Home Blog Page 25

Xiao Zhan គ្រោងថតភាពយន្តថ្មីចំនួនពីរចំពេលទីផ្សារភាពយន្តចិនមានការធ្លាក់ចុះ

0

Xiao Zhan កំពុងក្លាយជាតារាម្នាក់ក្នុងចំណោមតារាដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងវិស័យកម្សាន្តចិន បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងគម្រោងរឿងភាគធំៗពីរនាពេលខាងមុខ ទោះបីជាស្ថានភាពទីផ្សាររឿងភាគចិនបច្ចុប្បន្នមានការធ្លាក់ចុះក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC6XrKgH4pEO2TZxXfn7TcF_YYzwA9fVOn-39jHKksx8LP1TVfnEwjreg1-joqod6pmQ6aiJ43nv7QNiKKa9Lafo2rjoLOUZ6CUZ01Kd4ZT4M-ODjzpm1CvzmLhU-0UNfX1_NRNNqh0iGe_flmoJhOJ7jTOm0J1wnxq0xjIgEwhIqoIAM7hx-IjLMVwbY/s2048/image_2026-05-12_11-04-14.png

ថ្ងៃទី១១ ខែឧសភា Youku បានបញ្ជាក់ជាផ្លូវការអំពីការដាក់ឱ្យដំណើរការ «The Legend of Zang Hai 2» នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ខ្លួន។ រឿងភាគនេះបានឡើងដល់កំពូលនៃចំណាត់ថ្នាក់ស្វែងរកនៅលើតារាងកម្សាន្តចិនយ៉ាងឆាប់រហ័ស ទោះបីជាវាស្ថិតនៅដំណាក់កាលផ្ទាំងរូបភាពគំនិតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6U7NFFS0eT75zINSLygRj70gltB30YvuULF2WiQSF1-OR-diYC3JsB-mHYe5qi7ZS9W0My74R9cV3N-TgKmPeNJWdCM__Jaqzh0jftE6wTuChyphenhyphenOJSR1Ruu9pTYAIIRU8hoG9iuXW-43koyr_W7ZhqI2VzuNip6d7t6vFyudpwZ9Iq4qJqJp5uz-sAjYE/s2048/image_2026-05-12_11-04-09.png

យោងតាមស្ថិតិដែលបានចែករំលែកនៅលើបណ្តាញសង្គម ពាក្យគន្លឹះដែលទាក់ទងនឹង «The Legend of Zang Hai 2» មានអ្នកចូលមើលជាង ១០០ លានដង ការពិភាក្សាជាង ១៣៣,០០០ដង និងការប្រាស្រ័យទាក់ទងគ្នារាប់រយរាប់ពាន់ដងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ ជាពិសេស គម្រោងនេះមិនទាន់បានចាប់ផ្តើមថតនៅឡើយទេ មិនទាន់បានប្រកាសពីតួសម្តែងជាផ្លូវការ និងមិនទាន់បានចេញផ្សាយឈុតខ្លីៗដំបូងរបស់ខ្លួននៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPRC6a1JX7-bWpunN-g-WVB_1fPPFvVjoBELhNN_Egzg-OnfYVOJCfsEslTv0PcuF-UGdk8RzVzw7wh4WPdJT9NaP9EHvrJGQxmWQpnHSNDa9nj_SEyGakhHyHUdIN7ETdXvs1wGN0RKQVJjuYX-QF77jfjeOXVIK9DU5x3kV-Y3If-wtbLhh87hAluIs/s2048/image_2026-05-12_11-04-11%20(2).png
ព័ត៌មានដែលថា វគ្គទី២ ត្រូវបានចុះបញ្ជីជាខ្សែភាពយន្តសំខាន់ប្រចាំឆ្នាំ ២០២៦ នៅលើ Youku បានបង្កឱ្យមានការពិភាក្សាយ៉ាងរស់រវើកក្នុងចំណោមអ្នកចូលចិត្តភាពយន្តអំពីលទ្ធភាពនៃការជួបជុំគ្នាឡើងវិញនៃតួសម្តែង និងក្រុមការងារដើម។ អ្នកទស្សនាជាច្រើនជឿថាភាពទាក់ទាញដ៏ធំធេងរបស់គម្រោងនេះកើតចេញពីភាពជោគជ័យពីមុននៃវគ្គទីមួយ និងប្រជាប្រិយភាពរបស់ Xiao Zhan។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkTDDPGPsvsCmnu4hyphenhyphenHvK17OePIDvXkcJfPpT3Xh3GmR6GBR_3nNlIffAvPn36ebphzYeOdcJ9l2l30-fGskkDNE9aeolwgDZKlwEC7892cnuF8rNq0vFFd9M1BSK6EEefnmx0E9ntIXWrL8aRbHsihShQ2E3sRQtCsjcG4pSF0h8IoG_M8Pwnv8Z49EU/s1620/image_2026-05-12_11-04-11.png
រួមជាមួយនឹងរឿង «The Legend of Zang Hai2» តារាសម្ដែងរូបនេះក៏បានប្រកាសថ្មីៗនេះអំពីគម្រោងមួយដែលមានចំណងជើងជាបណ្តោះអាសន្នថា «Unlimited Espionage» ជារឿងភាគចារកម្មដែលដឹកនាំដោយ Zhang Kaizhou។ នៅក្នុងខ្សែភាពយន្តនេះ Xiao Zhan ដើរតួជាភ្នាក់ងារសម្ងាត់ម្នាក់នៅក្នុងក្រសួងការពារជាតិក្នុងឆ្នាំ ១៩៤៨។ បន្ទាប់ពីបណ្តាញស៊ើបការណ៍សម្ងាត់របស់ខ្លួនត្រូវបានលាតត្រដាង តួអង្គនេះបានចាប់ផ្តើមបេសកកម្មដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់ ដើម្បីការពារសមមិត្ត និងបន្តប្រតិបត្តិការសម្ងាត់របស់ខ្លួន។

ការបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងគម្រោងធំៗពីរដែលមានប្រធានបទផ្សេងៗគ្នាបានជួយ Xiao Zhan រក្សាបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើអ៊ីនធឺណិត។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា តារាសម្ដែងរូបនេះមានគុណសម្បត្តិគួរឱ្យកត់សម្គាល់ទាក់ទងនឹងភាពទាក់ទាញផ្នែកពាណិជ្ជកម្ម និងសមត្ថភាពក្នុងការបង្កើតភាពរំភើបសម្រាប់គម្រោងទាំងនោះតាំងពីដំណាក់កាលប្រកាសដំបូង៕

ថៃ នរៈបណ្ឌិត Cover បទរបស់ Bruno Mars កំពុងទាញការចាប់អារម្មណ៍ពីទស្សនិកជន

0

ថៃ នរៈបណ្ឌិត ដែលជាបងប្រុសរបស់ ហ្វីយ៉ាតា និងជាអតីតបេក្ខជននៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៥ និងជាជាងគំនូរម្នាក់បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកបាន Cover បទថ្មីរបស់តារាចម្រៀងអាម៉េរិក Bruno Mars។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHAyRd5GdqEArVlQ93ZXOHvYh14M1hFGcF-TtCgJnyMN5EnXB-h1F8XnnSv_3TPbp5LVUFu5JIpxWzHazI8_f1IsbxI0-_S8fFVbESXGJ9_tL9zm2ri3FqehnbQQXGe6TfPEg_9lp4s0QKlvQ_ryw_X47cTehAr5iA5bxRvTMXqQi5Dv2lbBOoKUEP2xs/s2048/image_2026-05-12_09-41-37%20(2).png

«Risk It All» គឺជាបទថ្មីនៅក្នុងអាល់ប៊ុម «The Romantic» របស់តារាចម្រៀង Bruno Mars ដែលបានចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៦ កាលពីកន្លងមកនេះ។ បទនេះគឺជាបទចម្រៀងស្នេហាមួយដែល Bruno Mars និយាយថាលោកនឹងប្រថុយប្រថានគ្រប់យ៉ាងដើម្បីនៅជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvep7LcMb036kdrPwc7HMqu4qwdzGKEowfceovahaWi_gGUoAcGaUg5arLoabZc9MNjVThcU8diBk9TQE-wxb0PxWuWq-UilRDDlcQpggEADO33pjbnUpdkw_I8WrQX-cRR-IMO7NCvEPhxsTG5qLuOFBX8pxrmfZWQv8P7cjCxYVIGNQQACve37316c/s1165/image_2026-05-12_09-41-37.png

អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នោះគឺថាថ្មីៗនេះ នរៈបណ្ឌិត ដែលត្រូវជាបងប្រុស ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាន Cover បទខាងលើនេះបានយ៉ាងល្អនិងពីរោះទោះបីជាបទរបស់តារាចម្រៀងអាម៉េរិករូបនេះមានតុងខ្ពស់យ៉ាងណាក៏ដោយ។ នៅយប់ថ្ងៃទី១១ ខែឧសភា លោក នរៈបណ្ឌិតបានទម្លាក់បទ Cover «Risk It All» ដែលមានរយៈពេលជិត២នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQiszzhvkHFNl7nGa9fN5yMsWqkjlA7BJhVunig6k9vNf6MGatAayvTqHeS7P8h0aDdUMC9gPEmYG1_lQ5PEobp-MW3TUh39YTzVlKXnkgdD-R_hTD5lDMruaGXiGfjCOSlMaVe33ALQYqKDB2qFiFS9LrujBuF37s63LAkpMb9Fx4UDJ_kWfF7cz_WGg/s2048/image_2026-05-12_09-41-39.png
ទោះបីជាមិនស្ថិតនៅក្នុងបន្ទប់ស្ទូឌីយ៉ូក្តីប៉ុន្តែសំឡេងរបស់ នរៈបណ្ឌិត មានការទទួលស្គាល់ពីមនុស្សជាច្រើនដោយសរសើរថាលោកច្រៀងពីរោះ។ ក្នុងនោះប្អូនស្រីរបស់លោកគឺ ហ្វីយ៉ាតា ក៏បានបង្ហាញការគាំទ្រមកកាន់លោកផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyLqJX-RJNcYjI70NKF2vt77GqYy8x6Zg5sXyye_bTkETUsLZWcxoY_wZb5EzFzyNfh8QO44-2r-kOyNUk42BY-oQzMflt4TVkaFyW6dyispn0hxWKb7keXiLRw6x39dnmWNPwm7RzwP2QWJ5wnJTsd1m0uqpZArriImN25GELfVMSzZDewWl1u5u8F2o/s2048/image_2026-05-12_09-41-40%20(2).png

