Home Blog Page 195

ទូតវៀតណាម ច្រានចោលព័ត៌មានដែលថា “វៀតណាមកំពុងសាងសង់ផ្លូវបិទសមុទ្រកម្ពុជា និងមាត់ច្រកព្រែកជីកហ្វូណនតេជោ”

0

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះដែលថា៖” វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២”។

ជុំវិញបញ្ហានេះ តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕

ទឹកជំនន់ធ្ងន់ធ្ងរនៅខេត្តសុងក្លាមិនទាន់ស្រកផង ពេលនេះខេត្តសាទូនរបស់ថៃលិចទឹកខ្លាំងដល់ដំបូលផ្ទះ

0

ប្រទេសថៃ ៖ ជាច្រើនខែមកនេះ បណ្តាខេត្តនានានៅប្រទេសថៃបានលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរឈានទៅកម្រិតប្រកាសអាសន្ន ដូចជា ៖ ខេត្តអយុធ្យាលិចទឹករាប់ខែរហូតដល់ពលរដ្ឋទ្រាំលែងបានចង់ផ្លាស់ប្តូរទីលំនៅ ខណៈខេត្តសុងក្លា និងខេត្តប៉ាតានី លិចទឹកខ្លាំងពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រដោយសារភ្លៀងធ្លាក់ជាច្រើនថ្ងៃបណ្តាលឱ្យផ្ទះ សាលារៀន មន្ទីរពេទ្យ អាកាសយានដ្ឋាន ផ្លូវ និងស្ពាន លិចទឹកយ៉ាងធ្ងន់ធ្ងរ ។ ឧតុនិយមប្រកាសថា កម្ពស់ទឹកនៅខេត្តសុងក្លានឹងកើនឡើងខ្ពស់ទ្វេដង ហេតុនេះ ពលរដ្ឋត្រូវប្រញាប់ជម្លៀសចេញពីផ្ទះឱ្យបានមុនល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ខណៈខេត្តសាទូន ក៏ប្រកាសអាសន្នដែរក្រោយទឹកលិចខ្លាំងដល់ដំបូលផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEildFbpeuE2uJtmip731mABCeS7OhNW925l1QFP1HftwM3r2vOiK_9RQ_BwIkzyMi67LsqIWw_-luRIxM4RTJaU8vGmzRt_5NEOhi9_NvYwKp6OZExZbpTiQ2d7bIhmfXyCXlA-SXYZxjBGjJJy8ELxw0EK_GyGBXx-aUaoErWihJhZnHGF3oCrDd02xOBx/s1200/photo_2025-11-24_16-29-31.jpg
សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ទឹកជំនន់បានលិចខេត្តសាទូនយ៉ាងធ្ងន់ធ្ងរមិនខុសគ្នាពីខេត្តសុងក្លាទេ និងលិចជ្រៅខ្លាំងជាងឆ្នាំ២០១១ ទៅទៀត ដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចនានារបស់ខេត្តរងផលប៉ះពាល់ទាំងអស់ ។ ពលរដ្ឋនៅខេត្តសាទូនគ្មានទឹកស្អាតផឹក និងប្រើប្រាស់ ថែមទាំងគ្មានអាហារហូបចុក ខណៈផ្ទះរបស់ពួកគេត្រូវបានទឹកជំនន់លិចរហូតដល់ដំបូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XTrN_QqNHY8A7KDZjUXHMtLpOpFR7nOpVCLoc4KENIf6V77U6a5ZDAbvqAAZNBetLP2nO20bkOCyKo17uUH54AcPZqRvcVg-xFmDnVJVubhvTi9GaEiol2-aZtsHm5LgI6Fko7Z3Q7CUvI7tZLyvfBWA-vVzPP_l3U2VfFKhSHXG5RU75Ay4YxIjY0pq/s696/photo_2025-11-24_16-29-23.jpg
ស្ថានការណ៍ទឹកជំនន់ខេត្តសាទូន នៅថ្ងៃទី២៤ ខែវិច្ឆិកា បានឈានដល់កម្រិតប្រកាសអាសន្នក្រោយពីទឹកលិចអស់រយៈពេលជិត១សប្តាហ៍ ។ ទឹកបានហូរបុកខ្លាំងចូលស្រុកទាំង៧របស់ខេត្តជាបន្តបន្ទាប់ ហើយនៅថ្ងៃទី២៤ គឺកម្ពស់ទឹកកើនឡើងខ្ពស់ជាងថ្ងៃណាៗទាំងអស់ ។ តំបន់សេដ្ឋកិច្ចសំខាន់ៗរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងទីរួមស្រុកសាទូន រួមទាំងតំបន់ពាណិជ្ជកម្មសំខាន់ៗនៅស្រុកឡាងូ ហាងទំនិញជាច្រើនត្រូវបិទទ្វារ ដោយសារកម្ពស់ទឹកកើនឡើងយ៉ាងឆាប់រហ័ស និងលិចទូទាំងខេត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1GtNOKz674RvqXvpqmwTApkK2GvYgyDmI7ZMUwmVJaAB3VCgKfEjRT1mTqKWfCMpm8FO_8n0srGxFIiLCjGZR0DOBi9GJa0dMrX8tLWuzYxvCgO_8e_5Eg5XilU25ZRjWM_8me5aaZvu0K3GbSV8pARa1LEY4lEFZPHQuTY48XTAKxH6y055emUNDdETM/s1280/photo_2025-11-24_16-29-23%20(5).jpg

