ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយដែលការពីពេលថ្មីៗនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ត្រូវបានបញ្ចាប់ជាស្ថាពរ ខណៈក្រោយពីទទួលបានលទ្ធផលរៀងៗខ្លួនហើយនោះ គឺបានមកដល់ដំណាក់កាលជ្រើសរើសមុខវិជ្ជា ក៏ដូចជាមហាវិទ្យាល័យដើម្បីបន្តការសិក្សាទៅមុខទៀត ដែលយើងឃើញសិស្សម្នាក់ៗមានការមមាញឹកយ៉ាងខ្លាំងចំពោះការបំពេញភារកិច្ចសិក្សា។

ជាមួយគ្នានេះដែរសម្រាប់សកលមហាវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាគឺមានច្រើនរាប់រយសាលា ដែលបានបង្កឱ្យសិស្សមានភាពទូលំទូលាយងាយស្រួលក្នុងការជ្រើសរើសសាលាផងដែរ។ ប៉ុន្តែអ្វីដែលយើងនឹកស្មានមិនដល់នោះគឺសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ដែលយើងហៅកាត់ថាសាលា​ (RULE) មានសិស្សរាប់ពាន់នាក់បានសម្រុកមកដាក់ពាក្យពាក្យចុះឈ្មោះចូលរៀន។ ដែលមហាជនតែនិយាយបែបកំប្លែងថា “កន្លងមកគេធ្លាប់ឃើញតែការឈររង់លក់ផ្ទះ លក់ដីឡូត៏ លក់របស់បញ្ចុះតំលៃ លក់ឡៃឡុង” តែពេលនេះមានហើយ ជឿហើយថាមានពិត។ មហាជនក៍បានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានដល់ម្លឹង?

ជាក់ស្ដែងសិស្សម្នាក់ៗបានងើបតាំងពីម៉ោង១ ឬក៏២រំលងអធ្រាត្រ ជាពិសេសគឺសិស្សមកពីបណ្ដាខេត្តបានសម្រុកមកឱ្យលឿនតាមអ្វីដែលអាចទៅរួចដើម្បីទៅចាប់លេខរៀងចុះឈ្មោះចូលរៀន ខណៈមានអ្នកខ្លះបានមកចុះឈ្មោះមិនក្រោម ២ទៅ៣ដង នោះទេក៏នៅតែមិនមានសំណាងចាប់លេខទាន់គេ ដោយខាងសាលាក៏បានចេញមុខអះអាងដែលថា «RULE ជាសាកលវិទ្យាល័យតែមួយគត់ជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សនិស្សិតថ្មីសម្រុកមកចាំ ចុះឈ្មោះតាំងពីម៉ោង២យប់» ៕