Home Blog Page 25

BTS បង្កើតប្រវត្តិសាស្រ្តក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

0

ក្រុមចម្រៀង BTS ទើបតែត្រូវបានប្រកាសថានឹងក្លាយជាសិល្បករសំខាន់សម្រាប់ការសម្តែងសម្រាកពាក់កណ្តាលម៉ោងលើកដំបូងក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោករួមជាមួយតារាចម្រៀង Shakira និង Madonna ។ ដំណឹងរីករាយនេះត្រូវបង្ហាញដោយ Chris Martin មកពី Coldplay ។ សហគមន៍អ្នកគាំទ្រ BTS បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងខណៈនេះគឺជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ក្រុមចម្រៀង K-Pop។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ4b0QOB_3fncR5JBcG2vGshv8AxJRoJSm_RSx4omijqlXTRr7vwdfxVNM44L27eXVNfujH1DLJ9isHyTW96KtLWjVSa8jq8WtEMCHRkskPP0X6i2KeIbCXzgzPk7o_BAwhA7TY7vrPjwIBf-XLepRhc56_Nx4wnG7P7QqJ_NYxWtbsO6JYmzVHqiJ2rA/s1440/image_2026-05-14_13-51-40.png
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំដែលមានអ្នកទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ បានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង ៥០០ លាននាក់ ដែលលើសពី Super Bowl LIX ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានអ្នកទស្សនាជាមធ្យម ១២៧,៧១ លាននាក់។ កម្មវិធីសម្រាកពាក់កណ្តាលម៉ោងនៃវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ដែលរៀបចំដោយ Global Citizen និង Chris Martin មានគោលបំណងរៃអង្គាសថវិកាសម្រាប់មូលនិធិអប់រំពលរដ្ឋពិភពលោករបស់ FIFA ដែលជាមូលនិធិមួយដែលកំពុងខិតខំរៃអង្គាសថវិកាចំនួន ១០០ លានដុល្លារដើម្បីពង្រីកការទទួលបានការអប់រំ និងបាល់ទាត់សម្រាប់កុមារទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEFfIBehnwBmZYuhLpB0D1SYSd3UjGsA1Uic6A9xu7mOHHlMNF4sIVOtgi3qkJ-__c2gmaLqBh8V32Xet9B1cNQH8jn2wJDUCQo7FoJutWSduMVrzC8cSJPSwSfNlb5NEFfoYkKQi2_c2zlYsWKBve5WdK0PtI_QfZ39BOjlx30YvCy8HSMqzxit8KbGY/s2048/image_2026-05-14_13-51-44.png

យោងតាម Billboard ការប្រកួតនៅថ្ងៃទី១៩ ខែកក្កដា នៅកីឡដ្ឋាន MetLife សហរដ្ឋអាម៉េរិកនឹងសម្គាល់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នឹងមានការសម្តែងសម្រាកពាក់កណ្តាលម៉ោង។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែល ១១ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCoD0nyU_o_UOTZqqdkTJ28yh76wgS0zmDRyiijcLte856kx7KN3Mf3reCAcl4s5b1TfQiONhWCyrDHj8SScjHbKlICDmZZQLEeYdP1lPXhctCfybvS6HsR1noZKXj8yPhYCX-4vnUI8-XmgN1hxZ8KZVtOEd3Tu08PNpzTIBSv2fBxNLoLr4e9fvbo4/s2048/image_2026-05-14_13-51-39.png

BTS បានចូលរួមសកម្មភាពជាមួយ Global Citizen ជាយូរមកហើយ។ ក្រុមនេះបានចូលរួមក្នុងព្រឹត្តិការណ៍ Global Citizen LIVE ក្នុងឆ្នាំ ២០២១ ហើយ Jungkook បានសម្តែងនៅឯពិធីបុណ្យ Global Citizen ក្នុងឆ្នាំ ២០២៣។ Jungkook ពីមុនបានចូលរួមច្រៀងនៅក្នុងបទចម្រៀងផ្លូវការ «Dreamers» សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និងបានសម្តែងនៅក្នុងពិធីបើកការប្រកួតនៅប្រទេសកាតាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtRQroGWdWfgzgJGhXt8DKjkzJmoyFDrKAhp3JLJLnfP3juQcWtv-UiPmCCZOA9qAaNdolf72R3Hhrf8JAhreYL02l50rjTxLn_8PctvJEIaeW3XmrE7jVqgJKsEhHqk84xOkT3wf3UFjwst4d2nY35Ciw3Llet0lR59vfc2VkL-oOBbztTYNrlYNo_3c/s2730/image_2026-05-14_13-51-45.png
តាមរយៈក្រុមហ៊ុនគ្រប់គ្រង BTS បានចែករំលែកគំនិតរបស់ពួកគេថា «វាជាកិត្តិយសដ៏អស្ចារ្យមួយដែលបាននៅលើឆាកដ៏មានអត្ថន័យនេះ ដែលពិភពលោកទាំងមូលបានទស្សនា។ យើងជឿជាក់ថា តន្ត្រីគឺជាភាសាសកលដែលបង្ហាញពីក្តីសង្ឃឹម និងភាពសុខដុមរមនា។ការអាចចែករំលែកសារនោះជាមួយទស្សនិកជនទូទាំងពិភពលោកតាមរយៈព្រឹត្តិការណ៍ World Cup នេះ និងចូលរួមចំណែកក្នុងការពង្រីកឱកាសអប់រំសម្រាប់កុមារ គឺកាន់តែមានអត្ថន័យថែមទៀត៕

ហួសចិត្តពេក! ទេព បូព្រឹក្ស មានគម្រោងស្លៀកឈុតដែល Nana ចម្លងពេលឡើងឆាកអន្តរជាតិលើកក្រោយ

0

តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍ឈឺចិត្តយ៉ាងខ្លាំងនៅពេលដែលតារាម៉ូដែលហ្គាណា Nana បានយកសិទ្ធិស្នាដៃរបស់ប្រ៊េនកូនខ្មែរទៅឱ្យអ្នកច្នៃម៉ូតម្នាក់ទៀតយកទៅតម្លើងឈុតហើយចោ.ទប្រកាន់មកម្ចាស់ដើមដែលមានគំនូរព្រាងវិញ។ ទេព បូព្រឹក្ស បានប្រាប់ទៅម្ចាស់ប្រ៊េន ALmée រូបនាងមានគម្រោងស្លៀកឈុតនេះនៅពេលឡើងឆាកអន្តរជាតិលើកក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijd-7G0S3hpMX4BNHl1JtJojZhea3AYEra_bM8h3zH-zLeamAhntsUU5RfchKLCfrZquiNEd_KuisQ6HRSeJyMBIBUiv6J_usd7PD05TPpetwUC4cXn6YO1LMpWHGy4vGgiXTMMu3m4v80aWdb7bjHIuhtLU7MlxBetsKDDc59ma1sB4OUrVE-jBbPNPU/s1211/image_2026-05-14_10-19-20%20(2).png
រយៈពេលចុងក្រោយនេះបណ្តាញសង្គមមានភាពវឹកវរយ៉ាងខ្លាំងជុំវិញការជជែកដេញដោលទៅកាន់តារាម៉ូដែល Nana Akua Addo ដែលមិនគោរពសិទ្ធិគំនូរព្រាងដើមរបស់ប្រ៊េនកូនខ្មែរដោយបដិសេធថាគឺជាកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួនរបស់នាងទាំងស្រុង។ ភាពចម្រូងចម្រាសនេះបានធ្វើឱ្យ Nana ខូចខាតមុខមាត់សាធារណៈរបស់ខ្លួនឯងខ្លាំងបន្ទាប់ពី បង្ហាញសំលៀកបំពាក់នេះនៅឯកម្មវិធី AMVCA ។ មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាយនូវរូបភាពមួយចំនួនដែលតារាម៉ូដែលរូបនេះបានចម្លងការច្នៃម៉ូតរបស់អ្នកដទៃផ្សេងទៀតផងដែរមិនមែនតែ ALmée នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDa4ARf-08jOTMOEkm0FvQw5gnnwMNz75V7uSeJLtaBPFKg8FBaYG-V99KX13E_W9pTQU-s6YX2_vTmv4qHA41cpid1gf-Id2CQdXyVg3T2kXJuUgG7m7DjT31aTws4Xc1wCY0pbN8FrxN8ckhmvnKHOk6HReQIq8KpDBk7PP_0vWR18GfdIon62g2aGY/s1440/image_2026-05-14_10-19-25.png

