បរទេស៖ ប្រជាកសិករថៃមានការព្រួយបារម្ភក្រោយពីហ្វូងដំរីព្រៃចំនួន១០០ក្បាលនៅក្នុងតំបន់មួយក្នុងប្រទេសថៃ ដោយពួកវាបានលុកលុយចូលទៅបំផ្លាញចម្ការអំពៅ របស់អ្នកភូមិ និងកសិកទាំងនោះបានអំពាវនាវដល់នាយកប្រតិបត្តិជាតិ ពន្លឿនផែនការដោះស្រាយបញ្ហាបែបនេះបន្តទៀត។

កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ មានការរាយការណ៍ពីបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែន ជម្រកសត្វព្រៃ Khao Ang Rue Nai ខេត្ត ប្រាជីនបុរី ដែលបានចូលទន្ទ្រានចម្ការអំពៅ និងស្រូវ អ្នកភូមិ រហូតវាបានក្លាយជាបញ្ហាដល់អ្នកភូមិយ៉ាងធ្ងន់ធ្ងរ។
ជាមួយគ្នានោះលោក Watcharaham Promsamsi ចៅសង្កាត់ Wang Tha Chang ក៏បានសម្របសម្រួល ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ជិត ១០០ នាក់ នៃក្រុមស្ម័គ្រចិត្តចុះពិនិត្យតំបន់នោះ។
ក្នុងនោះបើតាមការប្រើប្រាស់ដ្រោន បានបង្ហាញឱ្យឃើញថា មានដំរីព្រៃជាង ១០០ ក្បាល ចេញមក រុករានក្នុងចម្ការអំពៅរបស់អ្នកភូមិ រហូតដល់ចម្ការអំពៅរងការខូចខាតយ៉ាងខ្លាំង។
ក្រោយមកមន្ត្រី និងអ្នកស្ម័គ្រចិត្តបានរៀបចំមនុស្សមួយក្រុម និងបានប្រើផាវដើម្បីបណ្ដេញដំរីព្រៃចេញពីតំបន់នោះ ដើម្បីកុំឱ្យបំផ្លាញដើមអំពៅរបស់កសិករបន្តទៀត ប៉ុន្តែវាមានការលំបាក់ និងបរាជ័យ ព្រោះមានដំរីច្រើនពេក។
.jpg)
យ៉ាងណាមិញបញ្ហាពេលនេះគឺជាបញ្ហាដែលមិនអាចដោះស្រាយបាន និងអាចជួយបានតែក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ ព្រោះថាតំបន់នេះមានទាំងដំឡូងមីដែលជាតំបន់អាហារសម្រាប់ពួកវា។
ហើយអ្នកភូមិបានអំពាវនាវឱ្យអាជ្ញាធរក្នុងតំបន់ប្រញាប់ប្រញាល់ចាត់វិធានការឱ្យបានលឿនបំផុត៕ ប្រភព៖ Thairath

.png)










