Home ព័ត៌មានអន្តរជាតិ ថៃភ័យនឹងត្រីទីឡាបយ៉ាខ្មៅកើនឡើងខ្លាំងនៅសមុទ្រប៉ាតាយ៉ា បង្កការប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរ

ថៃភ័យនឹងត្រីទីឡាបយ៉ាខ្មៅកើនឡើងខ្លាំងនៅសមុទ្រប៉ាតាយ៉ា បង្កការប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីធ្ងន់ធ្ងរ

65
0

ការកើនឡើងយ៉ាងគំហុកនៃត្រីទីឡាបយ៉ាខ្មៅ ឬត្រីទីឡាបយ៉ាចង្ការខ្មៅ (Blackchin Tilapia) នៅតាមបណ្តោយឆ្នេរសមុទ្រទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកនេសាទ និងមន្ត្រីជលផល អំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ។ ការបារម្ភនេះ បន្ទាប់ពីអ្នកផលិតមាតិកាស្ទួចត្រីម្នាក់បង្ហោះវីដេអូក្នុងបណ្តាញសង្គមបង្ហាញពីការបង់សំណាញ់ជាប់ត្រីទីឡាបយ៉ាខ្មៅយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រប៉ាតាយ៉ាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ខណៈមន្ត្រីជលផលឱ្យពលរដ្ឋជួយកំទេ.ចចោល ប្រសិនបើចាប់បានហើយមិនបរិភោគ ហាមដាច់ខាតលែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5jcAO0CkrcOwrE7bKdSi2vHAFe1pi1fAHovzeKH1M0HRivB4Uh0u2aNhSxwAhE1TzlRbW76Jp0xTXTroFePgUpJGQt7aXbJ_aiDMBUB5zvOl7rOtjrx3gBdhQB5m-wzMqsA7Oas9sK0I190_5x_Ar10FmCB6U9NKP0y8JejRasSnGu4Kl16L45wwFrPE/s1200/photo_2026-05-15_09-50-20.jpg
កាលពីថ្ងៃទី១៤ ខែឧសភា អ្នកផលិតមាតិកាស្ទួចត្រី ដែលមានអ្នកតាមដានជាង២ម៉ឺននាក់ បានបង្ហោះវីដេអូក្នុងហ្វេសប៊ុកចាប់បានត្រីទីឡាបយ៉ាខ្មៅទាំងហ្វូងៗនៅឆ្នេរសមុទ្រប៉ាតាយ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ មុនឈានដល់ការបង្ហោះវីដេអូ អ្នកផលិតមាតិកាបានមកអង្គុយស្ទួចត្រីតាមទម្លាប់ ហើយអ្នកនេសាទក្នុងតំបន់ប្រាប់ថា នៅទីនេះសម្បូរត្រីទីឡាបយ៉ាខ្មៅណាស់ ទើបខ្លួនយកសំណាញ់មកបង់សាកមើល ឃើញថា ត្រីនេះជាប់ពេញសំណាញ់ និងសង្ស័យវាអាចមករស់នៅក្នុងប្រៃដោយរបៀបណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisXlYPCTeQHOnwI0_IdLwCZb0nM2Hj-aT5iVmFM1vVKAKFrQEeq35assJnRJoHXWfSKJuxC0vcoL2r012grZacVUf9KG6GImMkYTVYZsxhxR5-NC6kTLeXHtV5YajGwJhtzh8-jwE6XYXjbvE_oMicv1aCjmICAbkPjVHn3FdqUaBiSO1Mb8vbOyLnTc/s1280/photo_2026-05-15_09-50-21.jpg

អ្នកផលិតមាតិកាក៏ជូនដំណឹងទៅមន្ត្រីជលផលខេត្តឈុនបុរី និងមន្ត្រីពាក់ព័ន្ធឱ្យប្រញាប់ចុះមកត្រួតពិនិត្យជាបន្ទាន់ ដើម្បីកុំឱ្យត្រីនេះបំផ្លិចបំផ្លាញសត្វផ្សេងទៀតក្នុងទឹក ដូចជា ៖ បំផ្លាញកូនត្រី កូនមឹក ប្រសិនបើបណ្តោយឱ្យវាកើនឡើងកាន់តែច្រើននឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងប៉ះពាល់មុខរបរនេសាទនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_oKMFZazfF3O7NVkbStC09yiAolm_XFS3O5LzPeGEk-8aanW7yH_8Wagew8bwhjTp81BLa6UBkH705M6gO4sMmR5k18_H7ITVTsRazLYCHxMwJFW9cwUH0KLQXFNTw-OHE6Zamxa_h_Ktqa7zSBiJwKhTsgM9gXCiO_N4QX1Z963tTeoB_glZPRZxq2s/s800/photo_2026-05-15_09-50-20%20(3).jpg

