Home Blog Page 1971

មេពន្ធដារ ប្រាប់មន្ត្រីជាន់ខ្ពស់ពន្ធដារស៊ុយអែតថា ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ចំណូលពន្ធដារ នៅតែអាចសម្រេចបានលើសផែនការ

0

ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបាន ការប្រមូលចំណូលពន្ធលើសផែនការ ដែលតម្រូវដោយច្បាប់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល ជួបពិភាក្សាជាមួយលោកស្រី Anette Landen ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃទីភ្នាក់ងារពន្ធដារស៊ុយអែត ព្រមទាំងជំនាញការ STA នៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់ថា «ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ ក៏ដោយ ក៏អគ្គនាយកដ្ឋានពន្ធដារ នៅតែអាចសម្រេចបានការប្រមូលចំណូលពន្ធ លើសផែនការដែលតម្រូវ ដោយច្បាប់ ដោយសារតែមានការធ្វើទំនើបកម្មនៃរដ្ឋបាលសារពើពន្ធ ដូចជា ប្រព័ន្ធ E-Filing និង E-Document Submission System ជាដើម»

ទន្ទឹមនេះ លោកស្រី Anette Landen ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីវិញផងដែរថា ស្ថានភាពនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសស៊ុយអែត ពុំសូវទទួលរងផលប៉ះពាល់ខ្លាំងដោយសារ ការរីករាលដាលនៃកូវីដ-១៩ នេះទេ ពីព្រោះតែពុំមានការបិទខ្ទប់ទាំងស្រុង។ ហេតុនេះការប្រមូលចំណូលពន្ធ ក៏ពុំសូវទទួលរងផលប៉ះពាល់ខ្លាំងផងដែរ។

លោក គង់ វិបុល ក៏បានលើកឡើងផងដែរថា ជោគជ័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបានការប្រមូលចំណូលលើសផែនការ មួយផ្នែក គឺបានមកពីការចូលរួមចំណែករបស់ STA តាមរយៈសមិទ្ធិផលនានា ដែលសម្រេចបាននៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានពន្ធដារនិង STA នេះ។

លោកថា ជាក់ស្ដែង សមិទ្ធិផលដ៏សំខាន់មួយ ដែលសម្រេចបាននៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការនេះ គឺការធ្វើឲ្យប្រសើរឡើងនូវសេវាអ្នកជាប់ពន្ធ ដោយមានការបង្កើតនូវមជ្ឈមណ្ឌល ផ្តល់សេវាពិគ្រោះយោបល់តាមទូរស័ព្ទ (Call-Center)នៅក្នុងឆ្នាំ២០១៨។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ស្ថិតិនៃការសាកសួរព័ត៌មានតាមរយៈ Call-Center នេះមាននិន្នាការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាការបញ្ជាក់ឲ្យឃើញថា អ្នកជាប់ពន្ធមានការ យល់ដឹងច្រើនជាងមុនពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន ដើម្បីជំរុញការសិក្សាបន្ថែមទៀត អំពីបច្ចេកវិទ្យា និងបញ្ហាពាក់ព័ន្ធពន្ធផ្សេងៗ។

លោកបានស្នើឲ្យមានដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ដែលដឹកនាំដោយលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ផ្ទាល់ទៅកាន់ STA នៅឆ្នាំ២០២៣។ ជាការឆ្លើយតប លោកស្រី Anette Landen បានទទួលយកសំណើនេះ ដើម្បីជម្រាបជូនលោកសី Katrin Westling Palm អគ្គនាយកនៃ STA តាមការស្នើសុំរបស់ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕

លោកជំទាវ ភូឈាលីន ខ្លុងគិតចាកន៖ អរគុណដល់អ្នកគាំទ្រ ដែលតែងតែចាំជួយគាំទ្រនៅពីក្រោយក្លិប

0

ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ហើយ ក្រោយ​ប្រកួត​តាំង​ពី​​ខែ​មីនា ដើម​ឆ្នាំ​មក ស្រប​ពេល​ដែល​​លទ្ធផល​ជា​ចុងក្រោយ​ជើង​ឯក​បាន​ទៅ​ភ្នំពេញក្រោន ហើយ​នេះ​ជា​​ពាន​លើក​ទី​៨​របស់​ខ្លួន។

ក្នុងនោះលោកជំទាវ ភូឈាលីន ខ្លុងគិតចាកន ត្រូវជាភរិយារបស់លោកឧកញ៉ា ឬទ្ធី សំណាង មានប្រសាសន៍ដ៏មានអត្ថន័យក្រោយភ្នំពេញក្រោនលើកពានលីគកំពូល ២ឆ្នាំ ជាប់គ្នាដូច្នេះថា៖«ខ្ញុំពិតជារំភើបរីករាយណាស់ដែលក្លិបទទួលបានសមិទ្ធិផលនេះ សូមចូលរួមអបអរសាទរចំពោះកីឡាករ ក្រុមគ្រូបង្វឹក ដែលធ្វើវាឲ្យកើតឡើងម្តងទៀត និងធ្វើឲ្យអ្នកគាំទ្រយើងរីករាយ»។

លោកជំទាវ​បន្ត​ថា “ដូចដែលអ្វីដែលយើងធ្លាប់និយាយ ភ្នំពេញក្រោនគឺជាក្លិបសម្រាប់អ្នករាល់គ្នា យើងសង្ឃឹមថាអ្នកគាំទ្រសាទរជាមួយជ័យជម្នះនេះ គាំទ្រយើង និងតែងតែនៅពីក្រោយយើងជានិច្ច”។

គួរដឹងថានេះ​ជា​ការឈ្នះ​ជើង​ឯក​ខេមបូឌាលីគ​២ឆ្នាំជាប់គ្នារបស់​ភ្នំពេញ​ក្រោន និងជា​លើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺ​ឈ្នះ​នៅ​ឆ្នាំ​២០០២ ២០០៨ ២០១០ ២០១១ ២០១៤ ២០១៥ ​២០២១ និង ២០២២៕

 

ល្បីណាស់ជើងមាន់ ជើងទាអត់ឆ្អឹងនាំមកពីថៃលេខមួយ ដល់ពេលអាជ្ញាធរចុះទៅដល់កន្លែងត្រាំសុទ្ធតែសារធាតុផ្ដា.ច់.ជី.វិត

0

ប្រទេសថៃ៖ ក្រុមបសុសត្វបានវាយឆ្មក់ទីតាំងដ៏ធំមួយកន្លែងដែលបានប្រើសារធាតុ ហ្វ ម៉ាលីន(formalin) ត្រាំបង្កកសាច់សត្វជាច្រើនប្រភេទមានទម្ងន់ ២៥,០០០ គីឡូក្រាម តម្លៃ ជាង ៥ លាន បាតនៅតំបន់ឈុនបុរី នៃប្រទេសថៃ។

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជូនមន្ត្រីជំនាញ វាយឆ្មក់ចូលឆែកឆេរកន្លែងនៃប្រភពផលិតវត្ថុធាតុដើមខុសច្បាប់មួយកន្លែង នៅចំណុចឃុំ Bowin ស្រុក Sriracha ខេត្ត Chonburi។

ការចុះឆែកធេរនេះផងដែរគឺធ្វើឡើងក្រោយពីបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានទីតាំងផ្គត់ផ្គង់សាច់ផលិតដោយខុសច្បាប់មួយកន្លែង ព្រមទាំងគ្មានការអនុញ្ញាត និងខ្លាចបង្កឆ្លងជាជំងឺដល់សត្វ និងមនុស្សធ្ងន់ធ្ងរបន្ទាប់ពីទទួលទាន។

ទោះជាយ៉ាងណាជាលទ្ធផលនៃការចុះត្រួតពិនិត្យរបស់មន្ត្រីបានរកឃើញថាការ បង្កើតទីតាំងគ្មានការអនុញ្ញាតឱ្យផលិតអាហារ  មិនមានអាជ្ញាប័ណ្ណជួញដូរសាច់សត្វ  មិនមានឯកសារដឹកជញ្ជូនសាច់សត្វ  និងមិនមានលិខិតបញ្ជាក់ការលក់សាច់  ដែលនេះជាបទល្មើសតាមបញ្ញត្តិច្បាប់។

លើសពីនេះគេ​បានរកឃើញមានបំណែកសាច់សត្វជាច្រើនប្រភេទត្រាំក្នុងធុងទឹកលាយសារធាតុ ហ្វ ម៉ាលីន ដែលជាសារធាតុ បំផ្លាញសុខភាពសម្រាប់អ្នកប្រើប្រាស់ ហើយវាមានហានិភ័យនៃការរីករាលដាលនៃជំងឺរាតត្បាតធ្ងន់ធ្ងរដូចជា ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺពងបែកមាត់ជាដើម។