ចាប់តាំងពីបញ្ចប់ការប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៥មករូបលោកបានចេញបទចម្រៀងផ្ទាល់ខ្លួនដូចជា «ដង្ហើមស្នេហ៍» និង «First Love » និងមានការសហការជាមួយនឹង ហ្វីយ៉ាតា មានចំណងជើងថា «ខ្មែរចាំឱ្យបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uWMzHMokITiF-cDR-cAFpdHG2iyNCbAylcFZ9JUZA5RTP5rMAGm4Lv3-EjuMUBvZB1DjhhzhCPfPq9mod7Yf3XSpgqWG0s83K6B8YBABdsrxLA_qBJ8wnpUGmobUvx8Xj5hMyvgRV08qLTG04peniKUKW6998ZEeWR3RvBJapWukClXzzRkmVfb_TDU/s2048/image_2026-05-12_09-41-40.png

ក្រៅពីមានរូបរាងសង្ហា និងបកស្រាយបទចម្រៀងបានទាំងភាសាខ្មែរនិងអង់គ្លេស ថៃ នរៈបណ្ឌិត បានធ្វើឱ្យមហាជនស្គាល់តាមរយៈទឹកដៃដ៏ល្អរបស់លោកគឺជាជាងគំនូរម្នាក់ដែលធ្លាប់គូររូបតារាល្បីៗជាច្រើនសូម្បីតែម្តាយរបស់ Beyoncé ក៏ចាប់អារម្មណ៍ស្នាដៃរបស់លោកផងដែរ៕

មីយ៉ាន់ម៉ារិះគ.ន់អាស៊ានថាប្រកាន់បក្ខពួក ព្រោះមេដឹកនាំខ្លួនមិនត្រូវបានស្វាគមន៍នៅក្នុងកិច្ចប្រជុំកំពូល

0

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់សមាគមន៍អាស៊ានដោយបើកចំហថាមានការរើសអើង និងចោទប្រកាន់សមាជិកទាំងអស់របស់អាស៊ានថាបក្ខពួកនិយម បន្ទាប់ពីមេដឹកនាំរបស់ខ្លួនត្រូវបានអាស៊ានហាមប្រាមមិនឲ្យចូលរួមពីកិច្ចប្រជុំកម្រិតខ្ពស់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងសេប៊ូ បើទោះមីយ៉ាន់ម៉ាមានការបោះឆ្នោត និងជ្រើសរើសរដ្ឋាភិបាលស៊ីវិលថ្មីហើយក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKm3IsFzKT_MmqkE2aofSpACAfKBi1-i_CKpJ_9kYMCfeETfnZVIfNHc03XZXReUVbID0T8BYs7cf_M9oAbcn5cmOAiZ1exFsHG7Ga8lDbQ8RiRc7S7CL_Jra_NAY_cC7NlidvWoujHZ-MCKTdfY-d8F7ePKJlrmyDRTCoojys0DwlI99A83TAy3kB4OI/s1280/photo_2026-05-11_16-26-40%20(2).jpg
យោងសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា មីយ៉ាន់ម៉ាបានអះអាងពីការទទួលរងនូវចំណាត់ការរើសអើងពីសំណាក់ប្លុកអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុនបានបង្ហាញឲ្យឃើញថា អាស៊ាននៅបន្តរក្សាទុកប្រទេសមីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅដដែល ទោះការដឹកនាំនៃរបបយោធាត្រូវបានកន្លងផុតក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzSQ1VVkTbtI5FN6QL-mWNh1MZT76R8idIUKchHTv_dq6gS-6tSxfII9Lz0Wr881WkqoaoV1W4pzh2ctRKPgcQK89d4nCsI04wGhHSjaBrf855y04UZ_z0E3jGVTieqzNp91Rw8Ju5dh4oVDayXOLhI_2grxg3xe1ozRSSc4JmEuS51ZhXRnawgK_HXlY/s1280/photo_2026-05-11_16-26-40%20(5).jpg

សូមជម្រាបថា អាស៊ានបានដាក់បម្រាមមិនឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូល ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី ហើយចាប់ឃុំខ្លួនលោកស្រី និងបង្កឱ្យផ្ទុះជាសង្រ្គាមស៉ីវិល មកទល់សព្វថ្ងៃ។
ក្រោយអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល៥ឆ្នាំ របបសឹកបានរៀបចំការបោះឆ្នោតសកល ដែលត្រូវបានរឹតត្បិតជាខ្លាំង ហើយជាលទ្ធផលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីដើមឆ្នាំនេះ និងកាលពីខែមុន អតីតប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានឡើងកាន់តំណែងជាប្រធានាធិបតីស៉ីវិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikH3EmW04j_cd9rkQGW_RF3m5Z_jZbxK9xpp518U18WIQwtZtpUSVF3cW4XNJv_gAEHk3giE2jh7X1_NMM_ONGTYUxgUql124ajLxcOic__rmIO_qupU5iEFjNmRxpAgC3ZJ56n4Z-avfqYoCLKL53wuHyZHFam2rYcMWIUsLjPqXDVBCgUj8brzzo1QI/s1280/photo_2026-05-11_16-26-40.jpg

នៅឯកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានលើកឡើងថា វាហាក់ដូចជាគ្នាវឌ្ឍនភាពអ្វីទាល់តែសោះនៅមីយ៉ាន់ម៉ា។ ជាការឆ្លើយតប ក្រសួងការបរទេសមីយ៉ាន់ម៉ា នាពេលនេះ បានចេញសេចក្តីថ្លែងការណ៍ថា វាមិនដូច្នោះទេ ផ្ទុយទៅវិញការវិវត្តវិជ្ជមានបាននិងកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកអាស៊ានភាគច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRwbYE-OtAGR-BNhaTA7ewG7mMpRcnLCJX_lzlzKg2tx5WGS88UJoBR84G8fSvq_pouXDnTLSEVLVf98nY4rpzz2MYSDsBSnj2Nzk4yQHuKMUlwZDA_RYPsdLKF59o7EhonznRN4LOglejo3LLnQsfz2Ane8G2JmDKLpQ-9900snk4uH1uxrQ_gLTDhxg/s1280/photo_2026-05-11_16-26-40%20(4).jpg

យ៉ាងណាមិញ មីយ៉ាន់ម៉ាបានបន្ថែមថា «ទោះបែបនេះក្តី មានការសង្កេតឃើញថា រដ្ឋជាសមាជិកមួយចំនួនតូច បន្តរក្សាការរឹតត្បិត ចំណាត់ការរើសអើង និងការហាមរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញពីការចូលរួមតំណាងដោយស្មើភាព»។ ក្នុងកិច្ចប្រជុំនៅហ្វីលីពីន រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា មីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអាចត្រឡប់មកអង្គុយនៅតុប្រជុំវិញទេ ដោយសារតែការប្រព្រឹត្តអំពើឃោរឃៅ ចំពោះពលរដ្ឋខ្លួនឯង នៅតែកំពុងបន្តកើតមាន។ ប្រទេសដូចជាឥណ្ឌូណេស៉ី ព្រមទាំងសិង្ហបុរី ដែលនឹងក្លាយជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ ត្រូវបានជឿថា ប្រកាន់ជំហរដូចម៉ាឡេស៉ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlVbbFUOykpx1p1j7iZ847RBgqiTjytAd8trK7OlGNkK1CB-hUHa6ggMYkNAzq4OyyxSjGvXt2MJZ0drEtCXSG2HLEM5kYDRKazeGpqCHxLRSgDbU_rwjNNY-taWCyaw6LlowmkXMijz_VTr4aU2ew9G_gH57QYI-5Rf5bXCMU29bG9tR3LBrRKL3t-Hs/s670/photo_2026-05-11_16-26-40%20(3).jpg

ក្រសួងការបរទេសមីយ៉ាន់ម៉ា បានលើកឡើងដូច្នេះថា «ការធ្វើប្រាស្រ័យទាក់ទងមិនមានលក្ខណៈស្ថាបនា ជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា នឹងជាការពង្រើយកន្តើយចំពោះឆន្ទៈស្មោះត្រង់របស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ រយៈពេល៥ឆ្នាំមកនេះ ទោះប្រឈមទង្វើមិនស្មើភាពចេញមកពីគោលជំហររបស់រដ្ឋសមាជិកអាស៊ានមួយចំនួនក៏ដោយ មីយ៉ាន់ម៉ាបានព្យាយាមអត់ធ្មត់។ គួរបញ្ជាក់ថា ដោយមិនបានលើកឡើងឈ្មោះប្រទេសណាមួយចំៗ មីយ៉ាន់ម៉ាក៏បានចោទប្រកាន់ប្រទេសមួយចំនួន អំពីទង្វើលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការរិះគន់និងការដាក់សម្ពាធផងដែរ៕

ត្រីបាឡែនអាចប្រឈមនឹងការផុតពូជឆាប់ៗ បើសង្រ្គាមនៅមជ្ឈិមបូព៌ានៅតែបន្ត

0

អ្នកវិទ្យាសាស្រ្តបានព្រ.មានថា ជីវិតរបស់សត្វត្រីបាឡែនដែលរស់នៅក្នុងសមុទ្រអាហ្វ្រិកខាងត្បូងកំពុងប្រឈមនឹងការគំរា.មកំ.ហែង ហើយអាចឈានដល់ការផុតពូជឆាប់រហ័សជាងការរំពឹងទុក ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ការគំរា.មកំ.ហែងទាំងនោះត្រូវបានគេរកឃើញថា មានចាប់តាំងពីរំខានដោយសម្លេងខ្លាំងៗ រហូតដល់ការប៉ះទង្គិចដោយផ្ទាល់រវាងត្រីបាឡែន និងកប៉ាល់, គ្រាប់បែក ឬមីនក្រោមទឹក ដែលនឹងធ្វើឲ្យពួកវាងា.ប់ ឬរបួស ហើយចាកចេញទៅរស់នៅតំបន់ផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNn7BaNrdsJAqOs8kJ4RjDlI7CIZ2tbSpFu9QvPalzyek650ushqrcuHc_jiijkFzd3TbZfCyueVV4Lq9qqAPJf99QYXhkiknJzuftVblOnUGRjwyFqHW5qaBxLXUjmXqodGf6bnG3S_rbv68wc6y3WfX5lv8atrUcNotm1yGhzL7QVoIZVUbAr1mNCEc/s1280/photo_2026-05-12_09-38-12%20(3).jpg

យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារ ទី១២ ខែឧសភា ការប៉ះទង្គិចគ្នារវាងត្រីបាឡែន និងកប៉ាល់នៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសអាហ្វ្រិកខាងត្បូងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបណ្តាលមកពីការផ្លាស់ប្តូរផ្លូវដឹកជញ្ជូនដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ ក្រៅពីកប៉ាល់ផ្លាស់ផ្ដូរទិសដៅ សម្លេងបំផ្ទុះខ្លាំងដែលលាន់លឺដល់ក្រោមទឹក និងសកម្មភាពកងទ័ពជើងទឹកកើនឡើង ក៏កំពុងផ្លាស់ប្តូរលក្ខខណ្ឌនៅក្នុងតំបន់ខ្លះនៃមហាសមុទ្រឥណ្ឌា និងអាត្លង់ទិក ជាកន្លែងដែលត្រីបាឡែនជាធម្មតាធ្វើដំណើរឆ្លងកាត់ រកចំណី និងធ្វើទំនាក់ទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSBX_nflgdDVd-gvgeJgohpCOo6pjNOjvhia4Pn_VKRMk9GHPaS5uoohc76XyB_JAwi2rAGq9_QqsWYA8X-U_jMPP_O2mjuRV1tHosiuX3jJXF3CnpwwQOvuYosR6FbOVRRjaF2GddsPZjXn5AQWkoW5FuPS7ODMjl8nSfpHQJp4UxQ_BEvioiPISJ7Q/s500/photo_2026-05-12_09-38-12%20(2).jpg

អ្នកជំនាញខាងជីវិតនៅក្នុងសមុទ្របានពន្យល់ថា ត្រីបាឡែនពឹងផ្អែកយ៉ាងខ្លាំងទៅលើសំឡេងដើម្បីរុករក ស្វែងរកអាហារ និងរក្សាទំនាក់ទំនងជាមួយគ្នីគ្នារបស់ពួកគេ ដូចន្នេះប្រសិនបើមានសំឡេងខ្លាំងៗពីកប៉ាល់ និងការផ្ទុះក្រោមទឹកញឹកញាប់ពេក អាចធ្វើឱ្យត្រីបាឡែនតានតឹង ឬថប់បារម្ភ ដែលជួនកាលបណ្តាលឱ្យពួកវាវង្វេងស្មារតី ចាកចេញពីតំបន់ និងថែមប៉ះពាល់ដល់ការបង្កាត់ពូជផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUH_Hzhg10-REGYxJiBDUM53_6XuyC8F64s8RNcelL-IDRaUD5Rk14kMwaOS7hwZrvluFdPYnrG811QIPtXS3dvN_YZNCx2TsD11FGUWe1rI4-xJ6VFC_AGk14IlWpzeV5tJmUYDwqfjKmVZFnJTV3bOV2Npk9iHEZvNctIoGDsv73vImam8xKu91Bm5s/s770/photo_2026-05-12_09-38-13.jpg
សូមជម្រាបថា តំបន់មជ្ឈិមបូព៌ាដែលរួមមានសមុទ្រអារ៉ាប់ សមុទ្រក្រហម និងឈូងសមុទ្រពែក្ស គឺជាជម្រកនៃរបស់សត្វបាឡែនជាច្រើនប្រភេទ។ វាជាផ្ទះដែលធ្លាប់តែមានសុវត្ថិភាពរបស់សត្វបាឡែនខ្នងគមអារ៉ាប់ ជាប្រភេទបាឡែនដ៏កម្របំផុតនៅលើពិភពលោក (សេសសល់តិចជាង ១០០ ក្បាល)។ ក្រៅពីនេះវាក៏មាននៅវត្តមានរបស់ត្រីបាឡែនខៀវ ដែលមានទំហំធំបំផុតនៅលើលោក, ត្រីបាឡែន Bryde, ត្រីបាឡែន Omura និងត្រីបាឡែន Sperm Whale ដែលប្រមាញ់មឹកយក្សជាអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHEglH5w-kdvtPdPdHfQugg0JvKjN1hDYw1z99ccxnfZ11riU_O8TIj9-xWPIFTrz19d62hy9b-TZ-xLms_QiHxLWkV6pf2xh7Y4V2c8Nkifo0rmvVhlgNe_6DdHPvfAzB7dU6Jr6ObN-EqkbBnkjktnz15J5Z7BYZrf5M2h1scB-Xi4AGdgmCKuHyo8/s836/photo_2026-05-12_09-38-12.jpg

បច្ចុប្បន្នបើទោះជាការងាប់របស់ត្រីបាឡែនទាំងនេះមិនទាន់ត្រូវបានរាយការណ៍ថាមានច្រើនខ្លាំងក៏ពិតមែន ប៉ុន្តែការប៉ះទង្គិចបន្តិចម្ដងៗ ស្របពេលដែលជម្លោះចេះតែអូសបន្លាយទៅមុខក្នុងពេលកាន់តែយូរ នោះចំនួននៃការបាត់បង់នឹងកាន់តែកើនឡើង។ ទាំងនេះបានបង្ហាញថា សង្រ្គាមមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់មនុស្សតែមួយមុខនោះទេ សូម្បីតែជីវិតសត្វដែលមិនដឹងអ្វីក៏ត្រូវទទួលរងការគំរាមកំហែងផងដែរ៕

អ៊ិន លក្ខិណា វៃឆ្លាតខ្លាំងក្នុងការជូនកាដូទៅកាន់ CEO Miss Cosmo

0

បវរកញ្ញា អ៊ិន លក្ខិណា បានធ្វើឱ្យទស្សនិកជនសរសើរនាងថាជាមនុស្សវៃឆ្លាតក្នុងការជូនកាដូជាវត្ថុអនុស្សាវរីយ៍អំពីអត្តសញ្ញាណជាតិខ្មែរទៅកាន់លោក Trần Việt Bảo Hoàng ហៅ Henry ដែលជានាយកប្រតិបត្តិក្នុងកម្មវិធី Miss Cosmo ។ CEO រូបនេះបានបង្ហាញការសប្បាយចិត្តនិងទទួលយកកាដូពី លក្ខិណា ដោយអំណរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTB4X9bs2z5jlXjL6ZZY_08pBciMCe9vO5bUpa_bftbKiv4uYpaY0dlCUp8FY46q12ZgtU3IbJIfGKYtR3Mox54-zt85tVUjHc2AdmapoIrFyXs8BULCUCT0p6Sj_Ldd6YXaQ6X465faowD4OfNT8UhcBSiBfnU0A9RWngCu3KtZi4FYIZ4VUVtCyfOU/s1764/image_2026-05-12_08-50-35.png

អ្នកតាមដានវិស័យបវរកញ្ញាអាចនឹងស្គាល់លោក Henry មិនខានទោះបីជាលោកទើបតែកាន់កាប់កម្មវិធីបវរកញ្ញាក្តីប៉ុន្តែប្រជាប្រិយភាពរបស់លោកទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់។ ការចាប់អារម្មណ៍នេះដោយសារតែលោក Henry មានរូបរាងសង្ហា មានមន្តស្នេហ៍ ខណៈដែលកម្មវិធី Miss Cosmo កំពុងដំណើរការបានយ៉ាងល្អទោះបីជាទើបចាប់ផ្តើមបានតិចឆ្នាំក្តី។ បើនិយាយពី CEO រូបនេះវិញធ្លាប់មកប្រទេសកម្ពុជាយើងជាច្រើនដងមកហើយនិងមានទំនាក់ទំនងល្អជាមួយនឹងបវរកញ្ញា អ៊ិន លក្ខិណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkhJ_md0nN7l0xSMFnQrsjw_Sh0uQoEtnBsjQVy2EyXKUhPCvG1I7-OeoUDCuxgrQ4Cm_Y90bx8TdLott8FPSQvaqqdytpTlnPznpULl8nJzGxOK4yBHk1nbfCV4LqtOhqmz02nC5laY_PPBCQ-4IZE1DU2nnpSnW7uhAe8LP2sdX4suZoFqyHjHivwGs/s1576/image_2026-05-12_08-50-39.png

Miss Cosmo Cambodia 2024 តែងតែចាត់ទុកលោក Henry ជាមេដែលល្អនិងមើលថែយកចិត្តទុកដាក់ចំពោះនាងចំណែកឯទស្សនិកជនក៏មើលឃើញថាលោកពេញចិត្តនិងចូលចិត្តលក្ខិណាដូចគ្នា។ ក្នុងពេលលោក Henry មកបំពេញការងារនៅប្រទេសកម្ពុជានាពេលថ្មីៗនេះ លក្ខិណា បានបង្ហាញពីសារឆ្លើយឆ្លងដែលលោកសួរនាំនាងថាចូលរួមកម្មវិធីដែរឬអត់ ខណៈអ្នកទាំងពីរក៏បានជួបគ្នានៅក្នុងកម្មវិធីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPYOR_wh502a-uWse8BUveiWn71R_MvOg5jZFLza7YwBbNFjH8yKePpY7eq5tM0XeZYl_AQD8_-803MMQcUiCEA5TOh_9q2V18eNX4lgh0WvIJCzasdG43SkdGnhP2-yCZz5kz9SSg8XrfTqv3OQujKJawwDRshxPEHZlApJdENVttBg3QNoSF_rQZuk/s1656/image_2026-05-12_08-50-37.png
ក្នុងពេលជួបជាមួយនឹងលោក Henry លើកនេះ អ៊ិន លក្ខិណា មានភាពវៃឆ្លាតយ៉ាងខ្លាំងនៅក្នុងការជូនកាដូទៅកាន់ CEO រូបនេះ។ កាដូដែល លក្ខិណា ជូនលោក Henry គឺជាវត្ថុអនុស្សាវរីយ៍ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរមានទាំងទង់ជាតិសាសនា ព្រះមហាក្សត្រ រូបប្រាសាទនានា ដូចជាប្រាសាទតាក្របី ព្រះវិហារ ប្រាសាទអង្គរវត្ត របាំអប្សរា ចាប៉ីដងវែង និងរូបតំណាងខេត្តជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0xHjRjdeCmYcrc1dcsrIERDhElzzXFtPP4nSuwrjyBSUz5y9jK9ADRo3HOhLIcMBs7X3RCqbsc-dsqu9yW3Vkt2UenJMAH-owcPD9pf6sN-DcNOqXg3GO1aCj5UZvu70zeqZdKeXzw_Bfks_-4LEwFAfZRtz7q2st9jEVkmFXnWzvzZBp2AgFO_zmtQU/s1566/image_2026-05-12_08-50-38.png

ភាពវៃឆ្លាតរបស់ លក្ខិណា បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមសរសើរនាងយ៉ាងខ្លាំងនិងថា លក្ខិណា ជាធនធានល្អនៅក្នុងសង្គម។ គួរបញ្ជាក់ផងដែរថា អ៊ិន លក្ខិណា គ្រោងនឹងទៅចូលរួមកម្មវិធី Fashion Show នៅឯប្រទេសវៀតណាមនាថ្ងៃទី១២ ខែឧសភា នេះ៕

Angelina Julie កំពុងដាក់លក់ភូមិគ្រឹះតម្លៃជាង៣០លានដុល្លារនៅអាមេរិក មកចាប់ផ្ដើមជីវិតថ្មីលើទឹកដីកម្ពុជា

0

មានផ្ទះធំទ្រនំខ្ពស់ មានលុយចាយមិនអស់ ក៏មិនប្រាកដថាជីវិតមានក្ដីសុខ! ថ្មីៗនេះតារាហូលីវូដដ៏ល្បី លោកស្រី Angelina Julie ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ជីវិត តាមរយៈការដាក់លក់ភូមិគ្រឹះដ៏ធំស្កឹមស្កៃតម្លៃជាង 30 លានដុល្លារនៅ L.A សហរដ្ឋអាមេរិក ដើម្បីចំណាយពេលរស់នៅលើទឹកដីថ្មីដែលគេសន្និដ្ឋានថាអាចជាប្រទេសកម្ពុជា ដ្បិតតារាស្រីរូបនេះតែងលើកយកពីឈ្មោះរបស់កម្ពុជាដាក់ក្នុងផែនការជីវិតរបស់នាងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi32H8HYUofk0nw5wlNAlP_N08sM1yCLnCE_6Wh23qPPJT_w_Wt4fOv8R8azrwvA1YF-388nCEn59FlKISFzTXcrYtcj3_0Rn2kL4kl25j0cIrT4qV3hsaBkP7TngCDq1HWMlBMzidw9bFKUUZ4tqN56ghfzLTrx2wldifA3uD71NcyL1anZ0VGO3xIUNo/s1024/photo_2026-05-12_10-19-29.jpg

យោងតាមអត្ថបទព័ត៌មានរបស់ទស្សនាដ្តី People កាលពីសប្ដាហ៍មុនបានឲ្យដឹងថា លោកស្រី Angelina Jolie បានដាក់លក់វីឡាដ៏ប្រណីតរបស់នាងនៅទីក្រុង Los Angeles ក្នុងតម្លៃ ២៩,៨៥ លានដុល្លារ ដោយគ្រោងនឹងផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកជីវិតដ៏សុខសាន្តមួយ ជាមួយក្រុមគ្រួសារ ក្រោយកូនពៅរបស់នាងឈានចូលវ័យ ១៨ ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8MUuKQyapduEIEGpGmRc4p8d6dtFYC8L-es4pw5ZMUAvkXTIn-yVo9OrpZoqTBw8S53tsnDtfnu-YFBQanTIePrZoxWvfBQlnJPfpLPr3Kn88_xOdUO-tbEMmDINnMPEbIGXZhotV9N-IWg8IfqRfAWlNl5mMgTpoV3HWi9npv4R3xiwrIYbs9oqmDxw/s640/photo_2026-05-12_10-19-51.jpg

អចលនទ្រព្យដែល Jolie កំពុងដាក់លក់នេះគឺ ជាសំណង់ប្រវត្តិសាស្រ្តមួយដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1913 មានទំហំ 1,022 ម៉ែត្រការ៉េ ហើយត្រូវបានគេរាយការណ៍ថាមានបន្ទប់គេង ៦ បន្ទប់ទឹកចំនួន១០ និងបន្ទប់ក្រោមដីចមួយ។ ភូមិគ្រឹះនេះ Angelina Jolie ទិញក្នុងឆ្នាំ 2017 ជាមួយតម្លៃ 24.5 លានដុល្លារ ក្រោយលែងលះជាមួយអតីតស្វាមី Brad Pitt។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAEm2iHxG3SUYTFwjbTGjbTc9m6cBU0Ttuc_sOJmd50VaQ2lG5I7pLZgIdecao1iFy2XmFv8kN5hCZyr-GQAofbnPiwu3ZrEX3BJS-xU22IjBg-IajakBab1p7uhQFQki_mq-kWw4E90NbXzXZnT7WtxkK-XmNDKz2Uq8fR1ht_-b4-DUaPe_c7aM2uvs/s1000/photo_2026-05-11_11-32-50.jpg

    ទោះជាយ៉ាងណាក៏ដោយជីវិតពិតមិនដូចក្នុងរឿងនិទានឡើយ ការរស់នៅក្នុងផ្ទះដ៏ធំមួយនោះពុំមែនជាជីវិតដែល Jolie ចង់បានឡើយ។ នៅក្នុងបទសម្ភាសន៍មួយចំនួន Jolie ធ្លាប់បាននិយាយថា កាលដែលរស់នៅ L.A ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាការបង្ខំចិត្ត ក៏ព្រោះតែវាស្ថិតកិច្ចព្រមព្រៀងលែងលះដែលតម្រូវឱ្យនាងស្នាក់នៅជិតអតីតស្វាមី ដើម្បីងាយស្រួលក្នុងការមើលថែទាំកូនៗ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPtU2HRRiiCryul2sYKIRgRHMiT4tGSb32pv-i7NEyo8pQ1TMTD-aFA_nlEs-CDLBmadCfl_KccMzGjByyXiHVJsjFDoJjnrnu4m2csy5NBRAyflliNVhWIGHUs0NAyrzoFMUnvbe-0qX-G8uRP_whArSW27INziiryzwPQsVf6Ytv6oM4w2gWREHHxPs/s1024/photo_2026-05-11_11-32-53.jpg
    ការសម្រេចចិត្តដាក់លក់ផ្ទះនៅពេលនេះ ធ្វើឡើងស្របពេលដែលកូនពៅភ្លោះទាំងពីររបស់នាង (Knox និង Vivienne) នឹងឈានចូលវ័យ ១៨ ឆ្នាំ នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ដែលនេះនឹងអនុញ្ញាតឱ្យនាងមានសេរីភាពពេញលេញក្នុងការចាកចេញពីសហរដ្ឋអាមេរិក ចាកចេញពីកន្លែងដែលផ្ដល់ឲ្យនាងនូវសម្ពាធផ្លូវចិត្ត និងបាត់បង់នូវសិទ្ធិសេរីភាពផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiua_6wPCHx1uq71I1ufuzO7nQHp0gB03277uLr8FZpALyM0jrclaAgZ_xiJBeGeB73YSx3B5zcZbAoOHyxd_-TOK_6wP_lU4yDnuiIwUwYj3WgHsU6fxLFKMFy3vLIEZ920IAgInGhPTtUCqlnfkNaCN1cVEqHZMfjlv8TpLAf3PPS-tMD1msKSNkgyBE/s1280/photo_2026-05-11_11-32-52.jpg

    ក្នុងបទសម្ភាសន៍ជាមួយ WSJ កាលពីលើកមុន Angelina Jolie ធ្លាប់បាននិយាយថា ក្រោយពីឈប់រស់នៅសហរដ្ឋអាមេរិក លោកស្រីចង់រស់នៅកន្លែងណាដែលមានភាពស្មោះត្រង់ និងសេរីភាពក្នុងការដើរហើរ ដែលកម្ពុជាគឺជាទីកន្លែងដែលលោកស្រីមានអារម្មណ៍ថាជា “ផ្ទះទីពីរ” ដ៏មានសេចក្តីសុខបំផុត។ កត្តាដែលសំខាន់ គឺកម្ពុជាជាស្រុកកំណើតរបស់កូនប្រុសច្បង Maddox ហើយលោកស្រីចង់ឱ្យកូនៗបានយល់ដឹងពីវប្បធម៌ និងឫសគល់របស់ពួកគេឱ្យកាន់តែស៊ីជម្រៅនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiezYT1XEMq0Ydhv2PaYkoakhcYuDLwkTV1SNQrAjfPvVZUdDOD6J-yUQEOipnWLbXoe7KqRJdd_O649X6ZZnYqtEjSis_UACc0iHSwB8g3Jf3q4VL08RfI6TlFRzEoS-AauX5k_ShtfiEOd5L0m7mUjDPB0yEGZ4kqouPYUdiBtmz11Kt6_ieOlnHSWLk/s1280/photo_2026-05-11_11-32-51.jpg

    សូមជម្រាបថា កាលពីដើមខែមេសា ឆ្នាំ២០២៦ លោកស្រី Angelina Jolie បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបសំណេះសំណាលគ្នាជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍របស់កម្ពុជាផងដែរ។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃគម្រោងរបស់លោកស្រីក្នុងការផ្លាស់ទីលំនៅមករស់នៅប្រទេសកម្ពុជា បន្ទាប់ពីការប្រកាសដាក់លក់វីឡារបស់នាងនៅសហរដ្ឋអាមេរិក៕

លោក Putin ថា សង្គ្រា.មជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ

0

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ថា សង្គ្រា.មជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ ដែលការលើកឡើងនេះបន្ទាប់លោកទើបតែប្រកាសរុស្ស៊ីត្រូវតែឈ្នះសង្គ្រា.មនៅអ៊ុយក្រែន ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា រុស្ស៊ីបង្ហាញសញ្ញាត្រៀមចរចា ហើយអ៊ុយក្រែនក៏ត្រៀមខ្លួនចរចាដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSy7TmwKRIFK67jN-AdrIJ_5uzK00hzh8-joBic8wLHYHZjeqV9e7jW419b_9jJXGU8FvAINeZWo8yfIaGhbflPkQvPMODTaTWrT35tvKxGets1HIXpihTvlE6NhVw0Zsj_7bPg__n_siF2uyBi4jUXJozyXy3F0cEtL422peoCCSuK_SGkgTqxlehdHc/s1100/photo_2026-05-12_10-17-20%20(2).jpg
ក្នុងអំឡុងពេលប្រារព្ធពិធីនៅទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែឧសភា ស្តីពី «ជ័យជម្នះរបស់សហភាពសូវៀតលើអាល្លឺម៉ង់កាលពីសង្គ្រាមលោក លើកទី២» ហើយការប្រារព្ធពិធីនេះដើម្បីរំលឹកដល់ពលរដ្ឋសូវៀតចំនួន២៧លាននាក់ស្លាប់ក្នុងសង្គ្រាមពេលនោះ ប្រធានាធិបតីរុស្ស៊ី លោក Putin និយាយថា រុស្ស៊ីត្រូវតែឈ្នះសង្គ្រាមនៅអ៊ុយក្រែន ហើយប៉ុន្មានម៉ោងក្រោយមកទៀត លោកក៏និយាយថា សង្គ្រាមជាមួយអ៊ុយក្រែនជិតដល់ទីបញ្ចប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje7xbnvEQeJ8aqMO3xvSAzCbzubtVfWYClyF0Dx02ssJ7B1MR-GD3fPn4cJ2x36ULl4QhUH3yYmMu_IzRkXkEUgupzrAfOj1gXdyW0WkAgel_m_g3aQcszSFe6RCz_F66wUqyyTQuEZMIpJ3Una0lMa4AREhQ2D14IWk3PqO-HKE04Y9x8rXiK5gE4Xlg/s1024/photo_2026-05-12_10-17-20.jpg
នៅចំពោះមុខអ្នកសារព័តមាន លោក Putin បាននិយាយពីស្ថានការណ៍សង្គ្រាមរវាងប្រទេសទាំងពីរកំពុងតែថមថយ ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងសន្តិសុខជាថ្មីនៅអឺរ៉ុប ហើយលោកបានសម្លឹងឃើញអតីតនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Gerhard Schroder គឺជាបុគ្គលគួរឱ្យទុកចិត្ត ជាជាងថ្នាក់ដឹកនាំអឺរ៉ុបបច្ចុប្បន្ន ។ ប៉ុន្តែអ្នកវិភាគចាត់ទុកសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាសង្គ្រាមអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរបំផុតនៅតំបន់អឺរ៉ុប បើគិតតាំងពីសង្គ្រាមលោកលើកទី២ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK-XyEI15GJi5eYFzZB94rCWHpEKJCobHMMaWYlvrbrQfT_Id09exerZt5vgIkfCMKp8F9T5ICkP2BPK6kyQUnGhVJrVsnHCcnxXm63M8GgaJb2k7a7f2kXnGgD58EoLAElPPUCVudNG0_eKJjiNlJTVswbqdnFcMFu6VJI55TPzFpqTfOOU0I-8jyzBU/s1160/photo_2026-05-12_10-17-22.jpg

    បើតាមមន្ត្រីវិមានក្រឹមឡាំង គឺការចរចាសន្តិភាពកន្លងមកដែលមានរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី Donald Trump ធ្វើជាអ្នកសម្របសម្រួលនោះ បានជាប់គាំង ។ បន្ទាប់មក លោក Putin ក៏បញ្ជាក់ម្តងហើយម្តងទៀត គឺរុស្ស៊ីនឹងបញ្ជាឱ្យកងទ័ពបើកប្រតិបត្តិការជាបន្តបន្ទាប់រហូតដល់សម្រេចគោលដៅទាំងអស់តាមអ្វីដែលរុស្ស៊ីចង់បាន ហើយលោកថែមទាំងស្តីបន្ទោសមេដឹកនាំបណ្តាប្រទេសលោកខាងលិចព្យាយាមអូសទាញអ៊ុយក្រែនឱ្យធ្លាក់ក្រោមឥទ្ធិពលរបស់សហភាពអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVx5y6xhWP7RiFr-Yx0vY7XhPI4Q0euqtYDTQM9Ae5FoHhyphenhyphencAawiILqqvlHtykZzeGImHXDm557hv2y7tleOoQQkeG-JTustUhKVt-bFWMMg3BbG_mGTKIh7zyFRT_NqvteilFCXebDjc3PJaarXmqOALTlekqdxZfVJLUaWdn2mXoTbRxvkL7cEwFNL8/s1280/photo_2026-05-12_10-17-21%20(2).jpg

    ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងពីលោក Putin ផ្តល់សញ្ញាត្រៀមខ្លួនសម្រាប់ការចរចាដោយផ្ទាល់ ហើយអ៊ុយក្រែនក៏ត្រៀមខ្លួនចរចាជាមួយរុស្ស៊ីដែរ យើងនឹងស្វែងរកការចរចាជាមួយគ្នាឱ្យបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPcOiTR1oTEFIKnD7MeR3q0l8SerWNRzwq8dVADMjxDAg0Whe6c6zS4P6DBTpmICqPlIQ7D-DHH3Y7OJJ_agsOHq4GOwq0TwzECjjsjlx-uNZ2iyUuPzpJAk21dMtj8oU6r508gfoVMwrxL5PyggCoddVXdTFN5ovrpBgfSE7TNVlwm_zPp1IbPnEmsbQ/s1024/photo_2026-05-12_10-17-21.jpg

    គួរបញ្ជាក់ថា រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ីជាមួយបណ្តាប្រទេសលោកខាងលិចខ្លាំងបំផុត និងការប៉ះពាល់ទំនាក់ទំនងនេះ គឺខ្លាំងជាងវិបត្តិមីស៊ីលនៅប្រទេសគុយបាកាលពីឆ្នាំ១៩៦២ ទៅទៀត ដែលពេលនោះ ពិភពលោកប្រឈមនឹងហានិភ័យដោយសារសង្គ្រាមនុយក្លេអ៊ែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPW8HzuKabFHaOaouwohYMbUwch51m8UWfS1x22v5EebramupZBowN5SfrgUstK0tasxnH0EB8v9FTZ0PjTy0koFsyz64zb5wawA_6qvVe4bGH-x7WXSsxqsI4rHFe_dqCawZlr5tCkm1faN-aDwDoRe8vmWUnEOuTD9uNjpJpq-a9zcsHS0NV_lUmG2I/s1280/photo_2026-05-12_10-17-21%20(3).jpg

