Home Blog Page 2041

ហេតុអ្វីនៅតាមបណ្តោយផ្លូវចេញពីរាជធានីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ?

0

បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ៖ បង្គោលសញ្ញានេះ ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវអំពីចំងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

  • រង្វង់លេខ1៖ លេខ 17 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 17 ឬបានចម្ងាយប្រវែង 17 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើម ឬចំណុចបំបែកនៃផ្លូវ។
  • រង្វង់លេខ2៖ មេបុណ្យ (Mebon) 20km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌សនេះ បានន័យថានៅចំងាយ 20km ទៀតអ្នកធ្វើដំណើរនឹងទៅដល់ឃុំមេបុណ្យ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថា បង្គោលគីឡូម៉ែត្រនៅក្នុងរូបនេះ ជាបង្គោលគីឡូម៉ែត្រស្ថិតនៅលើផ្លូវជាតិលេខ១១ ដែលបំបែកចេញពីផ្លូវជាតិលេខ១ បានចម្ងាយប្រវែង១៧ គីឡូម៉ែត្រ។ ចំណាំ៖ លេខបង្គោលដែលនៅលើផ្ទៃក្រហម បង្ហាញអំពីចម្ងាយផ្លូវ៖ -ចេញពីរាជធានីភ្នំពេញ ចំពោះផ្លូវជាតិដែលមានលេខ ១ខ្ទង់ -ចេញពីចំណុចបំបែក ចំពោះផ្លូវជាតិដែលមានលេខ ២ខ្ទង់ និងផ្លូវខេត្តដែលមានលេខ ៣ខ្ទង់៕

ប្រភព: ក្រសួងសាធារណៈការ និងដឹកជញ្ជូន

ការរៀបចំណូអែលយ៉ាងអស្ចារ្យ សម្រាប់ឆ្លងឆ្នាំខាងមុខ ក្នុងតំបន់វាលផ្កា និងហាងកាហ្វេមួយកន្លែងនៅថៃ

0

ប្រទេសថៃ៖ CHAN Nature Cafe ជាហាងកាហ្វេ ដ៏ស្រស់ស្អាតដ៏ពេញនិយមបំផុតមួយ នៅក្នុងខេត្ត កាន ចាន់បុរី(Kanchanaburi) នៃប្រទេសថៃ ជាធម្មតាទីនេះមានភាពល្បីល្បាញដោយសារបរិយាកាសដ៏ស្រស់ស្អាតរបស់វា ដែលព័ទ្ធជុំវិញដោយភ្នំ និងមានវាលផ្កាដ៏ស្រស់ស្អាតនៅទីនោះ ប៉ុន្តែក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ CHAN Nature Cafe មានអ្វីពិសេសបន្ថែមទៀតសម្រាបឱ្យបងប្អូនអ្នកទេសចរទៅកម្សាន្តដោយរីករាយ។

CHAN Nature Cafe ទីតាំងកម្សាន្តដ៏ទាក់ទាញនៅក្នុង ឃុំកាំងសៀន ស្រុកមឿង ខេត្តកានចាន់បូរី នៃប្រទេសថៃ។ ពិតណាស់ភ្ញៀវទេសចរតែងតែមកកម្សាន្តនៅទីនេះមិនចេះដាច់ជាមួយនឹងការមកទទួលយកនូវបទពិសោធនៃធម្មជាតិ ស្រស់ថ្លា ជាពិសេសមកអង្គុយញ៉ាំការហ្វេគយគន់នូវវាលផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត ហាក់ដូចជាឋានសួគ៌ក្រោមមេឃ។

ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនៅក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះ CHAN Nature Cafe មានអ្វីដែលពិសេសបន្ថែមទៀតសម្រានឱ្យបងប្អូនអ្នកទេសចរមកកម្សាន្តដោយរីករាយ និងប្លែកអារម្មណ៍ដោយសារតែ ហាងកាហ្វេនេះបានរៀបចំនូវដើមណូអែល ដោយអ្នកនឹងបានឃើញការតុបតែងបែប Santa, Snowman និងបុណ្យណូអែលយ៉ាងពេញទំហឹង។

