Home Blog Page 268

ខ្យល់ព្យុះថ្មីនឹងមកដល់ហើយកាន់តែខ្លាំងជាងមុន! ថៃប្រឈមនឹងព្យុះថ្មីមួយទៀតបណ្តាលឱ្យមានភ្លៀងធ្លាក់កាន់តែខ្លាំង ខ្យល់កន្ទ្រាក់ និងទឹកជំនន់នៅតាមបណ្តាខេត្ត-ក្រុងជាច្រើន

0

ប្រទេសថៃ ៖ ជាច្រើនខែមកនេះ ប្រទេសថៃប្រឈមនឹងខ្យល់ព្យុះមួយហើយមួយទៀតធ្វើឱ្យបណ្តាខេត្តជាច្រើន រួមទាំងទីក្រុងបាងកក លិចលង់ដោយទឹកជំនន់បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។ នៅខេត្តខ្លះ ទឹកជំនន់កើនឡើងខ្ពស់រហូតដល់ដំបូលផ្ទះខូចខាតទ្រព្យសម្បត្តិ បំផ្លា.ញដំណាំក្នុងចម្ការ កាត់ផ្តាច់ផ្លូវធ្វើដំណើរ ថែមទាំងធ្វើឱ្យពលរដ្ឋថៃលង់ទឹកស្លា.ប់ជាបន្តបន្ទាប់ ខណៈទីក្រុងបាងកកបាក់ស្រុតផ្លូវក្លាយជារណ្តៅយ៉ាងជ្រៅកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6vq-IfJTHInHhEZWR6Tp8cdxnYcDkIFvoUbb_GwRD3Wz47gf7dBW0HI48qKgr623_4jY0DMfCZCswiMIG9st_lUiECkFQ9oqTpIfHhR7REVce9BRQxUkBCafQz5CmPhpwuFqlzdOurgi14Ebdk5vUiGAmIBHDIvCp8tsYKNuE3uq5As3MfP3l38aeWIyJ/s1280/photo_2025-09-27_10-29-01.jpg

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Kapook នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រទេសថៃប្រឈមនឹងខ្យល់ព្យុះថ្មីមួយទៀតមានកម្លាំងខ្លាំង ឈ្មោះថា ព្យុះបួឡយ (Bualoi) ដែលនឹងបោកបក់មកលើប្រទេសថៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ។ ឥទ្ធិពលខ្យល់ព្យុះនេះនឹងធ្វើឱ្យបណ្តាខេត្តនៅភាគខាងជើង និងឦសានមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfgN4E5pJaJ7Ef7Q5Dhq-yNDPiWfLQPqr2emCKwCTigIzoWxNFBGaraY7NlPr8red4sYYE86WOAFz6qL62pfkLvvWhaBbloU4Oq1_HqAq8jnWjCDS5P9Xw9wNIi_gmVzCjVWe2WS2JP4zvF83Zm762FcN2AodMJwsXbIxvAf4IAG9wdWQfhdUxObB_3KoL/s1280/photo_2025-09-27_10-36-12%20(2).jpg

ព្យុះបួឡយ មានប្រភពពីសមុទ្រចិនខាងត្បូង និងមានកម្លាំងខ្យល់ក្នុងល្បឿនលឿនបំផុតប្រមាណ១១០គីឡូម៉ែត្រក្នុង១ម៉ោង ហើយវាកំពុងផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង ។ ឧតុនិយមថៃប្រកាសថា ព្យុះនេះនឹងផ្លាស់ទីតាមឆ្នេរសមុទ្រប្រទេសវៀតណាមចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា បន្ទាប់មក វានឹងខ្សោយកម្លាំងបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMfWzxdt9JTh4wOwfzRMtlfljjjALUVZg_8QkM3ITHd8LXLcUs0M3JMLyJ_Hu754A_4qNwml9eOB_JLfuKWRWbnybNacBaB80TUmZQm8MkgdjymOWXGu1AczWDADWn05BtkFh_SIlGJ8EkhU-L9B7Yicx5pq5Z88wVAKDec03AOCI3gCB3dA7RrevQvbog/s1280/photo_2025-09-27_10-36-12.jpg

ឥទ្ធិពលរបស់ព្យុះបួឡយ នឹងធ្វើឱ្យប្រទេសថៃមានខ្យល់កន្ត្រាក់ខ្លាំងនៅភាគខាងជើង និងឦសាន ព្រមទាំងមានខ្យល់បក់ខ្លាំងមកពីទិសនិរតីគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ។ ក្នុងចន្លោះថ្ងៃទី២៨-៣០ ខែកញ្ញា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន រួមទាំងធ្លាក់ខ្លាំងនៅភាគខាងជើង និងឦសាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6AfbFDBJwBF4Tfo270cCdhhL8Va_WV0Cns7c-uLtT5ru7wbJwoZP-U2FQl4-zFJrCq9m25pUpP9Ts3YrKrVy9l-GsBFgoVAL0bbM15kaNh1TWe_QnCUn75nGYbKgZ0074qBI1Cc0N_W6SsWfd-Xdwyd4nRVPZBIm-s7npgz53jiO5WDTLHGAelj8qmv0G/s1300/image_2025-09-27_10-53-02.png

ចំណែកភាគខាងត្បូង និងខាងកើតប្រទេសថៃ នឹងរងនូវឥទ្ធិពលខ្យល់មូសុង ដោយឧតុនិយមថៃបានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់កាន់តែខ្លាំង ខណៈទឹករលកនៅសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ គឺមានកម្រិតពីមធ្យមទៅខ្លាំង ។ ហេតុនេះ ឧតុនិយមថៃសំណូមពរឱ្យពលរដ្ឋតាមដានព័ត៌មានអាកាសធាតុ និងត្រៀមខ្លួនក្នុងរដូវវស្សា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheTjd8cPK_xKAqJH8fxLVObzYYXYp5BSKo1J5SEzCadwuFdoFzc7WaIGOV3T-LyPif8PeIWEvxjJuVWb5MmgfbMhAyXwnbBikiBQO0wZk2O_f0ap8EPuIuvB7_JWF6te1tm5zGz3o4kln7DJBhuLcv5A8WckEAacTREUI2R7MwnLFOaksPGlFjH_Hxnm6w/s1080/image_2025-09-27_10-53-03.png

គួរបញ្ជាក់ថា ថៃទើបតែរងឥទ្ធិពលព្យុះ Ragasa ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា កន្លងមក ជាមួយហានិភ័យទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង ។ តាមការជូនដំណឹងរបស់ឧតុនិយមថៃកាលពីថ្ងៃទី២៤ ខែកញ្ញា ឱ្យដឹងថា ព្យុះ Ragasa ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន ដែលមានកម្លាំងខ្យល់ស្មើ១៥៥គីឡូម៉ែត្រក្នុង១ម៉ោង ៕

ភ្ជុំចប់ គុនខ្មែរលំដាប់A ៣រូប ក្លាយជាទូតសុឆន្ទៈធំរបស់ភេសជ្ជៈប៊ូសស្រ្តង

0

កក្រើកមេឃ កក្រើកដីក្នុងថ្ងៃតែ១នៅខណ្ឌកំបូល ប៊ូសស្រ្តងលេងឈុតធំ រៀបចំប្រកួតប្រដាល់ដ៏ធំវាយលក្ខណៈអំបោះឆៅ លើសង្វៀនមូល BOOSTRONG KING OF THE RING KUN KHMER ថែមទាំងចុះហេត្ថលេខាប្រកាសទូតសុឆន្ទៈថ្មីម្ដង៣នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp4FY5BtspFx8jdqDJSaJNRrPUbeCyQrVv1QMyzB0jFmneJwDwnF4fgTb9PU_AeYeRzMQc5gsXyox9laxk43ZGRurfeAj7VatG4onZGgGVcgxenpcD6KdKXY50Dsfiz-9iau_GNMDhOOQSwG9dVxSFaUGBPKnHb2BEWTcXm8MhTL9nInJK_ewBAJ5Oawiw/s1280/BS%202%20(7).jpg

