Home Blog Page 21

លោក អូលីវ៉ាគង់ ដើរលើកម្រាលព្រំក្រហមភាពយន្តកាន

0

លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពប្រចាំស្រុកខ្មែរបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីបង្ហាញថាលោកដើរលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្តកាននៅឯប្រទេសបារាំង។ ការបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំនេះលោក អូលីវ៉ា គង់ បាននាំយកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTcXH-znoktJl8Q0gV1v0o1qvTMCWt_9_PXdss0Y1nIs3sXiTsNM47wnbP5NeU8IO8exYJrz5Fn1-zmV6jOiG5UR7wHUdYKc0NbGz2br4qabmMsmhuHUo4My6CUBVflTNijS_4iFIqTnLEFeKQhVSPstpXM4o1koCZkzke0SiV70Ok05RXvVDaiWRF-w/s2048/image_2026-05-19_09-00-13.png
នៅព្រឹកថ្ងៃទី១៩ ខែឧសភា (ម៉ោងនៅកម្ពុជា) លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូមួយដែលបញ្ជាក់ថាលោកកំពុងស្ថិតនៅក្នុងកម្មវិធីធំមួយដែលកំពុងរៀបចំឡើងនៅប្រទេសបារាំងគឺកម្មវិធី Cannes Festival 2026។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8b1xwTKQtdPqyLzdG06p40rsqTi-KvunkO1lYb1xJ8IHNxv2CXtSEvhzvbAz6S8YHhHOrMRxtu6CbAqBC9UIBS_QoOJp5kD1Dh9p1YH98tigOrcQHHcG4od96G7FYlS33AN06yvtlPljHlsXHVi3i2WehoKOEz05dHrnNS5FA0I1HXnZS3J7Vwa01Qsg/s2048/image_2026-05-19_09-00-14.png
អ្នកច្នៃម៉ូតរូបនេះបានសរសេរនៅលើវីដេអូរបស់ខ្លួនថា «ទីបំផុតអ្វីខ្ញុំចង់បង្ហាញគឺបានសម្រេចហើយ… ឈុត “ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ” បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម Cannes Festival 2026 ដោយមោទនភាពខ្ពស់បំផុត។ឈុតនេះមិនមែនត្រឹមតែសម្លៀកបំពាក់ទេ ប៉ុន្តែជានិមិត្តរូបនៃជ័យជម្នះ កម្លាំងជំនឿ និងពន្លឺនៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងលើឆាកពិភពលោក ដំណើរនេះពោរពេញដោយការលំបាក ប៉ុន្តែចុងក្រោយវាមានតម្លៃខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiny7KP2d52xNBN3CkSP1eg-Rj0ablZ0_xbdAE1J-eMghMTRGf4w00mKYvIBGLstqbwuGE-2iWoLM-OoTkfPlbc3zlPwXj_KzAwFtTlrWOKcuHKtVv1knuR47zoG-b408cpSsHyp15_aHjGlWVU-FvHl3aNCh_4G_I8jExEJXoZ9NuyqhUi-kvg_If_IpQ/s2048/image_2026-05-19_09-00-06.png

ការបង្ហោះនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ភ្លាមៗនិងបង្ហាញការភ្ញាក់ផ្អើលសម្រាប់ការចូលរួមដើរលើកម្រាលព្រំក្រហមរបស់លោក អូលីវ៉ា គង់។ លោកគឺជាអ្នកច្នៃម៉ូតដែលតំណាងឱ្យជនជាតិខ្មែរដំបូងគេដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៦។ សម្រាប់លោក អូលីវ៉ា គង់ ផ្ទាល់នេះគឺជាលើកទី២ សម្រាប់ការចូលរួមក្នុងកម្មវិធី Cannes Festival 2026 របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIlRXovwt8X9ETO-TSywIkjpfzMZhfp7d4jsaVmEB6S1XLLRG_1Kmaj5mv97hksVsjPZXBUaEcj6R546Tsurbe6eHGCitXuDnSTFjDmKcH2GVnNafoq2cUaptL4o0H12SXsmTcTDf_GCAn6EiJ66KNoAyK2FXJ3dvTIrY8E7M4yeSBdfwy0v-gi2KVPo/s2048/image_2026-05-19_09-00-08.png

ក្នុងឆ្នាំ២០២៤ លោក អូលីវ៉ា គង់បានចូលរួមដើរលើកម្រាលព្រំក្រហម Cannes Festival 2026 ចំនួនពីរថ្ងៃដោយនៅថ្ងៃទី១ លោកបាននាំយកឈុត «រយលានអត្ថន័យ» ជាមួយនឹងឈុតផ្កាដែលមានទម្ងន់ ៣០គីឡូ។ នៅថ្ងៃទី២ លោកបាននាំយកឈុត «សមរាត្រីបរមវិស្ណុលោក»។ គួរឱ្យដឹងថានៅក្នុងឆ្នាំ២០២៤ គឺជាឆ្នាំមួយដែលសិល្បករ សិល្បការិនី ខ្មែរជាច្រើនរូបបានចូលរួមក្នុងកម្មវិធីដ៏ធំនេះ៕

បណ្ឌិត យ៉ង់ ពៅ គូសសញ្ញាក្រហមថា ថៃចង់វា.យកម្ពុជាជុំទី៣ដើម្បីរំដោះវិបត្តិផ្ទៃក្នុងរបស់ខ្លួន

0

ស្របពេលដែលរដ្ឋាភិបាលថៃកំពុងលេងល្ខោននយោបាយដោយប្រកាសពីជំហរត្រឡប់ត្រឡិនក្នុងការចរចា ឯយោធាថៃកំពុងព្យាយាមរកនឹកលេសថ្មីៗដើម្បីចោទប្រកាន់កម្ពុជាពីការផ្ទុះអាវុ.ធនៅតាមព្រំដែន, បណ្ឌិត យ៉ង់ ពៅ អ្នកជំនាញខាងភូមិសាស្រ្តនយោបាយបានបង្ហាញពីការវិភាគរបស់លោកថា សញ្ញានេះសបញ្ជាក់ថាប្រទេសថៃចង់បើកការវា.យប្រហា.រជាមួយកម្ពុជាជាលើកទី៣ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណៈពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgftS3aKhmEJxf8Iedb_FZps6kyHbNe0mPQCIBg4kqVX8R_Sd57wrWG0agAbLvB5AyUfqTCMK47OhGa_VJ4F_gNoygx08VRg1V6mNOSpM1q5ufLFRxLu6KLgOUAq2gAE6Uv5jHWhogIDJeRVUzUELBq2PqjhZSOKjO12XVEWPtVWAYoKZWdQ5cQ-3xMeCQ/s1000/photo_2026-05-18_13-18-34.jpg

យោងតាមសំណេរដែលបានបង្ហោះកាលពីថ្ងៃសៅរិ៍ លោកបណ្ឌិត យ៉ង់ ពៅ បានមានប្រសាសន៍ថា៖ «ខ្ញុំ គូសសញ្ញាក្រហមថា ថៃចង់វ៉ៃជុំទី៣ ព្រោះដោះវិបត្តិខាងក្នុងថៃ។ កម្ពុជាត្រូវប្រុងជើងការខ្ពស់រួមគ្នាការពារអធិបតេយ្យជាតិ។ យើងគ្មានអ្វីត្រូវបន្តខាតបង់នោះទេ។ កម្ពុជាគួរបញ្ឈប់ការចាយវាយខ្ជះខ្ជាយពេកលើមុខមាត់ ហើយគួរគិតគូរអភិវឌ្ឍនូវសមត្ថភាពការពារជាតិពិតប្រាកដវិញ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1YB7HU6GiKVSImjI33KuCUk69IG_4ts9SfthWCq6j4aIFz8rJXSsyaIdsAWF4YlLippIj801LXSAOxR3tjspcXO_hzQ1sE_e8aJcYU6thnKqKsZ-31keZl1IpU43XRcpYxRa85dEZldM3IJX8UKYQsx22zcdkRFrAjpyRdXOCmkRpqjwrTyTNiyISiw/s784/photo_2026-05-18_13-18-34%20(2).jpg

ក្នុងន័យនេះលោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ប្រព័ន្ធការពារមិនមាំច្បាស់ជាចោរចូលលួចបានសម្រេចហើយ។ ដូច្នេះមិនបាច់អួតលើកមុខមាត់ពេកទេ ត្រូវប្រឹងធ្វើឱ្យជាក់ស្ដែងវិញ និងដេញសត្រូវចេញពីការកាន់កាប់ខុសច្បាប់អន្តរជាតិ» «កុំគិតថាថៃធ្លាប់ឱ្យតម្លៃខ្មែរ ថៃគ្រាន់តែបញ្ជោរចង់បានដីប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5lXob5ROOhWyw1yJLk_OqaAz1cBJVtUG70w7zZYNwn3SJJavLV00OmeQg5KeJEjnlf9BpiPXBBExtmSznM_zVjPCs1C9yUGDtkevVHJw-y2zPY5BEjIuqBg5X30NDuRV4ZSt18SGe0o_0RWCAkgOKgQX4SEySngJ8GlVElujXVPnN5ftTO0g2NbzYGaA/s1024/photo_2026-05-18_13-18-34%20(3).jpg

