Home Blog Page 246

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេផងថាន សម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ

0

ប្រទេសថៃ ៖ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ក្រោយតុលាការធម្មនុញ្ញទម្លាក់តំណែងដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ លោកស្រីនឹងរៀបចំកិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃ និងគណៈកម្មការដឹកនាំបក្សនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ពីទិសដៅរបស់គណបក្ស និងកំណត់ថ្ងៃជ្រើសរើសប្រធានគណបក្សថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzsiXtEiYyj-0UfgGYJ-7MLq40fPwCIjS7ds-EcRlBXJdjfRtAc8j1TKdAp_tkJm6TiniaTuQ5Z6erFaoQDuevYBfAHXQLnAr4AqxC0WlgtstfDMAQEgtwg7KJPmRUDUe05dGEO81NSnShJrZ31fuEwc3CCOz-s2Eb7NLEGYeAak6BqSvdj1cfbkbv1r/s2048/image_2025-10-22_09-13-37.png

លោកស្រី ផេថងថាន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សភឿថៃបាបកំណត់កិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃ នាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលានេះ ដើម្បីឱ្យសមាជិកសភាគណបក្សភឿថៃជ្រាបពីលោកស្រីលាលែងពីប្រធានគណបក្សភឿថៃ ។ បន្ទាប់មក នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល លោកស្រីនឹងដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំបក្សដើម្បីពិភាក្សាពីការជ្រើសរើសប្រធានគណបក្សថ្មី និងរៀបចំគណៈកម្មការដឹកនាំបក្សថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdJW_fAb7WepE7RknDp5014Etsj5htSn6kVG86yZpi5582f78ynTdrLfxEbusqISrBQS7IQ0uj8j7ttD6W9W7Ri1YkBKDzr8XglsQOcinPe8mJesJ43UerbOwWMif6qOpYutaUt8LHlMyB8FFa0RKn1-QE3psvRMxVZIGgKmd3vZJjZcRz1GdpyWOAhazF/s1480/image_2025-10-22_09-13-38%20(2).png

មូលហេតុដែលលោកស្រី ផេថងថាន លាលែងពីប្រធានគណបក្សភឿថៃ ដោយសារតុលាការធម្មនុញ្ញបានសម្រេចកាលពីថ្ងៃទី២៩ ខែសីហា កន្លងមក ឱ្យលោកស្រីចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីព្រោះខ្វះខាតគុណសម្បត្តិជាអ្នកដឹកនាំ និងបំពានសីលធម៌យ៉ាងធ្ងន់ធ្ងរក្រោយការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU7MAlw9ShRma7P4y9lRnOSk7KTV9kSWnmVVFvyoGr5TXHfd6L08eZrIinjoQtLawbmCuGSRPwCD7hxSazbf5vKkFwS1brIk2lr6-RnkxrgO_CRhpMnfw4MkASNA6nMWf-uxySMSA-jkmAJytL5r7jcg07ZgucUPJhvjAjCKl3aDbck0MYfkJMCDhpPttE/s900/image_2025-10-22_09-13-38.png
យោងតាមប្រភពជិតស្និទ្ធ ការសម្រេចចិត្តលាលែងពីប្រធានគណបក្សភឿថៃរបស់លោកស្រី ផេថងថាន ដោយសារបារម្ភពីផលប៉ះពាល់ចំពោះអនាគតគណបក្ស បើលោកស្រីនៅតែបន្តតំណែងនឹងធ្វើឱ្យស្ថានការណ៍នយោបាយទន់ខ្សោយទាំងផ្ទៃក្នុង ទាំងក្រៅគណបក្ស ។ ហេតុនេះ លោកស្រីចង់បង្ហាញពីការទទួលខុសត្រូវ និងបើកឱកាសឱ្យគណបក្សដំណើរការទៅមុខយូរអង្វែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhnAi46vrQjmuvG_LUljYMCsdki0lVVmBCKGimR2bM7kd4Zm3v46obrBOP30DsXXq11L8ZV3d-g-GSqW9NwhyWx3Cyaf8Af5P6727kfJGgKl0noRyekIBPw3Ya-yuMPfCS6X-iYGq2GVAAUCxc_7HDIDKEQXvdjc5KAnqe4ysYd4HWYO5vI1Ua89_VmI1Z/s1920/image_2025-10-22_09-13-39.png
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកាន់តំណែងជាប្រធានគណបក្សភឿថៃ លោកស្រី ផេថងថាន បានស្តារមុខមាត់គណបក្សដោយទាក់ទាញចំណាប់អារម្មណ៍ក្រុមយុវជន បង្កើតនយោបាយថ្មីៗ និងព្យាយាមបំពេញការងារសង្គម ។ ប៉ុន្តែលោកស្រីប្រឈមនឹងការដាក់សម្ពាធពីផ្ទៃក្នុងគណបក្ស ពលរដ្ឋ និងអ្នកនយោបាយនៅទូទាំងប្រទេស ដោយសារការបែកធ្លាយកិច្ចសន្ទនា ដោយលោកស្រីនិយាយថា មេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាកក្លាង មានគំនិតផ្ទុយគ្នាពីរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtQP0wn8Wlzob8MyTRAxmDrkLsrMHl9iWl0EomZj0L6xTvAuuCOQmQ9j71uhStKINE50XLuomqXDTY-TC5sDQ9pVXNtjXxVJpSbQyjShaoGYeXPD66rSTTVVXzkRE6lkvhIYqFInbwH8DLvCU48IJKYlzSORrQcFa0miScwBgmuLf2kxFKFvL3acIeYaO/s1740/image_2025-10-22_09-13-35.png

សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២២ ខែតុលានេះ រំពឹងថា នឹងមានការតែងតាំងប្រធានគណបក្សស្តីទី មុនពេលជ្រើសរើសប្រធានគណបក្សថ្មីនាពេលបន្ទាប់ ។ ការលាលែងរបស់លោកស្រី ផេថងថាន គឺជាការផ្លាស់ប្តូរយ៉ាងសំខាន់របស់គណបក្សភឿថៃ ដែលអាចប៉ះពាល់ដល់គោលដៅ និងយុទ្ធសាស្ត្រនយោបាយនាថ្ងៃអនាគត ហើយសង្គមនយោបាយថៃកំពុងតាមដានយ៉ាងដិតដល់ថា តើគណបក្សភឿថៃនឹងក្លាយទៅជាបែបណាក្រោយការលាលែងរបស់ប្រធានគណបក្ស ៕

ហេង វិសាល និង ជា ស្រីនា ចេញមកបញ្ជាក់ក្រោយមានការបង្ហោះថានៅលួចប្រើសេវាកម្មរបស់ថៃ

0

លោក ហេង វិសាល និង ជា ស្រីនា ដែលជាអ្នកជំនួញវ័យក្មេងនិងជា Influencer បានចេញមកបញ្ជាក់ព្រមៗគ្នាក្រោយពីមានគណនីហ្វេកប៊ុកមួយបង្ហោះថានៅលួចប្រើសេវាកម្មរបស់ថៃទាំងធ្លាប់អំពាវនាវឱ្យប្រជាជនខ្មែរពហិការ។ វិសាល និង ស្រីនា ចេញមកសារភាពតែម្តងថារូបទី១គឺហាងរបស់ខ្លួន ហើយការដែលនៅប្រើសេវាកម្មថៃដោយសារតែមានកុងត្រាមិនអាចផ្តាច់ពេលនេះបានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAUh2GzMJTFi0BSceY7FOWAG0L4KPquNDtghyDI2nHjJOtkcLf7MhJ1w1MrXOSFHbbx4aTLqwt__bTH6Lg1TUkucH6nH8ICX9RjVWzbO4F48VBNuHJraoWr8t_g_ib6Rf3PMWnrPrj-oHfZCOI-Hat-vnHJvpRpdSpn7p_TadFO2QSMUiWk1gDc3okS2H_/s2048/image_2025-10-21_13-50-08.png
នៅរសៀលថ្ងៃទី២១ ខែតុលា គណនីហេកប៊ុកមួយបានបង្ហោះរូបភាពដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា « ពេលមានជម្លោះ ពួកគេជាអ្នកមានសម្លេងចូលរួមអំពាវនាវឱ្យប្រជាជនខ្មែរទាំងមូលឈប់ប្រើផលិតផលថៃដើម្បីគាំទ្រកងទ័ពយើង។ ឥឡូសភាពការណ៍ស្ងប់បន្តិចពួកគេបែរជាលួចប្រើប្រាស់ សេវាកម្មទាំងនោះវិញ….»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUiL3YMVQeN76Q5rAb3MizUmeg9nLuRN7HUI4mRkM0c8_OqiQV4TdXA03_OOjLgQhVHD-UvIc5WfVerZ8w8tDg2Io-mid74mMIMipPVUPTUyv_gsuq41yBnlClA7DBWdtfPu5zZ6EfzL3T5aYaGj8WdEOc3zVfHgKFUt9pVjTRIqADL1pxFb0zkjfY0Li_/s2048/image_2025-10-21_13-50-11.png

ការបង្ហោះនេះបានជំរុញឱ្យ ហេង វិសាល និង ជា ស្រីនា ចូលខ្លួនមកបង្ហាញច្បាស់ៗតែម្តងថាជារូបហាងរបស់ខ្លួន។ អ្នកទាំងពីរបានសរសេរដូចគ្នាថា «កុំឱ្យពិបាករក រូបទី១រូបហាងខ្ញុំហ្នឹងហើយ រូបទី២ខ្ញុំអត់ស្គាល់ទេ។ ខ្ញុំមិនដឹងថាគាត់មានចេតនាអ្វីទេ ប៉ុន្តែអ្វីដែលគាត់បានសរសេរខាងលើនេះគឺខុសហើយ ខ្ញុំមិនបានលួចប្រើសេវាកម្មថៃទេ សេវាក្រុមហ៊ុនគាត់នោះពួកខ្ញុំប្រើយូរហើយ តាំងពីមុនឈ្លោះគ្នា ហើយក្រុមហ៊ុនគេមានកុងត្រា មិនអាចផ្តាច់មុនពេលបានទេត្រូវសងគេតែចប់កុងត្រាប្រាកដណាស់ថាផ្តាច់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8uH5pz0JJkBqDa7KSN6BozsCqRb8GA2eWII9oW1OCleYBmyRpw6DGnIVeLPA7TbCpAcQ571hcu2tnnwtTRWoGfisTCJ6gCP7aAmzBZTSlpFkrAxddWL4vQmWCEIW8PE2Wb6-heO7WEcThd7LmHmIhtkTYayBUK3jRUS6JiNvUNU4Gn9IK0AuWEOIkLkV/s439/image_2025-10-21_13-27-33.png

អ្នកមានឥទ្ធិពលលើបណ្តាញសង្គមរូបនេះបន្តទៀតថា «ខ្ញុំរាល់ថ្ងៃនៅតែបន្តរជួយបងៗជួរមុខទេ គ្រាន់តែមិនបង្ហោះ ខ្ញុំមានឈាមខ្មែរ ខ្ញុំក៏ចេះឈឺចាប់ដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf9c6GgUHDsb_eBsC1tVsdHhyiQWJHxknwWAYB_f3SEhMvR58hSd4Ra4Hf_zkBARiHXTC_G0vgtd8-DdxfShNObGunzsZWpsjBAAmn9JAeQE_lwqK428DrPpJ1IFyWzAmb43lOna8t0mCCSQA6eWUos8zvlN0_qjvIFshgJUkWswoZqsDjOD6ylxt73g8b/s1280/photo_2025-10-21_13-25-57.jpg

គួរឱ្យដឹងថា ហេង វិសាល និង ជា ស្រីនា ធ្លាប់បានប្រកាសជាសាធារណៈម្តងរួចមកហើយថាបន្ទាប់ពីផលិតផល Skin Care របស់លោកលក់ពីស្តុកពួកគេឈប់បន្តផលិតនៅប្រទេសថៃទៀតហើយដោយបង្វែរទៅរោងចក្រប្រទេសផ្សេង។ កាលពីកន្លងមកនេះ ជា ស្រីនា ក៏ធ្លាប់បានបង្ហើបថាខ្លួនសុខចិត្តចោលលុយកក់ចំនួន៥០%ព្រោះបានតាំងចិត្តរួចហើយថាមិនឱ្យថៃយកលុយពីនាងបានទៀតនោះទេ៕

រ៉េននី ដារ៉ា ដណ្តើមបានលេខ៣ ក្នុងចំណោមអ្នកចូលរួម១២០នាក់បានទាំងពានរង្វាន់ ទឹកប្រាក់ និងដំណើរកម្សាន្ត

0

កូនខ្មែរពិតជាមានសមត្ថភាពពិតៗដោយកាលពីពេលថ្មីៗនេះ រ៉េននី ដារ៉ា ដែលជា Influencer មានប្រជាប្រិយភាពបានបង្ហាញថាលោកទទួលបានចំណាត់ថា្នក់លេខ៣ ក្នុងកម្មវិធី All Star Influencers Award 2025 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។ អ្វីដែលកាន់តែពិសេសចំណាត់ថ្នាក់នេះបានធ្វើឱ្យខាងកម្ពុជាយកបានលេខ៣ក្នុងចំណោមអ្នកចូលរួមរហូតដល់១២០នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIAMMSXWaUrzRWuLJOQFDk5GYbzxTNi4XXRFfsnLTHg-n3k4OAlduoObq5KifjaC633AbOgI8uy59XJAsWKJeT8ZbdwUUS6kUZ_uE9M_xJksZb1wKMUD9Jwxl-agMgjxD7QDPq4wIM002i4chOPQaMVKsdLNg18VopR-cCB7yUSc8iwA8DxjVFyqawpYvq/s2048/image_2025-10-21_14-21-35.png
Influencer រ៉េននី ដារ៉ា បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គមថា «Cambodia គ្មានអ្វីដែលយើងមិនអាចធ្វើបានទេឱ្យតែយើងខំប្រឹង ជឿជាក់ទៅលើខ្លួនឯង ហើយធ្វើអ្វីដែលដែលយើងស្រឡាញ់ យើងនឹងទទួលបានជោគជ័យនូវអ្វីដែលយើងប្រឹងនៅថ្ងៃណាមួយ»។ លោកបានបង្ហោះទៀតថា «អរគុណពុកម៉ែបងប្អូនសម្រាប់ការគាំទ្រខ្ញុំតាំងពីពេលខ្ញុំចាប់ផ្ដើមរហូតមកដល់ពេលនេះហើយខ្ញុំមិនធ្វើឱ្យពុកម៉ែបងប្អូនខកបំណងទេខ្ញុំពិតជាធ្វើបានហើយ។ កម្ពុជារបស់យើងឈរចំណាត់ថ្នាក់លេខបីក្នុងចំណោម Influencer អ្នកបង្កើតមាតិការហូតទៅដល់ ១២០ នាក់ មកពី១៥ ប្រទេស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNMp4DqXMpbZihLsfIMzViLxupRG8w5wxcxGHY5rG6rGg_DrFfd4-R6vcPUHPlvo4QLXqTROXD6PSZYzjX0LSC0cAIVbAcCOCIgkecohENm65AJuc9KObXb_nRXTRrDThDoXIncSOWZK08JNfPDWxw-e676VOdXqxcdbyqXjGWoEgW4v7C7oV9wYwSvjN_/s2048/image_2025-10-21_14-21-38.png
តាមការបង្ហោះរបស់ Influencer រូបនេះចំណាត់ថ្នាក់លេខ៣គឺទទួលបានទឹកប្រាក់ចំនួន៣០០០ដុល្លារ និងដំណើរកម្សាន្តទៅទីក្រុងឌូបៃ។ គួរឱ្យដឹងថាចំណាត់ថ្នាក់លេខ១ គឺទទួលបានទឹកប្រាក់ចំនួន១៥០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបានទឹកប្រាក់៥០០០ដុល្លារនិងមានដំណើរកម្សាន្តទៅទីក្រុងឌូបៃដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3B0aIpc4a1gtasIywqhP0QwDyehNCpG6ZpwKCs1jIxe-Z1W-ij4Swn4JNVf5yvTjuL19qm697GZgPhuLWiENOgBFLhb-SuEYMPSXfFGDOd9iTp4xoeoD6t8-ZoqW3ft3qqKuFRcvqupg1geGaUcAh-K_aDnPmi7RNB1iA3bU8Te6ZWf0jFL-UzmUXKCMM/s2048/image_2025-10-21_14-21-40.png

សមិទ្ធិផលនេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនសម្តែងក្តីអបអរទៅកាន់ រ៉េននី ដារ៉ា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYdPFhBhZDbRBTLLwboqWI2rQ8l6wskdzMt6nGsRDjydDsKPiD-XvfkjX4RBdseJbRlUxfC1FUJ25mYzYd3-lf5vvMUys4jdYkHipw8c2G1JBm22NwXfK9Nzr1TADvZM5DiuR8_laZc6zmpib0huYILHgseRrVXfUphM5-Y28ldSz0tnj-o-88lw8gB8D/s2048/image_2025-10-21_14-21-43%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៤ រ៉េននី ដារ៉ា ក៏ទទួលបានពានរង្វាន់ HOFS នៅប្រទេសសិង្ហបុរី លើផ្នែក Lifestyle influencerផងដែរ។ មាតិការបស់ រ៉េននី ដារ៉ា គឺបង្ហាញពីដំណើរកម្សាន្តនៅតំបន់ទេសចរណ៍ និង Lifestyle ផ្សេងៗ៕

មិនលេងសើចទេ! អណ្តាតរបស់អ្នកអាចប្រាប់ពីសុខភាពក្នុងរាងកាយបានយ៉ាងច្រើន

0

ជាទូទៅមាត់របស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នករួចបាត់ទៅហើយ ហើយវាក៏រួមបញ្ចូលទាំងអណ្តាតផងដែរ។ អណ្ដាតមិនត្រឹមតែជាជីវ្ហាវិញ្ញាណមួយដែលមានសារៈសំខាន់ អាចឲ្យអ្នកទទួលដឹងគ្រប់រសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាសញ្ញានៃការព្រួយបារម្ភអំពីសុខភាពមួយចំនួនផងដែរ ប្រសិនជាមានការផ្លាស់ប្ដូរណាមួយ ដូចជាពណ៌ សណ្ឋាន ស្រទាប់ ឬរូបរាងជាដើម។ ដូចនេះ តើអ្វីទៅដែលអាចសម្គាល់បានថាអណ្តាតរបស់អ្នកមានសុខភាពល្អ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QqHdqd1ypIpqZGOU9p_qCbkeSI3-W_ohQQzCoPYe_FYnWrKl8HRjKA-gQeSpG4BeZSBNBsh9u_4e3AZvCRnRUTlI1tJimK9HriYMnIo8FOklqA64eOYQPw6ov4OdjsrS2X8S4knlzG2KMGTEmGlH0sTRvf77dmXrXCwg3tclm-i-4GZlUdJjLy99ugN-/s1200/photo_2025-10-21_13-32-06.jpg

អណ្តាតដែលមានសុខភាពល្អ គឺមានពណ៌ផ្កាឈូកជាមួយនឹងផ្ទៃមានគ្រាប់តូចៗ។ គ្រាប់តូចៗនោះ គេហៅថា “papillae” ដែលជាផ្នែកតូចៗដូចជាគ្រាប់លើសាច់អណ្ដាត ដែលជួយឲ្យយើងអាចស្គាល់រសជាតិអាហារបាន។ផ្ទុយមកវិញ ប្រសិនបើមានការផ្លាស់ប្តូរណាមួយផ្សេងពីនេះអាចជាសញ្ញានៃបញ្ហាសុខភាព ឬជាសញ្ញាថាដល់ពេលដែលអ្នកត្រូវពិនិត្យលើសុខភាពមាត់របស់អ្នកហើយ។ យ៉ាងណាមិញ ការផ្លាស់ប្តូរខ្លះមិនបង្កគ្រោះថ្នាក់ឡើយ ខណៈពេលដែលខ្លះអាចជាមូលហេតុគួរឲ្យព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYNsv7NauZxaxJz4ragExHbPc_N0tJzFJK5nTd9GNeMO5Gtvon013khrercas9ZF_G99dw94dvSEb5vGApnwhsY-ImTpq3Ue4ngPM8P235JT4lxAimb1NNuHuqOrXPWipZhzjElrRBdEIW-AevOZDqUsJjDU2T-tm18pG-R7zsiqwVnfkYygNmcWCCDrhY/s1000/photo_2025-10-21_13-32-07%20(3).jpg ខាងក្រោមនេះ ជាសញ្ញាផ្លាស់ប្ដូរមួយចំនួនដែលបញ្ជាក់អណ្ដាតរបស់អ្នកមានបញ្ហា ត្រូវទៅពិនិត្យជាបន្ទាន់៖

១.ពណ៌៖ ប្រសិនបើអណ្តាតមានក្រហម វាអាចបង្ហាញពីកំដៅក្នុងរាងកាយ ដូចជាគ្រុនក្តៅ ឬអតុល្យភាពអ័រម៉ូនជាដើម។ បន្ថែមពីនេះ អណ្តាតដែលមានពណ៌ផ្កាឈូកស្លេកអាចជាសញ្ញានៃកង្វះវីតាមីន ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឬកង្វះថាមពលក្នុងខ្លួន។ យ៉ាងណាមិញ អ្វិដែលគួរឲ្យព្រួយបារម្ភ គឺនៅពេលអណ្តាតប្រែជាពណ៌ក្រហមបែកស្វាយ ដែលជាសញ្ញាបង្ហាញថាអាចមានការរលាក ឬមានការឆ្លងមេរោគក្នុងខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfWNpxEuIuMKSeGFg5JZsAb4jGqAj1RkYBWnTYoJvuHPXYqsDjJX84dopH_2UieeTUiSfmoGTgmPIhiFkGglOpzAJ7qo-ozh7tL21FgfXTs_1wSHNXiZJCAzqbXb4QrzV1O1mAw78Wo4aWo9A2GPMh2TZK5VUb5ae2YJOsyfu5f7CDk8eJ55CfMKSNHb-N/s1024/photo_2025-10-21_13-32-07.jpg
២.ស្រទាប់៖ ស្រទាប់អណ្ដាតក្រាស់ខុសពីធម្មតា គឺឆ្លុះបញ្ចាំងពីសុខភាពពោះវៀនមិនល្អ ឬបញ្ហារំលាយអាហារ។ ប្រសិនបើវាមានស្រទាប់ឡើងពណ៌លឿង បង្ហាញថាអ្នកអាចមានការឆ្លងមេរោគនៅក្នុងខ្លួន ប៉ុន្តែប្រសិនបើវាប្ដូរទៅជាពណ៌ប្រផេះ ឬខ្មៅ នេះអាចបង្ហាញថាអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហាររយៈពេលវែង ឬមានអ្វីមួយខុសឆ្គងចំពោះសុខភាពរាងកាយរបស់អ្នកហើយ។ ម៉្យាងវិញទៀត វាអាចបង្ហាញថាអ្នកមានចរន្តឈាមមិនល្អ ឬអាចឆ្លងមេរោគផ្សិតហើយ ប្រសិនបើស្រទាប់អណ្ដាតឡើងពណ៌សក្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wV9nTJBVnNLf3SxOqTv7urNjr5CQs4FpkAiQHb3026ayOF47hDN5jbIh6LTEX2OWDZsEtj8-AjuuRgIiF8EPC2Vpj0kQFgIqmkBW16zJF6EAk_w5eiGukj0g_zW10bv5RmWCM98YvpDLvuwZoNz6o3mp0KbXyrKtjDhzCCpPExc8I7oTzxJY4U0SBvQm/s800/photo_2025-10-21_13-32-06%20(2).jpg

