Home Blog Page 1980

ប្រទេសប៉េរូ ប្រកាសអាសន្នពីជំងឺគ្រុនផ្តាសាយបក្សី ខណៈអាជ្ញាធរ ស.ម្លា.ប់សត្វស្លាបរាប់ម៉ឺនក្បាល

0

បរទេស៖ រដ្ឋាភិបាលប្រទេសប៉េរូបានប្រកាសអាសន្នជំងឺគ្រុនផ្តាសាយបក្សីរយៈពេល៣ខែ និងអាជ្ញាធរបានធ្វើការសម្លាប់សត្វស្លាបជាង ៣៧,០០០ ក្បាលនៅក្នុងប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន បរទេសបានរាយការណ៍ពីទីក្រុង លីម៉ា ប្រទេសប៉េរូ នាថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២២ នេះ ដែលបានឱ្យដឹងថា ក្រសួងកសិកម្ម ប្រទេសប៉េរូ បានធ្វើការសម្លាប់សត្វស្លាបប្រហែល ៣៧,០០០ ក្បាល ដែលជាប្រភេទសត្វស្លាបផ្សេងៗគ្នា នៅឯកសិដ្ឋានចិញ្ចឹមមាន់នៅ Huacho ភាគខាងជើងនៃទីក្រុង Lima  ដោយសារតែ ជំងឺផ្ដាសាយបក្សីរីករាលដាលខ្លាំងនៅក្នុងកសិដ្ឋាននោះ។

លើសពីនេះប្រភពដដែលក៏បានគេរាយការណ៍ផងដែរថា  អាជ្ញាធរប៉េរូបានសម្លាប់សត្វស្លាបប្រហែល ៧០០ ក្បាលបន្ថែមទៀតដើម្បីការពារការរីករាលដាលនៃជំងឺផ្តាសាយបក្សី នៅទីក្រុង Lambayegui ដែលមានទីតាំងនៅភាគខាងជើងនៃប្រទេសនេះដូចគ្នា។

រដ្ឋាភិបាលប៉េរូបានប្រកាសពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេស ជាមួយនឹងការបញ្ជាក់បឋមថា វាគឺជាមេរោគ “H5N1” ដែលភាគច្រើនពួកវាឆ្លងតាម “ហ្វូងសត្វស្លាបព្រៃនៅអាមេរិកខាងជើង” ។

យ៉ាងណាមិញវាជាភាពអាសន្នផ្នែកសុខភាពសាធារណៈថ្នាក់ជាតិសម្រាប់រយៈពេល ៩០ ឬរយៈពេល៣ខែ ក្នុងការស្នើសុំប្រទេសដាក់ក្នុងភាពអាសន្ន ប៉ុន្តែក៏បានបញ្ជាក់កុំឱ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ដោយសង្កត់ធ្ងន់ថា ការបរិភោគសាច់បសុបក្សី និងស៊ុត នៅតែអាចប្រតិបត្តិបាន ប៉ុន្តែត្រូវប្រាកដក្នុងការចម្អិនវាឱ្យបានត្រឹមត្រូវ៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ យិត ម៉ានិល

 

 

មហាជនមួយចំនួនបានលើកឡើងថា មូលហេតុដែលនាំឱ្យយុវជន​មីល្ពៅបរាជ័យនោះគឺមកពី «ភាពអំនួត»

0

ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះយុវជន​មីល្ពៅ​ខ្មែរ បាត់ដំបងលោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា ខណៈការប្រកាសបែបនេះបាននាំឱ្យមហាជនផ្ទុះការជជែកវែកញែកទៅតាមការយល់ឃើញរៀងៗខ្លួន ដោយយើងឃើញមហាជនមួយចំនួនធំបានលើកឡើងថា ការបរាជ័យរបស់យុវជនមីល្ពៅគឺបណ្ដាលមកពីភាពអំណួតមិនព្រមបើកចិត្តទទួលយកការវិនិយោគរបស់នរណាម្នាក់។

យ៉ាងណាមិញយោងតាមយុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។

ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល»។

ជាក់ស្ដែងយើងសូមរំលឹកទៅដល់កាលពីឆ្នាំ២០១៩ ក្រោយ​ល្បីល្បាញ​ពី​សមិទ្ធផល​ក្នុង​ការស្រាវជ្រាវ​ផលិត​សរសៃ​មី​ចេញ​ពី​ផ្លែ​ល្ពៅ អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​លោក វ៉ាន់ គិមវ៉ាង បាន​ទម្លាយ​ពី​ឧបសគ្គ​ជាច្រើន​ទាំង​ការសិក្សា​ស្រាវជ្រាវ និង​ដំណើរការ​ផលិត​ជា​កត្តា​ធ្វើឲ្យ​លោក​ស៊ូ​ដើរ​លើ​វិថី​ខ្លួន​ទីពឹង​ខ្លួន​ដោយ​មិន​ទទួល​ការសុំ​វិនិយោគ​ឡើយ​។

