Home Blog Page 214

«ផាប់ស្រ្តីត» ខេត្តសៀមរាប ឈរនៅលំដាប់ទី២ ជាផ្សាររាត្រីដ៏ទាក់ទាញមួយនៅទូទាំងពិភពលោក

0

(ភ្នំពេញ)៖ ផ្លូវផាប់ស្ទ្រីត (Pub Street) ដែលជាមជ្ឈមណ្ឌលកម្សាន្តពេលរាត្រីដ៏ល្បីល្បាញបំផុតរបស់ក្រុងសៀមរាប ត្រូវបានជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមគោលដៅផ្សាររាត្រីកំពូលៗនៅទូទាំងពិភពលោកនៅលើគេហទំព័រ TravelBag របស់ចក្រភពអង់គ្លេស តាមរយៈការបោះឆ្នោតពីភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ដែលធ្លាប់មកលេងកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqnUQtDo2BninjH8uB2OlsqMecLgFK9ejG5aLGxgV9tecfsUYZxruXS96utSgRXPfdYg1RpcT1QNrhOfxKXu0HNOOyamMeiFPYsrQDrCHnFlv0pTHJHLCNVKBnEHDMZbU6U4oNgeZjpL0EcefMUSTaodktGHTOQQI1u7SCQowjQntyDxL0Hp4MQr3wrbY3/s1200/photo_2026-01-12_14-57-04%20(2).jpg
តាមរយៈចំណាត់ថ្នាក់ «គោលដៅកំពូលសម្រាប់ផ្សាររាត្រីទូទាំងពិភពលោក» ឬ Top Destinations for Night Markets Worldwide របស់ TravelBag ផ្សារាត្រីនៅតំបន់ផាប់ស្រ្តី គឺជាបេះដូងដ៏រស់រវើករបស់ទីក្រុងបន្ទាប់ពីមេឃងងឹត ដោយផ្តល់ជូនអ្នកធ្វើដំណើរនូវការលាយបញ្ចូលគ្នារវាងការកម្សាន្តពេលរាត្រីដ៏អ៊ូរអរ ជាមួយម្ហូបអាហារតាមដងផ្លូវ និងវប្បធម៌ក្នុងតំបន់ដ៏សម្បូរបែប បន្ទាប់ពីអ្នកទេសចរចំណាយពេលពេញមួយថ្ងៃ ស្វែងយល់ពីអច្ឆរិយភាពនៅតំបន់រមណីយដ្ឋានអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPqaUKrgFAV8JhPyja146hKVNBesCouVAJbPXvypfUQbmfP1W3_fZ6DILMXtsp-0SWV4XOKRe08xD2NTLOEczn2PBtyw-CWVSGm3jaIxCr8rxbQq_ZTT-96POoclrYQGBW3hZDflMwMjYBNqri-xnPeXulhAGHtYYsNhtlN_n0zRwBdsKBBY3hsz4TsKAn/s3840/image_2026-01-12_16-05-45.png

ជាមួយនឹងពិន្ទុខ្ពស់ (69) ពាក់ព័ន្ធនឹងសុវត្ថិភាពនៅពេលយប់ តំបន់នេះទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ វត្តមានដ៏រឹងមាំរបស់វានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ជាង 17,600 វីដេអូ បានបង្ហាញពីចំនួនអ្នកទស្សនារាប់លាននាក់ បានចែករំលែកនូវបទពិសោធន៍ល្អរបស់ពួកគេក្នុងអំឡុងពេលដើរកម្សាន្តនៅផ្សាររាត្រីនេះ ដែលធ្វើឱ្យផ្លូវផាប់ស្ទ្រីតក្លាយជាកន្លែងផ្សារភ្ជាប់យ៉ាងទាក់ទាញសម្រាប់អ្នកដែលចង់ភ្លក្សអាហារតាមតំបន់ វប្បធម៌ និងការកម្សាន្តនៅកន្លែងតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYoTJAHq_dq9u1IOR5b_GRaqDv8SEBDisrQ-k0l69sUlykgPPnUqkYAikTH_MNXh4oRPs9_EVtUJiIVBQG1PDdgnGfXwb6PTXAtoQkGYl0xbNOdFvmaCJ5WlGLRC07rMT7XLk6wAkrttKV8wSxcivYt1M9Eq8OPcZ3WelrPK1sGI5SqWsf_fvFDxEnUCH5/s3216/image_2026-01-12_16-05-53.png

ក្រៅពីបរិយាកាសដ៏សម្បូរបែបនេះ Pub Street ក៏ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាមានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកទេសចរគ្រប់ជាតិសាសន៍។ ជាមួយនឹងផ្លូវធំដែលមានម៉ូតូ ឡានធ្វើចរាចរណ៍ខ្វែងខ្វាត់នៅពេលថ្ងៃ ប៉ុន្តែត្រូវបានក្លាយជាផ្លូវថ្មើរជើងនៅពេលល្ងាច វាបានអនុញ្ញាតឱ្យអ្នកទេសចរដើរដោយសេរី និងគ្មានការរំខានដោយសម្លេងនៃយានជំនិះ ដែលបង្កើតនូវអារម្មណ៍សុវត្ថិភាពក្នុងការដើរកម្សាន្តយ៉ាងខ្លាំង។ ភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅទីនេះរួច តែងពោលសរសើរអ្នកស្រុកតំបន់នេះថារួសរាយរាក់ទាក់ និងប្រើជីវិតនាពេលរាត្រីដ៏ស្រស់ស្រាយ បើធៀបទៅនឹងទីប្រជុំជនផ្សេងទៀតនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggQ1WsJyYxiZWzpgO6oDuGP1890P5M-ZnQYtFh71td8rLREyNm1YC5FyGB7-unUpWQLkbmdwqbPtCZ4VXaR7x2ANANcj8yd3nVnw4QpH5p3GHQGh7OPUhOGogLlElpuTOptVUp5HyZUFTG4hsPl-SVRFvSmWXUN1mDMgW3jOpdR9tW0jQR3qbqbzkHAecY/s1024/image_2026-01-12_16-05-58.png

តាមរយៈការធ្វើចំណាត់ថ្នាក់របស់ TravelBag ដូចខាងលើនេះ វាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា Pub Street មិនត្រឹមតែជាគោលដៅទេសចរណ៍មួយដែលល្បីតែនៅក្នុងខេត្តសៀមរាបនោះទេ ប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជាទីផ្សារអន្តរជាតិដ៏ទូលំទូលាយមួយ ដែលអូសទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់មកកាន់ប្រទេសកម្ពុជានៅក្នុង១ឆ្នាំៗ ជាពិសេសវានឹងពង្រឹងកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍មួយ ដែលផ្តល់ជូនការកម្សាន្តបន្ថែមលើការសិក្សាពីប្រាសាទបុរាណនិងប្រវត្តិសាស្ត្រនៅកម្ពុជាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKa0nLQBtGmUAnrjK6CGFTNQ6HYcRi2rF9s9BxRMUfFHYNLPPgyk9mduBRkFXkyX-UVRceVhmqWUgRMu27dZ4TgqPCFUl_kq65LKBNrkrO4AZh4BDMIVW_08fFwSfiI3Lm-DadczRN3PQnVSqzMx1w_w0gxCxFbdMpgXEny2MCKkM67epDWN-272ZOjF2o/s1280/photo_2026-01-12_14-57-04.jpg

