Home Blog Page 207

មុនឈានដល់ថ្ងៃ ៩ វិច្ឆិកា តើប្រជាជនកម្ពុជារងទុក្ខយ៉ាងណាខ្លះពីអាណានិគមបារាំង?

0

ភ្នំពេញ៖ ពិធីបុណ្យឯករាជ្យ គឺជាទិវាបុណ្យជាតិ ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដោយកំណត់យកថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីរំលឹកដល់ស្មារតីកងទ័ពជាតិកម្ពុជា ក៏ដូចជាការរំលឹកដល់ស្នាដៃព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ ជាមួយគ្នានេះ ថ្ងៃស្អែកនេះក៏ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWmkV7AJMrDm92DE13Cm3eZaQqfGHY5PU1OJDneTk77qtiltN6g1NxqlmHYuPIQI2abVGB47u6bv9TE8pVjGUSODz1Lv8-QP-mzC__-inEeSB9WcZ_3X-S4zYoplYkfFBmt9Ki2BqCf2u42OCpW2cFUR80FaXEgVt4mJ-yFubUQaWWPuENSVJ1ZHNxZclH/s1280/photo_2025-11-08_14-04-06.jpg
រំលឹកទៅកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៨៦៦ បារាំងបានដាក់អាណានិគមមកលើប្រទេសកម្ពុជាជាលើកដំបូង ក្នុងរាជព្រះបាទ នរោត្តម ។ក្រោយពេលដែលបារាំងបានយល់ពីសក្ដានុពលកម្ពុជាពីវិស័យកសិកម្ម ផលជ័រកៅស៊ូ ស្បែកសត្វ និងព្រៃឈើ បារាំងបានចុះហត្ថលេខាយល់ព្រមនិង ព្រះបាទនរោត្តម ដោយប្ដូរពីការដាក់អណានិគមលើកម្ពុជា ទៅជាដែនអណាព្យាបាលបារាំងវិញ ក្នុងឆ្នាំ ១៨៦៧ ដល់ឆ្នាំ ១៨៨៧ (French protectorate of Cambodia 1867 – 1887) ដែលមានន័យថា ប្រទេសកម្ពុជាស្ថិតក្រោមការ ការពាររបស់បារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU9Gpme8vXmFLngpYJ-rouL6Fdoumt49dTO0l94RNHOyzhgYKaz1ckFqCH6nHyTaAZE0rHWT5mMiPsdWLpBabtp_bTA7oFQSOJbwLRaq_lfo4qh2X28qmZD_sihhVbxwRGnWtnwFsAa-Wvwy8FfAIiPeXpxNF-CKJ0aKkLWzssQcDTu-I1RRShJSkxskgz/s960/photo_2025-11-08_14-04-06%20(2).jpg

លុះឆ្នាំ ១៩៤៥ បារាំងបានវិលមកដាក់អាណានិគមលើកម្ពុជាម្ដងទៀត។ ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង ជាលើកទី ២ កម្ពុជាមិនទទួលបានចំការណេញអ្វីឡើយ ដោយបារាំងបានដាក់ចេញនូវគោលនយោបាយជំរឹតទារពន្ធអាករមកលើប្រជាជនកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យជីវភាពរបស់ប្រជាជនលំបាកយ៉ាងខ្លាំង។ ការទារពន្ធច្រើនហួសប្រមាណរបស់ទេសាភិបាលបារាំង បានធ្វើឲ្យប្រជាជនកម្ពុជាងើបបះបោលសម្លាប់ពួកបារាំងជាបន្តបន្តាប់។ លុះក្រោយមកនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ បារាំងបានយល់ព្រមប្រគល់អធិបតេយ្យភាពមកឲ្យកម្ពុជា។ បន្ទាប់មកត្រឹមមួយថ្ងៃ ពោលគឺថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំដដែល បារាំងបានចេញសេចក្ដីប្រកាសប្រគល់ឯករាជ្យភាពឲ្យកម្ពុជាវិញ ហើយកងយោធពលខេមរភូមិន្ទក៏បានចាប់កំណើតឡើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlTkPmp2b6zfYgmHX_8-Lzbq2bYUIet292ssFGbZoVuCpMLllbsisSNoo-ujRPeuZqZcCYYPrNe4hjyyEfCYj983tOqzfanLKYEWTQRMXoKEBlQTBw-NGUW4KZJm9mZ1Ms89nHpNjZitgQUw97yjt8aSPCClsMFPv4GkSq_4a2-vSlTbuDl44TH4rVkItJ/s750/photo_2025-11-08_14-04-06%20(3).jpg

ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងអស់រយះពេល ៩០ឆ្នាំ (១៨៦៣ ដល់ ១៩៥៣) ៩ វិច្ឆិកា ជាថ្ងៃដែលប្រជាជនកម្ពុជាមានសេចក្ដីសោមនស្សរីករាយជាទីក្រៃលែង ដោយបាន ចាត់ទុក ព្រះបាទនរោត្តមសីហនុ ជាវីរៈបុរសជាតិ ដែលបានទាមទារឯករាជ្យជូនកម្ពុជាយ៉ាងពេញបរិបូរណ៍ ដែលធ្វើឱ្យប្រទេសកម្ពុជាទាំងមូលឈររឹងមាំជាប្រទេសមួយដែលមានអធិបតេយ្យភាពជារបស់ខ្លួនមកដល់បច្ចុប្បន្ននេះ៕

ជី ដេវីត និង ទេព បូព្រឹក្ស មានអ្នកគាំទ្រជាជនបរទេសសុំថតជាមួយនៅប្រទេសវៀតណាម

0

តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស រួមទាំងអ្នកជិតស្និទ្ធ បានទៅទស្សនាការប្រគំតន្រ្តីរបស់ G-Dragon នៅឯប្រទេសវៀតណាមបន្ទាប់ពីកម្មវិធីរបស់តារា Kpop រូបនេះលុបចោលនៅឯប្រទេសថៃ។ អ្វីដែលកាន់តែចាប់អារម្មណ៍ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវបានជនបរទេសសុំថតជាមួយផងដែរដែលបញ្ជាក់ថាអ្នកទាំងពីរមានការស្រលាញ់ចូលចិត្តច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdCVgwNGf_9U5NKw0WwyQw9l0EIa-FnPutgmh42A5Tzq2ltFZ2Px5l9kLvVG49dWOHLkt6bDB3weMCO54Pa3UZquBo9RcE5lGqf8fbxLlHuzVmkgcjgXT2VVrg8LrQqUjR79sQqOuDhvz-rMODNc6J08O4uZvheDGkkuZsm55jikzkYvDA-P96igeEq0z/s2048/image_2025-11-08_14-20-45.png

អ្នកតាមដានវិស័យសិល្បៈជាពិសេសអ្នកគាំទ្រជ្រាបមកហើយថា តារារ៉េប ជី ដេវីត គឺជាអ្នកគាំទ្រធំម្នាក់របស់តារាចម្រៀង G-Dragon មេក្រុមរបស់ BIGBANG រហូតលោកសាក់រូប តុបតែងខ្លួន លេងម៉ូតសក់ ឬសំលៀកបំពាក់ គឺមានការបំផុសគំនិតពីអាយដលរបស់ខ្លួន។ ទន្ទឹមនឹងការវិលត្រឡប់មកវិញរបស់ G-Dragon ដែលមានការរៀបចំប្រគំតន្រ្តីតាមប្រទេសនានាទាំងអឺរ៉ុបនិងអាស៊ី ជី ដេវីត បានដឹកដៃ ទេព បូព្រឹក្ស ទៅទស្សនាការប្រគំតន្រ្តីរបស់តារា Kpop រូបនេះនៅឯទីក្រុងហាណូយ ប្រទេសវៀតណាមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91yMubnu-gk9hHBSS7wRCKnb6gTg3E1aZHa3IwGdBnYKraXjh9LF-BRF5GVczRE3oDrSvAxyzTACj5G9NNOh9_PFRtFcCq9EluefSVJdD05N7yFtgFTA1RZ8jVZB26ivlJ-dtzOsq6oPbGXIKnQfpDxaE8oRlap1nI4wIEXgmAyF9XOcPZEStRcbCWPNz/s1625/image_2025-11-08_14-20-39.png

