គ្រាន់តែទិញបណ្ដាញសង្គម Twitter បានភ្លាម​ក្នុង​តម្លៃ​៤៤​ប៊ីលាន​ដុល្លារ លោកអេឡុន ម៉ាស( Elon Musk) បានបណ្ដេញសមាជិកទាំង​អស់​ចេញ​ពី​ការងារ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយក​តែ​ម្នាក់​គត់​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏មាន​ឥទ្ធិពល​មួយ​នេះ​។ ឯកសារ​របស់ក្រុមហ៊ុន Twitter ដែលបាន​ដាក់​ទៅ​កាន់​គណៈកម្មការ SEC របស់​អាមេរិក។

Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX និង TESLA បានចូល​កាន់​កាប់តំណែងរបស់លោកនៅក្រុមហ៊ុន Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី​២៧ ខែ​តុលា ដោយបាន​បណ្តេញចេញអ្នកដឹកនាំកំពូលៗ​របស់​ក្រុមហ៊ុន Twitter ជា​ច្រើន​រូប ក្នុង​នោះ​រួមមាន​ទាំងនាយកប្រតិបត្តិ លោក Parag Agrawal និងប្រធានផ្នែកហិរញ្ញវត្ថុ លោក Ned Segal។​

បុរសវ័យ៥១ឆ្នាំ​ដែល​តាំង​ខ្លួនជា​អ្នក​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ធ្លាប់​បាន​រិះ​គន់​គោលនយោបាយ​សម្រប​សម្រួល​របស់ Twitter និង​ធ្លាប់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ​ថា​លម្អៀង​ទៅ​រក​ក្រុម​ឆ្វេង​និយម​។ យ៉ាង​ណា​ក៏​ដោយ ចាប់​តាំង​ពី​លោក Elon Musk ទិញ​យក​ក្រុមហ៊ុន Twitter កាល​ពី​សប្ដាហ៍​មុន​រួច​មក គេ​នៅ​ពុំ​ទាន់​ឮ​លោក​បង្ហើប​ឱ្យ​ដឹង​ពី​ផែនការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​របស់​បណ្ដាញ​សង្គម Twitter នៅ​ឡើយ​ទេ​៕Who is Elon Musk? - BBC News

ប្រភព៖ CNN