តារាចម្រៀង N.JOHN ដែលកំពុងបម្រើការងារសិល្បៈលើទឹកដីសហរដ្ឋអាម៉េរិកបានបន្ទន់ឥរិយាបថកែប្រែចំណុចដែលមហាជនរិះគន់លោកកន្លងមក។ លើសពីនេះទៅទៀត N.JOHN បានបង្ហាញការគាំទ្របួងសួងសុំឱ្យប្រទេសកម្ពុជាមានសន្តិភាពរួមជាមួយនឹងការចេញវីដេអូនិងជួយថវិកា១០០០ដុល្លារដល់ជនភៀសសឹកតាមរយៈមូលនិធិរបស់ឪពុកខ្លួន។
.png)
សុវត្ថិ មុន្នីនាគ ឬ N.JOHN កូនប្រុសទី២របស់តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ជារឿយៗអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់មិនសំចៃដៃបន្ទាប់ពីលោកទម្លាក់បទចម្រៀងជាច្រើនដងប៉ះចំតែថៃឈ្លានពានខ្មែរមានស្ថានការណ៍ក្តៅ។ នៅពេលដែលថៃបើកការឈ្លានពានកម្ពុជាថ្មីជាថ្មីនេះទស្សនិកជនហាក់សម្គាល់ឃើញថាផេករបស់ N.JOHN បានបន្ទន់ឥរិយាបថជាងមុន។ ហេតុការណ៍ថៃឈ្លានពានកម្ពុជាក្តៅគគុកកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ N.JOHN បានបង្ហោះរូបទង់ជាតិកម្ពុជាជាមួយនឹងការបួងសួងសុំឱ្យសន្តិភាពមាននៅកម្ពុជា។.png)
នៅថ្ងៃទី១២ ខែធ្នូ តាមការឱ្យដឹងពីឧកញ៉ា ព្រាប សុវត្ថិ N.JOHN បានចូលរួមបរិច្ចាគនូវទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០០ដុល្លារ សម្រាប់ទិញសម្ភារៈជូនដល់វីរកងទ័ពកម្ពុជានិងប្រជាជនភៀសសឹកដែលកំពុងត្រូវការជំនួយ។ មិនទាន់អស់នោះទេ នៅយប់ថ្ងៃទី១៥ ខែធ្នូ N.JOHN រួមទាំងជនបរទេសបានចេញវីដេអូដោយមានទាំងក្រមានិងទង់ជាតិកម្ពុជា ផ្ញើការស្រលាញ់ សុំសន្តិភាពមកកាន់ប្រទេសខ្លួនគឺកម្ពុជា។ N.JOHN ក៏បានបកស្រាយចម្រៀងដោយផ្ទាល់នៃបទ «A Change Is Gonna Come»។.png)
សកម្មភាពលើកនេះរបស់ N.JOHN ទទួលបាននូវមតិវិជ្ជមាននិងការគាំទ្រជាងពីមុនក្រោយពីលោកបន្ទន់ឥរិយាបថកែប្រែអ្វីដែលមហាជនស្នើនិងរិះគន់កន្លងមក។ លើសពីនេះទៅទៀតអ្នកលេងបណ្តាញសង្គមខ្លះថែមទាំងនិយាយថាធ្វើបែបនេះមកពួកគេនឹងគាំទ្រ N.JOHN ជានិច្ច៕