ទោះបីជាស្ថិតនៅប្រទេសវៀតណាមក្តីអ្វីដែលគាំទ្រចាប់អារម្មណ៍គឺតារារ៉េប ជី ដេវីត និងទេព បូព្រឹក្ស មានការស្រលាញ់ពីជនបរទេស។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះតាមការចែករំលែកវីដេអូពី ចែតាបារាំង បានបង្ហាញវីដេអូដ៏គួរឱ្យរំភើបមានជនបរទេសប៉ុន្មាននាក់មកសុំថតរូបជាមួយនឹងអ្នកទាំងពីរផងដែរ។ ជាមួយនឹងការចែករំលែកនេះ ចែតាបារាំង បានចំអន់តារាទាំងពីរដួងដែរថាកុំច្រឡំថាជា G-Dragon ឬ CL ការពិតគឺជា ជី ដេវីត និង ទេព បូព្រឹក្ស របស់ស្រុកខ្មែរទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTEAUCURfpzmkSRIecIByu9nlKiWgbN7jNYT0ffslZTVXWKOaLe4Koiuk9wDZOoKQT5lNp9wpmKLoDNwZ967fYC4FfoEFochYVC-tmMsvF9P05Y9hJoBZ4g60YWwrDdnKMLXzTHDPTYbFS6ep-z4d8EeGyXBx86yEcSrzc7m9L9JYAx7RIaDKVmZMPbnc/s1920/image_2025-11-08_14-20-42.png

គួរឱ្យដឹងថា ទន្ទឹមនឹងវត្តមានរបស់ G-Dragon ប្រគំតន្រ្តីនៅឯប្រទេសវៀតណាម អ្នកគាំទ្រកម្ពុជាក៏រំពឹងដែរថានឹងមានថ្ងៃណាមួយតារាចម្រៀងល្បីឈ្មោះរូបនេះនឹងមកប្រគំតន្រ្តីនៅកម្ពុជាម្តង ខណៈកន្លងមកទាំង CL និងក្រុម2NE1 និងតារា Kpop មួយចំនួនទៀតបានមកសម្តែងរួចហើយដែរ៕

រដ្ឋ ផ្ដល់ហិរញ្ញប្បទាន៤០លានដុល្លារ អន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ

0

រដ្ឋាភិបាល សម្រេចផ្ដល់ហិរញ្ញប្បទាន៤០លានដុល្លារ ដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីកសិករ នៅក្នុងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0BpnJzJb3GtNkD9yCuuk6G6FgkpU8oz-HLwelbvoV21OGrgnMPBYSnsUapzJdduUH9gdexxrptdUwIrZ8YEqIbV1L5ahdUYxTZV9QF0AHpobUzsF50gN4hUGQl-imrdDFKLiS1WTxuXr3bIilgK0eETTtvIwG_I8Ray2UjAK96IlPqAxuofmzGwJq9UNB/s1200/image_2025-11-08_16-07-17.png

យោងតាមសេចក្តីប្រកាសធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានឱ្យដឹងថា៖” ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ​ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០លានដុល្លារបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB សម្រាប់ផ្តល់ឥណទានជាបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfYARkRPTWiPwYHjaNtq8GYIwTHA_lsMujtho2lnU-u1skzJJWn1SqtHrABO8MMJW_lNl3bFSJyt4Pza8zhSzc6UbNDgECJlAeSvReTMeSX0Kx98dG7cErh_xnD8YNnxj3RocxOGQYcG34VKUrBnFA6ucEMLepq7tJgG6Q03piiZ5gsVb_NSz7XaeCYuSm/s855/image_2025-11-08_16-07-11%20(2).png

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបញ្ហាតម្លៃស្រូវធ្លាក់ចុះនេះ ដោយបានអន្តរាគមន៍ជាបន្តបន្ទាប់ រហូតដល់ការបញ្ចេញមូលនិធិកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL1LSRJiIyIkqfh_Rs5XoJN9vqgRC0g7dre0yPQObLu06Ws60pBPz3UKBM58lq_QP-LGl0D51v1uTQseqEHvPiDV-CByISn8gBStKWY3uAuRUkGqkl2Ib5oadzzXQFQLjVSBIWqm8LlnKWnO-RYQIYGdM4BbQpBArthx5lekSbLmFTyFDyXxL79asw-G0v/s1200/image_2025-11-08_16-07-11.png

 

អនាគតរបស់ Wang Yibo ប្រសិនបើចាកចេញពីក្រុមហ៊ុន Yuehua

0

កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ដំណឹងដែលថាតារាសម្តែង Wang Yibo នឹងមិនបន្តកុងត្រាថ្មីជាមួយ Yuehua Entertainment បានបង្កឱ្យមានការភ្ញាក់ផ្អើល។ តារាប្រុសរូបនេះបានរួមចំណែកច្រើនជាង ៦០% នៃ ប្រាក់ចំណូលសរុបរបស់ Yuehua ។ ជាយូរមកហើយឈ្មោះរបស់ Wang Yibo ត្រូវបានលើកឡើង ១៨ ដងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ៤៥៥ ទំព័ររបស់ក្រុមហ៊ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivoUMtVwPp3G4TmgBpw_L8l_e_GyoYArmjReHCH7WzNPLU4CH4yAfMExJ4yJkOn4n07VNtbAAPdZPQucZ31wDjpwNUfN-KECBT1u3TqvO8nAC9O-Dndbx9-uBnShvXAf5CEd7vLAWG_hJMMsuLN48_-GnEcDy_HAq39emKXXVph_IAxxS9784d9_RvInWi/s1800/image_2025-11-08_11-53-09%20(2).png

ចាប់តាំងពីភាគហ៊ុនរបស់ Yuehua ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុងក្នុងឆ្នាំ២០២២ ទីផ្សារបានហៅ Yuehua ថា «ភាគហ៊ុនគំនិតរបស់ Wang Yibo» ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពាក់កណ្តាលឆ្នាំ ២០២៥ នាពេលថ្មីៗនេះរបស់ Yuehua លែងនិយាយអំពី Wang Yibo ទៀតហើយ ដោយបង្កើនការរំពឹងទុកថា តារាប្រុសរូបនេះ ហៀបនឹងចាកចេញពីក្រុមហ៊ុន។ តម្លៃភាគហ៊ុនរបស់ Yuehua បានធ្លាក់ចុះ ១២.៦៩% ក្នុងខែតុលា ឆ្នាំ២០២៥ ហើយការធ្លាក់ចុះសរុបនៅក្នុងឆមាសទីពីរនៃឆ្នាំនេះលើសពី ២៨% ។ នេះប្រហែលមកពីបាតុភូតលក់ភាគហ៊ុនព្រោះអ្នកវិនិយោគបារម្ភថាក្រុមហ៊ុននឹងបាត់បង់សិល្បករសំខាន់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4UBuM1aRc9yodLR0NSPD1WsowVwOFS6xEe8fOdv6nunmeJWDBxAo-xLaVcwgwVoK3bQtGnMjWFXtu7nqZkwSyMgNuC5xD3l5dqnyHXnbB6NkMVskv4mCbNv9Q8lWBIBF6zxTW83uW4mgSZ3byZ7E1hWJdDFy7NR9pBU532eYagCHy6zT92gFtkDD0hz5C/s1440/image_2025-11-08_11-53-09.png
លើសពីនេះ អ្នកគាំទ្របានរកឃើញថា នៅក្នុងខ្សែភាពយន្តឯកសាររបស់ Wang Yibo ដែលមានចំណងជើងថា « Exploring New Horizons » ឈ្មោះរបស់ក្រុមហ៊ុន Yuehua លែងមានទៀតហើយ។ នៅឆ្នាំ ២០២៥ ក្រៅពីដំណឹងនៃការសម្ដែងក្នុងរឿង «Intercross» Wang Yibo មិនទទួលយកគម្រោងភាពយន្តផ្សេងទៀតទេ។ តារាប្រុសរូបនេះគ្រាន់តែចាក់ផ្សាយឯកសារកីឡារបស់ខ្លួនប៉ុណ្ណោះ ក្រៅពីចូលរួមក្នុងសកម្មភាពប្រណាំង និងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomipqMxfJxjtCbQCcbDj53iZ3r70I3_7eTQ-6O0HLx-Rg2G4pkKow4NWGx1l5oiYi3SrH5MTLdTZxi84Suoe-XTeDD3YdjNylDsyE_YJ1QzeSkjJrF91yp2dzYh-_ZIJhTXDMgPUE6JkOYkiET0XRlXO78d-9CP_OsgnbVtIGIv5GPjfxnS6g2UAa7OmG/s1350/image_2025-11-08_11-53-10.png
ពាក្យចចាមអារ៉ាមរបស់ Wang Yibo ចាកចេញពីក្រុមហ៊ុនបានចាប់ផ្តើមផ្សព្វផ្សាយនៅក្នុងខែមីនាប៉ុន្តែ Yuehua បានបដិសេធ។ ពេលនេះ ខណៈពាក្យចចាមអារ៉ាមបានផ្ទុះឡើងជាថ្មីម្តងទៀត នាយកប្រតិបត្តិបន្តបដិសេធទាំងស្រុង។ ទោះយ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនរបស់ Yuehua នៅតែធ្លាក់ចុះ។ យោងតាមទិន្នន័យពីកម្មវិធីមួយ Wang Yibo បច្ចុប្បន្នមានការចូលរួមនៅក្នុងក្រុមហ៊ុនចំនួន ៤ ដែលក្រុមហ៊ុនចំនួន ៣ កំពុងដំណើរការជាធម្មតា។ Shanghai Yibo Cultural Media Studio គឺជាសហគ្រាសឯកជន ១០០% គ្រប់គ្រងដោយ Wang Yibo ។ ក្រុមហ៊ុនមួយទៀតនៅទីក្រុង Tianjin ដែល Wang Yibo កាន់កាប់ភាគហ៊ុន ៧០% បានដាក់ពាក្យសុំពាណិជ្ជសញ្ញាជាច្រើន។ ប្រភេទនៃការចុះបញ្ជីពាណិជ្ជកម្មអន្តរជាតិរួមមាន គ្រឿងសម្អាង ឧបករណ៍ភ្លេង គ្រឿងអលង្ការ និងនាឡិកា…។ ប្រព័ន្ធផ្សព្វផ្សាយបានធ្វើការអត្ថាធិប្បាយថា Wang Yibo ហាក់ដូចជាបានត្រៀមបញ្ចប់កិច្ចសន្យាជាមួយ Yuehua នៅឆ្នាំ ២០២៦ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8Ff3_ayn2Utz78rR-pxnzw8bILcHwLKSY-7bvDnKQmyU3yM2TYH0hdY1rb5Bu79EXT4cLdXlR7H84DX-s_4MBDA7wQSKBAHVevdKqQYa01t-LJxBB4p2s9j80jvlA-Rcur2ewv91HSLisRZfvfffTfsgrisqrfRmHx-y4zJtoWISBiFpkPEcGkUq6O8P/s1440/image_2025-11-08_11-53-11%20(2).png
ការប្រេះឆាក្នុងទំនាក់ទំនងរបស់ Wang Yibo ជាមួយ Yuehua គឺមកពីកត្តាជាច្រើន។ ក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ពីតារាកំពូលប៉ុន្តែមិនអាចធានាលក្ខខណ្ឌមូលដ្ឋានរបស់សិល្បករបានទេ។ ហេតុការណ៍ក្រឡាប់រថយន្តរបស់តារាសម្តែងក្នុងអំឡុងពេលចូលឆ្នាំ កាលពីដើមឆ្នាំនេះពិតជាធ្វើឱ្យអ្នកគាំទ្រមានការខឹងសម្បារជាខ្លាំង ។ ក្រុមហ៊ុនមិនបានផ្តល់អាទិភាពលើការឱ្យ Wang Yibo ទទួលខុសត្រូវទេ ប៉ុន្តែជំនួសមកវិញនូវព័ត៌មានផ្សេងទៀតដើម្បីបង្វែរការចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-hb9szLCRNjsFAUNcTR8a1vgVkTBvaEC-WVt-Ual_y5mTiT6OKMxls_CbJfcXQDakBu6CTceFedFU8SZedjxQOsmSBb8EcpmSUggwKFA3BUSGeNSInvvT9XIwlPp25-go4bwq4nS27pCbJpTUuaJAOdxQ0TuQgD2KfbJ_XxuUoolPPA8diF8hdiuJJVzC/s1620/image_2025-11-08_11-53-12%20(2).png
លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុទ្ធសាស្ត្រ «ឯករាជ្យ» របស់ Wang Yibo កាន់តែច្បាស់ឡើង ចាប់ពីការចុះកិច្ចសន្យាជាមួយម៉ាកល្បីៗទូទាំងពិភពលោក រហូតដល់ការកសាងប្រព័ន្ធក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh7oruTc5ZWs8gcK8CuWKa1t7JSTiG8EmYh2ONOV8IhRR_nKQmCff5B2_0e40Vd8iZUBCCcO4lNBH62ACGPTa7hCXoUdh8ykIqjFy9tOpodZHXHbDTE0r0abgNZxgoJxW6NQYlG9u4p447BKSMcake3xP2a15jHpXNo8trphwYLG-4Q0UGe3mPkYR8fDHb/s1440/image_2025-11-08_11-53-13%20(2).png

បច្ចុប្បន្ននេះ តារាកំពូលៗជាច្រើននៅក្នុងប្រទេសចិនបានប្តូរមកធ្វើជាគំរូស្ទូឌីយោផ្ទាល់ខ្លួន ដោយឯករាជ្យពីក្រុមហ៊ុនកម្សាន្ត។ នៅពេលដែលតម្លៃម៉ាកយីហោរបស់ពួកគេមានទំហំធំល្មម វាអាចព្យាករណ៍បានថាពួកគេមិនចង់ផ្តល់ប្រាក់ចំណេញពាក់កណ្តាលដល់ក្រុមហ៊ុននោះទេ។ យោងតាមលទ្ធផលនៃការស្ទង់មតិក្រៅផ្លូវការមួយ អ្នកគាំទ្រជាង ៩០% គាំទ្រ Wang Yibo មិនបន្តកុងត្រារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipvXW5BQuqSIbxVyw__jomu8pQI5r6VLRXjpUsi3uroF9R2SGDR7KuJRt55j2A5NETKim7ZLLTOG0a2lTKkenI1jorBluYXRZEEusHC4ro3bZbxK_W6DKKO6ElSF5cJbo19TTUeW7nyws2wgFiSd_DlAM2axiDAwjdu6ZAJaY1q7ft1NlhqqnFl0gwY-qa/s1619/image_2025-11-08_11-53-13.png
ក្រុមហ៊ុនអាចប្រើល្បិចចាស់នៃ «សកម្មភាពបង្កក»ដើម្បីដាក់សម្ពាធលើសិល្បករ។ ប៉ុន្តែអ្នកគាំទ្រនៅតែប្រើ «អំណាចទិញ» ផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបង្ហាញថាពួកគេនឹងគាំទ្រដល់អាយដលរបស់ពួកគេជានិច្ច មិនថាសិល្បករធ្វើការសម្រេចចិត្តបែបណាក៏ដោយ៕