ដូចគ្នានេះ ទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវសំខាន់ៗជាច្រើនកន្លែង រីឯរថយន្តតូចមិនអាចបើកបរនៅតាមផ្លូវបានទេ គឺមានតែរថយន្តដឹកទំនិញធំៗប៉ុណ្ណោះទើបបើកបរបាន ។ ក្រៅពីនេះ ផ្លូវនៅទីប្រជុំជនជាច្រើនត្រូវបានទឹកហូរកាត់ផ្តាច់១០០% ធ្វើឱ្យពលរដ្ឋថៃស្រែករកការជួយសង្គ្រោះជាបន្ទាន់ ។ ពលរដ្ឋថៃជួបការលំបាកខ្លាំងនាពេលនេះ គឺគ្មានទឹកផឹក ខ្វះខាតសម្ភារៈប្រើប្រាស់គ្រប់មុខ ថែមទាំងឡើងថ្លៃ ហើយការលក់ដូរទំនិញនៅតំបន់មួយចំនួនពុំអាចទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយសារគ្មានសេវាអ៊ីនធើរណេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbFCvuBOIX5MwVRCQY_PnHPhpZQsMGdFIk3k3aMr0uD40PmxDXM59_QXfhdjEe57qp4Y0moe6I2hgEintrQhBP3hBnTy8RGQPuYn7eHCUo_hyphenhyphenXbZqmnvVD7B026OytLxHWW-xkxOUzzFO6HvI5z5HHgwlJ7BilfPwtyV5kIgJmBcWjRFj-_4nB0uh51pFq/s696/photo_2025-11-24_16-29-23%20(4).jpg

មន្ត្រីគម្រោងប្រព័ន្ធធារាសាស្ត្រខេត្តសាទូន ឱ្យដឹងថា កម្ពស់ទឹកនៅតំបន់ខ្លះនៅតែបន្តកើនឡើង ហើយទឹកជំនន់នៅឆ្នាំ២០២៥ គឺធ្ងន់ធ្ងរជាងឆ្នាំ២០១១ ដែលពេលនោះ ចាត់ទុកថាទឹកលិចខ្លាំងបំផុតនៅខេត្តសាទូន ។ នេះជាការបំបែកកំណត់ត្រាថ្មីដោយសារឆ្នាំនេះទឹកលិចខ្លាំង និងត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់២៤ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHvEvnG4UFQTE6vQlodltsav7uoLDDLym_D81AAmfTX3x47C9AJeE_QDL1U5EZyssTT0gBW7CfCety3HXOb895Zl2LVMbXNigHXc0KJz9kZizADiUUFXsx8VPcgc1yOMdp6q5-arCNuLTVBHmzttTujxYEhftpQOHW60nF7FpwRkZTsj7ZLJzsSFS_Nw__/s696/photo_2025-11-24_16-29-23%20(3).jpg

គួរបញ្ជាក់ថា ក្រោយពីលិចទឹកខ្លាំងធ្វើឱ្យសាលារៀននៅខេត្តសាទូន ជាង១៥កន្លែង ត្រូវទ្វារផ្អាកបង្រៀនកូនសិស្ស ខណៈភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរ ។ អាជ្ញាធរខេត្តបានបញ្ជូនភ្នាក់ងារ និងទូកទៅជួយសង្គ្រោះពលរដ្ឋរងគ្រោះ និងចែកអាហារដល់អ្នកខ្វះខាត ពីព្រោះស្ថានការណ៍ទឹកជំនន់កាន់តែធ្ងន់ធ្ងរគួរឱ្យបារម្ភ ។ អាជ្ញាធរខេត្តក៏បានស្វែងរកទីទួលទុកចម្អិនអាហារសម្រាប់ពលរដ្ឋផងដែរ ដោយសារទឹកលិចផ្ទះបាយពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaV9KRk44dGIhDBrrASrZCO1iGp9V_MkxopoNwDPz7N0jG_MohyAHtLZUdpnEpxAa4OVYdyYZlOk5jX4x_MCc3fKJAiu4IJ7VaA7UBKvJxmebBeOoMmUIBkQgSqmmDwQxVLCfWp3hZl_BWbBuwvL6uU-RHsvmizdzCXnrsghlsrIPtz0kR32T_1poXuiIj/s696/photo_2025-11-24_16-29-23%20(2).jpg

ស្ថានការណ៍ទឹកជំនន់នៅតាមបណ្តាខេត្តធ្វើឱ្យរដ្ឋាភិបាលថៃត្រូវចាត់វិធានការជួយសង្គ្រោះពលរដ្ឋភ្លាមៗដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយរដ្ឋាភិបាលថៃបានយកថវិកាជាតិមកជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ ឆ្នាំ២០២៥ គឺជាឆ្នាំដែលប្រទេសថៃលិចលង់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយក៏មានពលរដ្ឋថៃជាច្រើននាក់បាត់បង់ជីវិតដោយសារទឹកជំនន់ ដែលនេះជាគ្រោះធម្មជាតិកើតឡើងផ្ទួនៗគ្នានៅថៃ ក្រៅពីរញ្ជួយដី បាក់ដី ភ្លើងឆេះ និងខ្យល់ព្យុះ ៕

