Home Blog Page 1973

រថភ្លើងអាកាសពណ៌លឿងនឹងបើកឱ្យប្រើប្រាស់នៅខែមិថុនា

0

ប្រទេសថៃ ៖ អ្នកនាង ថិផាណាន់ ស៊ិរិឆៈណាក់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលថៃលោក ប្រាយុទ្ធ ចាន់អូចា បានកំណត់ផែនការយុទ្ធសាស្ត្ររយៈពេល២០ឆ្នាំ (ឆ្នាំ២០១៨-ឆ្នាំ២០៣៧) ដោយផ្តល់ភាពសំខាន់ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសថៃ ជាពិសេស ប្រព័ន្ធដឹកជញ្ជូនផ្លូវដែក ។ លោក ប្រាយុទ្ធ បានជំរុញអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ផ្លូវដែកជាបន្តបន្ទាប់ ទាំងរថភ្លើងអាកាស រថភ្លើងផ្លូវដែកស្របគ្នា២ខ្សែទូទាំងប្រទេស រួមទាំងគម្រោងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនសម្រាប់ដឹកជញ្ជូនពលរដ្ឋជាសាធារណៈនៅទីក្រុងបាងកក ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ ។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ គណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងរថភ្លើងអាកាសខ្សែពណ៌លឿង (ចាប់ពីតំបន់ឡាតប្រាវទៅកាន់សាំរ៉ូង) ដោយប្រើប្រាស់ថវិកាប្រមាណ៤៨.១២៥លានបាត ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបាន៩៨,០៩%ហើយ និងបានកំណត់បើកឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០២៣ ។Monorail Yellow refurbished - March 2021 - Photo 13 of 17

រថភ្លើងអាកាសលឿង គឺជាគម្រោងផ្លូវដែកតែមួយ (monorail) និងប្រើប្រាស់ថវិកាតិចជាងគម្រោងរថភ្លើងផ្លូវគូ ។
បើគម្រោងនេះរួចរាល់ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ឡាតប្រាវ រ៉ាមកាំផែង និងស្រ៊ីណាក់ខាក់រីន ដែលជាចំណុចជួបបញ្ហាស្ទះចរាចរណ៍ខ្លាំង ។ គម្រោងនេះមានចម្ងាយផ្លូវសរុប៣០,៤គីឡូម៉ែត្រ រួមមាន២៣ស្ថានីយ ដែលតភ្ជាប់ការធ្វើដំណើររវាងរថភ្លើងខ្សែខៀវនៅស្ថានីយរ៉ាចឆាដា ជាមួយប្រព័ន្ធដឹកជញ្ជូន៤ខ្សែទៀត ។

កន្លងមក លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជំរុញ និងតាមដានដំណើរការសាងសង់របស់គម្រោងរថភ្លើងអាកាសលឿងនេះរហូតមក ដើម្បីជាជម្រើសក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពីក្រុងបាងកកទៅកាន់បរិម៉ុនថុន ។ រថភ្លើងអាកាសងាយស្រួលធ្វើដំណើរ ដោយវាជួយកាត់បន្ថយចរាចរណ៍ណែនខ្លាំង ប្រយ័ត្នពេលវេលា ងាយស្រួស ឆាប់រហ័ស សុវត្ថិភាព និងកាត់បន្ថយជាតិពុល ហើយវាជាការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជំរុញការរីកលូតលាស់ទីក្រុង និងជាតំបន់សេដ្ឋកិច្ចនៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ៕Spend a Day on the Walt Disney World Monorail!

ប្រភព ៖ SpringNews

ចាប់ពីពេលនេះពលរដ្ឋកម្ពុជាទៅលេងប្រទេសម៉ាល់ឌីវ លែងត្រូវការទិដ្ឋាការទៀតហើយ

0

ភ្នំពេញ៖ កាលពីរសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងឱកាសសម្តេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះផងដែរ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសម៉ាល់ឌីវ បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើនក្នុងនោះ ប្រទេសទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀង លើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ រយៈពេល៣០ថ្ងៃ ហើយ ប្រជាជនកម្ពុជា និងប្រជាជនម៉ាល់ឌីវ អាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ។

នៅឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើ និងការអញ្ជើញរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ មកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាពិសេសអំឡុងពេលដែលកម្ពុជារៀបចំស៊ីហ្គេមនៅពាក់កណ្ដាលឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោបានជ្រើសរើសផ្លូវមួយខ្សែ នៅខេត្តមាត់សមុទ្រ ដាក់ជាឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ហើយ នឹងរកពេលវេលាសមស្របណាមួយដើម្បីសម្ពោធរួមគ្នាតែម្ដង។ សម្តេចតេជោក៏បានស្នើឱ្យមានការពង្រីកវិសាលភាពវិស័យវប្បធម៌រវាងកម្ពុជា-ម៉ាល់ឌីវ ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងអំពីការផ្តល់អាហារូករណ៍ទៅវិញទៅមកដល់និស្សិតកម្ពុជា និងម៉ាល់ឌីវ ទទួលបាននូវការសិក្សាចំណេះដឹងផ្សេងៗរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានលើកឡើងថា ប្រទេសម៉ាល់ឌីវជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ហើយសម្តេចចង់ឱ្យតំបន់តារាសាគររបស់ប្រទេសកម្ពុជា អភិវឌ្ឍដូចមាត់សមុទ្រម៉ាល់ឌីវ ដែរ។

ក្នុងសន្និសីទសារព័ត៌មាននេះ សម្តេចតេជោ សង្ឃឹមថា អង្ករកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល៥ឆ្នាំ និងកំពុងឈរលេខ១ នឹងទទួលបានការពេញនិយមពីប្រជាជនម៉ាល់ឌីវ និងភ្ញៀវទេសចរក្នុងប្រទេសនេះ។ជាមួយគ្នានោះ សម្តេចតេជោបានលើកឡើងថា ផលិតផលត្រីរបស់ម៉ាល់ឌីវ ក៏អាចនាំទៅកាន់ប្រទេសកម្ពុជាផងដែរ ជាពិសេសសម្រាប់ត្រីខកំប៉ុងដែលកម្ពុជាត្រូវការច្រើនបំផុតក្នុងមួយឆ្នាំៗ។ សម្តេចតេជោសង្ឃឹមថា ម៉ាល់ឌីវ ក៏នឹងគាំទ្រកម្ពុជា ក្នុងការក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC នៅពេលខាងមុខ​ ៕

ប្រមុខការទូតតៃវ៉ាន់ មិនចង់ឃើញសង្គ្រាម ព្រោះបង្កមហាវិនាសសកម្ម

0

ទីក្រុងតៃប៉ិ៖ ការបង្កើនសកម្មភាពយោធារបស់ក្រុងប៉េកាំង នៅច្រកសមុទ្រតៃវ៉ាន់ កំពុងតែបង្កនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពីក្រុងតៃប៉ិ និង បណ្ដាប្រទេសមហាអំណាចលោកខាងលិច ហើយឥឡូវនេះ ប្រមុខការទូតតៃវ៉ាន់ បានជំរុញឲ្យសហគមន៍អន្ដរជាតិ បង្កើនកិច្ចគាំទ្របន្ថែមទៀត សម្រាប់សន្ដិសុខ ដល់ដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៦ ខែមករា ថា លោក ចូ សេហ្វ វូ (Joseph Wu) រដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ បានផ្ដល់បទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញផ្សព្វផ្សាយរបស់កាណាដា CBC ដោយបានជំរុញឲ្យសហគមន៍អន្ដរជាតិ ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ចំពោះច្រកសមុទ្រតៃវ៉ាន់។Ukraine's fight an inspiration for Taiwan, foreign minister says | Reuters

លោកប្រមុខការទូតតៃវ៉ាន់ រូបនេះ បានបញ្ជាក់ ថា«យើងត្រូវការបណ្ដាប្រទេស ប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ មកពីជុំវិញពិភពលោក ត្រួតពិនិត្យមើលស្ថានភាព នៅក្នុងតំបន់នេះ។ ដូច្នេះយើងអាចក្រោកឈរឡើង ហើយនិយាយ ប្រឆាំងដាច់ខាត ចំពោះការពង្រីកទឹកដីនិយមរបស់ក្រុងប៉េកាំង។ យន្តហោះយោធារបស់ចិន បានហោះហើរ ឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ ហើយចូលមកក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ស្របពេលនាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ធ្វើប្រតិបត្តិការ នៅជុំវិញដែនកោះមួយនេះ»។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសតៃវ៉ាន់ បានអះអាងទៀត ថា បន្ថែមពីលើនេះ ចិន តែងតែប្រើប្រាស់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត សង្គ្រាមចិត្តសាស្រ្ដ និង ការវាយប្រហារតាមអ៊ីនធើរណេត ប្រឆាំងនឹងតៃវ៉ាន់។ បញ្ហានេះ កំពុងតែបង្កនូវការគំរាមកំហែងយ៉ាងខ្លាំងក្លាធ្ងន់ធ្ងរបំផុត។Why China-Taiwan Relations Are So Tense | Council on Foreign Relations