ជុំវិញភាពចម្រូងចម្រាសនេះដោយការហួសចិត្តខ្លាំងទៅកាន់តារាម៉ូដែលហ្គាណា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចង់ស្លៀកឈុតដែលមានឈ្មោះថា «The Royal Obsidian» ជាស្នាដៃរបស់ ALmée នៅពេលមានឱកាសច្រៀងនៅស្រុកក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivldT7KQnKPs-wlMtXacdi2c-kl-c9P36FcN27uHe_w8ymhqQ5r2LwczEeNNMeC6QFROWyHQHDWNfmB4u6QIaMIi2MsyCPVRgv04jSRsLZ46m0AAoXBf8di_hkPpQ35gKOIpnP8_c1E4l2Q53fSv4vYw7hiXb88fEdlZH-XCgswEPHPzBD2HdSvSlUk6A/s2048/image_2026-05-14_10-19-22.png
តាមរយៈការបកស្រាយរបស់ម្ចាស់ប្រ៊េន ALmée តារាចម្រៀង ទេព បូព្រឹក្ស បានចែករំលែកដោយការហួសចិត្តជាមួយនឹងសម្តីថា «ទេចេះចឹងទៅរួច» តារាចម្រៀងរូបនេះថែមទាំងឆ្លើយតបទៅនឹងខម្មិនរបស់ម្ចាស់ប្រ៊េនជាមួយនឹងសម្តីថា «បើបងទៅច្រៀងស្រុកក្រៅពេលក្រោយសុំស្លៀកឈុតនេះហើយ»។ ការបង្ហាញគម្រោងនេះរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការគាំទ្រផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9I7Ho6a2fAbKuQUl8REYo5umrUwvmknFbgKeRe4VZq2sxxdSiOwgqTxo76vo-T8beyTDy6FhpJ00g14YhHYU5FaO2k1Bu-Xs4Qco7992-7OQ-slOS2oEYLkfdtgUUV22Qxhy3OFErqkM2Q5T7HPoaoKgSi1rpt-2iaFQe9D4QXhtwn7PR3-3_fv1GDU/s725/image_2026-05-14_10-19-20.png
គួរបញ្ជាក់ផងដែរថា ឈុតដែលច្នៃបង្ហាញពីរបាំអប្សរា ដែល ទេព បូព្រឹក្ស ស្លៀកចូលរួមកម្មវិធីនៅប្រទេសហ្វីលីពីនលើកមុនគឺជាស្នាដៃច្នៃម៉ូតដោយ ALmée ខណៈកម្មវិធីមួយចំនួនតារាចម្រៀង ទេព បូព្រឹក្ស បានជ្រើសរើសស្លៀកឈុតពីម៉ាកយីហោនេះ៕

កាត់សុបិន៖ បើអ្នកសុបិនឃើញត្រី តើមានអត្ថន័យល្អ ហេងៗ ឬក៏ស៊យ!

0

ប្រសិនបើសុបិនឃើញត្រី មនុស្សភាគច្រើនតែងតែទទួលបានលាភសំណាង លុយកាក់ ឬទ្រព្យសម្បត្តិហូរចូល ប៉ុន្តែការសុបិនឃើញត្រីអាចមានអត្ថន័យខុសៗគ្នា និងអាស្រ័យលើការសុបិនផងដែរ ថាតើសុបិនឃើញត្រីប៉ុន្មានក្បាល ឬត្រីប្រភេទអ្វី? ហេតុនេះ អត្ថន័យល្អ ឬអាក្រ.ក់ ត្រូវតែពិចារណាពីលក្ខណៈការសុបិន ។

ជាទូទៅ ការសុបិនឃើញត្រីភាគច្រើនមានអត្ថន័យល្អ ដូចជា ៖ ទទួលបានលាភ ទ្រព្យសម្បត្តិ ការងារជោគជ័យ ជួបគូស្រករ និងត្រូវធ្វើដំណើរ ប៉ុន្តែការសុបិនឃើញត្រី គឺចង់ប្រាប់ឱ្យយើងប្រយ័ត្នខ្លួន មិនថាប្រយ័ត្នរឿងលុយកាក់ ឬមានមនុស្សនាំរឿងក្តៅក្រហាយមកឱ្យ ។

ខាងក្រោមនេះ គឺជាអត្ថន័យនៃការសុបិនឃើញត្រី ៖

-ត្រី១ក្បាល ឬ២ក្បាល ៖ គឺជាសុបិនល្អ នឹងទទួលបានលាភ ឬរបស់អ្វីមួយ ឬជោគជ័យក្នុងតួនាទីការងារ ។ តាមជំនឿខ្លះ បើបុរសមានប្រពន្ធ ហើយសុបិនឃើញត្រី១ក្បាល នឹងទទួលបានប្រពន្ធថ្មី ប៉ុន្តែបើស្ត្រីមានផ្ទៃពោះសុបិនវិញ នឹងទទួលបានទារិកាគួរឱ្យស្រឡាញ់ ឬមានលាភពីការផ្សងសំណាង ឬលាភដោយសារកេរ្តិ៍ឈ្មោះ
-ត្រីច្រើន តែមិនបានចាប់ ៖ ត្រូវប្រឹងប្រឺងធ្វើអ្វីមួយនឿយហត់មុននឹងទទួលបានជោគជ័យ យើងនឹងពេញចិត្តលទ្ធផលចុងក្រោយ និងកុំបោះបង់ការព្យាយាម ។ តាមជំនឿខ្លះថា នឹងក្តៅក្រហាយចិត្ត ឬមានគ្រោះថ្នាក់ចំពោះខ្លួនឯង សាច់ញាតិ ឪពុក-ម្តាយ ឬធ្វើដំណើរផ្លូវឆ្ងាយបន្ទាន់
-ត្រីធំច្រើនក្បាល ៖ បើនៅលីវ នឹងទទួលបានជួបគូស្រករដែលពេញចិត្ត ព្រមទាំងទទួលបានលាភ ទ្រព្យសម្បត្តិ ឬរបស់អ្វីមួយដែលចូលចិត្តខ្លាំង
-ត្រីរូបរាងស្អាត ៖ នឹងធ្វើដំណើរទៅរកលាភទៅកន្លែងមិនធ្លាប់ទៅ ឬទទួលបានលាភពីការធ្វើដំណើរ ប៉ុន្តែត្រូងប្រុងប្រយ័ត្នចំពោះមនុស្សអាយុតិចជាង នឹងនាំបញ្ហាក្តៅក្រហាយមកឱ្យ
-ត្រីហែលទឹក ៖ នឹងទទួលដំណឹងល្អទាំងការងារ លុយកាក់ និងទទួលបានចំណេញពីការលក់ដូរ ។ រីឯការប្រកបការងារអ្វី ក៏ដំណើរការរលូន គ្មានឧបសគ្គ
-ត្រីពណ៌មាស ៖ ទទួលបានលាភពីការផ្សងសំណង រីឯអ្នកលក់ដូរនឹងទទួលបានប្រាក់ចំណេញច្រើន អាជីវកម្មរីកចម្រើន ដែលការសុបិនបែបនេះបង្ហាញពីភាពសម្បូរបែប

