Home Blog Page 247

មីយ៉ាន់ម៉ាឆ្មក់បង្រ្កាបសំបុកក្រុមឆបោ.កក្បែរព្រំដែនថៃ ឃា.ត់ខ្លួនមនុស្សបានជាង២ពាន់នាក់

0

មីយ៉ាន់ម៉ា៖ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ បានបើកប្រតិបត្តិការបង្រ្កាបលើទីតាំងមួយដែលស្ថិតនៅជិត«ព្រំដែនថៃ» ដោយបានឃាត់ខ្លួនមនុស្សចំនួន 2,198 នាក់ ដែលរួមមានទាំងបុរស ស្រ្តី និងសន្តិសុខ ហើយបានរឹបអូសឧបករណ៍អ៊ីនធឺណេតផ្កាយរណប Starlink ចំនួន 30គ្រឿង ដែលត្រូវបានគេដឹងថា គឺជាឧបករណ៍សម្រាប់បម្រើឲ្យសកម្មភាពឆបោ.កតាមអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4XtzMuE17VsadYRwQCCyYZV1DkmWDUFIheIFnONQd3ytZjn5xSkG3ruGjx4MbByCCPnbZlp0w1gayQzhHBr4ITNtoy8sJQBQVbyZIIuwSmGkMLAKL5p8B9x9CggeZVqf19BksTamH0MM2AgQ6ABjEEurrwg1B-02QlPNz5shtIJZho8hmIk3GN8Oc3oc/s1280/photo_2025-10-21_11-40-06.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ស្ថិតនៅទូទាំងពីស្រុក Mae Sot ក្នុងខេត្ត Tak ទល់មុខនឹង Ban Mae Ku Mai Tha Sung ក្នុងឃុំ Mae Ku របស់ប្រទេសថៃ។ យោធាមីយ៉ាន់ម៉ាបានកំណត់គោលដៅសំខាន់លើបណ្តាញឆបោ.ករបស់ចិន ដោយធ្វើការវា.យឆ្មក់លើទីតាំងមួយដែលគេស្គាល់ថាជា “KKPark” ។ ប្រតិបត្តការនេះ យោធាមីយ៉ាន់ម៉ាបានចោ.ទប្រកាន់មេដឹកនាំកំពូលទ័ព Karen ថាជាប់ពាក់ព័ន្ធក្នុងសកម្មភាពឆបោកទាំងនោះ ប៉ុន្តែខាង Karen បដិសេធរាល់ការជាប់ពាក់ព័ន្ធ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUTA2ANe0B9lDKzjVs_JDBUBLozwEUJMrYZwblUHhwtXbFpZCFrdV5tyQsntU93uoJUWJpyAPCEERNnIMJ26Emj8Q1fidFVxnyObEH0zrJqV-zcXX5UWuadtLrsLkrdFXRtDzIVkpy9u5lduS-ljRxOvbdKeGKmkHzz1iCrD8BLGaUfyO-u1ASA4Q46g-/s880/photo_2025-10-21_11-40-07%20(2).jpg

គួរជម្រាបថា KK Park ត្រូវបានគេរាយការណ៍ថាគឺជាបណ្ដុំសំណង់គ្មានច្បាប់ត្រឹមត្រូវ ដែលមានប្រហែល 260 អាគារនៅមិនទាន់បានចុះឈ្មោះ ហើយត្រូវបានពិពណ៌នានៅក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតថាជាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏សំខាន់ ជួលកម្មករដែលត្រូវបានជួញដូរ ឬបង្ខិតបង្ខំឱ្យអនុវត្តការក្លែងបន្លំតាមអ៊ីនធឺណិត និងល្បែងស៊ីសងខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz4Tspw8yu6Hk4C4__wdS7pw9IioO2vw1dNpiHZEVA0X4-4Q3XjJkdX2_4cIsOerO-_7DON_XAyG3BEpaI25nShuY3XCxMIU-uidAVbEilVEsr7myp23YtiT7G6EjSf1c6HPdE5wZNBejG9Dk7oGi9rPxLG0G04icm8HvQoQblS0wVgJX2SRWnDNH6OucU/s640/photo_2025-10-21_11-40-07%20(4).jpg

ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយដោយយោធារបស់មីយ៉ាន់ម៉ា លើការក្លែងបន្លំតាមអ៊ីនធឺណិត ការលេងល្បែងខុសច្បាប់ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន ដែលមានទីតាំងប្រមូលផ្ដុំភាគច្រើនស្ថិតនៅតំបន់ជាប់ព្រំដែនថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHKuDF4hzwoUXcHi1DC9kFtYoSZPFxgKdA6hEy8ylfn28ST45S4_szu9rcnqSrj2UVFjPOKdI_0HK_SDE5qAglLFBdiR315O7PHqv-3E9NQu3hALeLPXrmh4zBn1ccyV1b4D0-yHGxHW-_-r-VKYTskA43Rt-sLfKdES0d-kt4nfT7tOkrboVR-uvOkrF/s939/photo_2025-10-21_11-40-07.jpg

តាមរយៈព័ត៌មានខាងលើ វាបង្ហាញឲ្យយើងឃើញថា ការពិតជនល្មើសដែលជាប់ពាក់ព័ន្ធនឹងករណីឆបោ.កតាមប្រព័ន្ធអុីនធើណេតភាគច្រើន គឺមានប្រភពមកពីប្រទេសថៃ និងមីយ៉ាន់ម៉ា ប៉ុន្តែរាជរដ្ឋាភិបាលប្រទេសថៃហាក់មិនសូវយកចិត្តទុកដាក់បង្រ្កាប ឬចាត់វិធានការបោសសម្អាតអ្វីធំដុំឡើយ។ បន្ថែមពីនោះ នាយករដ្ឋមន្រ្តីថៃបែរជាខំចំណាយពេលរាប់ម៉ោងសុំជួបប្រធានាធិបតីកូរ៉េតាមទូរស័ព្ទ ដើម្បីចូលខ្លួនមកជួយដោះស្រាយបញ្ហានៅប្រទេសកម្ពុជាទៅវិញ ស្របពេលដែលប្រទេសរបស់ខ្លួនកំពុងស្ថិតក្នុងសភាពអាណាធិបតេយ្យនៅឡើយ៕