លោក Wu បានបន្ថែម ថា «កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន និង ដៃគូផ្សេងៗទៀតទាំងអស់ បានប្រឆាំងនឹងការផ្លាស់ប្តូរជាឯកតោភាគី ចំពោះស្ថានភាព នៅក្នុងតំបន់ ហើយយើងសង្ឃឹម ថា សហគមន៍អន្តរជាតិ ជាពិសេស នៅក្នុងចំណោមប្រទេសប្រជាធិបតេយ្យ នឹងរួបរួមគ្នាបន្ត ប្រាប់ចិន ថា ពួកគេមិនគួរងាក ទៅប្រើកម្លាំងយោធា ប្រឆាំងនឹងប្រទេសណានោះឡើយ»។

លោកប្រមុខការទូតតៃវ៉ាន់ បានបន្ដ ថា បច្ចុប្បន្ន តៃវ៉ាន់ កំពុងតែបង្កើននូវសមត្ថភាពការពារខ្លួនឯង រារាំង និង អនុវត្តនូវកំណែទម្រង់យោធារបស់ដែនកោះមួយនេះ។ ប៉ុន្ដែទោះជាយ៉ាងណា លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «សង្គ្រាម គឺជាការបំផ្លាញហើយធ្ងន់ធ្ងរ ហើយសង្គ្រាម ជាអ្វីដែលយើងមិនចង់បាន ឬ ចង់ឃើញ។ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន នោះ តៃវ៉ាន់ បានដឹង ថា ការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ជាកត្តាកំណត់ដ៏សំខាន់ នៅក្នុងការសម្រេចលើលទ្ធផលសង្គ្រាម។ ជាមួយគ្នានេះ តៃវ៉ាន់ ក៏បានលើកឡើង អំពីប្រសិទ្ធភាព នៃយុទ្ធសាស្ត្រមិនស៊ីមេទ្រីរបស់អ៊ុយក្រែន ប្រឆាំងនឹងយោធាដ៏មានឥទ្ធិពលបំផុតមួយ នៅក្នុងពិភពលោក ដោយការគាំទ្រជាសកលដ៏ខ្លាំងក្លាបំផុត»។Taiwan says China military drills appear to simulate attack

ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២២ បានអនុម័តនូវកញ្ចប់គ្រឿងសព្វាវុធ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ក្រោយពេលមានភាពតានតឹតជាមួយនឹងតៃវ៉ាន់ នៅច្រកសមុទ្រតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេររិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅក្នុងទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា។ កញ្ចប់គ្រឿងសព្វាវុធទាំងនោះ មានទាំងកម្មវិធីរ៉ាដាស៊ើបការណ៍សម្ងាត់, មីស៊ីល Harpoon ចំនួន៦០ដើម ផលិតដោយក្រុមហ៊ុន Boeing និង មីស៊ីលបាញ់ពីលើអាកាសតាក់តិក ប្រភេទ Sidewinder ចំនួន១០០ដើម ផលិតដោយក្រុមហ៊ុនរ៉ៃថុន (Raytheon) ។

ទន្ទឹមគ្នានេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែធ្នូ បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតការពារជាតិ (National Defense Authorization Act) ដោយបានបែងចែកប្រាក់ ចំនួន១០ពាន់លានដុល្លារ សម្រាប់ជំនួយសន្ដិសុខ សម្រាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានផ្ដល់មាគ៌ាមួយបន្ថែមទៀត សម្រាប់ការផ្ទេរគ្រឿងសឹកចម្បាំង បន្ថែមពីការលក់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ដល់ក្រុងតៃប៉ិ។China's military exercises are an intel bonanza — for all sides - POLITICO

ច្បាប់នេះ ក៏ផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចបង្ហូរគ្រឿងយុទ្ធភណ្ឌ ដែលមានស្រាប់ ចេញពីឃ្លាំងអាវុធរបស់កងទ័ពអាមេរិក សម្រាប់ផ្ទេរទៅកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីប្រទេសចិន ឬ សកម្មភាពឈ្លានពានណាមួយ មានលក្ខណៈស្រដៀងទៅនឹងអ្វីដែលរដ្ឋបាលរបស់លោក Biden កំពុងតែធ្វើ សម្រាប់អ៊ុយក្រែន។

ការបង្កើនសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក ក្រោយពេលក្រុមមន្រ្ដីជាន់ខ្ពស់ នៃមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពចិន កំពុងតែធ្វើដំណើរឆ្ពោះទៅមុខ បង្កើនសមត្ថភាព វាយប្រហារទៅលើតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៧៕

ប្រធានណាតូ អះអាងថា បញ្ជូនអាវុធបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន យកឈ្នះលើសង្គ្រាមរបស់រុស្ស៊ី