អបអរសាទរកីឡាករគុនខ្មែរលំដាប់A ធឿន ធារ៉ា, អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhexbTTmubzUXfdvsi-jNGzfthvUq6pV2mvCUF6Fq9e3edJb97IuNcPUXB4bNZg-uaTuBCrhb7JpNNWpxgsjn1H3xTLBiQwTyQua3q5CH9jP5R5T4cfbKUSP0D9OPiqqwx22iiuoWUAho1b-Otibx7RQAM3MLkLEUcKADAHD1fUWl3Ip_DDr4TPqY8qUHL/s2048/image_2025-09-27_10-23-55.png

គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង គឺជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ធំដែលមានចិត្តល្អ តែងតែជួយគុនខ្មែរជាហូរហែរ ធ្លាប់ផ្ដល់ផ្ទះ ផ្ដល់ឡានសរុប៧គ្រឿង និងប្រាក់ឧបត្ថម្ភជាច្រើនលើកទឹកចិត្តកីឡាករគុនខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitOnS78kcxDvUkwb7cX3AW-NGTU47Wz6ZK7w_YxIKZN4WzA1L4doKSNmXmHGpof98zBLaDMqX7uJpUPZm3SX30ceQlV0LkIttXr__rf7ZYsBxgImCP6QDCYZMlAe29CqYcK9fC6PAHtsC5hfSkHFKg5FuC2K79NjzKfa9t4iFqor_xReAoV20ieqlxSkfb/s1280/BS%203%20(7).jpg

លើសពីនេះ អំឡុងពេលជម្លោះខ្មែរ-ថៃ ប៊ូសស្រ្តងមិននៅស្ងៀមឱបដៃឈរមើលទេ តែងតែផ្ដល់ជំនួយដល់ជនភៀសសឹក គ្រួសារកងទ័ពរបួស និងពលី។ ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!
ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnUduBCyIapbjl9Qr_mLvRkGge6GNa3yoKYzHMa6W-Nmr_LyrgDrxGXZXk9_5fUuKhRBu5pklkXAlCwMusRjvgohnkn8j-oyt-wlmd7piIb-ZsxrHOHBkcJTCDzATIg30wbiTRPFDuHAn5-IXi_Pe0IfpNhFBxxLS2x8EMFi6NRGBUhql4tl8qC94eXEx/s1280/%E1%9E%92%E1%9E%B6%E1%9E%9A%E1%9F%89%E1%9E%B6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbGFjMm7NtrmaAXeZMvafN-qMKIOmTXmqzh-s2_E7mN-VRh45DS9-qaWnaQf85zVzxhGoYiJnW7bNAN4KxZpCkq34krE4nOWgaeOyWLude88pGdDeKZg8mxXRaKoQIMkfs5rEXJ-eviYkhsuxoG5QH_VmQlkwGyzYYU7k_rdp5cVCDlnRS_Uaa2AIIPup5/s1280/%E1%9E%98%E1%9F%81%E1%9E%83%E1%9E%B6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qRMQLQ6WsXfnliODJ8lHbboOZz7oza0Ltneefjz47Ob2RuJ7v0qf0ya-vWhoJRN0KNUXtMzmUY_UlEitQyDpQqbp-LaWcu2Fx5qVQpsV84rwybE1AcH36NhfPp02PbN4Uc7Swox8wjEYvVyAzosA292EeR93q5xiO6aE5X7Xpp29BmT4zDLBmRUZqwmn/s1280/%E1%9E%A2%E1%9E%B6%E1%9F%86%E1%9E%98%E1%9F%89%E1%9E%B6%E1%9E%9A%E1%9E%B8%E1%9E%93.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPSOBGUxlTxerGxF1_Rho3OoO36ei3zU5P_4yxIbqT_kUw0-kGYZ5oYgc_zmg8Fp7u-M7qoTAjEk2ICDjiQOM1HDiqxzybQ0fpU2awQtnk2OfJb_nvJ5nfhZMPwtAFdHw-4uGK0TJYMoKTomENSojq4fNjZ0NtIAKka3loicBz2I9FLJssiYEafa8f1UFj/s1280/BS%204%20(3).jpg

Starbucks ចាប់ផ្ដើមបិទហាងមួយចំនួន និងបញ្ឈប់បុគ្គលិកជាង ៩០០ នាក់ ក្រោមហេតុផលនេះ

0

នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេយក្ស Starbucks លោក Brian Niccol បានចេញសេចក្ដីប្រកាសមួយជូនបុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនកាហ្វេ Starbucks នឹងបញ្ឈប់បុគ្គលិក និងបិទហាងមួយចំនួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUFHhEgINbdtv3TkIzAggDq0qc5rJWN2VMPKdHLsrVZtHQqe0LU8Qi1Vh_7vsz1SrsUQZsYFJBYxNAmsK84s20xpItTV5-sRdqjTPrpOMi9tK66lTxWO4EF1JCBp6twqEpjpSRhu-KDIhmtWqPqSCYGDFXF6wrZq_ZItUfNi3gUoT-MoIsb2abjYppaUgi/s1280/photo_2025-09-26_14-14-04.jpg
លោក Niccol បានបញ្ជាក់ថា ការកាត់បន្ថយនឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៩០០ នាក់ នៅតាមហាងក្នុងតំបន់អាមេរិកខាងជើង។ ខណៈពេលជាមួយគ្នា ការបិទនេះនឹងបណ្ដាលឲ្យចំនួនហាងកាហ្វេ Starbucks សរុបនៅតំបន់នេះធ្លាក់ចុះប្រមាណ ១% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីបានគណនាការបើកហាងថ្មីជាច្រើន។ លោក Niccol បាននិយាយថា “ទោះបីជាក្រុមហ៊ុនកំពុងមានកំណើនល្អក្តី ក៏យើងនៅតែត្រូវធ្វើអ្វីៗជាច្រើន ដើម្បីកសាង Starbucks ឲ្យកាន់តែរឹងមាំ និងប្រសើរឡើង”។ទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសនេះរួច ភាគហ៊ុនរបស់ Starbucks បានកើនឡើងបន្តិចផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgoqysMDL0_ipSPb98is-70RRea6oDUK_c7Rbzgqy7k5YT8b3lsVEhj1-ds5bmUu6QjFj9cfbBQmSeKnn6fxnN_cnsqLsIUojHjfjPjWlQmjQQ-3HejqQgF_0sqxjUPzFFBe0786QvMGflznN8IcjQ7AENKHwYsCpt3Of3FaZhsxHFabZPIDH2ZpB9hTk/s1200/photo_2025-09-26_14-14-05%20(2).jpg
អ្នកវិភាគបានប្រាប់សារព័ត៌មាន ABC News ថា Starbucks កំពុងប្រឈមមុខនឹងបញ្ហា ការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ដោយសារអតិថិជនរងផលប៉ះពាល់ពីអតិផរណាកើនឡើង។ ក្រុមហ៊ុនបានចុះខ្សោយការលក់ ៦ ត្រីមាសជាប់ៗគ្នា នៅក្នុងហាងដដែលៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ErFqGBTM5Yp0Tvx04Bptv35Xuv-eWnKzWxclmOQ-VPCOSf1nJdhd3LCcvw3i-ahUYCoYbwcyfh2fq7Ndzi1I0t2AXxkB_k2qqc8MuPndd0IXZZowlyznlB3P-Fo8Ecll5xpca320bx7Usmlg7ePLJh9b1-UchcekIdejEsLtRjPDQkH76tpUqgjj4Yej/s992/photo_2025-09-26_14-14-05.jpg

យ៉ាងណាមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអតិថិជន ក្រុមហ៊ុនបានធ្វើការកែលម្អបរិវេណ និងសេវាកម្មនៅហាងជាច្រើន។ ទោះយ៉ាងណា លោក Niccol បានប្រាប់ថា ក្នុងការពិនិត្យឡើងវិញ ក្រុមហ៊ុនបានរកឃើញហាងមួយចំនួនដែល មិនអាចបង្កើតបទពិសោធន៍ដ៏ល្អឲ្យអតិថិជន ឬ មិនមានសក្តានុពលផ្នែកហិរញ្ញវត្ថុ ដូចដែលរំពឹងទុក ដូច្នេះហាងទាំងនេះនឹងត្រូវបិទ។
លោកបន្តថា “ជារៀងរាល់ឆ្នាំ យើងមានការបើក និងបិទហាង ដោយហេតុផលផ្សេងៗចាប់ពីការបញ្ចប់កិច្ចជួល ដល់បញ្ហាហិរញ្ញវត្ថុ។ តែសកម្មភាពនេះមានទំហំធំជាង យើងដឹងថាវានឹងប៉ះពាល់ដល់ទាំងបុគ្គលិក និងអតិថិជន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZOnlgz3QnAS1lrdUVbodEhj5snVKbCFt6njpd5gZjv_ZASssckCCHdEpjtc8st0q2VjQQQ5_rPniKLSIJl2Q6rqkbl2IRf8oExCcVFHx9lRl2IkAqOnKRGCacsOEb3tRKEACUtSSnB_2-z60Nhdg_OvwTgQBvvER1-C7iC4DSZs9UJOq7iZgmKnQfkwjq/s1280/photo_2025-09-26_14-14-06.jpg

Starbucks រំពឹងថានឹងបញ្ចប់ឆ្នាំសារពើពន្ធ ២០២៥ ជាមួយនឹងហាងសរុបប្រមាណ ១៨,៣០០ កន្លែង នៅសហរដ្ឋអាមេរិក និងកាណាដា ហើយក្រុមហ៊ុននឹងជូនដំណឹងដល់បុគ្គលិកនៅតាមហាងដែលត្រូវបិទ នៅក្នុងសប្តាហ៍ដដែល។ គួរបញ្ជាក់ថា លោក Niccol មានបំណង ផ្លាស់ប្តូរបុគ្គលិកទៅហាងផ្សេង នៅក្បែរៗគ្នា។ ប៉ុន្តែបើមិនអាចធ្វើបានទេ Starbucks នឹងផ្តល់នូវ សំណង និងការគាំទ្រពិសេស ដល់បុគ្គលិកដែលរងផលប៉ះពាល់៕

ជួយដឹងឮគ្នា! លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា «បន្តបិទព្រំដែនមិនចរចាជាមួយកម្ពុជាឡើយ និងបានប្រគល់អំណាចឱ្យកងទ័ពដោះស្រាយ ថែមទាំងចោទប្រកាន់មកភាគីកម្ពុជាថាគឺជាអ្នកបង្កហេតុទៅវិញ»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តលើជម្លោះព្រំដែនកម្ពុជា-ថៃ និងធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗបើស្ថានការណ៍កាន់តែតានតឹង ដោយលោកចោទប្រកាន់កម្ពុជាបង្កហេតុគ្រប់ពេលវេលា ទើបគ្មានការចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ លោកប្រគល់តួនាទីឱ្យក្រសួងការបរទេសទទួលខុសត្រូវការទូត និងបន្តបិទព្រំដែន លុះត្រាតែថៃយល់ថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjatTUh_wzyYCbnrFwEvpeWPxg9S6U9qtPgYsWwLYT23Lp-2qK517_BYRjfIudJKlvbZB48pB6fvM0pwIvsA1o5MvQt22scjT5eca8vz-5kGP8FLwogoa0Ta0_OjVg8qEM4tIdzyPs0_xICNbjrnS5uXMHhTJWUNNiRKp2gI2Nz4gVoUaoebULpcXXHbuf/s1000/image_2025-09-08_16-21-46%20(2).png

លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៦ ខែកញ្ញា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ការស្នើឱ្យលុបចោល MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ គឺស្ថិតក្រោមនយោបាយរបស់រដ្ឋាភិបាលនៅឡើយដើម្បីកុំឱ្យប្រទេសទាំងពីរមានជម្លោះកាន់តែខ្លាំង ។ ពេលនេះ លោកបានឱ្យសភាតំណាងរាស្ត្របង្កើតគណៈកម្មការសិក្សាពី MOU ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-3B51FAOY5lHI7kt1ebYPVkhHT7u_dc7WOjidDo1t6si12IWtbOTKcj5MxAYgKzXxxz0iyhPV8Jnb2LqYvHe-NAOWMwnHLWalbqa6raOT6l47XoFJ_CEtvjU-2KoytafMFY2H3YExk3un4Ey1zS_JMWapng4k65gIukN3KJoaD8txRPvvYss-aDR4pK_/s750/image_2025-09-08_16-21-47.png

នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាបង្កហេតុគ្រប់ពេលវេលានៅតំបន់ព្រំដែនជាច្រើនកន្លែង ហើយថាកងទ័ពថៃអត់ធ្មត់ខ្លាំង និងត្រៀមខ្លួនរួចហើយ ។ លោកបានផ្តល់អំណាចពេញលេញឱ្យកងទ័ពធ្វើប្រតិបត្តិការនៅព្រំដែន និងនិយាយជាមួយលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក អាឌុល ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីគោលជំហររបស់រដ្ឋាភិបាលថៃ និងគោលជំហរនាយករដ្ឋមន្ត្រី រួមទាំងជជែកតាមទូរស័ព្ទជាមួយលោក ផាណា ក្លេវប្លតថុក មេបញ្ជាការកងទ័ពជើងគោក ឱ្យយល់ពីតួនាទី ក៏ដូចជាបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifnVOZxMlcfB2CS9hGVQQD3TwTi__6x3MjudupvsIi1dGTFBllW3obtbOjDpROFTxljfSXpKOt6oFK5pqbw7TWgfSmZB813r_xrXRZiXj-1uZijeSBGPz4Jr3JVYC5T9MtmDGw_432-EMb6kw4Ych7jP8Z5gvtLdQH9Rt0jhAW7vmtIebM9qrQpqzYFvV9/s1024/image_2025-09-26_09-27-25.png

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា ពេលនេះ លោក អនុថីន មានអំណាចពេញលេញជានាយករដ្ឋមន្ត្រីថៃ តើលោកនឹងជជែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែរឬទេ ដើម្បីឱ្យស្ថានការណ៍ធូរស្រាល បើមិនចរចាជម្លោះនឹងអូសបន្លាយបែបនេះ? លោក អនុថីន ឆ្លើយថា ពុំចរចាជាមួយថ្នាក់ដឹកនាំកម្ពុជាទេ ការការពារទឹកដី អធិបតេយ្យ រួមទាំងសុវត្ថិភាពប្រទេស និងពលរដ្ឋ គឺជាអំណាចរបស់កងទ័ព ។ លោកបន្តបិទព្រំដែន លុះត្រាតែថៃយល់ថាកម្ពុជាលែងបង្កគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMQO-y9Pc_L3mMNaIDhyphenhyphenKv9_79X20K3YwGC_MbXhbXZw3uNAYfp7DW95pFeaV63zrKPSNkYgjcJH6i3-DPdV8WWZ2zCFY_9vyYxsebud7FmabdaOoo529K3T6fgn_umtbRf_C-BVYSGr4R_uMSCysbmSolARTdhQ6LOLURpiYBsKnpvbLOMUx1EP6r0gi/s1024/photo_2025-09-19_14-00-41.jpg

ដោយឡែក រឿងការទូត លោកបានប្រគល់តួនាទីឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស ពីព្រោះមានជំនាញខាងកិច្ចការបរទេស និងការទូត ។ រីឯការរក្សាទំនាក់ទំនងល្អ ឬដោះស្រាយជម្លោះ គឺលោកនឹងពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីកំណត់វិធានការបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2EVPFwSTAivfT5Ae_Oc8Gi3zuioWvXaPiP3l7rEtK1PaIQuPkTqn5GlhF5AigP4uY2fb6K20c8Ql-daEsQg921g2Rw3D4qrgQCE8H68MZdvbpYOp9IORm8CIabVwd9NtyC6HacGVw9M8-kXOPvHMAmvr_j0g9oqvkC6Grj91Ct2ZAAnRctgnajQbrvjyR/s1024/photo_2025-09-19_14-00-43.jpg

កាលពីថ្ងៃទី២៥ ខែកញ្ញា ផេកផ្លូវការរបស់មជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពទី២របស់ថៃ និងសារព័ត៌មានថៃមួយចំនួនផ្សាយថា កម្ពុជាបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើង ឮសំឡេងផ្ទុះគ្រាប់បែក និងរកឃើញការចូលជិតបន្លាលួស ព្រមទាំងមានការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយ ។ ក្រសួងការពារជាតិកម្ពុជាបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដូចការលើកឡើងរបស់ថៃឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg300NthNvvzgnX7bFu_QKkIIhU4ThIkkeNEn120n5KtiCIV-4q2fPdMzsl_UfzqI7ZCmukWxQaT8nFp4KS_KHKt6gj9fGoRmVtYpeWZ3ILypGU-qm42geMc5bqddQ83tVTTuzMbTxpHmSx2lEBS5GVAtATMnylylVk5zy0O5l720EqX5WAVpQawVqCduI7/s1200/image_2025-09-26_09-27-26%20(2).png

កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សាកិច្ចសហការល្អជាមួយគ្នា ៕

បណ្ឌិត យ៉ង់ ពៅ៖ ដ្បិតកម្ពុជាកំពុងបន្តអត់ធ្មត់ ប៉ុន្តែក៏ត្រូវត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រា.មប្រឆាំងនឹងរដ្ឋពា.លផងដែរ

0

ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានលើកឡើងពីជំហររបស់លោកក្នុងការគាំទ្រចំពោះការបន្តអត់ធ្មត់ជាអតិបរមារបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏ត្រូវត្រូវត្រៀមខ្លួនឱ្យរួចរាល់ជានិច្ចសម្រាប់ធ្វើសង្រ្គា.មទប់ទល់នឹងរដ្ឋពា.លឈ្លានពានថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwX9XpoH9sQlduOUGfXOV77HbrKfIJI7yq42Dms2cUtCLXZ0snTm1H3sBvh-o6I7CXQ8jYQnGvH5QMUaFuHvwqX2HpIX2G9F9dyD0rufR5989BbVnEPkVZKRC8C-yYPPGc9H7Y2LY7pWJGLGhiY8BZFoaeg7YhUm9ibc0JxfMy9sa7318iKFibzIyIqa2w/s1280/photo_2025-09-27_08-41-21.jpg

បើតាមការបង្ហោះសំណេរនៅលើទំប័រហ្វេសប៊ុក កាលពីថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យ៉ង់ ពៅ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំ បញ្ជាក់ជំហរ គាំទ្រចំពោះការបន្តអត់ធ្មត់ជាអតិបរមា និងត្រូវត្រៀមខ្លួនឱ្យរួចរាល់ និងស្វាហាប់ទប់ទល់នឹងរដ្ឋពាលឈ្លានពានកម្ពុជាយើង។ ខណៈថៃ ជារដ្ឋពាល និងចោ.រនៅអាស៊ាន ដូច្នេះគេបាននិងកំពុងធ្វើសកម្មភាពច្រឡោងខាមតាមរបៀបចោរនិងរដ្ឋពាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvqbMOm2H1u8haD7DWLljRbUTFz0YkvcZjEqupqAIu5sEtmqI-ZE55ZWpmXeblCH2ns-jl2QL83vuqMsAhSqONW-L09ZlbTIUp3J-8z5JAqEzvdkTQVNbzV8ST6Eb-259ajtnzhk8Ow-PQnmXMALhWMY6gnhbU15dr6x_NDIukvxeMkCjUe1vCxWmyqGRH/s936/photo_2025-09-27_08-41-22%20(2).jpg
បើតាមការពន្យល់របស់លោក ចំពោះពាក្យថា «រដ្ឋពាល » ដែលលោកបានយកមកប្រើប្រាស់ក្នុងការចង្អុលបង្ហាញទៅកាន់ភាគីថៃនោះ គឺមានន័យចង់សំដៅដល់រដ្ឋដែលមិនគោរពគោលការណ៍ ឬច្បាប់ ឬក្រមសីលធម៌ការទូតអន្តរជាតិ និងកាចសាហាវព្រៃផ្សៃគ្មានមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnlS3E0HB_Xk6CxpfRmE-AURvM6n4Ri-vTZvsATI04K9N1H3zCmOJzl0KrtnYJNajTDMDW7K60Nr7l2ekfjech1RWTqzuSFgF0mbzUD5ZOBQGw_4lyaNJqvE8Xjc9j2mqKRFxua97iBGI7Sl-uz53KSIkYsw0mLlAr8UcDQUl9RnQMHujWhQ_HSX9A73T/s1220/photo_2025-09-27_08-41-22%20(3).jpg

លោកបានបន្តថា៖ កម្ពុជា ប្រកាន់ខ្ជាប់នូវសុចរិភាពចំពោះច្បាប់អន្តរជាតិ ដូច្នោះយើងត្រូវបន្ត យន្តការច្បាប់អន្តរជាតិ បង្កើនល្បឿនការទូតជាពិសេសជាមួយ UNSC, ASEAN, EU រួមនឹងស្ថាប័នអន្តរជាតិច្បាប់ ICJ & ICC។ ម្យ៉ាងទៀត ប្រសិនបើច្រឡោតតាមថៃ ផ្ទុះសង្គ្រាម នោះហាក់យើងចូលក្នុងសេណារីយ៉ូរបស់ថៃ ហើយថែមទាំងរងគ្រោះបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhAYinr6792zLM2gSdXEummG2RlTm_RVYjRfJuX88oIzs90_-eQTJRWtQr_bgY2kxLWsGa62fNl1vE9T6XYbpX-FaeupCPktG4G6pM9G1GyzBjKyrAF_seMvMFh15HyHN8ME_yiVly78sconyIwxspLZCiF-sK6mYEQ2t72q8tpqWtihRnCuP9rIny6Fox/s1024/photo_2025-09-27_08-41-22.jpg