ត្រាំ ស្នើឱ្យហ្សេឡេនស្គី កាត់តំបន់ Donbas ឱ្យទៅរុស្សុី ដើម្បីប្តូរយកសន្តិភាព

0

លោក ដូណាល់ ត្រាំ បានជំរុញឱ្យ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បោះបង់ចោលទឹកដីមួយចំនួនធំទៅឱ្យរុស្ស៊ី ជាពិសេសតំបន់ Donbas។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWRCjq70WcotCs0Xos32SkOoJNBavXL4oxbr3GcBjy3ikGHE9nNERsjzHhPNgqNI31RtBZm00Z-B3S6649GmmE1lFHlgcPpbVHwt_07BRi0ASlx3Y8LARqBCSshrthDnxHedOAEJRugLpDanM_hwNs-fB34zaclb9jCB5wRa-fO4ohhSeNs_cWcdoW_GKK/s1498/image_2025-10-21_11-24-28.png
ដូណាល់ ត្រាំ បានថ្លែងថា៖”អ៊ុយក្រែន គួរតែបោះបង់តំបន់ Donbas ដែលត្រូវបានរុស្សុីគ្រប់គ្រង ប្រមាណជា៨០ភាគរយ ដើម្បីឈានទៅរកសន្តិភាព និងបទឈប់បាញ់។ ក្នុងករណីអ៊ុយក្រែនចង់បានតំបន់នោះមកវិញ យើងនឹងបើកកិច្ចពិភាក្សាតាមក្រោយទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjLl9CV2cgN0oKrzqasoBITRPeyyc8bdhp9J_guMUDxyCfpJxTOM2odFePblSDgGfA2Cg_2omt7dvzMMB6d0DX2S93vhk7MObax5y3HUKPjCOzjSE6g2OlT9oOB2AL7zrJluL6i4OREo0GrALwA1jYAmrP4GZ5uTABh0qDze7h2LH1NKyUP7P4zfC8Fas/s2480/image_2025-10-21_11-24-21.png
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បដិសេធមិនឱ្យទឹកដីរបស់ខ្លួនទៅរុស្ស៊ី ដើម្បីប្តូរយកសន្តិភាពនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSjgNeT1t-WIgeTW-UqlsLhYBBPEt880km6vzvjUA3g1pMnuLjsxaXCJIvjyKLSB79DqqvzbmUfJrddmqizToWHHnsXAjQkcyVhhyvyPk-fs036PNrB1KUw0ia009SIeOmLJ09nDNu5yXmmeed8CcHqa50CxmGa4VUjm77ZkUC9uF_U_oV-Djshisgmh9s/s976/image_2025-10-21_11-24-30.png
លោក ពូទីន អះអាងថា ប្រជាជនភាគច្រើននៅតំបន់ Donbas និយាយភាសារុស្ស៊ី ហើយពួកគេកំពុងប្រឈមមុខនឹងអំពើប្រល័យពូជសាសន៍ ដែលចាំរុស្ស៊ី ចូលទៅរំដោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjq40Iypg99IL8m7BLItntRUe9PnhLivStz0OY_DMFul2I6EQTgtn17KpDE-OiTU_34sjkQauw2Me25yOoML-leBygapo0-me16V6p4RZ_MFv1ajBE3IiO9KgwJjW9L77kp-tKCniue-eF2r9_r1pr4OXwZ63TZSHY3IN_A6BoeXoMYuY43rUE1mzdyRK/s1280/image_2025-10-21_11-24-31%20(2).png
គួរបញ្ជាក់ថា តំបន់ Donbas ជាតំបន់សម្បូរដោយធនធានធម្មជាតិ ដូចជា ធ្យូងថ្ម រ៉ែដែក លីចូម ទីតានីញ៉ូម និងរ៉ែកម្រផ្សេងទៀតដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishQvVQrIojHUIxSeB8k0cf9srpdTeDs68IJ_0IzXw-MrNVeJ4e4OsBxyooW94-XoV2xavOD_VbkB-ZyvnQtxnY6fjzS64nAF2QG3L4UvhPtutYmlpNrb9KFvqW33W9ftnBNUKwLu-oJOXTiMu4eBLPrpbB8J5J7hu1Ljj5gQQp5vMPwSLvXy6lH_NNBeD/s900/image_2025-10-21_11-24-32.png

 

មិនមាត់ៗ កុយ អេនណា ចេញលិខិតបំភ្លឺពីមេធាវីតែម្តងដោយរក្សាសិទ្ធិចា.ត់វិធានការតាមច្បា.ប់

0

ទើបតែបញ្ចប់បេកសកម្មសប្បុរសធម៌ប្រកបដោយភាពជោគជ័យទទួលបានថវិកាជាច្រើនម៉ឺនដុល្លារស្រាប់តែបវរកញ្ញា កុយ អេនណា ត្រូវរងនូវការវែកញែកពីម្ចាស់ផលិតផលម្នាក់ដោយបង្ហោះចោទប្រកាន់ សួររកការងារព្រោះបានកក់លុយរួចហើយ។ ទោះយ៉ាងណា បន្ទាប់ពីស្ងៀមស្ងាត់មួយអន្លើ អេនណា ស្រាប់តែចេញលិខិតមេធាវីតែម្តងដោយបំភ្លឺទាក់ទងនឹងការចោទប្រកាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DTxSzUm7vZfeuP6S8OuSchTF_Lx_H7zdtCG1k10e7Aq0zwo5LMONc1b_U3SvSTlN1XSkCK3lg0lhwLaAsQawSN45ldhoG1wtwPheHAL0BLBL-pPb1mOUfGkzq3EVTOTdySp1Qi_nDAxKynAj2B0B7GnmVWMHFSQiLpVNZ2Q0Jue2YP0caWh1MmAtUkdI/s2048/image_2025-10-21_08-47-47.png
នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កុយ អេនណា បានបង្ហោះលិខិតជូនដំណឹងជាសាធារណៈពីមេធាវីទៅកាន់គណនី ហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសនូវ status ជាច្រើនដែលជាព័ត៌មានមិនពិតនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាពរបស់នាង។ អ្វីដែលគណនីនេះបានបង្ហោះចាប់តាំងពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២០ ខែតុលា កុយ អេនណា បានអះអាងថាមិនធ្លាប់ស្គាល់ ឬធ្លាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយម្ចាស់ប្រេន MKM (Makara Moum) ប្រើប្រាស់គណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) នោះទេ។ កន្លងមកនាងក៏ធ្លាប់បដិសេធមិនប្រម៉ូតផលិតផលអំឡុងពេលកំពុងធ្វើដំណើរថ្មើរជើងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh59ONB2mueraHN2RNYRLUbwxOfj4CeAl1kv8zMiR-p09pD9rpFUpT2VWFuN1-qEzgKWDmi7vKb3sUJR2zPddNKer1pEUYR7XdZrWsiKuietUyfo0ErA8r6463mPD4aUR9MEQQnbylxwAVODDjiNszllWvCnJevUFOAMi93dVuLdRsHFeKoJkB6ORCLL-5Q/s2048/image_2025-10-21_08-47-46.png
ក្រោយមកបុគ្គលខាងលើដែលប្រើប្រាស់តេឡេក្រាមឈ្មោះ Doctor Riko ក៏បានទាក់ទងមកក្រុមការងាររបស់នាងនិងជជែកគ្នាអំពីលក្ខខណ្ឌ និងតម្លៃការងារប៉ុន្តែពេលនោះនៅមិនទាន់មានការព្រមព្រៀងនៅឡើយតែបានជាឃើញគណនីហ្វេកប៊ុកឈ្មោះ Makara Moum (ហេង មករា) បានផុសស្វាគមន៍នាងផ្សព្វផ្សាយផលិតផល ខណៈដែលខាងក្រុមការងាររបស់នាងក៏បានទាក់ទងប្រាប់ទៅបុគ្គលឈ្មោះ Doctor Riko សុំឱ្យម្ចាស់ប្រេន ជួយលុប Status នោះវិញព្រោះនាងមិនទាន់បានចុះកិច្ចព្រមព្រៀង និងទទួលកម្រៃ ដើម្បីទទួលធ្វើការផ្សព្វផ្សាយផលិតផលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi80UBzRolo0v2_HGeVics6jP7OOVx-foMepbpUaK4Lor6kNrSjkjdsotL66BzG1Une8hfM_IGCeWM6OlQvACK0q521urVuU3Jx1BYXueAM5kfrv00DTIbac42admTTRlYVcA_kGC_lj6mOaUu04lJ2y-Hs3E1SDcYuckZ22qLGKarIx5mN64puBoXwEWvj/s2048/image_2025-10-21_08-47-45%20(2).png