ស្ថាបនិក​មីល្ពៅ​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​ប្រកាស​ថា​៖ «​មីល្ពៅ​ខ្មែរ​បាត់ដំបង​សូម​ប្រកាស​ជា​ផ្លូវការ​ថា ខ្ញុំ​សូម​បិទ​មិន​ទទួល​ការសុំ​វិនិយោគ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ទទួល​វិនិយោគ​ពី​ខាង​ណា​ដែរ​។ ខ្ញុំ​នឹង​ខំប្រឹង​ធ្វើ​វា​ដោយ​ខ្លួនឯង ទោះ​លំបាក​យ៉ាង​ណា​ក៏ដោយ​»​។

រំឭក​ពី​ដំណើរ​ផ្លូវ​ដ៏លំបាក​មុន​នឹង​រំលេច​រូបរាង​ផលិតផល​របស់​ខ្លួន ស្ថាបនិក​មី​ល្ពៅ​ខ្មែរ​លោក វ៉ាន់ គិមវ៉ាង បាន​ប្រាប់ថា​៖ «​មូលហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​បង្កើត​មីល្ពៅ​នេះ​គឺ​មកពី​មាន​ព្រឹតិ្តការណ៍​មួយ​បាន​កើតឡើង​នៅ​ឆ្នាំ​ ២០១៥ គឺ​កសិករ​យើង​ដាំ​ល្ពៅ​ដើម្បី​លក់​ឲ្យ​ថៃ​រៀងរាល់​ខែ ប៉ុន្តែ​ស្រាប់​តែ​នៅក្នុង​ខែ​មួយ ថៃ​ឃើញ​ល្ពៅ​យើង​ច្រើន គេ​ទម្លាក់​តម្លៃ​ល្ពៅ​ខ្មែរ ហើយ​ពេល​នោះ​កសិករ​យើង​ខឹង​ក៏​បាន​យក​ល្ពៅ​ទាំងនោះ​ចាក់ចោល​កណ្តាល​ផ្លូវ ហើយ​នេះ​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខ្ញុំ​ខឹង និង​អាណិត​កសិករ​យើង ដែល​ខិតខំ​ដាំ​ល្ពៅ​ហើយ តែ​បែរ​ជា​មិន​មាន​តម្លៃ​ទៅវិញ​»​។

ក្នុង​បំណង​ជួយ​កសិករ​ដាំ​ល្ពៅ យុវជន​រូប​នេះ​បាន​ដាក់​គម្រោង​ការស្រាវជ្រាវ និង​ច្នៃ​ផលិតផល​ចេញ​ពី​ផ្លែ​ល្ពៅ​។ រហូត​ដល់​ពេល​លោក​បាន​ចូល​សិក្សា​នៅ​ឆ្នាំ​ទី​ ២ ​ផ្នែក​វិទ្យាសាស្ត្រ​​ចំណីអាហារ​ក៏​ត្រូវ​បាន​លោកគ្រូ​ម្នាក់​​ជួយ​បង្ហាញ​ផ្លូវ និង​ជំរុញ​ឲ្យ​ធ្វើ​មី​ពី​ផ្លែ​ល្ពៅ​ពី​នេះ​ឡើង​។

យ៉ាងណាមិញក្រោយពីយុវជនមីល្ពៅបានប្រកាសផ្អាកផលិតមីល្ពៅហើយយើងក៏បានសង្កេតឃើញមានមហាជននាំគ្នាចូលទៅខមមិននៅក្នុងការផុសនោះដោយមានអ្នកខ្លះបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងន័យការដឹកនាំ ចេះបច្ចេកទេសការងារស្នូល វាជាភាពចាំបាច់មួយ តែបើចេះបង្កើតដំណើរការផលិត​ ដោយចាប់យកដៃគូរវិនិយោគ ពីដំណើរផ្គត់ផ្គត់វត្ថុធាតុដើម រហូតបញ្ចេញលក់លើទីផ្សារដល់ដៃអតិថិជន ទើបការងារនេះបានសម្រេច ដូចនេះ កុំអំនួតតែលើចំណេះដឹងជំនាញ តែមួយមុខ ត្រូវប្រឹងដឹកនាំបន្ថែម»។