-ត្រីអណ្តែង ៖ បានធ្វើដំណើរផ្លូវឆ្ងាយ ឬទទួលបលាភពីការធ្វើដំណើរ ឬមានមនុស្សយកវត្ថុមានតម្លៃមកឱ្យ ឬជួបមនុស្សថ្មីៗ
-ត្រីរ៉ស់ ៖ បើមិនទាន់មានគូស្រករ នឹងបានជួបមនុស្សជាទីស្រឡាញ់ដែលខុសវ័យគ្នា ប៉ុន្តែត្រូវប្រយ័ត្នលុយកាក់
-ចាប់ត្រី ៖ មនុស្សនៅលីវនឹងសប្បាយចិត្តក្នុងរឿងស្នេហា ពីព្រោះបានជួបមនុស្សពេញចិត្ត ថែមទាំងទទួលបានលាភ ។ វាជាសុបិនល្អបង្ហាញពីរឿងល្អៗចូលមកក្នុងជីវិត ខណៈតួនាទីការងារ ក៏ល្អប្រសើរ
-ស្ទួចត្រី ៖ ទទួលបានលាភពីការផ្សងសំណង ឬមានលាភតិចតួច
-មនុស្សស្ទួចត្រី ៖ អ្វីដែលកំពុងតែគិត ឬកំពុងធ្វើ នឹងទទួលបានជោគជ័យតាមចិត្តប្រាថ្នា រីឯអ្នកលក់ដូរវិញ នឹងលក់ដាច់
-ត្រីលោតលើទឹក ៖ ពាក់ព័ន្ធនឹងតួនាទីការងារ នឹងបានឡើងតំណែង
-ត្រីពណ៌មាសងាប់ ៖ នឹងខកបំណង អ្វីកំពុងតែគិត ឬបម្រុងធ្វើ អាចនឹងមិនបានធ្វើ
-ឆ្អឹងត្រី ៖ បើកំពុងធ្វើអ្វីមួយអាចជួបឧបសគ្គ ប៉ុន្តែចុងក្រោយ អាចឆ្លងកាត់ឧបសគ្គ ។

អត្ថន័យនៃការសុបិនឃើញត្រីទាំងនេះ គឺជាជំនឿតាមចាស់ៗ ហើយការជឿ ឬមិនជឿ អាស្រ័យលើខ្លួនយើង ប៉ុន្តែអ្នកសុបិនឃើញត្រីភាគច្រើននិយាយដូចៗគ្នាថា ពួកគេច្រើនតែជួបរឿងល្អៗ ទាំងទទួលបានលាភ ឬលុយកាក់ ។ ចុះការសុបិនឃើញត្រីរបស់លោកអ្នកវិញ ទទួលបានលាភ ឬក៏ជួបរឿងស៊យ?

បទរបស់ Jennie និង Tame Impala កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

បទ «Dracula» remix បានឡើងដល់លេខ ១០នៅលើ Billboard Hot 100 ដែលជាបទចម្រៀងដំបូងរបស់ Jennie និង Tame Impala ដែលចូលទៅក្នុងកំពូលទាំង១០នៃតារាងតន្រ្តីសហរដ្ឋអាម៉េរិក។សមិទ្ធផលថ្មីនេះធ្វើឱ្យ Jennie ក្លាយជាសមាជិក Blackpink ទីពីរដែលឈានដល់កំពូលទាំង ១០ នៃ Billboard Hot 100 ក្នុងនាមជាតារាចម្រៀងទោល។ ពីមុន Rosé បានឈានដល់លេខ ៣ ជាមួយនឹងបទ «APT» ដែលសហការជាមួយ Bruno Mars ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsBA9GBiBv74p3kGRKLppLMM3ELhO3F55l80qTbdzaENuN63xX0LRqjT11HLNnLRAxceHTKnCS2QdMdKTugQHiPwwlusUuNTli_T59rkg1cLN7oDy6N2XG4ntg3TGRmnJ5eyyBmfuhcDEi8G-nnlylMLsFJ4MYzPwm0LPtN1_-VElTMt8ruB80QFi0xng/s1801/image_2026-05-14_11-13-24.png

ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះ Blackpink ក៏ក្លាយជាក្រុមចម្រៀងនារីទី៥ក្នុងប្រវត្តិសាស្ត្រដែលមានសមាជិកយ៉ាងហោចណាស់ពីរនាក់ ជាមួយនឹងបទចម្រៀងទោលដែលឈានដល់កំពូលទាំង ១០ នៃ Billboard Hot 100។ មិនត្រឹមតែបទ «Dracula»ទទួលបានការចាប់អារម្មណ៍នៅលើ Billboard Hot 100 ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឈរនៅកំពូលតារាងធំៗពីរក្នុងពេលតែមួយនៅសប្តាហ៍នេះផងដែរ គឺ Hot Dance/Electronic Songs និង Hot Rock & Alternative Songs។ នេះត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពទាក់ទាញយ៉ាងខ្លាំងរបស់បទចម្រៀងនេះនៅទូទាំងប្រភេទតន្ត្រីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU8ip2JD9HZTuFmvea_bfp-NywjSb2DjoesnFEU3nHYU1pgsZza5MNs1Yu6CWmMigUWOVst2sWXD5X02epM5OhOlC98NGJVkNdPtQeWwthlMNljqnEs-aJuzUnV_z5q0zi_kT28Ez1dtZz5DUAoGW_7mD3hl7ABn7tK-pwyLn2_WY2KvNp9HSmCqYr-qs/s2048/image_2026-05-14_11-13-21%20(2).png

លើសពីនេះបទនេះបានបន្តកែលម្អការសម្តែងចាក់ផ្សាយតាមវិទ្យុរបស់ខ្លួននៅសហរដ្ឋអាមេរិក។ បទចម្រៀងនេះបានឡើងដល់លេខ ១៨នៅលើតារាង Pop Airplay – តារាងនៃភាពញឹកញាប់នៃការចាក់ផ្សាយនៅលើស្ថានីយ៍វិទ្យុកំពូលទាំង ៤០ នៅសហរដ្ឋអាម៉េរិក។ ក្នុងពេលជាមួយគ្នានេះ បទចម្រៀងនេះក៏បានឡើងដល់លេខ ២៣នៅលើតារាង Radio Songs ដែលជាតារាងដែលប្រមូលផ្តុំការចាក់ផ្សាយតាមវិទ្យុនៅទូទាំងប្រភេទតន្ត្រីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiYWSRw2ZoG9hIlz1MeuU3iZO2zP5jlvrgLzZiJQ_bdTmZSRp1DkKinohjhL9ekyj6Lrxey8HbGNoygS4Tb2oR99OdcbM_AABqpPPVEDFM00Ja8e-4-Xp_a4Z9UbNdEYXQ-9zEOmRkG1mlrjVAes-6bx9rK-8eKWFy9_6_Ij-tGmZy5SkTsVuBfNA9x3k/s900/image_2026-05-14_11-13-21.png
អ្នកជំនាញជឿជាក់ថា ភាពជោគជ័យនៃបទ «Dracula» បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់ Jennie ក្នុងនាមជាសិល្បករទោលនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីធ្វើការជាមួយ Blackpink អស់រយៈពេលជាច្រើនឆ្នាំ តារារូបនេះកំពុងបង្កើតស្នាដៃផ្ទាល់ខ្លួនរបស់នាងបន្តិចម្តងៗនៅលើទីផ្សារតន្ត្រីសកលជាមួយនឹងផលិតផលប្លែកៗ និងការសហការចម្រុះជាមួយសិល្បករអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4dbFDIdC88g7ijb_me9pF3heWBGux1KO_WblS6dt3-3G7F6kYztimU5bk6TkdoL2hSyuonOdofxcjqAnkOfbLMIYVXpergd-nXPHvqqJjAd1qHCFVVjgn4Mok3YfJsQIrfnd9GfnZybyplJKSsNNUAq6ueMaNDPUpMgt3tYWAoA_xk7UOuwZLs7L1dzg/s2048/image_2026-05-14_11-13-22.png

