យោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋ នៅថ្ងៃសៅរិ៍ទី២០ នេះបានបង្ហាញឲ្យឃើញថា ទាហានឈ្លានពានថៃបានរំលោ.ភចូលដែនអធិបតេយ្យកម្ពុជាកាន់តែជ្រៅ។ ក្នុងនោះពួកគេថែមទាំងបាននាំគ្នាចូលលុកលុយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងគគ្លើន ដែលបញ្ជាក់យ៉ាងច្បាស់ថាថៃពិតជាបានឈ្លានពានលើកម្ពុជា។.jpg)
តាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Faizah Aly បានសរសេរៀបរាប់ថា”ចប់ហើយ ថ្មដាយើង ទាហានចោរសៀមចូលក្នុងដីខាងខ្មែរយើង ពេញទឹកពេញដីអស់ហើយ ចូលដល់កន្លែងខ្ញុំរស់នៅទៀត”។
បន្ថែមលើនោះ នៅក្នុងការបង្ហោះខាងលើគាត់ក៏បានភ្ជាប់មកជាមួយនឹងរូបភាពពីកាមេរ៉ាសុវត្ថិភាពនៅហាងរបស់គាត់ ដែលបង្ហាញឲ្យឃើញពីយោធាថៃមួយក្រុមបាននាំគ្នាធ្វើសកម្មភាពគាស់ទ្វារ និងចូលទៅលុកលុយនៅខាងក្នុង ដោយមិនខុសអ្វីពីចោ.រដែលកំពុងធ្វើសកម្មភាពលួចនោះទេ។
គួរជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានលើកម្ពុជាយ៉ាងសាហាវព្រៃ.ផ្សៃ ដោយបានធ្វើការវា.យប្រហារដោយអាវុ.ធធុនធ្ងន់ជាច្រើនប្រភេទមិនរើសគោលដៅឡើយ និងបានធ្វើឲ្យជនស៊ីវិលកម្ពុជាស្លា.ប់ និងរងបួសជាច្រើននាក់ ខណៈមានមនុស្សរាប់មុឺនគ្រួសារហើយត្រូវជម្លៀសខ្លួនចេញទៅរកទីសុវត្ថិភាពនៅទូទាំងប្រទេស។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះទីតាំងទម្លាក់គឺនៅក្បែរទីតាំងរបស់ជំរំជនភៀសសឹក និងជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕.jpg)










