ចង់​មាន​ទម្លាប់​ថ្មី ពេល​ខ្លះ​មិន​ស្មុគស្មាញ​ទេ តែ​តម្រូវ​​ឲ្យ​អ្នក​មាន​ការ​តាំង​ចិត្ត​ទៀង​ទាត់​ ព្រម​ទាំង​ដឹង​ពី​យុទ្ធសាស្រ្ត​ដើម្បី​សម្រេច​គោល​ដៅ​មួយ​នេះ។

១ អ្នកគួរចាប់ផ្តើមពីទម្លាប់តូចៗសិន

ជំនួស​ឲ្យ​ការ​បង្ខំ​ខ្លួន​ឯង​នៅ​ដំណាក់​ដំបូង អ្នក​អាច​ចាប់​ផ្តើម​ពី​ចំណុច​តូច​ៗ​សិន។ ឧ៖​អ្នក​ចង់​ផ្លាស់​ប្តូរទម្លាប់​គេង​យឺត ដោយ​ចង់​ក្រោក​ពី​គេង​នៅ​ម៉ោង​៦ព្រឹក។ ​អ្នក​មិន​បាច់​ត្រូវ​បង្ខំ​ខ្លួន​ឯង​ក្រោក​ម៉ោង​៥ព្រឹក​នោះ​ទេ ដោយ​ចាប់​ផ្តើម​ដាក់​ម៉ោង​រោទិ៍​ត្រឹម​ម៉ោង​៥:៥០ សិន។ ទម្លាប់​បែប​នេះ​បាន​មួយ​អាទិត្យ បន្ទាប់​មក​ ចាំ​រំកិល​មក​ម៉ោង​៥​កន្លះ ​ហើយ​កាន់​តែ​រំកិល​មក​ត្រឹម​ម៉ោង​៥​ព្រឹក​វិញ។ ធ្វើ​បែប​នេះ ​ជួយ​អ្នក​​រក្សា​បាន​នូ​ទម្លាប់​ល្អ​ដោយ​សន្តិភាព​​និង​មិន​ធ្វើបាប​ខ្លួន​ឯង​ពេក។

២ បង្កើន​ទម្លាប់​បន្តិចម្តងៗ តែនៅតែជាជំហានតូច

រាល់​ថ្ងៃ ​អ្នក​គ្រាន់​តែ​​ត្រូវ​ការ​សមិទ្ធិផល ១%​នៃ​គោលដៅ​ជាក់​លាក់​របស់​អ្នក។ ការ​បង្កើត​ទម្លាប់​ថ្មី មិន​ថា​ធំ​ឬ​តូច ​គួរ​តែ​បង្កើន​ម្តង​មួយ​ជំហាន​ៗ ​មិន​មែន​ប្រញាប់។ ​ម្យ៉ាង​ទៀត ​នៅពេល​អ្នក​ធ្វើ​បាន​សម្រេច វា​ជា​អាវុធ​ដ៏​មាន​ថាមពលជម្រុញ​ឲ្យ​អ្នក​ចង់​បន្ត​ជំហាន​មួយ​បន្ទាប់​ទៀត។ ​ឧ៖ ​អ្នក​ធ្លាប់​ចំណាយ​ពេល​លេង​ទូរសព្ទ​​មុន​ចូល​គេង​ដល់​ទៅ​៣​ម៉ោង ​តែ​អ្នក​អាច​កាត់​បន្ថយមក​ត្រឹម​១​ម៉ោង​មុន​ចូល​គេង​វិញ។

៣ ​ប្រសិន​បើ​អ្នក​ល្មើស​វិន័យ ឆាប់​ត្រលប់​មក​វិញ

សូម្បី​តែ​មនុស្ស​ជោគជ័យ​ម្នាក់ ក៏​ពិបាក​នឹង​មិន​សាង​កំហុស​ដែរ ដូច្នេះ​កុំ​ថា​ឡើយ​នៅពេល​អ្នក​ចាប់​ផ្តើម​ទម្លាប់​អ្វី​ថ្មី​នៅ​ពេល​ដំបូងៗ។ ​ម្ល៉ោះហើយ ​អ្នក​​ត្រូវ​ឆាប់​ភ្ញាក់​ខ្លួន ​ហើយ​ទាញ​ខ្លួន​ឯង​មក​វិញ ​នៅពេល​ដឹង​ថា​ខ្លួន​បាន​ល្មើស​វិន័យ​ដែល​បាន​កំណត់។ ​កុំ​បន្ត​ពន្យាពេល​ម្តង​ហើយ​ម្តង​ទៀត កុំ​អនុញ្ញាត​ឲ្យ​ទម្លាប់​អាក្រក់​ត្រលប់​មក​ម្តង​​ហើយ​ម្តង​ទៀត ខណៈ​ដែល​អ្នក​កំពុង​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​មុន៕