គួរជម្រាបថា ការវិភាគរបស់លោកបណ្ឌិត យ៉ង់ ពៅ គឺត្រឹមត្រូវ និងស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង ដោយលោកបានព្រមានកម្ពុជាកុំឱ្យធ្លាក់ចូលទៅក្នុង «ល្ខោននយោបាយជាតិនិយម» របស់ថៃ។ អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ និងអ្នកវិភាគជាច្រើនបានគូសបញ្ជាក់ថា វោហារសាស្ត្ររបស់មន្ត្រីយោធាថៃដែលគំរាមពី «ការវាយប្រហារជុំទី៣» គ្រាន់តែជាល្បិចកលនយោបាយផ្ទៃក្នុង ដើម្បីដោះស្រាយវិបត្តិអំណាចរបស់ខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJ_cY-50UZoCDi8p11WoZmsW_DB07ignVFsKvxe_CjTUu8eSPyJ3sDje_sTIqkSL4Z9Sj7kTBM3ohCAjEF33WP4yj5wyqfQOZim2hnY1FBIOH6JvJgJLUDwLnUym3mQGfZTiIaYKBEyR05U75yCq8g9RCEbmxSsgKSU12tB3zGQhrKuwyPNGyIaB1aGY/s1280/photo_2026-05-18_13-18-35.jpg

ប្រទេសថៃតែងតែជួបប្រទះនឹងវិបត្តិនយោបាយផ្ទៃក្នុងដ៏រញ៉េរញ៉ៃ និងអស្ថិរភាពរដ្ឋាភិបាល ដែលព្រោះតែកត្តាទាំងនេះ ការបង្កើតព្រឹត្តិការណ៍តានតឹងនៅព្រំដែន ឬការគំរាមធ្វើសង្គ្រាម គឺជាវិធីដ៏មានប្រសិទ្ធភាពតែមួយគត់ដែលអ្នកនយោបាយថៃប្រើដើម្បីបង្វែរចំណាប់អារម្មណ៍របស់ប្រជាជនខ្លួន ដោយការដុតកំហឹង «ជាតិនិយមជ្រុល» ជួយឱ្យអ្នកនយោបាយ និងក្រុមយោធាថៃទទួលបានការគាំទ្រ និងពង្រឹងអំណាចរបស់ខ្លួនឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0tVjO-GCSJPyLIXxK2413oQNhD5_XzTnvT-O9-IAdtdVulzo4LaHBrLI0o-wnNJjSMQ-917xgkhaa1G8ONQrD2f_rP8jLlLAoYRZByrCtJH_q-csA3qoY1NIZ8B7TU5-CPjowc53QExWpCFVClYTy8gzrv-IDMn9OKKHMDF4uqsmcV_qlTfbpPxccyZ0/s1280/photo_2026-05-18_13-18-34%20(4).jpg

ទោះជាយ៉ាងណា ជំហរផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា គឺប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់បំផ្លើសរបស់ភាគីថៃ។ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរក្សាសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ (ជាពិសេសបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥)។ កម្ពុជាបានប្រកាសយ៉ាងដាច់អហង្ការថា មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែបន្ទាត់ព្រំដែនណាមួយ ដែលកើតឡើងពីការប្រើប្រាស់កម្លាំងយោធា ឬការបង្កើតតថភាពខុសច្បាប់នៅលើដីពីសំណាក់ភាគីថៃ (ដូចជាការយកកុងតឺន័រ ឬលួសបន្លាមកបិទផ្លូវ) លើទីតាំងដែលស្ថិតក្រោមដែនអធិបតេយ្យភាពកម្ពុជាជាដើម៕

អាមេរិក​បោះចោលអំណោយទាំងអស់ដែលចិនផ្ដល់ឲ្យចូលធុងសំរាម ព្រោះខ្លាចមានបង្កប់ប្រព័ន្ធស៊ើបការណ៍

0

គ្មានអ្វីមួយពីប្រទេសចិនត្រូវបានអនុញ្ញាតឲ្យយកឡើងមកលើយន្តហោះ Air Force One របស់ប្រធានាធិបតីសហរដ្ឋអាមេរិកឡើយ! ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ក្រុមការងារទាំងអស់របស់លោក ត្រាំ ត្រូវបានគេរាយការណ៍ថា បានប្រមូលអំណោយ និងសូម្បីតែរបស់តូចតាចទាំងឡាយណាដែលចិនប្រគល់ឲ្យ យកទៅបោះចោលក្នុងធុងសម្រាម មុនពេលឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ សកម្មភាពនេះបង្ហាញពីការមិនទុកចិត្តយ៉ាងជ្រាលច្រៅ ដោយអាមេរិកខ្លាចចិនលួ.ចបង្កប់ឧបករណ៍ស៊ើបការណ៍នៅក្នុងវត្ថុទាំងនោះ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2UgVRfoCspBvHFP9_yX1h1aYw5SVHIZdaFR3hN1jk-KaS5dskowjXvYWoUnhR9J_t4LCGfhwOeVkoh0zNf_lvZJ4cywdLW3n284d3ChF603Cw4EI1XF3Wxjwc4HTojx7ULio7q4EwF0nnf1Nau12jkDPWbus_3V9T8iLt9DqsjSHYKdeeTSO3MYiw6rA/s1280/photo_2026-05-18_10-59-30.jpg
យោងតាមការចុះផ្សាយរបស់ Open Source Intel ដោយដកស្រង់ពាក្យសម្ដីរបស់ Emily Goodin អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានសម្រាប់កាសែត New York Post បានឲ្យដឹងថា៖ អំណោយទាំងឡាយរួមទាំង ផ្លាកសញ្ញា កន្លាស់ខ្ទាស់លើអាវ និងវត្ថុអនុស្សាវរីយ៍ទាំងអស់ត្រូវបានបោះចោលទៅក្នុងធុងសំរាមនៅនឹងកន្លែង មុនពេលឡើងយន្តហោះ Air Force One នៅថ្ងៃសុក្រ។ ការណែនាំនេះគឺដាច់ខាត គ្មានរបស់របរណាមួយដែលមានប្រភពដើមពីប្រទេសចិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះនោះទេ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtHTDiro2OU03VsnQHTfrOz0yEgCrJQ1MNjO0ExBgvIsjqF3BaIDLBL7_JMbaOO-1K1R28LXS_NI0bz6nBZC1zmT6xFxjCFrGbIBijYMJEcImr_ZWERwCTcSCrfOmbFB-4bSo6jFOtkUwAiScqIILfz1duHfzcodohZCWOQc3FyuY7FqzDnNIdmhzatU/s1080/photo_2026-05-18_10-59-29%20(2).jpg
មូលហេតុនៅពីក្រោយពិធីសារសន្តិសុខនេះត្រូវបានគេមើលឃើញថា គឺជាវិធានការការពារការស៊ើបការណ៍សម្ងាត់ ដែលជំរុញដោយក្តីបារម្ភយ៉ាងខ្លាំងផ្នែកសន្តិសុខបច្ចេកវិទ្យា (Cybersecurity) និងការលបលួចការណ៍សម្ងាត់។ ពិធីសារសន្តិសុខរបស់សហរដ្ឋអាមេរិកបានសន្មត់ថា រាល់វត្ថុរូបវន្តទាំងឡាយ ជាពិសេសឧបករណ៍អេឡិចត្រូនិក ប័ណ្ណសម្គាល់ខ្លួន ឬវត្ថុអនុស្សាវរីយ៍ ដែលមានប្រភពចេញពីបរិស្ថានសន្តិសុខដែលមានហានិភ័យខ្ពស់ អាចមានបង្កប់ឧបករណ៍លួចស្តាប់ មេរោគ (Malware) ឬឧបករណ៍តាមដាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTnneHYBRTb74O2pREzg-zjgYMr9i_pUfyRrikX9EupOMcglK4_7NrYEE2lzHHYC2-pvC0fO6C_r5jeSzBatYc09d1LEPdwLzIAi9zYEbkFplcXw2FNOVOStqKaQ5wo4obVlpzIIYbsCI7zY-WzyBkhJ7UhI2MAaSdQSfNIN68mKW3NgCSiX5XTOReqNU/s750/photo_2026-05-18_10-59-29%20(3).jpg
 
ទោះបីជាមិនមានភស្តុតាងណាមួយដែលបង្ហាញថាវត្ថុណាមួយ​ចិនបានប្រគល់ជូនគណៈប្រតិភូអាមេរិកមានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែអតីតមន្ត្រីសន្តិសុខអាមេរិកបានកត់សម្គាល់ថា ប្រធានាធិបតី និងជំនួយការជាន់ខ្ពស់ជាធម្មតាអនុវត្តតាមនីតិវិធីសន្តិសុខឌីជីថលយ៉ាងតឹងរ៉ឹងបំផុត ខណៈពេលដែលនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc9kvW2bKny2zc11rGXvRFQ_BCZnQV1R75Yd_l6a_bEbIcF1BV6LbrElbPqO9bFf1TbG8NULLb79eSB859QxnuoesfpTPtTWckZ91qKrzjFnx5dlXy_Z3dH_QOzCqFeHx9Kbbb9Bf0VpSsHbefYQ3Q3CBW0dAAqtb3bcD2-C3ovjRFdfDf1Sr6d1Im-Wg/s640/photo_2026-05-18_10-59-29%20(4).jpg
 
របាយការណ៍ទាំងនេះបានលេចចេញក្នុងអំឡុងពេលដ៏តានតឹងមួយនៅក្នុងទំនាក់ទំនងអាមេរិក-ចិន ដោយប្រទេសទាំងពីរកំពុងចរចាជម្លោះពាណិជ្ជកម្ម ភាពតានតឹងយោធាជុំវិញតៃវ៉ាន់ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសង្គ្រាមតាមអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiga2VxJBRuYRZfk-WzfF3H_35RYUmFJcoopOFyh_RFTZ4WT0J1GNRqXpL2yh1XqbkS7LBe-VCItCT2gXt4GCdJ94bS-awcyzEtE_AZUvVTMp0ASsG1CXBleY0k8K5Kwq6rhMS3jhfLzzYVSSzdHWHKysAbW4Pw7_OEWXtDU9zvi6p1IP6HHx3lLvC48aI/s1200/photo_2026-05-18_10-59-29.jpg
 
ការណ៍នេះឆ្លុះបញ្ចាំងថា ទោះបីជាមានស្នាមញញឹមការទូតដែលបានបង្ហាញក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក Trump ជាមួយលោក Xi ក៏ដោយ ក៏វិធានការសន្តិសុខនៅពីក្រោយឆាកបានបង្ហាញពីភាពមិនទុកចិត្តយ៉ាងជ្រាលជ្រៅដែលនៅតែមានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ សម្រាប់អ្នកសង្កេតការណ៍ជាច្រើន រូបភាពនៃបុគ្គលិកបោះចោលទូរស័ព្ទ និងផ្លាកសញ្ញាមុនពេលឡើងយន្តហោះ Air Force One បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃទំនាក់ទំនងដ៏ផុយស្រួយរវាងមហាអំណាចធំបំផុតទាំងពីររបស់ពិភពលោក៕

ស្ដែងៗយន្ដហោះចម្បាំងអាមេរិក ២គ្រឿងបុ.កគ្នាលើអាកាសយ៉ាងរន្ធ.ត់ក្នុងអំឡុងការហោះសម្ដែង

0

ពីការសម្ដែងសមត្ថភាពហោះហើរដ៏អស្ចារ្យ ក្លាយជាទស្សនីយភាពយន្តហោះបុ.កគ្នា​ដ៏រន្ធ.ត់! យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ២គ្រឿង បានបុ.កគ្នានៅលើអាកាសក្នុងអំឡុងពេលសម្ដែងហោះហើរ Gunfighter Skies នៅឯមូលដ្ឋានទ័ពអាកាស Mountain Home ដោយយន្តហោះទាំង ២គ្រឿងបានធ្លាក់មកដីនៅចំពោះមុខអ្នកទស្សនារាប់ពាន់នាក់យ៉ាងគួរឲ្យភ្ញាក់ផ្អើល។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3rZPud4cMWGDHl6XGxn4kKokaVOmCN_17W3zmcqNxG_Q-QqVC5WyW6cL75JEzZt3RFZuQOzPwskNraYo0_rvZTdmBwnB34Oh4ToABFvw_BqJUORIhFoKrGHJh920L9IHCFtY4_KEUda__ylFNBhwP1gPxQxL-SxUxN6wI1tIBghho6poDIQmFnyN6f9g/s1200/photo_2026-05-19_10-23-47.jpg
យោងតាមវីដេអូដែលថតបានដោយទស្សនិកជននៅក្នុងការព្រឹត្តិការណ៍នោះបានបង្ហាញថា មុនពេលប៉ះទង្គិចគ្នាយន្តហោះទាំងពីរបានហោះមកវិលជុំគ្នា ជាពេលដែលគេគិតថាមានកំហុសបច្ចេកទេសហើយភ្លាត់ស្នៀត ធ្វើឲ្យវាទាំងពីរបាត់បង់ការគ្រប់គ្រងនិងកកិតគ្នាយ៉ាងខ្លាំងមុនពេលធ្លាក់ចុះមកដី និងផ្ទុះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅចម្ងាយប្រហែល ២ ម៉ាយល៍ ភាគពាយព្យនៃមូលដ្ឋានទ័ពអាកាស Mountain Home ក្នុងរដ្ឋ Idaho ភាគខាងលិចសហរដ្ឋអាមេរិក។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBxABbo-nWkiGpSHmLGXXJHwXzAxn9e6FiWSQ6wq7bl-Gw67s6xO0uxLmBZRVXYPF5OU6rXgtCXQ-wkWutDacRi8oVUs-I899qp_rKqaX9FrTfH3QqIF8rdhMdH8_ZGAdkVs30pHgQOPzkzaug1wNXtIStWlrYFtnZNsF9HPsiMjS3tJ4vWdV2eWVIdPc/s1200/photo_2026-05-19_10-23-47%20(3).jpg
ភ្លាមៗបន្ទាប់ពីមានការធ្លាក់និងផ្ទុះឆេះនេះ សមាជិកក្រុមនាវិកទាំង ៤ នាក់នៃយន្តហោះទាំងពីរនេះ បានលោតចេញពីយន្តហោះទាន់ពេលវេលាដោយប្រើឆ័ត្រយោងចុះចតលើដីដោយសុវត្ថិភាព ហើយពុំមានសេចក្តីរាយការណ៍អំពីអ្នករងរបួសក្នុងចំណោមទស្សនិកជន ឬបុគ្គលិកនៅក្នុងមូលដ្ឋានទ័ពនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ8Kz-vfFxyclhZVQe77Mn7X7PD9dthh72myHZLUpWPUKdN2PF2z7tKcZdv0ev1GfOuADYYzqBGBdv4g0889gj33cqJltDVoh3U4vbr4qL4-CIcb88ML42-7LI-rbclYru2uZnj_13NPCzeUkb7xFrcFtHY_Hpi5eENBSTiHgZP4nS3QOc0FCfRetmV8s/s640/photo_2026-05-19_10-23-47%20(2).jpg
 
គួរជម្រាបថា យន្តហោះចម្បាំងដែលបានជួបគ្រោះថ្នាក់បុកគ្នានោះ គឺជានាវាចរណ៍វាយប្រហារអេឡិចត្រូនិក ប្រភេទ EA-18G Growler ផលិតដោយក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក។ ក្នុងមួយគ្រឿងៗ EA-18G Growler មានតម្លៃប្រហែល ៦៧ លានដុល្លារអាមេរិក ដូច្នេះការបាត់បង់ ២ គ្រឿងនៅពេលនេះ គឺស្មើនឹងខាតបង់ជាង ១៣០ លានដុល្លារដោយទទេៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1-p62fQ4lwAWOK6uaXR8bpGKzfCxN3PFiKpl6Vj0GmkOTunGUnErUuxbmxjXWZOiD-V2fh9lVLwzOJc1ZiyjtKmxveLz2ZY4aMnY2SR_UsR6paa8IjC54n4k9ubdbHTYNphm5YTzNnyFODRxggAGZ_vs7y74RrHUP8Y1l6ST2ShoOFAzhGxQ2-3GW79k/s1280/photo_2026-05-19_10-23-47%20(4).jpg
 
ទោះបីជាមានការធ្លាក់យ៉ាងខ្លាំងក៏ដោយ មន្ត្រីអាមេរិកនៅតែលើកសរសើរពីប្រតិកម្មរហ័សរបស់ក្រុមការងារ និងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ចេញយន្តហោះសង្គ្រោះបន្ទាន់ ដែលអាចគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា និងការពារខ្លួនបានយ៉ាងល្អពីការស្លា.ប់។ ជាមួយគ្នានេះ កងទ័ពជើងទឹកអាមេរិកកំពុងដឹកនាំការស៊ើបអង្កេតជាផ្លូវការដើម្បីស្វែងរកមូលហេតុនៃការបុកគ្នានេះ។ ដោយសារតែក្រុមនាវិកទាំងអស់បានរស់រានមានជីវិត ក្រុមអ្នកស៊ើបអង្កេតរំពឹងថានឹងទទួលបានព័ត៌មានលម្អិតផ្ទាល់មាត់អំពីហេតុការណ៍នេះ៕