អង់គ្លេស នឹងដាក់ទណ្ឌ.ក.ម្មលើក្រុមហ៊ុនថៃចំនួន៤ ដែលផ្ដល់ការគាំទ្រដល់រុស្សុីក្នុងការឈ្លានពានអ៊ុយក្រែន

0

ចក្រភពអង់គ្លេសបានបន្ថែមឈ្មោះក្រុមហ៊ុនថៃធំៗចំនួនបួន ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ក្រោយជាប់សង្ស័យថាបានផ្ដល់ការគាំទ្រដល់ប្រតិបត្តិការយោធារបស់រុស្ស៊ី វា.យប្រហារទៅលើអ៊ុយក្រែន។ នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនថៃត្រូវបានកំណត់គោលដៅដោយផ្ទាល់ក្រោមរបបទណ្ឌកម្មដែលទាក់ទងនឹងរុស្ស៊ីពីចក្រភពអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh2vl1nCNUkc6zUf5TOPj678m3DX4RzwKiFVoo-2-v5GcSapnDGkT1Rky7-3cpoSLxlCycPijNGZ3_1zNfMBV9JW2mfRfJza6gf6hbcYuTPSGKhV6p9yXHKtRECiYnXXHDCOm44FwT_OJvceSH7lt-iTTwJYWGd_-Dbx6iszu34l5vwWkw3GGTgwdKITH6/s1280/photo_2025-11-08_13-47-46%20(3).jpg
យោងតាមសារព័ត៌មាន The Nation នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះផ្សាយពីរបាយការណ៍របស់ក្រសួងការបរទេសអង់គ្លេស ទាក់ទងនឹងក្រុមហ៊ុនដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ក្រោមការចោទប្រកាន់ពីបទជួយផ្គត់ផ្គង់ ឬសម្រួលដល់ការដឹកជញ្ជូនគ្រឿងបន្លាស់អេឡិចត្រូនិច និងទំនិញប្រើប្រាស់មួយចំនួន ដែលគាំទ្រដល់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3w28AiYsmnJOmxZuW4iQk2R4T9XV4uMQL6b9I6_J-8XOe10AsTa2CFbFR5r3YTFVKuurQ8Za3MVcUQPlOmNkEerkne-D-vlTpATIYVohctWiTjxWlPUUZFtOaHzDJ-gYFBm4Sz3Icz4s9DqqNXbDdCDYL1XRQ-PWmtvdJKcyNoDckXIPDwT0q669pGcxu/s1094/photo_2025-11-08_13-47-46.jpg
ក្នុងនោះ គេប្រទះឃើញមានក្រុមហ៊ុនថៃធំៗចំនួន៤ ជាប់នៅក្នុងបញ្ជីទណ្ឌកម្មខាងលើ ដែលប្រឈមនឹងការបង្កកទ្រព្យសម្បត្តិ ការរឹតបន្តឹងការធ្វើពាណិជ្ជកម្ម និងការហាមឃាត់ការធ្វើអាជីវកម្មជាមួយអង្គភាពចក្រភពអង់គ្លេស។ ដ្បិតមិនមានការបង្ហាញឈ្មោះរបស់ក្រុមហ៊ុនជាធារណៈ ប៉ុន្តែមានការសន្និដ្ឋានជាច្រើនបានអះអាងថា ក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជាក្រុមហ៊ុនដែលធ្វើជំនួញលើឧស្សាហកម្មប្រេងឥន្ធនៈ និងថាមពល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xL1OHGYA0JaAuv-YUXbYrxv5yPX9v8g-DZvnoeb6Le8IEjlzXfo93EfXMs13EeOd8BPrE3dSnG81URYnmrAu4jhInCH5NiGZZW5O6pPSIuXhSP-nkZhywtnuKBjFKolMxTPScKQ1dXc8b8Uv0M8OAj5MCTtrTiYTz1jKQ9m0XRNQ06ck0ikhGiMWfuNk/s1280/photo_2025-11-08_13-47-47.jpg
មន្ត្រីចក្រភពអង់គ្លេសម្នាក់បាននិយាយថា វិធានការរបស់អង់គ្លេសគឺមានបំណងបិទចន្លោះប្រហោងដែលអនុញ្ញាតឱ្យរុស្ស៊ីគេចផុតពីទណ្ឌកម្មអន្តរជាតិដែលមានស្រាប់ តាមរយៈអ្នកផ្គត់ផ្គង់ដែលជាភាគីទីបីទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHGSm-Uchq4aJYMskHr6cdkc17PXLFZ3snPcvh1na8AmJrI446dq4WhZxd-i6o_4zB0X4TwD89_ob5fzu_aEKYCLx3Xm0bgY801OpZygXPnvacwRkOECR_gMHHNB9ukgs2F3hEeQRCZQYY94Z15u_fKPZsO3ZTjmzSubPKB1ecqZs2LECT18K-F4_tLcQ0/s825/photo_2025-11-08_13-47-46%20(2).jpg
លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានក្រសួងពាណិជ្ជកម្ម (DFT) របស់ប្រទេសថៃ បាននិយាយថា បច្ចុប្បន្នខ្លួនកំពុងស្វែងរកការបំភ្លឺពីអាជ្ញាធរចក្រភពអង់គ្លេស ហើយនឹងអញ្ជើញក្រុមហ៊ុនដែលបានចុះបញ្ជីទាំងបួនរកស៊ីជាមួយរុស្ស៊ីសម្រាប់ការពិភាក្សាជាបន្ទាន់។ លោកស្រីថាគោលដៅគឺដើម្បីធានាថាពួកគេយល់ពីផលវិបាកនៃច្បាប់ចក្រភពអង់គ្លេស និងផលវិបាកកាន់តែទូលំទូលាយសម្រាប់ក្រុមហ៊ុន និងការខូចខាតមុខមាត់ប្រទេសថៃទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBKnjX9zHwTbam5d0IPPGrmJsMSPcLCRgbcrDh8Yo09X4ThEog7ie45YjmQo0pjcbGr5EEtrnOkWIJEEmgLD2vx_rChG-xQ_wpybI1c7kcfODfTDdoIFNnZ6QnkUuK9ezN_wozi4m-Fi3ibesy3-uhyphenhyphen3mdj9B6gEhwKidUOZ6yIIJhHB_wQWL_vY79ZejF/s1024/photo_2025-11-08_13-47-47%20(2).jpg

គួរជម្រាបថា ទណ្ឌកម្មចុងក្រោយបំផុតដែលដាក់ដោយចក្រភពអង់គ្លេស បានគូសបញ្ជាក់ពីការរឹតបន្តឹងកាន់តែខ្លាំងឡើងរបស់លោកខាងលិចលើខ្សែសង្វាក់ផ្គត់ផ្គង់សកល និងបង្ហាញពីហានិភ័យដែលអាជីវកម្មតាមបណ្ដារប្រទេសទាំងឡាយណាដែលរក្សាពាណិជ្ជកម្មជាមួយទាំងរុស្ស៊ីផង និងលោកខាងលិចផង ខណៈចក្រភពអង់គ្លេស ក៏ដូចជាប្រទេសនៅលោកខាងលិចភាគច្រើន មានគោលបំណងជាក់លាក់ក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕

ការប្រកាស Meng Ziyi និង Dylan Wang នឹងសម្តែងរឿងរួមគ្នាលើកដំបូងបង្កឱ្យមានការជជែ.កវែកញែ.ក

0

ថ្មីៗនេះព័ត៌មានពី Douban អំពីរឿងភាគប្រវត្តិសាស្ត្រ «The Poisonous Empress of a General’s Family» បញ្ជាក់ថាតារាសម្តែងទាំងពីរដួងគឺ Meng Ziyi និង Dylan Wang គឺជាតួអង្គសំខាន់កំពុងបង្កភាពច្របូកច្របល់។ ឈ្មោះរបស់តារាទាំងពីរបានបង្ហាញខ្លួនជាផ្លូវការក្នុងបញ្ជីតារាសម្ដែងហើយពាក្យគន្លឹះ Meng Ziyi បានបញ្ជាក់ថានឹងចូលរួមក្នុងរឿងនេះបានល្បីយ៉ាងឆាប់រហ័សឡើងដល់កំពូលលេខ១នៃ Hotsearch របស់ Weibo ដែលទាក់ទាញការពិភាក្សារាប់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUiiv-bSgrQHFbYm4dl6MBzE-ou6DuHEXZrnJZlcHWJD_rgwj2r-6So0RMto8WDv0ZaLvH8FhHonIgsBXf-RenS5GeiQg2yeN9tmh0vGmgN5K1G4M0KERlrK4DbJNHEPZvYCfos6cokP1Z7mZ8QLcj68UW2x7heIIme019Tf3OZzJPlrU_ZpW5SeDsLqpg/s2048/image_2025-11-07_16-22-29.png

«The Poisonous Empress of a General’s Family» ត្រូវបានកែសម្រួលពីប្រលោមលោកដ៏ល្បីល្បាញដែលមានឈ្មោះដូចគ្នាជុំវិញដំណើរនៃការកើតជាថ្មី និងការសងសឹកនារីវ័យក្មេងដ៏ថ្លៃថ្នូម្នាក់បន្ទាប់ពីត្រូវបានគេក្បត់។ នាងត្រឡប់ទៅយុវវ័យវិញ ដើម្បីផ្លាស់ប្តូរជោគវាសនា ការពារគ្រួសារ និងសរសេររឿងស្នេហារបស់នាងឡើងវិញជាមួយតួប្រុសដែលជាមេទ័ពដ៏ប៉ិនប្រសប់។ ការងារនេះមានភាពល្បីល្បាញសម្រាប់គ្រោងដ៏អស្ចារ្យរបស់វា ដែលពោរពេញទៅដោយសោកនាដកម្មដ៏វីរភាព និងធាតុផ្សំនៃការកើតជាថ្មី និង ការសងសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodFpcDTaK5Qd8hny_pTqiC9Oh-j6PdKgNk_q6sPzkWqlDgHNPWvNA1S9stOPBEOk6JW17TccXrvdKlse30LY1zQzUDolnUECUA8ALDibWoimA7ZsZQlxkq_ym7n_3LqQSnsuPY3jxI2QVJhK3BpFpBlORhwa_50JLjKuJjQi19NIpTrzXwDQaRaMQuu1c/s2048/image_2025-11-07_16-22-31.png

ការរួមបញ្ចូលគ្នារវាង Meng Ziyi និង Dylan Wang បង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ អ្នកគាំទ្ររបស់ Dylan Wang ចង់ឱ្យតួសម្តែងរក្សាតួនាទីដំបូង ដោយនិយាយថា ចរិតរឹងមាំ និងត្រជាក់របស់លោកស័ក្តិសមនឹងរូបភាពបែបនេះ។ ទន្ទឹមនឹងនោះ អ្នកគាំទ្ររបស់ Meng Ziyi បានបញ្ជាក់ថា នាងពិតជាមានសមត្ថភាពទាំងស្រុងក្នុងការដើរតួជាតួស្រីខ្លាំង Shen Miao ដែលស័ក្តិសមនឹងតួឯកស្រីរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgludWiEN0LCyxJgJDwJz-edFcGcemsLgWSOheoCeF4bhMW0Vqb5G9hJmojyEpCx8PKAnLmYfmY22TA9q9Cp7lcWvjCuhQcFx9zZaBeoKrrV2P5QORGMgylXfeUBfWFdroEW_RySVEObxv3S_G1CuDrPnkDD8oZH2yGw1mIX_3-cKJWIH9hdhN57cVBs7jy/s1250/image_2025-11-07_16-22-36%20(2).png

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយផ្នែកបានសម្តែងការព្រួយបារម្ភ ដោយគិតថា Meng Ziyi មិនទាន់បង្ហាញចរិតស្ងប់ស្ងាត់ និងឆ្លាតវៃរបស់ Shen Miao ដូចដើម។ យ៉ាងណាក្ដី មតិជាច្រើនផ្សេងទៀតនៅតែរំពឹងពីភាពស៊ីចង្វាក់គ្នារបស់អ្នកទាំងពីរ ជាពិសេសបន្ទាប់ពីជោគជ័យថ្មីៗរបស់ Dylan Wang ក្នុងគម្រោងប្រវត្តិសាស្ត្រ និងការសម្ដែងកាន់តែមានភាពប្រសើរឡើងរបស់ Meng Ziyi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBZyJnkxQQ6CWiUNRVtho2uIDi2cktdKnjm-_0IfQBfWP2EaaiB1RvrddNnSxy3eZYnU7D0jNb84QUCEiU2CfuuUKs_jItNKtp3iprcjIPVuDVs36FdquWbk5c341YR5AFhD_i08iewkFsOexNb5OVfNbP7vDwY-iit0xfJkS2wi4MVIsw3cJZKCxOvAAB/s1440/image_2025-11-07_16-22-34%20(2).png
ពីមុនមានពាក្យចចាមអារ៉ាមថា Dilraba Dilmurat និង Liu Yuning ត្រូវបានអញ្ជើញឱ្យទទួលតួនាទីសំខាន់ពីរ ប៉ុន្តែត្រូវបានបដិសេធដោយសារតែកាលវិភាគ។ ការពិតដែលថាគម្រោងនេះបានបញ្ចប់កិច្ចព្រមព្រៀងជាមួយមុខវ័យក្មេងដ៏ពេញនិយមទាំងពីរសន្យាថានឹងនាំមកនូវខ្យល់ថ្មីដល់ប្រភេទរឿងភាគប្រវត្តិសាស្ត្រ។ ជាមួយនឹងការទាក់ទាញពីកំណើតនៃស្នាដៃដើម រួមជាមួយនឹងឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយដ៏ខ្លាំងក្លាពីកេរ្តិ៍ឈ្មោះតារាទាំងពីររូបត្រូវបានគេរំពឹងថានឹងក្លាយទៅជាខ្សែភាពយន្តបុរាណដែលរំពឹងទុកបំផុតនៃភាពយន្តចិននាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