បន្ថែមពីនោះគេបានរកឃើញសារធាតុគីមី រួមទាំងសារធាតុ ហ្វម៉ាលីន  សូដា Caustic និងអ៊ីដ្រូសែន Peroxide ដែលត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិត លើសាច់គោ ឆ្អឹងគោ  ក្របី និងសាច់ជ្រូក ឆ្អឹងជ្រូក ជើងមាន់ ទាជាដើម។

ជាមួយគ្នានោះប្រភពដដែលបានបញ្ជាក់ថាសាច់ដែលត្រូវបានគេរឹបអូសនោះមានទម្ងន់សរុប ២៥,០០០គីឡូក្រាម មានតម្លៃជាង ៥លានបាត ហើយគោលដៅដែលតែងតែបញ្ជូនសាច់ទៅលក់នៅ Moo Kratha និង ភោជនីយដ្ឋានភាគឦសាន ជាង ៦៦ កន្លែងនៅតំបន់ក្បែរនោះ និងខេត្តជិតខាងផ្សេងៗទៀត។

ទោះជាយ៉ាងណាសូមបងប្អូនដែលជាជនជាតិខ្មែរក៏គួរតែមានការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ព្រោះថា ជាធម្មតាទាំងវៀតណាម និងថៃ សុទ្ធតែមានចំណែកផ្គត់ផ្គង់របស់អស់នេះមកកាន់ខ្មែរដោយបរទេសទាំងពីរនេះនាំចូលមក ឬបងប្អូនខ្មែរមួយចំនួនតូច បាននាំចូលមកដោយខ្លួនឯង តាមរយៈការគេចពន្ធគេចវេសពីការត្រួតពិនិត្យ ឬឃុបឃិតមន្ត្រីសមត្ថកិច្ចតាមព្រំដែនខិលខូចខ្លះ ដោយមិនខ្វល់សុខភាពអ្នកបរិភោគខ្មែរឡើយ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

 

 

 

 

សម្តែងអារម្មណ៍ហួសចិត្តត្បិតហ៊ានប្រព្រឹត្តអំពើបោក កុហកព្រះសង្ឃ… (មានវីដេអូ)

0

លើកទី១ហើយបានស្គាល់លុយក្លែងក្លាយ ចុឹងតើបានចេះញាក់ភ្នែកឆ្វេងមានរឿងអី សូមញាតិញោមអ្នកលក់អ្នកទិញប្រុងប្រយ័ត្ន ព្រមទាំងករុណាគុណម្ចាស់ផង។
បងស្រីម្នាក់គាត់បានប្រគេនបច្ច័យចូលកសាង ប៉ះចំលុយក្លែងក្លាយ គាត់ថាចូលកសាង 30$ ប្រគេន 20$ =50$ ហើយគាត់សួរអាត្មាថាតេជគុណមានលុយអាប់អត់ ? អាត្មាថាអត់មានទេញោម ឃើញគាត់អង្វរថាពិបាកកាណាចង់ចូលបច្ច័យ ករុណាចង់ចូលបុណ្យកសាង ហើយអាត្មាក៏មិនអស់ចិត្តក៏យកបច្ច័យ 20មុឺនសម្រាប់ទុកថ្លៃឈ្នួលជាងអាប់អោយ គាត់បានយក20មុឺនដែលអាប់ហើយទុកក្នុងកាបូបគាត់ ហើយគាត់ប្រគេន 50$ ហើយថែម 50$ ទាំងអស់ 100$ លុយក្លែងក្លាយទាំងអស់ អាត្មាមានអារម្មណ៍ថាគាត់បោក តែមានអីមើលទៅលុយក្លែងក្លាយមែន ចុឹងសូមទូលប្រគេនជូនដំណឹងតាមបណ្តាលវត្តគួរតែប្រុងប្រយ័ត្ន បងប្អូនប្រុសស្រី កុំឲ្យដូចករុណាអាត្មាភាព ជូនពបងស្រី សូមយកបច្ច័យនិងប្រកបរបរធ្វើដើមទុនរកសុីមានបាន។

ខ្លោងទ្វារបុរាណបន្សល់តាំងពីមុនជំនាន់អាណានិគមនិយមបារាំង នៅខេត្តបាត់ដំបង ត្រូវបានរក្សាទុកជាទីសក្ការៈនៅលើផ្លូវ

