សូម្បីតែជនបរទេសក៏បង្ហាញការឈឺចាប់ជំនួសពលរដ្ឋកម្ពុជា នៅពេលបានឃើញសាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានជនសុីវិលកម្ពុជាត្រូវបានបំផ្លិចបំផ្លា.ញដោយសកម្មភាពឈ្លានពានរបស់យោធាថៃ និងប្រើប្រាស់សម្លេងរបស់ខ្លួនដើម្បីប្រាប់ទៅកាន់ពិភពលោកថា ទង្វើរបស់យោធាថៃមកលើកម្ពុជា ពុំមែនជាការការពារខ្លួន ដូចថៃអះអាងឡើយ។
.jpg)
បន្ទាប់ពីបានទៅមើលឃើញផ្ទាល់នឹងភ្នែក នូវការខូចខាតរបស់កម្ពុជា ដែលមានទាំងផ្លូវថ្នល់ ស្ពាន ផ្ទះសម្បែងពលរដ្ឋ រួមទាំងវត្តអារាម និងសាលារៀន ដែលសុទ្ធសឹងតែជាមូលដ្ឋានជនសុីវិល លោក Kevin Smith ជាតន្រ្តីករ និងជាអ្នកផលិតមាតិកាម្នាក់ បាននិយាយរៀបរាប់នៅលើបណ្ដាញសង្គម ថា ការវាយប្រហាររបស់ទាហានថៃ គឺបានកាត់ផ្តាច់ស្ពានមេទឹក ដែលធ្វើឲ្យប្រជាជនកម្ពុជានៅតំបន់នោះ មិនអាចដឹកជញ្ជូនស្បៀង មិនអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យ និងកុមារមិនអាចទៅសាលារៀនជាដើម។ 
លោក Kevin Smith បានចាត់ទុកទង្វើវា.យប្រហារយ៉ាងកំរោលរបស់យោធាថៃដូចខាងលើនេះថា បានប៉ះពាល់យ៉ាងខ្លាំងដល់ជនសុីវិលស្លូតត្រង់។ បន្ថែមលើនោះ លោក Kevin បានចោទសួរថា តើទង្វើនេះ ដូចដែលថៃអះអាងថា ជាការពារខ្លួនមែន? ការបង្កហេតុនេះបានធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ .jpg)
សូមបញ្ជាក់ថា ស្ពានមេទឹកនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវទាហានឈ្លានពានសៀម ប្រើ F16 បាញ់កាត់ផ្តាច់ ដែលមិនអាចធ្វើដំណើរឆ្លងកាត់បាននោះឡើយកាលពីប៉ុន្មានថ្ងៃមុននេះ។
.jpg)
មិនត្រឹមតែប៉ុណ្ណោះ គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ យោធាអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន៣គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។.jpg)
តាមការបញ្ជាក់របស់អាជ្ញាធរ ស្ពានបេតុងដែលមានអាយុកាលជាង១០នេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។ ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕










