ដូចប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានផ្សងនឹងគ្រោះថ្នាក់ចូលទៅតំបន់ក្រហមដើម្បីនាំយកស្បៀងជួយដល់វីរកងទ័ពកម្ពុជាដែលកំពុងការពារពីខ្មាំងសត្រូវឈ្លានពាន។ មហាជនមានទាំងការកោតសរសើរទឹកចិត្តនិងព្រួយបារម្ភពីសុវត្ថិភាពអ្នកទាំងពីរខណៈ ចែតាបារាំង បានទម្លាយពីសាររបស់ ទេព បូព្រឹក្ស មុនពេលចេញទៅកន្លែងជ្រៅគឺផ្តាំឱ្យមើលថែកូនប្រុសរបស់អ្នកទាំងពីរ។

កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ចែតាបារាំង ដែលជាមនុស្សជិតស្និទ្ធនឹងតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត រាប់អានដូចជាគ្រួសារតែមួយបានបង្ហោះរូបភាពនៃសារឆ្លើយឆ្លងរបស់ ទេព បូព្រឹក្ស ដោយបញ្ជាក់ថារូបនាងនឹងចេញទៅកន្លែងដែលជ្រៅជាងមុន ដោយមុនចេញទៅម្តងផ្តាំម្តង។ ចែតាបារាំង បានបង្ហាញថារូបគេតែងតែស្រក់ទឹកភ្នែកនៅពេល ទេព បូព្រឹក្ស និង ជី ដេវីត ចូលទៅតំបន់ជ្រៅៗហើយ ទេព បូព្រឹក្ស តែងផ្តាំកុំឱ្យភ្លេច Albert ដែលជាកូនប្រុសអ្នកទាំងពីរខណៈតំបន់ដែលទៅគឺនៅជាប់ប្រទេសចោរសៀមកន្លែងសង្គ្រាមតែម្តង។ ចែតាបារាំង ថាតារាចម្រៀងទាំងពីររូបនេះលះបង់ខ្លាំងបំផុតដោយសារចង់យកស្បៀងឱ្យកងទ័ពដោយផ្ទាល់ដៃ។

ជាមួយនឹងការព្រួយបារម្ភសុខទុក្ខ វេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ជី ដេវីត បានបង្ហាញថាមកដល់ទីសុវត្ថិភាពហើយជាមួយបេសសកម្មជោគជ័យបីទីតាំងធំៗនៅក្រោមស្នូរកាំភ្លើងធំកក្រើកភ្នំ។ យ៉ាងណា តារាចម្រៀងរូបនេះថានជមិនមែនជាឧបសគ្គតែជា ឆន្ទៈ មនសិការ ដើម្បីជាតិមាតុភូមិ។.png)
ជាមួយនឹងការបង្ហោះរបស់ ជី ដេវីត តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញថាពួកគេនឹងប្រឹងឱ្យអស់ពីសមត្ថភាព និងអរគុណទៅដល់សាធារណជនដែលព្រួយបារម្ភមកកាន់អ្នកទាំងពីរ។ ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថាការចូលទៅកន្លែងជ្រៅៗគឺចង់យកស្បៀងទៅជូនកងទ័ពផ្ទាល់ដៃឱ្យប្រាកដចិត្ត និងមួយទៀតក្នុងនាមអ្នកទាំងពីរនាក់ជាតារាទាំងប្តីទាំងប្រពន្ធគឺចង់មកផ្ទាល់ដើម្បីលើកទឹកចិត្តវីរកងទ័ពដែលចង់បញ្ជាក់ថាពួកយើងនៅជួរក្រោយនឹងនៅក្បែរពួកគាត់ជានិច្ច។ ទេព បូព្រឹក្ស ថាបើប្រៀបធៀបការលះបង់របស់អ្នកទាំងពីរជាមួយនឹងកងទ័ពគឺវានៅតិចតួចណាស់៕