ក្នុងនោះរួមជាមួយនឹងផ្លូវរូងក្រោមដីផ្កា សាគូរ៉ាពណ៌ផ្កាឈូកដ៏រ៉ូមែនទិកសម្រាប់ភ្ញៀវទេសចរមកទស្សនា ក៏ដូចជាមានការតាំងបង្ហាញពន្លឺចម្រុះពណ៌នាពេលរាត្រី ដែលមានឈ្មោះថា LIGHT OF NATURE ដែលនឹងតុបតែងជ្រលងភ្នំនៃតំបន់នេះជាមួយនឹង ផ្ការីកស្គុះស្គាយ អមដោយភ្លើងពណ៌ដ៏អស្ចារ្យនាពេលរាត្រី។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣  ដូច្នេះអ្នកអាចរីករាយជាមួយបរិយាកាសបុណ្យណូអែលជារៀងរាល់ថ្ងៃ ពេញមួយខែ។

តោះអ្នកណាខ្លះដែលកំពុងស្វែងរក កន្លែងដ៏ទាក់ទាញសម្រាបទេសចរណ៍នៅប្រទេសថៃ ក្នុងឱកាសឆ្លងឆ្នាំដ៏រីករាយនេះ សូមកុំមើលរំលងហាងកាហ្វេ CHAN Nature Cafe ដែលមានការតុបតែងបុណ្យណូអែលយ៉ាងអស្ចារ្យក្នុងការរង់ចាំលោកអ្នកមកសម្រាន្ត៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល

 

 

 

 

 

 

មានមនុស្សម្នាក់ទាយដឹងមុនថា នឹងរកឃើញហ្វូសុីល Zombie នៅឆ្នាំ២០២២នេះ

0

កាលពីពេលអ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុសថ្មីៗចំនួន១៣ មានអាយុកាលជាង ៤៨,៥០០ឆ្នាំ នៅក្រោមបឹងទឹកកកដែលគេហៅថា Permafrost ។

វីរុសនេះបានរស់ឡើងវិញ និង កំណត់លក្ខណៈនៃមេរោគថ្មីចំនួន១៣ ដែលគេហៅថា «Zombie Viruses» អ្នកវិទ្យាសាស្រ្តអឺរ៉ុបមកពីប្រទេសរុស្ស៊ី អាល្លឺម៉ង់ និង បារាំង បានសង្កេតឃើញថា វីរុសនេះនៅតែអាចឆ្លង ទោះបីជាវាកប់ជាប់ក្រោមស្រទាប់ដីកកអស់រយៈពេលរាប់ពាន់ក៏ដោយ។Baba Vanga Predicted Discovery Of Frozen Virus In 2022, Now A  48,500-Year-Old Zombie Virus

បច្ចុប្បន្ននេះអ្នកវិទ្យាសាស្រ្តកំពុងតែស្ដែងការព្រួយបារម្ភជាខ្លាំងពាក់ព័ន្ធនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើផែនដីក្ដៅខ្លាំងផ្ទាំងទឹកកកអាចនឹងរលាយ ហើយមេរោគនេះអាចនឹងលេចចេញហើយឆ្លងរាតត្បាតដល់មនុស្ស សត្វ ក្នុងសកលលោកទាំងមូល។

តែយ៉ាងណាមិញ លោកយាយពិការភ្នែក Baba Vanga បានទាយទុកមុនរួចហើយថា នៅឆ្នាំ ២០២២ នេះ អ្នកវិទ្យាសាស្ត្រនឹងរកឃើញវីរុស Zombie។ លោកយាយបានសង្កត់ធ្ងន់ថែមទៀតថា វីរុស Zombie​ កាចសាហាវជាងគេ គឹនៅតំបន់ ស៊ីបេរី៕Siberia: Landscape, History, Climate, and PopulationBaba Vanga prophesied: US will have black president who will bring crises |  Witness to Peace

ប្រភព៖ India Times

មង្គលការកូនស្រី! លោក អ៊ាង សុផល្លែត ចំណាយកម្លាំងដាំផ្កាស្បៃរឿង១លានទង រួមទាំងរៀបចំសួនបន្លែ ដើម្បីបង្ហាញពីស្រឡាញ់ដ៏ធំធេង

0

ភ្នំពេញ៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំដាំផ្កាស្បៃរឿងប្រមាណ ១លានទង ក៏ដូចជារៀបចំសួនច្បារបន្លែដើម្បីតាំងលំអរនៅថ្ងៃអាពាហ៍ពិពាហ៍កូនស្រីរបស់លោក។

ថ្ងៃមង្គលសិរីសួស្តីកូនស្រីជាទីស្រឡាញ់របស់លោក អ៊ាង សុផល្លែត នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខដ៏ខ្លីនេះ។ ដើម្បីលំអរផ្ទះថ្ងៃរៀបមង្គលសិរីជូនកូនស្រី និងបង្ហាញពីបេះដូងដ៏ធំធេង នៃការស្រឡាញ់ លោក អ៊ាង សុផល្លែត បានជ្រើសយកការដាំផ្កាស្បៃរឿងប្រមាណ ១លានទង ដោយផ្ទាល់ដៃតែម្តង។

លើសពីការបង្ហាញនូវក្តីស្រឡាញ់ចំពោះកូនស្រីហើយនោះ ការជ្រើសយកការដាំផ្កាស្បៃរឿងដោយផ្ទាល់ដៃនេះ លោក អ៊ាង​ សុផល្លែត ចង់បង្ហាញដែរថា ផ្កាប្រើប្រាស់សម្រាប់តាំងលំអរក្នុងពិធីមង្គលការ ឬពិធីផ្សេងៗ គឺយើងអាចដាំបានដោយខ្លួនឯង។

កន្លងទៅផ្កាដែលតាំងលំអរក្នុងពិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗទៀត ភាគច្រើនត្រូវបានគេទិញពីក្រៅប្រទេស។ ដូច្នេះបើគេអាចបាននៅក្នុងស្រុក ដើម្បីបំពេញសេចក្តីត្រូវការទាំងនេះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ក្រៅតែពីផ្កាស្បៃរឿងហើយនោះ  លោក អ៊ាង សុផល្លែត ក៏បានដាំដំណាំមួយចំនួនទៀត ដែលត្រូវប្រើប្រាស់ក្នុងថ្ងៃមង្គលរបស់កូនស្រីផងដែរ។

គួរជម្រាបដែលថា ចៅស្រី លោក ជា សុផារ៉ា មាន​ឈ្មោះ​ថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវ​ជា​កូនស្រីរបស់លោក អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុផាកន្នី ​​នឹង​ត្រូវ​ចូល​រោងជ័យ​រៀប​មង្គលការ​ដ៏​ធំ​ជាមួយ​នឹង​កូនកំលោះ​ឈ្មោះ​ថា “ប៉ែន សំអាត សុទ្ធចិត្ត” ដែលជាកូនប្រុស​របស់​លោក​ជំទាវ ហាក់ ស្រីទូច និង​លោក​​​បណ្ឌិត​ ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​លោក​ក៏​​​​​​​ធ្លាប់​កាន់​​តួនាទី​ជា​​អគ្គ​នាយករង​គយ និងរដ្ឋាករ​កម្ពុជា។

អាពាហ៍ពិពាហ៍នឹងត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ ខណៈអាពាហ៍ពិពាហ៍នឹងរៀបចំឡើងដោយភ្ជាប់កម្មវិធីប្រពៃណីខ្មែរជាច្រើនមានដូចជា៖ កម្មវិធីសំអាងកេសា, ពិធីកាត់ផ្កាស្លា, ពិធីហែផ្កាស្លាចូលរោងជ័យ, ពិធីក្រុងពាលី,ពិធីបុកល័ក្ត និងធ្វើធ្មេញជាដើម ៕

អ្នកគាំទ្រសម្តែងការភ្ញាក់ផ្អើល ក្រោយឃើញ G-Devith ឈរទះដៃគាំទ្រការសម្ដែងបទ «Time To Rise» របស់វណ្ណដា

0

កាលពីម្សិលមិញ​នៅក្នុងកម្មវិធីបិទកីឡាជាតិ គេបានឃើញតារារ៉េបលោក ងួន ចាន់ដេវីត (G-Devith) បានឈរទះដៃអបអរគាំទ្រនៅខាងក្រោមឆាក នៅពេលដែលវណ្ណដា កំពុងសម្តែងបទ «Time To Rise»​ជាមួយ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ និងភរិយា។ May be an image of 5 people and people standing

