Home Blog Page 244

Xiao Zhan ស្រក៤គីឡូក្រាមដើម្បីដើរតួជាវេជ្ជបណ្ឌិតក្នុងរឿងថ្មី

0

បន្ទាប់ពីរឿង «The Legend of Zang Hai» Xiao Zhan បន្តចូលរួមក្នុងគម្រោងភាពយន្ត ថ្មីមានចំណងជើងថា «A Small Town Remedy »។ ចាប់ផ្ដើមថតនៅថ្ងៃទី១៨ ខែតុលា ការថតភាពយន្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំងព្រោះផលិតករមានគុណភាព និងតារាល្បីៗបានចូលរួម។ Xiao Zhan ដើរតួជាវេជ្ជបណ្ឌិតដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៅជនបទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijgWeRj4MPD7xiH9CFnWexX7W03RWk8obNbPeHULl-RMcfgoJTxkgwkgDyttcIqs6vd8Wwe7vVyrz8Zu75zud3jywzpAxOjrryUQ7yHO0uXUvOOmUqQeMy6DRKdoWCLif21921ebLZczR2uiIxZKpaLkjUQBEuj7diPOEMB-AwGAL8S-67mqHGRCFpmGbT/s2048/image_2025-10-22_16-04-08.png
Xiao Zhan និយាយថាលោកបានស្រក ៤ គីឡូក្រាមក្នុងរយៈពេល២សប្តាហ៍មុនពេលថត។ ដោយសារតែមមាញឹកខ្លាំងពេក តារាសម្ដែងរូបនេះមិនមានពេលហាត់ប្រាណច្រើនឡើយ។ទោះជាយ៉ាងណាក៏ដោយ ដោយសាររបបអាហារសមហេតុផល តារាសម្តែងរូបនេះនៅតែអាចស្រកទម្ងន់ដែលចង់បាន ហើយពេញចិត្តនឹងស្ថានភាពរបស់ខ្លួនមុនពេលត្រឡប់មកអេក្រង់វិញជាផ្លូវការ។ នេះមិនត្រឹមតែបញ្ជាក់ពីវិជ្ជាជីវៈរបស់ Xiao Zhan ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការលត់ដំខ្លួនរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lLy_CV4PVloXsOExJI7bjSH8EmM1K2B9p5FijaHBgiskzLYumwcGaQw9EIO31KLvZbwHtXAg-1JlFd-jorLh25zQHi3m3ix3mJP58eWpv-i39zkl23Ef4b1kK4OM1cBcwDCyMp_L4R3hrl3MFXCQXZ7mlYhM-IOAB4Vv9UDHM20usBsX33FoIM0YYsog/s2048/image_2025-10-22_16-04-07.png

តារាប្រុសរូបនេះ មិនស្ទាក់ស្ទើរក្នុងការលះបង់រូបរាង សូម្បីតែផ្នែកសុខភាពរបស់លោក ដើម្បីដើរតួនាទីផ្សេងៗ ផ្លាស់ប្តូរមុខមាត់ជាសាធារណៈជានិច្ច។ «A Small Town Remedy»គឺជាការត្រឡប់មកវិញជាលើកដំបូងរបស់ Xiao Zhan ក្នុងនាមជាវេជ្ជបណ្ឌិតបន្ទាប់ពីបានរយៈពេល ៣ ឆ្នាំចាប់តាំងពីរឿង «The Oath of Love »។ ជាមួយនឹងភាពចាស់ទុំទាំងរូបរាង និងការសម្តែងអ្នកគាំទ្ររំពឹងថាតារារូបនេះនឹងបញ្ចេញស្នាដៃប្រកបដោយគុណភាព។ គេចាំបានថាកាលពីមុនពេលថតរឿង «The Legend of Zang Hai» តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះក៏បានស្រកទម្ងន់ដូចគ្នាដើម្បីឱ្យសមក្នុងតួនាទីសម័យបុរាណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW85PZLHFX1iaLjovS2XvWNWqawHllmBYztU_qqLyD1eRcp6dbvUIqMrfFKHakiNrtQD8iU2fAgYYTHYHI26bddNKku6X3WF7OxpJDon5nWCJE00SgtsizOM2qgDUNoWAbW55pNunq_Jd7nebfCg9TIBAlERwW4xGGw-ecA_xUi1LFS9QHCb8xPy1aps/s2902/image_2025-10-22_16-04-03.png
«A Small Town Remedy» គឺជាសាច់រឿងរៀបរាប់ពីដំណើរជីវិតនៅទីក្រុងតូចមួយរបស់តួឯកប្រុសដែលជាវេជ្ជបណ្ឌិត។ ក្នុងខ្សែភាពយន្តដែលមាន Xiao Zhan បានជំរុញឱ្យទស្សនិកជនជាច្រើនទន្ទឹមរង់ចាំរឿងមួយនេះ៕

 

Trump បង្ហាញពីទំនាក់ទំនងដ៏ល្អរវាងលោកជាមួយប្រធានាធិបតីចិន និងបដិសេធចិនឈ្លានពា.នតៃវ៉ាន់

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធចំពោះការលើកឡើងថា ចិននឹងដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ​ពីព្រោះចិនដឹងយ៉ាងច្បាស់ កងទ័ពអាមេរិកមានអំណាចខ្លាំង ។ លោកមានទំនុកចិត្តលើទំនាក់ទំនងដ៏ល្អជាមួយលោក Xi Jinping ប្រធានាធិបតីចិន មុនពេលមេដឹកនាំប្រទេសមហាអំណាចទាំង២រូបជួបគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនាចុងខែតុលា នៅប្រទេសកូរ៉េខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPUj-Yh1JJMQdtNQSAvkdS03XTPAql9zPadsqdcX3m5A6a5v4LWNRLAl-JWAO65pntr6x8XapJVdj9LPhMUAC5O6_mwabVunaJbCDkQxJ0smoi9dV-xfzilV0FezPeJBl4bastE0W4FmpGp4kASjb0CeioOoGSLyuF55NMzt2xSf1IuF2fPPpGwLgb2RKM/s976/image_2025-10-23_09-02-38.png
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Trump និយាយថា អាមេរិកមានទំនាក់ទំនងល្អជាមួយចិន ទើបលោកជឿជាក់លើចិនមិនឈ្លានពានតៃវ៉ាន់ទេ ។ លោក Trump និយាយបែបនេះក្រោយពីមានមតិមួយចំនួនលើកឡើងថា លោក Xi ប្រធានាធិបតីចិននឹងព្យាយាមដណ្តើមយកតៃវ៉ាន់នៅឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPi8-iju7-ztpag0-qmxmIgTXCxVkU7vvqr16KCDxHXRme32qyX2Pgi7HIiSGYZ7l6NQotN9FLWf5XqPWSalqI9RdOHbf5xijoIHR2SPUKszX6MFu_3FXrM7Rg7uyfdVDqQ5Jp_jDpbaMWOxfYXuxWjcVVFgvNfCWtKfqXK5SpcSRcLadBt3GqzGJXQ0q/s1278/image_2025-10-23_09-02-37.png

មតិនានាថា លោក Xi ប្រធានាធិបតីចិននឹងវាយដណ្តើមយកតៃវ៉ាន់ ដែលចិនតែងតែអះអាងជាទឹកដីរបស់ខ្លួន ប៉ុន្តែលោក Trump ថា តៃវ៉ាន់លែងជាកែវភ្នែករបស់ចិនទៀតហើយ វាគ្មានអ្វីកើតឡើងទេ ។ ប៉ុន្តែលោកពុំបាននិយាយឱ្យច្បាស់លាស់ តើលោកនឹងសម្រេចឱ្យអាមេរិកប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬយ៉ាងណា ដោយគ្រាន់តែនិយាយថា ចិនដឹងច្បាស់ពីអាមេរិកមានអំណាចកងទ័ពខ្លាំងបំផុតលើពិភពលោក គ្មានប្រទេសណាហ៊ានទេ ប្រធានាធិបតីចិនមិនធ្វើបែបនេះឡើយ យើងកំពុងមានទំនាក់ទំនងល្អរឿងតៃវ៉ាន់ និងប្រធានបទផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6HMQrO2a_cNh4Az_mAR6u_5rPM2Usk9fMtXzSWa3gILDuz6M2C-bUqWuDdzAIXr-eom5UGAJKmdRVp-l2Q13dMdcDdmR2kpF6XtE0oARzNcadvXAbzuVw8qwPten14TQ4hZUxA_nTAPcynWu6GWWppz8BnthjlvqxzPnDSm550-fBn1Mz3zMWlNpu5-Et/s1200/image_2025-10-23_09-02-38%20(2).png

លោក Trump នឹងជួបលោក Xi ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូងនាចុងខែតុលានេះក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ហើយគោលបំណងសំខាន់របស់លោក Trump គឺធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយចិន ។ លោក Trump ចង់មានទំនាក់ទំនងល្ពជាមួយចិន និងចូលចិត្តទំនាក់ទំនងរវាងលោកជាមួយប្រធានាធិបតីចិន លោកនឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននាដើមឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោក Xi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinaVQIO9ICOjXdKBGPyejIbNvT2hTM-BBKugzHyWPz8raFtTu66dDYMsh4OFfS9VAj9LCBBJ_hZ8HI_dm27AypnwfGxeQ2HCukMjm0iLRjN9ZU9iPLyCbgRHBQ5s4fqrtuoJqWrO0v-xsgFFC0AX6RlQS2vCG-sznru3_TNVt_WnIxMUf9jesu6RmbpMjB/s1020/image_2025-10-23_09-02-38%20(3).png
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់តែទីក្រុងប៉េកាំងប៉ុណ្ណោះ មិនទទួលស្គាល់តៃវ៉ាន់ ប៉ុន្តែច្បាប់របស់អាមេរិកតម្រូវឱ្យផ្តល់ជំនួយសព្វាវុធដល់តៃវ៉ាន់ដើម្បីការពារខ្លួន ទើបទីក្រុងវ៉ាស៊ីនតោនអនុវត្តគោលនយោបាយមិនច្បាស់លាស់ ថាតើអាមេរិកនឹងប្រើប្រាស់កម្លាំងទ័ពការពារតៃវ៉ាន់ឬអត់ ។ កន្លងមក អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយដដែលៗពីការបញ្ជាឱ្យកងទ័ពអាមេរិកជួយការពារតៃវ៉ាន់ ប្រសិនបើចិនឈ្លានពាន ៕

សហរដ្ឋអាមេរិកដាក់សម្ពាធឱ្យក្រុមហាម៉ាស់ទម្លាក់អាវុ.ធ បើមិនចង់រងការកំទេ.ច

0

ប្រទេសថៃ ៖ សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យក្រុមហាម៉ាស់ទម្លាក់អាវុ.ធដើម្បីគោរពបទឈប់បា.ញ់នៅតំបន់កាហ្សា ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ជំរុញឱ្យបញ្ចប់សង្គ្រា.មជាស្ថាពររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកអាចនឹងកំទេ.ច បើក្រុមហាម៉ាស់មិនព្រមទម្លាក់អាវុ.ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png
ពេលធ្វើដំណើរមកប្រទេសអ៊ីស្រាអែលនៅថ្ងៃទី២១ ខែតុលា កន្លងមក អនុប្រធានាធិបតីអាមេរិក លោក JD Vance និយាយថា កិច្ចព្រមព្រៀងឈប់បាញ់ដំណើរការល្អជាងការរំពឹងទុក ប៉ុន្តែបើក្រុមហាម៉ាស់មិនសហការទេ ពួកគេនឹងរងការកំទេចមិនខាន ។ ពាក្យសម្តីរបស់អនុប្រធានាធិបតីអាមេរិក គឺដូចគ្នានឹងលោក Trump និយាយមុននេះថា នឹងប្រើប្រាស់កម្លាំងទ័ពយ៉ាងខ្លាំងក្លា និងដាច់ខាត បើក្រុមហាម៉ាស់មិនព្រមទម្លាក់អាវុធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWbQgIXW6OevHr2kqTNx3lvA_S3vmlppAtV62yngq-pu4yOpkRGFzSiq6wgQf55F7ao2EAgp9oHuzR72ycgOyY_iQGu2IPrDRMWlveq6A15zC_fQ8R-tdDQv8GJQi2U3uiY4GVZ7TiYptQ2pKsyemgDRqK23MwzkU90No13RDBICp7-WZK-NyBYNx8vyDk/s1100/image_2025-10-23_08-55-38%20(2).png
អ៊ីស្រាអែល និងក្រុមហាម៉ាស់បានចោទប្រកាន់គ្នាទៅវិញទៅមកថា ល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមានរយៈពេល៨ថ្ងៃហើយ ។ ភាគីទាំងពីរនៅតែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ព្រមទាំងមានជម្លោះពាក់ព័ន្ធនឹងការបញ្ជូនសាកសពឈ្លើយសឹក ការបើកព្រំដែន និងការជួយសង្គ្រោះក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

អនុប្រធានាធិបតីអាមេរិក លោក JD Vance មានគម្រោងជួបលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Beniamin Netanyahu នៅថ្ងៃទី២២ ខែតុលា ដោយលោក JD Vance រំពឹងថា កិច្ចព្រមព្រៀងឈប់បាញ់នឹងជំរុញការស្តារទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសនៅឈូងសមុទ្រអារ៉ាប់នាថ្ងៃអនាគត ។ ទោះយ៉ាងណា លោកទទួលស្គាល់ការប្រគល់សាកសពឈ្លើយសឹកទាំងអស់ចំណាយពេលយូរ និងការអនុវត្តតាមផែនការឈប់បាញ់របស់លោក Trump ត្រូវតែព្យាយាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-UlNVZLsUWNnmB3rX0iMoA8682bzgXxwjHxTs8diPniCJVrVX5R-iYwR8Y2aqWkXQE3Wpks0PLI95mQs3_bRE3PDalAP45o-F5xHH8Y8JSiVhieCQS7Zy4T2l_rrhBbJSpcmc7t23rCKQgD-zyBnVeiIO22x7LU9ahEAl-FvMStlJcyNZxWM0rFn1-rb2/s1600/image_2025-10-23_08-55-39%20(2).png

ផែនការឈប់បាញ់របស់លោក Trump បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធហាម៉ាស់ទម្លាក់អាវុធ រីឯអ៊ីស្រាអែលត្រូវដកកងកម្លាំងចេញពីតំបន់កាហ្សា ព្រមទាំងកំណត់ការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីន ។ លោក Trump ស្នើបង្កើតក្រុម Technocrats ដើម្បីគ្រប់គ្រងតំបន់កាហ្សាស្ថិតក្រោមការមើលការខុសត្រូវរបស់គណៈកម្មការអន្តរជាតិ ព្រមទាំងបង្កើតកងកម្លាំងពហុជាតិមិនពាក់ព័ន្ធជាមួយក្រុមហាម៉ាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgvK7CZUHa9X9-_1myjM59bqqqKiSK5EgRM5Qkx5_7wHam2aax-S1A8C6BXOOoTAbGqQH23-j3M2Ts1ZCZc6fhdjeZp27HXzFcyt5LpX7q9lyfJdWuzdStkgDz9ukej2QQ62IFqDXtExtKjs3ODO4Yzv5EPNPFjaTVFNewxOPoYYuXr1_QTZdUtnUcpDvb/s770/image_2025-10-23_08-55-40.png

លោក JD Vance បាននិយាយក្នុងពេលស្ថិតនៅមូលដ្ឋានកងទ័ពភាគខាងត្បូងរបស់អ៊ីស្រាអែលថា អាមេរិក អ៊ីស្រាអែល និងប្រទេសនៅឈូងសមុទ្រអារ៉ាប់យល់ស្របលើកលែងទោសឱ្យក្រុមហាម៉ាស់ ប៉ុន្តែពួកគេត្រូវតែព្រមទម្លាក់អាវុធ ។ បើមិនទម្លាក់អាវុធទេ យើងនឹងអនុវត្តតាមលោក Trump និយាយ គឺកំទេចតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8WdGf9e2whWz4VLGbeP8W62hZXclMgQQgB-N-La1I15JiHMnlZNhCD2IkjlUdq24miN9stuL3ac9zuPMujGami3Diid8IRDFD_KpKIBjMI159kQv7JiAn5-pUI4v3MerRjACkgzznFofdrN4WoTzPT-ow_T4FJQfwmOzjYAQ6TZcgHWGN_kBU5YM1E5DH/s919/image_2025-10-23_08-55-39.png

តាមការអះអាងរបស់ជនជាតិប៉ាឡេស្ទីន គឺក្រុមហាម៉ាស់រីករាយក្នុងការបង្កើតក្រុម Technocrats ដើម្បីគ្រប់គ្រងតំបន់កាហ្សាដោយពុំចាំបាច់មានអ្នកតំណាងរបស់ខ្លួន ប៉ុន្តែត្រូវតែមានការឯកភាពទាំងក្រុមហាម៉ាស់ និងមេដឹកនាំប៉ាឡេស្ទីន ៕

BLACKPINK បង្កើតកំណត់ត្រានៅតៃវ៉ាន់ទោះបីការសម្តែងមានភាពចម្រូ.ងចម្រាស

0

BLACKPINK ទើបតែបញ្ចប់ការប្រគំតន្រ្តីនៅតៃវ៉ាន់កាលពីថ្ងៃទី១៨-១៩ ខែតុលា ដោយបន្តបញ្ជាក់ពីឥទ្ធិពលជាសាកលរបស់ពួកគេ នៅពេលដែលក្រុមនេះបានទាក់ទាញអ្នកចូលរួមជាង ១០០,០០០ នាក់ និងបានកត់ត្រាប្រាក់ចំណូលខ្ពស់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4u2CwUsrL3supOt8phyphenhyphenvkchGwUdJwOhP7sFx2yrO6jGMN4hFIwHXzz2GxFoita2tIiB8LM07PjM7ofG0jeI27cpQLK1lPgSVLfPh8ljZFYf5pxygd4v651ZT8Chn8Mz9hM-pCrrjqs3iuZlb5wmkxn2NHqhyphenhyphenwOtIqdBiW_4C7SRPYgYjR8fjfXLefx_vm/s1080/image_2025-10-22_11-37-38%20(3).png

យោងតាមអ្នករៀបចំការប្រគំតន្រ្តី BLACKPINK បានក្លាយជាសិល្បករប៉ុបអន្តរជាតិដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃកីឡដ្ឋាន Kaohsiung ជាមួយនឹងសំបុត្រសរុបជាង ១៩០,០០០ សំបុត្រត្រូវបានលក់ក្នុង ២ ដំណាក់កាលនៃដំណើរទេសចរណ៍ឆ្នាំ ២០២៣ និង២០២៥។ សមិទ្ធិផលនេះជួយឱ្យក្រុម BLACKPINK ក្លាយជាសិល្បករដំបូងគេដែលបានធ្វើទេសចរណ៍ពិភពលោក ២ ដងជាប់ៗគ្នា ហើយក្លាយជាក្រុម Kpop ដែលមានការសម្តែងច្រើនជាងគេនៅកីឡដ្ឋាន Kaohsiung ដែលស្ថិតនៅ តៃវ៉ាន់ ជាមួយនឹងការសម្តែងសរុបចំនួន ៤ យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO15WH0MwDpgOew-Hp2YSlh0XSvfDYJdmaUGnOPaN1QTfGe1cd-8A7k-U2QRkRAkesDknKqJyz-tKH7lsntWLm7jCMVrkAtWYhFEyKh0NUpdzHs-04sppZxH6QhW9JMkfzudc2pqAZ5FOPcT-hWZGag7HACf1nsKyeWHLUpooVYtcWCrumZ2OXct5MfK4B/s1080/image_2025-10-22_11-37-37%20(3).png

យោងតាម AllKpop កំណត់ត្រានេះជាថ្មីម្តងទៀតបង្ហាញពីជំហររបស់ BLACKPINK នៅលើផែនទីតន្ត្រីសកល ដោយសារក្រុមនេះនៅតែរក្សាបាននូវឥទ្ធិពលខ្លាំង ទោះបីជាមានសកម្មភាពជិតមួយទសវត្សរ៍ក៏ដោយ។ គួរឱ្យដឹងថាការសម្តែងនៅតៃវ៉ាន់លើកនេះ សមាជិកក្រុម BLACKPINK បានប្រឈមមុខនឹងភាពចម្រូងចម្រាសជុំវិញអាកប្បកិរិយាក្នុងការសម្តែងរបស់ពួកគេក្នុងអំឡុងពេលកម្មវិធីដំបូងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoggz5SpFqNiVDHxzVresACvbUM5wvl4TTelvQudJLonVD9QOdevbuKP7uv4rsy5sZ0fVaStOs7aKNEc6SDrO1xfcZSGXpZpEX-aXOb22feYWVYXOGYfJuae1sgicJx1huk13vr_rjSToBL4oFOabOvFmkjxjxxz9N73yAhxRdcE3mgPF0RAYMHGCYWleD/s2048/image_2025-10-22_11-37-39.png
ក្រុមនេះត្រូវបានគេនិយាយថា រាំមិនស៊ីសង្វាក់គ្នា ហើយមើលទៅហត់។ លើសពីនេះ សមាជិក Lisa ក៏បានបន្តប្រឈមមុខនឹងភាពចម្រូងចម្រាសចំពោះសម្លៀកបំពាក់ខ្លីពេករបស់នាង និងក្បាច់រាំសិចស៊ីហួសហេតុពេក។ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីចំនួនពីរយប់នៅតៃវ៉ាន់ BLACKPINK នឹងបន្តសម្តែងនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ជប៉ុន និងហុងកុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha1UZ0Z39oCUOocuC39Y5oNgJVKkGbrt3OPzhq9SYf6bXS-QdReezOyKLnOTNh5WhOIwzreo3GbbQyLInoEncvwTbIS8d_w_NZ6fSqZ1g3d6XNwk-OCyi3aIstyXZrFwWPGYdlbhY6LSiQswhwJ4i5sFQ6LWvTomhtocbE27jgL-K1GZZ9HYyyjMNiP7Tn/s2048/image_2025-10-22_11-37-38%20(2).png

ខណៈពេលដែលដំណើរកម្សាន្ត DEADLINE ទើបតែចាប់ផ្តើមឡើងវិញ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ក្នុងពេលដំណាលគ្នាថា BLACKPINK អាចនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងផលិតផលតន្ត្រីថ្មីៗមុនដំណាច់ឆ្នាំ ២០២៥។ អ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំការត្រឡប់មកវិញដែលរំពឹងថានឹងបន្តផ្ទុះតារាងទូទាំងពិភពលោក។ កាលពីថ្ងៃទី ២០ ខែតុលា ផលិតកម្ម YG បានបញ្ជាក់ថាសមាជិកក្រុម BLACKPINK កំពុងថត MV សម្រាប់បទចម្រៀងចំណងជើងនៃអាល់ប៊ុមថ្មីរបស់ពួកគេក្នុងសប្តាហ៍នេះ៕

«វា.យផង ចរចាផង» គឺជាយុទ្ធសាស្ត្ររបស់ថៃដើម្បីដាក់សម្ពាធកម្ពុជាលើតុចរចា

0

រាជធានីភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ថៃកំពុងប្រើយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា តាមរយៈការ “វាយផង ចរចាផង” ដោយមានទាំងការចរចាបែបការទូតនៅក្នុងកិច្ចប្រជុំផ្សេងៗជាហូរហែរ ស្របពេលដែលសកម្មភាពរុះរើផ្ទះនិងរំលោ.ភយកដីរបស់ពលរដ្ឋខ្មែរក៏កំពុងអនុវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDjQS2a8FlZQANg6Ytolw74oCasHxfRfzOYDkABxi55D06ixU2CzSUr6G3mtOW6Kx1KCT8O8JVocIgfnzh-t3u5ds9RSJR-Km2ZMFHmOLb4AVF1QcNoLAgHX1DI3lcOcYnJw_CFsJZ4ThYYGJvTXy_irLc8Xz4BbqcRdOuVHl6v1zuhCMXgEJyItJ6xtxc/s512/photo_2025-10-22_15-52-52.jpg

នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា តាមរយៈទំព័រហ្វេសរបស់លោកផ្ទាល់បានលើកឡើងថា សកម្មភាពដែលថៃកំពុងធ្វើបច្ចុប្បន្ន គឺជាយុទ្ធសាស្ត្រដាក់សម្ពាធលើតុចរចា «វាយផង ចរចាផង» ពោលគឺថៃកំពុងដាក់សម្ពាធបង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌឈ្លានពានរបស់ខ្លួន ក្នុងគោលដៅធំៗយ៉ាងតិចបួន ÷
– ទី១. ចង់បានទឹកដីខ្មែរដើម្បីបម្រើមហិច្ឆតាឈ្លានពានលេបត្របាក់ទឹកដីខ្មែរតជំនាន់។
– ទី២. បង្ហាញសាច់ដុំ កម្លាំងបាយ និងច្បាប់ព្រៃ ដើម្បីបម្រើនយោបាយផ្ទៃរបស់ខ្លួន ទាំងសម្រាប់ពួកទាហាន ទាំងសម្រាប់ពួកស៊ីវិល ដើម្បីធម្មានុរូបនៃអំណាច និងសន្លឹកឆ្នោត។
– ទី៣. ធ្វើឱ្យទាល់ច្រកចំពោះកិច្ចខិតខំប្រឹងប្រែងការទូតនិងកិច្ចព្រមព្រៀងសន្តិភាពក្រោមអធិបីភាពរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នាពេលខាងមុខ ដើម្បីគេចវេសពីយន្តការការទូតពហុភាគី ព្រោះថៃអស់ក្រឡាអុកក្នុងយន្តការការទូតពហុភាគី និងច្បាប់អន្តរជាតិហើយ។ រដ្ឋយូកូមមួយនេះ ចង់តែប្រើច្បាប់ព្រៃ និងយន្តការទ្វេភាគីជាមួយខ្មែរ ព្រោះងាយសង្កត់កខ្មែរ ដោយសារគេមានមានប្រៀបជាងខ្មែរយើងលើវិស័យយោធា សេដ្ឋកិច្ច និងព័ត៌មាន។
– ទី៤. ចង់បំបែកផ្ទៃក្នុងខ្មែរតាមរយៈធ្វើប្រជាពលរដ្ឋខ្មែរយើងសង្ស័យលើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដី និងធ្វើឱ្យប្រជាពលរដ្ឋយល់ថា រាជរដ្ឋាភិបាលទន់ជ្រាយចំពោះមុខសត្រូវឈ្លានពាន ដើម្បីឱ្យខ្មែរបែកបាក់ផ្ទៃក្នុងនិងចុះខ្សោយ ងាយស្រួលគេឈ្លានពានបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMDWUGEHLv-JgILN8LH6VSaYaztHH2S-36HzNBkaPVcWnPWsdo0IzYtfPOrowcypYjh7fqG4NUcHgF0BOW1P9Z7H8W_24vDtlPKuxNVg4Nk5sM5w2zyQUAm_R8sb2wFGXwqoSlK3CkPvjG9dfRhyphenhyphen9Q9QlxfoeN1KL8HxHi6lpvIrjinjWr77uq0OlcT_Bx/s1280/photo_2025-10-22_15-52-53.jpg
លោកបណ្ឌិតក៏បានបន្ថែមជាយោបល់ទៀតថា ចំពោះមុខ កម្ពុជាយើងមិនត្រូវចា.ញ់សម្លុតថៃដោយធ្លាក់ចូលក្នុងអន្ទាក់របស់សត្រូវឈ្លានពានទេ។ យើងត្រូវកាន់ដៃគ្នាឱ្យណែនពីលើដល់ក្រោម ពីក្នុងដល់ក្រៅ ដោយរក្សាជំហរប្រកបដោយសង្គតិភាពក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការការទូតគ្រប់ទម្រង់ ជាពិសេស ទម្រង់ពហុភាគី, យន្តការច្បាប់អន្តរជាតិ និងការលើកកម្ពស់សន្តិភាព ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់យើង។ ទន្ទឹមនឹងនោះ យើងត្រូវបន្តប្រើប្រាស់យន្តការការទូតគ្រប់វេទិកាអន្តរជាតិទាំងអស់ គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិតប្រកបដោយសង្គតិភាព ដើម្បីលាតត្រដាងការឈ្លពានរបស់ថៃមកលើខ្មែរយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRKILpjq6mZSGby5QWY8BYFTzxWFvWh7fIhJfSP2qRQpReLbJTgZOXbZ_EhmUbTHJSM-lK4Q0sof4I-UReaE4J14Hn3SKS_V8bsUN-3klDcxGh6aRVdqec810hreJGdSNOzlR3Hh4xT2MBRcCNrCwpqws83JgrRmhlMeVcpcWF76iD296OLaNqw9U4wCb/s1280/photo_2025-10-22_15-52-53%20(2).jpg
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែតុលា យោធាថៃបានយកគ្រឿងចក្រមកធ្វើការឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ ដែលពួកគេបានព័ទ្ធបន្លាលួសកន្លងមកនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទង្វើនេះអាចចាត់ទុកជាការឈ្លានពានទាំងកម្រោល ខណៈកម្ពុជាកំពុងអំពាវនាវឱ្យអន្ដរជាតិ ពិនិត្យមើលពីសកម្មភាពដែលគ្មានទុកច្បាប់អន្ដរជាតិនៅក្នុងភ្នែករបស់ថៃនេះផង និងថាថៃត្រូវតែទទួលខុសត្រូវឱ្យស័ក្ដិសមបំផុតចំពោះអ្វីដែលពួកគេបានធ្វើមកលើកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixrZh67ZOc-vy2rcy-Ax70mhK9-0Jf8jP_wnT6VeuZcntPHakn2IGcvGjqbk-5UgSeB-QTRDByy_TaecAC5CMqXkjSarIOCxIjHMUavs0kBDdGgHK_dDFNyxCsdWCe0Jm-8PX5dM9G5fFgx8HQe7-I1PViiFVK_HFguLu1HnleifXlWW6spQUVTbd1I0jl/s1280/photo_2025-10-22_15-52-52%20(3).jpg

Bai Lu បង្ហាញរូបរាងថ្មីជាមួយនឹងសក់ពណ៌ផ្កាឈូកបន្ទាប់ពីមានបញ្ហាសុខភាព

0

ថ្មីៗនេះ Bai Lu បានទាក់ទាញការចាប់អារម្មណ៍នៅពេលចូលរួមក្នុងព្រឹត្តិការណ៍មួយសម្រាប់ម៉ាកវ៉ែនតាមួយនៅទីក្រុង Hangzhou ប្រទេសចិន។ នេះជាលើកទីមួយហើយដែល តារាស្រីរូបនេះ បង្ហាញខ្លួនជាសាធារណៈបន្ទាប់ពីលាបពណ៌សក់ពណ៌ផ្កាឈូកគួរឱ្យទាក់ទាញ។ Bai Lu ស្លៀករ៉ូបពណ៌ខ្មៅជាមួយការរចនាដោយម៉ាក Chanel រួមជាមួយគ្រឿងអលង្ការ De Beers ដែលនាងជាតំណាងនិងវ៉ែនតាទាន់សម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFR_QKC723lVm1SxC9YmZYDaSEfpR0Eieqz8nJPb4eShlkeddiX6NTbnW9swcqC5hHzV31NPrkizd_wfBTj_Hc9oREny_2BAioO2K3IHQBdcal5AXSr46xCpOgsh3GWfgGshKEd7sypWgQrAjZVqkNrDOMPWNCBM5Kmrlq4kNScOl4W5pxSNormwlAAYNP/s1440/image_2025-10-22_10-42-54%20(3).png
ជាមួយនឹងសក់ពណ៌ផ្កាឈូករបស់ Bai Lu ត្រូវបានចងជាកន្ទុយសេះក្នុងរចនាប័ទ្មយុវវ័យ ប្រកបដោយភាពស្វាហាប់ នាំមកនូវរូបភាពប្លែកៗ។ ពេញមួយអាជីពរបស់នាង Bai Lu តែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងសក់វែង ខ្មៅ និងរូបភាពផ្អែមល្ហែម។ នាងត្រូវបានគេស្គាល់ថាសម្រាប់តួនាទីជាប្រវត្តិសាស្ត្រជាច្រើនដូច្នេះការរក្សាសក់ពណ៌ខ្មៅដើម្បីភាពងាយស្រួលក្នុងការបង្កើតរូបភាពរបស់នាងក្នុងអាជីពជាតារាសម្តែង។ ដូច្នេះហើយ អ្នកគាំទ្រមានការភ្ញាក់ផ្អើល នៅពេលដែល Bai Lu សម្រេចចិត្តប្តូរពណ៌សក់របស់នាងក្នុងវ័យ៣១ឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3WkjOFrOP5TNpEtOGW3WTYo3kTKurpYYnl-0AY1l6eIIwvhJ2STNV1KrjBCr48NIXY6qy52AhPtdQGrXvIWxXgdm2EI1kljCy3Wo_c05gKrjuh7D7WB7U9Hn_Jixo6fm9V4jng7GTpnP8f35uJqtqYWSi6ZIGJINWXdqE-YERBwVWAjkLXlZwSUEteoxG/s1440/image_2025-10-22_10-42-53%20(2).png

