ប្រទេសអង់គ្លេស ៖ ពលរដ្ឋអង់គ្លេសបានបង្ហាញក្តីបារម្ភពីបញ្ហាអសន្តិសុខ និងគ្មានសុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន ដោយសារមានជនភៀសខ្លួនកាន់តែច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ចូលមករស់នៅអង់គ្លេសតាមផ្លូវទឹក ។ ពេលជនភៀសខ្លួនជាច្រើនក្រុមជិះទូកមកដល់ រដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឱ្យរស់នៅដោយគ្មានការនិរទេសទៅវិញ ជនភៀសខ្លួនក៏ប្រព្រឹត្តបទល្មើ.សកាន់តែច្រើន ប៉ុន្តែសមត្ថកិច្ចអង់គ្លេសបង្ក្រា.បបានតិចតួច ។
.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បច្ចុប្បន្ន បទល្មើសបង្កឡើងដោយជនភៀសខ្លួននៅប្រទេសអង់គ្លេសបានកើនឡើងយ៉ាងខ្លាំង ដែលសុទ្ធតែជាបទល្មើសធ្ងន់ធ្ងរក្រោយពីរដ្ឋាភិបាលអង់គ្លេសទទួលយកជនភៀសខ្លួនជាច្រើនតាមផ្លូវទឹកមករស់នៅក្រោមគោលការណ៍មនុស្សធម៌ ។ 
ភ្នាក់ងារ NCA ដែលធ្វើការផ្នែកស៊ើបអង្កេតឧក្រិដ្ឋកកម្ម បានបង្ហាញទិន្នន័យឧក្រិដ្ឋជនបរទេសរាប់រយនាក់លួចចូលប្រទេសអង់គ្លេសដោយខុសច្បាប់ និងមិនត្រូវបានរដ្ឋាភិបាលអង់គ្លេសបណ្តេញចេញទេ ។ អង់គ្លេសពិបាកបង្ក្រាបបទល្មើសនានាដែលបង្កឡើងដោយជនភៀសខ្លួន មិនថាករណីឃា.តកម្ម រំលោ.ភ ហើយសមត្ថកិច្ចអង់គ្លេសចាប់ខ្លួនជនភៀសខ្លួនដែលប្រព្រឹត្តល្មើសបានតិចតួចប៉ុណ្ណោះ ទើបសហភាពអឺរ៉ុប (EU) ណែនាំឱ្យរដ្ឋាភិបាលអង់គ្លេសបញ្ជូនពួកគេត្រឡប់ទៅប្រទេសវិញ ។ តុលាការអង់គ្លេសបានបង្ហាញទិន្នន័យគួរឱ្យភ្ញាក់ផ្អើល ដូចជា ៖ ឧក្រិដ្ឋជនបរទេសរត់គេចពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ មានទាំងករណីឃា.តកម្ម រំលោ.ភ និងក្រុមបង្កអំពើហិង្សា បានជិះទូកតូចៗចូលមកអង់គ្លេសដោយគ្មានការត្រួតពិនិត្យអត្តសញ្ញាណ ។
តុលាការអង់គ្លេសបានបង្ហាញទិន្នន័យគួរឱ្យភ្ញាក់ផ្អើល ដូចជា ៖ ឧក្រិដ្ឋជនបរទេសរត់គេចពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ មានទាំងករណីឃា.តកម្ម រំលោ.ភ និងក្រុមបង្កអំពើហិង្សា បានជិះទូកតូចៗចូលមកអង់គ្លេសដោយគ្មានការត្រួតពិនិត្យអត្តសញ្ញាណ ។
តាមទិន្នន័យរបស់ភ្នាក់ងារ NCA គឺឧក្រិដ្ឋជនបរទេសរាប់រយនាក់បានលួចចូលអង់គ្លេសដោយខុសច្បាប់ និងស្នើសុំសិទ្ធិជ្រកកោន ព្រមទាំងស្នើសុំជំនួយផ្នែកច្បាប់ដោយប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអង់គ្លេសដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ ដើម្បីចៀសវាងការនិរទេស ។ ជនភៀសខ្លួនខុសច្បាប់ទាំងនេះធ្វើដំណើរមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលធ្វើឱ្យចំនួនជនភៀសខ្លួននៅអង់គ្លេសកើនឡើងខ្លាំង ក្នុងនោះជនភៀសខ្លួនជាច្រើននាក់ធ្លាប់ត្រូវអាល្លឺម៉ង់បដិសេធការសុំសិទ្ធិជ្រកកោន ។
ប្រទេសនានានៅអឺរ៉ុប ដូចជា ៖ បែលហ្ស៊ិក បារាំង អូទ្រីស រ៉ូម៉ានី ស៊ុយអែត ព្រួយបារម្ភ និងតាមដានព័ត៌មានជនភៀសខ្លួនប្រព្រឹត្តបទល្មើសយ៉ាងសេរីនៅអង់គ្លេស ប៉ុន្តែសមត្ថកិច្ចអង់គ្លេសបង្ក្រាបបានតិចតួច ៕
 
		 
	