កុំមើលស្រាល! អាការៈឈឺខ្នងទាំងនេះអាចបញ្ជាក់ពីបញ្ហាសុខភាពបេះដូង និងតម្រងនោម

0

ការឈឺខ្នងបានក្លាយជាការត្អូញត្អែរដ៏ញឹកញាប់បំផុតសម្រាប់មនុស្សចាស់ ប៉ុន្តែបច្ចុប្បន្ននេះសូម្បីមនុស្សអាយុម្ភៃក្រាស់ក៏មានបញ្ហានេះច្រើនដែរ ដែលជាធម្មតាបណ្តាលមកពីការតឹងណែនសាច់ដុំ ឬបញ្ហាឆ្អឹងខ្នង រួមទាំងឥរិយាបថមិនល្អក្នុងការដេក ឈរ ឬអង្គុយជាដើម។ ទោះជាយ៉ាងណា ជួនកាលវាអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរជាងនេះដូចជាគាំងបេះដូង ឬជំងឺតម្រងនោមជាដើម នេះបើយោងតាមកាសែត Times of India។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2G3hpWio1umlweWldN9qwRiduEQ5iDC7QEWoeOq4kRsd1PK47cNHewRKnLlkIxmjXLSi9E6F7vUJBW-4mfnC5WbsAha2mSXXeOd5jUXdCVsR8lk4z-2XG6EVxrxaxBLWpxCfZ_ktW5j2DkFMY2eo3ywpEmt6lIwqUHhAifYvyk_PalbnpMkxhJAj4Wou2/s1080/photo_2025-11-24_14-09-51.jpg
ការឈឺចាប់ដែលកើតចេញពីសាច់ដុំ ឆ្អឹង ឬសរសៃប្រសាទអាចលេចឡើងនៅកន្លែងណាមួយតាមបណ្តោយឆ្អឹងខ្នង ជារឿយៗនៅផ្នែកខាងក្រោមខ្នង ឬកំប៉េះគូថ។ ជាធម្មតាមុនដំបូងវាឈឺចុក និងរឹងនៅពេលព្រឹក ប៉ុន្តែវានឹងថយចុះនៅពេលអ្នកធ្វើចលនា ឬការផ្លាស់ប្តូរឥរិយាបថ។ ប៉ុន្តែនៅពេលមានការឈឺចាប់ទាក់ទងជាមួយបញ្ហាបេះដូង ឬតម្រងនោម នោះទីតាំងឈឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយវានឹងខុសគ្នាយ៉ាងខ្លាំង។ ដូច្នេះតើធ្វើយ៉ាងណាទើបអាចដឹងបានថា ការឈឺខ្នងមួយណាទាក់ទងបញ្ហាបេះដូង និងមួយណាតម្រងនោម?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6t766ww-BLmrovDJ-7sv_Z2ZRRpLrqBZV78bw_DgLAuFAv1Gj-c4jvRjMXvx49nS1mzgNOcYC47Oz6ZiQlgpot7tIy23T1PiklFywSCmX-bp4gbdpmcEVf5-8KOHXZcTgc74mSqAU7sMG3pXbAXnIZjIHyFvIXu85Fl0D6-u7cABhseer9BETGhWsqOe4/s1000/photo_2025-11-24_14-09-50%20(3).jpg

ខណៈពេលដែលការឈឺចុកចាប់ទ្រូងគឺជាសញ្ញាសម្គាល់នៃការគាំងបេះដូង មនុស្សមួយចំនួន ជាពិសេសគឺស្ត្រី តែងជួបប្រទះនឹងការឈឺខ្នងផ្នែកខាងលើជំនួសវិញ។ ការឈឺចាប់នេះមានអារម្មណ៍ដូចជាសម្ពាធ ឬតឹងណែននៅផ្នែកខាងលើខ្នង ហើយអាចមកជាមួយនឹងការដកដង្ហើមខ្លីៗ វិលមុខ ចង្អោរ ឬបែកញើសត្រជាក់ខ្លួន។ វាអាចកើតឡើងតែមួយរោគសញ្ញា ឬពេលខ្លះរួមជាមួយនឹងភាពមិនស្រួលក្នុងទ្រូងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQUBljF8qInKgJkrTxAiHwgWWhXy_11tvZ_lzHtbXlSenbeP0IkjTuQs6ofn7lyGlbfTsOAwfDusNcfcvJ_KuAN3UScm86GWya32J2jmX0hVUxwces9-O2PmG2bJ6odXiMcBuTpFOI9jkJ45YgwXm4uMOoHjWl9JLZlzf3f8DqF1mZCidAQu98PJHzia3R/s1200/photo_2025-11-24_14-09-50%20(2).jpg
ចំណែកបញ្ហាតម្រងនោមវិញ ត្រូវបានមនុស្សជាច្រើនយល់ច្រឡំថា វាជាការឈឺខ្នងធម្មតាទៅវិញ ដោយសារតែតម្រងនោមស្ថិតនៅជិតខ្នង។ ទោះជាយ៉ាងណាក៏ដោយ ការឈឺចាប់ក្នុងតម្រងនោមជាធម្មតា អ្នកជំងឺអាចមានអារម្មណ៍ឈឺនៅចំហៀងខ្លួន តំបន់រវាងឆ្អឹងជំនីរខាងក្រោម និងត្រគាក ហើយអាចរាលដាលដល់ចំហៀង ឬពោះផ្នែកខាងក្រោម។ ជាធម្មតាវាប៉ះពាល់ដល់ផ្នែកម្ខាងនៃរាងកាយប៉ុណ្ណោះ ប៉ុន្តែក៏អាចលេចឡើងនៅទាំងសងខាងផងដែរ នេះបើយោងតាម Healthline។ បន្ថែមពីនេះ វាមកជាមួយសញ្ញាផ្សេងទៀតរួមមាន គ្រុនក្តៅ ចង្អោរ ក្អួត នោមញឹក និងការផ្លាស់ប្តូរពណ៌ ក្លិន ឬភាពថ្លានៃទឹកនោម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbKL0tscWBOOSNLmxY8CyI7LwJKhD4t8RPFHLIAfbR2OS-lUHyCISSX8fQ21xJmHpVv0C-2GKKr71KGin2EJU9P6uIFmhEOM7qwe5npgqRw4vfLFrkbOJcYc-a67KGoIm7IHvdOMlRj3ABX6T7DcdInic3X8yW4AKq7hsN72YqNOhghjvJu0zgVW06BNBt/s690/photo_2025-11-24_14-09-51%20(2).jpg