0

ភ្នំពេញ៖ ខ្លោងទ្វារដ៏មានមហិទ្ធិឫទ្ធិមួយ ដែលបានបន្សល់តាំងពីមុនជំនាន់អាណានិគមនិយមបារាំង បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង តាមដងផ្លូវជាតិឆ្ពោះទៅខេត្តប៉ៃលិន។

ខ្លោងទ្វារនេះ ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តរក្សាទុកនៅលើទ្រូងផ្លូវតែម្ដង ដោយមិនហ៊ានប៉ះពាល់ឡើយ ខណៈដែលផ្លូវមួយខ្សែនេះត្រូវបានពង្រីកធ្វើជាផ្លូវភ្លោះ ដោយសារតែខ្លោងទ្វារនេះមានបារមី និងមហិទ្ធិឫទ្ធិពូកែស័ក្ដិសិទ្ធិខ្លាំងពេក។

តាមការរៀបរាប់ពីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅក្នុងភូមិខាងលើនេះបាននិយាយថា ខ្លោងទ្វារដ៏ចាស់មួយនេះគឺបានបន្សល់មកតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ព្រោះកាលពីដើមទីតាំងនេះគឺជាដំណាក់របស់ក្សត្រមួយព្រះអង្គ ហើយនៅម្ខាងថ្នល់ទល់មុខនឹងដំណាក់នេះគឺមានស្រះទឹកមួយយ៉ាងធំ ដែលមានឈ្មោះថា«ដំណាក់ហ្លួង»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUV0QtH6wwX-DfjY1RRQM3dAXSbH2uNCxxytGgGbZdfpSX6LOJhIjvURg4iVDVkHnwyApyeU2k9fExQwUVE6RXN38yUYph7AaK56uA-n5slfNID8BmEsw_P_MUuY65cVbNsT5x2Jtno8j5HCClnhcc-vId9CGJCC6NQmovsvCh3_4fmtFR9FijlvOK/s700/photo_2022-12-04_10-18-42.jpg

ក្រោយមកដោយសារតែមានការផ្លាស់ប្តូរទីតាំងដំណាក់របស់ក្សត្រក្រោយៗ ទើបទីតាំងខាងលើនេះបានកែប្រែទៅជាមន្ទីរពេទ្យព២ (មន្ទីរពេទ្យយោធា) ដោយការសាងសង់ត្រូវបានធ្វើរបងថ្មី ហើយបានតភ្ជាប់ជាមួយនឹងខ្លោងទ្វារនោះតែម្ដង ប៉ុន្តែដោយគ្រាន់តែមិនបានបើកទ្វារដែកនោះឲ្យដំណើរការនោះទេ ដោយបានបិទចោលរហូត ហើយមន្ទីរពេទ្យត្រូវធ្វើខ្លោងទ្វារថ្មីសម្រាប់ឲ្យបុគ្គលិក និងអ្នកជំងឺចេញចូល។

ដោយឡែកស្រះដ៏ធំដែលមានឈ្មោះថាស្រះដំណាក់ហ្លួងក៏ត្រូវបានចាក់ដីលុបជាបណ្តើរៗ ព្រមទាំងបានប្រែក្លាយទៅជាភូមិដំណាក់ហ្លួងរហូតមកទល់នឹងសព្វថ្ងៃនេះ។ នៅក្នុងអំឡុងឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តបានកំណត់ពង្រីកផ្លូវនេះធ្វើជាផ្លូវភ្លោះដោយតម្រូវឲ្យមន្ទីរសាធារណការចាត់ចែងការងារពង្រីកផ្លូវឲ្យធំទូលាយ ប៉ុន្តែការពង្រីកនេះបានប៉ះពាល់ដល់របងមន្ទីរពេទ្យនេះទាំងស្រុង ទើបខាងមន្ទីរពេទ្យបានរំកិលរបងថយក្រោយតាមការសំណូមពរពីអាជ្ញាធរខេត្ត ដោយឡែកខ្លោងទ្វារដែលត្រូវបានគេ ចាត់ទុកថាមានបារមីខ្លាំងពូកែនោះ គឺមិនមាននរណាម្នាក់ហ៊ានទៅវាយរំលាយចោលនោះទេ។

បច្ចុប្បន្នខ្លោងទ្វារដ៏មានមហិទ្ធិឫទ្ធិនេះត្រូវបានប្រជាពលលរដ្ឋ និងអាជ្ញាធរចាត់ចែងរៀបចំជាចិញ្ចើមផ្លូវព័ទ្ធជុំវិញ ដោយសុខចិត្តទុកផ្លូវនៅត្រង់នេះមានសភាពតូចចង្អៀតដដែល ហើយបានរៀបការ៉ូឡាយ៉ាងស្អាត ព្រមទាំងមានដាក់ជាកន្លែងដុតធូបទៀន និងព្រះភូមិបន្ថែមទៀតសម្រាប់ឲ្យអ្នកមកពីទីជិតទីឆ្ងាយអាចចូលបន់ស្រន់បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMgZyiaoDOH_AatvMZTIj5pUCrg7FyCSOtklMlpJEghrwFx9Ij0z_Q5KRluAV8bJaUcW2q_x4imtoQ0dNnJbvlriOgg2QJNGZ0W81XIPhf2I5KstZMDohlQCQsSmTXeFRkMCNtdj6hB7YAyAOC9Z4KAnmezALkVvZuUJmGfJinh3VGbKjBYzTemWlk/s700/photo_2022-12-04_10-18-42%20(2).jpg

ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បានរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតលើសគេប្រចាំឆ្នាំ 2022 VATTANAC ALL IN FESTIVAL! និង កម្មវិធី “Meet and Greet” ដែលធំជាងគេបង្អស់ប្រចាំឆ្នាំ​២០២២

0

(ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២៖ កាលពីថ្ងៃទី26 វិច្ឆកា ឆ្នាំ 2022 ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បាននាំយកនូវវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL ដែលជា Queen of K-Pop និងមានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី26 វិច្ឆកា ឆ្នាំ 2022 ដដែលនេះក៏មានការរៀបចំកម្មវិធី “Meet and Greet” ដែលជាការជួបសំណេះសំណាលជាមួយនឹងកញ្ញា CL ដោយមានការចូលរួមពីសំណាក់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងកំពូលតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប ហើយក៏មានហ្វេនៗជាច្រើននាក់ទៀតផង។ សម្រាប់កម្មវិធី “Meet and Greet” គឺជាការស្វាគមន៍ដ៏មានន័យ និង កក់ក្ដៅបំផុតចំពោះកញ្ញា CL និងជាការចងចំាដ៏ពិសេសមួយដែលមិនអាចបំភ្លេចបាន។

បន្ទាប់ពីកម្មវិធី “Meet and Greet” ក៏មានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុតលើសគេប្រចាំឆ្នាំ 2022 គឺ VATTANAC វ ALL IN FESTIVAL  ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាដូចជា៖ លោក G-Devith, លោក នីកូ, លោក ពូឃ្លាំង, កញ្ញា មាស សុខសោភា, ក្រុម Cambodia Idol Top 4 លោក ស៊ឹម ច័ន្ទពន្លឺ, លោក លឹម តិចម៉េង, លោក ថុក សុភិទិ, និង លោកនា ង ដាវីន និងមានការចូលរួមពីក្រុមអ្នកគាំទ្រយ៉ាងច្រើនកុះករទៀតផង។

បន្ថែមពីនេះ ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ការបង្កើតព្រឹត្តិការណ៍ដ៏ធំនេះឡើង ក៏ព្រោះតែជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺ “ភាពរីករាយ” ដូច្នេះយើងក៏​កំពុង​នឹងបំពេញ​បេសកកម្ម​ដើម្បី​នាំ​មក​នូវ​ភាពសប្បាយ​រីករាយ និង​ការ​កម្សាន្ត​ដ៏​អស្ចារ្យ​លើសគេជូនដល់ប្រជាជនកម្ពុជា។ សម្រាប់ព្រឹត្តិការណ៍ដ៏កក្រើកបំផុត VATTANAC វ ALL IN FESTIVAL នេះ គឺជាព្រឹត្តិការណ៍ដ៏កំពូលនៃព្រឹត្តិការណ៍ទាំងអស់ដែលយើងបានធ្វើរហូតមកដល់ពេលនេះ ដោយបានប្រមូលផ្តុំនូវអ្វីដែលល្អបំផុតរបស់ប្រទេសកម្ពុជា ក៏ដូចជាការនាំយកនូវវត្តមានកំពូលតារាចម្រៀង K-pop កញ្ញា CL មកកាន់ឆាកដ៏ធំបំផុតជាងគេ ដែលបំពាក់នូវឧបករណ៍បច្ចេកទេសល្អទំនើបជាងគេមកពីបរទេស ទាំងគុណភាពសំលេង ទាំងភ្លើង និងឆាកតន្រ្តី ដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើនោះទេនៅក្នុងប្រទេសកម្ពុជាយើង។