ថ្មីៗនេះ Jennie ត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ចំណូលចំនួន១៦លានដុល្លារ តាមរយៈក្រុមហ៊ុនកម្សាន្តដែលនាងបានបង្កើតដោយខ្លួនឯងក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ៕

សម្តេច ហ៊ុន សែន ស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូដែលកុហករឿងទុរេននាំចូលពីថៃ

0

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ «ហ៊ុន សែន» បានស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប ខេត្តបាត់ដំបង ដែលកុហករឿងទុរេននាំចូល។ ការស្នើនេះ គឺដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និង ប្រជាជន។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFKvVVWkpg8oXfnyanbH_ZkzcoPMMgsWMKy3QYFgJxKHN1c11nFBo8ltkFkq3rjN3JlhxEzDc4Xc2r2F-jbqeNgAm5zd13xBa_0KD3akzPXkUWcV4MWKXrFZRdjzbQFjmsEPuu-vBQmMfj2FMDKZib_BSQt8dAZcyAW0EqBXycri0Nvg_LxqsW_WwFLeI/s2048/696953615_1607069010774880_4379937435672000689_n.jpg

ថ្លែងនៅក្នុងវេទិកាជួបក្រុមប្រឹក្សា ខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូ ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើនិងប្រជាជនតទៅទៀត។ សម្ដេចបានមានប្រសាសន៍ថា «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUte6gHW-1ECEvt2TNV3nUFxD725RFVBudCWThe-Hwc9naKEciiL2Eb55UtbpPPRY26ESd6YnKzaAmdm5-RkAGFrlBzg0-QSBWX3t-91KDJA8ZWv1qGAMgcNNPsYgZE3mXhKAL6K5s8NVmYyyJYBJBkVHW6Y8X7abqpo__ssm4Ds9OKeojtb_9COcKzQ0/s2048/698272697_1607071007441347_7167401137767568837_n.jpg

បន្ថែមលើនោះ សម្ដេចបានបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។ សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuWbO_q4KCio1OEk0xdSFaaMs9iICi_yrpOVn6HT1J3O0B_uxDhVjZKQZPddKobFqddyYsI1Ll96njSw5Qk0HVMzOlMXIxVvdelUNsRjERgj44nJ7_Z1wzIZ9fKtK829IuaX_aAN9_E4f2TfScNCLw8ZJpFQHgxn1F60dO3Vh_lr9TaDVtyGzhqdElSs/s1280/photo_2026-05-14_11-07-34.jpg
គួរជម្រាបថា ការស្នើរបស់សម្ដេចតេជោដូចខាងលើធ្វើឡើងបន្ទាប់ពីមានករណីលួចនាំចូលទុរេនពីថៃតាមខេត្តបាត់ដំបង ដែលករណីនោះ មន្ត្រី ក.ប.ប. នៅបាត់ដំបង បានចុះពិនិត្យ ប៉ុន្តែរកពុំឃើញការលួចនាំចូលឡើយ។ ផ្ទុយពីការអះអាងរបស់មន្ត្រី ក.ប.ប. ក្រោយមកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវរកឃើញអាជីវករ ២នាក់ដែលជាប់ពាក់ព័ន្ធ និងឃាត់ខ្លួនបានរម្នាក់ឈ្មោះ អឿន សាក់ឡែន (ហៅអាឡែន) ដែលបានសារភាពថាខ្លួនពិតជាបានលួចនាំចូលទុរេនពីថៃ តាមច្រករបៀង (ច្រកកាប៊ីន ស្រុកភ្នំព្រឹក) ចំនួន ៣ លើកពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLulYqDBaoLe_P3t2_o9gI1dd_aG6KvUSYsl5Zq1U6axWVfnrlihldHHiXl3wFU4FRdc67mXUYdJoJ8W5vGV2xZXK_qsgngYTcqzeYGlY1TB39x1xrOb5dBIofTCtishVNG-yqu8lT4Ve6Eep6VjdAR7CmdKfagd9JEASLbnf2Vmfek4knoFkE-KpjT90/s626/photo_2026-05-14_11-07-36%20(2).jpg

ជុំវិញបញ្ហានេះ មហាជនបានរិះគ.ន់យ៉ាងចាស់ដៃ និងបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញតុលាការចាត់វិធានការច្បាប់ និងចោទប្រកាន់តែលើភាគីអាជីវករ។ ផ្ទុយទៅវិញ មន្ត្រីជំនាញ ក.ប.ប. ដែលចុះទៅស្រាវជ្រាវបែបលំអែកាលពីដំបូង និងរកមិនឃើញកំហុស បែរជាមិនទាន់មានការទទួលខុសត្រូវ ឬទោសទណ្ឌអ្វីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJyxZ_UcdgEtixZfTfxHWyaFFMTPhfy7Zt3xzetqcg78OQJkyl9mftAESodvpjUPAp_DlNtZ1ckvJmUZP88Ram6nA94ehxih5CXH5DBX5_XTs9G6gUTJbdGxdxvy9NQHXuyZxrInb_Ou7g3VJMlfUCnTvdsdeLtgb7PagrXEn5eYsY7D78X5M268AWqKo/s960/photo_2026-05-14_11-07-36.jpg

ហេតុដូចនេះ ក្រោយពេលសម្តេច ហ៊ុន សែន បញ្ជាឱ្យដកតំណែងមន្ត្រី ក.ប.ប ខេត្តបាត់ដំបង មហាជនជាច្រើនបានសម្តែងការសាទរយ៉ាងខ្លាំង ដោយចាត់ទុកថាជាសារព្រមានដ៏មានប្រសិទ្ធភាពមួយ កុំឱ្យមន្ត្រីថ្នាក់ក្រោមទម្លាប់ធ្វើរបាយការណ៍ភូតភរថ្នាក់លើ និងប្រជាជនបន្តទៀត៕

Anutin ៖ កូរ៉េខាងត្បូងដាក់បម្រាមលើពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយតែ១ក្បាល នាំឱ្យស្អុយ១កន្ត្រក»

0

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ដោយធ្វើការប្រៀបធៀបកូរ៉េខាងត្បូងដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅ (Blacklist) ហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយតែ១ក្បាល នាំឱ្យស្អុយ១កន្ត្រក» គឺនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរថៃទៅលេងកូរ៉េខាងត្បូងផងដែរ អាចនឹងពិបាកចូលប្រទេសនេះ លោកមិនអាចជួយអ្វីបានទេ ពីព្រោះពលករថៃបានប្រព្រឹត្តខុសច្បាប់ការងារ ។ រដ្ឋាភិបាលនឹងការពារ លុះត្រាតែពលកររងនូវការគំរា.មកំហែង ហើយក៏ផ្តាំផ្ញើឱ្យមានស្មារតីទទួលខុសត្រូវ កុំប្រព្រឹត្តកំហុស ។

លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីកូរ៉េខាងត្បូងប្រកាសដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) រួមមាន ៖ ពលករខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវកាល ដោយសារពលករថៃមួយចំនួនធំធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ (កសិដ្ឋាន) និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េខាងត្បូង ថា លោកពុំទទួលបានសេចក្តីរាយការណ៍ពីបញ្ហានេះទេ ប្រសិនបើពលករថៃទៅធ្វើការខុសច្បាប់ គឺកូរ៉េខាងត្បូងមានសិទ្ធិដាក់ក្នុងបញ្ជីខ្មៅ វាដូចគ្នានឹងពលករបរទេសធ្វើការខុសច្បាប់នៅថៃដែរ ហេតុនេះ កុំធ្វើអ្វីខុសច្បាប់នៅប្រទេសគេឱ្យសោះ ។

លោកថា ៖ «រដ្ឋាភិបាលថៃមិនការពារពលកររបស់ខ្លួនទេ ពីព្រោះពួកគេប្រព្រឹត្តខុសច្បាប់ដោយខ្លួនឯង ។ ប៉ុន្តែបើគោរពច្បាប់ ហើយរងនូវការគំរាមកំហែងនៅកូរ៉េខាងត្បូងនោះ រដ្ឋាភិបាលថៃនឹងជួយការពារយ៉ាងពេញទំហឹង» ។

លោកបានប្រៀបធៀបកូរ៉េខាងត្បូងដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយ១ក្បាល នាំឱ្យស្អុយ១កន្ត្រក» គឺប៉ះពាល់ដល់ភ្ញៀវទេសចរថៃទៅលេងកូរ៉េខាងត្បូងផងដែរ មិនមែនប៉ះពាល់តែពលករទេ ប៉ុន្តែលោកចង់ឱ្យកូរ៉េខាងត្បូងបែងចែកឱ្យដាច់រវាងភ្ញៀវទេសចរ និងពលករ បើមិនដូច្នោះទេ នឹងខូចឈ្មោះដល់ជនជាតិថៃទាំងអស់ ។ កន្លងមក ភ្ញៀវទេសចរថៃជាច្រើនបានទៅទិញទំនិញ និងកែសម្ឆស្សនៅកូរ៉េខាងត្បូង ដែលថៃចាត់ទុកជាដៃគូពាណិជកម្មដ៏សំខាន់ ។

សូមរំឭកថា ពលករថៃដែលបានលួចរត់ នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Blacklist) មិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មីឡើយ រីឯអ្នកមានបំណងចង់ទៅធ្វើការពីខេត្តទាំង៤នេះ ក៏មិនអាចដាក់ពាក្យស្នើសុំទិដ្ឋាការ E-8 បានដែរក្នុងអំឡុងពេលហាមឃាត់ ។ ទោះយ៉ាងណា កូរ៉េខាងត្បូងនៅតែបន្តទទួលពលករបរទេសមកពីបណ្តាប្រទេសផ្សេងទៀត និងខេត្តផ្សេងនៃប្រទេសថៃដែលមិនរងការហាមឃាត់ ។

មន្ត្រីនាយកដ្ឋានការងារនៃក្រសួងការងារថៃដាស់តឿនថា ការរត់ចោលថៅកែ គឺជាការបំពានកិច្ចសន្យាការងារ និងខុសច្បាប់កូរ៉េខាងត្បូង ហើយពលករថៃដែលប្រព្រឹត្តខុសនឹងត្រូវកូរ៉េខាងត្បូងចាប់ខ្លួនដាក់ពន្ធនាគារ ឬបញ្ជូនត្រឡប់មកប្រទេសវិញ ដែលសកម្មភាពខុសច្បាប់ទាំងនេះនាំឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ ជំរុញឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ។ ជាលទ្ធផល ពលករថៃគ្រប់ខេត្តនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង មិនមែនប៉ះពាល់តែពលករ៤ខេត្តទេ ។ នាយកដ្ឋានការងារនៃក្រសួងការងារថៃបានសំណូមពរទៅកាន់ពលករ ចៀសវាងរត់ចោលថៅកែ និងអនុវត្តតាមច្បាប់ការងាររបស់កូរ៉េខាងត្បូង ៕

វិធីកែច្នៃស្វាយទុំអោយមានប្រយោជន៍ច្រើនមិននឹកស្មានដល់!

0

រដូវកាលស្វាយចូលមកដល់ ជឿជាក់ថាលោកអ្នកច្បាស់ជាធុញទ្រាន់នឹងការញុាំបែបដដែលៗ ជាពិសេសគឺស្វាយទុំតែម្ដង។ តាមពិតទៅស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានសារធាតុចញ្ចឹមសំខាន់ៗដល់រាងកាយទៀតផង ដែលគេប្រដូចវាជាស្ដេចផ្លែឈើ។ ស្វាយទុំសម្បូរទៅដោយវីតាមីន C និង A ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ ជំនួយភ្លែក ស្បែក និងសក់ កាត់បន្ថយជាតិកូឡេស្តេរ៉ល ថែមទាំងមានជាតិសរសៃ ដែលសម្រួលដល់ការបន្ទោរបង់។ ជាពិសេស វាមានសារធាតុ Polyphenols ជួយបង្ការការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkU4nlhju2bEZ0pb-UOrvbbEoTNJTcgcg10G0cUuHktbV4Mf8WAgo7F9UiTSlKFlZTIu6QTangC2EHB0Tlpy8p6EXiib92U-8WpvSzxd6ukPi43l_dT32BMplrBniqY2dARezsBF1A6fli8F3wkVTx6BVimsYPz_ih2OwYw2X9kdyAmpQaU9j_9C4AWH8/s1280/photo_2026-05-12_14-03-40.jpg
ដូច្នេះជំនួសឲ្យការបោះវាចោល អ្នកគួរមកសាកល្បងវិធីសាស្ត្រងាយៗក្នុងការច្នៃស្វាយទុំឱ្យក្លាយជាអាហារសម្រន់ បង្អែម និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ដែលអាចរក្សាទុកបានយូរ និងកាត់បន្ថយការខ្ជះខ្ជាយបានមួយកម្រិតផងដែរ ដូចខាងក្រោមនេះ៖

១. ដំណាប់ស្វាយបន្ទះសម្រាប់ទុកញ៉ាំបានយូរ៖
ដំណាប់ស្វាយបន្ទះគឺជាជម្រើសទីមួយសម្រាប់ប្រជាជនខ្មែរយើង។ លោកអ្នកគ្រាន់តែយកសាច់ស្វាយមកកិនឱ្យម៉ដ្ត រួចយកទៅរំងាស់លើភ្លើងបន្តិចដើម្បីឱ្យស្រកទឹក បន្ទាប់មកចាក់រាយលើថាស ឬស្លឹកចេកឱ្យស្ដើងៗ រួចយកទៅហាលថ្ងៃឱ្យស្ងួត។ វិធីនេះមិនត្រឹមតែជួយរក្សាទុកស្វាយបានរាប់ខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបានជាចំណីសម្រន់ដ៏មានរសជាតិផ្អែមដិត និងស្វិតឆ្ងាញ់ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmcJxgQ_5aooxDNwwNReUitJj_boeMVQ8ttdAfJ1VhF6bwTQZpN-Vw0ByqPelgf-a_lVTCG8321DGNBl-Yyi2a5A_-tjKBXW1ujTzzK7c9r9820L5kMeq8yBUM1zYwJx7EpCegbSF5gNY6jIv05ag5XbymBjYxem1y2awOlKz9SZp4GheG0gf_DiNWqUM/s1280/photo_2026-05-12_14-03-35%20(2).jpg