យ៉ាងណាមិញ ស្ថានភាពដូចជាគ្រួសក្នុងតម្រងនោម ការឆ្លងមេរោគ ឬជំងឺតម្រងនោមរ៉ាំរ៉ៃក៏អាចបណ្តាលឱ្យមានរោគសញ្ញាបែបនេះផងដែរ។ ដូច្នេះប្រសិនបើមានការសង្ស័យ ចំពោះបញ្ហាឈឺចុកចាប់ខ្នងជាប់រហូត អមដោយសញ្ញាព្រមានខាងលើនេះ គួរតែស្វែងរកការព្យាបាល ឬពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ជៀសវាងមើលរំលងចំណុចទាំងអស់នេះ ហើយទុកវាយូរក្លាយទៅជាធ្ងន់ធ្ងរ ពិបាកព្យាបាលទៅថ្ងៃក្រោយ ខាតទាំងពេលវាលា និងថវិកា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjboJtPd9a2XsKcyaIFP8aeDLwrEEX9zH26SN5Oly5cqJLyzzWJGaENMq2jq0VTHQyMoNhwk1qJapogtoTOCJy6LlP_4DVQhaR5LSeVxUSdAjXpVpyWBRT5Z0ZrmqmNJ_xz5g9AhSlDLz2v72uOmTZixFOMNQfSlaUt5CMm1mmNWrelZ70CG2sEPIZZKrBR/s621/photo_2025-11-24_14-09-51%20(3).jpg

តារាសម្តែងល្បីពីររូបគាំទ្រខ្សែភាពយន្តថ្មីរបស់ Dilraba ខណៈរឿងនេះបានបង្កើតកំណត់ត្រាមួយ

0

តារាសម្តែង Liu Yuning និង Zhang Linghe បង្ហាញពីក្តីស្រលាញ់របស់ពួកគេចំពោះ Dilraba Dilmurat ដោយបានរួមចំណែកគាំទ្រភាពយន្តថ្មីរបស់នាង។ សកម្មភាពនេះធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងចំពោះមិត្តភាពរបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះការសហការរវាង Dilraba និង Chen Xingxu បានបង្កើតកំណត់ត្រាមួយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQM7sC4EONJ_eq600cHV1C2EMJBi9PIl3hjzL_PsppKSaqbslNjpt5EaCC_6bHxN62ywbfFbMIUgZCd7mL1f9r7ul9M03aloacqUdGCrN4F2P4cFWXMc8l8IVJEKA8s1MSCQ5i__BbHgj0p2AvypQc8D-6CYY-JGBkoqnPLHlFuOm-akL40_75iiLIBv-_/s2048/image_2025-11-21_16-12-30.png

កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ខ្សែភាពយន្តភាគទូរទស្សន៍ចិន «Love on the Turquoise Land» សម្ដែងដោយ Dilraba Dilmurat និង Chen Xingxu បានចាក់ផ្សាយលើវេទិកា Tencent Video ហើយ។ បន្ទាប់ពីការបញ្ចាំងរយៈពេល ១ ម៉ោង ២០ នាទី ខ្សែភាពយន្តនេះបានឈានដល់ចំណុចសីតុណ្ហភាព ២៥,០០០ នៅលើ Tencent ដោយបង្កើតកំណត់ត្រាសម្រាប់ខ្សែភាពយន្តទំនើបលឿនបំផុតដើម្បីសម្រេចបាននូវចំណុចនេះនៅលើវេទិកានៅឆ្នាំ ២០២៥ ។ ខ្សែភាពយន្តនេះបានបើកជាមួយនឹងម៉ាកផ្សាយពាណិជ្ជកម្មចំនួន ១៤ដែលបង្ហាញពីកម្រិតនៃការវិនិយោគ និងការជឿទុកចិត្តនៃម៉ាកយីហោនៅក្នុងគម្រោង ក៏ដូចជាឥទ្ធិពលនៃអ្នកដឹកនាំស្ត្រីផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4n2AG1HijJU4JF_X3n24OluTHqsGz8MJL1aEvAcYowHLmmOYg6lmkpigSrTKo-zqCyYa5yo9LCk9iDc9GFNUQ0uk3Cj_tyKBMToxcYdyYoDvTdYp5_qI6IsFKhBypCnpltw8S_jEAWqoSDjN4Iah8MA3iLFP_dn9G4b66QOAgl4CdwcdJALiLhVhS_qD-/s2048/image_2025-11-18_10-51-39.png

