Home Blog Page 22

វៀតណាម ចំណាយ៨៣០លានដុល្លារ សាងសង់អគារប្រជុំ APEC នៅលើកោះត្រល់

0

វៀតណាម ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC នៅខែវិច្ឆិកា ឆ្នាំ២០២៧ខាងមុខនេះ នៅលើកោះត្រល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6JGsBPGud6XghdO_1cSM1Z9SfBq15XDfFhJpildcCNJq7-1vzMwB9TT6UXgkvTCFtJjiYEYdTi25AqQZEtjB3FEiaVuj2h1c6Sox6EBEqQXa0oCUw_M6h7A64-bx8EgrO2o0mje2dq5SaREZbX4eqWBR9ejQwjDlccdONsNA-No0WIpqoHFR122vht8/s1000/image_2026-05-18_14-46-45.png

នៅក្នុងការធ្វើម្ចាស់ផ្ទះនេះ វៀតណាម គ្រោងនឹងចំណាយ៨៣០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសអគារប្រជុំដ៏ប្រណីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb7e_PaQxV8xI6QG6SKyzDM04ZboeQ_er13ohyphenhyphenoaf63Mf9TAuZU-5YrEqhaPKsXPybNkDfgKlx5ZwSUv9wzGwmpiseNRH5uAq1clke5GHHrEOkVtski_wxxZgNkrzqlrX1JAyf-wSfIhRxzirj54ml8QmLCDpb7AuOuBACEcxLN-sfoZ6_JM_F-o8M_E/s1080/image_2026-05-18_14-46-40.png

អគារប្រជុំនេះ មានកម្ពស់៣ជាន់ លាតសន្ធឹងនៅលើកោះត្រល់ ដែលអាចផ្ទុកមនុស្សបានយ៉ាងហោចណាស់ ៦៥០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-sfzCh25Z4FnfPv6vIYhNFxA3KtSZMMe50tZcTC-ME1Dxca_BdlKiN8Kub4PSNP1r_corcVVviDw0YMtgukY531m0bm6U5caI67HAHRnzDfKUt8Zs1D1buH45TQZDZjUiELYwY5i-WYU9o4h7BNPysy9WzH8NK94nBcuLhkiRWYoy7avtUu5D2-sZl9M/s2048/image_2026-05-18_14-46-42.png

បន្ថែមពីនេះ វៀតណាមក៏នឹងធ្វើទំនើបកម្មអាកាសយានដ្ឋានអន្តរជាតិ កោះត្រល់ ដើម្បីបំពេញតាមស្តង់ដា ICAO 4E ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJpNicdztoaNfajiwswJjeHMttcwbtyqXEtdqN2ArgaiHZpTSIOeUrP5a-n69UeRzR4SU_v5AK-Sy9MyKhlWQdC8giBXo_X57W_R9PlhB0HgZz6VTJsrrvXIcvd6FUKVNi0APa7WD7rVt7GMsrZ1kNa64R8auxgW1wwYJXo-vXVKxHraoD3_oPU_NxRZc/s1080/image_2026-05-18_14-46-44.png

គួរបញ្ជាក់ថា គម្រោងទាំងនេះ សាងសង់ឡើង ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស សន្តិសុខ និងប្រតិបត្តិការតាមស្តង់ដា APEC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAHNjF2igEAc1leX17vFFRntHhfuC0o6jW52gL0Ci-xz9Ox1593sHGBs_QXA2zYKNEPXpyLsF2_FWIgrYArGMtalzZWi7hxchxBRJ8h9URcjC0bqJw_lpNupFm7-I2bwQII0yAgUkCTpAZBNNyfueJl7uekR4n5dhcJmQBAcJMNdTVTC_-YPOPshKMe9M/s1018/image_2026-05-18_14-46-45%20(2).png

មិនតែប៉ុណ្ណោះ ក៏ដើម្បីប្រែក្លាយកោះនេះឱ្យក្លាយជាទីក្រុងឆ្នេរសមុទ្រដ៏ធំនៅអាស៊ីអាគ្នេយ៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ៕

ប៊ូសស្រ្តងចិត្តល្អ ម៉ៅរថភ្លើងដឹកស៊ីទែនទឹកស្អាត ១០០ម៉ឺនលីត្រ ជូនបងប្អូនភៀសសឹក

0

ប្រវត្តិសាស្ត្រពុំធ្លាប់មាន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានដង្ហែក្បួនរថភ្លើងដឹកស៊ីទែនទឹកស្អាតសរុប១០០ម៉ឺនលីត្រជូនបងប្អូនភៀសសឹក ដើម្បីឱ្យទាន់ពេលមុនរដូវភ្លៀង។ ដូច្នេះបងប្អូនខ្មែរខ្លាចអ្វីនឹងស៊ែចែករំលែក បើប៊ូសស្រ្តងមិនខ្លាចចំណាយលុយរាប់ម៉ឺនដុល្លារជួយបងប្អូនភៀសសឹកផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzMuu76VeEd-aPcStAVzUK-kcAYcdg1ukBiVNlOCOxAg_mVjOAbm29TEwLxhIcMTRJgqisGRweBksE5v5YsswkPbP3mwrzCKi_FO9rDF1SKJgpfw9p0WR6hLnhwahx1I-YZDwVQHLJircGMvkgYQ0JjAgA0W32ZUPCCF8Dy8SiMtkzSez6eLD3rs1mI_A/s2048/BS%202%20(19).jpg

គួររំលឹងផងដែរថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក រហូតមកទល់ពេលនេះ ប៊ូសស្ត្រងតែងតែនៅក្បែរបងប្អូនភៀសសឹក និងវីរកងទ័ពជានិច្ច ដោយមិនដែលបោះបង់ការជួយឡើយ។ កាលពីពេលថ្មីៗនេះ ប៊ូសស្រ្តងទើបតែផ្តល់ស៊ីទែនទឹកស្អាត ៥០ម៉ឺនលីត្រជូនដល់វីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4uGYN34-TGnwNGvSbxyHlmS6S2cGNjvrreYghhYi6hJ01MEX6U4qBGJas6oO7rAU9THzXTQLFaVsw4ta6MIwTbUautvxkUNXV5Maiih5Xmu-4MTqXHWsfAIWr6YYNBOUMGfvaGSwLPVaxpGHFHpDHaoTPPRMN4UmwEvXxoMAaTJj2On8rqngAzZXhLaE/s2048/BS%201%20(21).jpgពេលនេះ ដោយមើលឃើញថាជិតចូលរដូវភ្លៀង ប៊ូសស្ត្រងម៉ៅរថភ្លើងដឹកស៊ីទែនទឹកស្អាតបន្ថែមទៀតសរុប ១០០ម៉ឺនលីត្រជូនបងប្អូនភៀសសឹក ដើម្បីងាយស្រួលស្ដុកទឹកទុកប្រើប្រាស់ឱ្យកាន់តែហូរហៀ។ ទង្វើដ៏ល្អ និងទឹកចិត្តស្រលាញ់ជាតិរបស់ប៊ូសស្ត្រងនេះហើយ ដែលធ្វើឱ្យបងប្អូនខ្មែរកាន់តែស្រលាញ់ និងគាំទ្រប៊ូសស្ត្រងជាងគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX7BuSnXGvgnJp-5TMHc36sYEL-9L4p1qk0HrhFU7OreGlU9mwFk_XVoDDLK3R05ujNdRMjG3PeVtTI09jYUeVudL8dv0aMJOaafTpo5OAOg_leUiyDgaypodYoirkNYGgRVg9XY5vbT-5PZZ8UdYNFfXxypTZ7LEfrrkg6Naa6w4Y9hOFHg2pf17iiwM/s2048/BS%203%20(20).jpg

ប៊ូសស្ត្រងស្រលាញ់ខ្មែរ! ស្រលាញ់អំពើល្អ កុំភ្លេចញាំប៊ូសស្ត្រងទាំងអស់គ្នា.!!