«ពេលខ្លះកំអំណួតខ្លួនពេល ត្រូវចេះស្វែងរកដៃគូរវិនិយោគដើម្បីបន្តអាជីវកម្ម បើខ្លួនយើងគ្មានលទ្ធភាពនោះ នេះហើយហើយជាជំងឺអំណួតមួយនៅក្នុងស្រុកយើង ចូលចិត្តធ្វើអីមួយលាក់ខ្លាចគេដឹងរឺចេះជាងចុងក្រោយបាត់អស់ ដូចករណីនេះអញ្ចឹងមិនព្រមទទួលរើសយកដៃគូរវិនិយោគណាល្អមួយមកសហការណ៍ទេ សុខចិត្តបិទចោលតែម្តង តើចំណេញរឺខាត? ពេលខ្លះបើយើងជ្រើសរើសដៃគូរវិនិយោគត្រឹមត្រូវ ធ្វើអោយអាជីវកម្មយើងរីកចំរើនទៅមុន វាក៍រួមចំណែកជួយដល់សង្គម និងប្រទេសដែល តែបើយើងដឹងខ្លួនថាគ្មានលទ្ធភាពហើយសុខចិត្តមិនរើសដៃគូរវិនិយោគ ហើយសុខចិត្តបិទចោលនោះគឺស្មើសូន្យ» ៕

ប្រុងប្រយ័ត្ន! ទៅលេងសមុទ្រ ហាមដាច់ខាតមើលរំលង ចរន្តទឹករលកមរណៈ

0

ចរន្តទឹករលកមរណៈ គឺជាចរន្តទឹកដ៏មានឥទ្ធិពល ដែលមានល្បឿនហូរលឿន ហើយជាទូទៅចរន្តនេះ តែងកើតមាននៅតាមបណ្តោយឆ្នេរសមុទ្រ និងក្នុងសមុទ្រ ខណៈមនុស្សដែលចូលចិត្តចុះលេងទឹកសមុទ្រជាច្រើនមិនសូវបានដឹងពីគ្រោះថ្នាក់នៃចរន្តទឹកមួយនេះ។Rip Current Photos

ចរន្តទឹកនេះ មានល្បឿន ២.៤ ម៉ែត្រ (៨ហ្វីត) ក្នុងមួយនាទី។ លឿ្បននេះ គឹលឿនជាងអ្នកហែលទឹកអាជីពទៅទៀត។ ជាធម្មតាអ្នកចុះលេងទឹកសមុទ្រ ដែលភ័យស្លន់ស្លោតែងតែព្យាយាមទប់ទល់នឹងចរន្តទឹក ដោយប្រឹងហែលត្រលប់មកលើច្រាំងវិញ ដោយសកម្មភាពនេះ ធ្វើឱ្យពួកគេប្រឈមនឹងការលង់ទឹក ដោយសាតែការអស់កម្លាំងខ្លាំងពេក។Heading to the Beach? Watch for Rip Currents

ជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក មានមនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ដោយចរន្តទឹករលកមរណៈនេះ។ ប្រសិនបើអ្នកធ្លាក់ទៅក្នុងចរន្តទឹកនេះ សូមកុំប្រឹងហែលបញ្ច្រាស់ត្រលប់មកលើច្រាំងវិញ អ្វីដែលអ្នកគួរធ្វើ គឺត្រូវហែលស្របទៅនឹងចរន្តទឹកសិន ហើយទើបព្យាយាមហែលត្រលប់មកដីគោកវិញនៅជ្រុងម្ខាងទៀត គេចចេញពីចរន្តទឹកណេះ​ ទើបមានភាគរយខ្ពស់អាចរក្សាជីវិតរបស់អ្នកបាន៕NC beachgoers rescue child caught in rip currentRip Currents | King Surf

ប្រភព៖ OCEAN Service

កិច្ចការចាំបាច់ដែលបេក្ខជន ត្រូវធ្វើមុនមួយយប់ នៃការប្រឡងបាក់ឌុប

0

បន្ទាប់​ពី​បាន​រៀន​ត្រៀម​ជា​ច្រើន​ខែ ឥឡូវ​នេះ​ការ​ប្រឡង​ផ្ដាច់​ព្រ័ត្រសម្រាប់​សិស្ស​ថ្នាក់​បាក់​ឌុប​នោះ ឥឡូវ​នេះ ការ​ប្រឡង​ពិត​ប្រាកដ​ក៏​នឹង​មកដល់។ ដូច្នេះ​តើ​ពេល​ព្រឹក​ឡើង​ត្រូវ​ប្រឡង យប់​នេះ​គួរ​ធ្វើ​អ្វី?

ក្នុង​កាលៈទេសៈ​នេះ អ្នក​ខ្លះ​អាច​សម្រាក តែ​អ្នក​ខ្លះ​ទៀត​អាច​នៅ​រៀន ឬ​រំលឹក​មេរៀន​ខ្លះ​បន្ត​ទៀត ប្រយោជន៍​ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​កាន់​តែ​ល្អ ធ្វើ​ឱ្យអារម្មណ៍​ដិត​ជាប់​នឹង​ព្រឹត្តិការណ៍។ នេះ​មិន​មែន​ជា​កំហុស​នោះ​ទេ តែ​យ៉ាង​ណា តាម​បទ​ពិសោធន៍​របស់​សិស្ស​ច្បង ប្អូន​ៗ មិន​គួរ​​​ចំណាយ​ថាមពល​បន្ថែម​ទៀត​នោះ​ទេ។ដំណើរការប្រឡងបាក់ឌុប ២ថ្ងៃ បញ្ចប់ដោយរលូន គ្មានផ្ទុះកូវីដ-១៩ ក្នុងមណ្ឌលប្រឡង  – DAP News

ក្នុង​ន័យ​នេះ ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង មិន​គ្រាន់​តែ​ជា​ការ​មើល​មេរៀន ធ្វើ​លំហាត់​ដោយ​ឥត​ឈប់​សោះ​នោះ​ទេ។ ប៉ុន្តែ​ការ​ដក​ឃ្លា​ដើម្បី​រក្សា ឬ​ប្រមូល​ថាម​ពល​មក​វិញ​ ក៏​ដូច​ជា​រក្សា​សុខភាព​ឲ្យ​ល្អ​ប្រសើរ ក៏​ជា​រឿង​ចាំ​បាច់ និង​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ ពិសេស​នៅ​យប់​មុន​ថ្ងៃ​ប្រឡង​១ថ្ងៃ។

ប្អូន​ប្រុស មិញ បញ្ញាវឌ្ឍន៍ អតីត​សិស្ស​និទ្ទេស A បាន​ផ្ដល់​ដំបូន្មាន​ថា នៅ​មុន​ការ​ប្រឡង​​មក​ដល់​នៅ​ពេល​ព្រឹក នៅ​យប់​នេះ ប្អូន​ត្រូវ​សម្រាក និង​ព្យាយាម​គេង​ឱ្យលក់​ស្រួល ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ ដែល​ជា​វេលា​ប្រមូល​​ថាម​ពល​យ៉ាង​ល្អ។ ធ្វើ​បែប​នេះ ធ្វើ​ឱ្យ​សុខភាព​មាំទាំ ស្មារតី​ល្អ ខួរ​ក្បាល​ស្រឡះ អំណោយ​ផល​ដល់​ការ​ប្រឡង។

ក្រៅ​ពី​នេះ​ការ​ហូប​ចុក ក៏​ជា​រឿង​សំខាន់​ត្រូវ​គិតគូរ​ដែរ។ អតីត​សិស្ស​និទ្ទេស A ដដែល​បាន​ក្រើន​រំលឹក​ថា ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ ប្រការ​នាំ​យើង​មាន​បញ្ហា​សុខភាព តែ​គួរ​រើស​អាហារ​ដែល​មាន​ជីវជាតិ ប្រូតេអ៊ីន គ្រប់​គ្រាន់ ដែល​ជំនួយ​ឲ្យ​យើង​មាន​កម្លាំង​ថាម​ពល​ពេញ​លេញ​នៅ​ពេល​ប្រឡង។ប្រជុំអត្រាកំណែគ្រប់មុខវិជ្ជា ល្អបំផុតសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប ២០១៩ –  Popular Magazine

ចំពោះ​អាហារ​នេះ​ដដែល បញ្ញាវឌ្ឍន៍ បាន​សង្កត់​ធ្ងន់​ថា ការ​ទទួល​ទាន​ពេល​ព្រឹក​មុន​ចូល​ប្រឡង​ក៏​សំខាន់​ដែរ ដោយ​ត្រូវ​ញុំា​ឱ្យ​រួចរាល់​មុន​ពេល​ប្រឡង ចៀសវាង​នាំ​ឲ្យ​យើង​ឃ្លាន​ពេល​ប្រឡង ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រឡង។

ក្រៅ​ពី​ការ​ត្រៀម​ខាង​លើ បេក្ខជន​ត្រូវ​ប្រឡង​បាក់​ឌុប ក៏​ម៉ត់ចត់​លើ​សម្ភារៈ​មួយ​ចំនួន​ដែរ។ កញ្ញា សេង សុភ័ក្ត្រវត្តី អតីត​សិស្ស​និទ្ទេស A បាន​ក្រើន​រំលឹក​ថា ដាច់​ខាត​កុំ​ភ្លេច​ប័ណ្ណសម្គាល់​ខ្លួន និង​ត្រូវ​ត្រៀម​សម្ភារៈ​មួយ​ចំនួន​ទៀត​ដែល​គេ​អនុញ្ញាត​ឲ្យ​យក​ចូល​មណ្ឌល​ប្រឡង ដូច​ជា ប៊ិច​ខៀវ បន្ទាត់ រ៉ាព័កទ័រ ខ្មៅដៃ និង​ដែក​ឈាន។

គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាទុតិយភូមិនឹងប្រព្រឹត្តិទៅនឹងថ្ងៃទី៥-៦ ខែធ្នូ ខាងមុខនេះ៕

ការទទួលទានខ្ញី ១ ខែជាប់គ្នា វានឹងមានឥទ្ធិពលល្អដល់រាងកាយ

0

សុខភាព៖ ខ្ញីជាឱសថដែលប្រជាជនអាស៊ី តែងតែប្រើដើម្បីបន្ថែមរសជាតិដល់អាហារ ក៏ដូចជាការធ្វើភេសជ្ជៈផឹកដើម្បីសុខភាព។

តោះមកមើលអត្ថប្រយោជន៍នៃខ្ញី និងការទទួលទានខ្ញីជាប់គ្នារយៈពេល ១ ខែ ដែលប្រជាជន ជប៉ុន ជឿថាវានឹងមានឥទ្ធិពលវិជ្ជមានលើរាងកាយ។

អត្ថប្រយោជន៍នៃខ្ញី

ខ្ញីគឺជាឱសថដែលមានសារធាតុសំខាន់ៗដូចជា Gingerol, Shogaol, Zingiberene, វីតាមីន និងសារធាតុរ៉ែ ហើយខ្ញីត្រូវបានគេប្រើជាឱសថបុរាណចិនតាំងពីសម័យបុរាណ អត្ថប្រយោជន៍នៃសារធាតុផ្សេងៗដូចខាងក្រោម៖

-សារធាតុ Gingerol ដែលជាសារធាតុសំខាន់ជួយកាត់បន្ថយការវិលមុខ និងចង្អោរ។

-សារធាតុ Shogaol ដែលមានប្រសិទ្ធិភាពជាថ្នាំស្ពឹក វាជួយកាត់បន្ថយការឈឺចាប់សន្លាក់ និងជួយការពារជំងឺមហារីក ក៏ដូចជាជំងឺបេះដូង។

-សារធាតុ zingiberine ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ការពារជំងឺទឹកនោមផ្អែម និងពង្រឹងមុខងារខួរក្បាល ក៏ដូចជាប្រព័ន្ធការពារ ក្នុងចំណោមសារធាតុផ្សេងៗទៀត។

តើការទទួលទានខ្ញីរយៈពេល១ ខែផ្តល់អត្ថប្រយោជន៍ អ្វីខ្លះ ?

ទទួលទានខ្ញីប្រវែង ១,៥សង់ទីម៉ែត្រ ជារៀងរាល់ថ្ងៃ រយៈពេលប្រហែល ១ខែ ដោយវិធីផ្សេងៗ ដូចជា លាយជាមួយទឹកក្រឡុក ឬជាភេសជ្ជៈ និងចម្អិនអាហារ វានឹងមានឥទ្ធិពលវិជ្ជមានលើរាងកាយដូចខាងក្រោមៈ

១. វាជួយការពារ និងកាត់បន្ថយការរលាកក្នុងរាងកាយ។

២. ជួយបំបាត់ការចង្អោរ និងក្អួត ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺមហារីកដែលកំពុងទទួលការព្យាបាលដោយគីមី។

៣. បំបាត់ការឈឺចាប់សាច់ដុំ

៤. បំបាត់ការទល់លាមក ជាពិសេសចំពោះអ្នកដែលមានបញ្ហាទល់លាមករ៉ាំរ៉ៃ។

៥. ជួយបំបាត់ការឈឺចាប់ពេលមករដូវ

៦. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន ព្រោះសារធាតុសំខាន់ៗនៅក្នុងខ្ញីនឹងជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងទ្រីគ្លីសេរីដក្នុងឈាម។

៧. ជួយពង្រឹងប្រព័ន្ធការពាររាងកាយលទ្ធផលល្អក្នុងការការពារការឆ្លងមេរោគ។

ភាពខុសគ្នារវាងខ្ញីស្រស់ និងខ្ញីស្ងួត ខ្ញីស្រស់

ខ្ញីស្រស់

ខ្ញីស្រស់សម្បូរទៅដោយសារធាតុ Gingerol ដែលជាគ្រឿងផ្សំ ផ្តល់ឱ្យវានូវរសជាតិហឹរ សារធាតុ នេះនឹងជួយឱ្យឈាមរត់បានល្អ។ វានឹងកង្កើតកម្ដៅក្នុងរាងកាយ បង្កើនការបែកញើស ដូច្នេះហើយទើបស័ក្តិសម សម្រាប់ទទួលទានក្នុងពេលអាកាសធាតុត្រជាក់ ឬអំឡុងពេលមានជំងឺ លើសពីនេះខ្ញីស្រស់សម្បូរទៅដោយសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាស័ក្តិសមសម្រាប់ការបរិភោគ សម្រាប់សុខភាពល្អក្នុងជីវិតប្រចាំថ្ងៃ។