យូរៗទម្លាក់រូបម្តងសម្រស់ ឡូរីន ធ្វើឱ្យទស្សនិកជនទាក់ភ្នែក

0

មិនសូវជាបង្ហោះរូបញឹកញាប់នៅលើទំព័រផ្ទាល់ខ្លួនប៉ុន្តែរាល់ពេលដែល ឡូរីន បង្ហោះពេលណាគឺតែងតែទទួលបានការចាប់អារម្មណ៍ពេលនោះ ជាក់ស្តែងកាលពីពេលថ្មីៗនេះជាដើម។ យ៉ាងណាមិញទន្ទឹមនឹងមានមតិជាច្រើនសរសើរថានាងស្រស់ស្អាតប៉ុន្តែការរិះគន់នៅតែមានចំពោះសង្សារ វណ្ណដា រហូតមានមតិលេចឡើងថាស្លៀកពាក់មិនសមជាសង្សារកំពូលតារា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRfNk7NAA-mzF2Fi9hum0XAKQH5VsZYMCUUA3Hc7KTR8OfPVM6jWfLIqRwPGOex5fAOB2Rzz5J9EDkCRTYTU1OQlqy9L1SpUF7bAQd9wPh6PvTRqx9OnLHmNBXT6NxW1kqWAMDmVNruwoogr9DhkzocMoi4LVhfigvDZ6X1uLtGM3W5Vk-2-DYd9Yh9N01/s2048/577124829_720104251112049_2770776921279452749_n.jpg
នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឡូរីន បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « Energy they can’t afford»។ តាមរយៈរូបភាព ឡូរីន បានបញ្ចេញស្ទាយ៍នៅក្នុងរថយន្ត និងពីមុខរថយន្តជាមួយនឹងសំលៀកបំពាក់ពណ៌ខ្មៅនិងសក់ព៌ផ្កាឈូក។ ក្នុងរយៈពេល១៩ម៉ោងរូបភាពរបស់នាងទទួលបានការចុច Like ជាង៣៦០០០នាក់ មានការចែករំលែកជាង២ពាន់នាក់និងការបញ្ចេញមតិលើសពី១០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPYk3cZFPaFOamtG3SFHNtackE4xKavBzB0AiuWxBQ8KKpcad-6d_hC2eyMr0xIOznH2_QwQe8r48vQoRcBBwWrrsy5mA5FOVOMzvmxuSVRLLXXnDogtU_WwMsiJoFxAa1YxTrzpEwf_UiV380z5t4ebGtlU4qk1yBz7Z5STrX3WG6ovejS1dac_l7vyuR/s2048/577793635_720104464445361_5598825635201830221_n.jpg

អ្នកគាំទ្រ ឡូរីន បានស្ងើចសរសើរពីសម្រស់របស់នាងថាស្រស់ស្អាតនិងហឹរខ្លាំង ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ ប៉ុន្តែក៏មានមតិការពារនាងដូចគ្នា។ គណនីបណ្តាញសង្គមមួយបានបញ្ចេញមតិថា «សម្រាប់ វណ្ណដា ខ្ញុំស្រឡាញ់ចូលចិត្តគាត់ណាស់ ប៉ុន្តែសង្សារគាត់ខ្ញុំមើលមិនដែលចូលភ្នែកនឹងការស្លៀកពាក់ ធ្វើខ្លួនអត់សមជាសង្សារកំពូលតារាសោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGLT8TyLlnLx829tC4-qXmOUHeErFHSrfH9KGuQnR9EwsiQNh3-epO8fEfvy-BIzwodw-B8T6bo0sYOT_XypO1cFEmp2WAXf2QbHrIykdvBfm-cEjhySQuc6ctK3OpvpAGV5iTfJbCSXD_5GlEXWdHYYcMfTLDRG8cBgN4IDOWMmQZCZjxq1Jq3ePIcbC/s2048/579168020_720104244445383_596768119351714997_n.jpg
គណនីផ្សេងទៀតមានយោបល់ថា «ឱ្យតែជាដៃគូ VD គឺស៊ិចស៊ីទើសគ្នាហ្មងមែន ឃើញមនុស្សមួយចំនួនអ្នកផ្សេងស្លៀកមិនសូវអីទេ សង្សារ វណ្ណដាស្លៀកទើសគ្នារហូត ខ្លះថាគាត់ដូចស្រី Japan ប្រុងឱ្យគេផ្គាប់ចិត្តយើងទាំងចិត្តមិនដូចគ្នា បើកចិត្តឱ្យទូលាយខ្លះទៅការស្លៀកពាក់គាត់តាមពេល ហើយក៏មិនដែលធ្វើរឿងបំពុលសង្គមដែរ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតលើកឡើងថា «អាណិតគាត់ណាស់ គេទើសរហូត មកពីគាត់ជាសង្សារ VD បើអ្នកខ្លះស្លៀកលេចលើលេចក្រោមជាងនឹងផងគ្មានអ្នកទើសផង អ្នកខ្លះរាំសឹងតែស្រាតតែមកពីមិនល្បីបានគ្មានអ្នកទើស សម្រាប់ខ្ញុំគាត់ស្អាតបើលើសក៏ខ្ញុំថាលើសដែ តែប៉ុណ្ណេះអីគ្មានអ្វីគួរទើសទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRoH-bu3MVKKU7QRGpjaNdO2cLjsburS2sVBNvV0IJ8Vj-e1nTBfxpAIdjaoesjLDAPcYGuelnFWtNbIjg9_qYu2NXz76rWI2kNRp8KGLP2VrsuWz7ZAyM3kWgIEnsMPSPS4PlbCOME_-VcvG0yZmVaRzWwI4loSB2Rl0ezm4NX21n7iwEg-ydjmP_oicK/s2048/579184070_720104294445378_6058177917128811432_n.jpg

គួរបញ្ជាក់ផងដែរថា ជារឿយៗរាល់ពេលដែល ឡូរីន បង្ហោះរូបស្ថិតក្នុងសំលៀកបំពាក់ស៊ិចស៊ីគឺតែងតែមានការបញ្ចេញមតិវែកញែកជានិច្ច។ ទោះបីជាយ៉ាងណា ឡូរីន ប្រកាន់គោលជំហរធ្វើតាមបេះដូងខ្លួនឯង ហើយក៏មិនបានតបតការរិះគន់ពីអ្នកមួយចំនួនដូចគ្នាទាក់ទងនឹងការស្លៀកពាក់របស់នាង៕

Rosé បង្កើតប្រវត្តិសាស្ត្រជាមួយនឹងការតែងតាំងពានរង្វាន់ Grammy ចំនួន៣ ឆ្នាំ២០២៦

0

ថ្មីៗនេះកម្មវិធីពានរង្វាន់ Grammy ឆ្នាំ២០២៦ បានប្រកាសបញ្ជីឈ្មោះបេក្ខភាព។ ក្នុងនោះតារាចម្រៀងស្រី Rosé សមាជិកក្រុម Blackpink បានទទួលការតែងតាំងចំនួន ៣សម្រាប់បទចម្រៀងល្បី APT ដែលសហការជាមួយនឹងតារាអាម៉េរិក Bruno Mars ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hDol0V4tgR67i08GPFR8UcpXkqWvZyawN3mdxWawoGeQ4JXzrWRInLm0br-UPb9EVXQ8o8np9UN5UqJvYONlpaf27WzPPoIbMRzLHF1KSiVx-K4aW0-UvdcfbS-s4LpxLvz_NCLnXlYSaKaCq5oO8teDb3b2M4kbV9lCv8d-Nq6kloFF8WyawcMna-Yt/s1332/image_2025-11-08_09-24-05%20(3).png

បទចម្រៀងដ៏ល្បីនេះមានការតែងតាំងប្រភេទពានរង្វាន់ «Song of the Year» «Record of The Year» និង «Best Pop Duo/Group Performance»។ ការតែងតាំងនេះបានជំរុញឱ្យ Rosé ក្លាយជាតារាចម្រៀង K-pop និងជាតារា K-pop នារីដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ Grammy ។ APT ក៏ជាបទចម្រៀង K-pop ដែលជាប់ឈ្មោះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Grammy។ កាលពីមុន BTS ត្រូវបានតែងតាំងសម្រាប់ Grammy ក្នុងឆ្នាំ ២០២១-២០២៣ ជាមួយនឹងបទចម្រៀង «Dynamite», «Butter», «My Universe»និង «Yet to Come»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBOVoym9K5Hvh4EzJBw2ulOOWXdQn3_4QekUHMzZOc-UJHfLGfacyYvseM0ycQGgoYNywEV7dcZSPzcsD2CyN4KU-dvVd7ku4o_NrR73icnkuUY0T6BsMpMC6k2Mg7ymKc8R2lEcMYzjWiyFebcNKhSbgUVSYQC9IWG0PqDUwTBIa2E8IhxNkH_IY8BzPK/s1440/image_2025-11-08_09-24-02%20(2).png