Super Boostrong, Super ជាតិ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQZCaFiEXVzQnJn8QAhV4CnPYZIZBT1g5xyP1rY-fyucAyQA9a1SZfwuhuYy6bFweFbD_vOHi1JAaznscwSD4FPISIe4IF3eY645QPpNACw1r0xuFcdCizlXYlrnAlyANT95z-kmvITHY21xwWIkbFh8pohyUuk9ZSh-aesD-9Kmo0e4ssE3QlYxR7i2c/s2048/BS%204%20(12).jpg

២ប្រទេសក្នុងតំបន់អាស៊ានឡើងកម្តៅដាក់គ្នា ជុំវិញផ្លែទុរេន

0

ប្រជាជន​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ បានបង្ហោះសារឌឺដងគ្នា ដោយប្រទេសទាំង២សុទ្ធតែអះអាង​ថា “ទុរេន​ជា​ផ្លែឈើតំណាង​ជាតិ​របស់ពួកគេរៀងៗខ្លួន”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuKWL58LEEKVMjpZdXGsbKuUCfDs8WMg_OWBD9nOB3XzRzTlFQWRnc6l2eWkMDViy9cT1En7n5qUBhUNaYBQsgRxe_BY2BmPeDJAawUtx1O2D3S5Kn_r_bxZFdynoc0JA045JfFdeFXGuDkYSprWLvX9l7z2rcXn7vyGQrRFdFHTk5iu9ShjHSlRx-k5A/s800/image_2026-05-11_15-07-19%20(2).png

ពលរដ្ឋសិង្ហបុរី លើកឡើងថាទុរេនជាផ្លែឈើតំណាងជាតិរបស់គេតាំងពីយុរមកហើយ ខណៈម៉ាឡេសុីឆ្លើយតបថា ទុរេនជាង៩៥ភាគរយ នៅលើទីផ្សាររបស់សិង្ហបុរី សុទ្ធតែនាំចូល​​ពី​ចម្ការ​របស់​ម៉ាឡេស៊ី​នៅតំបន់ Johor និង Pahang។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2hyphenhyphenL4rFqFOLyCfgkxXoWNCUjZJkJI8lkLmMH83595komD49RPNA3qyOkcJ9Yfd0qIepdkv02JXIgUbSzqe2AA73LeyRNTX8pwlK9RZPFa1vVFrEeCCgBnydgF3fjTX_kH6EmN9sH623xUmBDJakX5cOT95YNsXB9dwmdHu8EHV_NtqhE_qT1L-h8NfPk/s1585/image_2026-05-11_15-07-20%20(2).png

ទុរេនម៉ាឡេស៊ី ត្រូវបានចាត់ទុកជាទុរេនលំដាប់ខ្ពស់បំផុត និងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងប្រទេសសិង្ហបុរី។ម៉ាឡេស៊ី គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទីផ្សារប្រទេសសិង្ហបុរី ដោយសារប្រទេសទាំងពីរមានរដូវទុរេនប្រហាក់ប្រហែលគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip27zkV6BmoalKXDA4Ua8RBOwpmyQ-_xSnjHsPbFFr9Nd5nUoUyM9fKmaW2njixd8zDPNP8bpT2Bk5s7hzCSEgTilbQF_gRR6KvX_a_LucnYxrtLm8t30J2DbDAusyd16XUv3yDvjiBflA7mAJT8ahp0cu5zAU-qqspRihVUPjsDJh3CmTT1czZP7f5_Y/s960/image_2026-05-11_15-07-18%20(2).png

 

 

គួរបញ្ជាក់ថា ក្រៅពីសិង្ហបុរី និងម៉ាឡេសុី ក៏មានឥណ្ឌូនេសុីផងដែរ ដែលអះអាងថាផ្លែទុរេនជាផ្លែឈើ​តំណាងជាតិ​របស់ពួកគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUjtq-qUyqIe9u8h48DNJXgPFsYslncbvfGYPKst3EtEfNuDZ5D7g1zcmdsSJBytLtgPdcECKMDG0aN29VFkQwc9VPMD7UVcHVS7CX5-sLM1uhFBFc7L__f1Fs_h2O5V32srVryqyWr_LVvRfacdXX2OdTxSRuUac-XdMNl5ZcKHLcO-b4nsH5iytCLCc/s1200/image_2026-05-11_15-07-19%20(3).png

ថៃពិនិត្យឃើញមានសារធាតុគ្រឿងញៀ.ន លើអ្នកបើករថភ្លើងបុ.កឡានក្រុងផ្អើលក្រុងបាងកក

0

តាមពិតជាមនុស្សញៀ..នថ្នាំសោះ! អាជ្ញាធរថៃបានបង្ហាញលទ្ធផលនៃការធ្វើតេស្តទឹកនោមលើបុរសអ្នកបើកបររថភ្លើងដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់បុ.កគ្នាយ៉ាងរន្ធ.ត់រវាងរថភ្លើង និងរថយន្តក្រុង នៅទីក្រុងបាងកក កាលពីថ្ងៃទី១៦ ឧសភា ២០២៦ ដោយរកឃើញថាមានតេស្តវិជ្ជមានសារធាតុញៀ.ន។ នេះបើតាមការចុះផ្សាយរបស់កាសែត Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPkVr-XPaLcq2CwkbjWfxa67-Qw-4GEjw4DdcE5-7u-E_RPBvN1NtHKhGVLd_mPTsdi2YuAZy7R2BU_438nXwjA5AmdovrVPTWcBawdQSbWfMNAb2eDckOBdrmZO3IThKEO5aJFQlKmNNZhxERDFh7hfD6bSMuHGhsBpIuCg-A7JZXcvbjheBFy5PDjw0/s862/photo_2026-05-18_13-26-19.jpg

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលីស ក្រុងបាងកក នាថ្ងៃទី១៧ ខែឧសភា លទ្ធផលពិនិត្យទឹកនោមបឋមរបស់អ្នកបើកបររថភ្លើងវ័យ ៥៦ឆ្នាំ ដែលជាអ្នកបើកបររថភ្លើងដឹកទំនិញ បង្ហាញថាមាន សារធាតុញៀនខុសច្បាប់ (Narcotics) នៅក្នុងខ្លួន។ បច្ចុប្បន្នអ្នកបើកបររូបនេះ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស បន្ទាប់ពីគ្រោះថ្នាក់នេះ បានសម្លា.ប់មនុស្ស ៨នាក់ និងរបួស ៣២នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAHAeGOslW_V1qUgx5o1zOMibFdOAGfmtn-09UZ3zyUMTfxsY6uhwlrO3hK1aFrV8O4iC8iroCEIvoMwGJcMKOLgHjWNRDh62sTPi36VHNyd_jOeq4B23WnfimYRoK2zkiaWCLZmZnWPMReMkgiRhJpyiQCOmrmodC4oF2npQcmSdw_70_hK6XCTCtL4M/s730/photo_2026-05-18_13-26-19%20(2).jpg
មិនមែនតែអ្នកបើករថភ្លើងឡើយ ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើល លើការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញថា ពួកគេមានកំហុសអ្វីខ្លះ ដែលឈានដល់ការកើតមាន សោកនាដកម្មបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKX9vWL7U9DrzEwkpCU8sOkMmeaEAqUkwICQvw6257DrXVjL2ktxpQO5AE9uq5Fo12POwBQFHtepik-dRIwnBd4EUm1UkqFkc7ubSmLpFAx8IkJ2WTBZyOO-p1y3NHe53Sb8_IlCzkjmk9IeblOFOF75VMzP1Td6xSvavu-GsPtvQYTRaF4kOAL5n9g8o/s599/photo_2026-05-18_13-26-19%20(3).jpg

សូមជម្រាបថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅ ចំណុចផ្លូវបំបែកកាត់ផ្លូវរថភ្លើង លើផ្លូវ Asok-Din Daeng ក្បែរស្ថានីយ៍រថភ្លើង Makkasan (Airport Rail Link) ស្ថិតក្នុងខណ្ឌ Ratchathewi កណ្តាល ទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងក្នុងអំឡុងពេលចរាចរណ៍កកស្ទះនៅពេលរសៀល ជាកន្លែងដែលយានយន្តត្រូវបានគេរាយការណ៍ថាបានឈប់ចតនៅជិតរបាំងឆ្លងកាត់ផ្លូវរថភ្លើង។ សាក្សីបានពិពណ៌នាអំពីការឮសំឡេងផ្ទុះយ៉ាងខ្លាំង និងឃើញអណ្តាតភ្លើងឆាបឆេះឡានក្រុងក្នុងរយៈពេលប៉ុន្មានវិនាទីបន្ទាប់ពីការប៉ះទង្គិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8gbtY48hyphenhyphenqOsr7BgKTEdSEpggkmmmt73TLG6pe3UKIqSdegTYokWBbOd2eER462Lyf9eWySezzt4NiYffnlJw59Acxk1dQf-npUm_Vmj2_-pQx1pPjY7osHdHLv-h6uXHBdzWmlMul7phIk0KqlhhrTCPL6NzCJk961LXlzJyVRThOdscPozaaeW7uEY/s599/photo_2026-05-18_13-26-19%20(4).jpg

សោកនាដកម្មនេះបានបញ្ឆេះកំហឹងសាធារណៈជនឡើងវិញលើសុវត្ថិភាពឆ្លងកាត់ផ្លូវដែកនៅក្នុងប្រទេសថៃ ជាកន្លែងដែលស្ថានភាពចរាចរណ៍ដ៏គ្រោះថ្នាក់ និងការអនុវត្តច្បាប់ខ្សោយត្រូវបានរិះគន់ជាយូរមកហើយ។ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត ការលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការធ្វើតេស្តគ្រឿងញៀ.នវិជ្ជមានរបស់អ្នកបើកបរបានក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ជាតិ ដោយវាបានបង្កើនសំណួរជាច្រើនអំពីស្តង់ដារសុវត្ថិភាពផ្លូវដែក និងការទទួលខុសត្រូវរបស់មន្ត្រីដឹកជញ្ជូន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQa-p6x1hgYnQWQD95cqmOeno0_nukeCZiqIJvXQ1kUjab8icTMG4nJ-1ND7B0CL_fHnCu8D627wngu3liljL988Z7sKSFKcfTco-i6k_GpI5v4spTAmS5iwuX2Tkgo3XP7Whyphenhyphen-uGPA2hBC8DzymwERFXFjB0V6twaLwGXSLF4KBKVBDfwmmNFbBrZfM/s850/photo_2026-05-18_13-26-19%20(5).jpg

ថៃជម្លៀសពលរដ្ឋចេញពីអគារក្រោយមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

0

ពលរដ្ឋរស់នៅ និងធ្វើការក្នុងអគារខ្ពស់ៗនៅតំបន់ពាណិជ្ជកម្មទីក្រុងបាងកក ប្រទេសថៃ បានទទួលកម្លាំងរំញ័រពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ មនុស្សភាគច្រើនមានអារម្មណ៍វិលមុខ ញ័រខ្លួន ទើបអាជ្ញាធរប្រញាប់ជម្លៀសចេញពីអគារភ្លាមៗដើម្បីសុវត្ថិភាព ។ បើតាមអាជ្ញាធរថៃ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីបានកើតឡើងនៅក្បែរទីក្រុងយាំងហ្គន ដែលនៅឆ្ងាយពីទីក្រុងបាងកក ប៉ុន្តែដោយសារទីក្រុងបាងកកមានស្រទាប់ដីទន់ជ្រាយ ទើបងាយទទួលរងកម្លាំងរំញ័រខ្លាំង និងពង្រីករលករញ្ជួយដីឱ្យកាន់តែខ្លាំងទៅកាន់អគារខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS5tkJkW9ia5bmkniZv7KlOKGm00dupfnLCuIA5OxYQKkU8koCw4C1kbw2rwmtzQSRtQVrpAoewC7xtcZ5yuM14pLaKbaoZhX1Fs2ZeZm00pr_oGCxXR7OSNxcKYHfritOprzbXXA-85VsiT5rpLlYOlGQ6vIZ8MUlat1bC7DGe_v5si-9ww3vBYawK8/s800/photo_2026-05-18_10-56-10.jpg

គ្រោះរញ្ជួយដីកម្រិត៥.៣រិចទ័រ មានជម្រៅរហូតដល់៣៥គីឡូម៉ែត្រ បានកើតឡើងនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ក្បែរទីក្រុងយាំងហ្គន នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ដែលបណ្តាលឱ្យតំបន់ជាច្រើនរបស់មីយ៉ាន់ម៉ាមានកម្លាំងរំញ័រយ៉ាងខ្លាំង ហើយអ្នកនៅលើអគារខ្ពស់ៗក្នុងទីក្រុងបាងកក ប្រទេសថៃ ក៏ទទួលបានកម្លាំងរំញ័រដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnT5wi7ECwdSwsdwKj8zNSaLMBBBfhTD7raHSNFCLnLjND2UqwA_kAneMRDhtaMxcL9MUJeQTS8aZLbq2C2oAiT4pXR65K5VO7O53OgE1HcFV6eUpFZegTrY7vE1ndLhzSYbvXKzZRcg3wVsHNQyxyQhRf813Kty_I3FzH7CaT5QnQIo2jOWeh-Y_N1NU/s800/photo_2026-05-18_10-51-31%20(2).jpg

តាមសេចក្តីរាយការណ៍របស់មជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប និងមេឌីទែរ៉ាណេ (European-Mediterranean Seismological Centre: EMSC) គឺគ្រោះរញ្ជួយដីនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា មានម្រៅជ្រៅរហូតដល់៣៥គីឡូម៉ែត្រ ដែលចាត់ទុកជាគ្រោះរញ្ជួយដីកម្រិតមធ្យម ប៉ុន្តែជម្រៅរបស់វានឹងប្រែប្រួលបន្តបន្ទាប់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIWL9Esb4lJ9aIq_aXTasKbsYP_vJZ9nEZauKetw72AJ4QWiLzSHf93_h9CNqmoMi8_fdzTeSvJXzb8wYPqDS0fc5tKmBCJKpTGhjUULQZjOlp8kXydaKjAuri05oXRgdMfYBEV5IiTJvInppyy7FWXB-d1R8hyThrWpSMxURK2RzL2Klmiy5HESK8vc/s800/photo_2026-05-18_10-51-31%20(3).jpg

ពលរដ្ឋរស់នៅទីក្រុងយាំងហ្គន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា ទទួលបានកម្លាំងរំញ័រយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍លម្អិតអំពីការខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhORZLj_mFZBm1zMQXPesBDi3ENYbQJIqjNLzskv9MOAcyeeP5jUueNxcnlvRQuZeCcMN7SiKXxdhd2n-jxHhueFiwSNF8mmhnWX25DMmNlx-KOUUYg8VKqVnBSRr51Ja0O5rfAkOvDwym0gujpGvWDzPsPUhNY6wjqXTLlKkH1TFhdnl_4mPRAR7HHgN4/s800/photo_2026-05-18_10-51-31%20(4).jpg

ចំណែកអ្នកនៅលើអគារខ្ពស់ៗនៅទីក្រុងបាងកក មានអារម្មណ៍ញ័រ អំពូលភ្លើងរង្គើ ជាពិសេស អ្នករស់នៅ និងធ្វើការលើអគារខ្ពស់ៗក្នុងតំបន់ដនមឿង, ផាយ៉ាថៃ, បារ៉ាក់, ហួងក្វាង, ប៉ាធុមប៉ាន់, ឃ្លងតើយ និងចាក់តុចាក់ ដែលធ្វើឱ្យមនុស្សម្នាប្រញាប់ជម្លៀសចេញពីអគារភ្លាមដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEievrgRvcd2QdZ8ceMfbfX4Pbdal2eaz_QXVilFPiIbT1U0VnrMmqojv2KpmzRdqw208EvG5-IoPfrYqVbSE6drB3CAQitLnItIe0ptX4Fnu60QeaDeJZ_jbN1Y03vMtymWeQ8mgojG46oMO8FdzMg-zEURfk6WTzUzCiStsmkVeJLTykXzH-7tJga-Z5k/s800/photo_2026-05-18_10-56-09.jpg

ពលរដ្ឋថៃបានតំបន់ផ្សេងៗបាននិយាយដូចៗគ្នាពីកម្លាំងរំញ័រដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា ដូចជា ៖ អ្នកនៅអគារខ្ពស់នៅតំបន់ជាច្រើនក្នុងទីក្រុងបាងកក មានអារម្មណ៍ញ័ររហូតដល់២លើក ជាពិសេស អគារការិយាល័យប្រឆាំងការលាងលុយកខ្វក់ មានកម្លាំងរំញ័រខ្លាំងជាងគេ ខណៈអ្នកនៅលើអគារខ្ពស់នៅខេត្តឈៀងម៉ៃ ក៏ទទួលអារម្មណ៍រំញ័រដែរនៅព្រឹកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkkMQ2XDIwZhNnbxF921ES63qZYpOSDgwnNEVOmhLQXZ6njHbToHDWbT31nD-HagxzNeGx5cJHXfVLGSAiLBZBlhHdMRJPTG481YYHYG-C5tawFtLe3E705NYPPhjsMMWNopXmefeF0egqvZhO7zI7ZJk46uAU790KuTe6Ud1gS_E76iCCPTpdnyB1HTE/s1141/photo_2026-05-18_10-51-31.jpg

ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋក្រុងបាងកកបារម្ភជាថ្មី ដោយសារទីក្រុងបាងកកធ្លាប់មានប្រវត្តិសោកនាដកម្មបាក់រលំអគារយ៉ាងធ្ងន់ធ្ងរកាលពីខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីកើតគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដោយបានបំផ្លាញអគារកម្ពស់៣០ជាន់នៅតំបន់ចាក់តុចាក់ ឱ្យបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ នាពេលនោះ ៕

លោក Trump បំពានច្បាប់«មិនផឹកគ្រឿងស្រវឹង»របស់ខ្លួនឯងដើម្បីផ្ដល់កិត្តិយសឲ្យចិន

0

ផ្ទុះការពិភាក្សាពេញអិនធើណេត! វីដេអូខ្លីមួយរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលហាក់ដូចជាកំពុងទទួលទានស្រាពីកែវក្នុងអំឡុងពេលពិធីជប់លៀងជាមួយប្រធានាធិបតីចិន លោក Xi Jinping បានរីករាលដាលពាសពេញអ៊ីនធឺណិត ដោយលើកឡើងនូវសំណួរដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា តើលោក Trump សុខចិត្តបំពានច្បាប់ «មិនទទួលទានគ្រឿងស្រវឹង» ពេញមួយជីវិតរបស់ខ្លួនដើម្បីផ្ដល់កិត្តិយសឲ្យចិនមែនទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVeX5bdOBHofb5NBg2F_NLxOvToC-8frhJFPc94kG_NfajPXn_Kj9qjZjwZUO52Gm2A67KbAyAKV8rh7JinGlSEQHWs1eM6oWlEtIQq6sD7oc358jA82JjZG-_sdt5lJS4XhtZ47Eof7aDAhG8RG7YK7YONmFgFX99SiP0sKbW9IrBSA89iSxdeezOO5o/s630/photo_2026-05-16_16-44-24.jpg
យោងតាមវីដេអូដែលកំពុងមានការជជែកដេញដោលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម លោក ដូណាល់ត្រាំ ត្រូវបានគេប្រទះឃើញថាបានលើកកែវស្រា (ដែលមើលទៅដូចជាស្រាសំប៉ាញ) ដើម្បីធ្វើពិធីជល់កែវជូនពរ ទៅតាមទំនៀមទម្លាប់ការទូតជាមួយលោក ស៊ី ជិនពីង នៅក្នុងសាលមហោស្រពប្រជាជន។ សកម្មភាពដែលបង្កឱ្យមានការភ្ញាក់ផ្អើលបំផុត និងជាចំណុចស្នូលនៃការវែកញែក គឺលោក ត្រាំ បានលើកកែវនោះមកអឹបនឹងមាត់ ហាក់ដូចជាលោកបានក្រេបស្រានោះបន្តិច។ សកម្មភាពនេះធ្វើឱ្យអ្នកទស្សនាវីដេអូជាច្រើនគិតថា លោកបានលេបភេសជ្ជៈនោះ បើទោះបីជាមិនមានការបញ្ជាក់ច្បាស់ថាលោកបានលេបវា ឬគ្រាន់តែធ្វើជាកាយវិការតាមពិធីការក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga05DYaB-bxtjxxOjZz1CASAJkVqikaStJpXNd9-3VyYh4j7d_Rl7DBcw3Zz38oWl_bjW3Kz4x-bYU29gMAj-WX2vIojsXEK_3_NjKfUqR4vbHQXQB8qDL3_fml4E-zNHqu12ZQmv59IfSQQaew2IewCeUipU_3QHZRziS6Lkx8yhxQpsbKKtYz4KlPCU/s1280/photo_2026-05-18_11-14-22.jpg

សូមជម្រាបថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោក Trump បានអះអាងជាសាធារណៈថា លោកមិនដែលផឹកស្រាទេ ដោយតែងតែពន្យល់ថាការសម្រេចចិត្តនេះត្រូវបានជះឥទ្ធិពលដោយការស្លា.ប់របស់បងប្រុសរបស់គាត់ គឺលោក Fred Trump Jr. ដែលបានបោះបង់ខ្លួនឯងចោលដោយតែការញៀនស្រា។ មុនពេលលាចាកលោក លោក Fred តែងតែដាស់តឿនលោក ត្រាំ ម្តងហើយម្តងទៀតថា៖ «កុំប៉ះពាល់គ្រឿងស្រវឹងឱ្យសោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBx3sgWKUUpy1fYT6wDXxwFz6OjzCbpez_RB1Vgckt-ACC9SS_GUj4L_qHcam2gs3JLYSYeXF4hpMkW4Jfsk19fg9Fv4h9Fg64E0uLbdoaLSykD4WbilpZFQcOOJeXP4Qj0DFWga7SrnPlaT4yVFL_PonQrTB8dKoi4yqD1H4RznPzMzew5T_NtPDilqE/s1223/photo_2026-05-16_16-44-24%20(4).jpg
ដោយសារតែប្រវត្តិនោះហើយ ក្រោយមកសូម្បីតែការទទួលទានតិចតួចបំផុតក្នុងអំឡុងពេលអាហារពេលល្ងាចការទូតក៏បានក្លាយជាព័ត៌មានសំខាន់ភ្លាមៗ។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានពិពណ៌នាអំពីពេលវេលានេះថាជាកាយវិការនិមិត្តរូបនៃការគោរពចំពោះលោក Xi និងប្រពៃណីចិន ដែលការអបអរសាទរជាផ្លូវការត្រូវបានចាត់ទុកថាសំខាន់ក្នុងអំឡុងពេលព្រឹត្តិការណ៍រដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVX__DXpviwUBKIkKYm6ZFnqcjgPxRFAewa28YPGF2QlMbhD4HfLjXnO9R3QkOWzQuwuUp9uZA8uw2WMxrKpxI6AUvmDTbigRFVH6MfWlWlGxW3KsuGYDEVB_-Ry-sf0MP9rYH1X-7nN0DDp3u-VgqyXivabVDXdg4btXBuM9QHKYu8TOldAwOnUUIZ_A/s1280/photo_2026-05-16_16-44-24%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ នៅតែមិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថាភេសជ្ជៈដែលលោក ត្រាំ បានក្រេបនោះពិតជាមានជាតិអាល់កុលមែនឬអត់ទេ។ អតីតទីប្រឹក្សាលោក Trump លោក Bruce LeVell បានឆ្លើយតបយ៉ាងរហ័សតាមអ៊ីនធឺណិត ដោយនិយាយថាភេសជ្ជៈនេះ “មិនមែនជាគ្រឿងស្រវឹង” ហើយទទូចថាលោក Trump នៅតែមិនផឹក។ ជាមួយគ្នានេះ ខាងសេតវិមានក៏នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយដែលបញ្ជាក់ពីអ្វីដែលនៅក្នុងកែវនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr89s_M8RP5P_nYg2no7TAzsDTXAJr1FEdhqTgWx7pgLPjDh6s-qgTlfx_1_v4k1pbgOvvu9sFEN5c12i4rdt1B9s77WlybXZw2ZJc6c9I77EJVhoz1SFJwwqP6Gh9P7aoAgsOxkne2KkRuViLWSNG1-A3cy8x9zF26-p3lm-_QIsHINo6GEyT_1jZLrE/s1200/photo_2026-05-18_11-14-22%20(2).jpg

សរុបសេចក្តីមក ទោះបីជាវីដេអូដែលកំពុងត្រូវបានផ្សព្វផ្សាយនោះមើលទៅដូចជាលោកកំពុងក្រេបស្រាក៏ដោយ ក៏ភស្តុតាង និងការបកស្រាយពីមន្ត្រីជុំវិញខ្លួនបង្ហាញថា វាគ្រាន់តែជាកាយវិការការទូត ដោយប្រើប្រាស់ភេសជ្ជៈគ្មានជាតិអាកុលតែប៉ុណ្ណោះ៕

 

ថៃ បញ្ជាទិញសំណាញ់មេឃពីអុីស្រាអែល ខណៈវៀតណាមសម្ងំទិញមីសុីលលឿនជាងសំលេងពីឥណ្ឌា

0

ប្រទេសជិតខាងកម្ពុជាធំៗទាំង២ គឺថៃ និងវៀតណាម កំពុងសម្រុកធ្វើទំនើបកម្មយោធារបស់ពួកគេ ខណៈម្នាក់ៗសម្រុកបញ្ជាទិញមីសុីលទំនើបៗជាច្រើន ពីប្រទេសមហាអំណាចយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizDp9A37oxjI9LbAsmWqXWLPS_fG4EFbWk30raBO758J2aRgXpWy1y3IP41SKq41lWcN5pRRJfQu8ZRyi36gC1BTU4SiKa4mDGrJmTegNFX_F_4zraoXjCBi9S422ce1ABb2iz2PWnwZZeOBMAJSzr9zJio9opfkGM-EaLJdXA2pT30XHtCKSZF1vmwOw/s920/image_2026-05-15_16-27-18%20(2).png

ក្នុងនោះថៃ បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស Barak MX ដែលផលិតឡើងដោយប្រទេសសុីស្រាអែល ដោយការទិញដំបូងប្រហែល១០៧លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8N3CBf5tQOG-TrDCHJJDceYeiRnscr2HD9kRMtl47jZcGYnYRoY8xgdM41z-p9NZ_s8vdrIl47ZoYMLP3ffflk-epW6EFIhxb2wtpIRfsnvbm_tiY07W_rVzSO-MOlUFyG7Cy8U_IgTq6N6mTFft1DvHqUiGEJ3VvJm3jK1RpGz9Te7tj-bQf5TXHAI/s1488/image_2026-05-15_16-27-18.png

Barak MX មានសមត្ថភាពហោះស្ទាក់ចាប់ និងបាញ់ទម្លាក់យន្តហោះ ដ្រូន ឧទ្ធម្ភាគចក្រ និងកាំជ្រួចផ្លោង ក្នុងរយៈចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioRRF5BxSEVm6zQsy-o5hEq1pyJYqJ3xOEYcktavjEIcTsqklMkXydEK_M2zJKBefi_C-JXJp2FjuNbh4sAqeNZNrYrdi3GijI3UMYEM0rcMXiXsFRcVzqACyscR6Sfik0aSHJegxt2Ul7Wa91HQlAH_QwxFAC_LElFTv6GxpBjdBeO9GireafvgVP7E/s800/image_2026-05-15_16-27-19.png

ដោយឡែកវៀតណាមវិញ បានសម្ងំចរចាទិញមីសុីលល្បឿនលឿនជាសំលេង BRAHMOS  ពីប្រទេសឥណ្ឌា ដោយចំណាយប្រមាណជា៧០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNtvvkba4md9YWhBoPfERzaAYa8KFpp2hRHG2ygjaMPt0zjWyc0naXptwhZurq7StwR1mpC_ZNOfSpSapWin69Irj2LENKI7h8y_bMj9qSeTYwdMnoJpkpBzDWcOMph6-ThKmcG-2rJVi7FJCe1yy-5whsOfvOPdSVx8VG9h8eypjlRPtAWf1FklAWtlk/s800/image_2026-05-15_16-27-19%20(2).png

BRAHMOS ជាមីសុីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់បានប្រមាណជាង៤៥០គីឡូម៉ែត្រ ក្នុងល្បឿនជាងសំលេងរហូតដល់ទៅ៣ដងឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHU8MxRS7v6ebQRjhwcwnbpaBN_O2reRKLYOX7gXyNWZlwIK4r0nZDPuZ1rktJGVrgWLRDklPpJfU7ilzpsL9EkVJrwf8R7Kvl0Kt6NdhP10synIzhlVFLI4FYRmJh2tZNotRYmVO3EbUNfPR-oNsnk4lD51ErevKHfrmPqvs74d8PG1RFrdnsk9eGF5k/s1900/image_2026-05-15_16-27-52.png

មីសុីលនេះ សហការផលិតដោយឥណ្ឌា និងរុស្សុី ក្នុងគោលបំណងចម្បងបាញ់កម្ទេចនាវាចម្បាំង៕

 

បារាំង ព្រមានវាយប្រហារតួរគីយ៉េ

0

បារាំង និងតួរគីយ៉េ បានឡើងកម្តៅដាក់គ្នា ក្រោយពីថ្មីៗនេះ ប្រទេសតួរគីយ៉េ មានបំណងចង់ឈ្លានពានដែនទឹកប្រទេសក្រិច នៅតាមបណ្តោយសមុទ្រមេឌីទែរ៉ាណេ (Mediterranean)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkDMXnZoqUmGO1tMssDi6ukeMoyEivdMrqsormR4kU73tkTC6J3qYWvSZI2RGX-KeY-sBSGyUSYpDqJEUkGk7tp2opZOwsX07zIUipPTtn8TB32AX2lz_5kfosY0yWoRMMyeITWPTj_nBX5eDSGkaphmxgyhKo6sX3f3GAj1miGWxStC6v_b1VgygaXlw/s2048/image_2026-05-15_16-25-05%20(2).png

ភាពតានតឹងរវាងប្រទេសទាំង២ នៅតែបន្តកើតជុំវិញបញ្ហាកោះ Aegean ដោយមួយភាគច្រើននៃកោះនេះគ្រប់គ្រងដោយក្រិច ខណៈតួរគីយ៉េ ទាមទារឱ្យក្រិចដកទាហានចេញ ដោយចាត់ទុកជាគំរាមកំហែង និងរំលោភ “សន្ធិសញ្ញាកោះ Aegean គ្មានកងទ័ព”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGn6wxqmD1LfjqJb6325JauxJWAtZYlLXRTSkUAvOpIW9jVe_kooesEv5RdDSwX2F8JIJzTLYQohkXp6H6XzDPpav0jN2D-V5uMVoXFx28B_a6DD8fy0go9_123yLH41mCNnrupdtKQGJT1Q1rAG0BQuCGy7iFWGaCYg60ePBl5GAV3X1t0BhcRN8U8G4/s1080/image_2026-05-15_16-25-05.png

ជាការឆ្លើយតបក្រិចអះអាងថា៖” ខ្លួនមានសិទ្ធពេញលេញ ក្នុងការដែនអធិបេតយ្យភាពរបស់ខ្លួន ព្រោះតួរគីយ៉េក៏បានដាក់ពង្រាយកងទ័ពតាមបណ្តោយសមុទ្រក្បែរដែនទឹករបស់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDMabntSU0mRA27aYVSsNQFRsMZ2ZdNus1oSlc3LB5AXi-RPTdVXriX30yQV57uquviuP9odlMbhe3VaFKVpzoKosBSby0s1g3I7BMjTl37eimVwMfpaDmCf5vlIsreUpeZCLypZnFhxNeDPtcqKljbT__VeWnLnmTAAAjFC34VpMntvWhOaIlyTe9-1Q/s1200/image_2026-05-15_16-25-09.png