ខ្ញីស្ងួត

នៅពេលកម្ដៅ ឬសម្ងួតឱ្យស្ងួត សមាសធាតុ Gingerol នៅក្នុងខ្ញីត្រូវបានបំលែងទៅជា Shogaol  សារធាតុនេះជំរុញដំណើរការនៃក្រពះពោះវៀន និងជួយដល់ប្រព័ន្ធឈាមរត់ វិធីធ្វើខ្ញីស្ងួតគឺសាមញ្ញ៖ ហាន់ខ្ញីស្តើងៗ ហើយហាលថ្ងៃឱ្យស្ងួត បន្ទាប់មក ត្រូវកិនឱ្យហ្មត់ចត់  ដាក់ក្នុងធុងមួយដែលមានគម្របតឹង ពេលបរិភោគ គួរយកមកដាក់ក្នុងទឹកក្តៅឧណ្ហៗ ឬជាមួយតែ៕ ប្រភព៖ Sanook

 

 

សោកស្ដាយ! យុវជនខ្មែរផលិតមីល្ពៅបាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណានោះទេ

0

ភ្នំពេញ៖ យុវជនខ្មែរម្នាក់ដែលធ្លាប់ប្រកាសពីភាពជោគជ័យក្នុងការស្រាវជ្រាវ និងចងក្រងរូបមន្តផលិតមីពីផ្លែល្ពៅ កាលពីឆ្នាំ២០១៩ និងទទួលបានការសាទរខ្លាំងពីមជ្ឈដ្ឋានមហាជន ព្រមទាំងទទួលបានការគាំទ្រជាហូរហែរ នោះពេលនេះបាន ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណាវិញនោះទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក យុវជនខ្មែរម្នាក់បានឲ្យដឹងថា “ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់. ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា”។

ទន្ទឹមនិងនោះ យុវជនរូបនេះក៏បានបញ្ជាក់ថា រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល៕No photo description available.No photo description available.No photo description available.

អ្នកដំណើរ ២៧០នាក់ស្ទើរតែអស់ជីវិត ក្រោយអ្នកបើកបររថភ្លើងដេកលក់មិនដឹងខ្លួន រយៈពេល ៤០នាទី

0

បរទេស៖ អ្នកដំណើរចំនួន ២៧០ នាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយដឹងថា អ្នកបើកបរក្នុងរថភ្លើងក្រោមដី បានដេកលក់អស់រយៈពេល ៤០ នាទីដោយមិនដឹងខ្លួន និងមិនបានគ្រប់គ្រោងម៉ាស៊ីនរថភ្លើង ហើយលោកបាននិយាយថាគាត់មិនចាំថាមា អ្វីកើតឡើងទេ ឬនៅពេលណានោះឡើយ។

មានហេតុការណ៍ដ៏គួរឱ្យហួសចិត្តនិងបង្កការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីមានការចុះផ្សាយអំពីហេតុការណ៍ដែលបានកើតឡើង បន្ទាប់ពីបុរសជនជាតិជប៉ុន វ័យ ៤៨ឆ្នាំម្នាក់ ដែលជាអ្នកបើកបររថភ្លើងក្រោមដីនៅជប៉ុន បានដេកលង់លក់ដោយមិនបានគ្រប់គ្រងម៉ាស៊ីន អស់រយៈពេល៤០នាទី ។

បើយោងតាមការិយាល័យដឹកជញ្ជូនក្រុង ណាហ្គោយ៉ា (Nagoya) បានឱ្យដឹងថា បុរសអាយុ ៤៨ ឆ្នាំម្នាក់នេះជាអ្នកបើកបររថភ្លើងនៃរថភ្លើងក្រោមដី ណាហ្គោយ៉ា ដោយគាត់បានដេកលក់ ៤០នាទី ខណៈពេលកំពុងបើកបរ ដឹកអ្នកដំណើរជាច្រើននាក់។ អ្នកបើកបររូបនេះបានដេកលក់នៅក្នុងរថភ្លើងក្រោមដី Meijo Line  កាលពីវេលាម៉ោង ៩ និង ៤០ នាទីព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា កន្លងទៅនេះ ខណៈមានអ្នកដំណើរនៅក្នុងនោះចំនួន២៧០នាក់។

ប្រភពដដែលបានបញ្ជាក់ថានៅពេលនោះ រថភ្លើងបានរត់ ហើយឈប់ដោយស្វ័យប្រវត្តិ ក្នុងនោះអ្នកដំណើរទាំងអស់មិនមានការរងរបួសនោះទេ។

យ៉ាងណាមិញអ្នកបើកបរបានពន្យល់ថា គាត់ “មិនអាចចាំថាមានអ្វីដែលបានកើតឡើង ហើយក៏មិនដឹងថាគាត់ដេកលក់តាំងពីពេលណាដែរ?”

