Home ព័ត៌មានអន្តរជាតិ ថៃហាក់កំពុងបង្កាត់ភ្លើងជម្លោះសារជាថ្មី តាមរយៈការរកលេសចោ.ទប្រកាន់កម្ពុជាជាបន្តបន្ទាប់

ថៃហាក់កំពុងបង្កាត់ភ្លើងជម្លោះសារជាថ្មី តាមរយៈការរកលេសចោ.ទប្រកាន់កម្ពុជាជាបន្តបន្ទាប់

50
0

នៅពេលដែលផ្នែកការទូតដំណើរការបានរលូន សភាពការណ៍កងទ័ពជួរមុខនៅតាមព្រំដែនឯណោះដឹងតែចាប់ផ្ដើមរកាំរកូស បង្កើតបាននូវការព្រួយបារម្ភជានិច្ច ដោយក្នុងរយៈពេលពីរថ្ងៃមកនេះ កងទ័ពថៃបានរករឿងចោ.ទប្រកាន់កងកម្លាំងកម្ពុជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការផ្ទុះអាវុ.ធ។ សកម្មភាពនេះត្រូវបានគេមើលឃើញថា ជាចេតនារបស់ខាងយោធាថៃដែលចង់បញ្ឆេះជម្លោះឲ្យកើនឡើងកម្ដៅសារជាថ្មី ស្របពេលដែលរដ្ឋាភិបាលខ្លួនហាក់បន្ទន់ជំហរជាមួយកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOZFb9YORpfoSHiTfLLeUdLHUKFt57HRc22P4gh4MXsEHp1FUkKiv6A6PlSBGzwMSVWcVnJ2e6vNsLZJ3gS05z-ShVRqgLbYCVDrswHzfp57Kyte3KxuLldnMKuuYGtJAqxjmNiY_yStnoIZjFogXv4wi3wrkAclKKxZnguCO7LcVl_iYTx2ZIaeDrQys/s900/photo_2026-05-15_09-37-50%20(2).jpg
យោងតាមសេចក្ដីរាយការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១៣ ខែឧសភា កងទ័ពភូមិភាគទី២ របស់ថៃ បានអះអាងថា កងកម្លាំងកម្ពុជាបានបា.ញ់កាំភ្លើងធុនស្រាលចំនួន ១១គ្រាប់ ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅតាមបណ្តោយតំបន់ច្រកអូរស្មាច់ និងចុងចម។ ក្រោយមកនៅថ្ងៃទី ១៤ ខែឧសភា ពោលគឺមួយថ្ងៃបន្ទាប់ កងទ័ពភូមិភាគទី២ដដែលនេះបានចោទប្រកាន់កងកម្លាំងកម្ពុជាម្ដងទៀត ថាបានផ្ទុះអាវុ.ធចេញពីកាំភ្លើង M79 (ទំហំ 40mm) ចូលមកលើទីតាំងឈរជើងរបស់យោធាថៃនៅភូមិសាស្ត្រទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxy07-vd1SYDSoWWBtP7W-PheHmnpIxD-GF9ZMXSYS22Pq94Vn31XBSM7Hkyw6YZ7ge3CZN7Y5u_zDihyyNbAKtskaVUvAssb4PEWOgmgShWPi9C83OCSMBrcY7M89qhy_FLXKHOBJU2KcYo-XTUZrm0bK7mwsjhW4kNgcreoPBqbHuNGuRPKKEjZeubk/s1086/photo_2026-05-15_09-37-48.jpg

ការចោ.ទប្រកាន់ទាំងនេះត្រូវបានក្រសួងការពារជាតិកម្ពុជាច្រានចោលយ៉ាងដាច់អហង្ការ និងយ៉ាងដាច់ខាត ដោយចាត់ទុកថា ការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A_j9EYs9PCG7chymf-WM_HMR6xL8rmI4Ue2L5lD17nh_zULWM6EHm14LHDD6f83b2qFkjkOpbRZWD5ZUaT1zG-RBzbbL62Lo2vq1vq55j3kLy-tUM2OLCXKQGjAbsUvdfLTSg1UTZZNfO0MbboQF311O_LKfJEp-1yFaCwv0LaLuCxkESQMdlpTIH0w/s1024/photo_2026-05-15_09-37-49.jpg

ជាមួយគ្នានេះ យោងតាមព័ត៌មានពីកម្លាំងជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគទី៤ បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi50YA7Q7ZZeW1dlQ3c-E5NXs6r9cxYeolgCW8oG_2InteUsoRQPysCj830Bco_88LDz688fA-Tjvrgn5nL93hGSGTqWiNVb8Cyqf6UN3zYT5QP_wL2nJl9t9ByuW-327EWTi7vEjQhvR7cfmJVe2I4O_RFACI4zGyct-3wG2XwkxbImta-QAmdG93pnXk/s1024/photo_2026-05-15_09-37-50.jpg

យោងតាមការវិភាគរបស់ក្រសួងការពារជាតិកម្ពុជា និងអ្នកវិភាគភូមិសាស្ត្រនយោបាយ ការចោទប្រកាន់ពីសំណាក់ភាគីថៃទាំងនេះត្រូវបានគេមើលឃើញថាមានគោលបំណងយុទ្ធសាស្ត្រ និងនយោបាយ ដើម្បីបង្វែរការចាប់អារម្មណ៍របស់អន្តរជាតិពីការរំលោភច្បាប់អន្តរជាតិ និងការឈ្លានពានរបស់យោធាថៃ នៅតាមព្រំដែន ដូចជាករណីថៃបានធ្វើការបំផ្ទុះគ្រាប់ដោយគ្មានការជូនដំណឹង និងការរំលោភចូលមកក្នុងដីកម្ពុជា នៅច្រកទ្វារអូរស្មាច់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkx8JdAgO11ZlKnClUCD1MRMRZhvejIAjLGsv4KtPds7jmbfI9yX67zK-aCYcfcN72KggTrO-gqT-VTtYlVurXICXHYPCCnX6ilDTLsqttsa2StACi6ySkBFeR1dhCrIKKE5LJV7lDjnHsA06YFQyO5QdiTIgLiEET6bOxp_BV3YTpobQtDDdBMLtljHM/s750/photo_2026-05-15_09-37-52.jpg

ទោះជាយ៉ាងណា កម្ពុជានៅតែបន្តរក្សាគោលជំហរមិនចង់បានជម្លោះប្រដាប់អាវុធ និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែន។ ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានបញ្ជាក់ដែរថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានសិទ្ធិពេញលេញ និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារខ្លួន និងវាយបកវិញភ្លាមៗ ប្រសិនបើមានការវាយប្រហារទ្រង់ទ្រាយធំ ឬការប៉ុនប៉ងឈ្លានពានចូលមកក្នុងទឹកដីដែលស្ថិតក្រោមអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា៕