ក្នុងពេលជាមួយគ្នានេះ ពាក្យគន្លឹះទាក់ទងនឹងខ្សែភាពយន្តបានឡើងបញ្ជីស្វែងរកពេញនិយមយ៉ាងឆាប់រហ័ស។ គិតត្រឹមពេលនេះ ខ្សែភាពយន្តនេះបានគ្របដណ្តប់ការស្វែងរក ជាង ៨៤០ នៅលើវេទិកាជាច្រើន ដោយបន្តកើនឡើងយ៉ាងខ្លាំងនៅពេលសម្គាល់កំដៅនៃបណ្តាញទាំងមូល។ តួអង្គ Nie Jiulao សម្តែងដោយ Dilraba Dilmurat បានជាប់ចំណាត់ថ្នាក់លេខ ១ យ៉ាងឆាប់រហ័សនៅលើចំណាត់ថ្នាក់តួអង្គភាពយន្តក្តៅបំផុតរបស់ Vlinkage ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIyHG_HtY13IBEphrsRhc0S-qnSy3vR2JRaCZagjWFmoTPpQJZaHJQuRQIkhXTNhY7OAQGVRXQdvdnvMJNRU92LAK0693vOGCBOROjDjRL8HXyakkbjSifmJDV0T8xjyETzWdwTLR_d0OYObNYjPBbgbRakzv9rEq2PVJM2bOiOVwuj1_5SwuTNa82BXt/s1200/image_2025-11-21_16-12-27.png

«Love on the Turquoise Land» ជាខ្សែភាពយន្តដែលរួមបញ្ចូលគ្នានូវប្រភេទសកម្មភាព រវើរវាយ និងមនោសញ្ចេតនាជាច្រើន ដោយតួឯកទាំងពីរធ្វើការរួមគ្នាដើម្បីស៊ើបអង្កេតអាថ៌កំបាំងដែលមានអាយុកាលរាប់ពាន់ឆ្នាំទាក់ទងនឹងបណ្តាសាបុរាណ និងអង្គការបុរាណមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ1Q4STFl-GnCch9KhkCgBtawx3I1zOB5BBJOLU6pjzw2TfRHJRUoNYDV-H564PJYPdph6N_9u-plA_1oQQ5kJC22o8fNL0HE05xTS8-1ThwqxqD8x_ufyBfwbvdE9N2kS6L50KEsJQXIzYlyGt_HprGJGCkNuBTu1f1BFoTxn4ECyLHJnwQEWkV1MkwZR/s2000/image_2025-11-22_14-46-52.png
រឿងនេះកំពុងទទួលបានមតិវិជ្ជមានដោយទស្សនិកជនបានបញ្ចេញមតិថា រឿងនេះមានល្បឿនលឿន សាច់រឿងទាក់ទាញ ឈុតឆាកស្អាតៗ ហើយសម្រស់ដ៏លេចធ្លោរបស់តួឯកប្រុស ក៏ជាកត្តាដែលជួយទាក់ទាញអ្នកទស្សនាផងដែរ។ ជាពិសេស តួនាទីរបស់ Dilraba Dilmurat បានទទួលការសរសើរយ៉ាងច្រើនចំពោះរូបរាង និងឈុតឆាកសកម្មភាពរបស់នាង។ តួនាទីរបស់ Dilraba Dilmurat គឺជាតួស្រីខ្លាំងដែលមានឈុតឆាកសកម្មភាពជាច្រើន ដែលត្រូវបានបង្ហាញតាំងពីភាគដំបូង។ ទស្សនិកជនសរសើរ Dilraba សម្រាប់ឈុតឆាកប្រយុទ្ធដ៏ល្អរបស់នាង ការប្រយុទ្ធដ៏មានឥទ្ធិពល និងទាក់ទាញ៕

Zhao Lusi ដាក់ពាក្យប្តឹ.ងមនុស្ស១៧នាក់ ខណៈចូលភ្នាក់ងារថ្មីធ្លាយពាក្យចចាមអារ៉ាមថា មិនឱ្យនាងមានស្នេហា

0

Zhao Lusi កំពុងតែមានសន្ទុះខ្លាំងឡើងវិញបន្ទាប់ពីមានជម្លោះជាមួយនឹងអតីតក្រុមហ៊ុនគ្រប់គ្រងចាស់។ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ថ្មីៗនេះ Zhao Lusi បានដាក់ពាក្យប្តឹងមនុស្ស ១៧ នាក់ ដែលបានវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះនាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះទៅទៀតតាមសេចក្តីរាយការណ៍បានឱ្យដឹងថាការចូលក្រុមហ៊ុនថ្មី Zhao Lusi ត្រូវបានហាមឃាត់មិនឱ្យមានស្នេហា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX0seEXO1jEXXYBpar1Ud3yzwgYGVz1FmSOK2ZgjYMkHASnfoc8QEHtD3Q7xxrS_NJ61anbW8CEQODbEcwPe4wZ7z3z3RheuRnn9amXeHgfcNoK3VPE-ziDnM-q3pirglJfcFZM8ZyoFh5S71n2UdDuo9WvOMD8tTrGwaT-Jer83iPbMcvaA8sGcAvG12m/s2048/image_2025-11-24_10-56-07.png
ការដាក់ពាក្យប្តឹងនេះកើតឡើងបន្ទាប់ពី Zhao Lusi បានចាកចេញពីក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង Galaxy Cool Entertainment ដោយសារតែជម្លោះ ហើយបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីមួយដែលមានឥទ្ធិពលជាង។ នាងមានភាពក្លាហានក្នុងការប្រើប្រាស់វិធានការការពារផលប្រយោជន៍ បង្ហាញថានាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនថ្មី។ ហើយសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលនៅពីក្រោយ Zhao Lusi បច្ចុប្បន្នគឺលោក Li Wei ដែលជាស្ថាបនិកដើមរបស់ Galaxy Cool ប៉ុន្តែត្រូវចាកចេញយ៉ាងសោកសៅនៅឆ្នាំ២០២៣។ Li Wei បច្ចុប្បន្នជាប្រធានក្រុមហ៊ុនថ្មីដែល Zhao Lusi បានចុះកិច្ចសន្យាជាមួយ។ ម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុននេះគឺ Hu Jing ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ក្រុមហ៊ុន Alibaba Group ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf90F1JJsV5hAhMZxfM7av2ADYofO1PWtbTBtZjyWRHyyxuAH70HbRpqg_UL00gX3ey7XlhxmNNRWNajtgUeCf6BlJMVlMb_ZEqr_wpCxga-GJxhw6CfXqYzW7hmrs1bSYLDeV1hsNbxtolRlhCxapUEir2u0PGBxl_wlh6j51FHtTvLRRa_uA5ByjZJVR/s1170/image_2025-11-12_11-10-14%20(2).png