យន្តហោះយោធា Doomsday របស់អាមេរិក បង្ហាញខ្លួនចំពេលពិភពលោកកំពុងកើនឡើងកម្ដៅ

0

សហរដ្ឋអាមេរិក៖ យន្តហោះយោធាដ៏មានឥទ្ធិពលមួយគ្រឿងដែលគេស្គាល់ថាជា Doomsday Plane ឬ «យន្តហោះនៃថ្ងៃវិនាស» ត្រូវបានគេប្រទះឃើញថ្មីៗនេះនៅអាកាសយានដ្ឋានអន្តរជាតិឡូសអាន់ជឺឡេស (LAX) បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៥១ ឆ្នាំ បង្កឱ្យមានការសង្ស័យនិងក្ដីបារម្ភយ៉ាងទូលំទូលាយ ខណៈការបង្ហាញខ្លួននេះធ្វើឡើងចំពេលដែលមានភាពតានតឹងជាសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ZN7JteBGdXUTXLTT3fcdubDZhb9Zs6PPeAw12JPd5mze7IT1u37_oMt7KzoWZPys8HI55ju4LHeHmL-IXNmGN_iDIk4xt1lTdIfloRuoXQ8Obsz3Iv7FAbccC4BBK05o1ULnIKCnPXyap8EKNQvKcanwtEiut05vFercUzN1cbUTcuGCIsKJ0vBzcPO_/s1440/image_2026-01-12_16-00-09.png
យោងតាមការចេញផ្សាយរបស់ NDTV នាថ្ងៃអាទិត្យ ទី១១ ខែមករា បានបង្ហាញថា ការបង្ហាញខ្លួនរបស់យន្តហោះ Doomsday ដែលជាប្រភេទយន្តហោះ E-4B និងមានរាងបញ្ចកោណហោះនៅលើអាកាស បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនចោ.ទជាសំណួរអំពីគោលបំណងរបស់វា ខណៈគេខានឃើញវាចេញប្រតិបត្តិការអស់រយៈពេល ៥១ឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijwM4bPKv2iFJhYmBNLKpQCTCEStS5E5W7DO50TkTg8hyiJcNliwBAwKGpSbgBf7zVHX5H7Nwb9bKL1ZzIwS-aRn3kM_f7u4cywhkTXigxsZZ0Ji9ZmuHxKndRZPizDtIVrwbyPx0EgqWJSqNpahqrN-kgC4Yu3eBRrJNGa3x4li6T_8Mdziw2B3iFEjTp/s3960/image_2026-01-12_16-01-33%20(2).png
តាមទិន្នន័យដែលរៀបរាប់អំពី Doomdays គឺយន្តហោះនេះ ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលមានអាសន្នជាតិ ជាពិសេសស្រាប់ទប់ទល់នឹងការវា.យប្រហារនុយក្លេអ៊ែរ និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាល ដូចដែលឈ្មោះហៅក្រៅរបស់វាថា «យន្តហោះនៃថ្ងៃវិនាស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXGGE1SR7Bg1Vi4H9TiiTqCzwwj-97ZNSGcoEJL7LVc_UYZwRYGc6pboc9hVGZ_m5IfDjr-91_2UQcxWUHmIotIFafkCcERJNG9AqtXfeujXFRpb_971ql7QKeyzdEoGGlOiPsFA2pTiJuOcc7J27bWEy45kyiLgjhf54s-ziKbmyXxRBHtdHJbe1lHEBf/s1200/image_2026-01-12_16-01-33.png

ក្រសួងការពារជាតិអាមេរិក ក្រោយមកបានធ្វើការបញ្ជាក់ថា លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រើប្រាស់យន្តហោះនេះដើម្បីធ្វើដំណើរទៅកាន់ឡូសអាន់ជឺឡេស ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច «Arsenal of Freedom» របស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Post។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនបានផ្តល់ការពន្យល់ជាផ្លូវការទាក់ទងនឹងមូលហេតុដែលយន្តហោះ E-4B នេះ ត្រូវបានគេយកមកប្រើប្រាស់ជំនួសឱ្យយន្តហោះធម្មតា ដែលស្របនឹងពិធីសាររបស់រដ្ឋាភិបាលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPgyGCrRLWNbRWnDIFzjN6kAV4daFMsG27NTzDhtLqT40NGnmt-4RO0Z6Z3f4NrkooYif-kfH33GPffNBWuVsMicktvKMC62kpIKlUSa-baSq_uvHAhCTQS1f3Uk2RCiPvrv4N4vo9WSa1fdY1Gf7iPaCz24oNjn0hOEGWOAp5Io_Z4DKItJC5HjWtreF/s3729/image_2026-01-12_16-01-37.png

សូមជម្រាបថា Doomsday Plane មានឈ្មោះជាផ្លូវការថា Boeing E-4B Nightwatch គឺជាយន្តហោះយោធា ដែលបម្រើជាមជ្ឈមណ្ឌលប្រតិបត្តិការអាកាសចរណ៍ជាតិ (NAOC) ដែលជាប៉ុស្តិ៍បញ្ជាការហោះហើរ និងត្រូវបានរចនាឡើងដើម្បីការពារប្រធានាធិបតី និងមេដឹកនាំយោធាកំពូលៗរបស់អាមេរិក និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលមានអាសន្នជាតិ ដូចជាសង្គ្រាមនុយក្លេអ៊ែរជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgTu5KoJ6k7M92ArN-2h59UpcOYhFlddLdJF0eyj1l1Ze7d7G4e8vd8uYZXY9XnLWt7Dh4Mm9MauGn_vQZGOBn6_o2eJ28Qvdz93wlczUOJFEtrYBUxrvkNdNiHWo_o6wdPBEYzt9hT4IWIpTfED926e1tGNJfRwGEuVPD0jfGGpyeLCjeUgR6KoXmkQV/s1927/image_2026-01-12_16-00-07.png
យន្តហោះនេះ មានប្រព័ន្ធការពារកម្រិតខ្ពស់ដែលអាចសំកាំងខ្លួននៅលើអាកាសបានរហូតដល់ ១២ ម៉ោង ដោយមិនចាំបាច់ចាក់ប្រេងឥន្ធនៈ ហើយត្រូវបានបំពាក់មុខងារចាក់ប្រេងលើអាកាស ដើម្បីពង្រីកពេលវេលាហោះហើររបស់វាបន្ថែមទៀត។ ដ្បិតថាមិនមែនជាយន្តហោះចម្បាំង ប៉ុន្តែយាននេះអាចអនុញ្ញាតឲ្យគេធ្វើប្រតិបត្តិការពិសេសៗចាំបាច់ជាច្រើន តាមរយៈមុខងារដែលត្រូវបានបែងចែកជាបន្ទប់ដាច់ដោយឡែកពីគ្នារួមមាន៖ តំបន់ធ្វើការបញ្ជាការ បន្ទប់សន្និសីទ បន្ទប់ប្រជុំ តំបន់ធ្វើការរបស់ក្រុមប្រតិបត្តិការ តំបន់ទំនាក់ទំនង និងកន្លែងសម្រាក។ វាត្រូវបានរចនាឡើងដើម្បីរក្សាការទំនាក់ទំនងសកល បើទោះបីជាមជ្ឈមណ្ឌលបញ្ជាការដែលមានមូលដ្ឋានលើដីត្រូវបានគំរាមកំហែងក៏ដោយ ប៉ុន្តែវានៅតែអាចបំពេញបេសកកម្មយ៉ាងមានប្រសិទ្ធភាព ក្នុងនាមជាមន្ទីរបញ្ចកោណចល័តនៅលើមេឃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSbDZ4Jvk_8aVh_vcaXPnhEjECDzGOi7hkNgQ26kDcCOtnBpaX0u8MD63uoc0RaF1aX7bHZg_GNyqMFcK3fNe3Ngdqs9FVi1Ykci9WiHpzQ-6rVlEo-Xq99wzdnm9Q-DN1L8erfn8UyFYsUIAGekb841Fb-v4VopLdzC5hFwtg4LChC8Q-rdbTWa04EUb/s1200/image_2026-01-12_16-00-08.png

