សហរដ្ឋអាមេរិក៖ យន្តហោះយោធាដ៏មានឥទ្ធិពលមួយគ្រឿងដែលគេស្គាល់ថាជា Doomsday Plane ឬ «យន្តហោះនៃថ្ងៃវិនាស» ត្រូវបានគេប្រទះឃើញថ្មីៗនេះនៅអាកាសយានដ្ឋានអន្តរជាតិឡូសអាន់ជឺឡេស (LAX) បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៥១ ឆ្នាំ បង្កឱ្យមានការសង្ស័យនិងក្ដីបារម្ភយ៉ាងទូលំទូលាយ ខណៈការបង្ហាញខ្លួននេះធ្វើឡើងចំពេលដែលមានភាពតានតឹងជាសកល។

យោងតាមការចេញផ្សាយរបស់ NDTV នាថ្ងៃអាទិត្យ ទី១១ ខែមករា បានបង្ហាញថា ការបង្ហាញខ្លួនរបស់យន្តហោះ Doomsday ដែលជាប្រភេទយន្តហោះ E-4B និងមានរាងបញ្ចកោណហោះនៅលើអាកាស បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនយ៉ាងឆាប់រហ័ស ដោយមនុស្សជាច្រើនចោ.ទជាសំណួរអំពីគោលបំណងរបស់វា ខណៈគេខានឃើញវាចេញប្រតិបត្តិការអស់រយៈពេល ៥១ឆ្នាំមកហើយ។
.png)
តាមទិន្នន័យដែលរៀបរាប់អំពី Doomdays គឺយន្តហោះនេះ ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលមានអាសន្នជាតិ ជាពិសេសស្រាប់ទប់ទល់នឹងការវា.យប្រហារនុយក្លេអ៊ែរ និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាល ដូចដែលឈ្មោះហៅក្រៅរបស់វាថា «យន្តហោះនៃថ្ងៃវិនាស»។
ក្រសួងការពារជាតិអាមេរិក ក្រោយមកបានធ្វើការបញ្ជាក់ថា លោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រើប្រាស់យន្តហោះនេះដើម្បីធ្វើដំណើរទៅកាន់ឡូសអាន់ជឺឡេស ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ច «Arsenal of Freedom» របស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Post។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណមិនបានផ្តល់ការពន្យល់ជាផ្លូវការទាក់ទងនឹងមូលហេតុដែលយន្តហោះ E-4B នេះ ត្រូវបានគេយកមកប្រើប្រាស់ជំនួសឱ្យយន្តហោះធម្មតា ដែលស្របនឹងពិធីសាររបស់រដ្ឋាភិបាលឡើយ។
សូមជម្រាបថា Doomsday Plane មានឈ្មោះជាផ្លូវការថា Boeing E-4B Nightwatch គឺជាយន្តហោះយោធា ដែលបម្រើជាមជ្ឈមណ្ឌលប្រតិបត្តិការអាកាសចរណ៍ជាតិ (NAOC) ដែលជាប៉ុស្តិ៍បញ្ជាការហោះហើរ និងត្រូវបានរចនាឡើងដើម្បីការពារប្រធានាធិបតី និងមេដឹកនាំយោធាកំពូលៗរបស់អាមេរិក និងធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលមានអាសន្នជាតិ ដូចជាសង្គ្រាមនុយក្លេអ៊ែរជាដើម។

យន្តហោះនេះ មានប្រព័ន្ធការពារកម្រិតខ្ពស់ដែលអាចសំកាំងខ្លួននៅលើអាកាសបានរហូតដល់ ១២ ម៉ោង ដោយមិនចាំបាច់ចាក់ប្រេងឥន្ធនៈ ហើយត្រូវបានបំពាក់មុខងារចាក់ប្រេងលើអាកាស ដើម្បីពង្រីកពេលវេលាហោះហើររបស់វាបន្ថែមទៀត។ ដ្បិតថាមិនមែនជាយន្តហោះចម្បាំង ប៉ុន្តែយាននេះអាចអនុញ្ញាតឲ្យគេធ្វើប្រតិបត្តិការពិសេសៗចាំបាច់ជាច្រើន តាមរយៈមុខងារដែលត្រូវបានបែងចែកជាបន្ទប់ដាច់ដោយឡែកពីគ្នារួមមាន៖ តំបន់ធ្វើការបញ្ជាការ បន្ទប់សន្និសីទ បន្ទប់ប្រជុំ តំបន់ធ្វើការរបស់ក្រុមប្រតិបត្តិការ តំបន់ទំនាក់ទំនង និងកន្លែងសម្រាក។ វាត្រូវបានរចនាឡើងដើម្បីរក្សាការទំនាក់ទំនងសកល បើទោះបីជាមជ្ឈមណ្ឌលបញ្ជាការដែលមានមូលដ្ឋានលើដីត្រូវបានគំរាមកំហែងក៏ដោយ ប៉ុន្តែវានៅតែអាចបំពេញបេសកកម្មយ៉ាងមានប្រសិទ្ធភាព ក្នុងនាមជាមន្ទីរបញ្ចកោណចល័តនៅលើមេឃ។
ដូច្នេះការបង្ហាញខ្លួនរបស់វាជាលើកដំបូងក្រោយបាត់វត្តមានអស់ជាច្រើនទសវត្សន៍កន្លងមកនេះ បានជំរុញឲ្យមានករសង្ស័យយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងសង្រ្គា.មលោកលើកទី៣ ខណៈដែលស្ថានភាពជាសកលនាពេលបច្ចុប្បន្ននេះ បន្តកើនឡើងកម្ដៅឥតឈប់ឈរ៕










