Home Blog Page 21

អ្នកវិភាគកត់សម្គាល់ថា ថៃតែងរកលេសបង្ករឿងក្រោយបញ្ចប់កិច្ចប្រជុំសំខាន់ណាមួយជាមួយកម្ពុជា

0

តែលើសពី ២ដងគេចាត់ទុកថាជាចេតនាហើយ! មិនមែនចៃដន្យ ប៉ុន្តែគេកត់សម្គាល់ឃើញថា នៅរៀងរាល់ពេលដែលថ្នាក់ដឹកនាំប្រទេសកម្ពុជា-ថៃបានជួបគ្នានៅក្នុងកិច្ចប្រជុំធំៗសំខាន់ៗ ឬមានការឯកភាពគ្នាលើចំណុចណាមួយដើម្បីបន្ធូបន្ថយភាពតានតឹង, ពេលត្រឡប់ទៅវិញភាគីថៃ ជាពិសេសខាងយោធាគឺដឹងតែមានរឿងចោ.ទប្រកាន់កម្ពុជាជាហូរហែរ និងបង្កើតបានជាបញ្ហាថ្មីឲ្យដោះស្រាយបន្តជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIfu-HvLC-jGb9F72kMqYFiFyE6FYtoQyT0wINND7mZYhNE1G_1p1zEfJKrSETl1Cf_2HP5gwlS6JS-HoVTDtYp5u5wqK5CY440eE6KGUAT5xEFxny4OwNFG3h796jVuR4Odt5snmzOW2FZ2vmqyBrb5eCRx8FcH7aGvxIrtXJ6-5QdLFv7Eb-5txPkcg/s1280/photo_2026-05-14_14-19-45%20(5).jpg
ផ្អែកតាមការសង្កេតរបស់ក្រុមអ្នកតាមដានសង្គម និងប្រវត្តិសាស្ត្រនៃទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ស្ថានការណ៍ និងការចោទប្រកាន់ដែលភាគីថៃ (ជាពិសេសក្រុមយោធាជួរមុខ) បានទម្លាក់កំហុសឲ្យកម្ពុជាតែងតែកើតមាននៅរៀងរាល់ក្រោយពេលដែលថ្នាក់ដឹករបស់ភាគីទាំងពីរបានជួបប្រជុំគ្នាដើម្បីពិភាក្សារកដំណោះស្រាយ ហើយឈានដល់ការឯកភាពគ្នាលើកិច្ចព្រមព្រៀងណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8_OrVQx27qOagDcq9pwgXiNDY2XE5LqVJSLB90-r97PAzvIwaKCx-S0Yr31HBre8956sKe3cy3vc9KI1WYrcLFOf5ZPpDISQ7EXpw2VQdajzyYfX0jgp2ZsVjyeO6MyeRvLyu-5nD__R1f6lHx_PH3ejIcyVDGhS6yhy0_XvzuazasbNxyFw0RMsmSs0/s1000/photo_2026-05-14_14-19-45%20(4).jpg
ហេតុការណ៍ចុងក្រោយបង្អស់ថ្មីៗនេះ គឺភាគីថៃបានចោ.ទប្រកាន់កងកម្លាំងកម្ពុជាថាបានបា.ញ់គំរាមចំនួន ១១គ្រាប់ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ប៉ុន្តែក្រសួងការពារជាតិកម្ពុជាបានច្រានចោលវិញភ្លាមៗដោយចាត់ទុកថា ការផ្សាយនេះគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់លើកម្ពុជាទាំងស្រុង។ ការចោ.ទប្រកាន់នេះផងដែរ ត្រូវបានគេមើលឃើញថាកើតមានក្រោយពេលដែលនាយករដ្ឋមន្រ្តីនិងប្រមុខការទូតរបស់ថៃនិងកម្ពុជា បានជួបពិភាក្សាគ្នានៅប្រទេសហ្វីលីពីន ដោយបានឯកភាពស្ដាទំនាក់ទំនងល្អ និងយល់ព្រមងាកទៅរកយន្តការផ្សះផ្សារដោយចាប់បង្ខំនៃអនុសញ្ញា UNCLOS វិញ បន្ទាប់ពីថៃដកខ្លួនពី MOU 2001 ដោយឯកតោភាគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3CV7dwVQUq6m6vVWSj6b7cvSAy5mytqb0GaAcTF-yo1Wd1xQdFmpIUmswUnriVQr6m8CQViG0Wrvv9Tq7fzryxzY0Rmur8pnP9pRQjgRgPwR2xjatFJnj-EYviUeSwH1r__F0UZ4k7Y1RQGI7u8XgKrU8dhExy1YzCaS8F6Qg2yOvTHPL6ds9Im2tXWs/s686/photo_2026-05-14_14-19-45%20(3).jpg
យោងតាមការវិភាគរបស់អ្នកជំនាញ និងព្រឹត្តិការណ៍ជាក់ស្តែង មូលហេតុធំមួយក្នុងចំណោមមូលហេតុចម្បងៗជាច្រើនដែលថៃតែងរករឿងបង្កបញ្ហាជាមួយកម្ពុជា គឺដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណជពីនយោបាយផ្ទៃក្នុងថៃទៅផ្ដោតលើបញ្ហាព្រំដែនវិញ។ នៅពេលមានវិបត្តិសេដ្ឋកិច្ច ឬជម្លោះនយោបាយផ្ទៃក្នុងខ្លាំងនៅបាងកក អ្នកនយោបាយ និងក្រុមយោធាថៃតែងតែទាញចំណាប់អារម្មណ៍សាធារណជន ដោយការបង្កើតរឿងហេតុជាមួយប្រទេសជិតខាង ដើម្បីកៀរគរស្មារតីជាតិនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69pc4Dle-XQkp3dCqXSUBaYy4I_DcitB0P-uIjnahJ0ehTQgWuzTA1RGlICoOE8R66BZraAppVjrPGBXMzpkh4u79y_CH-oHsB6MXkzNvJzRHV9nf6bPiiGlIo6qmxk4cWr8t7LFQ04jaf5n3OJqKNTWxB137bmMRqwUYItVwJ8SV5kylJUT9xXSef44/s1280/photo_2026-05-14_14-19-45%20(2).jpg

ចំណែកឯកត្តាសំខាន់បន្ទាប់ គឺវាត្រូវបានថៃប្រើជាយុទ្ធសាស្ត្រដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពការពារខ្លួន និងបង្ខំឱ្យត្រលប់ទៅរកការចរចាដែលមានលក្ខខណ្ឌថ្មីចំណេញដល់ភាគីថៃ។ បន្ទាប់ពីកិច្ចប្រជុំសំខាន់ណាមួយត្រូវបានបញ្ចប់ទៅដោយរលូន ជារឿយៗរដ្ឋាភិបាលស៊ីវិលថៃតែងយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពតែនៅលើតុការទូតប៉ុណ្ណោះ ដោយឡែកសម្រាប់កងទ័ពថៃនៅជួរមុខ (ដូចជាយោធាភូមិភាគ២) គឺនៅតែមានឯករាជ្យភាពខ្ពស់ក្នុងការសម្រេចចិត្ត និងមិនចង់បាត់បង់ឥទ្ធិពល ឬបោះបង់ចោលទឹកដីដែលពួកគេដណ្ដើមយកមកគ្រប់គ្រងដោយស្រួលៗឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Y-N40ayU2-jKISmLwmi2e70oDy8GfycKrZhZd6zKZ3HRq4AnzUASWA76yrsCMjCV9Or8_csRDwlyqL86VncFsLju4m0bVtG735PPFwP2N4AwMJ80Oc0vUVtViDf7m24vhxgqSWEFvS5KEV-Pit0MNSIbWg20Lje1xwCtd6uWSsU7r8GxNs8IEnLkTic/s1280/photo_2026-05-14_14-19-46.jpg

ដោយកត់សម្គាល់ពីភាពមិនអាចយកជាការបានក្រោយការពិភាក្សាគ្នានៅក្នុងជំនួបទ្វេភាគីដូចនេះហើយ ទើបបានជាកម្ពុជាយល់ឃើញថាមានតែយន្តការច្បាប់អន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) និងតុលាការអន្តរជាតិ (ICJ) ប៉ុណ្ណោះទើបអាចដោះស្រាយវិវាទព្រំដែន និងដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃបានដោយយុត្តិធម៌ និងមានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfIWpbGk20EtXCHzECp2j4VirnHd0qSQOSETJdqB7iCG3EoEzT9iuIzShqUaMo4KGn15ZQE-MgGPO8yCVb2bppHlpnQ-JqzPcAagHoCj78kUUeHpbZC133WFXytWV2Lbs1sDS0HylPG9z7of8KESYy6BD6T6beAO9nsZu9fB_Dxn2ksoJW_WgM37OuXM/s1280/photo_2026-05-14_14-19-45.jpg
ជាមួយគ្នានេះ យោធាកម្ពុជាប្រកាសរក្សាភាពអត់ធ្មត់ជាអតិបរមា ដើម្បីគោរពស្មារតីនៃកិច្ចប្រជុំកំពូលត្រីភាគីនៅហ្វីលីពីន និងកិច្ចព្រមព្រៀងសន្តិភាពនានា។ ប៉ុន្តែ កម្ពុជាក៏បានព្រមានដែរថា នឹងវាយបកភ្លាមៗដោយគ្មានការរង់ចាំ ប្រសិនបើយោធាថៃហ៊ានរំលោភបំពានចូលជ្រៅមកក្នុងទឹកដីអធិបតេយ្យភាពរបស់កម្ពុជា៕