ក្នុងលិខិតបំភ្លឺដដែលនេះ កុយ អេនណា បានបញ្ជាក់ថាចាប់តាំងពី ថ្ងៃដែលបុគ្គលឈ្មោះ Doctor Riko ទាក់ទងមកក្រុមការងាររបស់នាងរហូតមកដល់បច្ចុប្បន្ន នាងពុំធ្លាប់បានទទួលប្រាក់កក់ថ្លៃទទួលធ្វើការផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនខាងលើនេះនោះទេ។ ចំណែកឯម្ចាស់ផលិតផលមិនបានសួរនាំក្រុមការងាររបស់ខ្លួនឱ្យបានច្បាស់លាស់។ ចំពោះករណីម្ចាស់ប្រេនបានផ្ញើលុយថ្លៃសេវាការងារឱ្យទៅបុគ្គលឈ្មោះ Doctor Riko ចំនួនប៉ុន្មានជារឿងរវាងអ្នកទាំងពីរមិនពាក់ព័ន្ធនឹងនាងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3KpBGsPNHdkK2RDh8GNFU0d3bz9NLj2afbvtFI0bBVKGmruyV-yVUTxQil4VetXYVKDIzxtG1WYhOM2U-Oh1G1yZeJsUEOjeLLiqdC2dcKzouaJ1K-CTvuiAXkXHhfiSWoYOM4arwKgL7sxqKYYf-FwXqUYLf-FmJmbN6Ej0zJNlObXM-bNGjkFbpEezg/s1630/image_2025-10-21_08-47-43.png

ចំពោះការបង្ហោះខ្លឹមសារជាសាធារណៈដោយមិនបានទាក់ទងសួរនាងដោយផ្ទាល់បែបនេះធ្វើឱ្យមានការបញ្ចេញមតិវែកញែក ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាប្រិយភាព និងការងាររបស់នាងក្នុងនាមជាសិល្បៈការនី, ជាទូតសុឆន្ទៈ (Brand Ambassador) តំណាងឱ្យផលិតផលជាច្រើននិងជាទូតសុឆន្ទៈរបស់សមាគមតន្ត្រីសំនៀងជនពិការ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzGWhZgktsfNVM4xiy20y0kWh_et1Fyq2m0wDzchInlYQmzpRcS-WWcsL0a-7O2DBnG6D4KceTWUla6dLOWHmL-_dPM73tD37A2308y5BAi0atOOs6EiPaP4iCotnrsr1IqgaaBCvkRpNS4iCXTA2AQoLtu9zpHGCkcI6tzAhMvTWxrXha-zsPrNvoO_4i/s2048/image_2025-10-21_08-47-43%20(2).png

កុយ អេនណា បានអះអាងដោយច្បាស់ៗថានាងជាមនុស្សសុចរិត និងមានទំនួលខុសត្រូវ ខ្ពស់ចំពោះការងារ ដែលបានទទួលកន្លងមកនិងបានបំពេញសកម្មភាពសប្បុរស ជាច្រើនដើម្បីជួយសង្គមជាតិផងដែរ។ ដូច្នេះនាងរក្សាសិទ្ធិក្នុងការចាត់វិធានការចំពោះបុគ្គលដែលបានបរិហារកេរ្តិ៍នាងតាមផ្លូវច្បាប់៕

រដ្ឋមន្ត្រីការពារជាតិថៃ ៖ «បើការពិភាក្សាក្នុងកិច្ចប្រជុំ GBC និង JBC បរាជ័យ ថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីទេ»

0

ប្រទេសថៃ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីការពារជាតិថៃបាននិយាយទៅកាន់សារព័ត៌មានថា បើការពិភាក្សាក្នុងកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី និងការពិភាក្សាក្នុងកិច្ចប្រជុំ JBC នៅថៃបរាជ័យ គឺថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីទេ ហើយថៃក៏មិនចូលរួមកិច្ចប្រជុំទៀតដែរ នេះអាចជាលើកចុងក្រោយ ។ ថៃមានវិធីជាច្រើនដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា អ្វីដែលបម្រុងនឹងកើតឡើង វាត្រូវតែកើត ។ ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ គឺស្របពេលកម្ពុជានិងថៃបាននិងកំពុងរៀបចំកិច្ចប្រជុំ GBC និង JBC ។

លោក ណាត់ថាផុង រដ្ឋមន្ត្រីការពារជាតិសង្ឃឹមនឹងទទួលបានលទ្ធផលពីកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី ៥០% ពីព្រោះកន្លងមក លោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីការបរទេសបានជជែករួចហើយ បើកិច្ចប្រជុំ GBC លើកនេះជោគជ័យជារឿងល្អប្រសើរ និងចង់ឱ្យពលរដ្ឋយល់ពីការដោះស្រាយជម្លោះដោយសន្តិវិធី ។ ថៃនឹងពុំចាញ់ប្រៀបដាច់ខាត ប៉ុន្តែបើកិច្ចប្រជុំបរាជ័យ លោកនឹងមិនចូលរួមប្រជុំជាមួយកម្ពុជាទៀតទេ នាំតែខាតបង់ថវិកាជាតិ ។ ថៃអនុវត្តបានល្អបំផុតកន្លងមក បើកម្ពុជាមិនសហការ អ្វីដែលបម្រុងនឹងកើតឡើង វាត្រូវតែកើត ។