ទោះជាយ៉ាងណាក៏ដោយទំព័រ 163 បង្ហាញឱ្យឃើញថា ជីវិតស្នេហារបស់ Zhao Lusi ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយក្រុមហ៊ុនថ្មី ដោយហាមដាច់ខាតមិនឱ្យមានទំនាក់ទំនងស្នេហាឡើយ។ មូលហេតុគឺដោយសារតែក្រុមហ៊ុនបានរកឃើញថា Zhao Lusi មានភាពស្រដៀងគ្នាជាច្រើនជាមួយ Zheng Shuang អ្នកទាំងពីរគឺជាអ្នកសិល្បៈប្រកបដោយវិជ្ជាជីវៈទោះបីជាធ្លាប់រងរឿងអាស្រូវយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែទទួលបានការអាណិតពីមហាជនវិញយ៉ាងងាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfzjeXZQtpiVD6iBhUl7ZLHoWFC2SCC1B1OHd60tY2dqhn0Ap9CZypYNFg4wdpXSkysMIm0QuKYP_e5LQecTl0PHT2aei-2cMGDy_2Xw22824JjpnwNM_WC5G8VBbqW1Ud8eq3kG_7N31t2PdBVYRsRETIhnkssoJhrpa1a6elP4n_A6TZwKD1PgR6f8d/s1440/image_2025-11-24_10-56-10.png

ប៉ុន្តែដោយសារស្នេហា Zheng Shuang ជាច្រើនដងចង់ចាកចេញពីអាជីពសិល្បៈទៅមើលថែគូស្នេហ៍ និងធ្វើរឿងល្ងង់ជាច្រើន បាត់បង់ឱកាសល្អៗជាច្រើន។ នៅទីបំផុត ក៏ព្រោះតែស្នេហារូបនាងបានសម្រេចចិត្តខុស ដែលទស្សនិកជនមិនអាចអត់ទោសបាន ហើយត្រូវបានលុបចោលជាផ្លូវការពីអាជីពសិល្បៈ។ មានការភ័យខ្លាចថា Zhao Lusi នឹងដើរតាមគន្លងចាស់របស់អតីតតារាស្រីរូបនេះ ដូច្នេះហើយទើបពួកគេសម្រេចចិត្តការពារហានិភ័យដោយហាម Zhao Lusi មិនឱ្យមានស្នេហា។ ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានមួយចំហៀងប៉ុណ្ណោះពុំមានប្រភពផ្លូវការណាមួយបញ្ជាក់នោះទេ៕

រណារយន្តចំនួន៧០០០គ្រឿង ត្រូវបានរឹបអូសពីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ

0

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានធ្វើការរឹបអូសរណារយន្តអារឈើសរុបចំនួន ៧០០០គ្រឿង ពីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ។ នេះបើតាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃប្រចាំនៅកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg45DPtjdBZXJI0FMq58T4t0X68p7iH_sQig7Bg02OUOPLCPtwcSqdWZntAgzFPkltW9jJnxSNs0HLWszJYkhXwr2D_B6NgWc-rmofDBWNMVWfvKv1OfUz2vPo4hPFM41pDm6q0G_1HEwnohY82kgcY9P5bQwT4zsB34RQGRbRP01m4cLi9U9Qwb34OhNfD/s1334/image_2025-11-24_16-26-29.png
តាមការឲ្យដឹងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ ទីស្នាក់ការស្រែអំបិល ស្ថិតនៅខេត្តកោះកុងរឹបអូសរណារយន្តអារឈើបានដល់ ៧,០០០ គ្រឿងក្នុងបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQgcsrdxWETj4KuFYFizE2dqGfUyg8gtnkkszq4BU2y5eFQmEz_B58trdPwBaoLf9T6A1t3VbbHTdJXSHbo9_3pOv8Dd6ahesLMT9SagmQ4F6YPTpTETM5hO3dNl_qA3XvPd8Hsau0X9zYTKLZW7tJxEmCEJnkUADTbk_YibgnEkGibT-60cav8YSq7Y3z/s1280/photo_2025-11-24_16-10-00.jpg

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia ) បានបញ្ជាក់នៅបណ្តាញសង្គមនាថ្ងៃទី២៤ ខែវិច្ឆិកា យ៉ាងដូច្នេះ ៖ « ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ក្នុងឃ្លាំងនេះតែមួយប៉ុណ្ណោះ យើងរឹបអូសបានរណារយន្តចំនួន ៧,០០០ គ្រឿង។ យើងទុកចិត្តនិងពឹងផ្អែកទៅលើមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានក្នុងការការពារព្រៃឈើជួរភ្នំក្រវាញ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sA1oFndE6dgYP7ev_bx-t2MFtiAoRJbs2-yqi2uqKmFJMNliYLSiU_hA5bfOWwoeeRbQahXrF0a2r5c7BAnXMzfoXjJF9kDekJWzfga1RbxifLPfxiKrmFKgTXnCRSTzLLlipz4EIVP8XcZMUKBkBmOVoYXx7Oa4niBofUgx2U6YuVy987g8E15iwisL/s1280/photo_2025-11-24_16-10-01.jpg