ជុំវិញបញ្ហានេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macro) បានប្រកាស់ត្រៀមចូលខ្លួនជួយក្រិចជានិច្ច បើសិនជាតួរគីយ៉េ ហ៊ានធ្វើសកម្មភាពយោធាណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitAmTmqFpUwGyP6QFdnCQWdk_h7aaOEnAj2Ue3NTP2NuO6qA29-7Nl7MozalVkD4f15pgnU8GSMUHCGFm8IwCugzd0tSGk4fQsbci2r8Bn2GGe8qQB9tloX9I3kH7bA0U_nN8tJkG8Zmy68Gu366eGUdue4yTBAGDmEhZ_qHZePxLHFr6HJBUddSSd6hM/s770/image_2026-05-15_16-25-10.png
ផ្អែកលើកិច្ចព្រមព្រៀងការពារជាតិឆ្នាំ២០២១ បារាំងប្តេជ្ញាផ្តល់ជំនួយយោធាដល់ក្រិក ប្រសិនបើប្រទេសនេះប្រឈមមុខនឹងការវាយប្រហារដោយប្រដាប់អាវុធលើទឹកដីរបស់ខ្លួន ពីសំណាកប្រទេសតួរគីយ៉េ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9O5FTcmXFBYHGQr-KzZ5pjXAHm0gHmgDOU8sxE_AkHP-yL14pZi_NdKUkegr4N-XmDmSZ915Mf4CJN32UDzwqfO-ahn9axUR488yQhTjbYlruizvBAVgjJkI9e8oCsMFVFb68RLkkQLaT6qkJZ_CopzcigdXsw7bTBIMX2uNAyC7zs2eOAY2WRWRWw4/s1152/image_2026-05-15_16-25-09%20(2).png

តារារ៉េប Drake បានលើកឡើងពី BTS នៅក្នុងបទចម្រៀងថ្មី

0

តារាចម្រៀងរ៉េបដ៏ពេញនិយម Drake កំពុងក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ បន្ទាប់ពីបានលើកឡើងដោយមិននឹកស្មានដល់អំពីក្រុមចម្រៀង BTS នៅក្នុងអាល់ប៊ុមថ្មីរបស់ខ្លួនដែលចេញផ្សាយនៅថ្ងៃទី ១៥ ខែឧសភា។ តារាចម្រៀងរ៉េបកាណាដារូបនេះបានចេញអាល់ប៊ុមចំនួនបីក្នុងពេលតែមួយគឺដែលមានចំណងជើងថា «Iceman»,«Habibti», និង «Maid of Honor»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2li6OtE9cvkXOkYs69qFmgdWVvVvavetOtqUIoL2OySiUJceKccDm0FERIImIDbmlHtZ_OWKNw8kd72LzNAokJONMUdXvls27z3dUOuhwdWZC-HNpv3LlpX5jhGFVBmxFMwllTjWE2Douvc2rthHpvLaWqJzQBn0jGJ24tuu9DN2aiya4dI1nj07Ez8/s1920/image_2026-05-16_11-09-06%20(3).png
ក្នុងចំណោមអាល់ប៊ុមទាំងនេះ បទចម្រៀងបើកឆាកនៃអាល់ប៊ុម «Iceman» ដែលមានចំណងជើងថា «Make them cry»បានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនភ្លាមៗដោយសារតែបាននិយាយឈ្មោះក្រុម BTS។ ទោះបីជាគ្រាន់តែជាមេនសិនខ្លីមួយនៅក្នុងបទចម្រៀងក៏ដោយការហៅឈ្មោះនេះបានបង្កឱ្យមានរលកនៃការពិភាក្សាយ៉ាងឆាប់រហ័សនៅលើវេទិកាតន្ត្រីកូរ៉េ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកគាំទ្រកូរ៉េជាច្រើនបានសម្តែងការភ្ញាក់ផ្អើលដែលសិល្បករហ៊ីបហបឈានមុខគេលើពិភពលោកដូចជា Drake បានលើកឡើងពី BTS នៅក្នុងបទចម្រៀងថ្មីរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8v2GbXFwOg1sM21vmF6GX62yLFRxWLhMjWIJZU6TsZABDH_chqf-Y1-MyLuPrDiL2Bfdk7yZP-_PPNpKemmqGE5gJDD_S4qtJgPunRMihf74xJqNbzoF24AZPgeSXFQPdOp42m7Si1eFPleE31YgTkiRH_6_RXfRgbOjs8Gx0yW9SlyzLsU4Onxlnck4/s1433/image_2026-05-16_11-09-05.png
អ្នកប្រើប្រាស់អ៊ីនធឺណិតបានបញ្ចេញមតិថា «វាជារឿងមិនគួរឲ្យជឿដែលសិល្បករកូរ៉េម្នាក់ត្រូវបានគេលើកឡើងក្នុងវិស័យតន្ត្រីហ៊ីបហបអាម៉េរិកដ៏ធំបែបនេះ»។ «នេះជារបៀបដែលការទទួលស្គាល់ពិតប្រាកដនៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ»។ លើសពីនេះទៅទៀតអ្នកគាំទ្រមួយចំនួនរំពឹងអំពីលទ្ធភាពដែល Drake និង BTS នឹងសហការគ្នានាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfbPM46Wj4E4EcIzNfnYyw1FW2ht8CtFGsQ3O8y_KYF1SxdBKlspQFZxgSxL2PsVLEq0XR0aSd-N-Ecb0ACrvLXlbtB7tdW-BzPI1IcGKGkGsdv20gvWriPTBi32K_4jxUw4Al-JbHvK6X2JsreG3ncqLgSasTtxqtaiybN65EtLdllc_J8k4-ZEucdXs/s660/image_2026-05-16_08-31-53.png

មនុស្សភាគច្រើនទទួលស្គាល់ថា ការពិតដែលថាក្រុម K-Pop នេះ ត្រូវបានលើកឡើងនៅក្នុងអាល់ប៊ុមរបស់ Drake បង្ហាញពីឥទ្ធិពលសកលលោកកាន់តែខ្លាំងឡើងរបស់ BTS។
នេះមិនមែនជាលើកទីមួយទេដែល Drake និង BTS បានទាក់ទងគ្នា ពួកគេធ្លាប់បានជួបគ្នានៅក្រោយឆាកនៅក្នុងកម្មវិធី Billboard Music Awards ឆ្នាំ២០១៩។ នៅក្នុងព្រឹត្តិការណ៍នេះ BTS បានឈ្នះពានរង្វាន់ «Top Duo/Group» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់ពួកគេចូលទៅក្នុងទីផ្សារតន្ត្រីអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi07Odb58stbZ4ROfPLiqhllkm7_eneVgnTkmFYUCpw7ddP6DWBmNOvQhdlzAAPKWX5xs-Z7WyKWwBJ_t8uGVEHuMUOHiwq50q_9kKh5HjC6bwSZQFqgmtRbt2sjw_WlGm8_QliIKgV1JMu27J6RIZG9v74OnamCnoK2cJFLKwmtB6zhVedVtttEwDfNqU/s2048/image_2026-05-14_13-51-43.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ BTS ត្រូវបានគេលើកឡើងជាប់លាប់នៅក្នុងការពិភាក្សាអំពីឥទ្ធិពលរបស់សិល្បករអាស៊ីនៅក្នុងទីផ្សារលោកខាងលិច។ ក្រុមនេះក៏បានសហការជាច្រើនដងជាមួយឈ្មោះអន្តរជាតិដូចជា Coldplay, Halsey និង Snoop Dogg។
ការដាក់បញ្ចូល BTS នៅក្នុងទំនុកច្រៀងរបស់ Drake បង្ហាញបន្ថែមទៀតអំពីឥទ្ធិពលរបស់ក្រុមកូរ៉េខាងត្បូងដែលលាតសន្ធឹងហួសពី K-pop ដោយក្លាយជាឈ្មោះគ្រួសារនៅក្នុងតន្ត្រីពេញនិយមទូទាំងពិភពលោក៕