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា៖ ដ្បិតតែកម្ពុជាយើង បន្តអត់ធ្មត់ជាអតិបរមា ប៉ុន្តែកម្ពុជា ក៏ត្រូវលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមផងដែរ។ និយាយរួមយើងប្រកាន់ឥរិយាបថបន្តអត់ធ្មត់ជាអតិបរមា ប៉ុន្តែត្រូវសកម្មជាអតិបរមា (អភិវឌ្ឍសមត្ថភាពគ្រប់វិស័យ បង្កើនច្រករបៀងការទូត ជំរុញផ្សព្វផ្សាយការពិតទៅពិភពលោក…)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB-57p4rw_WAaR2Q3XCGINVYaNOOE6jir0NX0XGOCmuE3gFhcWizfbXvKs9MwsReLZGerscWx-gGr_YVpDFzO3_M4McIxMOsm8ziUTZUPnUprmQRNfKTWmZDfLF8yH1PWH04-bmMMB6Igc-Sq3KtR1mk7ewuh-XNoVdL8PcoxGoMPxm67tIUHmfi6qTZm4/s681/photo_2025-09-27_08-41-21%20(2).jpg

ប្រាសាទ ដាវីន រម្លឹកពីអតីតកាលគូស្នេហ៍គេងស្លា.ប់ក្បែរខ្លួននៅក្រៅប្រទេស

0

មិនសូវជាផ្តោតជីវិតលើបណ្តាញសង្គមទើបរឿងមួយចំនួនទស្សនិកជនពុំបានដឹងពី ប្រាសាទ ដាវីន បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ឡើយ។ ជាក់ស្តែង ប្រាសាទ ដាវីន ទើបតែទម្លាយអាថ៌កំបាំងរបស់ខ្លួនកាលពីអាយុ២៥ឆ្នាំដោយគូស្នេហ៍របស់នាងបានគេងស្លាប់ក្បែរខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMFZGY3Wmjm2owLfpTJ2EVRvgAwk1kAXT_f3uijAb0cpzwglyHnEti5hj2PYOoG0JYJK0nV-MVPKdISXJ4xT9M-r3TGGTQ0oT-31SP7VAdEiNyfIXV-IX8dmSgM52H96RmPnsJwFdNMFKQTiMeBXFhgUsRJdFxqbveYi_08sjjASj4lO77XqcOmlzCNVc2/s2048/image_2025-09-26_14-24-44.png

ប្រាសាទ ដាវីន បានបង្ហាញខ្លួនយ៉ាងកម្រនៅក្នុងកម្មវិធីផតខាស់ កាលពីកន្លងទៅនេះដោយបានជជែកជាមួយពិធីករជាច្រើនទាក់ទងនឹងអាជីពរួមទាំងជីវិតឯកជនផង។ បច្ចុប្បន្ន Miss Universe Cambodia 2024 មានកូនស្រីម្នាក់ជាចំណងដៃជាមួយនឹងគូស្នេហ៍ជាជនបរទេស។ យ៉ាងណាកាលពីអតីតកាល ប្រាសាទ ដាវីន ក៏មានដៃគូដែលស្មោះស័្មគ្រម្នាក់ប៉ុន្តែមិនអាចសាងអនាគតជាមួយគ្នាបានយូរនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXLyTozSqlzd6N4Pcp4NAdRZfDPBfB4XpeUyYtw9gw8fCNuJvdIcvpebLNHQOZcIM0z0YadB4hZ9gV4GNhLcCVkuHfD1IDeC44vBeSDpAc1f6irtH62qEGs9viiRqZII_EL92wDaIlspSpIN5NoUOAMGXXXjPwAr9b2lDShdE9OxzcXeb3y8u-Z9ibSKQc/s2048/image_2025-09-26_14-24-40.png
ក្នុងកិច្ចសម្ភាសន៍ ប្រាសាទ ដាវីន បាននិយាយថាក្នុងឆ្នាំ២០១៧-២០១៨ នាងមានរឿងធំប៉ុន្តែមិនដែលបានចែករំលែកទូលំទូលាយនោះទេ គឺជារឿងដៃគូជីវិតរបស់នាងបានចាកចេញពីពិភពលោកទាំងវ័យក្មេងក្នុងវ័យ២៦-២៧ឆ្នាំដោយកាលនោះនាងមានអាយុ២៥ឆ្នាំ។ អ្នកនាង បានបន្តទៀតថា ដ្បិតតែនៅក្មេងប៉ុន្តែគឺពួកគេពូកែធ្វើការ ពូកែរកស៊ី ឧស្សាហ៍មានដំណើរកម្សាន្ត ហើយជីវិតអ្នកទាំងពីរគឺអ្នកណាក៏ប៉ងចង់បានដែរ។ ប្រាសាទ ដាវីន បានបន្តរៀបរាប់ថាដៃគូជីវិតរបស់នាងដែលចាកចេញទៅពុំមានបញ្ហាសុខភាពនោះទេ ហើយបានស្លាប់នៅក្បែរនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieh9es3ZsVlFUCN6MT68lzwBqvWm5mQ0RcW-IIYS-DvQj3mVxQ7iw8Zb-3uMPCPoSPoHfmdoom7acsrDot7McQ5n-4M2czpBWbnGOfifrGfqwLfI_qv6I7DvEd-uPOZqgL4sQNMsnG4CSH8vpX6OGjJHMvZehHvpw7cTxl3QacrxRUBOxN9DRpoKdSWuB6/s2048/image_2025-09-26_14-24-42.png

ប្រាសាទ ដាវីន ថាម៉ោងប្រហែលជា៤កន្លះព្រឹកពេលនាងងើបឡើងដើម្បីត្រៀមខ្លួនចេញទៅដើរម៉ូតគឺបើកភ្នែកមកខុសពីធម្មតាតែម្តងព្រោះដៃគូរបស់នាងលែងកម្រើក ខណៈដៃគូនាងមានមាឌធំដល់ទៅជាង១០០គីឡូ ឯខ្លួននាងមានមាឌតូចជាងបច្ចុប្បន្នទៅទៀតបានប្រឹងធ្វើការសង្គ្រោះបឋម (CPR) ។ ខ្ទង់ប្រហែលជា១០នាទីក្រុមសង្គ្រោះបន្ទាន់ក៏បានមកដល់ប៉ុន្តែដៃគូជីវិតរបស់នាងគឺបានចាកចេញទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkKi6KMSmL8h-EJ9I5OxHtjJOazihNcL5csW5WjFYm-RsrputYVwnpWyr93MYmd9G74oHP5CVLKUofYhzAJpQDmIuC6euMBuvnQuCiewmKHCplYs1G6XO1t1vjAs_txg22K_zsP9phxojnVBYIpXqZ5KbLgc-yGPLwcO5uGfDfN57zZwc9bw_pbJHoyLVo/s2048/image_2025-09-26_14-24-43.png
ស្លាកស្នាមមួយនេះ ប្រាសាទ ដាវីន បានបង្ហើបដែរថា អ្វីដែលនាងខ្លាចបំផុតគឺបាត់បង់ខ្លួនឯង ហើយពេលនេះនាងអាចនិយាយបញ្ហានេះគ្រាន់តែមានអារម្មណ៍ថាអួលតិចៗ ប៉ុន្តែកាលពីមុនគឺនាងមិនអាចនិយាយកើតឡើយ។ ដាវីន ថា ពេលនេះនាងសាំជាមួយនឹងការឈឺចាប់មួយនេះទើបអាចចែករំលែកជាមួយនឹងទស្សនិកជនបាន។ ប្រាសាទ ដាវីន ក៏បានបញ្ជាក់ទៀតថានៅពេលនាងជួបប្រទះបញ្ហានេះហើយនាងសម្រេចចិត្តមកលេងនៅខ្មែរប៉ុន្តែដោយសារតែមានការងារចេះតែជាប់ៗទៅ ទើបភាគច្រើននៅខ្មែរហើយសម្ភារៈជាច្រើនទៀតគឺនៅប្រទេសអូស្រ្តាលីទាំងអស់៕

តើខ្មែរយើងយល់យ៉ាងណាដែរក្រោយបានដឹងថា ពលរដ្ឋថៃរស់នៅសុរិន្ទជំរុញឱ្យកងទ័ពធ្វើសង្គ្រា.មឆាប់ៗពុំបាច់ចរចាក្រោយពីរដ្ឋាភិបាលបើកដៃឱ្យ?

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Amarin News រាយការណ៍នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថា ពលរដ្ឋនៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ បានជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កហេតុនៅព្រំដែន ។ ពលរដ្ឋថៃផ្តាំផ្ញើឱ្យកងទ័ពថៃធ្វើសង្គ្រា.មឆាប់ៗពុំចាំបាច់ចរចាជាមួយកម្ពុជា ពីព្រោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន បានបើកដៃឱ្យកងទ័ពរួចហើយ ។

នៅថ្ងៃទី២៦ ខែកញ្ញា ពលរដ្ឋនៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ និងស្រុកកាបឈើង ខេត្តសុរិន្ទ បានជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ដោយសារកងទ័ពឈ្លានពានថៃបង្កហេតុញុះញង់មិនឈប់ឈរនៅព្រំដែនកម្ពុជា-ថៃ ហើយកុហកពលរដ្ឋរបស់ខ្លួនថា កងទ័ពកម្ពុជាជាអ្នកបង្កហេតុ ។ ការនិយាយបំភ្លៃរបស់កងទ័ពឈ្លានពានថៃបានធ្វើឱ្យពលរដ្ឋនៅខេត្តសុរិន្ទជឿជាក់ និងជំរុញឱ្យធ្វើសង្គ្រាមជាមួយកម្ពុជា ។

អ្នកស្រី ផាត់ត្រា ហានស៊ីផូមិ អាយុ៤៨ឆ្នាំ រស់នៅឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ និយាយថា ខ្លួន និងក្រុមគ្រួសារបានជម្លៀសចេញពីលំនៅឋានជាមួយអ្នកភូមិផ្សេងទៀត ក្រោយពីកងទ័ពថៃប្រាប់ថា កងទ័ពខ្មែរបាញ់កាំភ្លើងតូចចូលទឹកដីថៃ ។ អ្នកស្រីពុំចង់ឱ្យរង់ចាំរហូតមានការប្រើប្រាស់កាំភ្លើងធំទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានជួយពលរដ្ឋ រហូតមកដល់ពេលនេះ ពលរដ្ឋពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលចំនួន៥,០០០បាតទេ (ស្មើជាង១៥០ដុល្លារ) ។

ស្ត្រីរូបនេះបន្តថា ខ្លួនរស់នៅព្រំដែនពុំអាចប្រកបរបរអ្វីទេ ក្មេងៗក៏ពុំបានចូលសាលារៀន ខណៈទិន្នផលកសិកម្មមានតម្លៃថោកទាំងអស់ ពលរដ្ឋត្រូវជម្លៀសចេញពីលំនៅឋាន ប៉ុន្តែគ្មានជំរំភៀសសឹកត្រឹមត្រូវ ទើបចង់ឱ្យអាជ្ញាធរខេត្តសុរិន្ទរៀបចំជំរំភៀសសឹក ។ ស្ត្រីរូបនេះចង់សួរទៅមេបញ្ជាការកងទ័ពថា កន្លងមក រដ្ឋាភិបាលចាស់ពុំផ្តល់អំណាចឱ្យកងទ័ពពេញលេញ ប៉ុន្តែពេលនេះ រដ្ឋាភិបាលថ្មីប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន តើកងទ័ពកំពុងធ្វើអ្វី ហេតុអ្វីមិនចាត់វិធានការក្តៅជាមួយកម្ពុជា?

ស្ត្រីរូបនេះយល់ថា ការចរចារវាងប្រទេសទាំងពីរគ្មានប្រយោជន៍ ថែមទាំងនិយាយបំភ្លៃថា ពលរដ្ឋខ្មែរមករស់នៅលើទឹកដីថៃ ។ ស្ត្រីរូបនេះសំណូមពរឱ្យថ្នាក់ដឹកនាំរបស់ខ្លួនបញ្ឈប់ការចចាជាមួយកម្ពុជា និងផ្តាច់ទំនាក់ទំនងការទូត-ពាណិជ្ជកម្ម រួមទាំងបិទព្រំដែនជារៀងរហូត ។ ដូចគ្នានេះ ពលរដ្ឋថៃជាច្រើនទៀតក្នុងបណ្តាញសង្គមបានគាំទ្រគំនិតរបស់ស្ត្រីរូបនេះ ដោយជំរុញឱ្យកងទ័ពធ្វើសង្គ្រាមឆាប់ៗ និងជម្លៀសពលរដ្ឋចេញពីព្រំដែនឱ្យអស់ ។

ការញុះញង់របស់ពលរដ្ឋថៃមួយចំនួនបង្ហាញថា ពួកគេស្រេកឃ្លានសង្គ្រាម ពុំចង់បានសន្តិភាព ដែលផ្ទុយពីពលរដ្ឋខ្មែរចង់បានសុខសន្តិភាព ចង់រស់នៅមានសេចក្តីសុខ និងពុំញុះញង់ឱ្យធ្វើសង្គ្រាមដូចពលរដ្ឋថៃទេ ។ ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា គឺមានតែធ្វើឱ្យថៃខ្លួនឯងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច បាត់បង់ទំនុកចិត្តពីអន្តរជាតិ ប្រទេសនានាថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថៃ ហើយពេលនោះ ភាពក្រីក្រតោកយ៉ាកនឹងធ្លាក់មកលើពលរដ្ឋថៃ ៕

«ឆន្ទៈ មនសិការ និងការចូលរួមប្រជាជនក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ គឺជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន»

0

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហផាពសហព័ន្ធយុវជនកម្ព្ជា (ស.ស.យ.ក. ) ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEuMqFbzeafnwyMVWF150BU8iWyTs2qXtfVF5KmTSYMU98H_AgEWhqLRFgQFuAKUWIUdchXA7u0ue2QcmAbdogGCAxcsbbH6Pe0Agte4RRssKGleqzXv2B4CS6VGTJM2ebUWtIheCssn1V9kz-cyhifnjbGHfP6AtocABgrJmAW4MNzPsrEglDCvt6LGjL/s1280/2025-09-27%2008.42.28.jpg
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4fBCJR9Sp9rmlbUauycY4deeVmstL_fwDgNshi2wgorECaoM07zu9aUj4hD5qUxxwIIJVRqIpO4sHkT3cmpoZKexPq8wVFB_pGzcpB56qV0eJa6csnkX23BJjgFc-5bk0d_TCZtnEg-MecekJ1iYsUEdGnqDnvLMwalUr5wpNxvS_g0uvskcBVNbY1aJg/s1280/2025-09-27%2008.40.44.jpgដូច្នេះ ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។ ឯកឧត្តមបានបន្ថែមថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ឯកឧត្តម សង្កត់ធ្ងន់ថា ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeV2bCHI-yRPRePCF3IjaXQVxgi835kzqKuzH7SbaSTvcGGgmxmckD6WyyNr3vdd2fkYV-Li2cZ5V3gD-eya6oGFZrxH9a29ujx85IO3kVw1dUJVNEw-KglArJsYuZa_TR0fqWOMTnYSKWN9KDjFIBmqO3dy3Df5_mzCLeSF3u7LIm8whj76NtmmlxsQqM/s1280/2025-09-27%2008.43.13.jpg

ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍ ឯកឧត្តមក៏បានបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឧបត្ថភម្ភទាំងវិស័យរដ្ឋ និងឯកជន ដែលបានចូលរួមចំណែកឱ្យព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន ព្រមទាំងគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក. ក្នុងការរៀបចំកម្មវិធី ព្រឹត្តិការណ៍ វេទិកានានាកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioHIJq0fEu-u6TclktgTaRYTVxawjFbkGsViMsv6_4K8d2D22cgX2XL23kav-OLgaxRBRjnECgKhFsx_mVaGrnyOzlpVK7FAGPE-UQ43TbJ84ZFTQAhHE3-xVyeX77au2NDmYM6HmqerGVoTdc_GwvNmUah_1KF2loPT7sDoPC9WyQqaZ5Tc6XsRFCkhpA/s1280/2025-09-27%2008.43.24.jpg ឯកឧត្តមបានបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfqrq880QsEHSk42Pxak2RmOXNPlcXKJ2AV7EvSyBr6VSMevPy5ZvFhmnQGvvrAN8pOHHACVeJPRjfjXbzlNXoP_GuRtfC283jj5pbqUCwsPEqLzFc_LDeuuZ_SsqcLVYtbds5EuDPAnsTVYaU7KxKHZRm2turaI4Dd9NWvd2h222NrPxXuNYvh2Giyx7B/s1280/2025-09-27%2008.43.34.jpg

Jun Ji Hyun និង Kang Dong Won បញ្ចេញឈុតឆាកក្តៅគគុកមិនធ្លាប់សម្តែងពីមុនមក

0

រឿងភាគទូរទស្សន៍របស់ Disney+ មានចំណងជើងថា «Tempest » ទើបតែចាក់ផ្សាយវគ្គថ្មីចំនួន ២គឺភាគទី៦និង៧ ជាមួយនឹងសាច់រឿងដែលមិននឹកស្មានដល់។ នៅក្នុងពាក់កណ្តាលដំបូងនៃខ្សែភាពយន្តនេះមានការចាប់អារម្មណ៍ជាមួយនឹងឈុតឆាកសកម្មភាពដ៏រំភើប និងទាក់ទាញភ្នែកជាច្រើន។ ប៉ុន្តែនៅដើមភាគទី៦ អ្វីដែលទស្សនិកជនភ្ញាក់ផ្អើលនោះគឺឈុតឆាកក្តៅសាច់រវាង Kang Dong Won និង Jun Ji Hyun ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh10till90Si86aFEz69_m56M8rzCqn6mN9COib0YRztMB216lfkQdYPOucFmwhc6jttN5KXtIuqHueSOlherEoyEJHxRWrqtS5qP60D1anumIypxB8kfkali9p5zFBVhP4Dp_jnqlw_BQWjJwYk6GdtVhUKvSok_Jw6QCh7uGw1WykryWGmP1RnUeGL0tw/s1215/image_2025-09-26_10-35-39.png
ឈុតនេះបន្តដំណើររំជួលអារម្មណ៍របស់តួអង្គទាំងពីរនៅចុងបញ្ចប់នៃភាគទី ៥។ បន្ទាប់ពី Moon Ju បានរកឃើញថាប្តីដែលស្លាប់របស់នាងមានទំនាក់ទំនងស្នេហា និងមានកូនក្រៅច្បាប់អាយុ ៩ ឆ្នាំ នាងក៏បានរកឃើញថាប្តីរបស់នាងគឺជាចារកម្មសម្ងាត់។ ទោះបីជាមានគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ Moon Ju ថ្លែងសុន្ទរកថាព្រមានប្រទេសជាតិអំពីគ្រោះថ្នាក់នៃសង្គ្រាម។ នាងត្រូវបានតាមប្រមាញ់ដោយបក្សពួកនយោបាយ ហើយ San Ho ការពារនាង ហើយពួកគេរត់គេចទៅមូលដ្ឋានជ្រៅក្នុងព្រៃ។ ក្នុងអនាគតមិនច្បាស់លាស់ San Ho និង Moon Ju បានថើបគ្នា។ បន្ទាប់មកភាគទី ៦ បានបើកជាមួយនឹងឈុតលើគ្រែរវាងអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxIx6lu5u4TN_jUunOyWXVXfhKAjw9kOonA9shFaf6P-atuTy-wb2VBq0-3-xlcX76U4fjlt_VtgF_sr-XgKMD1JW4CDazzzdGjGYUmECAAv_Pky2EW8Z85KrecwcY4uvTxEg2uAdYsuKO0pgBt80ZZWQxD7FzpfyyHETs181OZturtLzr59LYPzd-wp3/s1440/image_2025-09-26_10-35-40%20(2).png
តារាសម្តែងទាំងពីរបានថើបគ្នាយ៉ាងផ្អែមល្ហែម និងស្និទ្ធស្នាល និងកាយវិការយ៉ាងស្និទ្ធស្នាលប្រហែល ៤ នាទី ប៉ុន្តែរយៈពេលសរុបនៃឆាកមានរយៈពេលប្រហែល ៨នាទី លាយឡំជាមួយនឹងពេលវេលានៃការរំលឹកអតីតកាល និងទំនុកចិត្តរបស់តួអង្គទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH5dPHXUQpUazdAJ-7sQd77F5JmFbefxKLHPPwgou7wZ0lt-UpKmEZSlmeEZ4OBWAT30_uFIz7k3AJyqKRVWDnZI_NEY4A4MsHTgnhhV-tgGOOr1AZWnjsWeK6_8-ToNfQ27VISc3yxbwQrWhy3tVaxCbh4fvwcdQVzuXnesO4a3eQmwfa9X_rtRmIokIN/s1170/image_2025-09-26_10-35-40%20(3).png
ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា នេះជាឈុតស្និទ្ធស្នាលបំផុតនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ មនោសញ្ចេតនា ភាពតានតឹង និងភាពស៊ីចង្វាក់រវាង Jun Ji Hyun និង Kang Dong Won ត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ។ អ្នកគាំទ្រតារាសម្ដែងទាំងពីរក៏មានការភ្ញាក់ផ្អើលដែរ ព្រោះទាំង Kang Dong Won និង Jun Ji Hyun កម្របានសម្ដែង ឈុតក្ដៅសាច់ ក្នុងអាជីពរាប់ទសវត្សរ៍របស់ពួកគេណាស់។ នេះជាឈុតឆាកក្តៅគគុកបំផុតរបស់អ្នកទាំងពីររហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NR1Ky46F4DLZbd2YGsEh-f7oHo2ZapzUCBxzYaIP0rCXWmfEv2EG44OsmCEIxnOzjh8jLlXf1izsIvcd0rnwWV3ZOG7KxYdbzb66DIvKm2k_CdTTIH9oGkEouOTtnyL3tts84ZBLY_3HvPVxRrEDdE7GDi2wVK_2zsap-IhyHQsTW4Ghf5jli_CuIfmV/s1740/image_2025-09-26_10-35-41%20(2).png

មតិមួយចំនួនបាននិយាយថា ដោយសារតែ Jun Ji Hyun និង Kang Dong Won មានអាយុជាង ៤០ ឆ្នាំ ពួកគេឈានដល់ភាពចាស់ទុំខាងផ្លូវអារម្មណ៍ ដែលធ្វើឱ្យឈុតឆាកក្តៅគគុករបស់ពួកគេកាន់តែមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_V0qb2PAj96r11j8uc47QjwQmeKV9Nr8ST8ybRiUrIMDwdU4uGn8mipPlUrwDe7_3p6d8bdPd-cKmKxT9wJQ1rtxEJrJGduyXpIlNSDKg1RzdyFGt4dAOTj8EcoCU8_jQ-OAar5mlU22DUNdC2utMoNdD_dBUePijFH9BULUGBF8qyy8OGngx_s-7o0Kv/s1179/image_2025-09-26_10-35-41.png

«Tempest» និយាយអំពី Seo Moon Ju សម្តែងដោយ Jun Ji Hyun អតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ដែលឈរឈ្មោះជាប្រធានាធិបតី បន្ទាប់ពីប្តីរបស់នាង ដែលជាបេក្ខជនប្រធានាធិបតី ត្រូវបានធ្វើឃាតភ្លាមៗ។ Moon Ju ជួល Baek San Ho សម្តែងដោយ Kang Dong Won ជាអង្គរក្សរបស់នាង ហើយបានសហការគ្នាជាមួយគាត់ដើម្បីស្វែងរកការពិត។ San Ho ជាទាហានស៊ីឈ្នួលមានប្រវត្តិអាថ៌កំបាំង ប៉ុន្តែលេចមុខនៅកន្លែងដែលប្តីនាងត្រូវគេបាញ់៕

មន្ត្រីកំពូលរបស់ចិនត្រូវបានគេចោ.ទប្រកាន់ពីបទបំបិទរាល់ការនិយាយពីការស្លា.ប់របស់ Yu Menglong

0

រយៈពេលជាងពីរសប្តាហ៍ហើយចាប់តាំងពីមរ.ណភាពដ៏សោកសៅរបស់តារាសម្តែងចិន Yu Menglong កាលពីថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងប៉េកាំង។ ការពិតនៅពីក្រោយការធ្លាក់ពីលើអាគាររបស់តារាប្រុសរូបនេះនៅតែជាប្រធានបទដ៏ក្តៅគគុកនិងសង្ស័យទោះបីជាម្តាយរបស់ Yu Menglong ចេញមកប្រកាសពីមូលហេតុការស្លា.ប់របស់កូនប្រុសក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNtEkKoUlqA_jL3KduL3ycwBe7fDHsnK1xsPbLTUc9_9pWenuQGibvqt4vYwWcaVYAwhC50j69sDWuGSKLb787h6fM4iDCL-NjRWFX9-igoMEkaICGp3xIx7b03_XaEfXjPOkSOq9-jAqDeGbi2ZZI5Cw3GqUg7rg0M-0p7Bdw5vH7e7p-PXdn6MRzuWT8/s673/image_2025-09-26_11-24-39%20(3).png
ក្រោយពីម្តាយ Yu Menglong បានប្រកាសជាសាធារណៈថាកូនប្រុសធ្លាក់ពីទីខ្ពស់ដោយចៃដន្យដោយសារតែផឹកស៊ី មនុស្សជាច្រើនជឿថាគាត់បានកុហកជាសាធារណៈដោយទទូចថាវាជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យសាធារណជនមិនអស់ចិត្តនោះគឺប៉ូលិសក្រុងប៉េកាំងបានរាយការណ៍ថាបានបិទករណីនេះក្នុងរយៈពេលត្រឹមតែ ១២ ម៉ោង ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយ Neican អះអាងថាលោក Cai Qi សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានចេញ «បញ្ជាដោយសំងាត់» ដែលទាមទារឱ្យគណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់ ចាប់ពីរដ្ឋាភិបាលកណ្តាល រហូតដល់ថ្នាក់មូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBc4IMGIEU8IMXd_ZTDNTgCTecQnb1Sc0U0IrAuVbDcHDu0qQQMbhNIutPPzzulYyLhzZvAzztpykxGP67jFWUiEnY9gZKahCdO40rhvWgZwP6e8ZliUKgMzMNo6An8PeIam821XRFgONAi6p7kcpt6t-oMmKFvYy0PD_NZslSiNIZ-gm_yMubiVIpACZN/s1551/image_2025-09-26_11-52-49%20(2).png

អ្វីដែលគេហៅថា «Three No’s» ក៏លេចចេញដែរគឺ គ្មានការចូលរួម គ្មានការពិភាក្សា និងគ្មានការសង្កេតតាមអ៊ីនធឺណិត។ ពាក្យចចាមអារ៉ាមថែមទាំងផ្សព្វផ្សាយថាអ្នកបំពាននឹងត្រូវផ្តន្ទាទោសយ៉ាងតឹងរ៉ឹង។ ជាក់ស្តែង មានអ្នកលេងអ៊ីនធឺណិតបីនាក់ត្រូវបានគេតាមដាន និងចោទប្រកាន់ពីបទផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីការស្លាប់របស់ Yu Menglong។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibA2NDSTNGwosXC9w7y_YfvL9hYNj0RphSiM-59QQihsbHIOVcK11ljxmS-jkrcAsUEhqLxRXTzCBX7eqD68yAEHH_WW19cLQi-6DioRO7u5nJjNAZOvS4vuXn4qE0EduZoYkMJILhxSlE0-6iNVeWwzi9VF2AkJgLbom8mXZS0lLqeXeDmo67VZ4CYR_5/s705/image_2025-09-26_11-52-49.png

ទន្ទឹមនឹងនេះដែរ Weibo បានចូលទៅក្នុងរបៀបសម្អាតពេញលេញ ដែលត្រូវបានគេរាយការណ៍ថាបានលុបការបង្ហោះជាង ១០០,០០០ ទាក់ទងនឹងការស្លាប់របស់ Yu Menglong ហាមឃាត់គណនីរាប់ពាន់ និងផ្អាកមុខងារបញ្ចេញមតិសម្រាប់គណនីជាង ១៥,០០០ ។ ទោះយ៉ាងណា ការបញ្ជាផ្ទាល់ខ្លួនបែបនេះគឺកម្រណាស់ ដែលនាំឱ្យមនុស្សជាច្រើនលាន់មាត់ថា «នេះជាការបិទបាំង»។ បើវាពិតជាគ្រោះថ្នាក់ដ៏សាមញ្ញ ហេតុអ្វីបានជាការហាមប្រាមយ៉ាងខ្លាំងបែបនេះ? ផ្ទុយទៅវិញ វាបានជំរុញឱ្យមានពាក្យចចាមអារ៉ាមអំពី ការពាក់ព័ន្ធកម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI3V9UP03BtwrQOToo_KFQw-Dft0xIwa7Ryy2l3947tRLoU1ZdXVbf9RdTVmKFDytN3vfVi-zydLJi72XqHe0CJIall9leOKOlqYWYB7mA_TlqhcvvyTqr-18bWlq8Z_BIhKh9qSp6KDoN0mYyo66WW_SWQCJiU-jYtkMH-l3hS7XneDt9paoOQQQErCA6/s1273/image_2025-09-15_16-45-09.png

រឿងនេះក៏កាន់តែរីករាលដាលជាមួយនឹងឈ្មោះរបស់តារាសម្ដែងចិន Cai Yijia ត្រូវបានគេអូសចូលក្នុងរឿងអាស្រូវ។ Cai Yijia គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល ១៧នាក់ដែលត្រូវបានគេចោទថាពាក់ព័ន្ធនឹងការស្លាប់របស់ Yu Menglong។ ការរំពឹងទុកតាមអ៊ីនធឺណិតបានភ្ជាប់លោកទៅមន្រ្តី Cai Qi ដោយមានពាក្យចចាមអារ៉ាមថាអាចជាសាច់ញាតិឆ្ងាយឬជាកូនប្រុសខុសច្បាប់។ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនថែមទាំងបានចង្អុលទៅលើទម្រង់មុខស្រដៀងគ្នា និងដំណើរអាជីពរបស់តារាប្រុសរូបនេះហាក់ដូចជារលូនខុសធម្មតាទៀតផង៕