ដូច្នេះការបង្ហាញខ្លួនរបស់វាជាលើកដំបូងក្រោយបាត់វត្តមានអស់ជាច្រើនទសវត្សន៍កន្លងមកនេះ បានជំរុញឲ្យមានករសង្ស័យយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងសង្រ្គា.មលោកលើកទី៣ ខណៈដែលស្ថានភាពជាសកលនាពេលបច្ចុប្បន្ននេះ បន្តកើនឡើងកម្ដៅឥតឈប់ឈរ៕

បណ្ឌិតច្នៃម៉ូត ឯម រៀម ចូលរួមកម្មវិធី ជី ដេវីត ទេព បូព្រឹក្ស ពីរលើកផ្ទុះការរិះគន់ទាំងពីរដង

0

សិល្បករ សិល្បការិនីជាច្រើនដែលចូលរួមកម្មវិធី «ខ្លឹមព្រះនគរ» ជាមួយនឹងការរៀបចំបែបប្រពៃណី វប្បធម៌បុរាណលាយសម័យសុទ្ធតែទទួលបាននូវការសរសើរ ប៉ុន្តែខុសគេតែម្នាក់ បណ្ឌិតច្នៃម៉ូត ឯម រៀម បានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់។ នេះក៏ជាលើកទី២សម្រាប់លោក ឯម រៀម ដែលចូលរួមកម្មវិធីរបស់តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស ត្រូវបានមហាជនរិះគន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioRUxV7kwxLJcP1zSBwlkZbvP4q_-UrdujUAdIv9NEY-0vqVLp1vMmXAqNB3zYwxQg_Ueg0IHrsfEcfUro4XYgNchuxykKeD7JJG5FUE15wi2xZ29oPSW7wZUIVuflUBSXp_Q-2xSvwdRuqPs7gJGkGnJeK4u3KruqnamHoiYd8yIlrkgII7C0olE4HG83/s2048/image_2026-01-12_13-37-15.png
កាលពីល្ងាចថ្ងៃទី១១ ខែមករា ព្រឹត្តិការណ៍ «ខ្លឹមព្រះនគរ» បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍មិនធម្មតាដោយកម្មវិធីនេះមានអត្ថប្រយោជន៍សម្រាប់ជាតិបង្ហាញពីវប្បធម៌ រួមទាំងបង្ហាញពីចោរសៀមឈ្លានពានធ្វើឱ្យពលរដ្ឋខ្មែររងទុក្ខ។ ទោះជាយ៉ាងណា សម្រាប់បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលរៀនចប់មកពីស្រុកបារាំងដែលមានការច្នៃម៉ូតមិនឱ្យជាន់អ្នកណាស្រាប់តែធ្វើឱ្យមហាជនរិះគន់ម្តងទៀតនៅពេលចូលរួមកម្មវិធីស្លៀកឈុត «រាជននីកន្ទេល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqMI4pkPNuMB8oKf9209T_ezSDIxxl6od3RENZ4nIPWMRNO7B5aA8YNMNicwm8tm9U59EFdgZAVz3fXrnyzHoBrZH2fn13WRmetKpn-9okumNzR2mJ6rP56mdjz8ZQprqbi2ZdfA-FZwptES2OyatCsQSBj8ACTs0Sqtf4wXdthnSdqlEm4sUx2TM9LB-l/s1008/image_2026-01-12_11-10-49.png

ឈុតនេះលោក ឯម រៀម មានការច្នៃប្រឌិតជាមួយនឹងភាពស៊ិចស៊ីបញ្ជូលជាមួយនឹងកន្ទេលត្បាតដោយដៃមានទាំងមកុដមកជាមួយផង។ ប៉ុន្តែយ៉ាងណា មកុដរបស់លោកត្រូវបានមហាជនរិះគន់និងចាត់ទុកថាមិនសមរម្យដែលបង្ហាញរូបភាពដូចជាប្រដាប់ភេទបុរសធ្វើជាមកុដនៅលើក្បាល។ ទន្ទឹមនឹងមានការរិះគន់មានគណនីបណ្តាញសង្គមមួយបានបញ្ចេញមតិបកស្រាយដោយបញ្ជាក់ថាមកុដរបស់លោក ឯម រៀម គឺបង្ហាញពី ត្រីបុរ័ម្យ គឺជាយក្សដែលគោរព្វទៅលើព្រះឥសូរ និងយកលិង្គឥសូរមកដាក់លើក្បាលដើម្បីជាការគោរនិងបូជាទៅព្រះឥសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTBkDxNW60mqPP6Pz8_Cxb3TRJATJcYyvxukfiXfPyzTDKzJdGPV-RQymm1myqOPtNcf7EevW-C48Zjj9_capsSkI1yfcFEY4xCBlGhvchVvWFQzRqBT4pyBP1p9ekmoob3Q4-ZKSrNnufXa-23MzDv1R76B2DgIwdocp60JwSufm3ngE5yizw5sShl_Mh/s2048/image_2024-05-29_09-25-03.png

នេះជាលើកទី២ហើយដែលលោក ឯម រៀម ចូលរួមកម្មវិធីរបស់តារាចម្រៀងជី ដេវីត និង ទេព បូព្រឹក្ស រងការរិះគន់ពីមហាជននៅពេលកម្មវិធីស្លៀកឈុតបង្ហាញពីវប្បធម៌ខ្មែរ។ គេចាំបានថាពីខែឧសភា ឆ្នាំ២០២៤ នៅពេលចូលរួមសម្ពោធបទ «ទេវរាជ« របស់តារាចម្រៀង ទេព បូព្រឹក្ស អ្នកច្នៃម៉ូត ឯម រៀម បានស្លៀកឈុតរាជិនី AI គ្រឿងអេឡិចត្រូនិក បានធ្វើឱ្យមហាជនរិះគន់។ ជាពិសេសទស្សនិកជនមានការខឹងសម្បារនោះគឺរូបភាពដែលលោក ឯម រៀម ឈរថតដែលមានផ្ទៃខាងក្រោយជារូបប្រាសាទអង្គរវត្ត៕