ទោះជាយ៉ាងណាការិយាល័យដឹកជញ្ជូនក្នុងទីក្រុងណាហ្គោយ៉ា បានពិនិត្យមើលវិធានការផ្សេងៗ ដើម្បីកុំឱ្យករណីនេះកើតឡើងម្តងទៀត និងញ្ជាឱ្យពិនិត្យមើលវិធានការដើម្បីចៀសវាងការកើតរឿងបែប​នេះម្ដងទៀត៕ ប្រភព៖ Dailynews

គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤

0

ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣។ឯកឧត្តម ស៊ុយ សែម អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប - ក្រសួងព័ត៌មាន

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែ និងថាមពល នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ុយ សែម បានបញ្ជាក់ថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៤ ដែលកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងប្រទេសកម្ពុជា និងទទួលបានលទ្ធផលរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEsMnJfw6RDp5Lx928jabDai5co7z5pVFcm_BRydhQ15ZZQyg5Tv0jmoJV4bkCjCcC3V-TKrgWgxH-sTqfM7hpVjpxvHMhTwUv2pgeJLfwefDgih0KY3HQ8qg6RHQjZMUgKfpdQCmZRJxQjANH2YDCP2uOw1U8Fm_b5RBEEokthM2DZLqLUT4_9d3i/s747/photo_2022-12-02_10-35-14.jpg

ទី១៖ ក្រុមហ៊ុន Xing Yuan Kanng Yeak មានទីតាំងនៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ ចម្រាញ់រ៉ែមាស បានចំនួន២២គីឡូក្រាម ដែលជាមាសទឹក១០ និងលក់ក្នុងប្រទេសកម្ពុជា។

ទី២៖ ក្រុមហ៊ុន Xinshan Industrial Cambodia មានទីតាំងនៅតំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន៤៥គីឡួក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjaKS-OBoK4Kkho-ZJQACFwX3iOKRtAmq0F9YyFlBsWQTrx-sRbEudt88Ph5_vbKxNx8JuRLII1DPc6w_oNZ6Y60ExzIQ7ABqfns5ZZiwyJiqco3QaXPydl0xJLpeeHYDOGyEvohDuxOzlHcSM_dU3XMiLe2TU7ZHfbj-kOogNjMTXvdUeu_qtBDVy/s1280/photo_2022-12-02_10-35-15.jpg

ទី៣៖ ក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ ចម្រាញ់រ៉ែមាស បានចំនួន១៦០គីឡូក្រាម។

ទី៤៖ ក្រុមហ៊ុន Renaissance Minerals មានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ចម្រាញ់រ៉ែមាស បានចំនួន៤,៥៩៨គីឡូក្រាម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី និងជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ អាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដែលគិតរហូតមកដល់ នាពេលបច្ចុប្បន្ននេះ ប្រតិបត្ដិការបានជាង១ឆ្នាំហើយ៕កម្ពុជាចម្រាញ់រ៉ែមាសបាន ៥៥៥គីឡូក្រាម និងនាំចេញបានជាង៣៥៥គីឡូក្រាមហើយ — Cambonomist

មនុស្សយន្តនឹងកាន់ការងារដ៏គ្រោះថ្នាក់ ជំនួសប៉ូលីស នៅពេលអនាគតនៅសហរដ្ឋអាមេរិក

0

បរទេស៖ ក្រុមប្រឹក្សាត្រួតពិនិត្យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាមេរិក ​បានធ្វើការឯកភាពអនុញ្ញាតឱ្យប៉ូលីសប្រើវាធានការ ក្នុងការប្រើប្រាស់ មនុស្សយន្តធ្វើការជំនួនប៉ូលីសក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រោង ដូចជាការបំពាក់គ្រឿងផ្ទុះជាដើម ប៉ុន្តែការអនុញ្ញាតនេះគឺធ្វើឡើងចំពោះករណីក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ថា នាយកដ្ឋានប៉ូលីសសាន់ហ្វ្រាន់ស៊ីស្កូ (SFPD) បាននិយាយថាការប្រើប្រាស់ មនុស្សយន្តជំនួសប៉ុលិសគឺជារឿងដ៏សំខាន់ សម្រាប់ដោះស្រាយជាមួយនឹងស្ថានភាពធ្ងន់ធ្ងរ ដែលពិបាកគ្រប់គ្រោង ដូចជាការបំពាក់គ្រឿងផ្ទុះ ដើម្បីបំផ្លាញអគាររឹង ជាមួយនឹងគោលដៅប្រដាប់អាវុធដោយហិង្សា ឬគោលដៅគ្រោះថ្នាក់នៅខាងក្នុង។

បន្ថែមពីនោះប៉ូលីសក៏អាចប្រើមនុស្សយន្តដើម្បីដោះស្រាយផ្នែកភេរវកម្មដែលសង្ស័យថាជាជនបង្ក ហិង្សាប្រដាប់អាវុធ ឬ អាចគ្រោះថ្នាក់ដល់សាធារណៈជន ដែលមានហានិភ័យនៃការបាត់បង់ជីវិតជាដើម។

ពិតណាស់ចលនានេះគឺជាគន្លិះដែលអាចឱ្យម៉ូលិសចាកឆ្ងាយពីការប្រើប្រាស់កម្លាំង និង ផលវិបាក គ្រោះថ្នាក់ នៃការប្រើប្រាស់កម្លាំងកាន់តែច្រើន លើសពីនេះទៅទៀតវិធានការខាងលើគឺជាវិធានការ ដែលត្រូវបានអាជ្ញាធរប្រើប្រាស់ដើម្បីពង្រឹងកម្លាំងសមត្ថកិច្ចបន្ថែមទៀត ក៏អាចនឹងធ្វើឱ្យងាយស្រួលជាង និងសម្រេចបាននូវភាពជោគជ័យមួយកម្រិត នៃកិច្ចការសំខាន់ៗ។

តែទោះជាយ៉ាងណាអ្នកគាំទ្របាននិយាយយ៉ាងដូច្នេះថា វិធានការខាងលើត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់តែក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ ដោយមន្រ្តីប៉ូលីសអាចប្រើមនុស្សយន្តដ៏សាហាវបាន “លុះត្រាតែក្រោមស្ថានភាពតឹងតែងបំផុត ទើបអាចអនុញ្ញាតឱ្យប្រើមនុស្សយន្តជំនួសប៉ូលិស៕ ប្រភព៖ Dailynews

អត្ថបទដោយ៖ ​យិត ម៉ានិល

 

ភ្នំឱរ៉ាល់ខ្ពស់ជាងគេនៅខ្មែរ ចុះនៅអាស៊ានវិញភ្នំណាខ្ពស់ជាងគេ?

0

ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១ ៨១៣ម៉ែត្រ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរមិនច្រើនឡើយ ដែលបានឡើងភ្នំដ៏ខ្ពស់មួយនេះ  ប៉ុន្តែភ្ញៀវទេសចរដែលបានឡើងភ្នំឱរ៉ាល់ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលមិនខានកាលបើបានឃើញ សត្វព្រៃដ៏កម្រៗ បានរស់នៅយ៉ាងសុខសាន្តនៅទីនោះនៅឡើយ ។ បើធៀបជាមួយ​ភ្នំ​ខ្ពស់ៗ​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន ភ្នំឱរ៉ាល់ ស្ថិតនៅ​លំដាប់ទី ១៣៥។សម្រស់កំពូល«ភ្នំឱរ៉ាល់» អន្ទងចិត្តភ្ញៀវទេសចរ| Aoral Mountain | Kampong Speu  - YouTube

រីឯ​ភ្នំ​ដែលខ្ពស់ជាងគេ​នៅអាស៊ាន គឺភ្នំ Hkakabo Razi នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា។ ភ្នំនេះ មានកម្ពស់រហូតដល់ទៅ៥,៨៨១ ម៉ែត្រឯណោះ ស្ថិតនៅព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា និងទីបេ ប្រទេសចិន។ Hkakabo Razi is Southeast Asia's highest mountain, located in the northern  Myanmar state of Kachin. It lies in an outlying sub… | National parks, Snow  forest, Photo

ភ្នំ Hkakabo Razi ក៏ស្ថិតនៅជួរភ្នំរបស់ភ្នំអេវឺរ៉េសដូចគ្នា ពោលគឺវា នៅស្ថិតនៅក្នុងបន្ទាត់តែមួយ ដែលសម្បូរទៅដោយភ្នំខ្ពស់ៗបំផុតនៅលើភិភពលោក។ ភ្នំនេះ ត្រូវបានគេដាក់ចូលជាឧទ្យានជាតិនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៩៨៕Icy mountains wallpaper | Wallpaper Wide HD | Mountain wallpaper, Winter  wallpaper desktop, Mountain landscape