អ្នកទស្សនាតែងតែប្រទះឃើញមានទូកជាច្រើនដែលបញ្ឈរតាមទីលានប្រកួត ដែលមានអ្នកអុំកុះករលើទូកដ៏ស្រស់ស្អាត។ អ្វីដែលគួរចាប់អារម្មណ៍ជាងគេ គឺមានមនុស្សម្នាក់ដែលតុបតែងខ្លួនស្រស់សោភាប្លែកពីគេ និងអង្គុយនៅក្បាលទូក ខ្លះពត់ពែនខ្លួនទៅតាមចង្វាក់ល្បឿននៃការអុំ និងខ្លះស្រែកឮកងរំពងយ៉ាងរន្ថើនដែលយើងតែងតែហៅថា អ្នករាំក្បាលទូក។

តាមប្រវត្តិសាស្ត្របានបញ្ជាក់ យ៉ាងច្បាស់ថា នៅក្នុងសម័យអង្គរ នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយ ព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយកងទ័ពទូកជាចម្បាំងរំដោះ ក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ គ.ស ១១៧៧-១១៨១ រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។No photo description available.

រហូតមកដល់សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកដោយប្រើប្រាស់ទាហានជើងទឹក និងបង្គាប់អោយមានការហ្វឹកហាត់ជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយក ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុក ដែលជាពេលវេលាប្រមូលផលស្រូវនេះឯង។May be an image of 4 people

តាមទូកនីមួយៗ តែងមានមេក្រុមរបស់ខ្លួនដែលជាអ្នកពូកែមើលស្ថានការសត្រូវ និងជំនាញ ដឹកនាំកងកម្លាំង ឬកូនទាហានជើងទឹកឆ្ពោះទៅរកជ័យជំនះ។ ម្នាក់នោះត្រូវតែជាមនុស្សមានកម្លាំង មានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំផងដែរ។No photo description available. ប៉ុន្តែបច្ចុប្បន្ន អ្នករាំក្បាលទូកភាគច្រើនបានប្ដូរមកជាមនុស្សស្រីវិញ ខណៈដែលមន្ត្រីពុទ្ធ សាសនបណ្ឌិត និងជាក្រុមជំនុំ ទំនៀម ទម្លាប់ ប្រពៃណីខ្មែរ លោក មៀច ប៉ុន ធ្លាប់លើកឡើងថា “ស្រី្តអ្នករាំក្បាលទូកជាទូទៅត្រូវគេជ្រើសរើសយកស្ត្រីដែលនៅក្រមុំព្រហ្មចារីមានវ័យចន្លោះពី ១៦ ទៅ ១៧ ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ព្រោះត្រូវបានជឿថា ដើម្បីនាំនូវភ័ព្វសំណាងរបស់ទូក”។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប៕ ពលរដ្ឋ​ខ្មែរ​រស់​នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក  នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះត្រពាំង — ខ្មែរ