Bai Lu ក៏ទើបតែបញ្ចប់ការថតរឿងភាគប្រវត្តិសាស្ត្ររឿង «Moli» ហើយមានពេលសម្រាកច្រើន ទើបនាងមានឱកាសធ្វើអ្វីដែលនាងចូលចិត្ត។ កន្លងមកក្នុងពិធីបិទការថតរឿង «Moli » នាពាក់កណ្តាលខែតុលា Bai Lu បង្កក្តីបារម្ភនៅពេលបង្ហើបថានាងមានជំងឺ «ពិបាកធ្វើរោគវិនិច្ឆ័យ»។ តារាស្រីរូបនេះចាប់ផ្ដើមមានការឈឺក្បាលជាប់រហូត ហើយឈឺរាលដាលពីក្បាលចុះដល់ឆ្អឹងកងខ្នង និងក ក្នុងខែកក្កដា។
ដល់ខែសីហា នាងត្រូវផ្អាកសកម្មភាពសាធារណៈស្ទើរតែទាំងអស់ ដើម្បីផ្តោតលើការព្យាបាល។ ក្នុងអំឡុងពេលនេះ Bai Lu មិនអាចញ៉ាំអាហារធម្មតាបានទេ ដោយសារការឈឺចាប់ខ្លាំង ទម្ងន់របស់នាងនៅពេលមួយធ្លាក់ចុះមកត្រឹមតែ ៤៣ គីឡូក្រាម រាងកាយ និងចិត្តរបស់នាងចុះខ្សោយយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCIGzw8XBdXTIc2B8b9DY68FFe3mKXzxdORaHnRQB6rJWACVAD1EFSUxQWI4Hp4UtKHI1fghRfv9HIGP9qFk380LMQPEGRKiNGpTsYsthKv7bNChG8V165bnD3SXSvEgjN9y242S9_wlLYCBsXigts7bkY9qo3cw8Lfk7F3KAmLFfbQGLIk5gtJS5MRZfD/s2048/image_2025-10-22_10-42-53.png

Bai Lu បានទៅពិនិត្យច្រើនកន្លែង ប៉ុន្តែនៅមិនទាន់អាចកំណត់ពីមូលហេតុច្បាស់លាស់។ វេជ្ជបណ្ឌិតបានចាត់ថ្នាក់ជំងឺរបស់នាងជាបណ្តោះអាសន្នថាជា «ពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ»។ ជាចុងក្រោយ ដោយសារការរួមផ្សំនៃការចាក់ម្ជុលវិទ្យាសាស្ត្រ និងថ្នាំ រោគសញ្ញាបានធូរស្រាលបន្តិចម្តងៗ។ នៅខែកញ្ញា ស្ថានភាពសុខភាពរបស់ Bai Lu មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់៕

Annie សមាជិក Allday Project ជំនួសតួនាទីពិធីការិនីរបស់ YoonA បង្កឱ្យមានការវែ.កញែ.ក

0

Sports Chosun បានរាយការណ៍ថាតារាចម្រៀង Annie សមាជិកក្រុមចម្រៀងថ្មី Allday Project ត្រូវបានបញ្ជាក់ថានឹងធ្វើជាពិធីការិនីសម្រាប់កម្មវិធីមហោស្រពតន្ត្រីចុងឆ្នាំរបស់ MBC មានឈ្មោះថា «MBC Gayo Daejejeon 2025» ដែលនឹងចាក់ផ្សាយនៅថ្ងៃទី៣១ ខែធ្នូ។ ឆ្នាំនេះ Annie អមដំណើរជាមួយនឹងពិធីករប្រុសពីររូបគឺ Minho សមាជិកSHINee និង Hwang Minhyun ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWMHLJckKbRTaBx6CMuRI56NzGI9bU8NDfqj_9Qafkl3rZoFLqGURc65vw9wVPpWF0DX5vngzcOzyKbHYMMF2g8RY_v_qjecTvqoKl0CY8PgcG-Z3FcFoRreM4fugIp5SDT1RKPxch_QGHCvBWJb51yIsQMmbPJ0erLp2xkPKDm46VKP_WZH-HaRWp8Cjj/s1554/image_2025-10-21_15-12-04.png
នេះជាសកម្មភាពទោលលើកដំបូងរបស់ Annie ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង។ ប៉ុន្តែអ្វីដែលសាធារណជនចាប់អារម្មណ៍បំផុតនោះគឺ Annie ជំនួស YoonA ដែលនាងបំពេញតួនាទីជាពិធីការិនីក្នុងកម្មវិធីនេះអស់រយៈពេល ១០ ឆ្នាំមកហើយ។ ការចាកចេញរបស់ YoonA ពីមហោស្រពតន្ត្រីចុងឆ្នាំរបស់ MBC ត្រូវបានប្រកាសជាមុន។ ទោះជាយ៉ាងណាក៏ដោយ Annie មិនស្ថិតក្នុងចំណោមឈ្មោះដែលត្រូវបានព្យាករណ៍ថានឹងជំនួសតំណែងជាន់ខ្ពស់របស់នាងទេ។ បើនិយាយពីកេរ្តិ៍ឈ្មោះ YoonA មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធី ហើយក៏ជាតារាដ៏ល្បីនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េផងដែរ។ ដូច្នេះហើយ អ្នកគាំទ្ររំពឹងថានឹងមានមុខមាត់ស័ក្តិសមដើម្បីបំពេញតួនាទីពិធីការិនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbhvez75Z7-ZXo2u3ptNLnxoh-TeyNDpt8q_kFBN1k-HNBNK-kmjQMT699Np8Osw2k-2i4d7o0l5bZYYUMKdU-idm1JQpLAA2EUenynpAcaFJehKOkqhyY4hWCTfrdtfJUBAW1AWsEPG6VSC4tXvvP5Di1bsV8VHbVQgAF0civEymLYZXu56HSaoCPvuk-/s1573/image_2025-10-21_15-14-35.png

ជាមួយគ្នានេះ Annie ទើបតែបង្ហាញខ្លួនបានតិចជាងកន្លះឆ្នាំប៉ុណ្ណោះ ហើយមិនមានបទពិសោធន៍ជា MC នៃកម្មវិធីណាមួយឡើយ សូម្បីតែនៅលើឆាកតូចក៏ដោយ។
ដូច្នេះហើយ ការត្រូវបានជ្រើសរើសជាពិធីការិនីក្នុងកម្មវិធីមហោស្រពតន្ត្រីដ៏ធំមួយ បានធ្វើឱ្យ Annie ត្រូវគេចំអកនៅលើបណ្ដាញសង្គមជាមួយនឹងឃ្លាថា កូនសំណព្វ ដែលសំដៅលើមនុស្សកើតក្នុងគ្រួសារល្បីល្បាញ និងមានទ្រព្យសម្បត្តិច្រើន តែងតែទទួលបានភាពជោគជ័យក្នុងការងារយ៉ាងឆាប់រហ័ស ដោយសារទំនាក់ទំនង និងបុព្វសិទ្ធិរបស់ឪពុកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5AG0nOCrw6f2KPQIY0Fgv-Y_UZx0Hr4zXdLGvJroEqrbemeHX5O2rz7e5VrnSX_AuxaGtsOBIJ0dE37iJnMPJwbSDC-rFMAs4zc33Uuxk4adqY2e-Y3V7-MG2HZC0NeJ_MLaoyjoGMxwfMiColGwSru7hiCH-I2s8zA5P_PVMvDmG7a_TSNEOxJGZNpP/s2048/image_2025-10-21_15-14-38.png

តាមពិតទៅប្រវត្តិ Annie គឺជាប្រធានបទដ៏ក្តៅគគុក ចាប់តាំងពីក្រុម Allday Project ចាប់ផ្តើមដំបូង។ តារាស្រីដែលកើតក្នុងឆ្នាំ ២០០២ គឺជាកូនស្រីរបស់ Chung Yoo Kyung ដែលជាប្រធានអាជីវកម្មហាងទំនិញរបស់ក្រុមហ៊ុន Shinsegae Group ដែលជាចក្រភពចែកចាយទំនិញប្រណីត និងលក់រាយដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ។ នាងបានគេចាត់ទុកថាជាកូនស្រី Chaebol ជំនាន់ទី ៤ នៃគ្រួសារ Samsung។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWk5R7FZTHmK0CWMpr83F8RvcQ7T2XonC5g8cNnK_2MJB2_J2ECt_9CBbE9Pc5s4o4apGzyvUupGztZH6cbTKWIXLPm1MILkjptbDSl2TpRVK3raToA07frecID7VNACdNBhIP47JbKchqSmfscNE3S-ykoe7lO1tCgVeZTVUwNHZkySxD9GNpt60aeNfG/s960/image_2025-10-21_15-12-09.png
ថ្មីៗនេះ ពានរង្វាន់តន្ត្រី MAMA ឆ្នាំ ២០២៥ បានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យរបស់ខ្លួនដែលបង្កឱ្យមានភាពចម្រូងចម្រាស។ ដោយសារតែយោងទៅតាមចំណាត់ថ្នាក់ចាស់ Allday Project ដែលជាក្រុមចម្រុះនៃបុរស និងស្ត្រី នឹងមិនត្រូវបានគេតែងតាំងនោះទេ។ ប៉ុន្តែយោងទៅតាមលក្ខណៈវិនិច្ឆ័យថ្មី Allday Project ត្រូវបានតែងតាំងរួមជាមួយក្រុមផ្សេងទៀត។ ទស្សនិកជនជឿថាអ្នករៀបចំ MAMA មានភាពលំអៀងចំពោះ Allday Project ដែលផ្តល់ឱកាសឱ្យក្រុមទទួលបានពានរង្វាន់ ព្រោះសមាជិកគឺជាកូនស្រីរបស់ Shinsegae Group ៕

ឈ្លោះគ្នាតែបងប្អូន អាជី និង ប្អូនស្រីនាំគ្នាមកស្បថនៅព្រះអង្គដងកើបង្កអសន្តិសុខត្រូវសមត្ថ.កិច្ចនាំទៅប៉ុស្តិ៍

0

ជម្លោះបងប្អូនស្រីបង្កើតមានឪពុកខុសគ្នារវាងអ្នកលក់អនឡាញ តេង ស៊ីណាត ហៅ អាជី និង ប្អូនស្រី តេង ដាណា បានឈានដល់ដំណាល់កាលបបួលគ្នាមកស្បថរកភាពស្អាតស្អំរៀងៗខ្លួន។ ទង្វើនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរមកចោមរោមជុំជិតនៅបរិវេណព្រះអង្គដងកើទាំងយប់ដែលបង្កអសន្តិសុខយ៉ាងខ្លាំងរហូតសមត្ថកិច្ចនាំយកអ្នកទាំងពីរនៅប៉ុស្តិ៍។ ឃើញមានមនុស្សជាច្រើនប្រមូលផ្តុំគ្នាចង់ដឹងពីរឿងក្រុមគ្រួសារគេយ៉ាងច្រើនដូចនេះអ្នកមានឥទ្ធិពលមួយចំនួនបានបង្ហាញការហួសចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8IPShUtzzNcitINVuhF-oKd26esi6BxzJUnso92F6Iqrv1QvK1aNBKZkUP5NFA-rwRIfOYmbWJL39P1LqBq8v2mlYICBAXQxnS7PQUY9iv8vE-7R8aXw98VXJbEZfpfOpdQL1dMmg828aLevcjFPBTK1tpREGA5dFdcLzfQuuA9VFLrlHorKYiQw-lfsU/s2048/image_2025-10-22_08-35-14.png

ប្រិយមិត្តមួយចំនួនអាចនឹងដឹងខ្លះៗមកហើយថា អាជី បាននិយាយដោយប្រយោលចោទប្រកាន់ទៅកាន់ប្អូនស្រីរបស់ខ្លួនដែលជាម្ចាស់ប្រេនមួយរូបទុកបំណុលឱ្យនាងដោះស្រាយ នូវទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារ រួមទាំងមានការចោទប្រកាន់ទៅលើរឿងឡេលាយទឹកថែមទៀត។ កាលពីពេលថ្មីៗនេះ ស្រាប់តែជម្លោះបងប្អូនអ្នកទាំងពីររីករាលដានបន្ទាប់ពីចែតាបារាំង និង អាជី មានជម្លោះពាក្យសម្តីហើយ Live នៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUCxkwyeKgF2tR3382pZqrCNhoA8LAMuSBSrhMk6-COyvCzW_AuhKgmRJG5_Z5wCBQZED-NvKDN68cFJIXPy9BjForX-hkVy5VHu9tW3Fg08FZ2HwREuIJvvSx4QjmHEPqSO78rfpVekMj82CWtohOwfUs8iil8q_Z0vVODHudtyDLGPVQoLcCO_IO668G/s2048/image_2025-10-22_08-35-08.png
កាលពីយប់ថ្ងៃទី២១ ខែតុលា តេង ដាណា និងស្វាមីដែលមានងារជាឧកញ៉ា បានចេញមកបកស្រាយទាក់ទងនឹងការចោទប្រកាន់រឿងបំណុល៣០ម៉ឺនដុល្លារ ឡេលាយទឹក និងជម្លោះនៅក្នុងគ្រួសាររវាងអ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នាប៉ុន្តែមានឪពុកខុសគ្នា។ ទន្ទឹមនឹងការ Live របស់ តេង ដាណា និងស្វាមី ភាគី អាជី ក៏បាន live ដូចគ្នា។ និយាយដោយទឹកភ្នែក អាជី ថានាងគ្មានសមត្ថភាពឡើងតុលាការយកឈ្នះខាងឧកញ៉ានោះទេ ប៉ុន្តែបានបបួល ប្អូនស្រី មកស្បថនៅមុខព្រះអង្គដងកើដើម្បីបញ្ជាក់ភាពស្អាតស្អំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqFLcAgrdKi64-x3Rw3U-JnnVG3KILQDlanQ8jfTRpnY2lKvkLbD-jFEztQqWQ8gcii1-zPT25yAg92aNb7dqSSJb1MM7BTcTYLGhIe9zGkbYcCQUXsoKvyu14MJ2M126KXctCd-ffoBHDo4RxAj-WA5TabGAlV6_Did1kOw2kspkBZ5nLf9hgCemTzg4/s1280/image_2025-10-22_08-35-14%20(2).png

អាជី បានទៅដល់ទីតាំងមុន ដោយបានទុកពេលរង់ចាំ តេង ដាណា មកស្បថស្បែជាមួយគ្នាហើយនៅទីបំផុត តេង ដាណា និងស្វាមី មិនខ្លាចនឹងការស្បថនេះបានមកដល់ទីតាំងនិងបានស្បថផងដែរ។ រឿងរ៉ាវជម្លោះបងប្អូនក្នុងវិស័យអនឡាញបានបង្កឱ្យអ្នកគាំទ្ររបស់ពួកគេមកចោមរោមជុំជិតមានមនុស្សម្នាកុះករមកមើលការស្បថរបស់ពួកគេដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixjUn6xntp8sjXHxtECLry4PQwvMJBkCi5v-1laL7Ch3MsGuUyXFLr9goxBnZOslETT1EyRwds5yWy9vUdVO3jGI7pHbrALz6YOdfIbGwX_zMbd3fIeGRYDpzP_ReXMrq_9ZeMABWfqbqh0MlhT2UPORYLIVHxaPnRA4mNmpf8CXo_ySWiBcXhV846M7JH/s2048/image_2025-10-22_08-35-06%20(2).png
ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានអញ្ជើញសាម៉ីខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលជ័យជំនះ មុនក្រោយគ្នាកន្លះម៉ោង ដើម្បីធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពនេះ កុំឱ្យបាត់បង់សណ្ដាប់ធ្នាប់នៅម៉ោងជាង១០យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUFnRR9bK5dP3fz8Z-16WbtMTZajLfL8ApSqT5MVlEuiUSw3KTuGORAqApXyvDzr5kLoUCmZrKszdxgzvGNnFoAcGuok5MshrtF-mK35rxJXG2ixLkJeH3sOSXcsno3ulEjwQJLcZFq981jkOO5YvJeC9zT3ORY0XuCIlk90al9_KdgRywU6VUECMJGvxq/s1242/image_2025-10-22_08-35-08%20(2).png