ទោះជាយ៉ាងណាក៏ដោយ Rosé បានបង្កើតប្រវត្តិសាស្ត្រជាតារា Kpop ដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ពីរប្រភេទនៅក្នុង «Big Four» (ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតចំនួនបួនដែលមានដូចជា «Song of the Year» «Record of The Year» «Album of the year» និង «Best New Artist»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7v6EeORhABIxXJYCC9M_3urZv8wWzccgGGNhoavcLoE9D8DuZ207SpWl20I5aKk4FwsgO54XfmvkL6iGrQEbNlSfmjN_mspu7zTOGcZpAlRhsN34AHgHa0YIHqkrlnXZK2iBFR60LHB-69viiS7J2yUSwuXMjeSLDbZ_M3_I3rCSuGvgwMBJv3-umzNjo/s1350/image_2025-11-08_09-24-05.png

នៅក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ហូលីវូដក្នុងខែតុលា នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃ «APT» ដែលត្រូវបានតែងតាំងសម្រាប់កម្មវិធី Grammy Rosé បាននិយាយថា «ខ្ញុំស្រៀវស្រើបក្នុងការគិតអំពីវា។ សម្រាប់ខ្ញុំ Grammy នៅតែជាសុបិន ដែលមើលទៅហាក់ដូចជាមិនប្រាកដប្រជា។ ប្រសិនបើថ្ងៃនោះពិតជាមកដល់ វានឹងក្លាយជាពេលមួយដែលអាចបញ្ជាក់បាននូវរឿងជាច្រើន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi71w6Q1ifTCutwnB7Pa0mxTT2grtzsHzJ3T6R1_o8oR_xOw36KVetVBJi1081rov2xJzSCl9CTfVtn6Du4mbSFQ6qnbCtisI2x0S_VJlWxNlXcq5Yvx1pzEfhsvuUKcvMUqsNKAWCPWqTR9rWP1AuYHX3k6z6k7zlDHxtMKwnZieCKpiOAk6YxbtoJhAqF/s1350/image_2025-11-08_09-24-04%20(2).png
«APT» ត្រូវបានចេញផ្សាយនៅខែតុលា ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់បន្ទាប់ពីការចេញផ្សាយ១ ឆ្នាំដោយបំបែកកំណត់ត្រា Kpop ជាបន្តបន្ទាប់។ «APT» គឺជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដោយតារាចម្រៀង K-pop នារីនៅលើតារាង Billboard Hot 100និងជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយតារា K-pop ក្នុងប្រវត្តិសាស្ត្រតារាង។ បទនេះក៏ឈានដល់ការស្ទ្រីមចំនួន ២ ពាន់លាននៅលើ Spotify និងការមើល ២ ពាន់លាននៅលើ YouTube ដែលជាលឿនបំផុតក្នុងប្រវត្តិសាស្រ្ត K-pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyRuC5ZYVM9wd63Rp1BStMNv19vQ2ni-KaMxGLSRjH08xniD4S3aWAv896D5vfzRQddY423J7MZh1qES3bLnQIJVLd2-0QZkePGS9tnu9sKeVUc9RknOMkyfIaC9D0XABeH8eDwkelHAhRPonndj-fI7afF_j0LKUnv2JgRMwUj2vO9j0qbsEJfSgyI1GI/s1350/image_2025-11-08_09-24-05%20(2).png

ក្នុងខែកញ្ញានេះ «APT» បានធ្វើឱ្យ Rosé ក្លាយជាសិល្បការិនីអាស៊ី និងតារា K-pop ដំបូងគេដែលឈ្នះពានរង្វាន់ «Song of the Year» នៅឯ ពានរង្វាន់ MTV Video Music Awards ឆ្នាំ ២០២៥ ដែលជាពានរង្វាន់តន្ត្រីដ៏ធំបំផុតមួយក្នុងចំណោមពានរង្វាន់តន្ត្រីដ៏ធំបំផុតចំនួន ៤ នៅសហរដ្ឋអាម៉េរិក៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ល្អហួស លើកទឹកចិត្តលោកស្រី មាស ច័ន្ទដាលីន

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ល្អហួស បានបង្ហាញការគាំទ្រលើកទឹកចិត្តមកកាន់លោកស្រី មាស ច័ន្ទដាលីន ដែលជាម្ចាស់ប្រ៊េនឡាកាម៉ូ ដែលកំពុងតែមានការឆ្លើយតបគ្នាទៅវិញទៅមកជាមួយនឹង ប៊ី សុធារី។ វត្តី ថាម្ចាស់ប្រ៊េនរូបនេះតែងតែមានទឹកចិត្តល្អខណៈមនុស្សមានសម្ពាធនិងការលំបាកផ្សេងៗគ្នា ចំណែកឯ ល្អហួស ថាលោកស្រី មាស ច័ន្ទដាលីន ជាមនុស្សមានទឹកចិត្តបរិសុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHKRvjaQz8sd6qyIByKTmB9bUkMgd_ksKCqhhPWVLBUxHzIDNHYVUw02TqpSE5guexVsAvEPZYSxzQCw87f9uiMbbefmaH810wAUaEpxDb1OD7xN-Ysjrs8yr8AfCg_VFw1tnCS1001Ge7sd3arI3cHLk0U-Gz3vK-1VJR97ruktKFyLKQtOSMd74K6sbV/s2048/image_2025-11-07_14-54-49%20(3).png
អ្នកតាមដានបណ្តាញសង្គមអាចជ្រាបមកហើយថា ប៊ី សុធារី និងម្ចាស់ប្រ៊េន ឡាកាម៉ូ បានបង្ហាញចម្ងល់និងបកស្រាយរៀងខ្លួនទាក់ទិនការលក់លាងស្តុកមិនចេះអស់។ ស្របពេលមានការពិភាក្សាអំពីការលក់លាងស្តុកមិនចេះអស់នេះបវរកញ្ញាល្បីឈ្មោះពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ និង ល្អហួស Miss Preteen Junior Idol World 2024 បានលើកទឹកចិត្តនិងបង្ហាញពីភាពស្មោះត្រង់របស់ម្ចាស់ប្រ៊េនរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkMrkncP_ykX46Jta_OLp_1PSNnFLpj8Rq8MY8t6HvhZnz8RIxk_aYivWpofWG3e6WcuD71RtomqSLNijIn-sMgw61s-JARchAopBcy9D0Pqgi7_wIfESiRMN9LKdMLKmU_BtsBw_bbx6HEskTSujor55hhPdbwIz7sBGQfFm_58e2l6dCGwpubedLFPa/s2048/image_2025-11-07_14-54-49.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកនៅលើបណ្តាញសង្គមថា «អ្នកដែលធ្លាប់ប្រើប្រាស់នៅ Brand Lakamo គឺយល់ពីភាពស្មោះត្រង់របស់គាត់ណាស់ គាត់មិនដែលសាងបញ្ហានៅក្នុងសង្គម មានតែទឹកចិត្តល្អហើយក៏មិនដែលប្រោកប្រាស់អ្នកប្រើប្រាស់។ មនុស្សយើងមានសម្ពាធនិងការលំបាកផ្សេងៗគ្នាដូច្នោះក្នុងគ្រានេះការយោគយល់ដល់ភាពលំបាករបស់ជនរួមជាតិតែមួយក៏ជាការរួមចំណែកនៅក្នុងការស្នេហាជាតិដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCNezPMoQo-Er7nw_Pwmmd1MAoGMEGyOISc7D1O7k_u0V1Mo-f2FEi76HXAN2VjSL0gLJ2Nf751Ldec_adLTjMtBTrxeUyuic08MvxMF2QfAbTV6JzhhI6dFaA9x_HXH_CcEtKwOWeArmoBxp-Wc9a4oZmSCxQCpoyYeUIbGdcR_UZlo95rOXmFWu9FVD/s2048/image_2025-11-07_14-54-46.png
ចំណែក ល្អហួស វិញបានបង្ហោះរូបមួយសម្លឹកជាមួយនឹងលោកស្រី មាស ច័ន្ទដាលីន ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ទោះបីជាមនុស្សមួយចំនួនមើលមកគាត់ថាជាមនុស្សបែបណា សម្រាប់នាងខ្ញុំវិញតែងតែមើលទៅគាត់ជាមនុស្សស្រីម្នាក់ ដែលតែងតែឱ្យតម្លៃទៅលើមនុស្សនៅជុំវិញខ្លួន មនុស្សស្រីមានទឹកចិត្តបរិសុទ្ធ មិនគុំគួនទៅលើនរណាម្នាក់ មានមនោសញ្ចេតនា មានចិត្តមនុស្សធម៌ មានភាពស្មោះត្រង់នៅក្នុងខ្លួន I am always by your side ម៉ាក់មីង Meas Chandalin»៕