កម្ពុជាត្រូវតែយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន ទើបនាយករដ្ឋមន្ត្រីថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ។

ប្រទេសថៃនៅតែប្រកាន់គោលជំហរយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ប្រគល់ឱ្យពលរដ្ឋថៃ បើកម្ពុជាមិនព្រមជជែកពីបញ្ហានេះក្នុងកិច្ចប្រជុំ JBC គឺថៃមិនចាប់អារម្មណ៍ទេ ថៃចង់បានកន្លែងណា ត្រូវតែយកកន្លែងនោះ ។ ហេតុនេះ បើកិច្ចប្រជុំ GBC និង JBC លើកនេះបរាជ័យ គឺគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីក្នុងខែតុលាទេ វាអាចជាកិច្ចប្រជុំលើកចុងក្រោយ ថៃនឹងមិនចូលរួមប្រជុំទៀតឡើយ ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានិងថៃបាននិងកំពុងរៀបចំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បា.ញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព ស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕

លក់មុខជាតិណាស់! អនុរដ្ឋមន្រ្តីវៀតណាមម្នាក់ បានបំពានលើមន្រ្តីរាជការស្ដ្រីរបស់កូរ៉េនៅក្នុងកិច្ចប្រជុំមួយ

0

ទីក្រុងសេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់វៀតណាម កំពុងរងការថ្កោលទោ.សយ៉ាងធ្ងន់ធ្ងរ ក្រោយប្រព្រឹត្តសកម្មភាពមិនសមរម្យ ដោយបានប្រើកាយវិការ និងពាក្យសំដីបំពានទៅលើនារីម្នាក់ដែលមន្រ្តីរាជការបស់កូរ៉េខាងត្បូងដោយចេតនា នៅក្នុងកិច្ចប្រជុំដ៏ពិសេសមួយលកាលពីខែមុន ដែលមានអ្នកចូលរួមមកពី 68ប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-bkyKll5JLl5vdr31qRCjmCbxRqq_yf1vBArLCzLMOx5uk-hxanXYwA1OgXZcjuJKBRD4YCUAarF0AzauN4lI8mLSnttUjriar3ft_OpbNkkyhv0WPBstCYeztXLp_GNolepfP4hlDHVsvl2BM1LCT-K6Aa92sRCb7w5_2KKY6wgjZxBt6xaNpbPFavGk/s658/photo_2025-10-21_10-42-01%20(2).jpg
នៅថ្ងៃទី21 ខែតុលា ឆ្នាំ2025 សារព័ត៌មានរបស់កូរ៉េខាងត្បូងបានចុះផ្សាយយ៉ាងផុសផុល ក្រោយករណីនៃការបៀតបៀនកេរ្តិ៍ខ្មាសលើមន្រ្តីរាជការនារីកូរ៉េម្នាក់ ពីសំណាក់អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរបស់វៀតណាម កាលពីខែមុនបានបែ.កធ្លាយ ដែលធ្វើឲ្យវាក្លាយជាប្រធានបទជជែកដេញដោលពេញប្រព័ន្ធផ្សព្វផ្សាយ និងទាមទារឲ្យរដ្ឋាភិបាលរបស់វៀតណាមចេញមកបកស្រាយ និងទទួលសុខត្រូវចំពោះបញ្ហានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBm71p94-gYKnYlNx-bSg8R2X4L6TyvXVD_yzui85Uq6d2-51jYKw8sdIN5ehjFmLqDF5-sBfcKi4MIVtS87GKWRiJUjcxofcfGi9gvQckMOG4xJ9zdloApBXjOFTmXR5-MAyskkpCgffPFLWWEvJCRTXv9kvriDuKDH9FucFa09nc7vnDsuFZxpUe4z_b/s640/photo_2025-10-21_10-42-01%20(4).jpg
យោងតាមអត្ថបទចុះផ្សាយរបស់សារព័ត៌មាន Yonhap បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Hoang Xuan Chien ដែលបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងឱកាសនៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល (SDD) ត្រូវបានគេរាយការណ៍ថា បានប៉ះពាល់រាងកាយមិនសមរម្យលើនារីជាមន្រ្តីរាជការរបស់កូរ៉េខាងត្បូងម្នាក់ ដែលជាអ្នកលើកម្ហូបអាហារនៅក្នុងកម្មវិធីទទួលទានអាហារពេលល្ងាចជុំគ្នា រវាងមន្ត្រីយោធាជាន់ខ្ពស់មកពីកូរ៉េខាងត្បូង និងវៀតណាមកាលពីថ្ងៃទី 11 ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGCKXHf6iT4chA5nOpfeVQ2v2wVBwdGI0rjHIZlseXE73vNES5f0dZsPzOGfJPnLno9GMQ73i0FPZ513S9ekU_I1U_SMuDjnHntNscSnM90Z2T3lY1P9SEHV-m9i7Cg9f8BBzWzoFagif2aoyjbjvRiPd2LdcyyhX1X9jB-yL0S6kbnMU7hWKmw2veFM1s/s560/photo_2025-10-21_10-42-01%20(3).jpg