    ទោះជាលោក Putin អះអាងសង្គ្រាមជិតបញ្ចប់ក៏ដោយ ប៉ុន្តែលោកនៅតែបញ្ជាក់ច្បាស់ពីការចរចាជាមួយប្រធានាធិបតីអ៊ុយក្រែននឹងកើតឡើង លុះត្រាតែអ៊ុយក្រែនយល់ព្រមតាមលក្ខខណ្ឌរបស់រុស្ស៊ីជាមុនសិន ។ បើតាមអ្នកវិភាគ នេះអាចជាយុទ្ធសាស្ត្រនយោបាយរបស់លោក Putin ដើម្បីកាត់បន្ថយសម្ពាធសេដ្ឋកិច្ច និងសង្គមនៅប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំ ៕

ឈុតថើបគ្នារវាង IU និង Byeon Woo Seok បង្កឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង

0

IU និង Byeon Woo Seok កំពុងគ្របដណ្ដប់ការពិភាក្សាតាមអ៊ីនធឺណិតម្តងទៀត បន្ទាប់ពីឈុតថើបគ្នាដ៏វែងរបស់ពួកគេក្នុងរឿង Perfect Crown បានបង្កឱ្យមានប្រតិកម្មចម្រុះពីអ្នកទស្សនា។ បើទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ រឿងភាគនេះនៅតែបន្តបំបែកកំណត់ត្រានៃការវាយតម្លៃរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH87NskQ7hiFqKpgNieoJG2tCUhH2TlDC2f8b_jwwvv8c0qIUaanZuk9dW0f-ZTrgD2oIcv9u2tnftQUhUl_ervJhpuOETYmq_juoQstCI6CtLuglxQTiaj1ZA4QOnJKvCu8P2EerJD8t4SSbk0yJ72MbjKN4Ok0wJttATuEvmkT-UqvBOWirSAEa2gAg/s1080/image_2026-05-11_15-28-57.png
យោងតាម Nielsen Korea នៅថ្ងៃទី១០ ខែឧសភា ភាគទី ១០ នៃរឿងភាគថ្ងៃសុក្រ-សៅរ៍របស់ MBC ទទួលបានចំណាត់ថ្នាក់ទូទាំងប្រទេសគួរឱ្យចាប់អារម្មណ៍ចំនួន ១៣.៣%។ តួលេខនេះគឺជាការកើនឡើងដ៏សំខាន់មួយពីចំណាត់ថ្នាក់ផ្ទាល់ខ្លួនមុនរបស់ភាគទី ៩ ចំនួន ១១.៧% ដែលអនុញ្ញាតឱ្យរឿងភាគនេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតថ្មីសម្រាប់រយៈពេលពីរថ្ងៃជាប់ៗគ្នា។កា រវាយតម្លៃតំបន់ទីប្រជុំជនសេអ៊ូលត្រូវបានគេរាយការណ៍ថាឈានដល់ ១៣.៥% ខណៈដែលក្រុមអ្នកតាមដានសំខាន់ៗដែលមានអាយុចន្លោះពី ២០-៥៤ ឆ្នាំទទួលបាន ៥.៦%។ នាទីដែលមានការវាយតម្លៃខ្ពស់បំផុតនៃភាគនេះបានឡើងដល់ 15.4% ក្នុងអំឡុងពេលឈុតបញ្ចប់ដ៏គួរឱ្យចាប់អារម្មណ៍ដែលតួអង្គ Hee Joo សម្តែងដោយ IU បានដឹងថាព្រះអង្គម្ចាស់ Ian សម្តែងដោយ Byeon Woo Seok ត្រូវបានជាប់នៅក្នុងអគារព្រះបរមរាជវាំងដែលកំពុងឆេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGvJ_armlfgI88ug1gS7Joo8N-UFsGu7htfVtV9NiYomZKVAWAzkWjoK4biah55f2txjEVmNWu3AR5VsnLLokTr_xbG5DxMhfCvQ9Lq5xiYmdinJ49AvS9IpJMhJbNMyXtQU9Dy2VLNgS8RIww_vyguZDCUE0RVBGltvxQuyBdZkC2LX4B7RpC7GCjKV4/s1799/image_2026-05-11_15-28-55%20(2).png
ភាគទី ១០ បានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសសម្រាប់ឈុតថើបដ៏រំជួលចិត្តរវាងតួឯកទាំងពីរដែលមានរយៈពេលប្រហែល ១ នាទី និង ៣០វិនាទី។ ឈុតឆាកនេះមានការថតជិតៗ ភាពស្និទ្ធស្នាលខាងរាងកាយ និងបែបផែនសំឡេងលម្អិត ដែលបានក្លាយជាឈុតឆាកមួយក្នុងចំណោមឈុតឆាកដែលត្រូវបាននិយាយច្រើនបំផុតតាមអ៊ីនធឺណិតបន្ទាប់ពីការចាក់ផ្សាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZA_S8_LS1D5tDPwOQkVSVxtUsCImEKKoeWBju_sdupVKK-FJ-AYzGyhZ2jo8OdoRrNMh7muFCjThcp98oDUoBtBvuVdFAlSsDdf4PHdMjJkJv03beScB9sGyo336nNrGs5vsl7RftewFQR3LCKvXghMIms7VOGWztZlqMTckIfnxnJ7SgPEhTUB0ZpE/s1080/image_2026-05-11_15-28-58%20(2).png
ទោះជាយ៉ាងណាក៏ដោយ ប្រតិកម្មរបស់អ្នកទស្សនាត្រូវបានបែងចែកយ៉ាងខ្លាំង។ មនុស្សជាច្រើនបានសរសើរ IU និង Byeon Woo Seok ចំពោះការសម្តែងដ៏រំជួលចិត្ត និងភាពស៊ីសង្វាក់ដ៏គួរឱ្យជឿជាក់របស់ពួកគេ ដោយនិយាយថាឈុតឆាកនេះបានចាប់យកភាពរំភើបរបស់តួអង្គពីរដោយជោគជ័យ ដែលទីបំផុតបានបញ្ជាក់ពីអារម្មណ៍របស់ពួកគេចំពោះគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPwGfPao4YWRkSMVMKpmBEFWfm3yksZlgMu-0rgUvGbAKQ8MvUm6zSG9xaHtYHFLZGfotuN54qDpm1K2MMTFmPcqlviRscVsPqiTFUofSQX1xbsfO4hlHLO1-L4zx8zkz6ICfJdplAcLbz6tLM6Db22tfWrQEVthJvKJ-EiLOg6YCny1ULTItTnQh3QeQ/s948/image_2026-05-11_15-28-54%20(2).png

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានរិះគន់ការដឹកនាំរឿងថាមានភាពច្បាស់លាស់ពេក និងវែងពេកដោយមិនចាំបាច់។ អ្នកទស្សនាមួយចំនួនបានអះអាងថាឈុតឆាកនេះមានអារម្មណ៍ថាហួសហេតុបើប្រៀបធៀបទៅនឹងសម្លេងនៃរឿងភាគដែលនៅសល់។ ការរិះគន់នេះក៏កើតឡើងបន្ទាប់ពីការត្អូញត្អែរពីមុនៗជុំវិញរឿងភាគនេះ រួមទាំងការជជែកវែកញែកអំពីភាពមិនត្រឹមត្រូវខាងប្រវត្តិសាស្ត្រ ជម្រើសដឹកនាំរឿង និងភាពស៊ីសង្វាក់រវាងតារាសម្តែងសំខាន់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnXx55SnKBCf_uDJfM0tWuIQKpvyQsqmJcVxlt1kUt6ZTP3tcAxUuqIrIESjqWrMxSL793fRGAmQlnxpreDoNHdUZQQcTW0InY0LQwFGT-__jBSj79B5G6SpUYmttk9mjLL3zzVRnGENVaKj8T3w3xy2oIIPJjez417U6-MpaVhivbb4ehzrJVJb7Dhp0/s609/image_2026-05-11_15-28-54.png

យ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសនេះហាក់ដូចជាបានបង្កើនការចាប់អារម្មណ៍ពីសាធារណជនចំពោះរឿងនេះ។ វីដេអូខ្លីៗពីឈុតថើបគ្នាបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញបណ្តាញសង្គមកូរ៉េ និងសហគមន៍អនឡាញ ដោយប្រមូលផ្តុំចំនួនអ្នកមើលខ្ពស់ និងបង្កើតការពិភាក្សាដ៏ក្តៅគគុកក្នុងចំណោមអ្នកទស្សនា។ គួរឱ្យដឹងថារឿងនេះនៅសល់តែពីរភាគទៀតប៉ុណ្ណោះ មុនពេលដល់ក្នុងភាពបញ្ចប់នៅថ្ងៃទី ១៦ ខែឧសភា៕

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គមសកល និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨

0

ភ្នំពេញ៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃដាំដើមកោងកាងជាមួយមិត្តរួមការងារនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុងបានប្រែក្លាយជាអនុស្សាវរីយ៍ដែលធ្វើឱ្យគាត់ញញឹមរាល់ពេលដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ។

“ខ្ញុំមិនអាចបំភ្លេចបានឡើយនៅគ្រាដែលខ្ញុំបានជាប់ភក់នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នាប្រញាប់ប្រញាល់មកជួយ” នេះជាការលើកឡើងរបស់គាត់ទាំងស្នាមញញឹម។ “វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម ជួយកសាងសាមគ្គីភាព និងធ្វើឱ្យពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលពួកយើងធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា ពួកយើងក្លាយជាគ្រួសារតែមួយ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW1Xa_nKRT_ieQRT0AFiARqmGh-E-iVFBAADLBL19D3j5MKaHrp38ggpjbmjGPV2DPqIQEr0RnAZ3jq2aWsRkcDGZbyOR41MI_8h5od9VOyQ-TGOwATR-v_zkJUVrHWCguMP40H3Apsn0bEzQc5oRx0xuuqviGxy55u4mJOajDziKoKW3PRo0RULAHbFM/s1755/260504_CSR_NagaWorld%E2%80%99s_recognition_at_the_18th_Annual_Global_CSR.jpg

ណាហ្គាវើលដ៍ ទទួលបានពានរង្វាន់ចំនួន ៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ ។

បទពិសោធន៍របស់គាត់ ឆ្លុះបញ្ចាំងពីវប្បធម៌នៃការងារស្ម័គ្រចិត្តយ៉ាងទូលំទូលាយនៅក្រុមហ៊ុនណាហ្គាវើលដ៍។ តាមរយៈផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលមានឈ្មោះថា ណាហ្គាវើលដ៍បេះដូងសប្បុរស បុគ្គលិកបានរួមចំណែកផ្តល់ពេលវេលាស្ម័គ្រចិត្តសរុបជាង ៦០.០០០ ម៉ោងគិតចាប់តាំងពីឆ្នាំ២០១៤ ដែលគាំទ្រដល់គំនិតផ្ដួចផ្ដើមនានាលើវិស័យអប់រំ ការអភិវឌ្ឍសហគមន៍ វិស័យកីឡា និងការការពារបរិស្ថាននៅទូទាំងប្រទេសកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ កាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់នៅក្នុងកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨ ឆ្នាំ២០២៦ នៅទីក្រុងបាងកកប្រទេសថៃដែលក្នុងនោះក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានពានរង្វាន់ចំនួន ៤ រួមមាន ពានរង្វាន់ក្រុមហ៊ុនល្អបំផុតក្នុងប្រទេសកម្ពុជា (កម្រិតប្លាទីនីម) ៦ ឆ្នាំជាប់ៗគ្នា ពានរង្វាន់ឧត្តមភាពក្នុងការផ្តល់ចំណេះដឹង និងការអប់រំ (កម្រិតមាស) ពានរង្វាន់កម្មវិធីសហគមន៍ល្អបំផុត (កម្រិតប្រាក់) និងពានរង្វាន់ឧត្តមភាពផ្នែកបរិស្ថានល្អបំផុត (កម្រិតប្រាក់)។
ប៉ុន្តែលើសពីពានរង្វាន់ទាំងនេះ ឥទ្ធិពលវិជ្ជមានដែលកើតចេញពីសកម្មភាពទាំងនេះ ត្រូវបានស្តែងឱ្យឃើញតាមរយៈរឿងរ៉ាវដែលកើតមានឡើងជារៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNORzUy6_0nLkvmtBD-yHNADOvla17niVf0lz4NLpMRjxKMLy4TVg3LxjgN41E1moCjYcyjUFvNomg-asVN-2ALYqwJ17cj2VqAtqtx5kr3hKVFBKCxqrBuxzMfe1gKU_ww1ggoDGl5jly-O1FKaNvjuCKYJoafoK6R0lWpNWkADuaa7lmujLxPj6H1Zo/s1400/CSR%20-%20Mangrove%20Planting%20Koh%20Kong%20250525%20-203.jpg

កញ្ញា វណ្ណាលីន រួមជាមួយបុគ្គលិកស្ម័គ្រចិត្តប្រមាណ ៦០០ នាក់ផ្សេងទៀត បានដាំកូនឈើជាង ២៤.០០០ ដើមក្នុងឆ្នាំ២០២៥ ដែលនេះគឺជាសមិទ្ធផលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រង។

នៅអនុវិទ្យាល័យអូរបែកក្អមក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ លោកគ្រូ ឃុន ពិសិដ្ឋ ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្របរិស្ថាន បានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថរបស់សិស្សានុសិស្សចាប់តាំងពីសាលាបានចូលរួមក្នុង “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” របស់ក្រុមហ៊ុនណាហ្គាវើលដ៍។ កម្មវិធីប្រកួតប្រជែងនៅតាមសាលារៀននេះ ត្រូវបានដំណើរការក្នុងឆ្នាំ២០២៤ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបច្ចុប្បន្នបានពង្រីកវិសាលភាពដល់សាលារៀនចំនួន ៧៩ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តកំពង់ចាមដែលបង្រៀនសិស្សានុសិស្សអំពីការគ្រប់គ្រងសំណល់ ការកែច្នៃឡើងវិញ និងការទទួលខុសត្រូវចំពោះបរិស្ថាន។

លោកគ្រូបានឱ្យដឹងថា “កម្មវិធីនេះបានជួយកែលម្អបរិស្ថានសិក្សានៅក្នុងសាលារបស់យើង និងផ្តល់ឱកាសឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់ព្រមទាំងចេះថែរក្សាបរិស្ថានជុំវិញខ្លួន”។ “បច្ចុប្បន្ន ពួកគេចូលរួមក្នុងសកម្មភាពសម្អាតអនាម័យប្រចាំថ្ងៃ ហើយថែមទាំងចាប់ផ្តើមបង្កើតសួនបន្លែនៅឆ្នាំនេះទៀតផង។ ខ្ញុំពិតជាមានមោទនភាពដែលពួកគេបានជំរុញទឹកចិត្តគ្នាទៅវិញទៅមក និងអភិវឌ្ឍស្មារតីនៃការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះបរិស្ថាន។

កិច្ចខិតខំប្រឹងប្រែងទាំងនេះហើយដែលធ្វើឱ្យសាលារៀនមួយនេះគ្រងតំណែងជាជើងឯកនៃពានរង្វាន់សាលារៀនស្អាតប្រចាំឆ្នាំ២០២៥ ។ សម្រាប់អ្នកដទៃទៀត ការផ្លាស់ប្តូរនេះបានផ្តល់ឥទ្ធិពលវិជ្ជមានលក្ខណៈបុគ្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho14ahVuwgfN_1qFr-Rk4opay5Np3w6Og0eEf056wYb1XMVjWfJV_39Nc4j8fku3-Ji80mFCmlp3DIMkFx3dMnxyViHkoLqL6ZKGDD0nKXfzlPXwVnyHI0m5uAsKN3VCFxhdavzf6XS2Ht8lfJkHV0D5aMxcWP8O25E4o4dQsxKkOrxk5ncQWzApx5uc0/s3368/pr1.jpg

តាមរយៈកម្មវិធីសាលារៀនស្អាត និងបៃតងរបស់ណាហ្គាវើលដ៍ សិស្សានុសិស្សចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យក្នុងថ្នាក់រៀន និងបរិវេណសាលារៀនព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកផងដែរ។

ផុន ឧត្តម ដែលកាលពីមុនមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដោយសារបញ្ហាខ្វះខាតថវិកា បានចាត់ទុកកម្មវិធីជួយសង្គ្រោះយុវជនដែលងាយរងគ្រោះរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ថាជាអ្នកផ្តល់ឱកាសទីពីរសម្រាប់រូបគាត់។ គាត់បាននិយាយថា “ការដែលមិនអាចបន្តការសិក្សានៅសាកលវិទ្យាល័យបាន វាប្រៀបដូចជាទ្វារដែលត្រូវបានបិទអ៊ីចឹង ប៉ុន្តែកម្មវិធីនេះបានជួយឱ្យខ្ញុំអាចកសាងអនាគតជាថ្មីឡើងវិញ”។

កម្មវិធីស្នាក់នៅរយៈពេល ២០ ខែនេះ បានផ្តល់នូវជំនាញអនុវត្តជាក់ស្តែងដល់យុវជនដែលជួបការលំបាកចាប់ពីជំនាញទំនាក់ទំនងភាសាអង់គ្លេសរហូតដល់ចំណេះដឹងផ្នែកឌីជីថលព្រមទាំងជួយកសាងទំនុកចិត្ត និងការត្រៀមលក្ខណៈសម្រាប់ទីផ្សារការងារ។ បច្ចុប្បន្ន ឧត្តម កំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាឯកជនមួយក្នុងខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ គាត់បន្ថែមថា “ការរៀនទំនាក់ទំនងជាភាសាអង់គ្លេសដោយភាពជឿជាក់ បានបើកផ្លូវឱ្យខ្ញុំទទួលបានឱកាសការងារនេះ ហើយឥឡូវនេះ ខ្ញុំមានលទ្ធភាពចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអនាគតគ្រួសាររបស់ខ្ញុំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisQqPRgrfPI17CJFPbCmTxWT-Syt_0__Q1KTf1s9_Sw_fPTorZ2pPVT4bynkZ5b2Sba9CzQTXzT7pK6M7S-Ffxl6wMBEZ82FNuH4fSlCAD0758ip1HP8w3Bu0Y0Jq9O7Jovq4UmNvMzK-bzBg_W9WO_YuwRDOu71i9R7Xym3FexWphseiweNeFUlMAWjE/s3368/pr2.jpg