តារាសម្តែង Ma Sichun លាតត្រដាងបុគ្គលិកលក្ខណៈពិតរបស់ Yang Zi

0

នៅពេលនិយាយពីតារាសម្តែង Yang Zi នៅក្នុងក្រសែភ្នែកសាធារណជននាងគឺជាតារាសម្ដែងលំដាប់កំពូលដែលបានចាប់ផ្ដើមជាតារាសម្ដែងតាំងពីវ័យកុមារ ហើយតែងតែខិតខំធ្វើការនិងលះបង់។ នៅឆ្នាំ២០២៥ Yang Zi បានថតរឿងភាគធំៗចំនួនបីជាបន្តបន្ទាប់ ហើយការលះបង់ចំពោះការងារ និងបន្ទុកការងារខ្ពស់របស់នាងមនុស្សជាច្រើនសន្មតថានៅខាងក្រៅកាមេរ៉ា Yang Zi នឹងមានភាពម៉ឺងម៉ាត់ និងស្ងប់ស្ងាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkZ25V-S_nm6PzdsQJrFPvgTIkcnNvnRlTZigMd7kBRAfbWWRLh1MfFd6sUCN8utbSsl6p9UPEtqW_juViy7mW7ik_1dinFrQhnuEZIIBtcbKWLoEV7xk4i887ceID6N3hwXHN3Oc3O3WyrANpJEgGYuF3yeju43Q-E1Toe5TIVrbttfm_HmQoVcOEyNGz/s1226/image_2026-01-12_14-53-28.png
ទោះជាយ៉ាងណាក៏ដោយការបង្ហើបឱ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយតារាសម្តែង Ma Sichun បានផ្លាស់ប្តូរការយល់ឃើញនោះទាំងស្រុង។ តារាសម្តែងរូបនេះបានបង្ហាញថា ប្រសិនបើនាងត្រូវបង្កើតក្រុមជជែក ឬក្រុមចម្រៀង មនុស្សដំបូងដែលនាងអញ្ជើញគឺ Yang Zi ជានិច្ចព្រោះនាងមានភាពរីករាយ កំប្លែង និងតែងតែធ្វើឱ្យមនុស្សគ្រប់គ្នាសើច។មិនត្រឹមតែមានភាពរីករាយប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4DraPIUjy4CnY_2v9bwCHjMoGvCUtVIgDPfrwws-ZbYlk26PDbOqSVKe5LANf3mXvCHEj24pMWCsto86p-vondLmtUSOmqvccYxJwpLe6nRXx8R1DMKrGG-eCaBDP1ywYTJMZg-FXSsDCD2IuPjGo5dWZ8MM_MCa0B1AuGh2WjRmZRMdyUNZemA1x2oOO/s1617/image_2026-01-10_16-36-50%20(2).png
នៅពេលដែល Ma Sichun មានអារម្មណ៍ធ្លាក់ទឹកចិត្ត Yang Zi គឺជាអ្នកដំបូងដែលទូរសព្ទមកសួរសុខទុក្ខនាង ដោយបង្ហាញពីការយកចិត្តទុកដាក់ជាងបងប្អូនស្រីរបស់នាងទៅទៀត។ តារាស្រីទាំងពីររូបនេះថែមទាំងបានពិភាក្សាអំពីការសហការគ្នាលើខ្សែភាពយន្តមួយដែលពួកគេទាំងពីរដើរតួជាតួឯកស្រី ដែលបណ្តាលឱ្យអ្នកគាំទ្រជំរុញឱ្យអ្នកដឹកនាំរឿងផ្ញើស្គ្រីបភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjFLCRQAkrCx96TaLL66V6sZGXbIvUMlkPAOIQzugj6fpfOlDWY4NWwYGpqhHLTYuoAa9CncLxQs8UHOXgMM9JztKjW7Aeh2qom9Uu1xZxOyNrLfG2ZxZa7zlmsG4a6OfwSUv-MJ-zpUkNrQ-pSfo6IrvNeUlj_NiyOm4reeVZEc9a9nTxRHjRZ1tPX1Wp/s1440/image_2026-01-12_14-53-28%20(2).png

កើតនៅឆ្នាំ ១៩៩២ Yang Zi មិនត្រឹមតែមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងមានការតាំងចិត្តយ៉ាងមុតមាំទៀតផង។ កាលពីនាងនៅក្មេងតារាសម្តែងចិនជើងចាស់ម្នាក់បាននិយាយដោយត្រង់ៗថា Yang Zi មិនស្អាតគ្រប់គ្រាន់ទេ ហើយមិនគួរធ្វើជាតារាសម្តែងទេ។ ទោះជាយ៉ាងណានាងបានបង្ហាញថាសម្រស់មិនមែនជាអ្វីៗទាំងអស់នោះទេ។ សមត្ថភាពសម្តែងគឺជាអ្វីដែលកំណត់ភាពជោគជ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIzsMnaZX4egJEpMB7lx9egKC4181Wmf6JkazBRW2qUpn6HN1-6J8Fvo6pTzCye1vPEIeztns3LKq37A8xDAd3-6G8Q61DtnR3OO7zRAji2GDPbGSFq35-natHrrkNzpoFOIW8wOep7Ll6DUYkwOI_vymNN38Wk1fVyfO3B-tUM8fi1x3DvDOw6oHZlLAo/s1620/image_2026-01-10_16-36-50.png

ដោយបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងអាជីព Yang Zi គឺជាតារាសម្តែងកុមារម្នាក់ក្នុងចំណោមតារាសម្តែងកុមារដែលបានរក្សាបាននូវរូបភាពដ៏មានស្ថេរភាពនៅក្នុងឧស្សាហកម្មកម្សាន្ត។ ខណៈពេលដែលតារាសម្តែងកុមារជាច្រើនជួបការលំបាកនៅពេលផ្លាស់ប្តូរទៅអាជីពផ្សេងទៀត នាងបានកសាងកន្លែងរបស់នាងបន្តិចម្តងៗ ដោយសារការខិតខំប្រឹងប្រែង និងការលះបង់របស់នាង។ នៅក្នុងបរិយាកាសប្រកួតប្រជែងខ្លាំងនៃឧស្សាហកម្មកម្សាន្តចិន ជាកន្លែងដែលមុខមាត់ថ្មីៗលេចចេញឥតឈប់ឈរ Yang Zi ត្រូវបានចាត់ទុកថាជាឧទាហរណ៍ដ៏សំខាន់នៃការផ្លាស់ប្តូរដ៏ជោគជ័យពីតារាកុមារ ដោយបន្តិចម្តងៗបានបង្កើតខ្លួននាងជាតារាសម្តែងលំដាប់ A-list៕

Jennie បានបង្កើតពេលវេលាដ៏កម្រមួយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ GDA ឆ្នាំ២០២៦