ក្រុមហ៊ុន Unitree Robotics បង្ហាញសមត្ថភាពដ៏ខ្លាំងរបស់មនុស្សយន្ត GD01 មានសមត្ថភាពលើសពីមនុស្សយន្តធម្មតាៗជំនាន់មុន

0

Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តដ៏ល្បីល្បាញនៅប្រទេសចិន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញមនុស្សយន្តប្រភេទ «GD01» អាចបំលែងរូបរាង និងមនុស្សអង្គុយបញ្ជានៅខាងក្នុង ហើយក្រុមហ៊ុននឹងបញ្ជូនទៅធ្វើការនៅកន្លែងគ្រោះថ្នា.ក់ និងលក់ឱ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងតម្លៃជាង៦សែនដុល្លារ ។ ការបង្ហាញមនុស្សយន្តនេះធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក និងប្រៀបធៀប GD01 ជាមួយមនុស្សយន្តផ្សេងទៀតក្នុងរឿងកុនថា ការស្រមើសម្រៃរបស់វិទ្យាសាស្ត្រកំពុងក្លាយជាការពិត ប៉ុន្តែតម្លៃរបស់វាខ្ពស់ពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKKSQ_whw3Nk8ZXCoY70jyxFFRTk8VV8P3MPUrZlJ9LKpaM2mcuqQ7m3_YuUJGI8LvWaYKOaPPBtB1qJN35Ced7EObwhQVzTUmWgtCEyCmugdNzccnL5B3EykeG5gQ_qiFHmZKpwanf6aLpt-e5NxH2c0SEGi-a4dj8LkIOcZc4eJyIP4rCUunHiGVbD8/s730/photo_2026-05-15_08-25-38%20(3).jpg

មនុស្សយន្ត GD01 មានកម្ពស់រហូតដល់ជាង២ម៉ែត្រ និងទម្ងន់ប្រមាណ៥០០គីឡូក្រាម (រួមទាំងអ្នកអង្គុយបញ្ជានៅខាងក្នុង) ។ វាអាចបំលែងររូបរាងពីការដើរដោយជើង២ (ឈរត្រង់) ទៅជាដើរដោយជើង៤ ដើម្បីធ្វើដំណើរនៅទីកន្លែងលំបាកៗ ដូចជា ៖ កាំជណ្តើរ និងផ្លូវជម្រាល ព្រមទាំងមានដៃយ៉ាងរឹងមាំអាចបំផ្លាញអ្វីនៅទើសមុខ (ដូចជា បំផ្លាញជញ្ជាំងស៊ីម៉ងត៍) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6JJ1DHgNB7hpI-XHnLpqz4k2jqgmqnmDP7Jo5_yHSIZYmrOWYZ3hqHIWodPq3BKNjV5KXiR39qAwWJ_Dp2YmmkBuHfQLsGnxlF74da3oAFxWma5AJ0o4CllBAOlBgKGQC63YXAAwwtalVc5lIXWvHhjcxIjzHjvWQHclAcAyrSO5dB48ZWoLJb8dQajg/s1280/photo_2026-05-15_08-25-38%20(4).jpg

ក្នុងវីដេអូការបញ្ចេញសមត្ថភាពរបស់មនុស្សយន្ត ក្រុមហ៊ុន Unitree Robotics បានប្រកាសលក់ក្នុងតម្លៃ ៣លាន ៩សែនយាន់ (ឬជាង៦សែនដុល្លារ) និងបង្ហាញនូវទំនុកចិត្តទៅលើមនុស្សយន្តរបស់ខ្លួន ។ ប្រធានក្រុមហ៊ុន លោក វាំង ស៊ីងស៊ីង គឺជាអ្នកសាកល្បងសមត្ថភាពមនុស្សយន្តនេះដោយខ្លួនឯង ដោយការអង្គុយបញ្ជានៅខាងក្នុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoRw-fDJXkRnE_mF8NrpjSN_7DAbI_qYqm4u9VIU_1c8WD2odluV5NCTNgRV_O_rDTnKUZyJXUdkN-2XRB_83YxDsYH-ibOUPevRAdw0x7iLByUDwGPn6MsV5tta5AnpEZDfzYQIoXqYDq7h0jBNIxAYXHSDX7ENPhfEnyf8qcwrQQm_ngqBH185VzDEA/s1280/photo_2026-05-15_08-25-38.jpg

មហាជនបានកោតសរសើរពីសមត្ថភាពដ៏អស្ចារ្យ ប៉ុន្តែវាមានតម្លៃខ្ពស់ពេករហូតដល់ជាង៦សែនដុល្លារ ដែលក្រុមហ៊ុនអាជីវកម្មនានាមិនអាចទិញបាន ទើបក្រុមហ៊ុនបញ្ជាក់ថា នេះគ្រាន់តែជាតម្លៃប៉ាន់ស្មានលើកដំបូងប៉ុណ្ណោះ ។ ប្រសិនបើមានអតិថិជនកុម្ម៉ង់ទិញច្រើន ក្រុមហ៊ុននឹងអភិវឌ្ឍន៍សមត្ថភាព និងបញ្ចុះតម្លៃ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុននឹងបញ្ជូនវាទៅធ្វើការនៅកន្លែងគ្រោះថ្នាក់ ដូចជា ៖ កន្លែងពន្លត់ភ្លើង ព្រមទាំងបញ្ជូនទៅធ្វើការនៅសួនកម្សាន្ត និងកន្លែងថតភាពយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1c1-iGeOtI8sLwr8Qu2e3n3nP5yzsndRErxWaqbcAFYLdcaK0Kz64vX02UZTYajASgQeqrLVFOpEc91my6km_M5frk9cDWiHp0tsF7aKLarG8EciVe6CkgRNSWCQUcxyhJhFJZQILIBxaCkuExubN4IeSCtbGbbE1C4g5cjoLRWbVedpKSJFTO555yKU/s1280/photo_2026-05-15_08-25-36.jpg

កាលពីឆ្នាំ២០២៥ ក្រុមហ៊ុន Unitree Robotics បានចូលរួមក្នុងចំណែកទីផ្សារលក់មនុស្សយន្ត Humanoid នៅទូទាំងពិភពលោក ស្មើជិត៩០% ហើយក្រុមហ៊ុននេះជាក្រុមហ៊ុនតែមួយគត់ដែលបានលក់មនុស្សយន្តរហូតដល់ជាង៥,៥០០គ្រឿងក្នុងឆ្នាំ២០២៥ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlvFytoTsJ2iR5AOUv7ymlbiQ-7KDqOV5U8O-sePPf65icdqIGQHnn3bkP5VDoINfmQ0bh7Vkz1NZnwWX5wihH-aC01tvdbO2iBdgMb7rfTSaYt64ViQeHEoJiAUJgQ91Y0504zaW7KcvjChyphenhyphenJPIs6K3OFr9soRAYXI9d4z8rdXThM-XprQZZUulQpHs/s1280/photo_2026-05-15_08-25-38%20(2).jpg

    បើតាមអ្នកវិភាគ ការលក់មនុស្សយន្តក្នុងចំនួនច្រើននេះ ដោយសារតែសមត្ថភាពផលិតរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព និងថាមពលថ្ម ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាលចិនផងដែរ ដែលជំរុញឱ្យក្រុមហ៊ុនផលិតមនុស្សយន្តមានលក្ខណៈស្តង់ដារ ៕