៣.រូបរាង៖ ប្រសិនបើអណ្តាតហើម ឬមានស្នាមធ្មេញជុំវិញ (scalloped edges) វាអាចបង្ហាញពីការស្រូបយកសារធាតុចិញ្ចឹមមិនល្អ។ ចំណែកអណ្តាតមើលទៅស្តើងខ្លាំងអាចជាសញ្ញានៃការខះជាតិទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYUeW-CPk3UtY0t0av2EIz_qZaO5xu9ISExYThfCHdVD0Ml_pcgPFSnrdnGunjPYqnvDUSMT5ydm2XQAig071jcdZA-VUmuuJrq6h0R_qnNUKQ5YzB2yk0d8gbc24ZgKC4BfWnxvnFTgCRHBwO1RWYHuB8atoOOWpZ1Wanit4QaFtaYbwrseEH3ocNr0a/s840/photo_2025-10-21_13-32-06%20(3).jpg
ដូច្នេះ គួរយកចិត្តទុកដាក់សម្អាតអណ្តាត និងសង្កេតវាជារៀងរាល់ថ្ងៃនៅមុខកញ្ចក់ ប្រសិនបើពិនិត្យឃើញថាមានអ្វីខុសប្រក្រតីច្រើនថ្ងៃ គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីអាចអ្នកព្យាបាល ឬបង្ការទាន់ពេលវេលា ជៀសវាងការរីករាលដាលធ្ងន់ធ្ងរ ដែលធ្វើឲ្យខាតបង់ទាំងពេលវេលា និងថវិកាសម្រាប់ព្យាបាល៕

Bosco Wong បានទទួលសំណើររៀបការបានថ្លៃទឹកដោះដល់ទៅជាង៧០លានដុល្លារ

0

ថ្មីៗនេះក្នុងព្រឹត្តិការណ៍ម៉ាកយីហោសម្រស់ Bosco Wong បានចែករំលែករឿងទទួលសំណើរៀបការពីមនុស្សអាថ៌កំបាំង។ ប្រសិនបើពួកគេរៀបការលោកនឹងមានប្រាក់បន្ថែមចំនួន ៥០០លានយ័នប្រមាណជាង៧០លានដុល្លារអាម៉េរិកផ្ទេរទៅក្នុងគណនីផ្ទាល់ខ្លួនរបស់ លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6xMjwPuJp47Supho_DnXUfRRRy8rOWf-nKWNWbFPk7AuMEHIMJXO7XgXIxMhsXk3qn1EYgXRobHhUS8obOZeC4Z6RbkxCDZeZSX40oDNixjMcSaX1dRL8wDFUSD_B1G6AZ4mzbvnPwwKZ-DYWSU7aDJurX3Dil4VYr_GTZxGbhB4pjdZ54S1Lk9TjL4h/s1800/SnapInsta.to_470006848_621057970489128_4051545054879256560_n.jpg

ជននោះបានអះអាងថាជានារីវ័យក្មេងនៃក្រុមហ៊ុនធំមួយ បានទាក់ទងទៅអ្នកគ្រប់គ្រងក្រុមហ៊ុន Bosco Wong ដើម្បីសម្តែងការកោតសរសើរ និងចង់សហការក្នុងការងារ។ ដំបូងឡើយ នាងបានអញ្ជើញតារាប្រុសដែលកើតក្នុងឆ្នាំ ១៩៨០ មកចូលរួមពិធីជប់លៀងអាហារពេលល្ងាចក្នុងតម្លៃ ១.២ លានយ័នបន្ទាប់មកបានប្រែក្លាយវាទៅជាជំនួបឯកជន និងស្និទ្ធស្នាល។ ទីបំផុត បុគ្គលនេះបានស្នើរៀបការជាមួយ Bosco Wong ដោយរៀបចំសម្រាប់គ្រួសារកូនកំលោះនូវថ្លៃបណ្ណាការចំនួន ៥០០លានយ័នឬជាង៧០លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណា តារារូបនេះបានបដិសេធព្រោះមិនចង់រៀបការ ហើយថានេះជាការលេងសើចរបស់អ្នកណាម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9xbWhP67nHaxJ_kllRM_ZZbpSRWi_rrhsCspmy_jNUwryVUnLeH-yntpCvGegmCWx0DlzNDQfkCioesWJm_959uOo_UjCHa8MavKhesj4LoWohHqYTXxumgUyoQAM-ELtO83Y3N1_FHht94KmfR1eijd84OFtXMzVxa-iiacacTT5ceGSjssNThJ2RPR0/s1799/SnapInsta.to_470897374_598029026487307_4518206471133149345_n.jpg
ទោះជាយ៉ាងណាក៏ដោយ Bosco Wong នៅតែចែករំលែកព័ត៌មាននេះជាមួយម្តាយរបស់ខ្លួនហើយនិយាយលេងសើចថា «ចាប់ពីពេលនេះតទៅ ហៅខ្ញុំថា កូនប្រសា ៥០០ លាន»។ ជាការឆ្លើយតប ម្តាយរបស់ Bosco Wong បានលាន់មាត់ថា «ឱព្រះជាម្ចាស់អើយ អ្នកមានតម្លៃច្រើនណាស់ តើវាមានតម្លៃ ៥០០លានដុល្លារទេ?»
ជុំវិញរឿងរបស់ Bosco Wong ទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ។ មតិជាច្រើនលើកឡើងថា នេះជាការឆបោកថ្មីមួយដែលមនុស្សជាច្រើនបានជួប មិនមែនតែតារាប្រុសរូបនេះជួបទេ។ សាធារណជនក៏សង្ឃឹមដែរថា អ្នករាល់គ្នានឹងមានការប្រុងប្រយ័ត្នចំពោះការអញ្ជើញដ៏គួរឱ្យទាក់ទាញនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9xbWhP67nHaxJ_kllRM_ZZbpSRWi_rrhsCspmy_jNUwryVUnLeH-yntpCvGegmCWx0DlzNDQfkCioesWJm_959uOo_UjCHa8MavKhesj4LoWohHqYTXxumgUyoQAM-ELtO83Y3N1_FHht94KmfR1eijd84OFtXMzVxa-iiacacTT5ceGSjssNThJ2RPR0/s1799/SnapInsta.to_470897374_598029026487307_4518206471133149345_n.jpg

ទាក់ទងនឹងជីវិតស្នេហារបស់ Bosco Wong មានពាក្យចចាមអារ៉ាមថាកំពុងមានស្នេហាជាមួយនារីម្នាក់ពេលលោកចូលរួមការប្រគំតន្ត្រីរបស់ G-Dragon នៅប្រទេសម៉ាឡេស៊ីកាលពីខែកក្កដា កន្លងទៅ។ ទោះជាយ៉ាងណា លោកបានបដិសេធភ្លាមៗដោយនិយាយថា នាងគ្រាន់តែជាមិត្តភក្តិរបស់លោកដែលបានចូលរួមការប្រគំតន្ត្រីនោះប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgibfom7u2qhmZxQW3DLuybvFe62MucW37NcT8vzvXf9GxldiyF4iwKDq0e4R6sUkh3wn5N2iToAkM7giBsxkXFjrd1xTvZzmDhYI7t0KyEZXDVD0KnrqLT9gsiGHtGAVVlpxjjoJQ3h-u01EReGnWoYnnCzK9lyZj23rngd3EdRS9fI9Pw-SgrJwZKRVni/s1920/SnapInsta_to_506346896_18508672963008832_5730405780471922713_n.jpg