0

ពិធីប្រគល់ពានរង្វាន់ Golden Disc Awards (GDA) លើកទី៤០ បានធ្វើឡើងនៅល្ងាចថ្ងៃទី ១០ ខែមករា នៅតៃវ៉ាន់ ដែលជាលើកទី ៧ ហើយដែលព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះត្រូវបានធ្វើឡើងនៅក្រៅប្រទេស។ ពានរង្វាន់នេះគឺជាពានរង្វាន់ដែលផ្តល់កិត្តិយសដល់ការចេញផ្សាយតន្ត្រី K-pop ដែលពេញនិយមបំផុតប្រចាំឆ្នាំ ហើយត្រូវបានចាត់ទុកថាជាពានរង្វាន់ប្រចាំឆ្នាំដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ0TqtOehVE2bRRAzSuJxKO6th4VDDMcGSOc1YffXqmw5zb1BEpwkp6Fxlj3j_qqar3FqxbbRUcMaHBQd9eaSF6mz8YL5f3Z1jm0gq71lNv4MVLeZadNb1C8-g5JaJ5Tm4QBRttK9xaOXZ6HfBCL8jxl0aLob9wx_KvDxPESfUZFoTtp9MeAi4e2KSUIDZ/s1440/image_2026-01-12_11-06-03.png
ពានរង្វាន់ធំ Daesang (Grand Prize) ឆ្នាំនេះបានទៅលើក្រុម Stray Kids G-Dragon និង Jennie ទទួលបានពានរង្វាន់ សិល្បករប្រចាំឆ្នាំ (Artist of the Year)។
ជាពិសេស Jennie មានពេលវេលាដ៏កម្រមួយ នៅពេលដែលឈ្មោះរបស់នាងត្រូវបានហៅឱ្យទទួលពានរង្វាន់ជាបន្តបន្ទាប់ ដោយទទួលបានពានរង្វាន់បុគ្គលចំនួន ៣ និងពានរង្វាន់សម្រាប់ Blackpink ចំនួន ១។ ដំបូងឡើយ Jennie គឺជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកឈ្នះក្នុងប្រភេទបទចម្រៀងឌីជីថលល្អបំផុត ដោយបានឈ្នះពានរង្វាន់ជាមួយបទចម្រៀងទោលរបស់នាង « Like Jennie »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3CrDUQerYU0GmxYsz2gs88xeMp3lhvsUAaKKl46jcjcLmYwu73WNK-zZJP3ZDbDIi813LY-_1xmheQArqCn53YJrFjwPqeYMkqvnUFVh8emXSrQ_8qHNVaTzRFYSBEGrnsScT3zT639Fz2S7YbmXFGZKpOlZtXy9dz9qihFPC6Q-tU7zNPQFy6-dNs8Mk/s1440/image_2026-01-12_11-06-04%20(2).png
ដោយកាន់ពានរង្វាន់ដំបូងរបស់នាងនៅយប់នោះ Jennie បានបង្ហាញថា «វាជាយូរណាស់មកហើយចាប់តាំងពីខ្ញុំបានត្រឡប់មកកម្មវិធីប្រគល់ពានរង្វាន់ Golden Disc Awards ហើយការទទួលបានពានរង្វាន់នេះនៅតែធ្វើឱ្យខ្ញុំភ័យ។ ការជួបអ្នកគាំទ្ររបស់ខ្ញុំបន្ទាប់ពីរយៈពេលយូរបែបនេះធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGya62GWHmGRAoqqe80upfg_DH8xXSWPAebAV9zFw8aWpMYyQsTLk4fgZRu4tVrHFfvPPZl_hfYPjopn5sTnePqTViluwJRrbGZaZ9PAzmpSZyPkXl9fcWAectIPxGjq7lQmMrlppo90wbJ9NPtCow3QtsmojoGYWw4m4n53g2KTh03aH_xgKZl2LvHFj0/s1347/image_2026-01-12_11-06-06%20(2).png

ប៉ុន្តែភ្លាមៗនៅពេលដែលនាងចាកចេញពីឆាក ហើយត្រឡប់ទៅកន្លែងអង្គុយវិញ តារាចម្រៀងរូបនេះត្រូវបានហៅត្រឡប់មកវិញភ្លាមៗ ដើម្បីទទួលយកពានរង្វាន់ដដែលក្នុងនាមក្រុម Blackpink សម្រាប់បទចម្រៀង «Jump» របស់ពួកគេ។ នៅពេលឡើងទទួលពាន Jennie បានរម្លឹកពីសមាជិកក្រុមរបស់ខ្លួនរួមទាំងផលិតករ Teddy ។ការឈ្នះជាប់ៗគ្នារបស់ Jennie មិនបានឈប់ត្រឹមហ្នឹងទេ។ នាងបានត្រឡប់មកលើឆាកវិញជាលើកទីបីដើម្បីទទួលបានពានរង្វាន់ Global Influence មួយផ្សេងទៀត។ លើសពីនេះ Blackpink ត្រូវបានផ្តល់កិត្តិយសនៅក្នុងបញ្ជី «Golden Disc Powerhouse 40» ដែលទទួលស្គាល់សិល្បករចំនួន ៤០ នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រវត្តិសាស្ត្រតន្ត្រីពេញនិយមរបស់កូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjm1J9T0S-QF6rsybhBzE47serk02WE3s3B2_EYvzb_DypXoRHGnI03hJ72zRtNKycLED6opSHonDcsmtpH0f8BTtLGJZdRmX0t5STBIM5ks9pZ764J5uzhvtIyLFUf8GXlsPVCcorCbdkgJcbzZ7pL0OvsPAKcq1R0fqxuLQZMnu9-UrYXD13ZtgQkJVa/s1391/image_2026-01-12_11-06-06%20(3).png

បន្ទាប់ពីឈ្នះពានរង្វាន់បីជាប់ៗគ្នា Jennie បានសម្តែងយ៉ាងស្វាហាប់ជាមួយអ្នករាំស្លៀកពាក់ពណ៌ក្រហម។ នាងបានបង្ហាញខ្លួនក្នុងឈុតខ្មៅ ដោយសម្តែងបទចម្រៀងជាបន្តបន្ទាប់រួមមាន «Filter, Damn Right, និង Like Jennie» ដោយទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជន។ នៅចុងបញ្ចប់នៃពិធីប្រគល់រង្វាន់ ឈុតឆាកគួរឱ្យកត់សម្គាល់មួយបានកើតឡើង។ ភ្លាមៗនោះ Jennie បានត្រឡប់ទៅកន្លែងអង្គុយរបស់នាងវិញ ហើយសម្រាកមួយសន្ទុះ នាងត្រូវបានប្រកាសថាជាអ្នកឈ្នះរង្វាន់ធំ «Artist of the Year»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVupdAiqnVYUg-SGkly6Oyfr5fKb_Z_LTIJ18JLo2f3Ix9HEmqr946NwoDUXncu2WFMooE2pz6grWNa7XAoFVI8vOKFhlIGPDLXnBRCqPnFX8VKvQ9u3KnXisAWNTcJ5nkbgmnkJMll6H8rbycdgZbJ2bL1R8KepjyfIVF86IQcHVQKsACciKMWxVcpKWl/s1350/image_2026-01-12_11-06-06.png

Jennie បានក្លាយជាសិល្បករទោលដំបូងគេដែលឈ្នះពានរង្វាន់ «Artist of the Year
» នៅឯពានរង្វាន់ Golden Disc Awards ដែលជាប្រភេទពានរង្វាន់ធំ (Daesang) ដែលទើបបង្កើតថ្មីនៅឆ្នាំនេះ។ នេះក៏ជាពានរង្វាន់ Daesang លើកទីពីររបស់នាងក្នុងអាជីពរបស់នាងផងដែរ៕

ថៃចង់ចូលរួមកិច្ចប្រជុំ JBC នាពេលឆាប់ៗដើម្បីដោះស្រាយបញ្ហាតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon Online រាយការណ៍ថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍ប្តេជ្ញាចិត្តអនុវត្តបទឈប់បា.ញ់ និងដោះស្រាយបញ្ហាតានតឹងនៅតាមព្រំដែនជាមួយកម្ពុជា តាមរយៈយន្តការទ្វេភាគី និងកិច្ចប្រជុំ JBC នាពេលឆាប់ៗ ។ ការចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីថៃបដិសេធមិនចូលរួមកិច្ចប្រជុំ JBC តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ម្តងហើយម្តងទៀត ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង និងទុកការងារនេះឱ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រសួងការបរទេសថៃបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមកិច្ចប្រជុំ JBC ជាមួយកម្ពុជាឡើងវិញ ប៉ុន្តែប្រទេសថៃត្រូវរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីឱ្យរួចរាល់សិន បន្ទាប់មក ថៃនឹងជូនដំណឹងជាផ្លូវការអំពីកាលបរិច្ឆេទ និងរបៀបវារៈនៃកិច្ចប្រជុំ JBC ឱ្យកម្ពុជាបានជ្រាប ។

ការបដិសេធរបស់ថៃមិនចូលរួមកិច្ចប្រជុំ JBC ត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសអូសបន្លាយពេលដើម្បីឱ្យកងទ័ពខ្លួនឈូសឆាយផ្ទះសម្បែង និងព័ទ្ធយកទឹកដីកម្ពុជា ដែលពួកគេទើបតែឈ្លានពានបានដោយខុសច្បាប់ក្នុងអំឡុងពេលកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា លើកទី២ ចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រវាងកម្ពុជា-ថៃ ដែលគ្រោងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ។ មន្ត្រីរដ្ឋាភិបាលចាំផ្ទះថៃថា ការពន្យារពេលកិច្ចប្រជុំ JBC ជាមួយកម្ពុជា ពីព្រោះថៃរវល់រៀបចំតំបន់ជាច្រើនកន្លែងដែលទើបឈ្លានពានពីកម្ពុជាឱ្យក្លាយជាកម្មសិទ្ធិរបស់ខ្លួន ។

បន្ទាប់មក កម្ពុជាក៏បានស្នើទៅភាគីថៃជាថ្មី តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្នុងគោលបំណងពិភាក្សាដោះស្រាយបញ្ហាមួយចំនួន ។ ប៉ុន្តែរដ្ឋាភិបាលថៃបានបដិសេធម្តងទៀតមិនចូលរួមប្រជុំ ក្រោមហេតុផលទុកការងារនេះឱ្យរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ការបដិសេធរបស់ថៃគ្រាន់តែជាលេសអូសបន្លាយពេលដើម្បីឱ្យកងទ័ពខ្លួនឈូសឆាយផ្ទះ និងព័ទ្ធយកទឹកដីកម្ពុជា ដែលពួកគេទើបឈ្លានពានបានដោយខុសច្បាប់ ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជានឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ៕

ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស បង្កឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង

0

ព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» ដែលរៀបចំឡើងដោយតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈកម្មវីធីនេះបានប្រមូលផ្តុំសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបចូលរួមបង្ហាញពីវប្បធម៌។ ជាមួយគ្នានេះទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងនៅពេលឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បកស្រាយចម្រៀងជាមួយនឹង ទេព បូព្រឹក្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoFL8zFQm80NIVQpjtkWJSjQVL6C60jwyHmNS8fod78Isjzh3UiJPITE2MvZCv5Swk8_kVdZmd_Z080phD-QjtckXKclnFKUbxNHWKfRzB0MHjSfUZyVkCh1Hdvd8zVtf-uoGwulXjhRQFmWeMLlrSqPn6RqDE13sQ8WKPDuFO3P-nnbPO9zzi9jHnsCG/s2048/image_2026-01-12_09-22-20.png
តាមរយៈការផ្សាយផ្ទាល់កាលពីយប់ថ្ងៃទី១១ ខែមករា ព្រឹត្តិការណ៍ «ខ្លឹមនៃព្រះនគរ» រៀមច្បងឱក សុគន្ធកញ្ញា គឺជាតារាកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះដែលនាំឱ្យមានការសាទរនិងរីករាយយ៉ាងខ្លាំង។ បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស សម្តែងបទ «ទេវរាជ» និង «យុទ្ធសង្គ្រាម» ជាមួយនឹង ជី ដេវីត តារាចម្រៀងរូបនេះបន្តសម្តែងបទ «វីរៈនារី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQMgJJwkBS220ZZp_j_I6x6zxsHMEmMf93TU4hc4J67yYhhGIAyOXpeVpY52A27ONCG9RBDXEvSHZbbnfXev6A3WmF2S5UtxVRmauRsShhJVKHNjNakPZN6fBC8R-d3huVfSc4y1qQMnGothfzr_iBohBtdSgjp-MkZA9VeQU6L6FyAM7SH1lvwuonV8v/s2048/image_2026-01-12_09-22-23.png

ក្នុងការសម្តែងបទ «វីរៈនារី» តារាចម្រៀង ឱក សុគន្ធកញ្ញា គឺបានចូលរួមជាមួយនឹងតារាចម្រៀង ទេព បូព្រឹក្ស ហើយទស្សនីយភាពនេះបានធ្វើឱ្យបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះគឺជាទិដ្ឋភាពដ៏កម្រដែលតារាចម្រៀងទាំងពីររូបឡើងបកស្រាយបទចម្រៀងរួមគ្នាហើយរិតតែពិសេសមិនធ្លាប់មានពីមុនមកគឺបានតារាចម្រៀងពីរជំនាន់រូបនេះបង្ហាញវប្បធម៌ខ្មែរ មានទាំងសម័យនិងបុរាណ បង្ហាញទៅកាន់ពិភពលោក។ ជាមួយនឹងសំឡេងស្រែកហ៊ោកងរំពងបន្ទាប់ពីបញ្ចប់ការសម្តែងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឱ្យទស្សនិកជនរំជួលចិត្តនៅពេលបកស្រាយចម្រៀង «កម្ពុជា ត្រូវការសន្តិភាព»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ArTxIznvJtdZ5wb0jFmQJqFfrJAFE68pa-36eFADNKVdB9_BK0zHzO868Q0nHVi9nrfHUH_bkkyG8kExYyZdoAvgkevaVU5lDvLkdFXz5_QO_3-ExhhDATmH16U7UkQUELF8zmNYzBok6X8tFnniz5ZLmfr-My5BEqyRIc7ZTs3cDsdn0VGnMqoysRRP/s1440/image_2026-01-12_09-22-27.png

ការសម្តែងរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និង ទេព បូព្រឹក្ស បានជំរុញឱ្យមហាជនកោតសរសើរ ស្ងប់ស្ងែងយ៉ាងខ្លាំងហើយបានពោលថា «ព្រឺសម្បុរ»ជាមួយនឹងការបកស្រាយចម្រៀងរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលទស្សនិកជនទើបតែបានស្តាប់លើកដំបូងចំពោះបទចម្រៀង «វីរៈនារី»៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី លេង Trend មួយនេះមហាជនពេញចិត្តស្តូក

0

ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលស្លៀកឈុតចុងសម័យឧដុង្គថតរូបនៅប្រាសាទអង្គរវត្តដែលនាំឱ្យផ្អើលអស់ភ្ញៀវទេសជាតិនិងអន្តរជាតិចាប់អារម្មណ៍អ្នកទាំងពីរ។ អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ Trend មួយដែលធ្វើឱ្យទស្សនិកជនពេញចិត្តស្តូក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTeUy_IgERa5UvnCh-6E2Jy_XxHPkOtQjvcbmXo2yiVZ2qUG4cVCpqxxRobKUmfz1Mv-wpEgZesC2JMll2v77EGsyCaeCqHoVpyJxeb3YAB2_0X5Bl_KDrgISLGetsjNOXR6ZLKo2U-lm2fntwXe2JCi1ABOiNIqOrECIFmdBLKdvsgNJ2qlZ_W6-8leZ/s2048/image_2026-01-12_10-18-01.png
កាលពីយប់ថ្ងៃទី១១ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ឋានសួគ៌ដែលស្ថិតនៅលើដែនដីសុវណ្ណភូមិនៃប្រទេសកម្ពុជា»។ បវរកញ្ញារូបនេះបានបន្ថែមជាភាសាអង់គ្លេសដែលមានអត្ថន័យថា «ខ្ញុំមានមោទនភាពក្នុងការបង្ហាញជូនលោកអ្នកថាប្រទេសកម្ពុជាមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរ ប្រទេសដ៏ស្រស់ស្អាតរបស់យើងត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍លោកអ្នកជាមួយនឹងទីកន្លែងដ៏ស្រស់ស្អាត និងមនុស្សដែលមានចិត្តល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhG-qLEdrcEP7dGmwv3yvsvCl1nTHnqQLsgXZm5ZOqc559dbz1F4-Wq2AHwdTRddpmS6HUDkMpkX4CQRJGPaFWR-dngXoQli8VrjPvs-nuYuV39OUx9iR7ZwuVexjnjS5_UixFzw1qfY6ydjQzyt5ZfKfgmOPHVu08aXU4Kmf1HsS7xT_wVapSgAkJdBQ/s2048/image_2026-01-12_10-18-00.png

នៅក្នុងវីដេអូ Trend នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកឈុតប្រពៃណីខ្មែរជាច្រើនទម្រង់ជាមួយនឹងទិដ្ឋភាព ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនៅខេត្តសៀមរាបដែលបង្ហាញពីការពិតនៃភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជាដែលរងការឈ្លានពានពីប្រទេសជិតខាង។ ជាមួយនឹងរូបភាពផ្ទាំងគំនូរដ៏មានអត្ថន័យ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញរូបភាពជាបន្តបន្ទាប់នៃប្រាសាទនិងទិដ្ឋភាពជាច្រើនទៀតនៅតំបន់អង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnLk3e0M7SIKNAtBRkWMC63aUrrigkxFMpEg5aP260X23pO-NfnlWIhhqLTsr94fzWhHduZSZGhE0456Cs3E5_46Lu3ShPK4Gk93dq76ISL4xcipyxzLzXp80UEHD8oATO68vjqD00xW42lKD8AE010v7sxdNDIOzgfNassmvBvNmegEs4lauVvQztZyA/s2048/image_2026-01-12_10-17-59.png

ការចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ខ្មែរនៅលើទឹកដីដ៏អស្ចារ្យរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមហាជនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសំណេរកោតសរសើរជាច្រើន៕

ដាលីណា រងការវែ.កញែកជុំវិញរឿងនិយាយពីក.ញ្ឆា ខណៈ ណា សាឌី លើកហេតុផលបែបនេះ

0

ពិធីការិនី ដាលីណា ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិក្រោយពីមានកិច្ចសម្ភាសន៍ជាមួយនឹងលោក ហួរ ឡាវី ជុំវិញកាលពីជំនាន់ប៉ុលពតជក់ក.ញ្ឆា។ ឃើញមានការខម្មិនច្រើនពិធីការិនី ណា សាឌី បានចេញមុខនិយាយជំនួសដោយបញ្ជាក់ថាជា MC គឺត្រូវមានចំណេះដឹងទូទៅចំណែកឯ ដាលីណា ជាមនុស្សឆ្លាតមិនមែននាងដឹងច្រើនបែរជាមកចោទនាងប្រើប្រាស់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwJgLo4-s8XzEM9TouNTVVcsqcfWo9YlxEyUxlaNrJdAnPhvBrBploxtqKwD82Mo_zEMkdSWhLUx3ZJKpbRRoNE4IxXh5BDHCMqDUwR7L8IPpyEebgSVn21BRUQny1ddFRKAA4dvraKMofd4De9ydQxSdVibQ2Y4dHDxK2DubWPuaO7jk6JastTdWCQ15s/s2048/image_2026-01-10_15-50-19%20(2).png

មានរូបសម្រស់ស្រស់ស្អាត ដាលីណា បានបង្ហាញខ្លួនធ្វើជាពិធីការិនីដោយមានឱកាសជួបជាមួយនឹងកំពូលតារាល្បីៗជាច្រើនជាពិសេសទស្សនិកជនបានកត់សម្គាល់ឃើញថាមិនត្រឹមតែអាចធ្វើជាអ្នកសម្របសម្រួលកម្មវិធីប៉ុណ្ណោះទេប៉ុន្តែ ដាលីណា ថែមទាំងអាចបកស្រាយចម្រៀងជាមួយនឹងតារាកិត្តិយសបានទៀតផង។ ទោះជាយ៉ាងណា ថ្មីៗនេះ ដាលីណា បានធ្វើឱ្យសាធារណជនបញ្ចេញមតិវែកញែកក្រោយពីសម្ភាសន៍ជាមួយនឹងតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ទាក់ទងនឹងរឿងកាលពីអតីតកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr9icCDMH9YM7dP3vfJvHmHMbS6NDvHkBaWitqnDWIwemS-HKHZaHlc4mXTEKixWNyjXO9KP7esarHx5_GhV1lsQpj12jM2o4Hx4juZ7t1mvcIGM3jqlpx5FbUAfGoRm2pZnj5oCFsNFMX_UsyIIUjpgXDT4vu35IbGBHyXaT6WlS-bevmPAt9RVh3hQXs/s2048/image_2026-01-10_15-50-19.png

ឃើញមានការវែកញែកនិងចោទប្រកាន់ច្រើនមកកាន់ ដាលីណា ជុំវិញរឿងកញ្ឆាដែលលោក ហួរ ឡាវី រម្លឹកកាលពីសម័យប៉ុលពត ពិធីការិនី ណា សាឌី បានចេញមុខផ្តល់ហេតុផលនិងបញ្ជាក់ពីភាពឆ្លាតវៃរបស់ ដាលីណា។ ណា សាឌី បានសរសេរនៅថ្ងៃទី១០ មករា ថា «ឈ្មោះថាជា MC គឺត្រូវមានចំណេះដឹងទូទៅច្រើន ដូចជាការអាន រឺ research តាម internet ! ខ្ញុំគិតថាវាអត់ខុសទេ ដែលគាត់ដឹងរឿងអស់នេះ ព្រោះវាជារឿងធម្មតាដែលយើងទាំងអស់គ្នាត្រូវដឹងហើយការពារខ្លួន។ គេដឹងច្រើនមិនមែនមានន័យថា គេទៅប្រើប្រាស់ទេ សម័យនេះហើយ សួរ chat GPT ក៏ចេញមកដែរ។ បើចង់ជាន់សូមជាន់ឱ្យត្រូវរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQx9Gu9n2EXS9uI9Zq5cLTYoImBYTp-bgl40TiGzHiBcPpM9eBPvXiuzooWRjbzdOfBELKvV60YhBwM1VItLLCgntTBcfi_5635TEThyyImkRjqBstDOicEjA0vz3hjTiZ3lNTAgW5-Xy9RH5X-YkegWkhG2jvIyJV7ZgK2dFRIXy0y8DNm4EHkHhrqZNa/s2048/image_2025-12-15_10-12-36.png

ណា សាឌី លើកឡើងទៀតថា ដាលីណា ជាមនុស្សឆ្លាតណាស់តារាកិត្តិយសនិយាយអ្វីមក ក៏គាត់អត់ទាល់ដែរគឺឆ្លើយតបទៅវិញបានភ្លាមៗបន់បែនតាមស្ថានការណ៍ជាក់ស្តែងជាអ្វីដែលហៅថា MC ។ ណា សាឌី ស្នើឱ្យសាធារណជនកុំជាន់ពន្លិច ដាលីណា ទាំងនាង នៅក្មេងអាចកាន់កម្មវិធីធំមួយគឺពូកែណាស់៕

Trump ព្រមានគុយបាប្រញាប់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកស្តីពីប្រេងឥន្ធនៈវេណេស៊ុយអេឡាមុននឹងយឺតពេល

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីវិធានការតឹងរ៉ឹងថា នឹងគ្មានប្រេងឥន្ធនៈ ឬបញ្ជូនប្រាក់ពីវេណេស៊ុយអេឡាទៅកាន់គុយបាទៀតទេ ព្រមទាំងដាក់សម្ពាធឱ្យគុយបាប្រញាប់ពិភាក្សាជាមួយអាមេរិក និងធ្វើកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡារួមគ្នាមុនយឺតពេល ពីព្រោះប្រេងឥន្ធនៈ និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលគុយបាទទួលបានពីវេណេស៊ុយអេឡារហូតមកនឹងបញ្ចប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghlllLHjYboJRUNF0B2INViRh8_rRwcQSkmRh3Hh94Go0-eRfd29PQRkDbvrljMWo5mE3KABZlnMVuOMUkLSKOr8XrNAivQVZ_YxTWtZByXaWJ3ZK_bOt05p_7FjQg5CxK4IB7YynlwGWC2aXUvYje1XT2yIxIaDWSJIzD7tnnS6bX1u82PagXbV7Od1IM/s1280/photo_2026-01-12_12-43-19.jpg

ក្រៅនេះ លោកប្រធានាធិបតី Trump ក៏បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ចង់បញ្ជូនរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលជាជនជាតិអាមេរិកកាត់គុយបា ធ្វើជាប្រធានាធិបតីថ្មីរបស់គុយបា ហើយលោកចាត់ទុកល្អប្រសើរបំផុតសម្រាប់ខ្លួនលោកផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaEK5aoRhKg26FAQFmoTjpPpk4mtfdWttZe_Kl7-sT7-2jZ314LDfqoZdOyra9jOhMITi8HnloebdWcQGNO1xP5Psq0qMBJQ0y1r01XNwz3uiA8hpGu40uCKwJDB7A8hIVh9RsEQyvLiqv_Sn2zka5eaYO6ttlefO6YaOwfvrf0Ro7sIDH7hpeKmcExL2/s800/photo_2026-01-12_12-43-18.jpg

កាលពីថ្ងៃទី១១ ខែមករា លោកប្រធានាធិបតី Trump បានព្រមានប្រទេសគុយបាឱ្យប្រញាប់ធ្វើកិច្ចព្រមព្រៀងប្រេងវេណេស៊ុយអេឡាជាមួយអាមេរិកកុំឱ្យហួសពេល ពីព្រោះចាប់ពីពេលនេះ ប្រេង និងប្រាក់យ៉ាងច្រើនដែលគុយបាទទួលបានពីវេណេស៊ុយអេឡានឹងបញ្ចប់ បន្ទាប់ពីកងទ័ពពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ប៉ុន្តែលោក Trump មិនបានបញ្ជាក់លម្អិតពីលក្ខខណ្ឌកិច្ចព្រមព្រៀង ឬផលប៉ះពាល់ដែលគុយបាត្រូវប្រឈមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0su7qIdmTZ_QPECAEUQSQzAWhXEVcu1F49XEIm1HDtT4DhtluTe4HoY0gLRZcj2kqcVhXwC00C00V6EGVkRJdxJnj2nU9sAAH3HyKk85CGQHxc1N1cRw9Zj0H3jAhPwc-BjhMSkdpMGCz9WjvT4e7kmitomUjkTNoHMg1S6zXO8BzDag6sMIp0Fk28Uln/s1280/photo_2026-01-12_12-43-18%20(2).jpg

វេណេស៊ុយអេឡាជាសម្ព័ន្ធមិត្តរឹងមាំរបស់គុយបា ហើយវេណេស៊ុយអេឡាបានបញ្ជូនប្រេងទៅឱ្យគុយបា ប្រមាណ ៣ម៉ឺន ៥ពាន់បារ៉ែលក្នុង១ថ្ងៃ ប៉ុន្តែលោកប្រធានាធិបតី Trump ថា ចាប់ពីពេលនេះ គុយបានឹងមិនទទួលបានអ្វីទេ ។ រយៈពេលជាច្រើនឆ្នាំ គុយបាមានជីវិតល្អប្រសើរដោយសារប្រេង និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីវេណេស៊ុយអេឡា ដើម្បីជាថ្នូរនឹងគុយបាជួយការពារសន្តិសុខឱ្យមេដឹកនាំផ្តាច់ការវេណេស៊ុយអេឡា ២រូប ប៉ុន្តែបច្ចុប្បន្ន វេណេស៊ុយអេឡានឹងឈប់បញ្ជូនប្រេង និងប្រាក់ឱ្យគុយបាទៀតហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZmVEpTHtO7JN87bHZyLNJ7aoNISBGG9MJa-JLyHZmmjEH67cgFZi80ScalzKSAUaZhPC3mByyfbVM0XiaVitkcB7063-paYTtWWvUAxrMadVs-GKmTcYc97UUMS399WsC70FgA7rjwkqaJVpfXK57bM1detAq22NisgGFLG0AuQQCSzpCoxhLfqyQF-Y/s1200/image_2026-01-12_13-23-59.png

គួរបញ្ជាក់ថា គុយបាបានបញ្ជូនភ្នាក់ងារសន្តិសុខមកជួយការពារសុវត្ថិភាពលោកប្រធានាធិបតីវេណេស៊ុយអេឡា Maduro អស់រយៈពេលជាច្រើនឆ្នាំ ដោយរដ្ឋាភិបាលគុយបាបញ្ជាក់ថា ជនជាតិគុយបា ចំនួន៣២នាក់ ត្រូវបានសម្លាប់ពេលកងទ័ពពិសេសអាមេរិកធ្វើប្រតិបត្តិការនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា ខណៈលោកប្រធានាធិបតី Trump ថា វេណេស៊ុយអេឡាលែងត្រូវការការការពារសុវត្ថិភាពពីពួកជំរិតទារប្រាក់គុយបា ។ វេណេស៊ុយអេឡាមានកងទ័ពអាមេរិកដ៏មានឥទ្ធិពលបំផុតលើពិភពលោក ជួយការពារពួកគេ ហើយអាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3j9XHAQcThHvTgtvceyXf8jnxHALJUZyVkjwy4iGDJIOsd6iTve8rbYHumcBNiJcKPyXxxPiZBqu8o3gESF1ncIP-iofeh5y-tCAJtd6AI2ax1eaPbb0WHkOFf5ph0sDZ1qO0-xyLtOxHCkggc95PHMecOCDEsEZOjHfzN-baV7VNZ0nz_QnIvYl5Kw1o/s640/image_2026-01-12_13-24-00.png

ទោះជារដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាក់ពីផែនការច្បាស់លាស់ចំពោះគុយបា ប៉ុន្តែកន្លងមក លោកប្រធានាធិបតី Trump និយាយថា អាមេរិកមិនចាំបាច់ជ្រៀតជ្រែកគុយបាដោយការប្រើប្រាស់កម្លាំងទ័ពទេ ពីព្រោះប្រទេសនេះជិតដួលរលំ ។ រីឯប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា ត្រៀមការពារប្រទេស គុយបាមានអធិបតេយ្យរបស់ខ្លួន មិនស្តាប់តាមបញ្ជាអ្នកណាឡើយ ៕