២. ដំណាប់ស្វាយសម្រាប់លាបនំបុ័ង៖
ប្រសិនបើអ្នកចូលចិត្តអាហារពេលព្រឹកជាមួយនំបុ័ង ការធ្វើដំណាប់ស្វាយគឺជាគំនិតដ៏ឆ្លាតវៃ។ ដោយគ្រាន់តែរំងាស់សាច់ស្វាយជាមួយស្ករស និងបន្ថែមទឹកក្រូចឆ្មារបន្តិចដើម្បីឱ្យមានរសជាតិជូរអែម និងជួយរក្សាពណ៌ស្វាយឱ្យនៅស្រស់។ រំងាស់រហូតដល់សាច់ស្វាយឡើងខាប់ស្អិត រួចច្រកចូលក្នុងកែវទុកក្នុងទូរទឹកកកសម្រាប់ប្រើប្រាស់ជំនួសឱ្យប័រដែលទិញពីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijNwFSikBqXc528vI-KojwDCQbai4Dssr7aH-hsEWa8Bthxowu3hyphenhyphennQbwoRl_mRWvFbrnvjeh3lCl4p2q1V5NytpcZoNe1xa24S1p2foXdy2rlS4lF1zMU6m-pgm3R1CoQIX5Xq-KGamqQPfS5J2_qBBqtaOnpgptdPwSF5242RCi6lTx4Hk0eVq2vDAU/s686/photo_2026-05-12_14-03-35.jpg

៣. ច្នៃធ្វើជាទឹកស្វាយក្រឡុក៖
ស្វាយដែលទុំជោរមានក្លិនក្រអូបឈ្ងុយខ្លាំងជាងស្វាយទុំធម្មតា ដែលស័ក្តិសមបំផុតសម្រាប់ធ្វើជាភេសជ្ជៈ។ លោកអ្នកអាចចិតសាច់ស្វាយដាក់ក្នុងប្រអប់ រួចក្លាសេក្នុងកន្លែងកកឱ្យកក រួចសឹមយកមកក្រឡុកជាមួយទឹកដោះគោ ឬយ៉ាអួ។ ការប្រើស្វាយកកនឹងធ្វើឱ្យភេសជ្ជៈរបស់អ្នកមានភាពខាប់ (Creamy) និងត្រជាក់ដោយមិនបាច់ប្រើទឹកកកច្រើនដែលនាំឱ្យបាត់បង់រសជាតិដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXFmm7D9dJk2CNsUp1N-_Tj52ItS54l7FTRhRu9DPXgXyDZ0i9ezmmIXsKgpJb6-MzEBLtIeSjvk98qG77wYukp6mPjcqWXJnTDuKm0c1wSyNKKx54qygrZmVHBXhI-SZXNyYkMGLByAdyQgO46AG-3il1KvvouXt3gvX_OhAY6q60_4k344AHIRnPKgU/s1200/photo_2026-05-12_14-03-36.jpg

៤. ធ្វើការ៉េមស្វាយបែបធម្មជាតិ៖
សម្រាប់អ្នកដែលស្រឡាញ់សុខភាព លោកអ្នកអាចយកសាច់ស្វាយដែលកិនម៉ដ្តទៅលាយជាមួយទឹកក្រូចឆ្មារបន្តិច រួចដាក់ក្នុងទូរទឹកកកឱ្យកក ក្លាយជាការ៉េមបែប Sorbet។ វាជាបង្អែមដ៏ឆ្ងាញ់ត្រជាក់ចិត្ត និងមានជាតិស្ករធម្មជាតិពីផ្លែឈើពិតៗ គ្មានសារធាតុរក្សាទុកយូរ ដែលផ្តល់ទាំងភាពស្រស់ស្រាយ និងអត្ថប្រយោជន៍ដល់រាងកាយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqquWvo403Z2LQJAVKTtlNHH81WfNRjiMngXXLtFlewdLgjq-_VYOu6wYo19Esn-Cta57dqA_2X16knCKYJXtTWuB3HQt6OIJDk7pyqOfmxePtooFXf-5fYON9eiJk8-C1OqSk3advrhY-umNmMD0csQ-aoflaFtdpjM46_lQO78vg_ZsIJjw_TEJsIpQ/s1280/photo_2026-05-12_14-03-37.jpg

    ៥. យកធ្វើនំប៉័ង និងនំខេក៖
    សាច់ស្វាយទុំជោរអាចយកទៅប្រើប្រាស់ជំនួសចេកទុំក្នុងការធ្វើនំបុ័ង (Mango Bread) ឬធ្វើជាសាច់នំខេកបាន។ ដោយសារសាច់ស្វាយទុំមានភាពទន់ខ្លាំង វាងាយស្រួលក្នុងការលាយជាមួយម្សៅនំ ដែលធ្វើឱ្យនំមានសំណើមល្អ និងមានក្លិនក្រអូបឈ្ងុយឈ្ងប់ចេញពីក្នុងសាច់នំតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK-T3eIiJYR_3svl5Vn-K6M4c35U28ftoZHE1ZOr87CYZ30ENI8gvOTkP2XXplN10N69Ge8u0bAyHybatg_u8nextGph-F7riaX77dJsYSyGo_5ItGAkwFKTfnRMuoXVJHw-BIRgxdWoe4O2GTg9XnjFUt3kF8qV6T7m_LuOFTZsWn8ak0VKX_EKISU4Y/s900/photo_2026-05-12_14-03-40%20(2).jpg

NPN ទ.ម្លាយថាក្រោយពីបោះសម្តីបែបនេះ ហាក់ទទួលបានភាពកក់ក្តៅពីអ្នកគាំទ្រ និងរៀមច្បង

0

តារាចម្រៀង NPN ដែលមានឈ្មោះពិតថា នីន ផាន់នី ស្រាប់តែបង្ហាញអារម្មណ៍របស់ខ្លួនថាទទួលបានភាពកក់ក្តៅពីអ្នកគាំទ្រ មិត្តសិល្បៈ រៀមច្បងទាំងក្នុងនិងក្រៅសិល្បៈដែលតែងជួយប្រាប់កែតម្រូវចាប់តាំងពីលោកបោះជំហានចូលវិថីសិល្បៈ។ ការបង្ហាញនេះធ្វើឡើងក្រោយពី NPN បោះសម្តីថា «អ្នកសិល្បៈនៅខ្មែរកើតខុស Map»។ ការលើកឡើងរបស់ NPN ក៏ជំរុញឱ្យតារាចម្រៀង ណូលី ចេញមកបង្ហាញចំណាប់អារម្មណ៍លើវិថីសិល្បៈដែលបច្ចុប្បន្នមាននិន្នាការទៅខាងវិស័យហ៊ីបហប ស្របពេលបច្ចេក AI កាន់តែវាយលុកខ្លាំង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeDS7LG81jSeCL7HfGLIXoRD7NQlcjSgH8L9yfFCQNhfVf6ciC4l3lhe1oQXy9eVPOMYRaEuZ6ObeKwYF5zw5whMlOKJ7Vhhjjdl45A3k-5ZeOW43Jykl60Nrn945LExWYYqGvdvzP-FdBQe7EJ6Ban4_v6VGc5HoxJy01Wqa0gWY2Fm33DiK2WwDi4xk/s2048/image_2026-05-14_09-16-57.png

    បន្ទាប់ពីបង្ហាញអារម្មណ៍ខាងលើនេះម្ចាស់បទ «កូនកាត់បីសាសន៍» ស្រាប់តែបង្ហាញថាតាំងពីលោកចូលសិល្បៈមកលោកទទួលបានភាពកក់ក្តៅនិងអារម្មណ៍ល្អពីអ្នកគាំទ្រនិងអ្នកនៅក្នុងចង្កោមសិល្បៈ។ នៅល្ងាចថ្ងៃទី១៣ ខែឧសភា NPN បានបង្ហោះរូបភាពមួយសន្លឹកដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «តាំងពីខ្ញុំចូលសិល្បៈមកខ្ញុំទទួលបានអារម្មណ៍ល្អ និង ទទួលបានអារម្មណ៍កក់ក្តៅខ្លាំងណាស់ ពី អ្នកគាំទ្រ និង មិត្តភក្តិនៅក្នុងសិល្បៈ ហើយនិងបងៗនៅក្រៅនិងក្នុងសិល្បៈដែលតែងជួយប្រាប់និងកែតម្រូវផ្លូវខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_DYWIalVjSbyvSf_hQ0ZC3dZ0GQzXRyqhcD6fzXzDXIiloHiChY2kBmMYfCYP4GNZuTzqIn5i6J2AnFxd6Q5TkbVmiycRM2kcBdGLFa030NpT5GKpw5gF7Wr7KHM93BGxntaeUAWBQGLyhptQwEkGwTK1F8zkwhcj_SIBDHuXjP1-71NSBKBYWjQCStc/s2048/image_2026-05-14_09-17-01.png

