កាលពីម្សិលមិញ​នៅក្នុងកម្មវិធីបិទកីឡាជាតិ គេបានឃើញតារារ៉េបលោក ងួន ចាន់ដេវីត (G-Devith) បានឈរទះដៃអបអរគាំទ្រនៅខាងក្រោមឆាក នៅពេលដែលវណ្ណដា កំពុងសម្តែងបទ «Time To Rise»​ជាមួយ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ និងភរិយា។ May be an image of 5 people and people standing

នៅក្នុងកម្មវិធីគ្រាន់តែលោក វណ្ណដាចេញមកភ្លាម សំឡេងហ៊ោកញ្ជ្រៀវពីសំណាកអ្នកគាំទ្របានអង្រួនពហុកីឡដ្ឋានជាតិមរតកតេជោខ្លាំងតែម្តង។ អំឡុងពេលសម្តែងនោះវណ្ណដា បានបង្ហាញភាពដឹងគុណចំពោះលោកព្រឹទ្ធាចារ្យចាប៉ីដងវែងនៅចំពោះមុខមហាជន តាមរយៈកាយវិការក្រាបសំពះដែលជាទំនៀមទំលាប់កូនខ្មែរប្រណិប័តន៍។ ត្បិតការសម្ដែង បទចម្រៀង «Time To Rise» លោកតា គង់ ណៃ ពុំអាចមើលឃើញទិដ្ឋភាពរួមបាន ក៏ប៉ុន្តែលោកតាបានបង្ហាញស្នាមញញឹមតាមរយៈឮសំឡេងហ៊ោកញ្ជ្រៀវរបស់មហាជន។

ក្រោយសម្តែងចប់ វណ្ណដា បានលើកឡើងនៅលើបណ្ដាញសង្គមរបស់ខ្លួនថា ៖ “នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង «Time To Rise» ជាមួយលោកតាព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និង ហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាព និង ទទួលបានភាពកក់ក្តៅពីសំឡេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់”។

យ៉ាងណាមិញ នៅក្នុងការសម្ដែងបទ «Time To Rise» របស់លោក វណ្ណដា ទៀតសោត គេក៏បានឃើញវត្តមានរបស់លោក G-Devith ឈរក្រោមឆាកមើលការច្រៀង និង សម្ដែងរបស់ Rapper វណ្ណដា ដោយបង្ហាញពីទឹកមុខញញឹមញញែម និងឈរទះដៃគាំទ្រយ៉ាងពេញទំហឹងទៀតផង។No photo description available.

សកម្មភាពនេះ បានបង្ហោះពេញបណ្ដាញសង្គម និងបានធ្វើឱ្យបេះដូងរបស់ហ្វេនញាប់ញ័រយ៉ាងខ្លាំង ហើយបានគិតថា វិវាទ Rapper ឈានមកដល់ដំណាក់កាលផ្សះផ្សារគ្នាហើយមែនទេ? ដូច្នេះយើងមានតែរងចាំជាបន្តទៀត តើថាអ្នកទាំងពីរអាចត្រឡប់មកដូចមុនដែរឬទេ៕