បើតាមពាក្យសំដីរបស់នារីរងគ្រោះបានឲ្យដឹងថា «នៅកំឡុងពេលអាហារពេលល្ងាច លោក Hoang Xuan Chien បានអង្គុយនៅតុផ្សេងទេ ប៉ុន្តែសុខៗគាត់បែរជាបានមកអង្គុយពីក្រោយនាងដោយចេតនា» នាងបានបន្ថែមថា «គាត់បានព្យាយាមមកសំណេះសំណាលជាមួយខ្ញុំ ហើយបន្ទាប់មក គាត់បានប៉ះពាល់លើរាងកាយ និងប្រើពាក្យសំដីមិនសមរម្យជាច្រើនមកកាន់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-x4cOFaSq-gGiewnzXhGY6tlktxPgyKao5RgibHAuN16utz8w1efIg18gqUtNs34Fir2NH3y3nIHKmxquIpHwWZYhGmQklGXGPz_ncqfXNex4cVuNPzsHcS3CxLrtyxOWQ0l_TDDB9Db44PrXvQJZsQM_P3D6NESFFXcHxECVOgMZnUS1-DV9q7iji76_/s686/photo_2025-10-21_10-42-01.jpg
គួរបញ្ជាក់ថា នៅពិធីនោះក៏មានទទួលគ្រឿងស្រវឹងសម្រាប់ភ្ញៀវដែលបានចូលរួមផងដែរ។ យ៉ាងណាក៏ដោយ នៅមួយថ្ងៃបន្ទាប់ពីកើតមាននូវបញ្ហានេះ អនុរដ្ឋមន្រ្តីវៀតណាមរូបនេះបានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េបាត់ទៅហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍បន្ទាប់ពីកើតមានបញ្ហានេះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចាត់ទុកបញ្ហានេះ គឺបញ្ហារឿងធ្ងន់ធ្ងរមួយ ដោយបន្ទាប់ពីនោះបាន 8ថ្ងៃ ក្រសួងការពារជាតិកូរ៉េ បានកោះហៅអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកូរ៉េខាងត្បូងមកជួប ដើម្បីធ្វើការតវ៉ា។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិកូរ៉េ បានថ្កោលទោសចំពោះទង្វើរបស់អនុរដ្ឋមន្ត្រីវៀតណាមរូបនេះ និងស្នើឱ្យប្រទេសវៀតណាមចាត់វិធានការទប់ស្កាត់ការកើតឡើងវិញ ហើយភាគីវៀតណាមក៏បានបង្ហាញពីចេតនាយល់ស្របតាមការទាមទាររបស់កូរ៉េខាងត្បូងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBn9vPBk6SI5yzNXFmahlYBdSqar7lbZmzAIRqt_70ZxytbZerJgJXiUiruWi1rH4_8wd9fRQr0M2TwO-IcOxtg37otHiZde6L9pMrCUnL4tzdX7df-8dirPhHgFw9MXDYVbF4L7lK-z9Bqfvcrd0w5GxYgFFjRmfrig4sCfVExD7Cb-lYsqZhTTq6IwH_/s714/photo_2025-10-21_10-42-01%20(5).jpg

បញ្ហាមួយនេះបានធ្វើឲ្យវៀតណាមអាម៉ាសមុខនៅចំពោះមុខអន្តរជាតិជាខ្លាំង ដែលមិនគួរណាមន្រ្តីជាន់ខ្ពស់មួយរូបរបស់ខ្លួនម្នាក់ ហ៊ានប្រព្រឹត្តទង្វើគ្មានសីលធម៌ នៅក្នុងកម្មវិធីអន្តរជាតិដ៏ធំមួយ និងមានអ្នកចូលរួមសុទ្ធតែជាអ្នកការទូតតំណាងប្រទេសជាច្រើនបែបនេះសោះ៕

និយាយមិនចេះអៀនមាត់! ថៃប្រកែកថាខ្លួនមិនដែលបានប្រើអាវុ.ធគីមីមកលើកម្ពុជាម្ដងណាឡើយ

0

បាងកក៖ អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានប្រើពាក្យសំដីប្រមា.ថមើលងាយកម្ពុជា ថាប្រឌិតរឿងរកអំពីការឃើញសារធាតុគីមីនៅតាមព្រំដែន រួចទម្លាក់កំហុសថាវាជាស្នាដៃរបស់ថៃ ដើម្បីកៀគរជំនួយពីសម្បុរសជនបរទេស។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យកងទ័ពថៃរូបនេះថែមទាំងនិយាយដោយមិនចេះខ្មាសមាត់ថា តាំងពីដើមមក យោធាថៃមិនដែលប្រើសារធាតុគីមីជាអាវុ.ធវា.យប្រហា.រលើកម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqJHdS6dwNZ6irsgU3TYXRLN-G6dtWWAKOX5X9adq3IFe-z3dorAU4PgO3k-ylsWeU4OMD3J149FmDNDEM62w-VvegtNlKnyxHypKKaj27yos6Bmx3CYBwbRyA_SU91jEpYSdbIZCsx2pLAnyKLMl8LsLyBIon_zdh79Iss19Fdml8qQ6_s8Ko3WB4qNi/s1280/photo_2025-10-21_09-09-17%20(3).jpg
ក្រោយកម្ពុជាបានប្រកាសថា អាជ្ញាធរជំនាញផ្នែកអាវុ.ធជាតិគីមីបានរកឃើញនូវសារធាតុគីមីច្រើនប្រភេទខុសៗគ្នា ប្រមាណជា 70 មុខ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីសង្រ្គា.មបានបញ្ចប់,នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 អ្នកនាំពាក្យរបស់កងទ័ពជើងគោកថៃ លោក Winthai Suvaree បានចេញមកច្រានចោលការលើកឡើងនេះ និងវា.យបកមកកម្ពុជាវិញថា ការចោ.ទប្រកាន់នេះគឺជាការបំភ្លៃការពិត ខ្វះភស្តុតាងគាំទ្រ និងមិនមានទម្ងន់ផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUJer5PLGnLtE3crBwJIHvzyYdGGdDe7zHkC1JySeSj0J4sWl5eOiJp-bhTC5ku1DKFV1FPC5qVgIVokqSNOzMmBbTA_8Pf8ssGb902D76X7O4EJm4KLL5E7DaxwlZPIarhw5Kbo1xVobWjKNzjGAnG-VVS7S5WsAnaN53Evo1fkyQCFcd6OhTesBUeITL/s720/527243181_1226820822823757_5305305914351041490_n.jpg

លោក Winthai បញ្ជាក់ថា ថៃមិនបានប្រយុទ្ធដោយប្រើអាវុ.ធគីមីទេ ទាក់ទងនឹងគ្រាប់រំសេវផូស្វ័រពណ៌ស (WP) ដែលកម្ពុជាយល់ថាជាផ្សែងពុលកន្លងមកនោះ គឺគ្រាន់តែជាផ្សែងដើម្បីបង្កើតជាការបំភ្លឺ ការបំផ្ទុះ និងភ្លើងប៉ុណ្ណោះ ហើយវាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីនៅក្រោមអនុសញ្ញាអាវុធគីមី (CWC) នោះទេ។ ជាងនេះទៅទៀត មិនមានសន្ធិសញ្ញាអន្តរជាតិហាមឃាត់ការរក្សាទុក ឬប្រើប្រាស់គ្រាប់រំសេវប្រភេទនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaavMH2Tg04eSTy7eBTjqx7oyYYak0oGaGIjSw3MtvsFZGg4YBrfdp-Ou-5nozfAZrlZGsnZgrqtZwvln07oVugk0qhMkR0gRtqesolxwcB9YXq9F1-kzreRy0ug1ZUBJrZN5TYJKAadcX20T8F69S12jilp6GNMiSsGRli25kC8FpFg4E4XE_MX09aRU_/s990/photo_2025-10-21_09-09-17%20(2).jpg
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនាំពាក្យកងទ័ពថៃខាងលើបានលើកឡើងពីការយល់ឃើញរបស់ខ្លួនថា ការផ្សព្វផ្សាយក្នុងន័យចោ.ទប្រកាន់របស់ប្រទេសកម្ពុជា គឺមានចេតនាបំភ្លៃការពិត និងបង្កើតការយល់ច្រឡំចំពោះថៃនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhEGOoHspVugIcj0slj3rlI3RVI02Znp9FVvdCjhyphenhyphenSF13-oAYtM6XjlSk6dtajRDVuWqz3vOaiIPj9w0Axgu-_GYKLOQ8hdT4EnhZfJiC4URqzHqR01SsUqtXvENlHg9RYmK75CqbZEtq0Zzehw7wtjY26uEpDts79hYmikj4zExHzBKQ5AQczmAoC6tdy/s1280/photo_2025-10-21_09-09-19.jpg

គួរបញ្ជាក់ថា បើតាមលោក នាយឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការហាមឃាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម (NACW) ១៦ ខែតុលា ឆ្នាំ ២០២៥ បានប្រកាសដោយបើកជំហរថា អាជ្ញាធរជំនាញកម្ពុជាបានរកឃើញសារធាតុគីមីជាង 70ប្រភេទ ដែលអាចប៉ះពាល់ដល់មនុស្សនិងសត្វ បរិស្ថាន ក្នុងរយៈពេលមធ្យម និងយូរអង្វែង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយសង្គ្រាមរយៈពេល5ថ្ងៃបានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq4KBsxdrYhYPLhUkqtNDDgC_2wxwQB3qrGMMFS1gxnYIetmPJi7-dlGelZMt_TGbZsSTu7h8WqhpH3xJ79CPWO08N2ivGUlbaCrqCjNjWh781cOYdS8YJK9toPmFM7ErG4ZHoO76ngj1PYF11hFcbrJu0em6yjaX4XPWuR7TuMc4aHdVcIklpaTNS1rNS/s1280/photo_2025-10-21_09-09-18.jpg

លោក ណារ៉ា បានសង្កត់ធ្ងន់ថា ក្រោយសង្គ្រាមបញ្ចប់ទៅ នៅក្នុងតំបន់ព្រំដែនទាំងអស់មិនមែនមានតែមីនសុទ្ធនោះទេ ដោយឥឡូវនេះរកឃើញសារធាតុគីមីមួយចំនួនទៀត ដែលតម្រូវឲ្យធ្វើផែនការរៀបចំដើម្បីបន្សាប ឬបំផ្លាញចោល ដែលទាមទារឱ្យមានការរៀបចំថវិកាមួយចំនួនដើម្បីដោះស្រាយ ហើយលោកក៏បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហានោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju9O80Zn0n89zMc40CqCBBUAu9X3xWNEU3PLd8qgVvnfcJejNuQj9iQMZNd9mgoKbWY1YXej3uetde3xY1b-s1ReFZBCwl5S5juRaosrwl7v0hGao0e3WZCGAmKEGpOzi-5kHJenpyLpbKH3XLlX8geQ4NZ2FZron8GTbqxIUpA_anSAVDZvxYLYe2kGMW/s960/photo_2025-10-21_09-09-17.jpg
សរុបមក មិនថាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ និងនៅក្នុងពេលដែលភាពតានតឹងកំពុងបន្តកើតមាននៅតាមតំបន់ព្រំដែនមួយចំនួននោះទេ មនុស្សជាច្រើនសុទ្ធតែដឹងថា យោធាថៃបានលួ.ចប្រើនូវអាវុ.ធគីមីដើម្បីប្រឆាំងលើកងទ័ព និងជនសុីវិលកម្ពុជា។ ប៉ុន្តែជាសន្តាននៃជាតិសាសន៍ដែលពូកែបំភ្លៃការពិត ថៃតែងបដិសេធដោយមិនអៀនខ្មាស និងមិនទទួលស្គាល់ការពិតជាដាច់ខាត៕

នាយករដ្ឋមន្ត្រីថៃ ៖ «ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែមានដំណោះស្រាយ រីឯការចូលរួមកិច្ចប្រជុំ JBC គឺដើម្បីការពារអធិបតេយ្យ មិនបាត់ប្រយោជន៍»

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយពីជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែមានដំណោះស្រាយ មិនអាចនៅបែបនេះបានទេ រីឯការចូលរួមកិច្ចប្រជុំ JBC គឺដើម្បីការពារអធិបតេយ្យ មិនបាត់បង់ផលប្រយោជន៍ ។ ការរំលាយសភាជាអំណាចរបស់នាយករដ្ឋមន្ត្រី ដែលពេលនេះបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរួចហើយ លោកក៏ដឹងពីថ្ងៃបញ្ចប់តំណែងដែរ បើពុំអាចដឹកនាំប្រទេសទេ លោកនឹងប្រគល់សិទ្ធិឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២០ ខែតុលា នៅវិមានរដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់សម្ភាសន៍ពីដំណើរការកិច្ចប្រជុំ JBC កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់ថាក់បុរី ប្រទេសថៃ ដែលមានមតិមួយចំនួនប្រឆាំង លោកថា កិច្ចប្រជុំនេះនឹងដំណើរការ ប្រទេសថៃមិនបានបាត់បង់ផលប្រយោជន៍ទេ ។

នេះជាអ្វីដែលអាចសម្រេចបានតាមតម្រូវការរបស់រដ្ឋាភិបាល និងពលរដ្ឋថៃ ដោយផ្តោតសំខាន់លើកិត្តិយស និងអធិបតេយ្យជាតិ យើងនឹងចូលរួមកិច្ចប្រជុំរហូតដល់មានដំណោះស្រាយ ថាតើប្រទេសទាំងពីរនឹងប្រឈមមុខគ្នាបន្ត ឬត្រូវទទួលយកការដាក់លក្ខខណ្ឌទាំងសងខាង ។ ជម្លោះព្រំដែនកម្ពុជា-ថៃ មិនអាចនៅបែបនេះបានទេ ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពាក់ព័ន្ធនឹងសំណួរសួរថា តើរដ្ឋាភិបាលអាចរំលាយសភាមុនពេលកាន់តំណែងរយៈពេល៤ខែដែរឬទេ ដោយលោកថា ការរំលាយសភាជាអំណាចរបស់នាយករដ្ឋមន្ត្រី លោកមិនចាំបាច់និយាយជាសាធារណៈថារំលាយសភាឬអត់នោះទេ ។ លោកចង់រត់គេច ឬកាន់តំណែងបន្តក៏បាន ពីព្រោះលោកដឹងពីថ្ងៃបញ្ចប់តំណែង បើទៅមិនរួចទេ នឹងប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

ករណីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើរដ្ឋាភិបាលគ្រប់គ្រងប្រទេសមិនដល់រយៈពេល៤ខែ គឺលោក អនុថីន ឱ្យពលរដ្ឋជាអ្នកសម្រេចចិត្ត និងព្យាយាមរក្សាការសន្យាជាមួយគណបក្សប្រជាជន ប៉ុន្តែបើមានអ្វីផ្សេងកើតឡើងត្រូវតែជួយគ្នាដោះស្រាយ ។ វាដល់ពេលវេលាត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើពុំអាចដឹកនាំប្រទេសទេ លោកនឹងប្រគល់អំណាចឱ្យពលរដ្ឋ ដែលនេះជាការអនុវត្តក្នុងរបបលទ្ធិប្រជាធិបតេយ្យ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែតុលា ក្រុមជ្រុលនិយមថៃបានប្រមូលគ្នាធ្វើបាតុកម្មនៅបរិវេណខាងមុខក្រសួងការបរទេសដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលការចូលរួមកិច្ចប្រជុំ JBC កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា នៅខេត្តចាន់ថាក់បុរី ដោយសារគិតថាគ្មានប្រយោជន៍ និងលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលថៃការពារអធិបតេយ្យ និងឯករាជ្យជាតិជាបន្ទាន់ ៕

ព្រែកជីកថ្មី តម្លៃ១០០លាន នឹងតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ

0

គម្រោងព្រែកជីកថ្មី តម្លៃ១០០លានដុល្លារ តភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រកាសជាផ្លូវការដោយ លោកអ្នកឧកញ៉ា ពុង ឃាវសែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFuobFlBqLG-htLzezQngOOPzg8tWmBKs1VcVsdzjFWAEXJjZJ_NX7LgdJUEG212w-K5XxWGxRL_eW-7tJs-IEFNE6oPUvo96pJWLLrUfOz26zsYnnKT63K5J6TklU9lapbzEIo1h2WLEoovELM-LHLAiL9k70l4iqegW4q5_FnjrCBZ1ppTXTmHEss6gZ/s1024/image_2025-10-20_13-46-33%20(2).png
ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥ មលោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា៖”ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង១០គីឡូម៉ែត្រតម្លៃ១០០លាន ភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt43olMGC9FL3POyJvile_6Vpfv3WCATqO5St6xYgFNbiBNlDQs31arD1Ojw_y3nhgZzMle6bS15ZP1PLHBt1XITuI2vOK5h9k5G8lxB61PJ0ke3jICuODokUx8QPVn7hncRHR4B6z3-CbEUeZEesI49mA8XNpyct6AUBPKkQm4ACuiKpVKckpB-EKg72E/s1280/image_2025-10-20_13-46-30.png

គម្រោងនេះ តភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35QvwGZzNARjmxBPUb6SKCv5WWmGijoPta7dIAUBHkB7VGAiZV-ECxpDsfxgFaDG49zhF6N-MyvuL7CHz6P0Jr1XeLHOR8pNxGLrpHkBwdbqOR06RomGBQvoiH3p7SkeTRQzSn5yBUDL99CZSnQNGj0DXkxvKdT6_tq4mDsojBilROgM9ObESSMjcjOTQ/s1024/image_2025-10-20_13-46-31.png

ការសាងសង់ព្រែកជីកថ្មីនេះ ដើម្បីជួយឱ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕

តារាចម្រៀង ប៉ាច គីមមួយ តំណាងកម្ពុជាចូលរួមកម្មវិធីមួយបានជួបជាមួយនឹង Thin Lamphone

0

តារាចម្រៀងប្រចាំរស្មីហង្សមាស ប៉ាច គីមមួយ បានតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 2025 ដែលរៀបចំឡើងនៅម៉ាឡេស៊ី។ មិនត្រឹមតែប៉ុណ្ណោះ គីមមួយ បានបង្ហាញថាមានមនុស្សជាច្រើនចូលចិត្តកម្ពុជា ខណៈរូបនាងក៏បានសំណេះសំណាលជាមួយតារាចម្រៀងឡាវ Thin Lamphone ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Zxcb1prvB3LmecldxMaIuheY_jbn3tH9tq1PSQnktfrVwK3rsup2OKkZyyaGorjkBUQDofEEhOjlTjjoil82ccln-QlIZUlexZ9G86iH85iYg2DdkvUwwqPlADj492MKLkDEc_pvtnMDxjWK1Wd987SlXXLWZ32admt5NO5YcqB2Q961o4yRnlkwxXGm/s2048/image_2025-10-20_14-02-38.png

នេះគឺជាលើកទី១ហើយសម្រាប់ ប៉ាច គីមមួយ ដែលបានតំណាងកម្ពុជានៅលើឆាកអន្តរជាតិក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 2025 ក្រោមប្រធានបទ «ភ្លេងការរួបរួម ចង្វាក់នៃមិត្តភាព» (Melody of Unity, Rhythm of Friendship) មានការចូលរួមសម្តែងចំនួន ១០ នាក់មកពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។ ប៉ាច គីមមួយ បានបកស្រាយចម្រៀងទោល មួយបទមានចំណងជើងថា «Cambodia, how do you do» ដែលមានការលាយរ៉េបផងដែរ និងបទ « The land we love » ដែលបកស្រាយរួមជាមួយនឹងតារាចម្រៀងផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_L5866ag-isP2sdbxhflrGYzIlRYeBG0ypdvSoqtlFJenIqMFw45bGbVivmkpxdYCMt5oBYTR5gtUr_H5XCynAyUTW-eIx_BuqRsZmLXJuUnpf2xn1n2-8QV6Pw1FpCaScBB96bFIcMMczVhSk2IIt6wjQ6697NIk37_x2C2Xiz1ipkO5DuKimNPY6iw/s2048/image_2025-10-20_14-02-39.png