ដោះស្រាយរឿងនេះមិនបាន ថៃបែរជាសុំជំនួយឱ្យអ្នកជិតខាងជួយប្រទេសខ្លួន

0

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសុំប្រទេសជិតខាង គឺឡាវ និងមីយ៉ាន់ម៉ា ជួយដោះស្រាយបញ្ហាខ្យល់ពុល PM2.5 កើនឡើងខ្លាំងក្នុងប្រទេសរបស់ខ្លួនដោយសារការដុតព្រៃ និងកាកសំណល់កសិកម្ម ។ ថៃសុំបង្កើតបន្ទប់ត្រួតពិនិត្យ (War Room) ក្នុងប្រទេសទាំងពីរ ដើម្បីតាមដានខ្យល់ពុល, ប្រើប្រាស់ផ្កាយរណបចែករំលែកទិន្នន័យ, ប្រើប្រាស់ប្រព័ន្ធតាមដានពេលវេលាជាក់ស្តែង (Real-time) កំណត់ចំណុចក្តៅនៃភ្លើងឆេះព្រៃ និងតាមដានការដុតកសិកម្មតាមបណ្តោយព្រំដែន ដែលការសុំជំនួយនេះ បន្ទាប់ពីរដ្ឋាភិបាលថៃពុំអាចដោះស្រាយបាន និងភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSGIadfb8MZdQzsEkrO4umNQP36DfJoWTyhBboC_-6oBjdxBPLCvqZFgaDlmkzL2dDhAuMiOrFodD8no_FSPndE_9-HKoG0R0zCI3FrEqzyzpByhF2rS5uMRQVlrDqHYihLX_ohDV4spDdodRfPQZDaQiZ2GgOw4Jf99pgQfO3Daml0VVtFGmjzNyVQfc/s1280/photo_2026-05-14_13-15-21.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១៤ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃ អ្នកស្រី ឡាលិដា ផឺតវិវឌ្ឍនា ឱ្យដឹងថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin បានស្នើឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាខ្យល់ពុល PM2.5 កំពុងកើនឡើងខ្លាំង និងសុំប្រទេសជិតខាងជួយដោះស្រាយផងដែរ ។ បន្ទាប់ពីផ្កាយរណបបង្ហាញរូបភាពពីចំណុចក្តៅដោយសារការដុតក្នុងប្រទេសថៃ និងប្រទេសជិតខាង នាយកដ្ឋានត្រួតពិនិត្យការបំពុល បានសហការជាមួយស្ថាប័នពាក់ព័ន្ធបង្កើតបន្ទប់ត្រួតពិនិត្យ (War Room) នៅឡាវ និងមីយ៉ាន់ម៉ា ដើម្បីតាមដានការបំពុលបរិយាកាសយ៉ាងយកចិត្តទុកដាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZyExuQrzxyxsba999m-77PXBkH0bahKCObLEubiOn79AXtuufnmkMjpAUIZcdkClEaES17sMguIeWyU7e0rT1y2o5Sf4aI9KKDR6DIFW-QlixAsmFJtop1We2Md20x-nmCqTPVJLQGmyJ5DAyOUTSkE6br5kKb5QVb5XCG-ltm2pxhdFygvYeruhPrzT/s1024/photo_2026-02-11_14-54-03%20(3).jpg

កាលពីឆ្នាំ២០២៤ ថៃបានសុំបង្កើតបន្ទប់ត្រួតពិនិត្យ (War Room) នៅតំបន់បរកែវ និងតំបន់សៃយ៉ាក់ប៊ូលី ប្រទេសឡាវ ព្រមទាំងសុំបង្កើតបន្ទប់នេះនៅខេត្តថាឃិឡិក ប្រទេសមីយ៉ាន់ម៉ា ។ បន្ទាប់មក នៅឆ្នាំ២០២៥ ថៃសុំឡាវ បង្កើតបន្ទប់នេះបន្ថែមទៀតនៅតំបន់ហ្លួងណាមថា និងសុំមីយ៉ាន់ម៉ា បង្កើតបន្ទប់នេះនៅខេត្តឈៀងទុង និងទីក្រុងណៃពិដា ហើយនៅខែឧសភា ឆ្នាំ២០២៦ បង្កើតនៅខេត្តតុងជី ប្រទេសមីយ៉ាន់ម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifdUVyD2g5ira2aO6EkL0x4iyq2Jo1lHOblT_wouTpuW5Uvf7quoM4T5KxyGXxDeBnxKToJJ9FVY5LLLxmxy-O531wCegZtjw2UnPetF1M8mUl6Xi5hloIV1fMvakGv4hvWh9JHv56ylOe_VJwAEW1wQUCNCUI4revirlORKarRR8eWXY9GnBxIEgriRk/s1280/photo_2026-05-15_08-20-48.jpg
បន្ទប់ត្រួតពិនិត្យ (War Room) ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យប្រភពខ្យល់ពុល, ស្វែងរកចំណុចក្តៅតាមរយៈរូបភាពផ្កាយរណប និងតាមដានព័ត៌មានឧតុនិយម ដើម្បីបង្កើនការប្រុងប្រយ័ត្ន ក៏ដូចជារៀបចំគម្រោងដោះស្រាយការបំពុលបរិយាកាសក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF0H6xvWKFwNYvsT91BmNxIdZ-b9TnEtGgv_d7BgXWgWSK1EVWO3fNhQTi7G3kry6WRyfLqRb1lBXdPwirSHdThd-xrZ9A_nIwvTK3CTi29_xQgK6OcM8qvtwykQKm_B6HLhUSHYTzYFC8V3Nw7gg9mDW02z_TAmzjD6BeonJ_0odxUChBJFv4_Tk3HNI/s1280/photo_2026-05-15_08-20-49.jpg

ការសុំជំនួយឱ្យអ្នកជិតខាងជួយប្រទេសខ្លួន នឹងធ្វើឱ្យថៃអាចដោះស្រាយបញ្ហាខ្យល់ពុល PM2.5, កាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ និងលើកកម្ពស់វិស័យទេសចរណ៍នៅភាគខាងជើងឡើងវិញ បន្ទាប់ពីភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្តព្រោះតែបារម្ភពីផលប៉ះពាល់សុខភាព ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmaOUnqpl2TKT7R7vVfKuWdbNNF-hL5mRvVHdYWfPC7LUCTGlgEZZLqK51jtIpyg2uMiYGiBstB4SJ0g40hMSnjEDdQInNG4qldyKJjopyCIEMynmLTQOeO2s69iYLlQmeJdzl9yla4xLJKelwFQKVI-CnHKiBEUbnVORU0m0teM3sjFuT93to4ebDFBg/s660/photo_2026-05-15_08-20-50%20(2).jpg

គួរបញ្ជាក់ថា បញ្ហាខ្យល់ពុល PM 2.5 បានគ្របដណ្តប់ប្រទេសថៃបណ្តាលឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺ ស្វែងរកការព្យាបាល និងប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។ តំបន់រងផលប៉ះពាល់ខ្លាំងជាងគេ គឺភាគខាងជើង ជាពិសេស ខេត្តឈៀងម៉ៃ តែងតែជាប់ចំណាត់ថ្នាក់លេខ១ គឺជាខេត្តរងការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោក ដោយសារកម្រិតខ្យល់ពុលហក់ឡើងខ្ពស់ហួសពីស្តង់ដារ ដែលជាកម្រិតគ្រោះថ្នាក់បំផុត បន្ទាប់មក ទីក្រុងបាងកក និងតំបន់ជុំវិញ ដែលបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់ កាត់បន្ថយការងារក្រោមកំដៅថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8BgoAE0EoKie-Js6LhmgMecQPxMEPWOHBSqEZFCe4DX2a2nQCmibditiK9ZS0lBA2BjZjitkbDqFOQSjxBvdcpusAFjpUbKKWvNzp1KPuRZa_QXgsqpFdpcNxa1HZYdX1vyIC_BZrxvVDnWGK5pCD15lWbdYhef4dHRS8uoid-iT9qjxUT1l-4nMVgk/s1280/photo_2026-05-15_08-20-50.jpg

ពលរដ្ឋថៃក្នុងតំបន់ទាំងនេះជួបប្រទះបញ្ហារលាកភ្នែក ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងប្រឈមជំងឺមហារីកសួត ដោយសារស្រូបខ្យល់ពុលរយៈពេលវែង ។ វាក៏ប៉ះពាល់ដល់វិស័យទេសចរណ៍ដែលជាប្រភពចំណូលជាតិដ៏សំខាន់ផងដែរ ជំរុញឱ្យភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្តទៅកាន់តំបន់រងផលប៉ះពាល់ ។ រីឯរដ្ឋាភិបាលថៃមិនអាចដោះស្រាយបញ្ហាបានឡើយ បានត្រឹមតែឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work from Home), ចែកម៉ាស់ឱ្យពាក់ និងសុំអ្នកជិតខាងជួយដោះស្រាយ ៕

Trump បង្ហោះរូបភាពវេណេស៊ុយអេឡាជារដ្ឋទី៥១របស់អាមេរិក បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងលើពិភពលោក

0

ពិភពលោកចាប់អារម្មណ៍ខ្លាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបង្ហោះរូបភាព១សន្លឹកបង្ហាញពីប្រទេសវេណេស៊ុយអេឡា គឺជារដ្ឋទី៥១របស់អាមេរិក បន្ទាប់ពីលោកផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា កំពុងពិចារណាពីផែនការដាក់បញ្ចូលវ៉េណេស៊ុយអេឡា ដែលជាប្រទេសសម្បូរប្រេងឥន្ធនៈស្មើនឹង៤០លានលានដុល្លារ ឱ្យក្លាយជារដ្ឋថ្មីរបស់អាមេរិក ខណៈប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតនេះ និងថា វេណេស៊ុយអេឡាជាប្រទេសឯករាជ្យ ។ បើតាមអ្នកវិភាគ ការបង្ហោះរូបភាពនេះ ស្របពេលលោកប្រធានាធិបតី Trump ទៅបំពេញទស្សនកិច្ចនៅចិន គឺដើម្បីបង្ហាញឱ្យមេដឹកនាំចិនដឹងថា អាមេរិកមានឥទ្ធិពលលើវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpJhjTi7fibplKEgcqCG7_4btFeE6GBLkbvzlAfIe1pnzzwMdFBsS4PSJe9fFuGsmFNcsIs4yHK_u3I8-jMIpY3XNWjAD3d86Vf1ksd2DjDwkt8TgYgD6AAjPIA3x9aMgjD8mxpLuqFoJXi8jzNjdpq4Y2MlgvmCPL-_36_6Wt4UaDBWhlhLciBCnNyw4/s1024/photo_2026-05-15_08-16-31.jpg

សារព័ត៌មាននានារបស់អាមេរិកបានចុះផ្សាយដូចៗគ្នាថា មូលហេតុដែលលោកប្រធានាធិបតី Trump ចាប់អារម្មណ៍ចង់ដាក់បញ្ចូលវេណេស៊ុយអេឡាជារដ្ឋទី៥១ ដោយសារលោកមើលឃើញប្រទេសនេះសម្បូរធនធានប្រេងឆៅច្រើនបំផុតលើពិភពលោក ដែលអាចឱ្យអាមេរិកដោះស្រាយបញ្ហាបំណុលរបស់ខ្លួន និងអាចផ្គត់ផ្គង់ប្រេងសម្រាប់ការប្រើប្រាស់របស់ពលរដ្ឋអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOA4pmtwYWwTDowFfuAn1klMk-wK1Mh3g0JIVAX909WIPf2-kBIqjr94WZkmCUCSerobncf48qGX15Je6WEtx1M5kAvp3qVRWcnDiq1u8NTEXt1a9vw7RX8Jx38eQk5cmUI9v1d0TYGm1ONYXJXWDi8oMi5RC1L18B4s1udzGXa5pyG9dl3Us6O_aXWbo/s949/photo_2026-05-14_09-03-39.jpg
ជុំវិញបញ្ហានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយយល់ថា ការបង្ហោះរូបភាពវេណេស៊ុយអេឡាជារដ្ឋទី៥១ របស់អាមេរិក ស្របពេលលោកប្រធានាធិបតី Trump ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន គឺជាការបង្ហាញពីកម្លាំងយោធាដើម្បីឱ្យរដ្ឋាភិបាលចិនដឹងថា វេណេស៊ុយអេឡាសម្បូរប្រេងឆៅស្ថិតនៅតំបន់អាមេរិកឡាទីននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអាមេរិក ព្រមទាំងទប់ស្កាត់ឥទ្ធិពលចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH3Q_HEkbWKnPPdyrO2hr6h-dhcMb18BOzzur3jAsPf1PZq5e_DsMZdjuH9udZ8f7UoUYV7zvv84vEdEnOJAKIH9PBDZ_NXxLeyOuqiOAHxH1i17e3L63WRdMxAPb6LezYH1hGNhHPe7zvO_w-UvNDSpd9vMnaehMk_WuQbI0TcVlNea7gEXY9fM-PYPo/s1080/photo_2026-05-15_08-16-31%20(2).jpg
កាលពីថ្ងៃទី១២ ខែឧសភា លោកប្រធានាធិបតី Trump បានបង្ហោះរូបភាពក្នុងបណ្តាញសង្គម Truth Social របស់ខ្លួន ដោយការយកទង់ជាតិអាមេរិកទៅដាក់លើរូបភាពប្រទេសវេណេស៊ុយអេឡា ហើយសរសេរប្រទេសនេះជារដ្ឋទី៥១ របស់អាមេរិក» ។ លោកថា កំពុងគិតគូរពីអនាគតរបស់វេណេស៊ុយអេឡានាថ្ងៃអនាគត និងកោតសរសើរពីប្រតិបត្តិការរបស់កងទ័ពអាមេរិកចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងមក គឺជាជោគជ័យដ៏ធំធេង និងអស្ចារ្យ ហើយការដាក់បញ្ចូលវេណេស៊ុយអេឡាជារដ្ឋថ្មី អាមេរិកនឹងទទួលបានផលប្រយោជន៍ថាមពលយ៉ាងច្រើនមហាសាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTqoKIpagG9QiMudOq_Hlq_2QhR3yRMEsNaw_HVG_BU193IWdIKC2z3z7Wg06_uoaUCD8G0DZhJnMi8rJrnlH_jtDR32tB-ZlHmpiCbaPjE7avYghsK4o8mQsXLS6lm2ZfH2s2YFwrtnlRsXVSx9JtnvCQyIysl3ItmIg2PlmG9gYOzJP54gUE97EZBEo/s1080/photo_2026-05-15_08-16-31%20(3).jpg
រូបភាពនេះធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងចែកចាយក្នុងបណ្តាញសង្គមស្របពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិន ចំនួន៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦) តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក Xi Jinping ។ មហាជនរិះគន់រូបភាពនេះ ពីព្រោះគោលជំហរនយោបាយរបស់មេដឹកនាំអាមេរិកអាចធ្វើឱ្យរង្គោះរង្គើក្នុងតំបន់អាមេរិកឡាទីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil-LDcF_1MsGxQV6OzIsKhmLZosCsLIo4D3FCVC4GoxqE3Otn8W_5A9RV6pfMuZiLnrCro9Cvk0X3nubclGUKO1gM2xUQofZHjXrT8ORPBTJoGkSdiZilmEg27-MOVMyALbsYbtV64rxydpTwuRjCqi9k-_1TrtpzUM69ThyphenhyphenAUGvV2q3NiadeQoN_hH8c/s1138/photo_2026-05-14_09-04-03.jpg
ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានបដិសេធយ៉ាងដាច់អហង្ការចំពោះគំនិតនេះ ដោយអះអាងថា វេណេស៊ុយអេឡាគឺជាប្រទេសឯករាជ្យ និងមិនយល់ព្រមក្លាយជារដ្ឋទី៥១ របស់អាមេរិកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQrnkA03LBUFRfaDaHXbON7W1hCD4DtBpaigbo2x2vWn6ViMULvM8zxc7ruAr8udSSYdQgGtEyLL7cM_WnW_Lz0bTVLI5I1A96grTijuwac2CwkolkMMGqfYqulpn1km6hYMMeUfK8WDiJaD1XspqoWlte_Jlm6NpsCpuSCXnLtNdXGkXvtGl0F0HOxOM/s1024/photo_2026-05-15_08-16-31%20(4).jpg

សូមរំឭកថា គោលជំហររបស់លោកប្រធានាធិបតី Trump កើតឡើងក្រោយពេលអាមេរិកចាប់ខ្លួនអតីតមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។ ទោះបីជាលោកស្រី Delcy Rodríguez បើកចំហឱ្យមានការវិនិយោគបរទេសលើវិស័យប្រេងក៏ដោយ ក៏លោកស្រីនៅតែរក្សាជំហរមិនព្រមបាត់បង់អធិបតេយ្យជាតិ ៕

BTS បង្កើតប្រវត្តិសាស្រ្តក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

0

ក្រុមចម្រៀង BTS ទើបតែត្រូវបានប្រកាសថានឹងក្លាយជាសិល្បករសំខាន់សម្រាប់ការសម្តែងសម្រាកពាក់កណ្តាលម៉ោងលើកដំបូងក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោករួមជាមួយតារាចម្រៀង Shakira និង Madonna ។ ដំណឹងរីករាយនេះត្រូវបង្ហាញដោយ Chris Martin មកពី Coldplay ។ សហគមន៍អ្នកគាំទ្រ BTS បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងខណៈនេះគឺជាប្រវត្តិសាស្រ្តលើកដំបូងសម្រាប់ក្រុមចម្រៀង K-Pop។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ4b0QOB_3fncR5JBcG2vGshv8AxJRoJSm_RSx4omijqlXTRr7vwdfxVNM44L27eXVNfujH1DLJ9isHyTW96KtLWjVSa8jq8WtEMCHRkskPP0X6i2KeIbCXzgzPk7o_BAwhA7TY7vrPjwIBf-XLepRhc56_Nx4wnG7P7QqJ_NYxWtbsO6JYmzVHqiJ2rA/s1440/image_2026-05-14_13-51-40.png
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺជាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំដែលមានអ្នកទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២២ បានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង ៥០០ លាននាក់ ដែលលើសពី Super Bowl LIX ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានអ្នកទស្សនាជាមធ្យម ១២៧,៧១ លាននាក់។ កម្មវិធីសម្រាកពាក់កណ្តាលម៉ោងនៃវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ដែលរៀបចំដោយ Global Citizen និង Chris Martin មានគោលបំណងរៃអង្គាសថវិកាសម្រាប់មូលនិធិអប់រំពលរដ្ឋពិភពលោករបស់ FIFA ដែលជាមូលនិធិមួយដែលកំពុងខិតខំរៃអង្គាសថវិកាចំនួន ១០០ លានដុល្លារដើម្បីពង្រីកការទទួលបានការអប់រំ និងបាល់ទាត់សម្រាប់កុមារទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEFfIBehnwBmZYuhLpB0D1SYSd3UjGsA1Uic6A9xu7mOHHlMNF4sIVOtgi3qkJ-__c2gmaLqBh8V32Xet9B1cNQH8jn2wJDUCQo7FoJutWSduMVrzC8cSJPSwSfNlb5NEFfoYkKQi2_c2zlYsWKBve5WdK0PtI_QfZ39BOjlx30YvCy8HSMqzxit8KbGY/s2048/image_2026-05-14_13-51-44.png

យោងតាម Billboard ការប្រកួតនៅថ្ងៃទី១៩ ខែកក្កដា នៅកីឡដ្ឋាន MetLife សហរដ្ឋអាម៉េរិកនឹងសម្គាល់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup នឹងមានការសម្តែងសម្រាកពាក់កណ្តាលម៉ោង។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលប្រហែល ១១ នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCoD0nyU_o_UOTZqqdkTJ28yh76wgS0zmDRyiijcLte856kx7KN3Mf3reCAcl4s5b1TfQiONhWCyrDHj8SScjHbKlICDmZZQLEeYdP1lPXhctCfybvS6HsR1noZKXj8yPhYCX-4vnUI8-XmgN1hxZ8KZVtOEd3Tu08PNpzTIBSv2fBxNLoLr4e9fvbo4/s2048/image_2026-05-14_13-51-39.png

BTS បានចូលរួមសកម្មភាពជាមួយ Global Citizen ជាយូរមកហើយ។ ក្រុមនេះបានចូលរួមក្នុងព្រឹត្តិការណ៍ Global Citizen LIVE ក្នុងឆ្នាំ ២០២១ ហើយ Jungkook បានសម្តែងនៅឯពិធីបុណ្យ Global Citizen ក្នុងឆ្នាំ ២០២៣។ Jungkook ពីមុនបានចូលរួមច្រៀងនៅក្នុងបទចម្រៀងផ្លូវការ «Dreamers» សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ និងបានសម្តែងនៅក្នុងពិធីបើកការប្រកួតនៅប្រទេសកាតាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtRQroGWdWfgzgJGhXt8DKjkzJmoyFDrKAhp3JLJLnfP3juQcWtv-UiPmCCZOA9qAaNdolf72R3Hhrf8JAhreYL02l50rjTxLn_8PctvJEIaeW3XmrE7jVqgJKsEhHqk84xOkT3wf3UFjwst4d2nY35Ciw3Llet0lR59vfc2VkL-oOBbztTYNrlYNo_3c/s2730/image_2026-05-14_13-51-45.png
តាមរយៈក្រុមហ៊ុនគ្រប់គ្រង BTS បានចែករំលែកគំនិតរបស់ពួកគេថា «វាជាកិត្តិយសដ៏អស្ចារ្យមួយដែលបាននៅលើឆាកដ៏មានអត្ថន័យនេះ ដែលពិភពលោកទាំងមូលបានទស្សនា។ យើងជឿជាក់ថា តន្ត្រីគឺជាភាសាសកលដែលបង្ហាញពីក្តីសង្ឃឹម និងភាពសុខដុមរមនា។ការអាចចែករំលែកសារនោះជាមួយទស្សនិកជនទូទាំងពិភពលោកតាមរយៈព្រឹត្តិការណ៍ World Cup នេះ និងចូលរួមចំណែកក្នុងការពង្រីកឱកាសអប់រំសម្រាប់កុមារ គឺកាន់តែមានអត្ថន័យថែមទៀត៕

ហួសចិត្តពេក! ទេព បូព្រឹក្ស មានគម្រោងស្លៀកឈុតដែល Nana ចម្លងពេលឡើងឆាកអន្តរជាតិលើកក្រោយ

0

តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍ឈឺចិត្តយ៉ាងខ្លាំងនៅពេលដែលតារាម៉ូដែលហ្គាណា Nana បានយកសិទ្ធិស្នាដៃរបស់ប្រ៊េនកូនខ្មែរទៅឱ្យអ្នកច្នៃម៉ូតម្នាក់ទៀតយកទៅតម្លើងឈុតហើយចោ.ទប្រកាន់មកម្ចាស់ដើមដែលមានគំនូរព្រាងវិញ។ ទេព បូព្រឹក្ស បានប្រាប់ទៅម្ចាស់ប្រ៊េន ALmée រូបនាងមានគម្រោងស្លៀកឈុតនេះនៅពេលឡើងឆាកអន្តរជាតិលើកក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijd-7G0S3hpMX4BNHl1JtJojZhea3AYEra_bM8h3zH-zLeamAhntsUU5RfchKLCfrZquiNEd_KuisQ6HRSeJyMBIBUiv6J_usd7PD05TPpetwUC4cXn6YO1LMpWHGy4vGgiXTMMu3m4v80aWdb7bjHIuhtLU7MlxBetsKDDc59ma1sB4OUrVE-jBbPNPU/s1211/image_2026-05-14_10-19-20%20(2).png
រយៈពេលចុងក្រោយនេះបណ្តាញសង្គមមានភាពវឹកវរយ៉ាងខ្លាំងជុំវិញការជជែកដេញដោលទៅកាន់តារាម៉ូដែល Nana Akua Addo ដែលមិនគោរពសិទ្ធិគំនូរព្រាងដើមរបស់ប្រ៊េនកូនខ្មែរដោយបដិសេធថាគឺជាកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួនរបស់នាងទាំងស្រុង។ ភាពចម្រូងចម្រាសនេះបានធ្វើឱ្យ Nana ខូចខាតមុខមាត់សាធារណៈរបស់ខ្លួនឯងខ្លាំងបន្ទាប់ពី បង្ហាញសំលៀកបំពាក់នេះនៅឯកម្មវិធី AMVCA ។ មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាយនូវរូបភាពមួយចំនួនដែលតារាម៉ូដែលរូបនេះបានចម្លងការច្នៃម៉ូតរបស់អ្នកដទៃផ្សេងទៀតផងដែរមិនមែនតែ ALmée នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDa4ARf-08jOTMOEkm0FvQw5gnnwMNz75V7uSeJLtaBPFKg8FBaYG-V99KX13E_W9pTQU-s6YX2_vTmv4qHA41cpid1gf-Id2CQdXyVg3T2kXJuUgG7m7DjT31aTws4Xc1wCY0pbN8FrxN8ckhmvnKHOk6HReQIq8KpDBk7PP_0vWR18GfdIon62g2aGY/s1440/image_2026-05-14_10-19-25.png

ជុំវិញភាពចម្រូងចម្រាសនេះដោយការហួសចិត្តខ្លាំងទៅកាន់តារាម៉ូដែលហ្គាណា តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចង់ស្លៀកឈុតដែលមានឈ្មោះថា «The Royal Obsidian» ជាស្នាដៃរបស់ ALmée នៅពេលមានឱកាសច្រៀងនៅស្រុកក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivldT7KQnKPs-wlMtXacdi2c-kl-c9P36FcN27uHe_w8ymhqQ5r2LwczEeNNMeC6QFROWyHQHDWNfmB4u6QIaMIi2MsyCPVRgv04jSRsLZ46m0AAoXBf8di_hkPpQ35gKOIpnP8_c1E4l2Q53fSv4vYw7hiXb88fEdlZH-XCgswEPHPzBD2HdSvSlUk6A/s2048/image_2026-05-14_10-19-22.png
តាមរយៈការបកស្រាយរបស់ម្ចាស់ប្រ៊េន ALmée តារាចម្រៀង ទេព បូព្រឹក្ស បានចែករំលែកដោយការហួសចិត្តជាមួយនឹងសម្តីថា «ទេចេះចឹងទៅរួច» តារាចម្រៀងរូបនេះថែមទាំងឆ្លើយតបទៅនឹងខម្មិនរបស់ម្ចាស់ប្រ៊េនជាមួយនឹងសម្តីថា «បើបងទៅច្រៀងស្រុកក្រៅពេលក្រោយសុំស្លៀកឈុតនេះហើយ»។ ការបង្ហាញគម្រោងនេះរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបង្ហាញការគាំទ្រផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9I7Ho6a2fAbKuQUl8REYo5umrUwvmknFbgKeRe4VZq2sxxdSiOwgqTxo76vo-T8beyTDy6FhpJ00g14YhHYU5FaO2k1Bu-Xs4Qco7992-7OQ-slOS2oEYLkfdtgUUV22Qxhy3OFErqkM2Q5T7HPoaoKgSi1rpt-2iaFQe9D4QXhtwn7PR3-3_fv1GDU/s725/image_2026-05-14_10-19-20.png
គួរបញ្ជាក់ផងដែរថា ឈុតដែលច្នៃបង្ហាញពីរបាំអប្សរា ដែល ទេព បូព្រឹក្ស ស្លៀកចូលរួមកម្មវិធីនៅប្រទេសហ្វីលីពីនលើកមុនគឺជាស្នាដៃច្នៃម៉ូតដោយ ALmée ខណៈកម្មវិធីមួយចំនួនតារាចម្រៀង ទេព បូព្រឹក្ស បានជ្រើសរើសស្លៀកឈុតពីម៉ាកយីហោនេះ៕

កាត់សុបិន៖ បើអ្នកសុបិនឃើញត្រី តើមានអត្ថន័យល្អ ហេងៗ ឬក៏ស៊យ!

0

ប្រសិនបើសុបិនឃើញត្រី មនុស្សភាគច្រើនតែងតែទទួលបានលាភសំណាង លុយកាក់ ឬទ្រព្យសម្បត្តិហូរចូល ប៉ុន្តែការសុបិនឃើញត្រីអាចមានអត្ថន័យខុសៗគ្នា និងអាស្រ័យលើការសុបិនផងដែរ ថាតើសុបិនឃើញត្រីប៉ុន្មានក្បាល ឬត្រីប្រភេទអ្វី? ហេតុនេះ អត្ថន័យល្អ ឬអាក្រ.ក់ ត្រូវតែពិចារណាពីលក្ខណៈការសុបិន ។

ជាទូទៅ ការសុបិនឃើញត្រីភាគច្រើនមានអត្ថន័យល្អ ដូចជា ៖ ទទួលបានលាភ ទ្រព្យសម្បត្តិ ការងារជោគជ័យ ជួបគូស្រករ និងត្រូវធ្វើដំណើរ ប៉ុន្តែការសុបិនឃើញត្រី គឺចង់ប្រាប់ឱ្យយើងប្រយ័ត្នខ្លួន មិនថាប្រយ័ត្នរឿងលុយកាក់ ឬមានមនុស្សនាំរឿងក្តៅក្រហាយមកឱ្យ ។

ខាងក្រោមនេះ គឺជាអត្ថន័យនៃការសុបិនឃើញត្រី ៖

-ត្រី១ក្បាល ឬ២ក្បាល ៖ គឺជាសុបិនល្អ នឹងទទួលបានលាភ ឬរបស់អ្វីមួយ ឬជោគជ័យក្នុងតួនាទីការងារ ។ តាមជំនឿខ្លះ បើបុរសមានប្រពន្ធ ហើយសុបិនឃើញត្រី១ក្បាល នឹងទទួលបានប្រពន្ធថ្មី ប៉ុន្តែបើស្ត្រីមានផ្ទៃពោះសុបិនវិញ នឹងទទួលបានទារិកាគួរឱ្យស្រឡាញ់ ឬមានលាភពីការផ្សងសំណាង ឬលាភដោយសារកេរ្តិ៍ឈ្មោះ
-ត្រីច្រើន តែមិនបានចាប់ ៖ ត្រូវប្រឹងប្រឺងធ្វើអ្វីមួយនឿយហត់មុននឹងទទួលបានជោគជ័យ យើងនឹងពេញចិត្តលទ្ធផលចុងក្រោយ និងកុំបោះបង់ការព្យាយាម ។ តាមជំនឿខ្លះថា នឹងក្តៅក្រហាយចិត្ត ឬមានគ្រោះថ្នាក់ចំពោះខ្លួនឯង សាច់ញាតិ ឪពុក-ម្តាយ ឬធ្វើដំណើរផ្លូវឆ្ងាយបន្ទាន់
-ត្រីធំច្រើនក្បាល ៖ បើនៅលីវ នឹងទទួលបានជួបគូស្រករដែលពេញចិត្ត ព្រមទាំងទទួលបានលាភ ទ្រព្យសម្បត្តិ ឬរបស់អ្វីមួយដែលចូលចិត្តខ្លាំង
-ត្រីរូបរាងស្អាត ៖ នឹងធ្វើដំណើរទៅរកលាភទៅកន្លែងមិនធ្លាប់ទៅ ឬទទួលបានលាភពីការធ្វើដំណើរ ប៉ុន្តែត្រូងប្រុងប្រយ័ត្នចំពោះមនុស្សអាយុតិចជាង នឹងនាំបញ្ហាក្តៅក្រហាយមកឱ្យ
-ត្រីហែលទឹក ៖ នឹងទទួលដំណឹងល្អទាំងការងារ លុយកាក់ និងទទួលបានចំណេញពីការលក់ដូរ ។ រីឯការប្រកបការងារអ្វី ក៏ដំណើរការរលូន គ្មានឧបសគ្គ
-ត្រីពណ៌មាស ៖ ទទួលបានលាភពីការផ្សងសំណង រីឯអ្នកលក់ដូរនឹងទទួលបានប្រាក់ចំណេញច្រើន អាជីវកម្មរីកចម្រើន ដែលការសុបិនបែបនេះបង្ហាញពីភាពសម្បូរបែប

-ត្រីអណ្តែង ៖ បានធ្វើដំណើរផ្លូវឆ្ងាយ ឬទទួលបលាភពីការធ្វើដំណើរ ឬមានមនុស្សយកវត្ថុមានតម្លៃមកឱ្យ ឬជួបមនុស្សថ្មីៗ
-ត្រីរ៉ស់ ៖ បើមិនទាន់មានគូស្រករ នឹងបានជួបមនុស្សជាទីស្រឡាញ់ដែលខុសវ័យគ្នា ប៉ុន្តែត្រូវប្រយ័ត្នលុយកាក់
-ចាប់ត្រី ៖ មនុស្សនៅលីវនឹងសប្បាយចិត្តក្នុងរឿងស្នេហា ពីព្រោះបានជួបមនុស្សពេញចិត្ត ថែមទាំងទទួលបានលាភ ។ វាជាសុបិនល្អបង្ហាញពីរឿងល្អៗចូលមកក្នុងជីវិត ខណៈតួនាទីការងារ ក៏ល្អប្រសើរ
-ស្ទួចត្រី ៖ ទទួលបានលាភពីការផ្សងសំណង ឬមានលាភតិចតួច
-មនុស្សស្ទួចត្រី ៖ អ្វីដែលកំពុងតែគិត ឬកំពុងធ្វើ នឹងទទួលបានជោគជ័យតាមចិត្តប្រាថ្នា រីឯអ្នកលក់ដូរវិញ នឹងលក់ដាច់
-ត្រីលោតលើទឹក ៖ ពាក់ព័ន្ធនឹងតួនាទីការងារ នឹងបានឡើងតំណែង
-ត្រីពណ៌មាសងាប់ ៖ នឹងខកបំណង អ្វីកំពុងតែគិត ឬបម្រុងធ្វើ អាចនឹងមិនបានធ្វើ
-ឆ្អឹងត្រី ៖ បើកំពុងធ្វើអ្វីមួយអាចជួបឧបសគ្គ ប៉ុន្តែចុងក្រោយ អាចឆ្លងកាត់ឧបសគ្គ ។

អត្ថន័យនៃការសុបិនឃើញត្រីទាំងនេះ គឺជាជំនឿតាមចាស់ៗ ហើយការជឿ ឬមិនជឿ អាស្រ័យលើខ្លួនយើង ប៉ុន្តែអ្នកសុបិនឃើញត្រីភាគច្រើននិយាយដូចៗគ្នាថា ពួកគេច្រើនតែជួបរឿងល្អៗ ទាំងទទួលបានលាភ ឬលុយកាក់ ។ ចុះការសុបិនឃើញត្រីរបស់លោកអ្នកវិញ ទទួលបានលាភ ឬក៏ជួបរឿងស៊យ?

បទរបស់ Jennie និង Tame Impala កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

បទ «Dracula» remix បានឡើងដល់លេខ ១០នៅលើ Billboard Hot 100 ដែលជាបទចម្រៀងដំបូងរបស់ Jennie និង Tame Impala ដែលចូលទៅក្នុងកំពូលទាំង១០នៃតារាងតន្រ្តីសហរដ្ឋអាម៉េរិក។សមិទ្ធផលថ្មីនេះធ្វើឱ្យ Jennie ក្លាយជាសមាជិក Blackpink ទីពីរដែលឈានដល់កំពូលទាំង ១០ នៃ Billboard Hot 100 ក្នុងនាមជាតារាចម្រៀងទោល។ ពីមុន Rosé បានឈានដល់លេខ ៣ ជាមួយនឹងបទ «APT» ដែលសហការជាមួយ Bruno Mars ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsBA9GBiBv74p3kGRKLppLMM3ELhO3F55l80qTbdzaENuN63xX0LRqjT11HLNnLRAxceHTKnCS2QdMdKTugQHiPwwlusUuNTli_T59rkg1cLN7oDy6N2XG4ntg3TGRmnJ5eyyBmfuhcDEi8G-nnlylMLsFJ4MYzPwm0LPtN1_-VElTMt8ruB80QFi0xng/s1801/image_2026-05-14_11-13-24.png

ជាមួយនឹងព្រឹត្តិការណ៍ដ៏សំខាន់នេះ Blackpink ក៏ក្លាយជាក្រុមចម្រៀងនារីទី៥ក្នុងប្រវត្តិសាស្ត្រដែលមានសមាជិកយ៉ាងហោចណាស់ពីរនាក់ ជាមួយនឹងបទចម្រៀងទោលដែលឈានដល់កំពូលទាំង ១០ នៃ Billboard Hot 100។ មិនត្រឹមតែបទ «Dracula»ទទួលបានការចាប់អារម្មណ៍នៅលើ Billboard Hot 100 ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានឈរនៅកំពូលតារាងធំៗពីរក្នុងពេលតែមួយនៅសប្តាហ៍នេះផងដែរ គឺ Hot Dance/Electronic Songs និង Hot Rock & Alternative Songs។ នេះត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពទាក់ទាញយ៉ាងខ្លាំងរបស់បទចម្រៀងនេះនៅទូទាំងប្រភេទតន្ត្រីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU8ip2JD9HZTuFmvea_bfp-NywjSb2DjoesnFEU3nHYU1pgsZza5MNs1Yu6CWmMigUWOVst2sWXD5X02epM5OhOlC98NGJVkNdPtQeWwthlMNljqnEs-aJuzUnV_z5q0zi_kT28Ez1dtZz5DUAoGW_7mD3hl7ABn7tK-pwyLn2_WY2KvNp9HSmCqYr-qs/s2048/image_2026-05-14_11-13-21%20(2).png

លើសពីនេះបទនេះបានបន្តកែលម្អការសម្តែងចាក់ផ្សាយតាមវិទ្យុរបស់ខ្លួននៅសហរដ្ឋអាមេរិក។ បទចម្រៀងនេះបានឡើងដល់លេខ ១៨នៅលើតារាង Pop Airplay – តារាងនៃភាពញឹកញាប់នៃការចាក់ផ្សាយនៅលើស្ថានីយ៍វិទ្យុកំពូលទាំង ៤០ នៅសហរដ្ឋអាម៉េរិក។ ក្នុងពេលជាមួយគ្នានេះ បទចម្រៀងនេះក៏បានឡើងដល់លេខ ២៣នៅលើតារាង Radio Songs ដែលជាតារាងដែលប្រមូលផ្តុំការចាក់ផ្សាយតាមវិទ្យុនៅទូទាំងប្រភេទតន្ត្រីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiYWSRw2ZoG9hIlz1MeuU3iZO2zP5jlvrgLzZiJQ_bdTmZSRp1DkKinohjhL9ekyj6Lrxey8HbGNoygS4Tb2oR99OdcbM_AABqpPPVEDFM00Ja8e-4-Xp_a4Z9UbNdEYXQ-9zEOmRkG1mlrjVAes-6bx9rK-8eKWFy9_6_Ij-tGmZy5SkTsVuBfNA9x3k/s900/image_2026-05-14_11-13-21.png
អ្នកជំនាញជឿជាក់ថា ភាពជោគជ័យនៃបទ «Dracula» បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងរបស់ Jennie ក្នុងនាមជាសិល្បករទោលនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីធ្វើការជាមួយ Blackpink អស់រយៈពេលជាច្រើនឆ្នាំ តារារូបនេះកំពុងបង្កើតស្នាដៃផ្ទាល់ខ្លួនរបស់នាងបន្តិចម្តងៗនៅលើទីផ្សារតន្ត្រីសកលជាមួយនឹងផលិតផលប្លែកៗ និងការសហការចម្រុះជាមួយសិល្បករអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4dbFDIdC88g7ijb_me9pF3heWBGux1KO_WblS6dt3-3G7F6kYztimU5bk6TkdoL2hSyuonOdofxcjqAnkOfbLMIYVXpergd-nXPHvqqJjAd1qHCFVVjgn4Mok3YfJsQIrfnd9GfnZybyplJKSsNNUAq6ueMaNDPUpMgt3tYWAoA_xk7UOuwZLs7L1dzg/s2048/image_2026-05-14_11-13-22.png

ថ្មីៗនេះ Jennie ត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ចំណូលចំនួន១៦លានដុល្លារ តាមរយៈក្រុមហ៊ុនកម្សាន្តដែលនាងបានបង្កើតដោយខ្លួនឯងក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ៕

សម្តេច ហ៊ុន សែន ស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូដែលកុហករឿងទុរេននាំចូលពីថៃ

0

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ «ហ៊ុន សែន» បានស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប ខេត្តបាត់ដំបង ដែលកុហករឿងទុរេននាំចូល។ ការស្នើនេះ គឺដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និង ប្រជាជន។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFKvVVWkpg8oXfnyanbH_ZkzcoPMMgsWMKy3QYFgJxKHN1c11nFBo8ltkFkq3rjN3JlhxEzDc4Xc2r2F-jbqeNgAm5zd13xBa_0KD3akzPXkUWcV4MWKXrFZRdjzbQFjmsEPuu-vBQmMfj2FMDKZib_BSQt8dAZcyAW0EqBXycri0Nvg_LxqsW_WwFLeI/s2048/696953615_1607069010774880_4379937435672000689_n.jpg

ថ្លែងនៅក្នុងវេទិកាជួបក្រុមប្រឹក្សា ខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូ ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើនិងប្រជាជនតទៅទៀត។ សម្ដេចបានមានប្រសាសន៍ថា «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUte6gHW-1ECEvt2TNV3nUFxD725RFVBudCWThe-Hwc9naKEciiL2Eb55UtbpPPRY26ESd6YnKzaAmdm5-RkAGFrlBzg0-QSBWX3t-91KDJA8ZWv1qGAMgcNNPsYgZE3mXhKAL6K5s8NVmYyyJYBJBkVHW6Y8X7abqpo__ssm4Ds9OKeojtb_9COcKzQ0/s2048/698272697_1607071007441347_7167401137767568837_n.jpg

បន្ថែមលើនោះ សម្ដេចបានបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។ សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuWbO_q4KCio1OEk0xdSFaaMs9iICi_yrpOVn6HT1J3O0B_uxDhVjZKQZPddKobFqddyYsI1Ll96njSw5Qk0HVMzOlMXIxVvdelUNsRjERgj44nJ7_Z1wzIZ9fKtK829IuaX_aAN9_E4f2TfScNCLw8ZJpFQHgxn1F60dO3Vh_lr9TaDVtyGzhqdElSs/s1280/photo_2026-05-14_11-07-34.jpg
គួរជម្រាបថា ការស្នើរបស់សម្ដេចតេជោដូចខាងលើធ្វើឡើងបន្ទាប់ពីមានករណីលួចនាំចូលទុរេនពីថៃតាមខេត្តបាត់ដំបង ដែលករណីនោះ មន្ត្រី ក.ប.ប. នៅបាត់ដំបង បានចុះពិនិត្យ ប៉ុន្តែរកពុំឃើញការលួចនាំចូលឡើយ។ ផ្ទុយពីការអះអាងរបស់មន្ត្រី ក.ប.ប. ក្រោយមកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវរកឃើញអាជីវករ ២នាក់ដែលជាប់ពាក់ព័ន្ធ និងឃាត់ខ្លួនបានរម្នាក់ឈ្មោះ អឿន សាក់ឡែន (ហៅអាឡែន) ដែលបានសារភាពថាខ្លួនពិតជាបានលួចនាំចូលទុរេនពីថៃ តាមច្រករបៀង (ច្រកកាប៊ីន ស្រុកភ្នំព្រឹក) ចំនួន ៣ លើកពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLulYqDBaoLe_P3t2_o9gI1dd_aG6KvUSYsl5Zq1U6axWVfnrlihldHHiXl3wFU4FRdc67mXUYdJoJ8W5vGV2xZXK_qsgngYTcqzeYGlY1TB39x1xrOb5dBIofTCtishVNG-yqu8lT4Ve6Eep6VjdAR7CmdKfagd9JEASLbnf2Vmfek4knoFkE-KpjT90/s626/photo_2026-05-14_11-07-36%20(2).jpg

ជុំវិញបញ្ហានេះ មហាជនបានរិះគ.ន់យ៉ាងចាស់ដៃ និងបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញតុលាការចាត់វិធានការច្បាប់ និងចោទប្រកាន់តែលើភាគីអាជីវករ។ ផ្ទុយទៅវិញ មន្ត្រីជំនាញ ក.ប.ប. ដែលចុះទៅស្រាវជ្រាវបែបលំអែកាលពីដំបូង និងរកមិនឃើញកំហុស បែរជាមិនទាន់មានការទទួលខុសត្រូវ ឬទោសទណ្ឌអ្វីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJyxZ_UcdgEtixZfTfxHWyaFFMTPhfy7Zt3xzetqcg78OQJkyl9mftAESodvpjUPAp_DlNtZ1ckvJmUZP88Ram6nA94ehxih5CXH5DBX5_XTs9G6gUTJbdGxdxvy9NQHXuyZxrInb_Ou7g3VJMlfUCnTvdsdeLtgb7PagrXEn5eYsY7D78X5M268AWqKo/s960/photo_2026-05-14_11-07-36.jpg

ហេតុដូចនេះ ក្រោយពេលសម្តេច ហ៊ុន សែន បញ្ជាឱ្យដកតំណែងមន្ត្រី ក.ប.ប ខេត្តបាត់ដំបង មហាជនជាច្រើនបានសម្តែងការសាទរយ៉ាងខ្លាំង ដោយចាត់ទុកថាជាសារព្រមានដ៏មានប្រសិទ្ធភាពមួយ កុំឱ្យមន្ត្រីថ្នាក់ក្រោមទម្លាប់ធ្វើរបាយការណ៍ភូតភរថ្នាក់លើ និងប្រជាជនបន្តទៀត៕

Anutin ៖ កូរ៉េខាងត្បូងដាក់បម្រាមលើពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយតែ១ក្បាល នាំឱ្យស្អុយ១កន្ត្រក»

0

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ដោយធ្វើការប្រៀបធៀបកូរ៉េខាងត្បូងដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅ (Blacklist) ហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយតែ១ក្បាល នាំឱ្យស្អុយ១កន្ត្រក» គឺនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរថៃទៅលេងកូរ៉េខាងត្បូងផងដែរ អាចនឹងពិបាកចូលប្រទេសនេះ លោកមិនអាចជួយអ្វីបានទេ ពីព្រោះពលករថៃបានប្រព្រឹត្តខុសច្បាប់ការងារ ។ រដ្ឋាភិបាលនឹងការពារ លុះត្រាតែពលកររងនូវការគំរា.មកំហែង ហើយក៏ផ្តាំផ្ញើឱ្យមានស្មារតីទទួលខុសត្រូវ កុំប្រព្រឹត្តកំហុស ។

លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីកូរ៉េខាងត្បូងប្រកាសដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦) រួមមាន ៖ ពលករខេត្តឧត្តរថានី, ខនកែន, ជ័យភូមិ និងមហាសារ៉ាខាម ដែលធ្វើការផ្នែកកសិកម្ម និងនេសាទតាមរដូវកាល ដោយសារពលករថៃមួយចំនួនធំធ្វើការក្រោមទិដ្ឋាការ E-8 (Visa E-8) លួ.ចរត់ចេញពីកន្លែងការងារ (កសិដ្ឋាន) និងបោះបង់ចោលកិច្ចសន្យាការងារជាមួយនិយោជកកូរ៉េខាងត្បូង ថា លោកពុំទទួលបានសេចក្តីរាយការណ៍ពីបញ្ហានេះទេ ប្រសិនបើពលករថៃទៅធ្វើការខុសច្បាប់ គឺកូរ៉េខាងត្បូងមានសិទ្ធិដាក់ក្នុងបញ្ជីខ្មៅ វាដូចគ្នានឹងពលករបរទេសធ្វើការខុសច្បាប់នៅថៃដែរ ហេតុនេះ កុំធ្វើអ្វីខុសច្បាប់នៅប្រទេសគេឱ្យសោះ ។

លោកថា ៖ «រដ្ឋាភិបាលថៃមិនការពារពលកររបស់ខ្លួនទេ ពីព្រោះពួកគេប្រព្រឹត្តខុសច្បាប់ដោយខ្លួនឯង ។ ប៉ុន្តែបើគោរពច្បាប់ ហើយរងនូវការគំរាមកំហែងនៅកូរ៉េខាងត្បូងនោះ រដ្ឋាភិបាលថៃនឹងជួយការពារយ៉ាងពេញទំហឹង» ។

លោកបានប្រៀបធៀបកូរ៉េខាងត្បូងដាក់ពលករថៃមកពី៤ខេត្តក្នុងបញ្ជីខ្មៅហាមទៅធ្វើការរយៈពេល១ឆ្នាំពេញ គឺដូចគ្នានឹង «ត្រីស្អុយ១ក្បាល នាំឱ្យស្អុយ១កន្ត្រក» គឺប៉ះពាល់ដល់ភ្ញៀវទេសចរថៃទៅលេងកូរ៉េខាងត្បូងផងដែរ មិនមែនប៉ះពាល់តែពលករទេ ប៉ុន្តែលោកចង់ឱ្យកូរ៉េខាងត្បូងបែងចែកឱ្យដាច់រវាងភ្ញៀវទេសចរ និងពលករ បើមិនដូច្នោះទេ នឹងខូចឈ្មោះដល់ជនជាតិថៃទាំងអស់ ។ កន្លងមក ភ្ញៀវទេសចរថៃជាច្រើនបានទៅទិញទំនិញ និងកែសម្ឆស្សនៅកូរ៉េខាងត្បូង ដែលថៃចាត់ទុកជាដៃគូពាណិជកម្មដ៏សំខាន់ ។

សូមរំឭកថា ពលករថៃដែលបានលួចរត់ នឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Blacklist) មិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មីឡើយ រីឯអ្នកមានបំណងចង់ទៅធ្វើការពីខេត្តទាំង៤នេះ ក៏មិនអាចដាក់ពាក្យស្នើសុំទិដ្ឋាការ E-8 បានដែរក្នុងអំឡុងពេលហាមឃាត់ ។ ទោះយ៉ាងណា កូរ៉េខាងត្បូងនៅតែបន្តទទួលពលករបរទេសមកពីបណ្តាប្រទេសផ្សេងទៀត និងខេត្តផ្សេងនៃប្រទេសថៃដែលមិនរងការហាមឃាត់ ។

មន្ត្រីនាយកដ្ឋានការងារនៃក្រសួងការងារថៃដាស់តឿនថា ការរត់ចោលថៅកែ គឺជាការបំពានកិច្ចសន្យាការងារ និងខុសច្បាប់កូរ៉េខាងត្បូង ហើយពលករថៃដែលប្រព្រឹត្តខុសនឹងត្រូវកូរ៉េខាងត្បូងចាប់ខ្លួនដាក់ពន្ធនាគារ ឬបញ្ជូនត្រឡប់មកប្រទេសវិញ ដែលសកម្មភាពខុសច្បាប់ទាំងនេះនាំឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសថៃ ជំរុញឱ្យកូរ៉េខាងត្បូងបាត់បង់ទំនុកចិត្តលើពលករថៃទាំងអស់ ។ ជាលទ្ធផល ពលករថៃគ្រប់ខេត្តនឹងបាត់បង់ឱកាសទៅធ្វើការនៅកូរ៉េខាងត្បូង មិនមែនប៉ះពាល់តែពលករ៤ខេត្តទេ ។ នាយកដ្ឋានការងារនៃក្រសួងការងារថៃបានសំណូមពរទៅកាន់ពលករ ចៀសវាងរត់ចោលថៅកែ និងអនុវត្តតាមច្បាប់ការងាររបស់កូរ៉េខាងត្បូង ៕