បុគ្គលិកស្ម័គ្រចិត្ត បង្ហាញទឹកចិត្តចេញពីបេះដូងក្នុងគ្រប់សកម្មភាពការងារសង្គម។

ចំពោះបុគ្គលជាច្រើនទៀត ដូចជាកញ្ញា វណ្ណាលីន ជាដើម បទពិសោធន៍ដែលទទួលបាន គឺលើសពីការចូលរួមការងារសង្គម។ លោក ជុំ យ៉េត ដែលបានចូលរួមស្ទើរគ្រប់សកម្មភាពការងារសង្គម បានជាប់ឈ្មោះជា “បុគ្គលិកស្ម័គ្រចិត្តឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីថ្លែងអំណរគុណបុគ្គលិកស្ម័គ្រចិត្តលើកដំបូងរបស់ក្រុមហ៊ុន។ លោកបានឱ្យដឹងថា “អ្វីដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុត គឺការបានឃើញស្នាមញញឹមរបស់កុមារ។ វាមានអត្ថន័យបំផុតសម្រាប់ខ្ញុំ”។ លោកបានបន្ថែមទៀតថា ការលះបង់ពេលវេលារបស់លោក ក៏ជាវិធីមួយក្នុងការចូលរួមចំណែកដល់ប្រទេសផងដែរ។ “យើងធ្វើការងារស្ម័គ្រចិត្តដើម្បីសហគមន៍របស់យើង ហើយយើងស្ម័គ្រចិត្តដើម្បីជួយអភិវឌ្ឍប្រទេសរបស់យើង”។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា លោកមានក្តីរំភើបយ៉ាងខ្លាំងចំពោះការទទួលស្គាល់នេះ។ លោកបានបញ្ជាក់ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការចូលរួមចំណែកកសាងជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពថា “សម្រាប់ពួកយើង ពានរង្វាន់ទាំងនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់វឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើងសម្រាប់សហគមន៍នៅទូទាំងប្រទេស”។
ក្នុងខណៈពេលដែលក្រុមហ៊ុនណាហ្គាវើលដ៍ប្រារព្ធខួបលើកទី៣១ របស់ខ្លួន ក្រុមហ៊ុននៅតែបន្តផ្តោតទៅលើគំនិតផ្ដួចផ្ដើមដែលគាំទ្រដល់គោលដៅនិរន្តរភាពរបស់កម្ពុជាដែលភាពជោគជ័យត្រូវបានវាស់វែងមិនមែនដោយសារតែការឈ្នះពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគឺវាស់វែងតាមរយៈសកម្មភាពជាក់ស្តែងដែលកើតមានឡើងជារៀងរាល់ថ្ងៃមិនថាជាការដើរកាត់ភក់ ការផ្តល់ឱកាសទីពីរ ឬការផ្លាស់ប្តូរតូចៗដែលរួមចំណែកបង្កើតបានជាសមិទ្ធផលដ៏ធំធេងសម្រាប់សង្គមជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmDC9BMgnwfn2wowIax6MSWABYoWHvQbNuS7jDsFUP4mx6dXsEFZ0jYSxlpPRfzC7xBzblD21wLGqjh70TW0pviuTyEgWhORG97YPAkgTR6FUJ6lWvVQOM9bzSRgTYC7nFXscrpzVTFR6dVPPGdmnyV495brbjwQbp8Q7oCzV9qBKLo5_EbHjnSI-jYk/s1400/CSR_NagaWorld_Kind_Hearts_Volunteer_Appreciation_Day_20251205_255.jpg

អបអរសាទរដល់បុគ្គលិកស្ម័គ្រចិត្តឆ្នើមរបស់ណាហ្គាវើលដ៍!

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គម និងបរិស្ថាន សង្គម និងអភិបាលកិច្ច ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ផ្នែកនិរន្តរភាពដែលបានដំណើរការយូរជាងគេបំផុតក្នុងតំបន់អាស៊ីដែលផ្តល់ការទទួលស្គាល់ដល់បណ្តាអង្គភាព និងអ្នកដឹកនាំទាំងឡាយណាដែលបាន និងកំពុងជំរុញវឌ្ឍនភាពផ្នែកនិរន្តរភាពនៅទូទាំងតំបន់៕

ប៊ី សុធារី និង អ៊ិន លក្ខិណា បង្ហាញសកម្មភាពចុះសម្រុងគ្នាឡើងវិញក្រោយល្បីថាទំនាក់ទំនងបែកបាក់

0

កន្លងមកនេះមានអ្នកគាំទ្រជាច្រើនមានការសង្ស័យថា ប៊ី សុធារី និង អ៊ិន លក្ខិណា មានបញ្ហាល្អក់កករចំពោះគ្នា លែងស្និទ្ធស្នាលគ្នាដូចកាលពីមុនទោះបីជាអ្នកទាំងពីរចូលរួមកម្មវិធីតែមួយក៏មិនបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើយ។ ក្រោយមានការសង្ស័យថាមិនចុះសម្រុងនឹងគ្នាបវរកញ្ញាទាំងពីររូបបានបង្ហាញទំនាក់ទំនងជាមួយគ្នាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi4YXxY2sCoAavmv5R1ttB7b2F00FmtCOkxkarN4exr4da2Mf5JlmBMZ4q2BlYPykxLOVbG3lhpZPA6EObl1vJuh4Cp-O9YFMVNpGfHOughYJHp8wPHFZDEx5nlz0LC5sLy1pAPLUuAnC-_9GcWleE-AyF7CgQSaPZTR7ndlrMMHGz-3sBXHVmvw2_f0Q/s2048/image_2025-10-16_13-58-11%20(2).png

អស់រយៈពេលជាច្រើនខែមកហើយដែល អ៊ិន លក្ខិណា និង ប៊ី សុធារី ប្រឈមនឹងពាក្យចចាមអារ៉ាមនៅលើអ៊ីនធឺណិតអំពីប្រធានបទអ្នកទាំងពីរដែលបានបែកបាក់គ្នា លែងល្អូកល្អន់ដូចមុន ខណៈ ប៊ី សុធារី មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបវរកញ្ញាផ្សេង។ កន្លងមក ប៊ី សុធារី និង លក្ខិណា ពុំដែលនិយាយចេញជាផ្លូវការណាមួយនោះទេក្រៅពីអ្នកទាំងពីរបានចូលខម្មិនលើការពន្យល់ថាពួកគេមិនបានឈ្លោះគ្នាឡើយដោយសារតែអ្នកទាំងពីររវល់ការងាររៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_joF-iWAnYyBBhDzA9RfyVBLHhoYk46k4mn17rl57Z3mOTq21X3VLsAmG-xtWey6oOcndC4o9rIGxgjaDFVHP_5-DEWin37UEFDBoyZ82DI5ZnoxXWdjchjIjSbHostrh70UoZVFBWyFiB-QgWklERglP3sl6wO26pN-JrfrQ8DfLvbB8F4vSVXMAiPQ/s1920/image_2025-08-04_15-12-54%20(2).png

ការមិនចេញមកបញ្ជាក់ សម្ព័ន្ធភាពរបស់ លក្ខិណា និងសុធារី នៅតែស្ថិតការសង្ស័យពីមនុស្សមួយចំនួនចំណែកឯអ្នកខ្លះទៀតក៏បង្កើតទៅជាប្រធានបទដែលមិនសមទំនងសោះឡើយ។ យ៉ាងណាមិញ ពាក្យចចាមអារ៉ាមផ្សព្វផ្សាយជាច្រើនខែកន្លងមកនេះពេលនេះ ប៊ី សុធារី និង អ៊ិន លក្ខិណា បង្ហាញទង្វើកាន់តែច្បាស់ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQRrqkiXsJSBM5I8i-9o9nSgC9YjI8EaDfTxYb-ZS-UrRcsIN5gBj0kKWR_ho1Q0ggoP3Vhb8e1BYS9cts6trxiSqeeZyCt5H3St5RH1uVCD2Zltf0h3XC61zs6k3mAyk8umqaqV1wRxmLR8Syj88-S9Gt9CTyQUYSxL_fQYYax9pOMcFZSGOit0fVZ2A/s1920/image_2025-08-04_15-12-55%20(2).png

កាលពីពេលថ្មីៗនេះ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និង ប៊ី សុធារី លំដាប់រង Miss Cosmo Cambodia 2025 បានចូលរួមក្នុងកម្មវិធីតែមួយ។ នៅក្នុងវីដេអូនោះ លក្ខិណា និង សុធារី បានកៀកកិតជិតគ្នាយ៉ាងខ្លាំង ខណៈ លក្ខិណា បាននិយាយថាអ្នកទាំងពីរមិនមានបញ្ហាអ្វីនឹងគ្នានោះទេ។ តាមរយៈវីដេអូផ្សេងទៀតគេនៅតែបានឃើញបវរកញ្ញាទាំងពីររូបលេងសើច និងនិយាយគ្នាជាធម្មតាដែលអាចបំបាត់ពាក្យចចាមអារ៉ាមអវិជ្ជមានកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivYkQOCuD8Tx8YCitIeH0Bq1gQkEIv4GUL4iaSv8j9cjLDvLooZ5WTbwp8Y2FK-d1Pi8pDP5nXt6MdGttjJZG2HNPzO996X2bdDZeCIjckT17a8JxMXDR620raVgftlDQYAYs2HQk02fHkZ9wE495w7ZjR6rUcrMLNiZAzowJ-KXRKyZMMW4OAHO-h7AE/s2048/image_2025-06-09_14-07-46%20(2).png

ក្រោយពីវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមអ្នកគាំទ្រទាំងសងខាងបានបង្ហាញការសប្បាយចិត្តរបស់ខ្លួនឡើងមកដែលពួកគេបានឃើញអ្នកទាំងពីរមិនមានបញ្ហាអ្វីនឹងគ្នាពីព្រោះមិត្តភាពអ្នកទាំងពីរបានជ្រួលជ្រាតក្នុងបេះដូងអ្នកគាំទ្រខ្លាំងនារយៈពេលកន្លងមកនេះ៕