នៅក្នុងកម្មវិធីគ្រាន់តែលោក វណ្ណដាចេញមកភ្លាម សំឡេងហ៊ោកញ្ជ្រៀវពីសំណាកអ្នកគាំទ្របានអង្រួនពហុកីឡដ្ឋានជាតិមរតកតេជោខ្លាំងតែម្តង។ អំឡុងពេលសម្តែងនោះវណ្ណដា បានបង្ហាញភាពដឹងគុណចំពោះលោកព្រឹទ្ធាចារ្យចាប៉ីដងវែងនៅចំពោះមុខមហាជន តាមរយៈកាយវិការក្រាបសំពះដែលជាទំនៀមទំលាប់កូនខ្មែរប្រណិប័តន៍។ ត្បិតការសម្ដែង បទចម្រៀង «Time To Rise» លោកតា គង់ ណៃ ពុំអាចមើលឃើញទិដ្ឋភាពរួមបាន ក៏ប៉ុន្តែលោកតាបានបង្ហាញស្នាមញញឹមតាមរយៈឮសំឡេងហ៊ោកញ្ជ្រៀវរបស់មហាជន។

ក្រោយសម្តែងចប់ វណ្ណដា បានលើកឡើងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ៖ “នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង «Time To Rise» ជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និង ហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាព និង ទទួលបានភាពកក់ក្តៅពីសំឡេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់”។

យ៉ាងណាមិញ នៅក្នុងការសម្ដែងបទ «Time To Rise» របស់លោក វណ្ណដា ទៀតសោត គេក៏បានឃើញវត្តមានរបស់លោក G-Devith ឈរក្រោមឆាកមើលការច្រៀង និង សម្ដែងរបស់ Rapper វណ្ណដា ដោយបង្ហាញពីទឹកមុខញញឹមញញែម និងឈរទះដៃគាំទ្រយ៉ាងពេញទំហឹងទៀតផង។No photo description available.

សកម្មភាពនេះ បានបង្ហោះពេញបណ្ដាញសង្គម និងបានធ្វើឱ្យបេះដូងរបស់ហ្វេនញាប់ញ័រយ៉ាងខ្លាំង ហើយបានគិតថា វិវាទ Rapper ឈានមកដល់ដំណាក់កាលផ្សះផ្សារគ្នាហើយមែនទេ? ដូច្នេះយើងមានតែរងចាំជាបន្តទៀត តើថាអ្នកទាំងពីរអាចត្រឡប់មកដូចមុនដែរឬទេ៕

ការបំផ្ទុះគ្រា.ប់.បែ.កនៅ សាលាសាសនា ក្នុងប្រទេសអាហ្វហ្គានីស្ថាន ស.ម្លា.ប់មនុស្ស ១៧ នាក់

0

បរទេស៖ មានការបំផ្ទុះគ្រាប់បែកលើសាលាសាសនានៅភាគខាងជើងអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស ដែលភាគច្រើនជាសិស្សស្ថិតក្នុងអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ ។

នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅ Eibach ក្នុងខេត្ត Samankan នៅភាគខាងជើង ប្រទេសអាហ្វហ្គានីស្ថាន។

ការវាយប្រហារនេះស្ថិតនៅក្នុងសាលារៀនបង្រៀនសាសនាមួយកន្លែង ដែលវាបានបណ្ដាលឱ្យមនុស្សយ៉ាងតិចណាស់ ១៧នាក់បានស្លាប់ និង ២៦នាក់រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើយោងតាម វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យក្នុងស្រុក បានបញ្ជាក់ថាស្ទើរតែទាំងអស់នៃជនរងគ្រោះភាគច្រើនជាកុមារសិស្សសាលាដែលមានអាយុចន្លោះពី ៩ ទៅ ១៥ឆ្នាំ។

ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថានលោក Abdul Nafi Takhur បាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខតាលីបង់កំពុងស៊ើបអង្កេតលើរឿងនេះ និងបានសន្យាថានឹងកំណត់មុខ សញ្ញាជនដៃដល់ និង នាំខ្លួនមកកាត់ទោសតាមផ្លូវច្បាប់ ខណៈពេលដែលមកទល់ពេលនេះ នៅមិនទាន់មានក្រុមណាអះអាងថាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់បែកនេះជាអ្នកណានៅឡើយទេ។

គួររំលឹកថា អាហ្វហ្គានីស្ថានបានប្រឈមមុខនឹងការ វាយប្រហារដោយគ្រាប់បែករាប់សិបលើកមកហើយ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចកាលពីខែសីហាឆ្នាំមុន ដោយការវាយប្រហារភាគច្រើន ដោយក្រុម ISIS-K ដែលជាសាខារបស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ធ្លាប់បានអះអាងទទួលខុសត្រូវកន្លងមក៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

ប្រាសាទដ៏ស្រស់ស្អាត កប់នៅក្នងព្រៃ​ឫស្សីដ៏ជ្រៅ មិនសូវមានភ្ញៀវទេសចរណ៍ទៅដល់

0

ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅសតវត្សរ៍ទី១០ សាងឡើងអំពីថ្មភក់និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។May be an image of tree and outdoors

ប្រាសាទនេះអាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាប ដែលសម្បូរដើមឈើ តែនៅទីនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ។  ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។May be an image of outdoors and tree

ទេសភាពដើម​ឫស្សី ហ៊ុមព័ទ្ធជុំវិញប្រាសាទ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល អមជាមួយសំឡេងខ្យល់បក់រវិចៗ ធ្វើឱ្យយើងមានអារម្មណ៍ថា ប្រៀបបានជាកំពុងរស់នៅសម័យមហានគរដូច្នេះ។

គិតមកទល់ពេលនេះ ប្រាសាទនេះ ត្រូវបានក្សត្រខ្មែរបោះបង់ចោលនូវប្រាសាទនេះ ជាង ១០ ស.វ ដោយសារតែគ្រានោះមានសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមឈ្លានពានពីប្រទេសជិតខាង។May be an image of tree and outdoors

ដោយហេតុថាប្រាសាទដ៏ស្រស់ស្អាតនេះត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរមក និងមានការបែងបាក់ប្រាង្គប្រាសាទស្ទើរតែស្រុងផងនោះ ធ្វើឱ្យបុរាណវិទូមិនអាចកំណត់អត្តសញ្ញាណក្សត្រខ្មែរអង្គណា ដែលជាអ្នកកសាងនោះទេ។May be an image of tree and nature

គួរឱ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានភ្ញៀវទេសចរទៅដល់ទាំងទេសចរជាតិ និងអន្តរជាតិ ដោយសារតែទីតាំងឆ្ងាយពីប្រាសាទបាគង ឬដោយសារតែផ្លូវចូលបត់បែនចុះឡើងច្រើន ពិបាកក្នុងការស្វែងរក៕May be an image of tree and outdoors

ប្រភពរូបភាព៖ ANGKOR AURORA

ប្រទេសបារាំងបានយក “នំបុ័ង” មួយប្រភេទនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌ពិភពលោក

0

ប្រទេសបារាំង៖ នំបុ័ង Baguettes របស់ប្រទេសបារាំងមួយនេះត្រូវបានគេធ្វើការចុះក្នុងអង្គកាយូណេស្កូ(UNESCO) ដោយដាក់បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ព្រោះនំបុ័ងនេះមានសារៈសំខាន់ខ្លាំងចំពោះវប្បធម៌អាហារបារាំង ហើយបច្ចុប្បន្នក៏កំពុងពេញនិយមនៅទូទាំងពិភពលោកផងដែរ។