ក្រោយពីបញ្ចប់បេសកម្មរបស់ខ្លួន ប៉ាច គីមមួយ បានបង្ហាញថា នេះជាក្តីរំភើបបំផុតក្នុងជីវិតនាង ដែលមានឱកាសតំណាងប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី ASEAN FRIENDSHIPS CONCEPT 20205 ហើយអ្វីដែលរំភើបបំផុតនោះគឺមានបងប្អូនច្រើនស្រលាញ់ចូលចិត្តកម្ពុជា។ ក្នុងវីដេអូដែលតារាចម្រៀងរូបនេះបង្ហាញគឺគេបានឃើញអ្នកចូលរួមតំណាងប្រទេសផ្សេងទៀតបង្ហាញការរាប់អានរាក់ទាក់មកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5z_hyxHWOczKu732RYT-7DEbCXlkzbi7lr4i0rpOXf_vE88dWp3cpKKYY1IIgpKtYZbIAbb7pXyXx6q5i6RVmrJVdGEPfUGwUq3D6MNq-K1GPvOxgcvfo-Y8HFkO6aaIaNF9ceowhkHT6MRSOV6FLcqz7SUmSV2AUE8662lf-OGHpBtoo_BZ1qfpf6rHa/s1918/image_2025-10-20_14-02-44.png

លើសពីនេះទៅទៀត គីមមួយ ក៏បានជួយនឹងតារាចម្រៀងឡាវ Thin Lamphone ផងដែរដោយអ្នកទាំងពីរបានថតរូបប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងល្អប្រកបដោយសុខុមដុមរមនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEo1gkMYhu18IdCI6Xow-GlhGfy6yFNxdkXoRPQGq6rvZA_cRNr-po8hLypK5RkI-CaKbReAOT4qijQC4HU5CnoZgO1Ihj2Iya17MF8Pv-y1CqVhckcpvrEKILRO6wJrD91V2jUJbrP2bo4KP23_LZCyEDvgQYl0PEmdmB07Mk4GArso1AbS3QFb0hUxmI/s1920/image_2025-10-20_14-02-45.png

តារាចម្រៀងឡាវ Thin Lamphone កាលពីពេលថ្មីៗកន្លងមកនេះគឺបានរាំបទចម្រៀងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហើយនាងធ្លាប់មកសម្តែង ការប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះបន្ទាប់ពីអ្នកទាំងពីរមានឱកាសសហការគ្នាជាលើកដំបូង។ ចាប់តាំងពីពេលនោះមកអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅកាន់តារាចម្រៀងឡាវរូបនេះថែមទាំងបង្ហាញការស្រលាញ់ជារឿយៗនៅលើបណ្តាញសង្គមរបស់នាងផងដែរ៕

Ka Ismee ប្រតិ.កម្មនឹងសម្តីថា ណូលី មិនសមនឹងខ្លួន

0

អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បាន ប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3RHC86zaB6IXRfvg7rVm5qWJSdin3MneY4Lnv6LB3S3j3NPpD0db7t1eHPOr_JwCvyBjI-5oLn9GwiCkQ0o-o51_oCLYXeCzya_zy9gazW4PYxTcKaGeZqQuUV_rhyMTGfvEIB_P-ZOMoIUq8wFjrnE5q7JkPEJ5foTcEJSXCawHL9B1mhmRj2OWUoU3D/s2048/image_2025-10-20_15-11-59.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង ណូលី បានរៀបការជាមួយនឹងអ្នកលក់អនឡាញ Ka Ismee បន្ទាប់ពីនាងបានកែប្រែ ណូលី ឱ្យក្រោកឡើងម្តងទៀត។ បន្ទាប់ពីរៀបការរួចកាលពី១៧ ខែតុលា ស្រាប់តែអ្នកគាំទ្របានឃើញភរិយា ណូលី ចេញមកប្រតិកម្មនឹងសម្តីរបស់អ្នកលេងបណ្តាញសង្គមដែលបណ្តុះបង្អាប់ស្វាមីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrdnwj78cGilgLgTGylxNtv_BA5iB2rPAg2aHDF7cbvO5eUHfUBNqwnSYfcAaoeuFtygWwCCqs7-XQQDVw5DB9qcDBmF20rFMewPWScAFpdZZJSHKz7Z5mnqXlOJFvFDh0E-QUYfKhN71AJ8MAeix0LUkd_a8sFq2Z6WTQrTs13aZMHwcP6nkaKWP16Ani/s2048/image_2025-10-20_15-12-07.png

គណនីបណ្តាញសង្គមនោះមានការបញ្ចេញមតិថា «ខាងប្រុសអត់សមជាមួយកូនក្រមុំសោះ»។ ការបញ្ចេញមតិនេះបានធ្វើឱ្យ ស្រីកា ប្រតិកម្មដោយឆ្លើយតបថា «មុនខំមិនយកអីមកគិត? សំដីណាធ្វើឱ្យគេឈឺចាប់កុំយាយវាមិនល្អទេ។ រូបរាងប៉ុនប្តីខ្ញុំបើទោះមិនស្អាតសម្រាប់អ្នកណាតែស្អាតសម្រាប់ខ្ញុំ រូបរាងខាងក្រៅមិនសំខាន់ សំខាន់គេអាចធ្វើឱ្យខ្ញុំមានក្តីសុខរឺអត់?»។ ភរិយា ណូលី បានបន្តទៀតថា « យកប្តីមកស្អាតអាចបំរើខ្ញុំគ្រប់សព្វអត់? ខ្ញុំរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសខ្ញុំបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ យកទៅគិតម្តងទៀតមុនដើរខំមិនគេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIO0IVuQ-eN7OhVGkTRbfAdm6LwWagx9wlR_3AcKQmQ6j-rUvrFDNZ5fLBf8QYvqjc_iVaRMXLE9GLgdwK4f1hcw0BqMwHLAgSV5VGrpk8iwQPeFrp6whVPZU-19gtzhYVrL0LLcFRBK036OPXzYeQR15GmzZdC1CeR6YI7IDnjongkU2LeqxhKUq4cRtj/s2048/image_2025-10-20_15-11-57.png
គួរឱ្យដឹងថា ណូលី បានបរាជ័យលើជីវិតអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ខណៈលោកបានបាត់មុខពីអាជីពសិល្បៈហើយរូបរាងមានសភាពធាត់។ ក្រោយពីមានទំនាក់ទំនងជាមួយស្រីកា រូបនាងបានកែប្រែឱ្យ ណូលី អាចប្រឡូកអាជីពសិល្បៈឡើងវិញព្រមទាំងប្រែរូបរាងដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរបានតស៊ូជាមួយគ្នារហូតមានសមត្ថភាពទិញផ្ទះធំទ្រនំខ្ពស់និងរកស៊ីរីកចម្រើនជាមួយគ្នារហូតដល់ពេលនេះក្លាយជាប្តីប្រពន្ធចូលរោងការតាមប្រពៃណី៕