    តារាចម្រៀងមានដើមកំណើតមកពីខេត្តកំពង់ធំរូបនេះបានចាត់ទុកខ្លួនឯងថាមានសំណាងណាស់ព្រោះទទួលបានការផ្តល់កម្លាំងចិត្តទាំងនៅគ្រាលំបាកនិងសប្បាយ ហើយនេះគឺជាចំណែកមួយដ៏ធំដែលធ្វើឱ្យលោកមានកម្លាំងទៅមុខបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8hMlV5BS_tzzKaicJobTydFqtlPZ-0HRFW6ZfR1pk5up-kgbc7Pj8JNKkhCSwztKRD8ca_u-tzUl6Hi58Z8aGVOhiw9tWv1Iw9XFavL8wZl9vYeDtcOmxjVURr07QQD3KGDks4wS0HozolZ0jW2wLa9yoBzaseNZ-E5EZ7EChO6eJcENxUOpQAWSgNxc/s2048/image_2026-05-14_09-16-59.png

    គួរឱ្យដឹងថាមុននឹងបោះជំហានចូលអាជីពសិល្បៈ NPN មិត្តភក្តិស្និទ្ធស្នាលរបស់តារាចម្រៀង ទេព ពិសិដ្ឋ ធ្លាប់ជាកម្មករចំណាកស្រុក ធ្លាប់ធ្វើជាជាងភ្លើង។ មានមនុស្សជាច្រើនរួមទាំងឪពុករបស់ NPN ផ្ទាល់មិនបានរំពឹងទុកថាលោកនឹងក្លាយជាអ្នកសិល្បៈផ្លាស់ប្តូរវាសនាខ្លួនឯងបាននោះទេ ប៉ុន្តែជោគវាសនា NPN ជាអ្នកកំណត់ខ្លួនឯងរហូតលោកអាចឈរជើងនៅលើអាជីពមួយនេះដែលកំពុងមានការប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ៕

រុស្ស៊ីសាកល្បងកំពូលមីស៊ីលបាលីស្ទីកជំនាន់ថ្មី ដែលអាចហោះបានចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រ

0

គ្រាន់តែជាការបង្ហាញសាច់ដុំតិចតួចដើម្បីសម្ញែងគូប្រជែង! ថ្មីៗនេះរុស្ស៊ីបានបើកការសាកល្បងលើមីស៊ីលផ្លោងអន្តរទ្វីប Sarmat (ICBM) ដោយជោគជ័យ ដែលជាប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរ និងត្រូវបានប្រទេសនេះពិពណ៌នាថាជាប្រព័ន្ធមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhusLAJ2U5U0Ox5nv2Q7EnF182W1JXIEd5nbYSZOv4WvF5PBmO-F8YHwztWpDqr2WzyZKSzzfVkOAvHGOA7orCfELjt8XgBoMiekgxZ3qzZZkjKmBA-g_UTg5FVxwfEQ9k6jTxg4c33oAxYs72Eqy8gNxxjZ33jngC5tP8iZ_nnLhMy49qwDIturZKuACk/s1280/photo_2026-05-13_16-22-19.jpg

យោងតាមគេហទំព័រផ្លូវការរបស់វិមានក្រឹមឡាំង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះការបាញ់បង្ហោះនេះថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយបញ្ជាក់ថា Sarmat គឺជា “ប្រព័ន្ធមីស៊ីលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក” ដែលអាចប្រៀបធៀបទៅនឹងមីស៊ីល Voevoda សម័យសូវៀត ដែលបច្ចុប្បន្នស្ថិតនៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី។ ការសាកល្បងនេះកើតឡើងជាច្រើនខែបន្ទាប់ពីការផុតកំណត់នៃក្របខ័ណ្ឌគ្រប់គ្រងអាវុធសំខាន់ចុងក្រោយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលពីមុនបានកំណត់ឃ្លាំងអាវុធនុយក្លេអ៊ែរដែលបានដាក់ពង្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLGoPW5xnvqyqVhLbHeBtfS7NglROBzTS5ulyWwqalIU3Ju_jNz9wsxgyq5QlZjxKG-48LCBoISBeLv72z4YfUyHCveF9COFfJMHX7efMM_9LRFNdRpK9qnm5pJruoXSUnY23dDZ8LgnYvBNEymdgYWL8knUfgTbIHhjWZgbzpCC7-PeXRi16ke2KqQA4/s992/photo_2026-05-14_13-25-49.jpg

លោក ពូទីន ក៏បានគូសបញ្ជាក់ពីសមត្ថភាពជឿនលឿនរបស់មីស៊ីលផងដែរ ដោយនិយាយថាវាអាចតាមដានផ្លូវហោះហើរទាំងផ្លោង និងផ្លូវហោះហើរក្រោមគន្លង ជាមួយនឹងចម្ងាយលើសពី 35,000 គីឡូម៉ែត្រ។ លោកបានបន្ថែមថា នេះអាចឱ្យមានភាពសុក្រិតប្រសើរឡើង និងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការរំលងប្រព័ន្ធការពារមីស៊ីលបច្ចុប្បន្ន និងអនាគត។ រុស្ស៊ីមានគម្រោងដាក់ Sarmat ឱ្យបំពេញកាតព្វកិច្ចប្រយុទ្ធនៅចុងឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ90Ejxq4GjNhVMM5d0cu0n2sKdFhyphenhyphenWgcUKcxY9w1BgDZsrxmFB7KR_CDFs7U4HlKw5IycqEKS7gHXQftx6a3_HZzVRbbmJJr-FC33ln6AjxiuF85tV1zq7u8izIieFwNvguQhBTlWJmIrQ39AyHzr5om0H7OX9gS146F986qF-ITaTkS-IectX3JOr7A/s1000/photo_2026-05-13_16-22-18%20(2).jpg
សូមជម្រាបថា RS-28 Sarmat គឺជាមីស៊ីលផ្លោងអន្តរទ្វីបដែលមានមូលដ្ឋានលើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ដែលត្រូវបានរចនាឡើងដើម្បីជំនួសប្រព័ន្ធ Voevoda សម័យសូវៀត។ វាកំពុងត្រូវបានបង្កើតឡើងជាផ្នែកមួយនៃកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្រជំនាន់ក្រោយរបស់រុស្ស៊ី។ មន្ត្រីរុស្ស៊ីថា ប្រព័ន្ធនេះផ្តល់នូវការកែលម្អសំខាន់ៗជាងប្រព័ន្ធមុន រួមទាំងចម្ងាយបាញ់ខ្ពស់ជាងមុន សមត្ថភាពផ្ទុកខ្ពស់ជាងមុន (ទម្ងន់បោះ) ការត្រៀមខ្លួនបាញ់លឿនជាងមុន និងវិធានការទប់ទល់ប្រសើរឡើង ដែលត្រូវបានរចនាឡើងដើម្បីជ្រាបចូលទៅក្នុងប្រព័ន្ធការពារមីស៊ីលទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_EWdWolX7H_1JQE0n5GwOHgtMMyoOXrYYpOXitNE_6twYqUfNldvR8CWO0vKHaH5K2oGHvjgoAc4CX_XFwFqsR6ZoU3rFbN_I3cUeihvhsjMtIGPfkhVGy1_CggQw6hr_irfgYKdmEQnCBSGEskxPjS8NzVJ9N2REBTWJOF_KcQJQALVofKOyglg1W4/s1280/photo_2026-05-13_16-22-18.jpg