ទីភ្នាក់ងារ ព័ត៌មាន BBC បានរាយការណ៍ថាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អង្គការយូណេស្កូ ប្រកាសជាផ្លូវការ អំពីនំប៉័ងរបស់បារាំង “Baguette” ត្រូវបានការពារនៅក្នុងបញ្ជីនៃ “បេតិកភណ្ឌវប្បធម៌អរូបី” ចាប់តាំងពីនំបុ័ង Baguette គឺជានំបុ័ងដែលត្រូវបានបង្កើតឡើង ដោយប្រាជ្ញាក្នុងការធ្វើម្ហូប ព្រមទាំងជាឧត្តមភាព ក្នុងសិល្បៈនៃការដុតនំតាមស្ដង់ដាចំនួន ៨០ សង់ទីម៉ែត្រ និង ២៥០ ក្រាមនៃនំមួយដើម ដែលវាជាវេទមន្តនិងភាពល្អឥតខ្ចោះនៃរបៀបធ្វើនំបុ័ងរបស់បារាំង ក៏ដូចជាវប្បធម៌អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

ជាមួយគ្នានោះលោក Audrey Azolay អគ្គនាយកអង្គកាយូណេស្កូ បានមានប្រសាសន៍ថា Baguetteមានសារៈសំខាន់ខ្លាំងណាស់ចំពោះវប្បធម៌ម្ហូបអាហាររបស់បារាំង បច្ចុប្បន្ននេះប្រទេសបារាំងផលិតបានជាង ១៦ លាននៃនំបុ័ង Baguetteនេះក្នុងមួយថ្ងៃ ដែលវាគឺជាធាតុផ្សំដ៏សំខាន់នៅក្នុងរចនាសម្ព័ន្ធអាហាររបស់បារាំង និងជានិមិត្តសញ្ញានៃការចែករំលែក និងភាពរីករាយ បន្ថែមពីនោះ Baguette គឺជានំប៉័ងដែលមនុស្សទូទាំងពិភពលោកចូលចិត្តផងដែរ។

យ៉ាងណាមិញហេតុផលខាងលើនេះហើយដែលជាមូលហេតុក្នុងការសម្រេចដាក់នំប៉័ងរបស់បារាំង “Baguette” បញ្ជូលជាបេតិកភណ្ឌវប្បធម៌អរូបី ក្នុងអង្គការយូណេស្កូ៕ ប្រភព៖ ​Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

ឆ្មបពេទ្យឯកជន“ដើមអង្រ្គង”ម្នាក់ដែលអនុវត្តការរំលូតគ៌ភធ្វេសប្រហែសត្រូវក្រសួងពិន័យបញ្ឈរជើង២ឆ្នាំ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចដាក់វិន័យឆ្មបដែលរំលូតយកកូនចេញពីស្ត្រីម្នាក់ខុសបច្ចេកទេសផ្អាកការប្រកបវិជ្ជាជីវៈបណ្តោះអាសន្នរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអ្នកជំងឺឈ្មោះ សឿន ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ អាសយដ្ឋាន ភូមិអន្លង់រមៀត ឃុំអន្លង់រមៀត​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិក ដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ
រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិករយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀតដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ គ្រូពេទ្យក៏បានធ្វើការសំអាតស្បូនឡើងវិញ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញ។

នៅក្នុងសេចក្តីជួនដំណឹងរបស់ក្រសួងសុខាភិបាលចុះកាលពីយប់ថ្ងៃទី៣០​ ខែវិច្ឆិកា បានឱ្យដឹងថា ក្រសួងមានការសោកស្តាយជាពន់ពេកនូវហេតុការណ៍រំលូតកូនអាយុ១៨សប្តាហ៍ របស់ស្ត្រីដែលមានឈ្មោះខាងលើ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដោយមន្ទីរសម្រាកព្យាបាលនេះ មានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញ​ជាឆ្មបមែន តែឆ្មបរូបនេះនៅមិនទាន់ទទួលបានការបណ្ដុះបណ្ដាលបន្ថែមស្តីពីការរំលូតពិតនៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនារបស់ក្រសួងសុខាភិបាល និងពីគណៈវិជ្ជាជីវៈឆ្មប។
បច្ចុប្បន្ននេះ ស្រ្តីរងគ្រោះកំពុងតែសម្រាកព្យាបាល និងជួយសង្គ្រោះអាយុជីវិតដោយយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេច កិត្តិព្រឹទ្ធបណ្តិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ។