ម្យ៉ាងវិញទៀត កញ្ញា CL មានវត្តមានជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុលើកនេះ គឺកញ្ញា CL មានភាពសប្បាយរីករាយខ្លាំងមែនទែន ដោយសារការយកចិត្តដាក់ពីអ្នករៀបចំកម្មវិធី និង ការស្វាគមន៍យ៉ាងកក់ក្ដៅពីអ្នកគាំទ្រតាំងពីអាកាសយានដ្ឋានភ្នំពេញរហូតដល់កម្មវិធី “Meet and Greet” និងបន្តដល់ក្នុងការប្រគំតន្ត្រីដ៏ធំបំផុតរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៀតផង ទោះបីជាការសម្ដែងទាំងមានភ្លៀវធ្លាក់ ក៏អ្នកគាំទ្រនៅតែមិនចុះចាញ់ ទើបធ្វើឱ្យកញ្ញា CL មានអារម្មណ៍រំភើបរីករាយក្រៃលែង និងបន្តការស្នាក់នៅសម្រាប់ដំណើរកម្សាន្តនៅរាជធានីភ្នំពេញក្នុងរមនីយដ្ឋាន “វត្តភ្នំដូនពេញ” ដែលជានិមិត្តរូបនៃទីក្រុងភ្នំពេញ។

ព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL បានបន្សល់ទុកនូវទិដ្ឋភាពដ៏សប្បាយរីករាយ រូបភាពហ៊ោកញ្ជៀវ រំភើបអស្ចារ្យពីបណ្ដាក្រុមអ្នកគាំទ្រ និងអ្នកចូលរួមជាច្រើន ជាមួយការសម្តែងពិសេសៗរបស់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ក៏ដូចជាការសម្តែងរបាំប្រពៃណីដែលជាវប្បធម៌ជាតិខ្មែរ ជាពិសេសការសម្ដែងក្បាច់គុនល្បុក្កតោ ដែលទើបតែនឹងចុះក្នុងបញ្ជីបេតិកភណ្ឌ​អរូបី​នៃអង្គការ​យូណេស្កូ​ (UNESCO) ដែលជាមោទនភាពជាតិប្រជាជនខ្មែរយើង។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី តែងតែនាំយកនូវព្រឹតិ្តការណ៍ដ៏កក្រើក និងធំលើសគេ អស្ចារ្យលើសគេ ដែលមិនធ្លាប់មានពីមក ហើយក៏យើងសង្ឃឹមថា VATTANAC វ ALL IN FESTIVAL នឹង
បន្សល់ទុកនូវការចងចាំដ៏អស្ចារ្យ និងយូរអង្វែងដល់អ្នកទាំងអស់គ្នា។ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏តែបន្តផ្ដល់នាំយកនូវ ការកម្សាន្ត ភាពសប្បាយរីករាយបែបនេះ និងព្រឹត្តិការណ៍ធំៗបែបនេះបន្តទៀតដល់អ្នកទាំងអស់គ្នាម្តងទៀតនាពេលអនាគត…ទទួលយកភាពសប្បាយរីករាយ…ភាពអស្ចារ្យដែលមិនធ្លាប់មានពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានផលិផលដូចជា៖ វឌ្ឍនៈព្រីមៀមបៀរ, ស្រាបៀរគ្រុឌ និងស្រាបៀរប្រណិតទឹកខ្មៅ​ដ្រាហ្គិន និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជាផលិតផលក្នុងស្រុក ផលិតតាមស្តង់ដារអន្តរជាតិ ឈរលើគុណភាព អនាម័យ សុខភាព និងមេត្រីភាពបរិស្ថាន ក្នុងការឈរនៅលើទីផ្សារប្រកួតប្រជែង ក្នុងស្រុក និងអន្តរជាតិ ។

*ពិសារដោយការទទួលខុសត្រូវ

បេក្ខជនប្រឡងបាក់ឌុបម្នាក់ ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានដាក់ឱ្យប្រឡង នៅបន្ទប់ដាច់ដោយឡែក ដោយសារកើតកូវីដ១៩

0

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះបានបញ្ជាក់ថា រកឃើញបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ម្នាក់ ឈ្មោះ វ៉ាន់ សុខឿន ភេទស្រី ក្នុងខេត្តឧត្តរមានជ័យ កើតជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅបន្ទប់ ប្រឡងដាច់ដោយឡែក ។

ប្រភពបញ្ជាក់ថា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់ បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យ និងឯកភាព។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZoYro90gk4ulM1ox7-8pUCGY2ikGLqsqAOsaFpYoCJUp2_3RYNAz6okoGSSHhdbpvsgcGbcoUmiUME_JLWZ1XJTL8PWB9RNd3m4QLRs2JjSkqV8AYCCA3zGvJI8b9SZeZYT3YUVM9nQT2MZ9x03KISC79tWErjFrbznyDT391leOb5nA7y4ABv6K/s1280/photo_2022-12-05_09-32-04%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi87Haz-exSJ0RsBCiimGGapm2rzdSrb_b2uFpRy-DVh0YfcznT3GiWCXeNlBn-nTeZHduATk3mCjrwhitMSSeyOt9KFvSbGAPSoXKgqyofPeK0MIWVmnei3fe4TpJFq4cz38ND-c9esbP-3LKl2czZsRXKgsy0Lw2_LM0-WMJ-eE0i3mOjrjudLavx/s1280/photo_2022-12-05_09-32-04.jpg

បេក្ខជនម្នាក់ត្រូវអង្គុយប្រឡងម្នាក់ឯង ក្រោយរកឃើញវិជ្ជមានកូវីដ-១៩

0

ឧត្តរមានជ័យ៖ ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ នៅទូទាំងប្រទេសបានចាប់ផ្តើមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ​។ ក្នុងនោះផងដែលយោងតាមការបង្ហោះរបស់ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា បេក្ខជន​ប្រឡងបាក់ឌុប​ម្នាក់នៅខេត្ត​ឧត្តរមានជ័យ​ ​​ត្រូវ​បាន​ដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក ក៏ព្រោះតែបេក្ខជនរូបនេះមាន​​វិជ្ជមានកូវីដ​ ​១៩​។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា ៖ «ថ្ងៃ​ទី០៥/១២/២០២២ បេក្ខជន​ឈ្មោះ​ វ៉ាន់​ សុខឿន​ (ស)​ បន្ទប់​:​១១​ លេខតុ:២៦១​ វិជ្ជមានកូវីដ​១៩។ គាត់​ត្រូវ​បាន​ដាក់អោយនៅបន្ទប់ប្រឡងដាច់ដោយឡែក។ លោកប្រធាន​មន្ទីរ​ អប់រំ​ យុវជន​ និងកីឡា​ ខេត្តឧត្តរមានជ័យ​ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក.​ មកដាក់នៅបន្ទប់ពិសេស ដេីម្បីសម្លាប់មេរោគលេីសន្លឹកកិច្ចការរបស់បេក្ខជនដែលវិជ្ជមានកូវីដ១៩​ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព។»៕

ក្រោយដោះលែងឱ្យនៅក្រៅឃុំ Pinky ប្រកាសលក់ផ្ទះ រហូតគ្រប់គ្នាសង្ស័យលក់ដើម្បីគេចខ្លួន

0

ប្រទេសថៃ៖ ពិតណាស់កាលពីកន្លងទៅ តុលាការបានសម្រេចឱ្យតារាស្រីថៃ Pinky Savika នៅក្រៅឃុំ ជាថ្នូរ នឹងទឹកប្រាក់ចំនួន ៥លានបាត និងមានលក្ខខណ្ឌកំណត់មួយចំនួនទៀត ​ប៉ុន្តែបន្ទាប់ពីបានដោះលែង ស្រាប់តែតារាស្រីរបស់យើងបានប្រកាសលក់ផ្ទះដ៏ស្កឹមស្កៃ ខ្ទង់១២លានបាត រហូតត្រូវបានគេសង្ស័យថានាងលក់ដើម្បីចង់គេចខ្លួនទៅក្រៅប្រទេស។

អាចនិយាយបានថាវានៅតែជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែលមនុស្សក្នុងពិភពអនឡាញនៅតែតាមដានជាបន្តបន្ទាប់ ពីករណីរបស់តារាសម្តែងស្រី Pinky Savika ដែលត្រូវបានគេសម្រេចដោះលែងជាបណ្តោះអាសន្ន ក្រោយពីកាត់ទោស។