អ្នកជំនាញយោធា និងជាអ្នកប្រវត្តិសាស្ត្រការពារដែនអាកាស លោក Yuri Knutov បាននិយាយថា លក្ខណៈពិសេសចម្បងរបស់មីស៊ីលនេះគឺសមត្ថភាពរបស់វាក្នុងការផ្ទុកយានជំនិះចូលគោលដៅដោយឯករាជ្យច្រើនគ្រឿង (MIRV) ដែលអនុញ្ញាតឱ្យក្បាលគ្រាប់នីមួយៗវាយប្រហារគោលដៅដាច់ដោយឡែកពីគ្នា។ លោកក៏បានអះអាងផងដែរថា សូម្បីតែប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ រួមទាំងខែលការពារ “Golden Dome” របស់សហរដ្ឋអាមេរិក ដែលបានស្នើឡើង ក៏អាចពិបាកក្នុងការស្ទាក់ចាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលប្រើគន្លង suborbital និងសមត្ថភាពធ្វើសមយុទ្ធ hypersonic៕

ទាហានថៃបា.ញ់គំរាមជនបរទេសនៅអូរស្មាច់ តែបែរបំភ្លៃព័ត៌មានថាទាហានកម្ពុជាបា.ញ់១១គ្រាប់

0

លោក Kevin Smith ជាអ្នកផលិតមាតិកាជនជនបរទេស ដែលតែងចុះទៅផ្ដិតយករូបភាព និងវីដេអូអំពីសកម្មភាពឈ្លានពានរបស់ទាហានថៃនៅតាមព្រំដែន បានបង្ហោះវីដេអូមួយដែលបង្ហាញពីការផ្ទុះអាវុ.ធរបស់ទាហានថៃក្នុងអំឡុងពេលលោកចុះយកព័ត៌មានត្រង់ចំណុចដែលពួកគេព័ទ្ធបន្លាលួសនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រោយហេតុការណ៍នេះភាគីថៃមិនត្រឹមតែមិនទទួលស្គាល់ថាវាជាការពិតនោះទេ តែថែមទាំងចោ.ទកម្ពុជាថាបានបា.ញ់គំរាមខ្លួន ចំនួន១១គ្រាប់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ttaCtsLEU-AXT96L0Ff9eV3zoIGCiNSbQDiR8P3Ury9GXktcRvAWVjRtySZaJdPYVMobU-4_9n6LPIoVrNt1Whg0XoEMd3zejLzSUo-zsWKpk0MGBRKDJFi4-nP4SgEKE613cwBITsBehqjWz28WRdTXu79DuPVwxvhJZyY2-QP3lVEstQO4M_S8hSg/s707/photo_2026-05-14_09-38-18%20(3).jpg

យោងតាមវីដេអូដែលបានបង្ហោះនៅលើផេក Kevin Smith KH នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានទាំងរូបភាពនិងលាន់លឺសម្លេងកាំភ្លើងពិតៗ លោក Kevin បានឲ្យដឹងថា យោធាថៃបានបា.ញ់ចំនួន ៤ គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ ជាទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់លើដែនដីកម្ពុជា។ ប៉ុន្តែភាគីថៃបានអះអាងថា មានការបាញ់តែ ២ គ្រាប់ប៉ុណ្ណោះ។ ភស្តុតាងបង្ហាញផ្ទុយពីការអះអាងនោះ។ នេះគឺជាឯកសារពេញលេញអំពីអ្វីដែលបានកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoNakK0lJlSktufb2iobBLsnyakmhu-YBV4mOlC7-S4WPt13zILMGm8-2o0epY1D3RWi6gxkTDfGmPDfrGhcRnu_4z6DELO3-ILEhTyYk85Nz8u83gYybz_WpLFSroUkc4c7wSViLos1JwWaK_kf9C7Q0Q7KQtNSThkqH2Z43449rZTtC7f73kDVtcdpw/s1280/photo_2026-05-14_09-38-20.jpg

លោក Kevin បានគូសបញ្ជាក់ថា គ្មានការញុះញង់ទេ! ខ្ញុំគ្រាន់តែទៅតំបន់នោះដើម្បីធ្វើការរាយការណ៍ប៉ុណ្ណោះ។ ខ្ញុំមិនបានចូលទៅជិតទីតាំងព្រំដែនខុសច្បាប់ដែលថៃអះអាងនោះទេ។ ខ្ញុំមិនបានបង្កបញ្ហា ឬបង្កការគំរាមកំហែងសន្តិសុខណាមួយឡើយ។ ប្រសិនបើការធ្វើសារព័ត៌មានដោយសន្តិវិធី និងការរាយការណ៍ធម្មតា ត្រូវបានឆ្លើយតបដោយការបាញ់កាំភ្លើង នោះវាមិនមែនជាកង្វល់សម្រាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាសារព្រមានដល់ពិភពលោកទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvXrfFmozKq_lvFgoASD7SEbb09fCpvcgTNlrYPApmoF33gye9TjhVAkBLsnJ0DPilXXNVO3d7vyv9wB4cXvm_RmsESdUQGPh31VaHd-j4-CbUeii_woAT704zB5_NgYshhC13_XWjOPrAuoGA8A74NUNkLLUvqvrI7l3Rt911wgB2aSXGRfCKL79b90/s1280/photo_2026-05-14_09-38-21%20(2).jpg

បន្ទាប់ពីលោកបានបង្ហោះវីដេអូបង្ហាញពីការបា.ញ់គំរាមរបស់ទាហានថៃបានបន្តិច សារព័ត៌មានថៃបានចាប់ផ្ដើមផ្សាយព័ត៌មានបំភ្លៃថាកងកម្លាំងកម្ពុជាបានបា.ញ់ចំនួន ១១គ្រាប់ នៅច្រកអូស្មាច់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុង គឺចាត់ទុកថាជាព័ត៌មានមិនពិត ជាការមួលបង្កាច់ធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CLyh9iQcQlZuE3KCG8u8PcRwPZvg2v__a5DddiposDD_onImI40mBh-yWYM3XS56OlsstwbK9WJXT_lWodaGeU_hZtaNWR4bePoajx9TgcWNk1GFvadBH_CJ2AjBKAkUyw84JCMCVgMnECc14NpsRK7lGatpan-rPzuOUQMLPuDlyE2y0P2co4fIxdQ/s540/photo_2026-05-14_09-38-18.jpg
ការផ្សព្វផ្សាយនេះ ក៏ត្រូវបានមើលឃើញផងដែរថា គឺជាការបង្កើតព្រឹត្តិការណ៍បំភាន់ ដើម្បីបិទបាំងរឿងពិតមួយផ្សេងទៀត ដែលភាគីថៃធ្លាប់ប្រើជាញឹកញាប់មកហើយកន្លងមក ព្រោះតាមការពិត គឺកងកម្លាំងយោធាថៃទៅវិញទេ ដែលបានបាញ់កាំភ្លើងគំរាមចំនួន ៤គ្រាប់ នៅក្បែរលោក Kevin Smith (ជនជាតិអង់គ្លេស និងជាអ្នកផលិតមាតិកា) ខណៈពេលដែលលោកកំពុងថតវីដេអូបង្ហាញពីសកម្មភាពរំកិលរបងបន្លាលួសចូលដីខ្មែរដោយខុសច្បាប់របស់យោធាថៃ៕