ក្រសួងបានបន្តថា តាមរយៈការពិនិត្យ និងស្រាវជ្រាវនាថ្ងៃដដែលខាងលើនេះ ក្រសួងក៏បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាននូវហេតុការណ៍ដែលបានកើតឡើងគួរឱ្យសោកស្តាយជាទីបំផុតនេះ។ ជាមួយគ្នានេះដែរក្រសួងតម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន លើបាតុភាពដែលបានកើតមានឡើងដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន។

ក្រសួងបានបន្តទៀតថា ចំពោះករណីឆ្មបដែលបានអនុវត្តការរំលូតកូនក្នុងផ្ទៃអាយុ១៨សប្ដាហ៍ របស់ស្ត្រីខាងលើនេះ ក្រសួងក៏បានចាត់ឱ្យគណៈវិជ្ជាជីវៈឆ្មបចុះធ្វើការស្រាវជ្រាវជាបន្ដជាបន្ទាន់ផងដែរ​ដោយអនុលោមតាមច្បាប់គ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានជាធរមាន។ គណៈវិជ្ជាជីវៈរូបដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន បានស្រាវជ្រាវនិងពិនិត្យលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ហើយបានសម្រេចដាក់ទណ្ឌកម្មខាងវិន័យទៅលើឆ្មបឈ្មោះ អ៊ុង ធារិនដោយផ្អាកការប្រកបវិជ្ជាជីវៈឆ្មបជាបណ្ដោះអាសន្ន (រយៈពេល ០២ឆ្នាំ) យោងតាមរោត្រាទី១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវះ វិស័យសុខាភិបាល ៕

 

ផ្ទុះការតវ៉ាខ្លាំងពេកទីបំផុត អាជ្ញាធរចិនយល់ព្រមបន្ធូរបន្ថយការរឹតត្បិតនៃជំងឺកូវីដ-១៩

0

អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងក្វាងចូវ របស់ប្រទេសចិនបានបន្ធូរបន្ថយការរឹតត្បិតជំងឺ COVID-19 មួយថ្ងៃបន្ទាប់ពីបាតុករនៅក្នុងទីក្រុងភាគខាងត្បូងបានប៉ះទង្គិចជាមួយប៉ូលិសចំពេលមានការតវ៉ាប្រឆាំងនឹងវិធានការតឹងរ៉ឹងរបស់ទីក្រុងប៉េកាំងដើម្បីគ្រប់គ្រងការរាតត្បាតនៃមេរោគឆ្លង។

ប្រទេសចិនបានដាក់ការរឹតបន្តឹងការធ្វើដំណើរ ហើយបានធ្វើការធ្វើតេស្តទ្រង់ទ្រាយធំដែលជាផ្នែកមួយនៃគោលនយោបាយ “សូន្យ-COVID” របស់ខ្លួនដែលកំពុងបង្កើតកំហឹងកើនឡើង។ ការដាក់កំហិតលើកូវីដត្រូវបានបន្ធូរបន្ថយនៅក្នុងផ្នែកភាគច្រើននៃពិភពលោក។

បាតុកម្មដែលបានរីករាលដាលកាលពីចុងសប្តាហ៍ទៅកាន់ទីក្រុងសៀងហៃ ទីក្រុងប៉េកាំង និងកន្លែងផ្សេងទៀតបានក្លាយទៅជាការបង្ហាញពីការផ្គើនជាសាធារណៈដែលមិនធ្លាប់មានពីមុនមកចាប់តាំងពីប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ។

ទីក្រុង Chongqing ភាគនិរតីនឹងអនុញ្ញាតឱ្យទំនាក់ទំនងជិតស្និទ្ធរបស់មនុស្សដែលមានជំងឺ COVID-19 ដែលបំពេញលក្ខខណ្ឌមួយចំនួន ឱ្យនៅដាច់ដោយឡែកពីគេនៅផ្ទះ។

ប៉ុន្តែជាមួយនឹងចំនួនកំណត់ត្រានៃករណីនៅទូទាំងប្រទេស ហាក់ដូចជាមានក្តីសង្ឃឹមតិចតួចនៃការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយ “សូន្យ-COVID” ដែលប្រធានាធិបតីស៊ី បាននិយាយថាបានជួយសង្គ្រោះជីវិត ៕