ប្រទេសថៃ៖ CHAN Nature Cafe ជាហាងកាហ្វេ ដ៏ស្រស់ស្អាតដ៏ពេញនិយមបំផុតមួយ នៅក្នុងខេត្ត កាន ចាន់បុរី(Kanchanaburi) នៃប្រទេសថៃ ជាធម្មតាទីនេះមានភាពល្បីល្បាញដោយសារបរិយាកាសដ៏ស្រស់ស្អាតរបស់វា ដែលព័ទ្ធជុំវិញដោយភ្នំ និងមានវាលផ្កាដ៏ស្រស់ស្អាតនៅទីនោះ ប៉ុន្តែក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ CHAN Nature Cafe មានអ្វីពិសេសបន្ថែមទៀតសម្រាបឱ្យបងប្អូនអ្នកទេសចរទៅកម្សាន្តដោយរីករាយ។

CHAN Nature Cafe ទីតាំងកម្សាន្តដ៏ទាក់ទាញនៅក្នុង ឃុំកាំងសៀន ស្រុកមឿង ខេត្តកានចាន់បូរី នៃប្រទេសថៃ។ ពិតណាស់ភ្ញៀវទេសចរតែងតែមកកម្សាន្តនៅទីនេះមិនចេះដាច់ជាមួយនឹងការមកទទួលយកនូវបទពិសោធនៃធម្មជាតិ ស្រស់ថ្លា ជាពិសេសមកអង្គុយញ៉ាំការហ្វេគយគន់នូវវាលផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត ហាក់ដូចជាឋានសួគ៌ក្រោមមេឃ។

ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនៅក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះ CHAN Nature Cafe មានអ្វីដែលពិសេសបន្ថែមទៀតសម្រានឱ្យបងប្អូនអ្នកទេសចរមកកម្សាន្តដោយរីករាយ និងប្លែកអារម្មណ៍ដោយសារតែ ហាងកាហ្វេនេះបានរៀបចំនូវដើមណូអែល ដោយអ្នកនឹងបានឃើញការតុបតែងបែប Santa, Snowman និងបុណ្យណូអែលយ៉ាងពេញទំហឹង។

ក្នុងនោះរួមជាមួយនឹងផ្លូវរូងក្រោមដីផ្កា សាគូរ៉ាពណ៌ផ្កាឈូកដ៏រ៉ូមែនទិកសម្រាប់ភ្ញៀវទេសចរមកទស្សនា ក៏ដូចជាមានការតាំងបង្ហាញពន្លឺចម្រុះពណ៌នាពេលរាត្រី ដែលមានឈ្មោះថា LIGHT OF NATURE ដែលនឹងតុបតែងជ្រលងភ្នំនៃតំបន់នេះជាមួយនឹង ផ្ការីកស្គុះស្គាយ អមដោយភ្លើងពណ៌ដ៏អស្ចារ្យនាពេលរាត្រី។

គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃនេះ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣  ដូច្នេះអ្នកអាចរីករាយជាមួយបរិយាកាសបុណ្យណូអែលជារៀងរាល់ថ្ងៃ ពេញមួយខែ។

តោះអ្នកណាខ្លះដែលកំពុងស្វែងរក កន្លែងដ៏ទាក់ទាញសម្រាបទេសចរណ៍នៅប្រទេសថៃ ក្នុងឱកាសឆ្លងឆ្នាំដ៏រីករាយនេះ សូមកុំមើលរំលងហាងកាហ្វេ CHAN Nature Cafe ដែលមានការតុបតែងបុណ្យណូអែលយ៉ាងអស្ចារ្យក្នុងការរង់ចាំលោកអ្នកមកសម្រាន្ត៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល