អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសបារាំង បានណែនាំឲ្យអ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប៉ុន្តែត្រូវប្ដូរជើងហោះហើរនៅប្រទេសថៃ ឲ្យមានការប្រុងប្រយ័ត្ន ឬបើអាចគួរប្ដូរជើងហោះហើរតែម្ដង ព្រោះមានរបាយការណ៍ជាច្រើនបានបង្ហាញថា អ្នកដំណើរជាច្រើនត្រូវបានរំខានដោយការសួរសំណួរ និងត្រួតពិនិត្យដ៏តឹងរឹង មុននឹងពួកគេត្រូវបានអនុញ្ញាតឲ្យហោះមកប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប៉ះពាល់អារម្មណ៍យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW4d71yCGXpRRGWKMuJWDES-tI1epg51UgalUiYJSykb46wtxOfk-X2n-OYnuagOWWbej_fMwYWw-4Ctw-NSjuxo1Y9ULjU6B9z6BDEUAWhJx6g2syl57wHwLfEcqzJLpRWIer7lAkgKYTuQtVU9hXDyeDGybxqhy4gXfzzPqfBtrfhWxXCgzKE7VHg4at/s800/photo_2025-12-17_11-50-06.jpg
តាមរយៈការចែករំលែកនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក Luy David អគ្គរាជទូតខ្មែរប្រចាំនៅប្រទេសបារាំង បានលើកឡើងពីផលលំបាកយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកដំណើរបរទេស ជាពិសេសមកពីខាងប៉ែកអ៊ឺរ៉ុប ដែលត្រូវហោះហើយមកកាន់ប្រទេសកម្ពុជាតាមរយៈជើងហោះហើរពីទីក្រុងបាងកក ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj6S6Y2tF13IrozFJHaoOAo-xRWfPS6xwHuCSPQbiB8Z1SoVek-55DYfs5eyGGd4Y8In3wiKPOHl2VjKD0KufziNvhukbX5YYZeMMElOlMU1TpPSpy4IFIwXtje8ZW52bLoLPwHYe1jvhBkPqQE0ZRsJRywAykJue1VXyzmjTAjUlEXFyhINPen4hu9XBH/s750/photo_2025-12-17_11-50-06%20(5).jpg

យោងតាមការដកស្រង់ពីរបាយការណ៍របស់អ្នកដំណើរបរទេសដេលបានមកដល់កម្ពុជា បានបង្ហាញថា អ្នកដំណើរជាច្រើនបានជួបប្រទះនឹងបញ្ហារំខានមួយចំនួននៅព្រលានយន្តហោះថៃ ដោយមន្រ្តីអាកាសចរណ៍ថៃបានសួរចម្លើយពួកគេយ៉ាងយូរ, ទាមទារហួសហេតុសម្រាប់ភស្តុតាងនៃមធ្យោបាយហិរញ្ញវត្ថុ, ត្រួតពិនិត្យលម្អិតជ្រុលហួសហេតុនៃការកក់សណ្ឋាគារ និងអ្នកដំណើរខ្លះបានអះអាងថា ពួកគេត្រូវបានដាក់ឲ្យរង់ចាំនៅក្នុងបរិយាកាសដ៏គួរឲ្យខ្លាច និងមានសម្ពាធ ហើយជួនកាលត្រូវជាប់ពាក់ព័ន្ធនឹងការសង្ស័យមិនសមហេតុផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnftez1hXMheKfWXGjnH1HN9JMLixapEDGUiCgHJ4qfCds-EjBBWgdxLPAaJzIjULLHczeYRrcZHWDF2JXM5pbZiamIZFxJ2P_04ZfyzxkW83YIczW1UHZhVxHk4HfoQK73gFLKkkkcFy40KVp00vXplbMbfm0tYdaXoDtqy15Zy4cu1uGQGIFggjtd9IG/s1020/photo_2025-12-17_11-50-06%20(2).jpg

ក្នុងករណីខ្លះទៀត ស្ថានភាពទាំងនេះត្រូវបានបណ្ដាលឲ្យមានបញ្ហាបាត់បង់ឥវ៉ាន់ ឬវ៉ាលីរបស់ពួកគេថែមទៀត នៅពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានកម្ពុជា ដោយគ្មានការពន្យល់ឬបកស្រាយភ្លាមៗឡើយ។
ដោយសង្កេតឃើញពីការកើនឡើងនៃករណីទាំងនេះ លោក Luy David ក៏បានផ្ដល់ការណែនាំ ឲ្យអ្នកធ្វើដំណើរផ្សេងៗទៀតគួរជៀសវាងការឆ្លងកាត់ប្រទេសថៃ និងប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីជាការប្រុងប្រយ័ត្ន និងបង្ការការរំខានផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIz4aJi7i_oiSNNoFYhs6eFiq3qL0iLzSM5wB977KG2L_x-jF6DpqF32Pnks0jagc2mcX2kn_jBvibLxmqcBWgUSz5BzRpJs4BbGFo-c_pYodn8oxzTO5BoXDLVLJem11dvPuMmykZhA-smbScmMN_5TWBmx2JmvC36udP2j8lBbe1-p2n39rpNtTcURQU/s872/photo_2025-12-17_11-50-06%20(3).jpg

លោកបន្ថែមថា មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងផ្លូវឆ្លងកាត់ជំនួសជាច្រើនក្រៅពីក្រុមហ៊ុនថៃ ដែលផ្តល់ជូននូវសេវាកម្មល្អប្រសើរដោយការគោរព និងផ្ដល់នូវបទពិសោធន៍ធ្វើដំណើររលូនដោយគ្មានការរើសអើង ចំពោះអ្នកដំណើរដែលចង់ធ្វើដំណើរមកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr0DQzG3l23DGWG3O8LZwPk4-A5OvUbWqCsWDyulVpUDbZar8P-NukZpGBeH-f2vamy76IFfZofWMA9iRJKya_FXkpawY3buDkAH35fraDT65OStDhZwk0pqnaeKyuxs-TidySJYg1Wcpc67VilyPZHm62jzq9QueMFa0ctXrtIxELTH4VsKR55K-rT_11/s911/photo_2025-12-17_11-50-06%20(4).jpg

អគ្គរាជទូតកម្ពុជារូបនេះ ក៏បានឆ្លៀតគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ស្វាគមន៍ និងមានសុវត្ថិភាពបំផុត។ តែទោះជាយ៉ាងណា ក៏យើងមានការសោកស្ដាយ ចំពោះបញ្ហាអកុសលទាំងឡាយ ដែលអ្នកដំណើរបានជួបប្រទះនៅមុនពេលបានមកដល់ទឹកដីកម្ពុជា៕