Home ព័ត៌មានជាតិ ពលរដ្ឋថៃនៅព្រំដែនផ្អើលជីកលេណដ្ឋាន បន្ទាប់ពីកងទ័ពថៃបា.ញ់គំរា.មជនបរទេសនៅអូរស្មាច់

ពលរដ្ឋថៃនៅព្រំដែនផ្អើលជីកលេណដ្ឋាន បន្ទាប់ពីកងទ័ពថៃបា.ញ់គំរា.មជនបរទេសនៅអូរស្មាច់

134
0

នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ពលរដ្ឋថៃនៅខេត្តបុរីរាំ ជាប់ព្រំដែនកម្ពុជា បានផ្អើលជីកលេណដ្ឋាន បន្ទាប់ពីកងទ័ពថៃបា.ញ់គំរា.មជនបរទេសដែលចុះយកព័ត៌មានត្រង់ចំណុចកងទ័ពថៃព័ទ្ធបន្លាលួសកាន់កាប់ដោយខុសច្បាប់នៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ចំនួន៤គ្រាប់ កាលពីថ្ងៃទី១៣ ខែឧសភា ហើយសារព័ត៌មានថៃបែរជាចុះផ្សាយបំភ្លៃ មួលបង្កាច់ ដោយចោទប្រកាន់មកលើកងកម្លាំងកម្ពុជា ថាបានបា.ញ់ចំនួន១១គ្រាប់ នៅទីតាំងតំបន់ព្រំដែនអូរស្មាច់ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqSvm3RhsjEj2Ldx3ki1Iyibx1haAJbyWBtsQpRQVlJj-5deWbtG8CkdKxa5UMdSxA9i7SCxWO0GJpHVUbI6kexncLiemT6bOhZK_SL1kMy1IiLOZbe4U0KPeOvW2e65Qfjjnu3UEebIBXLVuAZ0niJIljOriOuDccDBhrRh7SDtaU-U3XttZpsg2KhH4/s768/photo_2026-05-15_11-17-57%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV នៅថ្ងៃទី១៤ ខែឧសភានេះ ពលរដ្ឋថៃរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ (ជាប់ព្រំដែនកម្ពុជា) ព្រួយបារម្ភអំពីបញ្ហាសន្តិសុខ បន្ទាប់ពីកងទ័ពថៃបាញ់គំរាមជនបរទេសនៅតំបន់ព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ច្រកព្រំដែនឆងចម ខេត្តសុរិន្ទ) ហើយកុហកពលរដ្ឋរបស់ខ្លួនថា កងទ័ពកម្ពុជាជាអ្នកបាញ់១១គ្រាប់ ដោយពលរដ្ឋថៃទាំងនេះបារម្ភខ្លាចកើតសង្គ្រាមជាលើកទី៣ ។ ពួកគេចាប់ផ្តើមជីកលេណដ្ឋាន និងជួសជុលលេណដ្ឋានចាស់ៗឡើងវិញដែលធ្លាប់ប្រើប្រាស់តាំងពីកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី២ កាលពីឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyqj5SCCyv9lmkFnIqaPyu2tKgbO-aTX8KPcQ2ak9fjKTrvELRgmFyAPc0S2_Nwsbm5-DITk-Y4_shKHNRVymLgznNJ5rPdEb5q0U6KuPNITDAtoTRE_bgJBA50UZDWl9_kVWmAEG1Wo9Qv3j2C2k-r5X6Zova2L2mZFhvpKEDvHU8s5GfWEol3U4HoM/s768/photo_2026-05-15_11-17-57%20(3).jpg

ពលរដ្ឋថៃទាំងនេះមិនចង់ឱ្យកើតសង្គ្រាមជាលើកទី៣ ទេ ពីព្រោះធ្វើឱ្យពលរដ្ឋនៅព្រំដែនជួបការលំបាកត្រូវជម្លៀសចេញពីលំនៅឋានជាច្រើនលើក ថែមទាំងចោលផ្ទះសម្បែង ចោលសត្វពាហនៈ មិនបានធ្វើការរកស៊ី និងបាត់បង់ប្រាក់ចំណូល ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលរបស់លោក Anutin Charnvirakul សាងសង់របងព្រំដែនរវាងកម្ពុជា-ថៃឱ្យរួចរាល់ ដើម្បីកុំឱ្យមានជម្លោះ ឬកើតសង្គ្រាមម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCsWNYNgfBkMgpACZXDI6_zP1C5viyf2Ycnp8qDR2iubfVRF5AKcSV_DxZA6Opcq1sWsGRHf_Bne7ZcDers-TJza-zNZnfP5SFk7b-zN2-J6Lpk9-_O-2Up4gr4U9uipuy1G5sW_TBlrSpv4QC9z3g8S1az1_RURwMsmQjQzXfjGBr2BLvY7cXmwa9oBY/s1280/photo_2026-05-15_11-17-57%20(4).jpg

ពលរដ្ឋថៃបារម្ភខ្លាចកើតសង្គ្រាមជាលើកទី៣ ដោយសារតែកងទ័ពថៃកុហកពលរដ្ឋរបស់ខ្លួនថា កងកម្លាំងកម្ពុជាបាញ់១១គ្រាប់នៅច្រកព្រំដែនអូរស្មាច់ រីឯកងទ័ពថៃគ្រាន់តែបាញ់គំរាមចំនួន២គ្រាប់ប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhMa5U32fXg7xn5FU6Pg3raY3XmfpG3wcMSNuf1BE15iCdX7dZHdVjan0fUeOl3RLNgbFKHU55smD79ewhZrrRvYBj1Q0LWk60SLJtWSJxa62niBvXCiIOtFfL2M_tSGFKOVieT6D5ZIeRL10HSo1gjO3gHmSH7yCBt4Z1gAsL0lWH0cMLV7_iYlQMBw/s640/photo_2026-05-15_11-17-57.jpg
យោងតាមវីដេអូនៅលើហ្វេសប៊ុកផេក «Kevin Smith KH» នៅថ្ងៃទី១៣ ខែឧសភា កន្លងមក ដែលមានទាំងរូបភាព និងលាន់ឮសំឡេងកាំភ្លើងពិតៗ លោក Kevin ជនជាតិអង់គ្លេស ឱ្យដឹងថា កងទ័ពថៃបានបាញ់ចំនួន៤គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ ត្រង់ទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់លើដែនដីកម្ពុជា ប៉ុន្តែភាគីថៃអះអាងថា បាញ់តែ២គ្រាប់ប៉ុណ្ណោះ ។ សារព័ត៌មានថៃក៏ចាប់ផ្តើមចុះផ្សាយព័ត៌មានបំភ្លៃ មួលបង្កាច់ថា កងកម្លាំងកម្ពុជាបានបាញ់ចំនួន១១គ្រាប់ នៅច្រកអូរស្មាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ3UDs5YxnGdIeCgc853z4OnDNSBtuBh40-yJj7nTqZ5v504h80iOMJMHxfZrvOZyIRPAHo6teSBV5KcT_j_Qav-06I7kQQWLzGoUayhrrPWZEHK52pHKK_1uonFRCDuGrK8JmrZx5g5C2bu9J0Lk6pEWOTOXQaBLdvUg0C7T2Jo-c0k3auRhBfwdud2U/s800/photo_2026-05-15_11-17-58.jpg

គួរបញ្ជាក់ថា ការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺជាការបង្កើតព្រឹត្តិការណ៍បំភាន់ភ្នែក កុហកបោកប្រស់ពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ដែលភាគីថៃធ្លាប់បានធ្វើជាញឹកញាប់នាពេលកន្លងមក តាមពិត គឺកងទ័ពថៃទៅវិញទេ ដែលបានបាញ់គំរាម៤គ្រាប់នៅក្បែរលោក Kevin Smith អ្នកផលិតមាតិកាជនជាតិអង់គ្លេស ពេលលោកកំពុងថតវីដេអូបង្ហាញពីសកម្មភាពរំកិលរបងបន្លាលួសចូលដីកម្ពុជាខុសច្បាប់របស់កងទ័ពថៃ ៕