0

ទីក្រុងប៊្រុចសែល៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោកមួយចំនួន មានគម្រោងបញ្ជូនរថក្រោះរបស់លោកខាងលិច ទៅជួយដល់ប្រទេសអ៊ុយក្រែន នោះមក ប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ» ក៏បានស្នើដល់ប្រទេសជាសម្ពន្ធមិត្តរបស់អង្គការយោធាដ៏ខ្លាំងក្លាមួយនេះ ត្រូវតែបញ្ជូនគ្រឿងសឹកធុនធ្ងន់បន្ថែមទៀត ទៅជួយដល់ក្រុងកៀវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានបញ្ជាក់ ថា គ្រឿងសព្វាវុធជាច្រើនបន្ថែមទៀត នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពេលចក្រភពអង់គ្លេស បានសន្យាផ្ដល់រថក្រោះ ប្រភេទ Challenger 2 ជាច្រើនគ្រឿង ទៅជួយដល់ក្រុងកៀវ។Different opinions in NATO is not unusual, Stoltenberg says | Reuters

លោកប្រធានអង្គការណាតូ បានប្រាប់ដល់សារព័ត៌មាន Handelsblatt Daily (ហែនដែលសប្លាត ដេលី) នៅមុនកិច្ចប្រជុំ នៃក្រុមរដ្ឋមន្រ្ដីក្រសួងការពារជាតិ មកពីប្លុកលោកសេរី ពាក់ព័ន្ធនឹងកិច្ចសម្របសម្រួលផ្ទេរគ្រឿងសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ថា «ការសន្យាផ្ដល់គ្រឿងសឹកធុនធ្ងន់ កាលពីពេលថ្មីៗនេះ គឺមានសារសំខាន់ខ្លាំងណាស់ ហើយខ្ញុំរំពឹង ថា នាពេលខាងមុខដ៏ខ្លីនេះ គ្រឿងសព្វាវុធបន្ថែម នឹងត្រូវបញ្ជូនទៅកាន់ក្រុងកៀវ។ ប៉ុន្ដែអ្វីដែលអង្គការណាតូ សំអាង ដោយសារតែក្រុមទំនាក់ទំនងការពារអ៊ុយក្រែន បានកំណត់កិច្ចប្រជុំលើកទី៣របស់ខ្លួន នៅថ្ងៃសុក្រ នៅក្នុងមូលដ្ឋានកងទ័ពអាកាសរបស់ សហរដ្ឋអាមេរិក Ramstain (រ៉ាមស្ដេន) ស្ថិតក្នុងប្រទេសអាល្លឺម៉ង់»។

លោកប្រមុខអង្គការណាតូ បានសង្កត់ធ្ងន់ ថា« យើងស្ថិតក្នុងដំណាក់កាល នៃការសម្រេចចិត្តធ្វើសង្គ្រាម ហើយយើងកំពុងតែប្រយុទ្ធយ៉ាងខ្លាំង។ ដូច្នេះវាជារឿងសំខាន់ខ្លាំងណាស់ ដែលយើងត្រូវតែផ្ដល់អាវុធធុនធ្ងន់ ទៅឲ្យអ៊ុយក្រែន។ ក្រុងកៀវ ត្រូវតែឈ្នះសង្គ្រាមនេះ ហើយដើម្បីធ្វើឲ្យប្រទេសមួយនេះ ក្លាយជារដ្ឋឯករាជ្យបន្ដទៀត»។

លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ មុន បានអំពាវនាវ ស្នើសុំអាវុធធុនធ្ងន់របស់ប្រទេសលោកខាងលិច។ លោកប្រធានាធិបតី បានអះអាង ថា អ៊ុយក្រែន ត្រូវតែបញ្ចប់រដ្ឋភេរវកម្មរុស្ស៊ី នៅលើសមរភូមិប្រយុទ្ធ។Sending British Challenger 2 tanks to Ukraine will weaken UK, general warns  | News | The Times

មេដឹនាំក្រុងកៀវ បានថ្លែងបែបនេះភ្លាមៗ ក្រោយពេលលោក រីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានសន្យាផ្ដល់រថក្រោះ Challenger 2 ជាច្រើនគ្រឿង ដល់ប្រទេសអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ក្រុងឡុងដ៍ ធ្វើឲ្យចក្រភពអង់គ្លេស ក្លាយជាប្រទេសលោកខាងលិច ផ្ដល់រថក្រោះធុនធ្ងន់ ជួយដល់ក្រុងកៀវ។

ប្រទេសប៉ូឡូញ និង ហ្វាំងឡង់ដ៍ ក៏បានបង្ហាញ អំពីឆន្ទៈរបស់ខ្លួន នៅក្នុងការផ្តល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ ទៅឲ្យអ៊ុយក្រែន។ ការសម្រេចចិត្តរបស់ប្រទេសទាំង២នេះ កំពុងតែបង្កើនសម្ពាធ ទៅលើលើលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ និង រដ្ឋាភិបាលចម្រុះរបស់គាត់។

វិទ្យាស្ថានសិក្សាពីសង្គ្រាម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា « កងទ័ពអ៊ុយក្រែន មិនទំនងជាអាចរក្សាទីតាំង ឈរជើង នៅក្នុងទីក្រុងសូឡេដា (Soledar) បានឡើយ»៕Pioneering new technology for Challenger 3 | The British Army

វៀតណាម ត្រជាក់ខ្លាំងធ្លាក់ដល់ក្រោមសូន្យអង្សាសេ

0

សីតុណ្ហភាពនៅភាគខាងជើងនៃប្រទេសវៀតណាមបានធ្លាក់ចុះទាបរហូតដល់សូន្យអង្សាសេ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះ ដោយទីក្រុងហាណូយបានកត់ត្រាសីតុណ្ហភាព ១៣ អង្សារ។Hanoi shivers as temperature drops to 12 degrees - VnExpress International

តំបន់ភាគខាងជើងវៀតណាមចំនួនប្រាំបួន ឃើញថា សីតុណ្ហភាពធ្លាក់ចុះក្រោម ១០ ដឺក្រេ ដោយកំពូលភ្នំ Mau Son នៅ Lang Son ធ្លាក់ចុះដល់ ០ ដឺក្រេ ខណៈតំបន់ផ្សេងទៀតនៅ Ha Giang, Vinh Phuc, Lao Cai, Lai Chau, Bac Kan, Cao Bang និង Dien Bien តាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម បានកត់ត្រាសីតុណ្ហភាពចន្លោះពី២ទៅ៩អង្សារ។Winter's cold to come to northern Vietnam starting Tuesday - VnExpress  International

នៅទីក្រុងហាណូយ សីតុណ្ហភាពត្រូវបានកត់ត្រាក្នុងរង្វង់ ១២ដល់១៣ ដឺក្រេ ធ្លាក់ចុះ ពី៥ទៅ៧ ដឺក្រេ កាលពីថ្ងៃអាទិត្យ។ មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានព្យាករណ៍ថា ត្រឹមថ្ងៃទី១៩ ខែមករា សីតុណ្ហភាពនឹងកើនឡើងជាលំដាប់ នៅក្នុងតំបន់៕

ប្រភព៖ VN Express

លោក សុខ មេសា ហៅ (នាយចឺម) ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់​ ធិបឌិន្ទ

0

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន៧០រូប។ ក្នុងនោះផងដែរតារាចម្រៀង នាយ ចឺម ដែលមានឈ្មោះពិត សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​ ធិបឌិន្ទ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ក្រោយពីនាយ ចឺម ទទួលបានការគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ នេះ ក៏មានក្រុមមិត្តភក្តិរួមអាជីពសិល្បៈ និងមហាជន អ្នកគាំទ្រជាច្រើន បានបង្ហោះសារអបអរសាទរផងដែរ។

សូមរំលឹកថា គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។ អានបន្ថែមតាមរយៈ នាយកដ្ឋានឥស្សរិយយស

 

ចិនវ៉ាដាច់អាល្លឺម៉ង់ ! ជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសនាំចេញរថយន្តច្រើនជាងគេលើពិភពលោក

0

បរទេស៖ ចិនមានព្រាបលើអាល្លឺម៉ង់ដណ្ដើមបានជាប់ចំណាត់ថ្នាក់ទី ២ ក្នុងក្រុមហ៊ុននាំចេញរថយន្តធំជាងគេលើពិភពលោក បន្ទាប់ពីប្រទេសជប៉ុនដែលជាកំពូលកាន់ជើងឯកអ្នកនាំចេញច្រើនបំផុត។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ថា ប្រទេសចិនបានវ៉ាដាច់ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចេញរថយន្តអគ្គិសនីកាលពីឆ្នាំមុន។

នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) ការនាំចេញរថយន្តរបស់ប្រទេសចិនមានចំនួនសរុប ៣.១១ លានគ្រឿង ក្នុងឆ្នាំ ២០២២ ដែលបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ក្លាយជាប្រទេសធំទីពីររបស់ពិភពលោក កើនឡើង ៥៤.៤ ភាគរយពីឆ្នាំ ២០២១។

ការនាំចេញរថយន្តអគ្គិសនីបានកើនឡើងពីឆ្នាំ ២០២១ នៅពេលដែលមានការនាំចេញច្រើនជាង ៦៧៩,០០០ គ្រឿងត្រូវបាននាំចេញ ដែលស្មើនឹង ១២០ ភាគរយនៃការនាំចេញរថយន្តនៅក្នុងឆ្នាំមុនទៅទៀត។

ខណៈពេលដែលមាបរបាយការរាយការណ៍ពីតួរលេខរបស់សមាគមឧស្សាហកម្មរថយន្តអាល្លឺម៉ង់ (VDA) បានឱ្យដឹងថាមានការនាំចេញរថយន្តដឹកអ្នកដំណើរ ប្រទេសអាល្លឺម៉ង់មានចំនួនត្រឹមតែ ២.៦១ លានគ្រឿងដែលកើនឡើងត្រឹម ១០ ភាគរយពីឆ្នាំ ២០២១។

ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ វានៅតែជាប្រទេសផលិតលេខ១ ដែលនាំចេញរថយន្តច្រើនជាងគេ។ នេះបើតាមលោក Mark Lines យោងតាមអ្នកផ្តល់ព័ត៌មានឧស្សាហកម្មរថយន្តរបស់ប្រទេសនេះបានបង្ហាញថា ការនាំចេញរថយន្តរបស់ប្រទេសជប៉ុនសម្រាប់រយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ មានចំនួនប្រហែល ៣.២ លានគ្រឿង ដែលស្ទើរតែមិនផ្លាស់ប្តូរធៀបនឹងឆ្នាំ ២០២១  ដោយ បាននាំចេញរថយន្តសរុបចំនួន ៣.៨២ លានគ្រឿង។

ទន្ទឹមនឹងនេះអ្នកវិភាគបានលើកឡើងថា ក្រៅពីចិនបាន វ៉ាដាច់អាល្លឺម៉ង់ដែលធ្លាប់ជាប្រទេសនាំចេញ រថយន្តលេខ ២ ហើយនោះ ប្រទេសចិនទំនងជានឹងអាចវ៉ាដាច់ប្រទេសកំពូល ដូចជាប្រទេសជប៉ុនមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខនេះផងដែរ ខណៈពេលដែលការនាំចេញរថយន្តទាំងមូលរបស់ចិននៅតែបន្តកើនឡើងជាលំដាប់។ ជាពិសេសក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD និង Greely ដែលកំពុងបង្កើនល្បឿនទីផ្សារពិភពលោកដើម្បីវ៉ាដាច់ Tesla  ក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេនៅសហរដ្ឋអាមេរិក។ ក្នុងលក្ខខណ្ឌនៃការផលិតកាន់តែខ្លាំង។

លើសពីនេះបើតាមសមាគមអ្នកផលិតបានឱ្យដឹងថា បច្ចុប្បន្នជាប្រទេសចិនផលិតរថយន្តចំនួន ២៧ លានគ្រឿងស្មើនឹង ១១.៥ ភាគរយនៃផលិតកម្មរថយន្តសរុប៕ ប្រភព៖ Khaosod

 

 

 

 

 

 

 

 

សាច់ជ្រូកនៅថៃឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំចិន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែមករា កន្លងមក សមាគមអ្នកចិញ្ចឹមជ្រូកក្នុងប្រទេសថៃ បានប្រកាសឡើងថ្លៃសាច់ជ្រូកនៅចំពោះមុខកសិដ្ឋានគ្រប់តំបន់ គឺឡើងថ្លៃ៤បាត ស្របតាមតម្រូវការបរិភោគកើនឡើងគ្រប់ភូមិភាគក្នុងឱកាសបុណ្យចូលឆ្នាំចិន និងរួចថ្លៃដើមទុនក្នុងការចិញ្ចឹមជ្រូកផងដែរ ។Thai Soured Pork Ribs

សាច់ជ្រូកក្រហមបានឡើងថ្លៃដល់២០០បាតក្នុង១គីឡូក្រាមតាមតម្រូវការបរិភោគសាច់ជ្រូករបស់អតិថិជនកើនឡើង ខណៈមានភ្ញៀវទេសចរចូលមកប្រទេសថៃយ៉ាងច្រើនកុះករ ក្នុងនោះមានភ្ញៀវទេសចរចិនជាច្រើនបានមកកម្សាន្តក្នុងប្រទេសថៃ តាំងពីចិនបើកប្រទេសថ្ងៃទី៨ ខែមករា កន្លងមក ។ លើសពីនេះ តម្លៃត្រូវកែតម្រូវឱ្យសមស្របនឹងការចំណាយដើមទុនក្នុងការចិញ្ចឹមជ្រូកផងដែរ ជាពិសេស តម្លៃចំណីសត្វធ្វើពីពោត នៅពេលចុងក្រោយនេះបានឡើងដល់១៣,៤០បាតក្នុង១គីឡូក្រាម ។

ចំណែកចុងអង្ករវិញក៏ឡើងថ្លៃដែរ គឺពី១បាវស្មើ១.៣២០បាត ទៅដល់១.៤៣០បាតឯណោះ ។ គេសង្កើតឃើញថា ភូមិភាគឦសាន និងភូមិភាគខាងជើងប្រទេសថៃ មានពលរដ្ឋបរិភោគសាច់ជ្រូកក្រហមច្រើនបំផុត ហេតុនេះ តម្លៃស្ថិតនៅចន្លោះពី២០២បាត ទៅ២០៤បាតក្នុង១គីឡូក្រាម ៕Biggest Wet Market in Bangkok. Live Animals, Street Food, Meat, Fish.  Khlong Toei. Thailand - YouTube

