Home ព័ត៌មានអន្តរជាតិ បេឡារុស ត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ឱ្យតែអ៊ុយក្រែនហ៊ានធ្វើរឿងមួយនេះ

បេឡារុស ត្រៀមខ្លួនធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ឱ្យតែអ៊ុយក្រែនហ៊ានធ្វើរឿងមួយនេះ

89
0

អន្តរជាតិ៖ មន្ត្រីក្រសួងការបរទេសរុស្ស៊ីម្នាក់បាននិយាយនៅថ្ងៃសុក្រនេះថា បេឡារុសអាចនឹងចូលទៅក្នុងជម្លោះនៅប្រទេសអ៊ុយក្រែន ប្រសិនបើទីក្រុងទីក្រុងកៀវសម្រេចចិត្ត «ឈ្លានពាន» ប្រទេសណាមួយនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣។

ថ្មីៗនេះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «កងកម្លាំងអ៊ុយក្រែត្រូវតែត្រៀមទុកជាមុន នៅព្រំដែនជាមួយបេឡារុស ប៉ុន្តែនៅពេលនេះអ្វីដែលយើងបានឃើញ គឺមានតែសេចក្តីថ្លែងការណ៍កំញើញតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា យើងត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ទាំងនៅព្រំដែន និងក្នុងតំបន់»

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មន្ត្រីមួយរូបនៃក្រសួងការបរទេសរុស្ស៉ី គឺលោក អូឡេកស៉ី ប៉ូលីឈុក (Aleksey Polishchuk) បាននិយាយថា សមយុទ្ធយោធារបស់រុស្ស៉ីជាមួយបេឡារុសរៀបចំឡើងដើម្បីការពារការបង្កហេតុ ហើយបានព្រមានថាបេឡារុសអាចនឹងចូលរួមក្នុងជម្លោះអ៊ុយក្រែន ប្រសិនបើខ្លួនឬរុស្ស៊ីត្រូវបានគេឈ្លានពាន។ ទោះជាយ៉ាងណាវាអាស្រ័យលើថ្នាក់ដឹកនាំប្រទេសទាំងពីរ ថានឹងធ្វើការសម្រេចចិត្តបែបណា។

គួរបញ្ជាក់ថា រុស្ស៉ីធ្លាប់ប្រើប្រាស់ទឹកដីបេឡារុសដើម្បីបើកការវាយប្រហារមកលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២២មក បានដាក់ពង្រាយទាហានរបស់ខ្លួនទៅក្នុងកងម្លាំងយោធារួមរុស្ស៉ី-បេឡារុស។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ដោយបង្កើនការភ័យខ្លាចថា ទីក្រុងមូស្គូអាចប្រើប្រាស់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនមួយនេះ ដើម្បីបើកការវាយលុកថ្មីលើអ៊ុយក្រែនចេញពីភាគខាងជើង ៕