ទទួលពានហើយស្ងប់ស្ងាត់ JayX ចេញមកបញ្ជាក់ច្បាស់ៗបែបនេះ

0

បន្ទាប់ពីក្លាយជាម្ចាស់ពាន JayX ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថាហាក់ដូចជាស្ងប់ស្ងាត់មិនទាន់មានអ្វីបង្ហាញជូនមហាជននៅឡើយទេ។ មិនឱ្យអ្នកគាំទ្រខកចិត្តនិងរង់ចាំចម្លើយយូរម្ចាស់ពានវ័យក្មេងរូបនេះបានបង្ហាញថារូបគេកំពុងតែសំងំថតបទថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7kGJA4a67F36kFLFktmQUyECvG8vYjJWb4QKSSeiOufQxly1CywwwfxLto6bTH7nObHH13IrTzbRjhKZC-DzsmXfBcS51BE8_40yvdMUXtdrnbute7OhmXkcX3RlJn8aDzdlDhlZROMOztS3izzBhwzyH9XwK1pZrDffuCf2tb9iYCSCpVfIa2z97L3U/s1908/image_2026-05-16_15-27-27.png

JayX ដែលមានឈ្មោះពិតថា ខុម យ៉ុងជេ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងកាលពីដើមខែឧសភា នេះ។ ក្រោយពីក្លាយជាម្ចាស់ពាន ភ្លាមៗ JayX បានឡើង Event ក្នុងផាប់ចំនួនពីរកន្លែង ប៉ុន្តែក្រោយស្រាប់តែគេពុំឃើញម្ចាស់ពានរូបនេះឡើងឆាកតន្រ្តីទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZh2a0OdOY2ZhaiAVzt1ZEJae1znhgplMqBr-IqmVt9IRgnMUKHALIlR0svPo5wwj8dbO_TRktfcZSJfEw_XnptTV_X5W0yVbpluvlM7Q2-v4XiZ9AQMzULAcsbsd8OF6gyuf_S6oBslr87Sc_HSGri-I7kOXFiniCuQu4eIy6s_9D0VDhR2LQNSXzgWU/s2048/image_2026-05-16_15-27-17.png
មិនឱ្យអ្នកគាំទ្ររង់ចាំចម្លើយយូរ JayX បានបង្ហោះវីដេអូខ្លីមួយនៅលើគណនីទិកតុកក្នុងបន្ទប់ថតសំឡេងដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្ងាត់មានបាត់ទៅណាណា សំងំធ្វើបទតើ»។ ការបង្ហោះរបស់ JayX បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកលេងទិកតុកភ្លាមៗខណៈអ្នកគាំទ្រក៏បានផ្តល់ជាយោបល់ឱ្យម្ចាស់ពានវ័យក្មេងរូបនេះត្រូវពឹងលើខ្លួនឯងជាធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBh4kBiTaRgry8Jymq723GwJuMws7oisZIruFC1R1k9QSpUikPvoRa_yrBOtnDcT7ps2jdQJd9HNRNIeIIbL2WfROWmCo3V67uMkk8J1SKqdzFFkwsJF-eDrpjj5QUmWajVssexCINmLQCJTx1vuEo3V192okWMrWisrYkxmS2UnR_oncBMCfjVbGd7uw/s2048/image_2026-05-16_15-27-21.png
អ្នកលេងអ៊ីនធឺណិតបានសរសេរថា «ការចេះធ្វើភ្លេង លាយសម្លេងនិងបទ និងភ្លេងចូលគ្នាជារឿងសំខាន់ខ្លាំង សង្ឃឹមថាជេអ៊ិចថ្ងៃក្រោយរៀនចេះធ្វើខ្លួនឯង ពឹងលើអ្នកធ្វើឱ្យយើងមិនបានទេ»។ អ្នកខ្លះទៀតក៏បានបង្ហាញការនឹករម្លឹកមកកាន់ JayX និងចង់ស្តាប់បទថ្មីរបស់គេ ខណៈអ្នកខ្លះទៀតក៏បង្ហាញការស្រលាញ់ចូលចិត្តមកកាន់ JayX ជាច្រើនជាមួយនឹងពាក្យកំពុងពេញនិយមថា «អនុញ្ញាត»។ មតិខ្លះទៀតបានបង្ហាញថា ពួកគេមិនចង់ឱ្យ JayX ស្ងាត់យូរពេកនោះទេពីព្រោះពួកគេនឹក JayX ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioOPTjERfT81IAmbPJjcTn55sPArCJtPXqPx9nnCeYmmi14tkqUS5WtW1VYtcwffIxEe13hUUnsR1dbjr1q_39Qmhts6ijbiwMosiP7NyAMT48n1xLLUHcLy6h83tk5tYuIESai5w5eczG6sSO5wOJDheUZViK2eGn70O-Uiny0DocjRJQYHealz78bAA/s2048/image_2026-05-16_15-27-24.png

គួរឱ្យដឹងថា JayX បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាំងពីបង្ហាញខ្លួនលើកដំបូង ហើយប្រជាប្រិយភាពរបស់ម្ចាស់ពានដែលមានកំណើតមកពីខេត្តព្រៃវែងរូបនេះកាន់តែកើនឡើងបន្ទាប់ពីបកស្រាយបទចម្រៀងមានចំណងជើងថា «ស្រែ»។ មិនត្រឹមតែទស្សនិកជនទូទៅចាប់អារម្មណ៍ប៉ុណ្ណោះទេ JayX ក៏បានធ្វើឱ្យឯកឧត្តម ហ៊ុន ម៉ានី ចាប់អារម្មណ៍ដូចគ្នា។

ទទួលបានការគាំទ្រពីទស្សនិកជនបូករួមជាមួយនឹងសមត្ថភាព ពីក្មេងដែលធ្លាប់ធ្វើការរោងចក្រ ជាក្មេងវត្ត និងធ្លាប់ត្រូវគេមើលងាយដោយការទះកំផ្លៀង JAYX បានផ្លាស់ប្តូរវាសនាខ្លួនឯងក្លាយជាតារាចម្រៀងកុងត្រានិងកំពុងតែបោះជំហានលើអាជីពសិល្បៈ៕

 

Zhang Ruonan កំពុងប្រឈមមុខនឹងការរិះគ.ន់ជុំវិញការសម្តែងក្នុងរឿងថ្មី

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន QQ តារាសម្តែង Zhang Ruonan កំពុងប្រឈមនឹងមតិរិះគន់ចំពោះការសម្តែងរបស់នាងក្នុងតួនាទីជា Ling Long ក្នុងរឿងភាគប្រវត្តិសាស្រ្ត «Zhan Zhao Adventures » ដែលមានតួឯកប្រុស Yang Yang។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoXSCIWk-5J2PJ3rkKAhsvnGlG4CCIwqOYa8KkR03lc5vrYVFGBZbe1I3EFlmFFv_sW6IQ0N8_A6QrMmoAKeS-_DTHjLBnlGEXj4YqRnSY3z_a_BojnGav8ScnPVayvSZDE9KQGB8_aKP9WmDNNONS9L4BzPQ1PaTvmMM7Gh3WjvJ41fYRcydsvvpsAjI/s1200/image_2026-05-16_16-40-15%20(2).png
ការពិភាក្សាតាមអ៊ីនធឺណិតអះអាងថា Zhang Ruonan ហាក់ដូចជាស័ក្តិសមជាងសម្រាប់រឿងភាគបែបមនោសញ្ចេតនាសម័យទំនើប ជាជាងការផលិតបែបប្រពៃណី wuxia។ អ្នករិះគន់បានអះអាងថា រចនាប័ទ្មសម្តែងរបស់នាងមានអារម្មណ៍ថាទំនើបពេកនិងដដែលៗនៅទូទាំងគម្រោង ដែលធ្វើឱ្យការសម្តែងរបស់នាងឆ្គងប្រឆាំងនឹងបរិបទប្រវត្តិសាស្ត្រ និងសមាជិកតួសម្តែងចាស់វស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglsFc8BN4ahz8xaj88oAf6QI7TInY9WsbhGofNSvDVr_Z7J4qaG023F9PIgn8brOQ3TPq6kZQCPkuur-op_5kRODHMAWgM75DmdsEqAA6Jmla4rBsUJ3wT6ttCLzMSTapiFufN7loPsWvNhuTNMRDWbUixeMvA_Wk2BDjZ3Y4b8KfKfAC2GVFNVTH7W9k/s2000/image_2026-05-16_16-40-17.png

ជាពិសេសឈុតឆាកសកម្មភាពរបស់នាងបានក្លាយជាប្រធានបទសំខាន់មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ អ្នកទស្សនាជាច្រើនបានចង្អុលបង្ហាញពីរូបរាងតូចច្រឡឹង និងរូបភាពទន់ភ្លន់របស់នាងថាមិនត្រូវគ្នានឹងតួនាទីរបស់អ្នកក្បាច់គុនដែលមានជំនាញ។ មតិយោបល់មួយចំនួនបានពិពណ៌នាអំពីឈុតប្រយុទ្ធរបស់នាងថាមើលទៅដូចជារាំជាជាងការប្រយុទ្ធបែបប្រាកដនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBzVh5o8Zh-csJ1oM7_NMRoykhbMmicHfHGE45ElZtySXdDnMTNo3BY-awA7f6QSo6MWhLwAOIb3xU8HkfEX7vsqbmiQ72wRR5Xh7CxogL5_VTcJf4rlPPSk-djT7R2wudxhtCW9bsmFmbui5pqbNDGUHK30KVHkbYLwzQLYO8-QtSVNwdmaut4gVFnqY/s2000/image_2026-05-16_16-40-19.png

អ្នកទស្សនាក៏បានអះអាងផងដែរថា ការសម្តែងជំនួសអាចមើលឃើញយ៉ាងច្បាស់ក្នុងអំឡុងពេលឈុតជាច្រើន។ លើសពីនេះ អ្នកប្រើប្រាស់អ៊ីនធឺណិតបានរិះគន់ការសន្ទនា និងការបញ្ចេញអារម្មណ៍របស់នាង ដោយអះអាងថាការនិយាយរបស់នាងខ្វះភាពរឹងមាំ និងបរាជ័យក្នុងការបង្ហាញពីជម្រៅនៃតួអង្គ។ អ្នកទស្សនាខ្លះថែមទាំងបានពិពណ៌នាអំពីការសម្ដែងរបស់នាងថាគ្មានអារម្មណ៍និងធ្វើឱ្យងងុយគេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM9jAv_fzNarc5muQPoH6bsjekDgZ2kR8WqbTFjEUjuDBkcS71tNVEY7P7QJ4zg2BVAzRr_qIyJQ1eOM2ZrMKx97KWQq-BQUcZU_h7yWWoM-qFdcrDpWrAHReSQ9a6XdzgUBnkcK9wxYeNlEcrwZw2b7bA-gdpsAoALD6FT2FgFHVvlVfDxjVKS2J8uOA/s960/image_2026-05-16_16-40-16%20(2).png
ប្រធានបទពេញនិយមជាច្រើនដែលទាក់ទងនឹង Zhang Ruonan ត្រូវបានគេរាយការណ៍ថាមានអ្នកចូលមើលលើសពី ១០០ លានដងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានដាក់ស្លាកតារាស្រីរូបនេះថាជាចំណុចខ្សោយធំបំផុតនៃរឿងភាគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhTYOigptuXpx4oHh1_YCAOuRzmG84AXkvF-XsQDN-QT8_h9xhpzSubemGwh-xCITWpCgjDrBHTNJeFYHqz23b051g2dJ_8jtihTxxeIt9QzQoXJaInx2mUYk_YLwVqkB4axG0eIgLmfHdNRlOjDwfAZKZNiqsje6GGQMXiGUdw3S-AwiwS5GADVnrys/s1024/image_2026-05-16_16-40-16.png

ទន្ទឹមនឹងនេះ Yang Yang ភាគច្រើនទទួលបានមតិប្រតិកម្មវិជ្ជមានសម្រាប់ការសម្តែងរបស់លោកជា Zhan Zhao។ អ្នកទស្សនាបានសរសើររូបភាព វត្តមានលើអេក្រង់ និងក្បាច់គុនដ៏ល្អឥតខ្ចោះរបស់លោក ដោយអ្នកខ្លះប្រៀបធៀបលោកទៅនឹងតួអង្គដ៏ល្បីល្បាញពីមុន។ រឿងភាគនេះក៏ត្រូវបានគេរាយការណ៍ថាទទួលបានការផ្សាយពាណិជ្ជកម្មចំនួន ៣២ នៅក្នុងភាគ៤ដំបូងរបស់ខ្លួន ដែលបង្ហាញពីភាពទាក់ទាញផ្នែកពាណិជ្ជកម្មដ៏រឹងមាំជុំវិញរឿងភាគនេះ៕

មុនពេលផ្អាកការសម្តែង Zhao Liying ទទួលបានការសរសើរពីអ្នកដឹកនាំរឿងកំពូលម្នាក់

0

នៅរយៈពេលចុងក្រោយនេះតារាសម្តែង Zhao Liying បានធ្វើឱ្យមានប្រធានបទជាច្រើនទាក់ទងនឹងមូលហេតុនៃការផ្អាកការសម្តែងរបស់នាង។ ចាប់តាំងពីការថតរឿង «The Dream Maker» បានបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥ អស់រយៈពេលមួយឆ្នាំពេញមកតារាស្រីរូបនេះមិនទាន់បានប្រកាសអំពីការចូលរួមជាមួយក្រុមផលិតភាពយន្តថ្មីនៅឡើយទេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSFHxWqjHPSnBSfTvI7Ogf4R6W1WDBwKYuq-w16AX1V8Q3hAxsSzO6htUqAhJuIwc_0R6UgJl0gL2hQg5X-DZ1nhXZCJngafuPq0olcYje99XjZJOtHti9tglZeHAkDjP_eGkpNzoK0zmOPeRi7ljTf9d8M2BpRZAdrL849ZbJQP_3viBQfz_XJRwnqE/s1620/image_2026-05-16_16-20-02%20(2).pngក្នុងអំឡុងពេលនេះ Zhao Liying មិនបានទទួលយកតួនាទីភាពយន្តពាណិជ្ជកម្មទេ ការបង្ហាញខ្លួនជាសាធារណៈរបស់នាងបានថយចុះគួរឱ្យកត់សម្គាល់ ហើយស្ទូឌីយោរបស់នាងភាគច្រើនបានបង្ហោះរូបភាពចាស់ៗឡើងវិញ ដើម្បីរក្សាសកម្មភាពរបស់គណនី។កាលពីដើមខែឧសភា Xie Na បានរៀបចំការប្រគំតន្ត្រីទោល ហើយស្ទើរតែពាក់កណ្តាលនៃឧស្សាហកម្មកម្សាន្តបានមកគាំទ្រនាង។ មានតែ Zhao Liying ដែលជិតស្និទ្ធនឹង Xie Na ប៉ុណ្ណោះដែលមិនបានចូលរួមដោយបានផ្ញើផ្កាអបអរសាទរតាមរយៈបុគ្គលិករបស់នាង។ ក្នុងខែនេះដែរ Zhao Liying បានប្រារព្ធខួបលើកទី ២០ របស់នាងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង។ អ្នកគាំទ្របានរៀបចំព្រឹត្តិការណ៍អបអរសាទរមួយ ប៉ុន្តែតារាសម្តែងស្រីរូបនេះផ្ទាល់នៅស្ងៀម ដោយគ្មានកាយវិការអបអរសាទរជាសាធារណៈណាមួយឡើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ8d17niByeJCxm8ayfWq62jzEVZqtSLxbqWxSAuVH8VY9VN1c3bvqF293VwymDDbzSBiCFSCXVawMCn7ndQrmMfHQvd2uZfuWa6ZKPyKp7zM4d9W6hSEq8U93YrFb9VIrGnBpNO9eQ_soXPD5HBpKef4xOtRkKCmilV9aovGwe7RhqBr2cZcvy8MYzSI/s1294/image_2026-05-16_16-20-04.png

នៅពេលដែលតារាសម្តែងស្រីលំដាប់កំពូលម្នាក់ស្រាប់តែថយចុះល្បឿន ឬឈប់សម្តែងទាំងស្រុង វាបង្កឱ្យមានការស្មានរាប់មិនអស់។ នៅក្នុងបរិបទនេះ មតិយោបល់ពីមុនរបស់ អ្នកដឹកនាំរឿង Zhang Yimou អំពី Zhao Liying បានទាក់ទាញចំណាប់អារម្មណ៍មហាជនសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj618kpLb6QwqCgrSWlbEezWz1-ZJCTxImsy4UhHIneuJoZ_cuzx9efYlgLH8-AjPuYJgarY4YJ1vrbsddERQ5tuJ8d-sVojBj8x1ipYUIQMwxfEetBiaGqxCVC5tDy-ExUWr7Umceeb5pKzADyoyAFu24aGoQsICaRj26oMHP6Jnq-nOUu1OOJFvy734k/s1620/image_2026-05-16_16-20-00.png

ខណៈពេលកំពុងថតរឿង «Article 20» ក្នុងឆ្នាំ២០២៤ Zhao Liying បានស្នើឱ្យកែសម្រួលស្គ្រីបឡើងវិញ។ ដំបូងឡើយស្គ្រីបនេះពណ៌នាអំពីម្តាយធម្មតាម្នាក់ និងកូនស្រីដែលមានបញ្ហាការស្តាប់(ថ្លង់)។ ទោះជាយ៉ាងណាក៏ដោយដោយផ្អែកលើតថភាពក្នុងជីវិតពិត នាងបានស្នើឱ្យផ្លាស់ប្តូរដើម្បីឱ្យទាំងម្តាយនិងកូនស្រីថ្លង់ និងគ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យសម្លេងសោកនាដកម្មរបស់តួអង្គកាន់តែខ្លាំងឡើង និងធ្វើឱ្យជម្លោះគ្រួសារកាន់តែជ្រៅទៅៗ។ លោក Zhang Yimou បានទទួលយកសំណើនេះភ្លាមៗ។ ពេញមួយដំណើរការថត ដើម្បីដើរតួជាម្តាយគ Zhao Liying បាននៅស្ងៀមស្ទើរតែមិននិយាយអ្វីសោះ សូម្បីតែពេលសម្រាកក៏ដោយ នាងនិយាយតិចតួចណាស់ ដោយជ្រមុជខ្លួននាងទាំងស្រុងនៅក្នុងតួអង្គនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWcORkMGNT31HL5BqWkjgkkNqnDnvMfrGfnIzGliut_Sh8SPvY5wYRxjZf31reFneETXNGTJkIJOOE0fXyS8qO2ERCuq1-lY2k2TB7hB0xD9OKKzJaCbPQ5T1LclBlI6UZUi5A5A4uEKagJZzcyAccGL9SMY1bp17EK0eRofqtMyWEEWpGPE1HqpWq1Qs/s1440/image_2026-05-16_16-20-01%20(2).png

អ្នកដឹកនាំរឿងធ្លាប់គិតថា Zhao Liying ជាមនុស្សចូលចិត្តនៅម្នាក់ឯង និងស្ងប់ស្ងាត់ ប៉ុន្តែក្រោយមកបានដឹងថាវាជាទម្រង់នៃវិន័យខ្លួនឯងសម្រាប់តារាសម្តែងស្រីម្នាក់ក្នុងការជ្រមុជខ្លួនយ៉ាងពេញលេញនៅក្នុងតួនាទីរបស់នាង។ អ្នកដឹកនាំរឿងដ៏ល្បីល្បាញរូបនេះបានសរសើរនាងដោយនិយាយថា «នាងបានរុញច្រានព្រំដែនផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង»។ សេចក្តីថ្លែងការណ៍នេះបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាង Zhao Liying និងតារាល្បីៗជាច្រើនទៀត។ នាងមិនដេញតាមប្រជាប្រិយភាពរយៈពេលខ្លីទេ ប៉ុន្តែតែងតែផ្តល់អាទិភាពដល់គុណភាពនៃតួនាទីរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2H1WuMk6pNfAB8tnpOXlKcm57VSnRp4bIXTUlB9GjzBqmV5k7l_uRyDSMK-Ixh_yrGJlkl3-9g1a8HIvmuF20OkFYksWxanmZuvFWvv5AsEkgOAnzPXjuZbHvTTtCcgyKnqvdWaf5PePL8aOYJPwpRXjlcZ2rGp0c3MvWBR9GeH34mna3HKGVNKTv_NA/s1619/image_2026-05-16_16-20-01.png
កាលពីមុន នៅពេលណាដែល Zhao Liying សម្តែងក្នុងខ្សែភាពយន្ត នាងតែងតែកែលម្អស្គ្រីបយ៉ាងហ្មត់ចត់ ស្រាវជ្រាវតួអង្គឱ្យបានលម្អិត ហើយមិនដែលធ្វើការងារដែលមិនប្រុងប្រយ័ត្នឡើយ។ Zhao Liying ធ្លាប់បាននិយាយថាបន្ទាប់ពីថតរឿង «The Dream Maker» ចប់នាងមានគម្រោងឈប់សម្រាកពីការសម្តែងដើម្បីបន្ថយល្បឿនជីវិតរបស់នាង។ នាងមិនចង់សម្តែងគ្រាន់តែដើម្បីសម្តែងទេហើយនាងក៏មិនចង់ទទួលយកស្គ្រីបស្រដៀងគ្នាដែលផលិតក្នុងបរិមាណច្រើនដោយងងឹតងងល់ដែរ៕

ជនខិលខូ.ចប្រើប្រាស់បច្ចេកវិទ្យា AI បន្លំជារូបភាព និងសំឡេងនាយករដ្ឋមន្ត្រីសិង្ហបុរីឱ្យជនរងគ្រោះផ្ទេរប្រាក់

0

សូមប្រុងប្រយ័ត្នល្បិចបោកប្រា.ស់តាមបច្ចេកវិទ្យា! កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចសិង្ហបុរីបានប្រកាសអាសន្ន និងបង្ហាញវីដេអូភស្តុតាងអំពីល្បិចបោ.កប្រាស់ដ៏ទំនើបមួយ ដោយជនខិលខូ.ចបានប្រើប្រាស់កម្មវិធី (Deepfake) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ចូលរួមកិច្ចប្រជុំក្នុងកម្មវិធី Zoom ហើយធ្វើឱ្យជនរងគ្រោះម្នាក់ផ្ទេរប្រាក់រហូតដល់៤,៩លានដុល្លារសិង្ហបុរី (ប្រហែល៣,៨លានដុល្លារអាមេរិក) ។ រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា មិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់ តាមរយៈវីដេអូខលឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0WFfwhIE2VJeQQddmaFOv0KsfqpPfJ6MQLuChdNB-fpEx64jebH7-CsvUEmy59VKLn9B_FUGLKfYw_WxioGGJM892djfEl_BtH0abD7EEgicsW9SiV4fBEPZQLbvblu924lhlaB-22yFUrR6bw1Av82UIC-I7o3dc3CEX7U0EZhYjqyH5ySP8BMVpPs/s800/photo_2026-05-19_08-33-15%20(2).jpg
សមត្ថកិច្ចសិង្ហបុរីបានដាស់តឿនទៅកាន់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំឱ្យចាញ់បោកជនខិលខូច បន្ទាប់ពីប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) បង្កើតរូបភាព និងធ្វើសំឡេងក្លែងក្លាយជាលោកនាយករដ្ឋមន្ត្រី Lawrence អង្គុយប្រជុំអនឡាញក្នុងកម្មវិធី Zoom និងអញ្ជើញឱ្យជនរងគ្រោះឱ្យចូលរួមប្រជុំ បន្ទាប់មក ក៏ស្នើឱ្យជនរងគ្រោះផ្ទេរប្រាក់បន្ទាន់ដើម្បីដោះស្រាយស្ថានការណ៍អសន្តិសុខនៅច្រកសមុទ្រ Hormuz ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7uQjLQjU1sZMiCxHctOaUvBSdQCKfr0hIjyhWHwbxfhxNxVRJT6nlZLiyACC0FbaPc6M84FmVKZi7e9HDtiT7PM97_aPXIfPN8IoC8gM3e5xvfLyTGMal3XReE31cf_DfFAXaWAnEreccT1P6CrPwBfaYHDQBTGykFg-arefAl4_tfkbkkGbO3RWdkus/s1280/photo_2026-05-19_08-33-15.jpg
មុនដំបូង ជនខិលខូចបានក្លែងបន្លំជាលេខាធិការគណៈរដ្ឋមន្ត្រីផ្ញើសារតាមកម្មវិធី WhatsApp ទៅជនរងគ្រោះ ហើយអញ្ជើញជនរងគ្រោះឱ្យចូលរួមប្រជុំបន្ទាន់ និងសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី Lawrence ក្នុងកម្មវិធី Zoom ដែលបង្កើតឡើងដោយកម្មវិធី Deepfake ។ ជនរងគ្រោះជឿតាមការបោកប្រាស់ដោយសារមើលឃើញថា កិច្ចប្រជុំនេះក៏មានថ្នាក់ដឹកនាំក្រៅប្រទេសមួយចំនួនចូលរួមផងដែរ ។

វីដេអូភស្តុតាងដែលបង្ហាញដោយសមត្ថកិច្ច គេបានឃើញកិច្ចប្រជុំនេះលើកឡើងពីស្ថានការណ៍នៅច្រកសមុទ្រ Hormuz ដោយមានការចូលរួមពីលោកនាយករដ្ឋមន្ត្រី Lawrence, ប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Indranee Rajah ព្រមទាំងមន្ត្រីធនាគារកណ្តាលសិង្ហបុរី ។ ក្រៅពីនេះ ក៏មានរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា រួមទាំងមន្ត្រីសំខាន់ៗមកពីប្រទេសជាច្រើនទៀត ដើម្បីឱ្យជនរងគ្រោះជឿជាក់គឺជាកិច្ចប្រជុំអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4dOrxxTmI37U2pfLhxIzPchHWGhTQHRE_uhDlJs15tc2PHZWz_Jbkhk5LbGggLyMoG5ghfl3dYcGCRC9a3u3eLQ4Y46s8N4NrHRd2woCkUOYAPKbwu9srXMIYVb9RgSpl0jWEyUHAXqVvzoE7bgXq3sc1OuhZtjbBsWUBIEBxvh20JCSDQrV-4DQj4o/s1800/700762072_1282101627371185_8450624312178265773_n.jpg

បើតាមសមត្ថកកិច្ច គឺជនរងគ្រោះចូលរួមប្រជុំក្នុងនាមជាតំណាងវិស័យឯកជន ហើយនាយករដ្ឋមន្ត្រីសិង្ហបុរីក្លែងក្លាយបាននិយាយសរុបស្ថានការណ៍ និងអរគុណជនរងគ្រោះដែលបានចូលរួមប្រជុំ បន្ទាប់មក ជនខិលខូចម្នាក់ទៀតក៏ក្លែងខ្លួនជាមេធាវីទាក់ទងទៅជនរងគ្រោះឱ្យផ្ទេរប្រាក់ ។

គួរបញ្ជាក់ថា ជនខិលខូលបានកំណត់គោលដៅបោកប្រាស់លើអ្នកជំនួញ ឬបុគ្គលធ្លាប់មានទំនាក់ជាមួយរដ្ឋាភិបាល ហើយវិធីបោកប្រាស់របស់ពួកគេធ្វើឱ្យជនរងគ្រោះឆាប់ជឿជាក់ ។ សមត្ថកិច្ចបានណែនាំពីវិធីសង្កេតវីដេអូបង្កើតដោយបច្ចេកវិទ្យា AI ដូចជា ៖ សំឡេងនិយាយមិនត្រូវគ្នាជាមួយមាត់មនុស្ស និងសង្កេតផ្ទៃខាងក្រោយវីដេអូមានភាពមិនច្បាស់លាស់ ខុសទម្រង់ធម្មតា ដោយសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេស ការទាក់ទងតាមអនឡាញ និងវីដេអូខល ដោយសារកម្មវិធី Deepfake អាចបង្កើតវីដេអូដូចបេះបិទ និងពិបាកសង្កេត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2tLIkG0_jQF_grw46cf__9UpqTZtSe0lCMlpk0HiqMFHVMH6a0dob_1Oef7pvxgbPCc9ba9iVkF1heOB8QADdgOwvtzkkBpNRq46TW0X3z2BCnPN_EuzmoFoWQTx3YiCJuBYi5FiIS5LUmA9HTVvmXNw-26a-BEL1ePqVgivkmtp0CEZDTFWrRrT54Q/s1024/photo_2026-05-19_08-33-15%20(3).jpg
នាយករដ្ឋមន្ត្រីសិង្ហបុរីបានចេញសេចក្តីប្រកាសព្រមានជាសាធារណៈអំពីសកម្មភាពរបស់ក្រុមឆបោក ថារដ្ឋាភិបាលសិង្ហបុរីមិនធ្លាប់ទាក់ទងទៅពលរដ្ឋដើម្បីសុំឱ្យផ្ទេរប្រាក់, ធ្វើការវិនិយោគ ឬសុំទិន្នន័យធនាគារផ្ទាល់ខ្លួនតាមរយៈវីដេអូខល ឬទូរស័ព្ទឡើយ ៕

ផ្ទុះរឿងអាស្រូ.វ! សមត្ថកិច្ចថៃមួយក្រុមចាប់ជ.នជាតិចិន៥នាក់បង្ខាំ.ងទុកដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ

0

សមត្ថកិច្ចខេត្តស្រះកែវមួយក្រុមមានគ្នា៤នាក់ សហការជាមួយជនស៊ីវិលម្នាក់ បានប្រើប្រាស់អំណាចតួនាទីហួសព្រំដែនទៅចាប់ខ្លួនជ.នជាតិចិនចំនួន៥នាក់ដាក់ខ្នោះដៃកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់មក ក៏នាំទៅបង្ខាំងទុកក្នុងផ្ទះមួយកន្លែងនៅស្រុកវាំងសាំប៊ូន ខេត្តស្រះកែវ ដើម្បីជំរិ.តទារប្រាក់ក្នុងម្នាក់១ម៉ឺនដុល្លារ ជាថ្នូនឹងការដោះលែងឱ្យមានសេរីភាព បន្ទាប់ពីចោទប្រកាន់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ។ ពេលនេះ ជ.នជាតិចិនទាំង៥នាក់ទទួលបានការជួយសង្គ្រោះ រីឯក្រុមសមត្ថកិច្ចជាជនល្មើ.សត្រូវបានចាប់ខ្លួនរង់ចាំការដាក់ទោ.សតាមច្បាប់ ។

ជនល្មើសជាក្រុមសមត្ថកិច្ចបានបដិសេធមិនទទួលស្គាល់កំហុស ដែលហេតុការណ៍នេះធ្វើឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ពីព្រោះកន្លងមក ក៏មានករណីសមត្ថកិច្ចថៃចាប់ជំរិតទារប្រាក់ពីជនបរទេសជាច្រើនលើករួចមកហើយ ។ ស្នងការខេត្តស្រះកែវ ប្រកាសចាត់វិធានការសមត្ថកិច្ចមួយក្រុមនេះទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ដើម្បីកុំឱ្យក្លាយជាគំរូអាក្រក់សម្រាប់សមត្ថកិច្ចដទៃទៀត និងកុំឱ្យខូចឈ្មោះសមត្ថកិច្ចថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។

ហេតុការណ៍ចាប់ខ្លួនជនជាតិចិន៥នាក់ បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ហើយនាថ្ងៃបន្ទាប់ (ថ្ងៃទី១៧ ខែឧសភា) សមត្ថកិច្ចខេត្តស្រះកែវ សហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ ចូលរំដោះជនជាតិចិនទាំង៥នាក់ ដែលត្រូវបានបង្ខាំងទុកក្នុងផ្ទះនៅឃុំវាំងម៉ៃ ស្រុកវាំងសាំប៊ូន បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ខ្លួនសមត្ថកិច្ចដូចគ្នាចំនួន៤នាក់ ព្រមទាំងចាប់ជនស៊ីវិលម្នាក់ទៀត ។

មុនឈានដល់ការចូលរំដោះជនជាតិចិនទាំងនេះ គឺសមត្ថកិច្ចខេត្តស្រះកែវបានទទួលសារពីសមត្ថកិច្ចអន្តោប្រវេសន៍ខេត្តប៉ាធុមថានី ថាមានជនជាតិចិន៥នាក់ផ្ញើសារសុំការជួយសង្គ្រោះជាបន្ទាន់ ពីព្រោះពួកគេត្រូវបានសមត្ថកិច្ចខេត្តស្រះកែវចាប់ខ្លួនឃុំក្នុងផ្ទះ ដើម្បីជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ។

ចំណែកក្រុមជនជាតិចិនរៀបរាប់ថា សមត្ថកិច្ចថៃទាំងនេះបានចាប់ខ្លួនពួកគេដាក់ខ្នោះដៃ គំរាមកំហែង និងទារប្រាក់ក្នុងម្នាក់ចំនួន១ម៉ឺនដុល្លារ បើមិនឱ្យប្រាក់ នឹងមិនរួចខ្លួនទេ ។ ពួកគេត្រូវចាប់ខ្លួនពីបទឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ប៉ុន្តែសមត្ថកិច្ចមិនបញ្ជូនទៅសាកសួរតាមនីតិវិធីច្បាប់ បែរជានាំមកឃុំឃាំងទៅវិញ ។ មុនពេលទទួលបានការជួយសង្គ្រោះ ពួកគេ២នាក់ បានបង្ខំចិត្តផ្ទេរប្រាក់ទៅឱ្យក្រុមសមត្ថកិច្ចរួចហើយ គឺផ្ទេរប្រាក់ក្នុងម្នាក់អស់ចំនួន២ពាន់ដុល្លារ (សរុប៤ពាន់ដុល្លារ) ដោយមានទាំងភស្តុតាងការផ្ទេរ ។

គួរបញ្ជាក់ថា ក្រុមសមត្ថកិច្ចខិលខូចទាំងនេះមកពីអង្គភាពផ្សេងៗគ្នា ប៉ុន្តែសហការគ្នាជាមួយជនស៊ីវិលម្នាក់ទៀតដើម្បីធ្វើសកម្មភាពជាប្រព័ន្ធ ដោយរង់ចាំស្ទាក់ចាប់ក្រុមជនជាតិចិននៅចំណុចដាច់ស្រយាល និងចោទប្រកាន់ឆ្លងដែនចូលប្រទេសថៃតាមច្រកធម្មជាតិនៅខេត្តស្រះកែវ ។

បច្ចុប្បន្ន ជនល្មើសទាំង៥នាក់ (សមត្ថកិច្ច៤នាក់, ជនស៊ីវិលម្នាក់) ត្រូវបានរឹបអូសយកអាវុធ, គ្រាប់កាំភ្លើងមួយចំនួន និងរថយន្ត២គ្រឿង ព្រមទាំងត្រូវឃុំខ្លួនបណ្តោះអាសន្នរង់ចាំការកាត់ទោសពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមាន ៖ ការជំរិតទារប្រាក់ បង្ខំាំងមនុស្សខុសច្បាប់ និងប្រើប្រាស់អំណាចហួសព្រំដែន ៕

ចិនដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុងបញ្ជីខ្មៅ

0

ចិនបានផ្អាកនាំចូល និងដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុង «បញ្ជីខ្មៅ» ដោយសារក្រុមហ៊ុនមិនអនុវត្តតាមស្តង់ដារអនាម័យតឹងរ៉ឹងកំណត់ដោយចិន, លួ.ចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (ប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចបន្លំជាអាហារថៃនាំចេញទៅចិន, ផលិតកម្មខុសប្រក្រតី និងប្រើប្រាស់ឯកសារ ឬអាជ្ញាប័ណ្ណនាំចេញមិនត្រឹមត្រូវ ដែលការដាក់ក្នុងបញ្ជីខ្មៅនេះធ្វើឱ្យថៃបាត់បង់ចំណូលជាង៣ម៉ឺនលានបាត (ជាង៩១៦លានដុល្លារ) ។ រដ្ឋបាលគយចិន (GACC) បានផ្ញើលិខិតព្រមានចំនួន៤លើក មកកាន់នាយកដ្ឋានបសុសត្វ និងក្រសួងកសិកម្មថៃ ឱ្យត្រួតពិនិត្យដោះស្រាយបញ្ហា ប៉ុន្តែថៃមិនចាប់អារម្មណ៍ និងព្រងើយកន្តើយចំពោះលិខិតព្រមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtp_LsZRaehgUg4T5B1s8anYJG5krCsjeCjQ9PuALHyJrHXSWuuyiceSYuYXVddQLVlLldNYXsIO8fL6S2OzbDBKBZvfbOWyRyaYUzlP2h83c6xP46WzNOwh71NHE8T9I0QU9m29Y7eaa_SyKaGPqnTexA6CalDCtLqmKsj1EZ2D_brcJviy1ume8Hn2w/s1280/photo_2026-05-18_15-29-04.jpg

ប្រសិនបើថៃនៅតែគ្មានចំណាត់ការទេនោះ វានឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងប៉ះពាល់ការនាំចេញផលិតផលផ្សេងទៀត ដោយសារចិនបាត់បង់ទំនុកចិត្ត ហើយក្រុមហ៊ុនថៃនឹងត្រូវបង្ខំចិត្តបិទរោងចក្រ ឬកាត់បន្ថយទំហំប្រតិបត្តិការ បណ្តាលឱ្យកម្មករជាច្រើននាក់បាត់បង់ការងារ ។

កន្លងមក មានក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន២២ក្រុមហ៊ុនទទួលបានការអនុញ្ញាតឱ្យនាំចេញទៅចិន ប៉ុន្តែបន្ទាប់ពីចិនប្រកាសដាក់ក្រុមហ៊ុនថៃចំនួន១៧ ក្នុងបញ្ជីខ្មៅ គឺពេលនេះ ថៃមានតែ៥ក្រុមហ៊ុនប៉ុណ្ណោះដែលអាចនាំចេញបាន ។ ចិនរកឃើញសកម្មភាពផលិតជាក់ស្តែងក្នុងរោងចក្ររបស់ក្រុមហ៊ុន មិនស្របនឹងទិន្នន័យចុះបញ្ជីផ្លូវការដែលចេញដោយនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ (DLD) របស់ថៃឡើយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu9lKka1sNwICcquRplf6IvsZY7JbadE4hOQAcbR78moXFvZ-at-rh_lDKsGDlLS01trUfdfn5drF5C3Fy0fdd3X8D2hkYTmps76A0RztQ5vmjUZ3vLY7fWwGzwmwbkBzUM716IDPy0glXxy4PKzClGbSkQ8xs9qTL7DajNYlo8tQkf5RpAjkxXW1JiCY/s1280/photo_2026-05-19_08-18-22%20(2).jpg

នៅថ្ងៃទី១៨ ខែឧសភា អតីតតំណាងរាស្ត្រគណបក្សភឿថៃ លោក Nikhom Boonwiset ឱ្យដឹងថា អាជ្ញាធរចិនបានដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនចូលក្នុង «បញ្ជីខ្មៅ» ក្រោយរកឃើញភាពខុសប្រក្រតីជាច្រើន រួមមាន ៖ មិនអនុវត្តតាមស្តង់ដារអនាម័យតឹងរ៉ឹងកំណត់ដោយចិន, លួ.ចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (ដូចជាប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចបន្លំជាអាហារថៃនាំចេញទៅចិន, ផលិតកម្មខុសប្រក្រតី និងប្រើប្រាស់ឯកសារ ឬអាជ្ញាប័ណ្ណនាំចេញមិនត្រឹមត្រូវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4x2I1eIP9hI-9ymZOUr7PtYVVjn3HdVVHFSMTFPOh8MHMrkZowA5UzgGEpqE45ilTt8BIFXdRqW35dh8sJeGN5wgJBKXk7LEQ3O8sw8eyfSZ4zydJWCS5mKZKHQcPjYth22WRCIkF-9pvaS2CENrtKOB4AowZOL1PPJdOxU8DogR1ZytVSWcDmRdHPNU/s918/photo_2026-05-19_08-18-22%20(3).jpg

បើតាមលោក Nikhom ចិនមិនពេញចិត្តយ៉ាងខ្លាំង ដែលថៃលួចនាំចូលសាច់មាន់ និងជើងមាន់ពីប្រទេសផ្សេងដែលចិនហាមឃាត់ (គឺប្រទេសផ្ទុះជំងឺផ្តាសាយបក្សី) រួចហើយ បន្លំជាអាហារថៃនាំចេញទៅចិន ​។ ចិនក៏បញ្ជូនមន្ត្រីរបស់ខ្លួបនមកត្រួតពិនិត្យឃើញថា ចំនួនជើងមាន់ដែលថៃបញ្ជូនទៅនោះ គឺមានបរិមាណច្រើនជាងការផលិតជាក់ស្តែង ទើបចិនដាក់ក្រុមហ៊ុនកែច្នៃសាច់មាន់ និងជើងមាន់ថៃ ចំនួន១៧ក្រុមហ៊ុនក្នុងបញ្ជីខ្មៅតែម្តង ។

គួរបញ្ជាក់ថា រដ្ឋបាលគយចិន (GACC) និងសមាគមអ្នកនាំចេញមាន់សាច់របស់ថៃ មិនទាន់បានប្រកាសជាសាធារណៈនូវ «បញ្ជីឈ្មោះផ្លូវការ និងទីតាំងជាក់លាក់» របស់ក្រុមហ៊ុនទាំង១៧ ទេ ដើម្បីការពារផលប៉ះពាល់ផ្នែកអាជីវកម្ម និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijovLdEBAxZQrImdB3kVGVhhs-S0erFxeKaKB6yNfFbzNNZ0REjQu46unqZcbCGqXU1m2YBO8wdWTjYepHSuFuhqR638n3wmY1sowEczN50e1UuhPBadv9yBz4o1k6hb3FGmo0UBisN078VAb3xILBNnIj4FAnM1RAwrk8w63OuPSj3wgup71z7BpUSeA/s918/photo_2026-05-19_08-18-22.jpg

បច្ចុប្បន្ន ចិនបានបង្កើនការត្រួតពិនិត្យស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារយ៉ាងតឹងរ៉ឹងបំផុត ហើយក្រុមហ៊ុនថៃទាំង១៧ មិនបានកែសម្រួលសកម្មភាពផលិតកម្មឱ្យស្របតាមលិខិតព្រមានជាច្រើនលើករបស់ចិនឡើយ ។ ចិនបានអនុវត្តវិធានការច្បាប់ និងស្តង់ដារបច្ចេកទេសកាន់តែខ្ពស់ ដើម្បីចម្រាញ់យកតែក្រុមហ៊ុនណាដែលមិនលួចបន្លំ និងអាហារមានគុណភាពខ្ពស់ប៉ុណ្ណោះ ៕