ប្រភព ៖ 3Plus News

ប្រទេសចិនពង្រឹងទំនាក់ទំនងការទូតជាមួយអង់ហ្គោឡា

0

ប្រទេសអង់ហ្គោឡា ៖ លោក ឈីន កាង រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានធ្វើដំណើរទៅកាន់ទីក្រុង Luanda ប្រទេសអង់ហ្គោឡា ដើម្បីចូលជួបប្រធានាធិបតីអង់ហ្គោឡា លោក Joo Lorenco ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការផ្នែកការទូតរវាងប្រទេសទាំងពីរ ។

លោកប្រធានាធិបតីប្រទេសអង់ហ្គោឡាថ្លែងថា ក្រុមហ៊ុនចិនត្រូវបានគេចាត់ទុកថា ជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតរបស់ពលរដ្ឋអង់ហ្គោឡា ។ ជាមួយគ្នានេះ លោក Joo Lorenco ក៏សង្ឃឹមដែរថា ប្រទេសអង់ហ្គោឡានឹងមានឱកាសបានរួមសហការជាមួយប្រទេសចិន ព្រមទាំងជំរុញបណ្តាវិនិយោគិនពីចិនមកធ្វើអាជីវកម្មនៅប្រទេសអង់ហ្គោឡាផងដែរ ។

ក្រៅពីនេះ លោកប្រធានាធិបតី Joo Lorenco ក៏បានបញ្ជាក់ផងដែរពីរឿងប្រទេសអង់ហ្គោឡាប្រកាន់ខ្ជាប់នូវគោលនយោបាយប្រទេសចិនតែមួយ និងបញ្ជាក់ថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការឯកភាពគ្នា ដោយប្រទេសទាំងពីរសម្រេចបានក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ប្រយោជន៍ទៅកាន់ពលរដ្ឋប្រទេសទាំងពីរ ។

ចំណែកប្រទេសចិនវិញសង្ឃឹមថា ចិន និងអង់ហ្គោឡានឹងមានទំនាក់ទំនងល្អជាមួយគ្នា ខណៈប្រទេសទាំងពីរបានអភិវឌ្ឍន៍ជាបន្តបន្ទាប់អស់រយៈពេល៣៥ឆ្នាំ ។ ចិនបានក្លាយជាមិត្តជិតស្និទ្ធសំខាន់ខាងនយោបាយ និងជាដៃគូពាណិជ្ជកម្មធំបំផុតផ្នែកសេដ្ឋកិច្ចរបស់អង់ហ្គោឡា ហើយប្រទេសទាំងពីរបានសហការគ្នាកាន់តែទូលំទូលាយ និងទទួលបានលទ្ធផលសម្រេចជាច្រើន ។ ចិន-អង់ហ្គោឡាត្រូវតែបន្តធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្លាំងឡើង ។

គួរបញ្ជាក់ថា អង់ហ្គោឡាជាប្រទេសមួយដែលមានទីតាំងស្ថិតនៅភាគនីរតីនៃទ្វីបអាហ្វ្រិក និងបានទទួលឯករាជ្យជាផ្លូវការពីប្រទេសព័រទុយហ្គាល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៧៥ ។ អង់ហ្គោឡា គឺជាប្រទេសផលិតប្រេងធំលំដាប់លេខ១ ក្នុងតំបន់អាហ្វ្រិក ។ រីឯផ្នែកកសិកម្ម អង់ហ្គោឡាអាចផលិតផលិតផលកសិកម្មបានច្រើននៅទ្វីបអាហ្វ្រិក ខណៈផលិតផលកាហ្វេបានទទួលលំដាប់ទី៥ក្នុងពិភពលោក ប៉ុន្តែដោយសារសង្គ្រាម និងគ្រាប់មីនមិនទាន់ផ្ទុះ ធ្វើឱ្យប្រទេសនេះមានបញ្ហាផ្នែកកសិកម្ម ដូចជា ខ្វះខាតទឹក ជីកសិកម្ម និងគ្រាប់ពូជផ្សេងៗ ។

សម្ព័ន្ធភាពជាមួយចិន ៖ ចិនបានដើរតួនាទីសេដ្ឋកិច្ចជាចម្បងនៅប្រទេសអង់ហ្គោឡា បន្ទាប់ពីអាមេរិក ដោយកាលពីឆ្នាំ២០០៦ រដ្ឋាភិបាលចិនបានផ្តល់ឥណទានប្រហែល២ពាន់លានដុល្លារអាមេរិកក្នុងផ្នែកសំណង់ដល់ប្រទេសនេះ ហើយបរិមាណប្រេងដែលចិននាំចូលពីប្រទេសនេះបានពង្រីកកាន់តែខ្ពស់ជាងការនាំចូលប្រេងពីប្រទេសនានា ។ បច្ចុប្បន្ន មានវិនិយោគិនចិនជាច្រើនបានចូលមកវិនិយោគផ្នែកឧស្សាហកម្មសំណង់ គមនាគមន៍ លក់ដូរ ថាមពល និងរ៉ែ ៕Angola–China relations - Wikipedia