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ស្បថនៅមុខព្រះអង្គដងកើនេះគេបាននឹកដល់កាលពី ខែធ្នូ ឆ្នាំ២០២៣ ក៏មានរឿងផ្ទុះកក្រើកយ៉ាងខ្លាំងដូចនេះបន្ទាប់ពីមានអ្នកលក់អនឡាញប៉ុន្មានរូបបបួលគ្នាមកស្បថដើម្បីបញ្ជាក់ពីភាពស្អាតស្អំដូចគ្នា។ អ្វីដែលអ្នកគាំទ្របានឃើញនាពេលបច្ចុប្បន្ននេះមិត្តភាពរបស់អ្នកលក់ឡាញប៉ុន្មានរូបនោះបែកបាក់គ្នាជាច្រើនផ្នែកផងដែរ៕

ពលរដ្ឋថៃធ្វើបាតុក.ម្មនៅមុខស្ថានទូតអាមេរិក ប្រឆាំង Trump ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី

0

ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ពលរដ្ឋថៃជាច្រើននាក់បានប្រមូលគ្នាធ្វើបាតុ.កម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីកុំឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump ជ្រៀតជ្រែកជម្លោះកម្ពុជា-ថៃ និងកុំចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ។ ក្រុមបាតុករទាមទារឱ្យប្រធានាធិបតីអាមេរិកបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃ ជាពិសេស ជម្លោះព្រំដែនជាមួយកម្ពុជា ដោយសុំដោះស្រាយបញ្ហាត្រឹមទ្វេភាគី មិនត្រូវការប្រទេសទី៣ ចូលមកពាក់ព័ន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWk40nqsB09U-P-f4qgyvfEhuu7geOqpjH97Qw9yzse3x5unurTbbrxW07d8_cVW2CLudwf6fquETKov7w00M7N4xx8p3iiJWuNEJUbUYP5He1varp6oVyo3kc3F3tfgJElFHQxgC_mUeehMndV70C78y2tus_ublQ1BLHnUPnqxGCFZ8imSpi2-q778hS/s1171/image_2025-09-27_09-26-45%20(2).png

តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី២២ ខែតុលា មានពលរដ្ឋថៃប្រមាណ៥០នាក់ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ បានប្រមូលផ្តុំគ្នានៅបរិវេណខាងមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីដាក់លិខិតទៅកាន់លោកប្រធានាធិបតីអាមេរិក Donald Trump ឱ្យបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅប្រទេសថៃ និងជម្លោះព្រំដែនជាមួយកម្ពុជា ។

ក្រុមបាតុករបានអានលិខិតនៅមុខស្ថានទូតអាមេរិកដែលមានខ្លឹមសារថា ប្រធានាធិបតីអាមេរិកបានចូលមកពាក់ព័ន្ធក្នុងជម្លោះកម្ពុជា-ថៃ ពួកយើងជ.នជាតិថៃសូមអរគុណលោក Trump ដែលបារម្ភពីទំនាក់ទំនងកម្ពុជា-ថៃ ប៉ុន្តែថៃជាប្រទេសមានអធិបតេយ្យភាពពេញលេញ ចង់ដោះស្រាយជម្លោះជាមួយកម្ពុជាទ្វេភាគី ។ ថៃមិនត្រូវការប្រទេសទី៣ មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃជាមួយកម្ពុជាដែលមានព្រំដែនជាប់គ្នាប្រមាណ១,០០០គីឡូម៉ែត្រទេ ប្រទេសទាំងពីរមានបញ្ហាបោះបង្គោលព្រំដែនយូរហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhotQm1LJa5YE_5x67qeWShmQBj4XBkB8mJO7SBJ53ipQcMFnlAhzYNIz4uWlx_UayrCcCL0dp5by2HL_kJU77GujHxj1j7wQJ6okN1PNgHrYUS6C3U8g2ayGlU26vt3TMRe30uQywn2rXS4CmFE0L8nNwmi22fzkG5qREqnZIPRS8dc405ZBborL8Zr9qO/s1200/photo_2025-10-22_14-50-47.jpg

វាជាបញ្ហាល្អិតល្អន់ដែលប្រទេសទាំងពីរត្រូវដោះស្រាយដោយខ្លួនឯង និងមានវិធីដោះស្រាយជាមួយគ្នា គឺមានគណៈកម្មការចរចា៣កម្រិតរួចហើយ ចាប់ពីកម្រិតរដ្ឋាភិបាល កងទ័ព និងមូលដ្ឋាន ដែលគ្របដណ្តប់ការចរចាគ្រប់បញ្ហាទាំងអស់ ។ ការចូលមកពាក់ព័ន្ធរបស់លោក Trump គឺមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យជម្លោះរាលដាលខ្លាំងឡើង ។ ក្រៅពីនេះ តាមការចុះផ្សាយក្នុងសារព័ត៌មាន អាមេរិកនឹងប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ថៃនៅខេត្តផាំងង៉ា គឺក្នុងនាមជនជាតិថៃ សូមឱ្យលោកប្រធានាធិបតីអាមេរិកឈប់ប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ថៃ ពីព្រោះជាការល្មើសអធិបតេយ្យថៃ ដែលជនជាតិថៃមិនយល់ព្រម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL4pf3lt8DdBshmpgAC9L1go1pXlHDOqhtJf2BKPnfB1-DotL2cBOCFuH-KEbmrJQacD0vn7DQ20_3P0gmTLyyjxrzPkjtq3DyREIZyoPoGe7ORGmORO2t6DwqKUjBrqEU71uYVkO_GhTJkZu3RQ_5NMbQegJnMfMK3uUOqXB6RW30Y1Lbi4SCjmCugXp-/s1280/photo_2025-10-22_14-50-47%20(2).jpg
ក្រុមបាតុករអំពាវនាវឱ្យលោកប្រធានាធិបតីអាមេរិកឈប់ចូលមកពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងកម្ពុជា-ថៃទាំងស្រុង ជាពិសេស កុំចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលឆាប់ៗនេះនៅម៉ាឡេស៊ី បើមិនដូច្នោះទេ ពលរដ្ឋថៃមិននៅស្ងៀមដាច់ខាត ។ ក្រុមបាតុករស្នើរដ្ឋាភិបាលថៃកំណត់បញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាជារបៀបវារៈជាតិ ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងពលរដ្ឋរងផលប៉ះពាល់មកដោះស្រាយបញ្ហារួមគ្នា ។

លើសពីនេះ ពួកគេបានដាក់សម្ពាធឱ្យរដ្ឋាភិបាលថៃបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ) ឱ្យលឿនបំផុតដើម្បីឱ្យពលរដ្ឋថៃរស់នៅ និងដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាឱ្យយល់ព្រមអនុវត្តតាមលក្ខខណ្ឌផ្សេងទៀត ដូចជា ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-រួមគ្នាដោះមីននៅតំបន់ព្រំដែន ៣-រួមគ្នាបង្ក្រាបបណ្តាញឆបោកអនឡាញនៅកម្ពុជា ។ ក្រុមបាតុករសង្ឃឹមថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃនឹងបញ្ចប់យ៉ាងឆាប់រហ័ស ដោយគ្មានប្រទេសទី៣ ជ្រៀតជ្រែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LAX39h3jWHf7LyBSTgS30ei-_HoD3i_h9OmDgJnvl3PtTrvPUfGnsFBmayFzQEdHRK_Vs6CfAkL0eaDNpdYoMJxLpqTh7-mlpq4X9uLqc88VS-2XtfM7q6tEpyNEyTfz6r3ZH5hgXzh3dLy2aSYf4F4u51G5KTla82jeZ0QP_0lIfbzkDpsbu_xLX-eO/s2305/image_2025-08-29_08-45-27%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ពលរដ្ឋថៃក៏បានធ្វើបាតុកម្មនៅខេត្តចន្ទបុរីផងដែរ ដើម្បីប្រឆាំងនឹងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ ការធ្វើបាតុកម្មមិនឈប់ឈររបស់ពលរដ្ឋថៃ ដោយសារពួកគេមិនចង់បានសន្តិភាពនោះឡើយ និងមិនគាំទ្រឱ្យលោក Trump និងប្រធានអាស៊ានចូលរួមធ្វើសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី ៕

