ការស៊ើបអង្កេតថ្មីមួយដោយ Consumer Reports បានបង្កឲ្យការព្រួយបារម្ភអំពីសុខភាព បន្ទាប់ពីរកឃើញថា មានកម្រិត លោហៈធាតុសំណ (lead) ខ្ពស់នៅក្នុងផលិតផលតែគុជ (bubble tea) ពេញនិយមមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxESSVMIRJCDGC5DgSyx1GVeIqTRfigH2Lah1BJkjiEra44ZDYeTlRwAAb0161TldyPzBNbOO847OlkeRE1LKFHsZrnR9j_-_SDp0Ilj_gecsvKfDtXAN0MzpfTIVYnCFzkQoNfGI0jvjU63q_WmogKFN1ULNP5otU_PqbQi2S1Q0Oy1-sKxNalXq0qc9Q/s1280/image_2025-10-31_08-48-28.png
តែគុជ ដែលមានដើមកំណើតពីតៃវ៉ាន់ គឺជាភេសជ្ជៈផ្អែមមានទឹកដោះគោ និងគុជឈ្ងុយឆ្ងាញ់ ដែលក្លាយជាប្រភេទភេសជ្ជៈពេញនិយមយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។ ប៉ុន្តែការសិក្សាថ្មីបង្ហាញថា តែគុជខ្លះអាចមានគ្រោះថ្នាក់សម្រាប់សុខភាព ប្រសិនបើផឹកញឹកញាប់។

យោងតាម Consumer Reports ក្រុមអ្នកស្រាវជ្រាវបានធ្វើតេស្តលើគុជ និងភេសជ្ជៈតែពីម៉ាកល្បីៗ ដូចជា Gong Cha, Kung Fu Tea, Trader Joe’s និង WuFuYuan ដើម្បីពិនិត្យរកវត្តមាននៃលោហៈធាតុធ្ងន់ដូចជា សំណ អាសេនិច កាដមីញ៉ូម និងបារត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq6NzPUrx-iRyYxYd5JlGFUl5c9bqJsZa9wJUj4GWNlOacQexsP8Gq4DXt1jXH2__Lk0c16Tw5YWza0MlRxTnUcb8-SALAnTtvo2Q8O1w87yQIVkSBiBb6hl_Lxg2KeDdh_feHmSqggdeFzjC5qU99nhD35C61UVF-l1l9Zz5odpqCHcV9zmdvwBNawBTp/s1536/image_2025-10-31_08-48-25.png

ជាលទ្ធផល បង្ហាញថាមិនមានគំរូណាមួយមានអាសេនិច កាដមីញ៉ូម ឬបារតក្នុងកម្រិតគំរាមកំហែងទេ ប៉ុន្តែ បីគំរូក្នុងចំណោមបួន មានកម្រិតសំណខ្ពស់ជាងកម្រិតគួរឱ្យព្រួយបារម្ភ ដែលអាចឈានដល់ 83% នៃស្តង់ដារសុវត្ថិភាព។ ក្នុងនោះ Trader Joe’s Instant Boba Kit មានកម្រិតខ្ពស់ជាងគេ។

លោកបណ្ឌិត James E. Rogers នាយកផ្នែកស្រាវជ្រាវ និងតេស្តសុវត្ថិភាពអាហាររបស់ Consumer Reports បាននិយាយថា លទ្ធផលនេះជាការបង្ហាញឲ្យឃើញថា តែគុជគួរតែត្រូវផឹកជាអាហារសម្រន់ម្តងម្កាល មិនមែនជាភេសជ្ជៈប្រចាំថ្ងៃទេ។ “ទោះបីជាបរិមាណសំណតិចតួចក៏ដោយ ការប៉ះពាល់ជាបន្តបន្ទាប់អាចបង្កផលប៉ះពាល់ដល់សុខភាពបាន,”។ នេះបើតាមកាសែត Fox News។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiavL94_LwEjPaaaH64AY-DE5OKzIN3k0EIBkw3ZoeWg00DCDQS1u0JTkxLIPBkbAZxwbsal8Ejp4Ra8x9TQmwFEMnrlaRxA9YG5zqZad8lHHLuLVir_z3L3QOyB5vfK6qTinWOFS1uSwrH3P0AXJCBP73QQwEY1Krg6Zd-Pu32dFjLsc5tQJuRQwohbxxv/s605/image_2025-10-31_08-48-26.png

អ្នកជំនាញសុខភាពព្រមានថា ការប៉ះពាល់នឹងសំណអាចប៉ះពាល់ដល់ ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ជាពិសេសសម្រាប់ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ។ ចំពោះមនុស្សពេញវ័យ ការប៉ះពាល់នឹងសំណអាចបង្កហានិភ័យនៃ ជំងឺបេះដូង និងសរសៃឈាម ដែលជាហេតុនាំឲ្យមានមនុស្សស្លាប់ប្រមាណ ២៥៦,០០០ នាក់ក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណា ការសិក្សានេះមានទំហំតូចប៉ុណ្ណោះ ហើយមិនតំណាងឲ្យផលិតផលតែគុជទាំងមូលនៅលើទីផ្សារនោះឡើយ ប៉ុន្តែអ្នកប្រើប្រាស់គួរតែ កំណត់ការផឹកតែគុជជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យពីលោហៈធាតុធ្ងន់ ដែលអាចឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរនៅថ្ងៃខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR3mndDeuYTe6LC1dSihl63R6YTh5JD1n4LmOhYzCgs-jSFotkIP3J3rz8oRaacoI517y1ed7TnRnQOJMutgO2ZmCVvbzdracJXsxw8MzAqcrfaPf6W8UsXrX4K_f8vApq9WKzjEnywClm0LuFeBZkBRJJmaYWl-lYQF7NYlhux1vt8JwC_JEjcP2giYfP/s1684/image_2025-10-31_08-48-27%20(2).png

យ៉ាងណាម៉ិញ បន្ទាប់ពីរបាយការណ៍ត្រូវចេញផ្សាយ Trader Joe’s បានប្រកាសបញ្ឈប់ការលក់ផលិតផល Instant Boba Kit របស់ខ្លួន។ ខណៈពេលដែលក្រុមហ៊ុនមេរបស់ WuFuYuan នៅប្រទេសចិនគឺ Shanghai ZhouShi បានថ្លែងថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពផលិតផល និងនឹងពង្រឹងវិធានការគ្រប់គ្រងគុណភាពបន្ថែមទៀត។

សូមរំលឹកថា សំណត្រូវបានរកឃើញជាទូទៅទៅហើយនៅក្នុងអាហារ ទឹក និងបរិស្ថានជុំវិញខ្លួនយើង ប៉ុន្តែអ្នកជំនាញនៅតែបានណែនាំឲ្យព្យាយាមកុំប៉ះពាល់វាឬគួរប៉ះពាល់តិចតួចបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3L_BQiK2NjajlnFZf88Vr7jFOaUb-awMTAlWGRM3AznVS8ce-rBa6LOKeiF3gvKeD8w7-GXn5BR3eVtDi6wU2igSUtYNM00fe8mHZhpvymHm8dn4y5g7Zoui1y6VyZuZzxwljpKOhuiOcOB3c6htZlmm6W2W0kr2fyMrmGXh2bRd_7QWUCh_UCGe1S-E/s1140/image_2025-10-31_08-48-27.png