បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសម្តែងការអបអរសាទរទៅកាន់ប្រទេសទីម័រខាងកើតដែលបានក្លាយជាសមាជិកទី១១របស់អាស៊ានយ៉ាងពេញលេញនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កាលពីមុន បវរកញ្ញារូបនេះ និង ហុក សារិតុលា ក្លាយជាបវរកញ្ញាខ្មែរដំបូងទទួលបានការអញ្ជើញដ៏ពិសេសនេះទៅកាន់ប្រទេសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcLUvFjDkgte7JdsBf5LegS9Ab-IeqW5_KmFz5YSmChN1w7qpnBoIK9j6JkFJ-zuKJLXjzEG0_g8_XrPBECQPPMqmIxBhiOD2LMtAVO7SGFxTCmQjVyj7KbHbkxemSS3tYQZoxjVMVfuvZ5G2wUwVEF2wGYK01Q0PidaCMfYCgaOtrwdAR4sGJBfh7WFnl/s2048/image_2025-10-30_14-48-11.png
ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គមថា «អបអរសាទរ ប្រទេសទីម័រខាងកើត ក្លាយជាសមាជិកទី១១ នៃអាស៊ានជាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ សូមឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិអាស៊ានទាំងអស់បន្តរីកចម្រើនដោយឯកភាព និងសន្តិភាព។»។ ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានរម្លឹកពីបទពិសោធន៍របស់ខ្លួនដែលបានទៅកាន់ប្រទេសទីម័រខាងកើតដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចមកកាន់រូបនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QB6CXotwtLrh0bgTWbMJNwTEsCeLqinjPVH6rJM8asMG6ku335ueOl5oV_1yLSYoZo60o5jFZCvtpqmh9V3flSaDlOL40yNmzMK52jkoidUy50XsS1LynyK3ZJPKddGkKRD1R-H10O-IbHDo00LeZr-bWEHI37i5V9TezQtFMn5tQuhKCpdcO2pRe-yG/s2048/image_2025-10-30_14-48-13.png

ក្នុងពេលប្រទេសទីម័របានចូលជាសមាជិកពេញសិទ្ធិរបស់ អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រព័ន្ធផ្សព្វផ្សាយបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនាយករដ្ឋមន្រ្តីរបស់ប្រទេសទីម័រខាងកើតដែលបានសម្រក់ទឹកភ្នែកដោយក្ដីរំភើប នៅពេលដែលគេប្រកាសថាប្រទេសរបស់លោកបានក្លាយជាសមាជិកទី១១របស់អាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrfIPFV8Qg4lwgNvhup_v1h7WO5_pkmC9wCoeTfhnD5300KYYVvAuBx9ccPgzhDHc9G8M96N0JvXQtQLvdnx4-l-U6-Rq87x4cnEd6tbR3sy0I-_VUoaKQAiOjzBbKvU93Bg6FwLYAFjUlFPEqXDEL4goFzyyX8G2wpoTmNkXvzR_f81FSrklocyjO9wJ/s2048/image_2025-10-30_14-48-15.png

គួរឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហុក សារិតុលា ទទួលបានកិត្តិយសដ៏ធំមួយតំណាងឱ្យសិល្បករកម្ពុជាក្នុងការសម្តែងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសទីម័រខាងកើត។ អ្នកទាំងពីរគឺជាបវរកញ្ញាខ្មែរដំបូងគេដែលទទួលបានកិត្តិយសដ៏ពិសេសនេះ៕