ប្រភព ៖ TNN World

រថភ្លើងល្បឿនលឿនពីចិន-ហុងកុង បើកដំណើរការជាលើកដំបូងក្រោយបិទអស់ជិត ៣ឆ្នាំ

0

បរទេស៖ ហុងកុង និង ចិនដីគោក បានបើកដំណើរការសម្រាប់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនជាលើកដំបូងម្ដងទៀតក្នុងរយៈពេលជិត ៣ ឆ្នាំបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩។

កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសចិនបានបន្តសេវារថភ្លើងល្បឿនលឿននៅលើផ្លូវដែលតភ្ជាប់តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសចិនដីគោកម្តងទៀត បន្ទាប់ពីការផ្អាកសេវាកម្មអស់រយៈពេលជិត ៣ ឆ្នាំក្នុងអំឡុងពេលមានស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ រីករាលដាល។

ដោយក្នុងការដំណើរការរថភ្លើងដំបូងនេះ គេបានរៀបចំជើងរថភ្លើងល្បឿនលឿន ចាកចេញពីស្ថានីយ៍ West Kowloon របស់ហុងកុង ឆ្ពោះទៅទីក្រុង Shenzhen ខេត្ត Guangdong នៃប្រទេសចិនដីគោក។

ទន្ទឹមនឹងនោះបើតាមអ្នកនាំពាក្យក្រុមហ៊ុនផ្លូវដែកចិនបានឱ្យដឹងបន្ថែមថា ក្រោយការចាប់ផ្តើមនៃ ដំណើរការទទួលសេវាធ្វើដំណើរតាមផ្លូវរថភ្លើងល្បឿនលឿននេះឡើងវិញ មានចំនួនជាមធ្យម ៣៨.៥ គូនឹងត្រូវបានរៀបចំក្នុងមួយថ្ងៃ ដោយធ្វើដំណើរការពីស្ថានីយ៍ផ្សេងៗនៅ Guangzhou និង Shenzhen របស់ចិន ទៅកាន់ស្ថានីយ៍កោះ Kowloon ខាងលិចទីក្រុងហុងកុង ហើយនឹងកែសម្រួលផែនការប្រតិបត្តិការនាពេលអនាគតទៅតាមលំហូរអ្នកដំណើរបន្តទៀត។

ក្នុងនោះការបើកដំណើរការឡើងវិញនេះកើតឡើងចំពេលមានរលកនៃការឆ្លងដ៏ធំនៅទូទាំងប្រទេសចិន ខណៈអាជ្ញាធរបាននិយាយថាមានមនុស្សជិត ៦០,០០០ នាក់ដែលមានជំងឺកូវីដ និងបានស្លាប់នៅក្នុងមន្ទីរពេទ្យត្រឹមរយៈពេល១ខែ និងក្រោយពីការផ្លាស់ប្តូរ ព្រមទាំងបន្ធូរបន្ថយច្បាប់ការពារកូវីដក្នុងប្រទេសភ្លាមៗកាលពីសប្ដាហ៍មុនលើគោលនយោបាយ “គ្មានកូវីដ” ក្នុងប្រទេសចិន។

ទោះជាយ៉ាងណា ថ្វីត្បិតតែប្រទេសចិននៅតែមានការឆ្លងរីករាលដាលខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកដំណើរមួយចំនួនបានសម្តែងក្តីរំភើប និងមានអារម្មណ៍ថាធូរស្រាលអំពីលទ្ធភាពក្នុងការត្រឡប់ទៅស្រុកកំណើតរបស់ពួកគេបានកាន់តែងាយស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ជាមួយនឹងការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនមួយនេះ។

មិនតែប៉ុណ្ណោះការបើកដំណើរការនៃរថភ្លើងល្បឿនលឿនជាលើកដំបូងនេះ វាក៏ជាជំហានចាប់ផ្ដើម ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេវាផ្លូវដែកល្បឿនលឿនឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរឱ្យវិលមករកស្ថានភាពសេដ្ឋកិច្ច ​និងវិស័យផ្សេងៗ ជាពិសេសវិស័យទេសចរ ត្រឡប់មករកសភាពដើមឡើងវិញ ​បន្ទាប់ពីជាប់គាំងជិត៣ឆ្នាំកន្លងមកនេះ៕ ប្រភព៖ voanews