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បញ្ជាក់ថាការការពារព្រៃឈើជួរភ្នំក្រវាញពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចរក្សាប្រពៃណីវប្បធម៌ដែលមានតម្លៃរបស់សហគមន៍ជនជាតិដើមផង និងក៏ដូចជារក្សាប្រភពទឹកសំខាន់ៗនៃទន្លេធំៗចំនួន ២២ ទន្លេ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ និងផលិតថាមពលអគ្គិសនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV_u5kgbkl2YkZghniJuOM0MFIn1wbJwZ0zyN21DtWDdknLodpYAR8Pu8ruQbnNLqL757FhGPAkyNdYX5-pExEPlMXSNU9iHpc68E3Q-zhNeXG8xT6amIsKqHjOwC6qBbnIj9PE9K0Ghan0CL0IPr-ajKoiXd-E9smdjEV1JXg-c1dY64kJz-WDzwX45M2/s1280/image_2025-11-24_16-26-28.png

កញ្ញា ស៊ូវណ្ណា ហ្គោនឡែត ស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ឈរទន្ទឹមគ្នានឹងលោក គង់ ចិត្រា មន្ត្រីនគរបាលយុត្តិធម៌ និងជាប្រធានក្រុមការងារចុះល្បាតស្នាក់ការស្រែអំបិល នៅឃ្លាំងរក្សាទុករណាយន្តនៃទីស្នាក់ការស្រែអំបិល៕

ម៉ាឡេស៊ីនឹងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦តទៅ

0

ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីគម្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦តទៅ ស្របពេលប្រទេសនានាលើពិភពលោកបារម្ភពីការលេងបណ្តាញសង្គមមានផលប៉ះពាល់ផ្លូវចិត្ត និងគំរា.មកំហែងយុវជន ។ មុននេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមមួយចំនួនដែរ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយពេលវេលានៅជាមួយស្មាតហ្វូន និងក្លាយជាយុវជនល្អក្នុងសង្គម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៤ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7YuTz8P7ivIF1D-svY43b8CnnIz0W7Vxs7cUKCqnzHYFoDwPKsTeDFQXENaL2ixKEkK9xDEZuzrOsydUG1SkVZUiJDAUtJodsGGn8fqFs5gpV4iBm9DOq1FT-eOfuoCYBXCVRP90bYyuInXsvrQXGvUhVoT5wvEN71AHXtXIUFBBNz7w_hOOIzBXaEVw5/s1280/photo_2025-11-24_15-07-13%20(2).jpg

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងសិក្សាពីការកំណត់អាយុយុវជនដែលត្រូវហាមលេងបណ្តាញសង្គម ដូចជា ៖ សិក្សាពីអូស្ត្រាលី និងយកមកអនុវត្តនៅម៉ាឡេស៊ី ដើម្បីការពារយុវជនពីការគំរាមកំហែងតាមអនឡាញ និងការឆបោកប្រាក់ ព្រមទាំងទប់ស្កាត់បទល្មើសបំពានផ្លូ.វភេទ ។ រដ្ឋាភិបាលម៉ាឡេស៊ីសង្ឃឹមថា ក្រុមហ៊ុនបណ្តាញសង្គមនានានឹងអនុវត្តតាម និងពុំអនុញ្ញាតឱ្យយុវជនអាយុក្រោម១៦ឆ្នាំបង្កើតគណនីបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBMlcL_mVDAwaRkqUfYT3GUW-EXIfvtUjDcxAXGlYNPsiv3R59GspBZJ_w9Kg3KSOP-4nGiNxACijAVMUJkJGfEyO5MF5mVXcFmdtRj2wqQZZCWAwb7Mi6l_GRqHBHFJyoT7yjFeprw_29zOe-Sib8JeP44nsYConC7OZJFChyphenhyphenqdTy_WGdRXE31xkiQrKM/s900/photo_2025-11-24_15-07-13.jpg

កន្លងមក ប្រទេសមួយចំនួនចាប់ផ្តើមហាមឃាត់យុវជនលេងបណ្តាញសង្គម ដូចជា ៖ អូស្ត្រាលីនឹងតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមនានាបិទគណនីយុវជនអាយុក្រោម១៦ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ខណៈបារាំង អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងក្រិក កំពុងតែសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុអ្នកលេងបណ្តាញសង្គមក្រោយពីការគំរាមកំហែង និងការឆបោកតាមអនឡាញកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBTz7q3TYPalDV65UQ3CMFY96jXYevWjwscOBJ4rULxz9BdCB_hG8FW3ziiRg65PKQ2QYHo55i8qERVZ55qEH6d99rZCgSeJaHwQ_HAsPdqquluYwVVbebISph7wuA8dVdXGYcjNP4OTUE5msa4oBr-Qu-AdNvK3vcv6olho509TZfjZsqePiDAbEBizyO/s960/photo_2025-11-24_15-07-14%20(2).jpg