វត្តមានត្រីនេះនៅឆ្នេរសមុទ្រប៉ាតាយ៉ាទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនេសាទ និងភ្ញៀវទេសចរ ពីព្រោះត្រីប្រភេទនេះ ជាធម្មតារស់នៅក្នុងទឹកសាប វាធ្វើឱ្យប៉ះពាល់អេកូឡូស៊ីដោយបំផ្លាញពូជត្រីក្នុងស្រុក ស៊ីកូនត្រីតូចៗ កូនមឹក និងពងត្រី ជាអាហារ ។ បើពួកវាបង្កាត់ពូជដោយគ្មានការគ្រប់គ្រងនឹងបាត់បង់ជីវៈចម្រុះសមុទ្រ និងប៉ះពាលមុខរបរនេសាទ ត្រីប្រភេទនេះបានកើនឡើងនៅតាមបណ្តាខេត្តថៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែកម្ចាត់មិនអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmAi20Ekow9MN2wwqxx4tX09MmV0K_P6gJpXWb-RAIQbULTOPgp4XJsExKpfYDWzqC68a21fup3UsH9500nMt5YjeC9lw6iL0oK51lTFWJ6gJL7YHynY9GxnaDCLA-GyTuk_bZNo4wqcYoVgkGFehtgTVZhfLerMxqpeSJGhCUmNXD3ETVzQvDziciYec/s800/photo_2026-05-15_09-50-20%20(4).jpg
បន្ទាប់ពីមានការចែកចាយវីដេអូក្នុងបណ្តាញសង្គមពីការបង់សំណាញ់បានត្រីនេះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នេរសមុទ្រប៉ាតាយ៉ា មន្ត្រីជលផលខេត្តឈុនបុរី និងមន្ត្រីពាក់ព័ន្ធ ក៏ចុះត្រួតពិនិត្យភ្លាមៗកាលពីថ្ងៃទី១៤ ខែឧសភា និងបញ្ជាក់ថា ត្រីប្រភេទនេះអាចរស់នៅបានទាំងទឹកសាប ទឹកប្រៃ និងទឹកប្រឡាយ ហើយវាចូលចិត្តរស់នៅក្នុងទឹកប្រឡាយបំផុត ។ បច្ចុប្បន្ន ស្រុកជាច្រើនក្នុងខេត្តឈុនបុរី ក៏ប្រទះឃើញត្រីនេះដែរ ដូចជា ៖ ស្រុកមឿង ស្រ៊ីរ៉ាឆា បាងឡាមុង និងសាត់តាហ៊ីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXiQVWwMSAFAF4m7fn0YJG4HnVh5iVlworCI-bp39k-nGgWARoRoeaQMAIKEEfY3_HDpu1-M9w4slmr_O4lFg0iQ5p02iR5hkWZ2pbxkA1dOucm7cstYiXYNKk-pXAnBoSc-wW4LnCWbY1RCEbrFUzJKkMbcVvNsVIlAB3NIUt4C16eJ6ZubdP0Volt-U/s1200/photo_2026-05-15_09-50-20%20(5).jpg

មន្ត្រីជលផលនឹងកំណត់វិធានការកម្ចាត់ពួកវា ដោយសារប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី បំផ្លាញអាហារធម្មជាតិ និងស៊ីកូនត្រីតូចៗ ព្រមទាំងសំណូមពរឱ្យអ្នកនេសាទជួយគ្នាបង់សំណាញ់ចាប់ត្រីនេះឱ្យបានច្រើនបំផុតដើម្បីទប់ស្កាត់ការរីករាលដាល ។ ប្រសិនបើមិនបរិភោគ ត្រូវតែកំទេ.ចចោលភ្លាម ហាមដាច់ខាតលែងចូលក្នុងប្រភពទឹកធម្មជាតិវិញ ដើម្បីកុំឱ្យវារីករាលដាលកាន់តែច្រើន ៕