កងទ័ពថៃ និងអភិបាលខេត្តស្រះកែវប្រគល់ដីចម្ការប្រមាណ៥ហិកតានៅភូមិព្រៃចាន់ឱ្យពលរដ្ឋថៃកាន់កាប់

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កងទ័ពភូមិភាគទី១ថៃ និងអភិបាលខេត្តស្រះកែវ បានប្រគល់ដីចម្ការនៅភូមិព្រៃចាន់ (ទល់មុខភូមិណងយ៉ាកែវ) ប្រមាណ៥ហិកតាទៅឱ្យពលរដ្ឋថៃចំនួន២នាក់កាន់កាប់ ក្រោយពីកងទ័ពថៃឈូសឆាយដោះមីនរួចរាល់ ។ ពលរដ្ឋថៃត្រេកអរយ៉ាងខ្លាំង បានអរគុណកងទ័ព និងអាជ្ញាធររបស់ខ្លួនដែលប្រគល់ដីនេះឱ្យទុកធ្វើចម្ការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8tlMGY-FK8bl-SLoBRQcYxXERfFL3HYZLoxkWcE-4OJprPAlaQkAkGdyzrLQcI3b6icbA9ah9cHwPKSp55cq1t3RcU-1TNhbIVERGvO9Wd3mSJtSWeoGloPOtnKFmneBSdJnVBHmwv1Qf5j55Ux7XAAilZdskNxyWbNJGqHk-W0WC4jf4SHwo9RNzj8h/s1280/photo_2025-10-22_12-03-06.jpg
រដ្ឋាភិបាលថៃបានដាក់លក្ខខណ្ឌ៤ចំណុចសម្រាប់កម្ពុជា ទើបថៃយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ក្នុងនោះក៏មានលក្ខខណ្ឌឱ្យរដ្ឋាភិបាលកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ ដោយថៃចោទប្រកាន់ពលរដ្ឋខ្មែររស់នៅខុសច្បាប់អស់រយៈពេល៤០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5-3eUVOFt0XKUtB8598eBqMFlUw1gPy25jfwoQszfLxdXMNNfbYOvwWEWuskI6n65_Uiw-slUYr22jJa6MotJ19A95kSsJ5VEiBfGgyvweQTpYZWFyJTHIbeds0RquGSF3XUm38BhrfT3As6cd8ON2M4_S5kWZ-2omlxIX6wRP2v_vDUHj1mOT1sMKBNM/s1280/photo_2025-10-22_12-03-07%20(2).jpg
កាលពីថ្ងៃទី២០ ខែតុលា កន្លងមក លោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និងលោក បរិញ្ញា ពោធិសត្វ អភិបាលខេត្តស្រះកែវ ព្រមទាំងកងទ័ពជាច្រើនរូបបានមកពិនិត្យមើលស្ថានការណ៍នៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ស្ថិតនៅស្រុលខូកស៊ូង ខេត្តស្រះកែវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQAPdboWnOx3OksMK3jDAwaUZnQWbbFFR7VQdrd4NK2xykycHDtR8wYUKVsLz0LaaLkB_A1TJr4E7PfchPzAI3ltVE98Hifv0HYIDD4e-w3ZBHQGbeMKxX2EbuDn9PrXFvXKHG6fCoVkYHPpDpOZlOyPaNyvsaKkEytYkGpJJ5cvgbHEKV52RuGY2UpLa/s1280/photo_2025-10-22_12-03-07.jpg

កងទ័ពថៃ និងអភិបាលខេត្តស្រះកែវ បានពិនិត្យមើលការដោះមីននៅភូមិណងចាន់ (ភូមិជោគជ័យ) ដើម្បីជំរុញឱ្យដោះមីនរួចរាល់ឆាប់ៗនឹងអាលប្រគល់ដីចម្ការឱ្យពលរដ្ឋថៃ ឃើញថា កងទ័ពថៃបានព័ទ្ធយកដីរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ចំនួន៦០រ៉ៃ (ឬជាង៩ហិកតា) និងដោះមីនរួចរាល់ហើយ ។ រីឯដីប្រមាណ៦៤រ៉ៃទៀតដែលជាដីភូមិពលរដ្ឋខ្មែររស់នៅចំនួន១៣៥គ្រួសារ គឺកងទ័ពថៃផែនការដណ្តើមយកនាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMwzd22sun5nxUvPsS29Wjn5htVWNhizwDAmLrVHpwO-66zJ33hjj7EAXd04ffnduVPDDsrHKVCNJOlWase4pvm600qchNdlUCsRC5IuATfc9uAei95u7AkPSQ5JGHHDCAgXCZgPZxtYoxsGUBRY-jwIFPw91jkSAOtjK8fp-e5adOAVo_6iqZhVx3PJWs/s960/photo_2025-10-22_13-09-43%20(2).jpg
បន្ទាប់មក កងទ័ពថៃ និងអភិបាលខេត្តស្រះកែវ ក៏បានទៅភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ដើម្បីប្រគល់ដីចម្ការឱ្យពលរដ្ឋថៃចំនួន២នាក់កាន់កាប់ គឺលោក ស៊ុមផុង វង្សឈុំផូ ទទួលបានដីចំនួន១៤រ៉ៃ (ឬជាង២ហិកតា) និងអ្នកស្រី ស៊ុប៉ង ពេជ្រជិត ទទួលបានដីចំនួន១៤រ៉ៃ (ឬជាង២ហិកតា) ដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVkGxkimw57ODoz3ge7oc15WaMJFfYUm_-gXLdbt5dOZ9989n2Y0-MWvEUMG24tsYivbXoL5EgmqCBBT9GBjrN5O1-j1CPzEPypPgqD-hzbKlK3oXbuq6dfFO_FlW4qUMT2siyuf6ar33lX1axqS0tBjTVV98mjGu4cSlcOqNHr7Wp-qsREl7U052ZSeO1/s960/photo_2025-10-22_13-09-43.jpg

អភិបាលខេត្តស្រះកែវនិយាយថា ដីទាំង២កន្លែងនៅភូមិព្រៃចាន់ គឺកងទ័ពថៃបានដោះមីនរួចរាល់ហើយទើបប្រគល់ឱ្យពលរដ្ឋថៃកាន់កាប់ ខណៈពលរដ្ឋថៃទាំង២រូបនេះបានអរគុណកងទ័ព និងអាជ្ញាធរ ដែលបានប្រគល់ដីឱ្យពួកខ្លួនទុកធ្វើចម្ការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOOCnNKf892ws-BWhXg-RziCEHI9kzn6mxvgiusssIC8sotxLSzs1NKfghigbpROtaeoBfPcWfkGJ-NB4iT-9QA0oRVpziAGjZeJOGRr9FMaEqCNOvCknyliWirjeCaNK4r8wR0vf0qeWqfqgmuRXg9fCOZMaEttsLbJtYiCHTTgDp5BOCbw6W8mAvDKwf/s960/photo_2025-10-22_13-09-44%20(2).jpg

គួរបញ្ជាក់ថា ដី៥ហិកតានេះជាដីចម្ការរបស់ពលរដ្ឋខ្មែរដែលកងទ័ពថៃបានព័ទ្ធយកកាលពីខែសីហា ឆ្នាំ២០២៥ ហើយថៃបានរៀបចំប្រគល់ដីនេះឱ្យពលរដ្ឋខ្លួននៅទីតាំងដីផ្ទាល់ ក្រោមវត្តមានលោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និងលោក បរិញ្ញា ពោធិសត្វ អភិបាលខេត្តស្រះកែវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg57otEdrmb1M6KK7osMOWY_-j4nTRbQ8GQ7EtWHpwF4x4FRiieMDT5JRFOZQdgCIj3Yv6NPImKNm9IkqU4ZrQlSKF01qJPbqRGQsAcQOTudsmT7hEDk4zV5FxAFxErnns78sFhFsrqexEU1l5gVCza20RxDcQ_f8aMlNLWNwewtt1PloWSVVc_IXY9Vgr9/s960/photo_2025-10-22_13-09-44.jpg

ចំណែកកម្ពុជាបានបញ្ជាក់ជាច្រើនលើកថា ដីដែលកងទ័ពថៃព័ទ្ធបន្លាលួសយកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាដោយផ្អែកតាមផែនទីអន្តរជាតិទទួលស្គាល់ ៕