្ត្រចំណុចនេះជាចម្ការគ្រាប់បែ.កចង្កោមលេខ “BS18134_B1.2*”។ .jpg)
ឆ្លៀតឱកាសនេះដែរ អង្គភាពCMAC ក៏បានចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ករណី បានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់ លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លា.ប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ៕.jpg)

 
		 
	