ទោះជាយ៉ាងណាក៏មានមហាជនមួយចំនួនមិនបានពេញចិត្ត និងការសម្រេចឱ្យនៅក្រៅឃុំរបស់ តារាស្រីដែលបានបោកប្រាស់ពី Forex 3Dនេះនោះឡើយ ។

ក្នុងនោះស្រាប់តែមានជនរងគ្រោះម្នាក់ដែលធ្លាប់បានចាញ់បោកតារាស្រីយើង បានបង្ហាញពីរូបភាពផ្ទះរបស់ Pinky  ដោយតាមរយៈការបង្ហោះសារយ៉ាងដូច្នេះថា៖ ​

“គ្រប់គ្នានិយាយថា Pinky នឹង មិនរត់ទៅណានោះទេក្រោយនៅក្រៅឃុំ ប៉ុន្តែចាប់ពីនោះមក អ្នកនាង Pinkyបានធ្វើការប្រមូលប្រាក់ ដោយអ្នកនាងបានប្រកាសដាក់លក់ផ្ទះ២កន្លែង ដែលមាន២ខ្នង ​ដូច្នេះ ខ្ញុំសង្ឃឹមថាអ្នកនាង Pinky និងគ្រួសារប្រកាសលក់ផ្ទះ ព្រោះតែដឹងថានៅថ្ងៃខាងមុននឹងត្រូវជាប់គុកទើបលក់ឱ្យអស់ ឬក៏អ្នកនាងលក់ដើម្បីប្រមូលប្រាក់សម្រាប់ការរត់គេចខ្លួនទៅក្រៅប្រទេស?

នៅក្នុងរូបភាពនៃផ្ទះដែលបានបង្ហាញគឺជាផ្ទះមួយខ្នងធំជាងគេដែលអ្នកនាងបានដាក់លក់ក្នុងតម្លៃ១២លានបាត។”

ទោះជាយ៉ាងណាក្រោយពីមានអ្នកបានសរសេរសារបង្ហោះបែបនេះរួចមក សាមីខ្លួនអ្នកនាង Pinky នៅមិនទាន់បានបកស្រាយយ៉ាងណានោះទេ ជុំវិញការប្រកាសលក់ផ្ទះមួយនេះ៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល

ជីវិតមនុស្សបួននាក់ត្រូវផុតមួយរំពេច ក្រោយអ៊ឺរ៉ង់រកឃើញថាចូលដៃជាមួយអ៊ីស្រាអែល

0

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រហារជីវិតមនុស្ស៤នាក់​ ដែលត្រូវបានកាត់ទោសពីបទចូលដៃសហការ ជាមួយទីភ្នាក់ងារចារកម្ម ម៉ូស្សាដ (Mossad) របស់ប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសដំណឹងប្រហារជីវិតខាងលើធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធសប្តាហ៍នេះថា តុលាការកំពូលអ៉ីរ៉ង់បានសម្រេចតម្កល់ទោសប្រហារជីវិតដដែល សម្រាប់បុរស៤នាក់ ក្រោមបទឧក្រិដ្ឋសហការជាមួយ បណ្តាញចារកម្មរបស់អ៉ីស្រាអែល។ អ្នកទោសទាំងនេះ ត្រូវបានឃាត់ខ្លួនតាំងតែពីខែមិថុនាមកម្ល៉េះ ពោលគឺមុនចលនាបាតុកម្មពាសពេញប្រទេសអ៉ីរ៉ង់នាពេលបច្ចុប្បន្ន ផ្ទុះឡើង។

គួរបញ្ជាក់ថា សាធារណរដ្ឋអ៉ីស្លាមមួយនេះ បានចោទប្រកាន់ជាយូរណាស់មកហើយ អ៉ីស្រាអែលដែលជាសត្រូវកំពូលរប្រចាំតំបន់ បានធ្វើប្រតិបត្តិការស៉ើបការណ៍សម្ងាត់នៅក្នុងទឹកដីខ្លួន។ ដោយឡែកកាលពីពេលថ្មីៗនេះ ទីក្រុងតេហេរ៉ង់បានចោទបណ្តាញចារម្មរបស់​អ៉ីស្រាអែល រួមទាំងលោកខាងលិច អំពីការបំផុសបំផុលឱ្យមានផ្ទុះសង្រ្គាមស៉ីវិល នៅក្នុងប្រទេសអ៉ីរ៉ង់ ដែលកំពុងបន្តញាំញីដោយចលនា​បាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋាភិបាល ប៉ុន្មានខែមកហើយ​ ៕