នេះជាមូលហេតុដែល ប៊ី សុធារី ចេញមុខប្រតិ.កម្មខ្លាំងរឿងទំនិញថៃទោះបីប្រឈ.មនឹងការរិះគ.ន់

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញា ប៊ី សុធារី បានចេញវីដេអូមួយនិយាយអំពីផលិតផលថៃលក់លាងស្តុកមិនចេះអស់ដែលបណ្តាលឱ្យម្ចាស់ប្រ៊េនជាច្រើនរូបឃ្មើសចិត្តនឹងនាង។ ម្ចាស់ប្រ៊េនមួយក្នុងចំណោមនោះគឺប្រ៊េនឡាកាម៉ូរបស់លោកស្រី មាស ច័ន្ទដាលីន បានចេញមកឆ្លើយតបនិងមានបំណងចង់ហៅ ប៊ី សុធារី ឱ្យទៅមើលស្តុកផ្ទាល់។ មិនខ្លាចនឹងការហៅទៅមើលស្តុក ប៊ី សុធារី បានឆ្លើយតបទៅកាន់ម្ចាស់ប្រ៊េន ខណៈបវរកញ្ញាល្បីឈ្មោះរូបនេះថែមទាំងទម្លាយមូលហេតុដែលនាងប្រតិកម្មជាងគេជាងឯងអំពីការផលិតផលិតផលនៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbectAnOaY55gBJeN7eKThYWxw37HxrWBrtyWvyZpniP-oCpYLaDQhRjjj0EfuBvh1NnM4FPII6FjD98EDLVo6RJBtkFfrblHgQyGMVovAqtLsmDYz5fIZGRuVV2qsnxKNg8YCxuekd-i0dNFTGZszc5qOD0IeJgKBgbXFnK-QGVSX9Qho74ilxjo4L679/s2048/image_2025-11-08_09-16-21.png
នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ប៊ី សុធារី បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ប្អូនហ៊ាននិយាយ ប្អូនហ៊ានទទួល ហើយបងហ៊ានហៅ ប្អូនក៏ហ៊ានទៅ»។ នៅក្នុងវីដេអូជាង៣នាទី Runner-up Miss Cosmo Cambodia 2025 បាននិយាយថានាងក៏មិនចង់មានបញ្ហាជាមួយនឹងម្ចាស់ប្រ៊េនឡាកាម៉ូនោះទេប៉ុន្តែបើមានការបើកចិត្តទូលាយហៅនាងទៅមើលផ្ទាល់។ ការចេញវីដេអូរបស់នាងគឺមានការចាប់អារម្មណ៍ច្រើនហើយមនុស្សភាគច្រើនក៏មានចម្ងល់ដូចជានាងដែរចំពោះអីវ៉ាន់ដែលនៅសល់ច្រើន។ ជាមួយគ្នានេះ ប៊ី សុធារី បាននិយាយអំពីសេដ្ឋកិច្ចខ្មែរ-ថៃមុនពេលមានជម្លោះគឺយើងយកលុយឱ្យគេច្រើនទុកទិញអាវុធមកវាយប្រហារយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoloKDQsnoE0h6RRMzIT1xIwkljgrK6G5BftHNgHWM2Bc3pMl8xHZCiCVq776NUsAQokW_YKz4VfxrD1KcEt7eFMx-GGX_Wtv4pRwOwSHLGHI9-6lOd1xm4eVxJGH-_1_IqPuKpCrg7L6tbGzFmKuxqcpEUaErXIWgeENoa8fZN-zWKJXnGwEUTk3qjJX/s1920/image_2025-11-08_09-16-15.png
ប៊ី សុធារី ថានាងនៅតែមានការឈឺចាប់នៅកំឡុងពេលដែលមានសង្គ្រាម៥យប់ដូច្នេះនាងនៅតែប្រកាន់គោលជំហរមិនគាំទ្រផលិតផលដែលផលិតនៅប្រទេសថៃក្រោយពេលដែលមានបញ្ហា។ នាងបន្តទៀតថាបើសិនជាម្ចាស់ប្រ៊េនឡាកាម៉ូស្អាតស្អំបានអញ្ជើញនាងផ្ទាល់ទៅមើលកាលបរិច្ឆេតមែននាងក៏ក្លាហានក្នុងការទៅធ្វើជាសាក្សីមិនមែនសម្រាប់តែខ្លួនឯងតែសម្រាប់ប្រជាជនខ្មែរដែលមានចង្ងល់ដូចជានាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmtwc8TW71VmFK4gLnHKLp6xAYEF4UQFUt756-Siu-yFip4pcJ3o80Dg0bbe9pOg5Cn0MweZU7C-tBNCwOO6WMHsTzARip8eD7CcPF8uyEjZXCKxX8nWaYEKEGkOdUzNwL1s1lWXKtbC3QZwA7wmMX9bi5rtg6W1dF1FSDsbjrAD9XujPZXoPTaAMa2FW/s1920/image_2025-11-08_09-16-17%20(2).png
ប៊ី សុធារី បានសង្កត់ធ្ងន់ថា កាលបរិច្ឆេតនៅលើប្រអប់អាចមានការផ្លាស់ប្តូរបាន ប៉ុន្តែឯកសារយោងផលិតផលិតផលធ្វើនៅពេលណាគេនឹងចុះនៅពេលនោះ បើសិនម្ចាស់ប្រ៊េនឡាកាម៉ូក្លាហានហ៊ានបញ្ចេញឯកសារយោងនាងក៏ហ៊ានទៅមើលផ្ទាល់ដូចគ្នា។ ប៊ី សុធារី បានបង្ហាញការឈឺចាប់នឹងទង្វើរបស់ប្រទេសថៃមិនចង់ឱ្យប្រជាជនខ្មែររងទុក្ខលំបាកបែបនេះទៀតទេ ហើយនាងក៏បានទម្លាយដែរថា ឪពុកម្តាយបងប្អូននាងគឺសុទ្ធតែជាទាហានអ្នកដែលនៅក្នុងសមរភូមិដូច្នេះហើយទើបនាងឈឺចាប់ខ្លាំង ពេលមានរឿងទើបនាងប្រតិកម្មខ្លាំងជាងគេ៕