ប្រទេសថៃ៖ ពិតណាស់កាលពីកន្លងទៅ តុលាការបានសម្រេចឱ្យតារាស្រីថៃ Pinky Savika នៅក្រៅឃុំ ជាថ្នូរ នឹងទឹកប្រាក់ចំនួន ៥លានបាត និងមានលក្ខខណ្ឌកំណត់មួយចំនួនទៀត ​ប៉ុន្តែបន្ទាប់ពីបានដោះលែង ស្រាប់តែតារាស្រីរបស់យើងបានប្រកាសលក់ផ្ទះដ៏ស្កឹមស្កៃ ខ្ទង់១២លានបាត រហូតត្រូវបានគេសង្ស័យថានាងលក់ដើម្បីចង់គេចខ្លួនទៅក្រៅប្រទេស។

អាចនិយាយបានថាវានៅតែជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែលមនុស្សក្នុងពិភពអនឡាញនៅតែតាមដានជាបន្តបន្ទាប់ ពីករណីរបស់តារាសម្តែងស្រី Pinky Savika ដែលត្រូវបានគេសម្រេចដោះលែងជាបណ្តោះអាសន្ន ក្រោយពីកាត់ទោស។

ទោះជាយ៉ាងណាក៏មានមហាជនមួយចំនួនមិនបានពេញចិត្ត និងការសម្រេចឱ្យនៅក្រៅឃុំរបស់ តារាស្រីដែលបានបោកប្រាស់ពី Forex 3Dនេះនោះឡើយ ។

ក្នុងនោះស្រាប់តែមានជនរងគ្រោះម្នាក់ដែលធ្លាប់បានចាញ់បោកតារាស្រីយើង បានបង្ហាញពីរូបភាពផ្ទះរបស់ Pinky  ដោយតាមរយៈការបង្ហោះសារយ៉ាងដូច្នេះថា៖ ​

“គ្រប់គ្នានិយាយថា Pinky នឹង មិនរត់ទៅណានោះទេក្រោយនៅក្រៅឃុំ ប៉ុន្តែចាប់ពីនោះមក អ្នកនាង Pinkyបានធ្វើការប្រមូលប្រាក់ ដោយអ្នកនាងបានប្រកាសដាក់លក់ផ្ទះ២កន្លែង ដែលមាន២ខ្នង ​ដូច្នេះ ខ្ញុំសង្ឃឹមថាអ្នកនាង Pinky និងគ្រួសារប្រកាសលក់ផ្ទះ ព្រោះតែដឹងថានៅថ្ងៃខាងមុននឹងត្រូវជាប់គុកទើបលក់ឱ្យអស់ ឬក៏អ្នកនាងលក់ដើម្បីប្រមូលប្រាក់សម្រាប់ការរត់គេចខ្លួនទៅក្រៅប្រទេស?

នៅក្នុងរូបភាពនៃផ្ទះដែលបានបង្ហាញគឺជាផ្ទះមួយខ្នងធំជាងគេដែលអ្នកនាងបានដាក់លក់ក្នុងតម្លៃ១២លានបាត។”

ទោះជាយ៉ាងណាក្រោយពីមានអ្នកបានសរសេរសារបង្ហោះបែបនេះរួចមក សាមីខ្លួនអ្នកនាង Pinky នៅមិនទាន់បានបកស្រាយយ៉ាងណានោះទេ ជុំវិញការប្រកាសលក់ផ្ទះមួយនេះ៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល