ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះបានបញ្ជាក់ថា រកឃើញបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ម្នាក់ ឈ្មោះ វ៉ាន់ សុខឿន ភេទស្រី ក្នុងខេត្តឧត្តរមានជ័យ កើតជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅបន្ទប់ ប្រឡងដាច់ដោយឡែក ។

ប្រភពបញ្ជាក់ថា លោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក. មកដាក់នៅបន្ទប់ពិសេស ដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់ បេក្ខជនដែលវិជ្ជមានកូវីដ១៩ ដោយមានខាងសុខាភិបាលបានពិនិត្យ និងឯកភាព។

សូមបញ្ជាក់ថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡងចំនួន១២៨ ១៣៤នាក់ ក្នុងនោះ ស្រីចំនួន ៦៨ ៧៧១នាក់ ព្រមទាំងមានមណ្ឌលប្រឡង ចំនួន ២២១មណ្ឌល ស្មើនឹងចំនួន ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡង ចំនួន ២៧ ៧៥៣ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZZoYro90gk4ulM1ox7-8pUCGY2ikGLqsqAOsaFpYoCJUp2_3RYNAz6okoGSSHhdbpvsgcGbcoUmiUME_JLWZ1XJTL8PWB9RNd3m4QLRs2JjSkqV8AYCCA3zGvJI8b9SZeZYT3YUVM9nQT2MZ9x03KISC79tWErjFrbznyDT391leOb5nA7y4ABv6K/s1280/photo_2022-12-05_09-32-04%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi87Haz-exSJ0RsBCiimGGapm2rzdSrb_b2uFpRy-DVh0YfcznT3GiWCXeNlBn-nTeZHduATk3mCjrwhitMSSeyOt9KFvSbGAPSoXKgqyofPeK0MIWVmnei3fe4TpJFq4cz38ND-c9esbP-3LKl2czZsRXKgsy0Lw2_LM0-WMJ-eE0i3mOjrjudLavx/s1280/photo_2022-12-05_09-32-04.jpg