នៅខែកញ្ញា ឆ្នាំ២០២៥ តារាប្រុស TVB រូបនេះបានបង្ហោះរូបថតជាមួយមិត្តស្រីក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាទំនាក់ទំនងនេះត្រូវបានប្រកាសជាផ្លូវការ។ នៅពេលនោះ លោកមិនបានឆ្លើយតបដោយផ្ទាល់ទេ។ ពេលចូលរួមក្នុងកម្មវិធីទូរទស្សន៍ Bosco Wong បានបញ្ជាក់ថាលោកនៅលីវនៅឡើយ៕

មិនខ្វល់គេលើកឈ្មោះយ៉ាងណា វណ្ណដា ចូលរួមពិធីបុណ្យកឋិនទានប្រកបដោយសេចក្តីជ្រះថ្លា

0

ទោះបីជាមានរឿងអាស្រូវកក្រើកយ៉ាងណាទស្សនិកជនកម្របានឃើញតារារ៉េប វណ្ណដា ចេញមកតបតបង្ហោះអ្វីនោះទេក្រៅពីកន្លងមកនេះធ្លាប់ទម្លាក់បទចម្រៀង Diss Track ។ ជាក់ស្តែងចុងក្រោយនេះ វណ្ណដា ក៏ត្រូវបានគេលើកឈ្មោះមកនិយាយជាប្រធានបទយ៉ាងផ្ទុះកក្រើកដូចគ្នាប៉ុន្តែទស្សនិកជនបែរបានឃើញ វណ្ណដា និងអ្នកមានគុណរួមទាំងគូរបស់លោកចូលរួមពិធីបុណ្យកឋិនទានទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiX0EA24mQRsWsvOEzWkIKtqGCwXfSfn0B2LtEQQla0VOTw4N2UF3ok_MamIP6pXzsnn0NyV8xTE1tAD-suePP_wlN-G_EAeMV1FV0b5WJvI3ydr6Kns7U4QIuAcdR55r5z3xUGzv1W0Wv2D1kMNvEHagWUbZ8UlpRKGsbHxIbbx3uKqfLIju2iyWqRMwy/s2048/image_2025-10-21_09-39-50.png
កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកជាច្រើនវីដេអូពីតារារ៉េប វណ្ណដា និងក្រុមគ្រួសាររួមទាំងគូស្នេហ៍ចូលរួមពិធីបុណ្យកឋិនទាននៅវត្តជម្ពូវ័ន(ហៅវត្តតាកុយ) ដែលស្ថិតនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ក្នុងទិដ្ឋភាពដែលចែករំលែកដោយអ្នកគាំទ្រ គេបានឃើញ វណ្ណដា ចូលរួមដោយសេចក្តីជ្រះថ្លា មានជាការសូត្រធម៌តាមលោកអាចារ្យនិងព្រះសង្ឃទៀតផង។ អ្វីដែលគួរឱ្យកត់សម្គាល់ គេបានឃើញកូនក្មេងជាច្រើននាក់ចោមរោមជុំជិតបង្ហាញការស្រលាញ់មកកាន់ វណ្ណដា យ៉ាងខ្លាំងដោយតារាចម្រៀងរ៉េបរូបនេះក៏បានឆ្លើយតបការស្រលាញ់វិញដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ7fqV2twMKQNFHqtoAEMKYWO5Z4wM-Q4qHDLmQtiOxAj7wESYStaeNb9fKc6tC0-3IaZYVQf6hjS22JOjAwhbARW_Cvt1j7Exje8t1FMIu-z2NIWWruor5FIHagY7dIp58BjgSJIoZpbXRaTexY02UZJuuxw6nrcAM6XNfk0DbAuZ0TTVqGp7xFOiKrN3/s2048/image_2025-10-21_09-42-04.png

គួរឱ្យដឹងថា កាលពីឆ្នាំមុន វណ្ណដា និងអ្នកមានគុណក៏បានមកចូលរួមពិធីបុណ្យកឋិនទាននៅវត្តខាងលើនេះផងដែរ ប៉ុន្តែលើកមុនមិនមានវត្តមាន ឡូរីន នោះទេប៉ុន្តែឆ្នាំនេះ អ្នកទាំងពីរបានមកជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJC_MIoHm3ry_QnL-zy-Y-bXhUF9XZuIxJQ_BcFKIr_YWmmJsZARroJt_sXgm6FEV0kAg80PfzxWHjjLEK3_s0EcgGFoQ1IURzSXR9CaKylSFfOtQZsT_YSRqlXlULm9ZWWkj7V3wimjSQcr4EslfoPQB2poHPGpSxfe6yP0e80r16uzWKratG9TuBTKEZ/s1280/image_2025-10-21_09-39-57.png
សកម្មភាពរបស់ វណ្ណដា ដែលឧស្សាហ៍ជ្រះថ្លាជាមួយនឹងការធ្វើបុណ្យនេះដែរ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិកោតសរសើរតារាប្រុសរូបនេះជាច្រើន។ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «កូនប្រុសល្អ កុំខ្វលរឿងមិនល្អ ធ្វើបុណ្យសាងកុសលព្រះតាមថែ, កូនហ្នឹងពូកែធ្វើបុណ្យមែន…»៕

 

Tomahawk កំពូលមីសុីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ដែលរុស្សុីខ្លាចរអា

0

ថ្មីៗនេះអ៊ុយក្រែន បានស្នើសុំអាមេរិកផ្តល់ជំនួយមីសុីល Tomahawks ដើម្បីតទល់ជាមួយរស្សុី ស្របពេលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5WaDxvamhQLzFGCFioZk6-s265CCEkbL9Vl7cFj1XbctKgYTTOPzZXJUbfO8CmxfdYgFbcnduiOSNGY3ifXpb9nxj9Dizw2NtDXQggLek_AoySbJviM5QnR-VMxo8fM2RY4UOsTs_oIH6xE96NvcSt_vO8TfGI-Nb8C-90BSeGwXnJyCVNEWiZxwfzuwI/s862/image_2025-10-17_13-51-18%20(2).png
រុស្ស៊ីធ្លាប់បានព្រមានជាច្រើនដងប្រឆាំងនឹងការផ្តល់មីស៊ីល Tomahawks ណាមួយដល់អ៊ុយក្រែន ហើយការផ្តល់មីស៊ីលប្រភេទនេះទៅអ៊ុយក្រែនគឺជាការប្រកាសសង្រ្គាមជាមួយនឹងរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxJM8hP42stBoiKq25qtq1XjD-bCREYeRqj2NLr9qKATFOoxvvq03B1id11DPcF6-IBMp3hOhfYyEyNgrjgOzouO0oS7Qaxu2SVxK6s38nM3yyxwqvfACFXUJTaA_0zNH9w9CDALk3cRyvm2SKYCtc5hvAtRzKveCkvGLpRb1b4OZPfK5WFyvyI3c0SEx5/s2560/image_2025-10-17_13-51-18.png
Tomahawks ជាមីសុីលរយៈចម្ងាយឆ្ងាយ ដែលក្នុងមួយគ្រាប់មានតម្លៃប្រមាណជា ១.៣លានដុល្លារ ហើយអាចបាញ់បានពីចន្លោះ១៦០០គីឡូម៉ែត្រ ដល់២៥០០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv5R7UcT84w21dgOlmpx9D6D-jMJEaOLsxEnS48jETHA3q74fmZ_FAHgHP7Y7cOZdTVA17tjTb3zdVyO7DjypZ4NFC5m_onOicKlDNaMVl2Ay9vYEHLgXWw2pUvv_PPNGcwY_FRjr12lnM0sGLmGfQJRXAjbmAXnGsuVV-n3mGtq3P99pvABIuEQ7dh4z-/s1200/image_2025-10-17_13-51-20.png
ជាទូទៅ បើអាមេរិក លក់មីសុីលនេះឱ្យប្រទេសសម្ពន័្ធមិត្ត វាបំពាក់ក្បាលគ្រាប់ដែលមានសមត្ថភាពផ្ទុះខ្លាំងជាមីសុីលផ្សេងៗទៀត។ ប៉ុន្តែបើអាមេរិកប្រើប្រាស់ខ្លួនឯង មីសុីលនេះ នឹងត្រូវបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAI2fgvAD_fB9geWdrMPzhZUOKTgNflu-tQ1M6UmHra92vLR2cxv9X-BIDW0NBn4aKuRbzFH5btF_Z5OhzV7Z1rU4rEGMEVDLRpFlXVnGOAJ1DZTTwWe120vaXF26XagnoVitXdRB7BESPTTR4FVL2jL_0lGyF0vx03IMLUo8WiMi74NExAKSILqiOazg/s1920/image_2025-10-17_13-51-21.png
ក្នុងករណីអ៊ុយក្រែនទទួលបានមីសុីល Tomahawks រុស្សុីនឹងដាក់ពង្រាយប្រព័ន្ធការពារមីសុីលជំនាន់ចុងក្រោយគេបំផុត S-500។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn2Rd3uBwQfJj0KsWCA2VzgoySYrv5gaqL-Qw1NQyOOGtpd3MDp1Qb0ad-AoQvpHfRDi-ecNRaGz2zIpIl3tnTlGwy24mh_7DCWTlJGtiM8x2kzqA0W56IWFJJ0k2mxRWwo_wzb5gYE1I__8PXeYgmcVzDk-c9YpgxBb3kOUI_M8PzTIc_1OM0upEihXu_/s1260/image_2025-10-21_15-32-30.png
S-500 មានល្បឿន៩២០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចស្ទាក់ចាប់ឃើញមីសុីលក្នុងចម្ងាយ២០០០គីឡូម៉ែត្រឯណោះ៕

 

អតីតមេបញ្ជាការយោធភូមិភាគ២ថៃបដិសេធមិនដកកងទ័ពចេញពីតំបន់ព្រំដែន និងថាកិច្ចប្រជុំ RBC គ្មានប្រយោជន៍

0

ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ថៃ ប៊ុនស៊ីន ផាកក្លាង បានបដិសេធមិនដកកងទ័ពចេញពីព្រំដែនកម្ពុជា-ថៃនៅតំបន់ដែលកងទ័ពថៃឈរជើងទេ បើអ្នកណាបញ្ជាឱ្យដកកងទ័ពចេញពីព្រំដែនត្រូវទទួលខុសត្រូវជាមួយពលរដ្ឋ ពីព្រោះមើលឃើញស្ថានការណ៍បច្ចុប្បន្ននៅតែតានតឹង ។ រីឯការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) គឺគ្មានប្រយោជន៍ និងសំណូមពរឱ្យពលរដ្ឋយល់ពីមេបញ្ជាការយោធភូមិភាគ២ថ្មីដែលទើបឡើងកាន់តំណែងមិនដល់១ខែ ជាមនុស្សមិនពូកែនិយាយដូចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពជើងគោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ដែលបច្ចុប្បន្នកាន់តំណែងជាអង្គរក្សពិសេសស្តេច និងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក បាននិយាយពីលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មីរងការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋថៃ គឺលោក វីរៈយុទ្ធ មិនពូកែទ្រឹស្តី ប៉ុន្តែដឹងតួនាទីការងារទាំងអស់ ។ លោក វីរៈយុទ្ធ ធ្វើការជាមួយខ្លួនរហូតមក ពេលកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ក៏លោក វីរៈយុទ្ធ ចូលរួមប្រយុទ្ធនៅសមរភូមិមុខដែរ ប៉ុន្តែមិនផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfWmjvI3jlD6wcHnYKsYxb7uWhsapGGyAtaP7aFZoFFDxHz33xOpGQAL5Xk_Wz6OooV3nr-pC3BGKi8-rx4nz-nbM_PgpqEfS6mwvlw3Fh7F_fLL5p443u3ewdnu1hEuKYd6sV5Ov9_bGcHJ__fsSmJ2Jyty6kP8j-KsDxkZgJyp3fkRx8oNZVyXC-FGh/s768/532185347_814647207556649_5406960367880274150_n.jpg

លោក វីរៈយុទ្ធ ទើបកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ថ្មីមិនដល់១ខែ ពេលខ្លះ ការនិយាយចេញមកទូលំទូលាយពេក ទើបធ្វើឱ្យពលរដ្ឋរិះគន់ និងយល់ន័យផ្សេង ។ ពេលនេះ លោក វីរយុទ្ធ ព្យាយាមចុះពិនិត្យមើកស្ថានការណ៍ព្រំដែនកម្ពុជា-ថៃញឹកញាប់ ប៉ុន្តែបញ្ហាខ្លះ ត្រូវរង់ចាំស្តាប់គោលនយោបាយពីថ្នាក់លើផងដែរ មិនមែនធ្វើតែម្នាក់ឯង ពីព្រោះវាប៉ះពាល់សន្តិសុខ សង្គម នយោបាយ សេដ្ឋកិច្ច មិនមែនប៉ះពាល់តែកងទ័ពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

ចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលមេបញ្ជាការយោធភូមិភាគ២ថៃមិនចូលរួមប្រជុំកន្លងមក ដោយសារមើលឃើញស្ថានការណ៍នៅតែតានតឹង បើជជែកគ្នា ក៏គ្មានប្រយោជន៍ដែរ ។ រីឯកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) គឺជាកិច្ចការរបស់រដ្ឋាភិបាល និងក្រសួងការបរទេស គឺក្រសួងការបរទេសទំនងជាមានគោលដៅច្បាស់លាស់ក្នុងការពិភាក្សាជាមួយកម្ពុជា ។ នេះបើតាមការលើកឡើងរបស់ ប៊ុនស៊ីន ផាកក្លាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83PQD1Y5MUiT2vyTNsz_s7sxbp8yOlos5HmDHfpPc3kwGk2ER6SgQBLKiraV0dlUztAjv6BmZ9CIhH7e3yv32OFvIJE46igM8jnYS3hvTCqh-x9-P-ThHICFYnwD1W3hI8fkU8d-7wCNnkY_kipEk4-z1xvgLMqoMUtCcZra4ToXrN2g3GArVoAOhPr-/s1440/565764367_822099660622537_1624055467859607256_n.jpg

ដោយឡែក កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលភាគីថៃបានស្នើឱ្យកម្ពុជាយល់ព្រមតាមលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន ទើបនាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី គឺបុគ្គល ប៊ុនស៊ីន គ្មានយោបល់អ្វីទេ ប៉ុន្តែស្នើឱ្យកម្ពុជាស្មោះត្រង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji1a3pIsAsLKKQ0CQUw3skSp5_OCSjP3oTPRTPcWzEwd7sZWtqXgara01LE3Vs3EmZeCjA_q8D1L4NtIStkKKy3JI-kbRU29ZNfNC0nQaLlGWJiRRQZJFVmchCNq6L9OoC8nEoqS_nkBvmGQJDvbT0ommKV9aUJgxDoKO5JTBspnHcq3MA9xnQjf0HJ4_j/s1440/569656431_822099693955867_1318664455742485375_n.jpg

ក្រៅពីនេះ ប៊ុនស៊ីន ផាកក្លាង ចង់ឱ្យកម្ពុជាដកពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយបុគ្គលនេះនិយាយថា ដោយសារកម្ពុជាអះអាងជាម្ចាស់កម្មសិទ្ធិលើប្រាសាទទាំង៣ និងតំបន់មុំបី ទើបថៃធ្វើសង្គ្រាមជាមួយកម្ពុជាកន្លងមក ថៃមិនទទួលស្គាល់ប្រាសាទទាំងនេះជារបស់កម្ពុជាទេ កម្ពុជាប្តឹងទៅតុលាការ ICJ ប៉ុន្តែថៃពុំទទួលអំណាចតុលាការ ICJ ។ បើកងទ័ពទាំងសងខាងត្រូវរ៉ូវគ្នាវិញ លុះត្រាតែដកកម្លាំងទ័ពទៅកាន់ទីតាំងចាស់ រីឯកងទ័ពថៃនឹងឈរជើងនៅទីតាំងដែលធ្លាប់ឈរជើង មិនដកថយទេ បើអ្នកណាចង់ឱ្យកងទ័ពថៃដកថយ ត្រូវសួរមតិពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYFqiHdJ7NHSYxY1zOxWlGQSaJ51ncYTo-rNdS5eIuip-ehhVWLdiMIMAZdzrqWsqHcyhKNo_ONumyRlUahOPLm0aa5SQpa0jQMkwSUmJG29AbnSXHph-Jqcw00-7oUzcvESUteg2Z-4WmPhsCxJsUWRppy-d-15KnYV6vNEoTXthoGDk_MN4aYHdJSXR/s1440/568279272_822099667289203_2354772861137416595_n.jpg

គួរបញ្ជាក់ថា លោក វីរៈយុទ្ធ មេបញ្ជាការយោធភូមិភាគ២ថ្មីរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋថៃថា គ្មានជំហរម៉ឺងម៉ាត់ក្នុងការងារដូច ប៊ុនស៊ីន ផាកក្លាង ហើយមិនសូវបង្ហាញមុខ ឬមានមតិយោបល់ក្នុងសារព័ត៌មាន ។ ក្រោយពីរងការរិះគន់បែបនេះ លោក វីរៈយុទ្ធ បានព្យាយាមចុះពិនិត្យមើលស្ថានការណ៍ព្រំដែនជាញឹកញាប់ និងបង្ហាញគោលជំហរតឹងរ៉ឹងជាមួយកម្ពុជា ៕

លោកស្រី Sanae Takaichi ក្លាយជានាយករដ្ឋមន្រ្តីស្រីដំបូងគេក្នុងប្រវត្តិសាស្រ្តជប៉ុន

0

ទីក្រុងតូក្យូ៖ អភិរក្សនិយមជើងចាស់ លោកស្រី Sanae Takaichi ដែលត្រូវបានសមាជិកសភាក្នុងប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសឲ្យតែងតាំងជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានក្លាយជាស្ត្រីដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLuKttOFD74gySCmDvsH7SyYjm7K4lsbFNkO_iwXZTDLWA_EQbTbhUvuibpq3z9cQLokKBOArI3QNH5x7KWyYu96LTwKv1o0W_5Y8gogOPK1FpyqyeJ6g3zO4RwULRPJrzp1BlTlBHI-Ihzm4JKbI0KM3kyXYGGIMf7fF2IfUVQGPx31Zba6ulphUma_AG/s860/photo_2025-10-21_13-46-16.jpg

យោងតាមទីភ្នាក់ងារព័ត៌មាន CNBC នៅថ្ងៃអង្គារ នេះបានឲ្យដឹងថា លោកស្រី Takaichi វ័យ 64 ឆ្នាំ ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ទទួលបានសម្លេងឆ្នោតពីសភាជាន់ទាប 237-149 និងសភាជាន់ខ្ពស់ 125-46 លើគូប្រជែងដ៏ជិតស្និទ្ធបំផុតរបស់នាងគឺ លោក Yoshihiko Noda មេដឹកនាំគណបក្សប្រឆាំងសេរីនិយមតាមរដ្ឋធម្មនុញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga3nBXuOUp9iOMuZZsE18up6BvvHCFhmgsDwFZgFF8qaOalgohMyLSdD99S9qBxqdk5gBwxXE71P9hOJFqEIJyfh1qIT7AB9F-tSsBYl-RQdyz2zrHn0r08-C4PG6mNES6yJkEgActn94mQlOSQcUwfzx2BKTV3xCRIiCKSRFEjc_O7nSNYT9hErSOAAel/s860/photo_2025-10-21_13-46-17.jpg

គោលនយោបាយធំៗរបស់លោកស្រី Takaichi គឺសន្យាពង្រឹងវិស័យការពារជាតិ កែប្រែគោលការណ៍អន្តោប្រវេសន៍ និងការកែប្រែរដ្ឋធម្មនុញ្ញសន្តិភាពរបស់ប្រទេសជប៉ុនឡើងវិញ ក្រោយលោក Shigeru Ishiba បានលាលែងពីតំណែងកាលពីដើមខែនេះ ដែលបន្សុលទុកនូវភាពមិនច្បាស់លាស់ផ្នែកនយោបាយអស់ជាច្រើនសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMYi45rXASfnh_rJL3WBIMYM2LcotV2bSlKxJkJLU0TUl1-BD9cw-6oRJlQbFYfYR8PDZOa6B8zDM0mYFhizD4v1sKqUJMrDSO4R4wNiCRbqXo8D20A8fH2Qfl2cjQ-97YH-2iH01FwA01DX7GZFJrACAK5XY2SkaNSOMndHIZIRLFAuABMxPhgW-ncC48/s2048/image_2025-10-21_14-47-45%20(2).png

ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេរិះគន់ចំពោះការប្រឆាំងនឹងអាពាហ៍ពិពាហ៍ភេទដូចគ្នា និងកំណែទម្រង់លើកកម្ពស់សមភាពយេនឌ័រ បើទោះបីជាក្លាយជាមេដឹកនាំស្ត្រីដំបូងរបស់ប្រទេសជប៉ុនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiojGuGcIUTdpfimL-oMFpruTtA9ScXuTbl85qIR4W_qcmHxtV5zfQVixriPW1TEfvq6cQF6aM_5M4kuPz4jbAovOkk92Yl-TAc3a1qEFR_u7HtPrVxbM7MhgaAZDkDwf-kOL5oBU-j_UFwKMStF-boSrk_XKObAljxqSaH5SUoCXd8Oq8BeN2nEdWNiKrg/s820/image_2025-10-21_14-47-45.png
នៅក្នុងសុន្ទរកថាដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi បាននិយាយថា នាងនឹង «ធ្វើការដោយមិននឿយហត់ដើម្បីកសាងទំនុកចិត្តក្នុងនយោបាយឡើងវិញ និងការពារផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន»។ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរ ពីសារៈសំខាន់នៃការស្តារសេដ្ឋកិច្ចឡើងវិញ ដែលវាកំពុងបន្តតស៊ូជាមួយអតិផរណា និងប្រាក់យ៉េនរបស់ជប៉ុនដែលធ្លាក់ចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtkgQ0IjzYYrC8-ZQFexvjBWIvHMwwtWyj7VAD-KJeYXVtlKoZ4GBe6dIfd3rdwhv8xC0prvKAbNYuBYZeTxxy64gleoxPe8yvr0tU5T5y09_75jcgkKEjkSzC3R2ppYtBm_LEy6H5SRZZJiVKKHs00DnrA_Xion_WkKnzt3KCwI1rnfLM4JgAodVEMBdS/s1500/image_2025-10-21_14-47-47.png
ឥឡូវនេះរដ្ឋាភិបាលថ្មីរបស់លោកស្រី Takaichi កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនភ្លាមៗ រួមទាំងការដោះស្រាយភាពជាប់គាំងនៃសេដ្ឋកិច្ច ការគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសចិន និងសហរដ្ឋអាមេរិក និងការធានាបាននូវឯកភាពនៅក្នុងក្រុមចម្រុះរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_OE5bWo4TVGIckdCm1HnY-Dfv-KjtEifcxzk2Nu8cOfElIhEyd1aAm0_-nBxGo8hgx-w6B2iIcnS4zHSkm3b1lFwhmLgBnLm0cX4wSLFHuOmVl0-uAn7FBItSz31YYQMrupfQAgkdpq-ykvzJppsVBekoPxH4XQmgR7fjFHhjWBwbnO-OLVIporqi1UdT/s1920/image_2025-10-21_14-47-49.png

