Jisoo សមាជិក BLACKPINK ត្រូវបានគេនិយាយថាបានទិញអាផាតមិនប្រណីតដែលមានតម្លៃ ២០ពាន់លានវ៉ុនប្រមាណ១៤លានដុល្លារឬច្រើនជាងនេះ នៅក្នុងតំបន់ដូចជាប្រធានក្រុមហ៊ុន HYBE គឺលោក Bang Si Hyuk។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04HLKcg2OqGwRqne0qaxPEwFjn6xCeB3KajP0K8YJP35tA8sR5QIU78yU3x0PvPmzrV7eBqN1ZpIHyUpQ1gV6Zgb3OiEm48juxnyrq5BNGMS6ru_qVixkm3JLkvqJZwF_ZBoeyjhgLHRtMclwLFdJHmT-zyWVq1REE4h8Wp8kEAtpEZpH32HyTNTqGMiN/s1024/image_2025-10-30_09-20-36%20(3).png

ថ្មីៗនេះនៅលើសហគមន៍អនឡាញរបស់កូរ៉េបានរាយការណ៍ថា Jisoo បានទិញផ្ទះល្វែងមួយនៅ L’ARBRE 27 ដែលជាអគារលំនៅដ្ឋានដ៏ប្រណីតដែលមានតែ ២៧ ល្វែងប៉ុណ្ណោះ។ យោងតាមការណែនាំការរចនាផ្ទះល្វែងរួមបញ្ចូលគ្នានូវភាពងាយស្រួលនៃការរស់នៅប្រណីតជាមួយនឹងឯករាជ្យនៃលំនៅដ្ឋានដាច់ដោយឡែក។ Penthouses (នៅលើកំពូលនៃអគារ) មានតម្លៃ ៤៥ ពាន់លានវ៉ុនប្រមាណ (៣១.៦លានដុល្លារ) ខណៈដែលយូនីតធម្មតាមានតម្លៃចាប់ពី ២០ ពាន់លានវ៉ុន(១៤លានដុល្លារ) ឬច្រើនជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCQQ2PDyNCIyWcfkhbkQVkucqMxmGXMyuFWNMEm80EMhQ5hpmaQAm5qXbjnrPUSGC_fjfaw9i5GwS2zGiOVHsgCFxyGZFNOjXG0mDIOUO7Ugyd9mIecZvu9edGutYta0-6bZ8aaU9E36mhrjtjm6xIzbRpIRfjEx0c6pgPnpt_P9fBK5EVN0ugnL-F3nh/s969/image_2025-10-30_09-20-36.png
មានសេចក្តីរាយការណ៍ថា ក្រៅពី Jisoo ប្រធានក្រុម HYBE លោក Bang Si Hyuk ក៏ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅរស់នៅក្នុងអគារនេះផងដែរ។ បច្ចុប្បន្នផ្ទះល្វែងទាំងអស់របស់ L’ARBRE 27 ត្រូវបានលក់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaobOBsgNt_By8SfUuequkrt2PPX_zc5qvjWn1iYSWKXu1lqwjAirpYKCDgskbjKIrP5KbKsEQZlkYc648hyvgBaaAEI31VK9ce_vn_tTzga4eSagZvYtw3z02ONdb5t3vFoFl5sIySLWA7Kj0vgGHM0SeprJtKnETXz_t9Pnvh7lu6RFW9DVoRNnd1i0w/s925/image_2025-10-30_15-30-28%20(2).png

កាលពីឆ្នាំមុន មានពាក្យចចាមអារ៉ាមថា Jisoo រស់នៅក្នុងផ្ទះល្វែងមួយនៅ Hannam The Hill ដែលជាអគារផ្ទះល្វែងដ៏ប្រណីតមួយស្ថិតនៅកណ្តាលទីក្រុងសេអ៊ូល និងមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រទេសកូរ៉េ។
តារាល្បីៗជាច្រើនដូចជាសមាជិក BTS ក៏រស់នៅទីនេះដែរ។ បើតាមតម្លៃទីផ្សារ អាផាតមិនក្នុងតំបន់នេះមានតម្លៃប្រហែល ៥,៧ ទៅ ៥,៩ លានដុល្លារ។ ប្រសិនបើ Jisoo កាន់កាប់ផ្ទះល្វែងទាំងពីរនៅ Hannam The Hill និង L’ARBRE 27 នោះទ្រព្យសម្បត្តិអចលនទ្រព្យរបស់នាងអាចលើសពី ៣០ ពាន់លានវ៉ុន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា បើគិតពីអាជីព និងកេរ្តិ៍ឈ្មោះរបស់ Jisoo វាមិនចម្លែកទេ ដែលតារាចម្រៀងស្រីរូបនេះ មានទ្រព្យសម្បតិ្តដ៏ធំសម្បើម និងទិញផ្ទះល្វែងថ្លៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLWT4PNHeS-pVq7rLnK7Hag7tqxITXhGrpXPQ5Ma9L-yQMVLoyD2HGnxrdGUoTZJu3GpkK9gARM3yqDc3Jyj52UVAVIEqAwdXFJaTrhgRqBDiZR_H848mm9yJiISpQQh9TU7pQ9dd1m-3VNeGONZ2dlpGgsc0frz-tG5s7n76tdgAGKXbMF70BgxgGk_KX/s925/image_2025-10-30_15-30-28.png

ក្រៅពីតួនាទីជាអ្នកចម្រៀង Jisoo ជាសមាជិកដំបូងបង្អស់របស់ក្រុម BLACKPINK ដែលបានប្រឡូកក្នុងវិស័យសម្តែង។ នៅក្នុងវិស័យម៉ូតនិងការផ្សាយពាណិជ្ជកម្ម Jisoo គឺជាតារា Kpop ដ៏មានឥទ្ធិពលបំផុតមួយ។ នាងគឺជាទូតសុឆ្ឆន្ទៈសកលនៃម៉ាកប្រណីតពីរ Dior និង Cartier ហើយក៏ជាមុខរបស់ម៉ាកយីហោ និងស្លាកយីហោល្បីៗជាច្រើនទៀតផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចសន្យាផ្ទាល់ខ្លួនជាមួយ YG Jisoo បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ក្លាយជា CEO នៅអាយុ២៩ឆ្នាំ។ ភាពប៉ិនប្រសប់របស់នាងនៅក្នុងវិស័យវប្បធម៌ និងការកម្សាន្តជួយ Jisoo រក្សាតំណែងរបស់នាងជាតារា Kpop កំពូល និងបង្កើនទ្រព្យសម្បត្តិរបស់នាង៕