បវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានលើកទឹកចិត្ត ផន ស្រីពី Miss Cosmo 2025 ក្នុងការប្រកួតផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី២០ ខែធ្នូ នេះ។ លក្ខិណា បានផ្តាំទៅកាន់ ស្រីពី ថាជ័យជម្នះមិនមែនមានតែពាននិងជំរុញឱ្យនាងជឿជាក់លើខ្លួនបញ្ចេញពន្លឺពីក្នុងចិត្ត។

អ៊ិន លក្ខិណា បានបង្ហោះថា «ថ្ងៃនេះ(២០ ធ្នូ) ជាវេលារបស់អ្នក ផន ស្រីពី ថ្ងៃដែលអ្នកឈរលើឆាកបវរកញ្ញា ដើម្បីបញ្ចេញអស់ពីសមត្ថភាព ទេពកោសល្យ និងតម្លៃដែលអ្នកមាន ជឿជាក់លើខ្លួនឯង កុំភ័យខ្លាច បញ្ចេញពន្លឺពីក្នុងចិត្ត និងបង្ហាញអត្តសញ្ញាណរបស់អ្នកឱ្យពិភពលោកឃើញ។ ជ័យជម្នះមិនមែនមានតែពានទេ ប៉ុន្តែមាននៅក្នុងភាពក្លាហាន និងការខិតខំរបស់អ្នកផងដែរ»។ ទទួលបាននូវការលើកទឹកចិត្តនេះ ផន ស្រីពី ក៏បានពោលពាក្យអរគុណមកកាន់ អ៊ិន លក្ខិណា ផងដែរ។
គួរឱ្យដឹងថា ជារឿយៗ អ៊ិន លក្ខិណា តែងតែលើកទឹកចិត្តមកកាន់ ផន ស្រីពី តាំងពីថ្ងៃដែលនាងបានមកុដមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ លក្ខិណា ក៏បានជំរុញឱ្យហ្វេនៗមានការគាំទ្រមកកាន់ Miss Cosmo Cambodia 2025 ផងដែរ។ .png)
តាមរយៈការ live មួយ ផន ស្រីពី បានរំលេចថា អ៊ិន លក្ខិណា បានជួយត្រួយត្រាផ្លូវឱ្យនាងបានច្រើន។ ស្រីពី បានលើកឡើងទៀតថាឈៀងនៅលើស្មាគឺសំខាន់ឱ្យគេស្គាល់ឱ្យបានច្រើន ហើយអ្វីដែលធ្វើបាននៅពេលនេះគឺប្រម៉ូតពីប្រទេសកម្ពុជាឱ្យបានច្រើនសិនកុំខ្វល់រឿង TOP។
គួរបញ្ជាក់ផងដែរថា ផន ស្រីពី ធ្លាប់តំណាងប្រទេសម្តងក្នុងការប្រកួត Miss Intercontinental 2024 ដោយនាងបានយកឈ្មោះប្រទេសកម្ពុជាជាប់TOP22 ដែលលទ្ធផលនេះបានបើកទ្វារកម្ពុជាចូល TOP ជាលើកដំបូង៕