អ្នកវិភាគនយោបាយបាននិយាយថា ការដឹកនាំរបស់លោកស្រីនឹងបង្ហាញឲ្យឃើញថា តើនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជប៉ុនអាចរក្សាតម្លៃអភិរក្ស និងផ្តល់កំណែទម្រង់ដែលរង់ចាំជាយូរមកហើយឲ្យប្រទេសជប៉ុនបានដែរ ឬទេ។ ទន្ទឹមនឹងនេះ អ្នកអត្ថាធិប្បាយនយោបាយតូក្យូម្នាក់បាននិយាយថា “ការក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ជប៉ុន បានបង្កើតជារឿងប្រវត្តិសាស្ត្រមួយ។ ប៉ុន្តែបញ្ហាប្រឈមពិតប្រាកដ គឺស្ថិតនៅក្នុងរបៀបដែលនាងដឹកនាំប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9nw-YuOoEOTOUzEeZbIHCiwoDlDOfn2bpJgrwZAbaiy0hVNp7IJoHP9XST3ZQ-O-NaLZ1Fz5sFgTexnsib3aBQg1aTmFnQ4XDU6871gcLX3-Dxf2-jjYRlkxeH-g8DbO5_YRkuYdoH98Q_PKM7CFBIJNAkhnAPp8WWihiznrLa8KDLEf8Yv1Kebz7NONI/s1020/image_2025-10-21_14-47-50.png

សូមជម្រាបថា បច្ចុប្បន្នប្រទេសជប៉ុនកំពុងស្ថិតនៅលំដាប់ខាងក្រោមគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍សម្រាប់ស្ត្រីក្នុងតំណែងជាអ្នកដឹកនាំ ខណៈការឡើងកាន់អំណាចរបស់មេដឹកនាំស្រ្តី គឺតំណាងឱ្យរបកគំហើញថ្មីដ៏សំខាន់នៅក្នុងប្រទេសមួយដែលត្រូវបានរិះគន់ជាញឹកញាប់ ចំពោះការផ្ដល់ឱកាសទាបដល់ស្រ្តីនៅក្នុងវិស័យនយោបាយ៕

រដ្ឋមន្ត្រីការបរទេសថៃជឿជាក់នឹងទទួលបានលទ្ធផលល្អប្រសើរពីការពិភាក្សាក្នុងកិច្ចប្រជុំ GBC និង JBC

0

ប្រទេសថៃ ៖ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច និយាយថា បើការពិភាក្សាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី និងការពិភាក្សាក្នុងកិច្ចប្រជុំ JBC នៅថៃបរាជ័យ នាយករដ្ឋមន្ត្រីថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីទេ ថៃក៏មិនចូលរួមកិច្ចប្រជុំទៀតដែរនាំតែខ្ជះខ្ជាយថវិកាជាតិ ហើយនេះអាចជាកិច្ចប្រជុំចុងក្រោយ ថៃមានវិធីជាច្រើនដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា អ្វីដែលបម្រុងនឹងកើតឡើង វាត្រូវតែកើត ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃយល់ឃើញខុសពីនេះ និងជឿជាក់កិច្ចប្រជុំទាំងពីរនឹងទទួលបានលទ្ធផលល្អប្រសើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7VPl9rBYwm89Im5P1InoSm25_K9BWvME4vsI3OtVNXPlx8U7FAdv6x4yFi75czCEM5hMyvajeKHnG7uUEeepaY7Crh7yb8d2HPywX_kBpok_H04tPt3e40JvkQ9LDMFitTGJexJZB-RYB01cMbUJ9jr_AfI7uCI_KZVLlUyvMwjRzbjSL9I418JPe4ecM/s1000/photo_2025-10-21_14-11-46.jpg
ពេលសម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេស លោក សីហស័ក្តិ និយាយថា លោកជឿជាក់ថៃនឹងទទួលបានលទ្ធផលល្អប្រសើរពីការពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKteOGyaPFHjn8MBS52On2fem68YfUBcLFd9LHz5TZcM04dyOAaz7Oo9DjvgjvPZlyZ3SLe49zjuF0JmaE6yPlqZUj3fcvEQIYXEFJifkzIzVMdZUrOT8w0u5PsoS2DI5XThyphenhyphen6dxfYseRLHTmG2KzJMINK78NuVgjTrNc8njVlHJSRjTKXFaPaXOhuOZPH/s1440/567350882_822099663955870_3624481609046485063_n.jpg

រដ្ឋមន្ត្រីការបរទេសថៃជឿថា កិច្ចប្រជុំ GBC នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី គឺភាគីទាំងពីរនឹងអាចធ្វើផែនការលម្អិតផ្សេងៗក្រោយពីបានជជែកគ្នា ហើយភាគីទាំងពីរនឹងឈានទៅរកការព្រមព្រៀងគ្នា ។ ទោះយ៉ាងណា ក្រសួងការបរទេសត្រូវជជែកជាមួយមន្ត្រីថៃដែលទៅចូលរួមកិច្ចប្រជុំ GBC នៅទីក្រុងកូឡាឡាំពួ បន្ថែមទៀត ខណៈកិច្ចប្រជុំ JBC នៅខេត្តចន្ទបុរី គឺថៃបានលើកឡើងពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងភូមិណងញ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ព្រមទាំងជូនដំណឹងមកកម្ពុជាពីការសាងសង់របងព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy83PQD1Y5MUiT2vyTNsz_s7sxbp8yOlos5HmDHfpPc3kwGk2ER6SgQBLKiraV0dlUztAjv6BmZ9CIhH7e3yv32OFvIJE46igM8jnYS3hvTCqh-x9-P-ThHICFYnwD1W3hI8fkU8d-7wCNnkY_kipEk4-z1xvgLMqoMUtCcZra4ToXrN2g3GArVoAOhPr-/s1440/565764367_822099660622537_1624055467859607256_n.jpg
ថ្មីៗនេះ លោក សីហស័ក្តិ បានចូលរួមកិច្ចប្រជុំចតុភាគីនៅម៉ាឡេស៊ី ហើយពេលបញ្ចប់កិច្ចប្រជុំភាគីកម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ការចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ប៉ុន្តែលោក សីហស័ក្តិ បែរជារងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមជ្រុលនិយម ។ ក្រុមជ្រុលនិយមស្តីបន្ទោសរដ្ឋមន្ត្រីការបរទេសថា មុននឹងឯកភាពជាមួយកម្ពុជាលើឯកសារព្រាងសន្តិភាព ហេតុអ្វីមិនសួរមតិពលរដ្ឋ និងកងទ័ពជាមុនសិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji1a3pIsAsLKKQ0CQUw3skSp5_OCSjP3oTPRTPcWzEwd7sZWtqXgara01LE3Vs3EmZeCjA_q8D1L4NtIStkKKy3JI-kbRU29ZNfNC0nQaLlGWJiRRQZJFVmchCNq6L9OoC8nEoqS_nkBvmGQJDvbT0ommKV9aUJgxDoKO5JTBspnHcq3MA9xnQjf0HJ4_j/s1440/569656431_822099693955867_1318664455742485375_n.jpg

គួរបញ្ជាក់ថា កម្ពុជានិងថៃបានរៀបចំកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បា.ញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYFqiHdJ7NHSYxY1zOxWlGQSaJ51ncYTo-rNdS5eIuip-ehhVWLdiMIMAZdzrqWsqHcyhKNo_ONumyRlUahOPLm0aa5SQpa0jQMkwSUmJG29AbnSXHph-Jqcw00-7oUzcvESUteg2Z-4WmPhsCxJsUWRppy-d-15KnYV6vNEoTXthoGDk_MN4aYHdJSXR/s1440/568279272_822099667289203_2354772861137416595_n.jpg

ប្រទេសទាំងពីរក៏បានរៀបចំកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ ដែលបានរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ។ កិច្ចប្រជុំប្រព្រឹត្តនេះមានសមាសភាពកម្ពុជាដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម ។ រីឯសមាសភាពថៃដឹកនាំដោយ លោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត ៕