ហាងលក់អាហារ៥០%នឹងប្រកាសបិទទ្វារ មនុស្សនឹងគ្មានការងារធ្វើយ៉ាងតិច៥ម៉ឺននាក់/ខែៗ ប្រសិនបើវិបត្តិសេដ្ឋកិច្ចថៃបន្តអូសបន្លាយដូចបច្ចុប្បន្ន

0

លោកប្រធានសមាគមភោជនីយដ្ឋាន និងជាទីប្រឹក្សាសមាគមសណ្ឋាគារថៃបានលើកឡើងថា វិស័យសណ្ឋាគារ និងភោជនីយដ្ឋានខ្នាតតូចៗនៅទូទាំងប្រទេសថៃ កំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះនាពេលកន្លងមកឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRGidT-hSmnWLSddJsyZ1bxJKD4jm19LIXlbPtAGmdZ3UOF4v4_oX8tKdY0W8m4T4_sqrvHrYdX1vas3LOIfJegsp2ZzMC4rVmERUH2OULvwtgZoVYzlhLw3RVHGm0c4NdgZGq47aDxxZ-Y8cOYINO11MhfgBF3e9rIztEslLramsRi2gpiIQ3CXzW0oc/s1280/photo_2026-05-18_08-36-03%20(2).jpg
តាមរយៈសារព័ត៌មានថៃ TNN Wealth លោក សុរ៉ាថេប រ៉ូតផុតចាណារ៉ាត់ ប្រធានសមាគមភោជនីយដ្ឋាន បានបង្ហាញពីមូលហេតុចម្បងៗដែលនឹងជំរុញឱ្យភោជនីយដ្ឋានខ្នាតតូចថៃប្រឈមនឹងការបិទទ្វាររហូតដល់៥០% គឺដោយសារតែការចំណាយរបស់ពលរដ្ឋបានធ្លាក់ចុះ, ភ្ញៀវទេសចរបរទេសធ្លាក់ចុះរហូត១៨% ដែលកត្តានេះធ្វើឱ្យភោជនីយដ្ឋានជាច្រើនមិនអាចទ្រទ្រង់នឹងការចំណាយដើមទុន ហើយនិងចំណាយលើប្រាក់ខែបុគ្គលិកបានឡើយ ។ ជាបណ្តោះអាសន្ន ម្ចាស់ភោជនីយដ្ឋាននានាព្យាយាមរកវិធីការពារភោជនីយដ្ឋានរបស់ខ្លួនកុំឱ្យដួលរលំ ដោយមិនជ្រើសរើសបុគ្គលិកថ្មី, បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង និងងាកទៅជួលបុគ្គលិកធ្វើការក្រៅម៉ោង (Part time) ដែលជាសិស្ស-និស្សិតមកជំនួសវិញ ដើម្បីកាត់បន្ថយការចំណាយដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qyMsGmh_aowBhC4ubVg4FrTBeEj21H9cS8yj-XxDO1PBk_FvzAq0AAVuIRFiX4vUQOUScj6LhdR8bA2e7f-I-_MfIWUWKdwjE-jZhYDknVndg0JktR1JgthgInwxNddf17YTN_0961hczxHNtSRTuN3IibMoKbcNu3OmWjcHP0bKy_uCwESpwsErzs8/s1280/photo_2026-05-18_08-36-03.jpg
គិតត្រឹមពាក់កណ្តាលខែឧសភានេះ ពលរដ្ឋថៃដែលធ្វើការក្នុងភោជនីយដ្ឋានតូចៗ បានបាត់បង់ការងារចំនួន៤ម៉ឺននាក់ក្នុង១ខែរួចទៅហើយ ។ ប្រសិនបើវិបត្តិសេដ្ឋកិច្ចបន្តអូសបន្លាយហួសពីឧសភា នឹងធ្វើឱ្យចំនួនអ្នកបាត់បង់ការងារកើនឡើងកាន់តែច្រើន ស្មើរហូតដល់៥ម៉ឺននាក់ក្នុង១ខែ ដោយសារការបិទទ្វាររបស់ភោជនីយដ្ឋានជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ3YKGeGJy9a8v5LbzCYUa-Yh1uOCERkBAo1p4Z9nRa68L3HTwFQySe79I1-NE9E6MhqeJPvbYiRXe3VJmbj-HY4KMsj3DWk3_SMxXWHCMmdEEGpQX5xrNawOvijswXSZ0UKq3vEhLghTyJ8ZjGu3N-y0sAn6Hn5v8L4ZtDTBahPXBYfkcg9bRfeAK1BI/s1280/photo_2026-05-18_08-36-04%20(2).jpg

បើទោះជាភោជនីយដ្ឋានមិនដំឡើងថ្លៃម្ហូបអាហារព្រោះតែខ្លាចបាត់បង់អតិថិជន ក៏នៅតែគ្មានអ្នកចូលដដែល ពីព្រោះមនុស្សជាច្រើនបានកាត់បន្ថយចំណាយ ហើយការចំណាយរបស់ភោជនីយដ្ឋានលើថ្លៃថាមពលកើនឡើងខ្ពស់, ចំណាយលើការដឹកជញ្ជូន, បន្លែបង្ការ ត្រីសាច់ និងសម្ភារៈវេចខ្ចប់ផ្លាស្ទិក ដែលធ្វើឱ្យប្រាក់ចំណេញធ្លាក់ចុះ ចាប់ពី១៥% ទៅ២៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-Qm083AJeUQWyODWcvh17M2Q-SMKOBH-OCl_UB2ydCvhRKv7wm55lKwqPyG7DvMgfgWzz8p6kF_5ifVnF10Agp8Gk8RCbX3rP0RBbttjBji_oc7xjLbPZHiC0fXCwK8Kddu54AYH-vpe1agjpGuN89Mryr6j9Vfkd22Bcz4NuuDk90Wf-l0BGFiiffr4/s1280/photo_2026-05-18_08-36-04.jpg

លោកបានបញ្ជាក់ថា នៅឆ្នាំ២០២៦ ពលរដ្ឋថៃភាគច្រើនបានបាត់បង់ប្រាក់ចំណូលនាំឱ្យពួកគេកាត់បន្ថយការបរិភោគអាហារនៅខាងក្រៅផ្ទះ ដោយសារបំណុលគ្រួសារកើនឡើង, បាត់បង់ការងារប្រចាំខែបន្ទាប់ពីបិទរោងចក្រ, តម្លៃថាមពលកើនឡើងព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា រីឯពលរដ្ឋថៃនៅព្រំដែនជាប់កម្ពុជា បាត់បង់ចំណូលដោយសារការបិទព្រំដែន ៕