រយៈពេលប៉ុន្មានឆ្នាំនេះ ម៉ាឡេស៊ីបានបង្កើនវិធានការត្រួតពិនិត្យបណ្តាញសង្គមយ៉ាងតឹងរ៉ឹង ក្រោយពីរកឃើញការបង្ហោះមួយចំនួនដែលរដ្ឋាភិបាលម៉ាឡេស៊ីចាត់ទុកជាការគំរាមកំហែង មិនថាការលេងល្បែងអនឡាញ ឬញុះញង់ឱ្យប្រកាន់ជាតិសាសន៍ សាសនា ។ ចាប់ពីខែមករា ឆ្នាំ២០២៥ បណ្តាញសង្គមនៅម៉ាឡេស៊ីដែលមានអ្នកប្រើប្រាស់រហូតដល់ជាង៨លានគណនី គឺត្រូវតែស្នើសុំលិខិតអនុញ្ញាតពិសេសនៅក្រោមច្បាប់ថ្មីដែលម៉ាឡេស៊ីអនុវត្តជាផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg223s0ohz1XOGlTL9MbKU_2w__-j3VWiev8exW4MTZBZCVsXbuRr-drGtqdpKpmib2Tz1TRvpjhr9j3f-XyusiZiFdnJh1cg0OnI2kmQjeTh_R5sytqLgp1alVgqJzcvhXRueSx9TdTKlFb-nem1YMk1KnQ3TxETW9iJ5rV45MXApaOuIJa3AwPtVxYwGB/s1200/photo_2025-11-24_15-07-14%20(3).jpg

ចំណែកឥណ្ឌូណេស៊ីជាប្រទេសជិតខាងម៉ាឡេស៊ី ធ្លាប់បានប្រកាសកំណត់អាយុទាបបំផុតរបស់អ្នកលេងបណ្តាញសង្គម ប៉ុន្តែក្រោយមក ក៏ប្តូរទៅជាច្បាប់តឹងរ៉ឹងសម្រាប់ចាប់ថ្នាក់ការបង្ហោះខ្លឹមសារ ឬរូបភាពមានគ្រោះថ្នាក់ជំនួសវិញ ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន ៖ TikTok, Snapchat, Google និង Meta (គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram, WhatsApp) បានប្រឈមនឹងការប្តឹងផ្តល់ពីបទបណ្តាញសង្គមពួកគេធ្វើឱ្យប៉ះពាល់ផ្លូវចិត្តយុវជន និងកុមារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQegIng2ikjo-JR4uuJZlsxtV_ja6-9EzGsJS6RVW4CkEwyBAZrd5mT2q6brir54dsKONQ0oB61oZliBeWpQcUv4rXUQrW3BeabitkZUjgh3B_LNm6UroeC-DPGCD6ge8N3Zf60CESsZfvdDN13Viq2o_3ozzqAbe55mTudeonhZx2JJYrRo8jCwYXKQp1/s830/photo_2025-11-24_15-07-14.jpg
យុវជនប្រើប្រាស់បណ្តាញសង្គម គឺជាបញ្ហាមួយដែលពិភពលោកកំពុងបារម្ភ ដោយសារពួកគេចូលមើលអ្វីមិនសមរម្យ និងឆាប់ចាញ់បោកជនខិលខូច ។ ក្រៅពីនេះ ក៏មានការបារម្ភពីផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្តផងដែរ ពីព្រោះការប្រើប្រាស់បណ្តញសង្គមច្រើននឹងធ្វើឱ្យមានអារម្មណ៍តានតឹង, ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ, ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ និងបោះបង់ការហាត់ប្រាណ ឬមិនចូលរួមជាមួយសង្គម ៕

គណបក្សនយោបាយចំនួន ១០៥នៅជុំវិញពិភពលោក ថ្កោលទោ.សថៃចំពោះការវា.យប្រហារលើជនស៊ីវិលកម្ពុជា

0

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CID-IDC) បានថ្កោលទោ.សចំពោះការវា.យប្រហា.រដោយអាវុ.ធពីសំណាក់យោធាថៃមកលើជនសុីវិលកម្ពុជានៅភូមិព្រៃចាន់ និងអំពាវនាវដល់ភាគីថៃឲ្យគោរពនូវកិច្ចព្រមព្រៀងសន្តិភាព ដោយព្រមានពីបទឈប់បា.ញ់ដែល «ស្ថិតក្នុងភាពផុយស្រួយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFnHJZx_vX6hPu2Sh1c1d1yU773Bdcxtxn_5nb5oHAKtzSicqozpmT-JaQs3_A5fT_l-YxOm6c5PgSE5M5n5lhuPRujMZYG_KkqZARszEaDoSJ3c1Gdvx183PVdS0SUrbJYJ4I7aF6-xB7-XWlnFfFw__5m_Wsh7642HKorD0KMappcd747M0tIypwRmnu/s1280/photo_2025-11-24_14-42-52%20(3).jpg

ក្រោយពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ CDI-IDC របស់គណបក្សនយោបាយចំនួន១០៥ នៅទូទាំងពិភពលោក CDI-IDC បានលើកឡើងថា «យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារ ដោយគ្មានហេតុផល ការប្រើប្រាស់ និងការគំរាមប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងការបង្កហេតុជាប្រព័ន្ធ។ ទន្ទឹមនឹងនេះ យើងសូមអំពាវនាវដោយស្មោះដល់រដ្ឋាភិបាលថៃ និងកងទ័ពថៃឱ្យគោរពយ៉ាងពេញលេញប្រកបដោយភាពស្មោះត្រង់ សុចរិតភាព ភាពត្រឹមត្រូវខ្ពស់បំផុតចំពោះកិច្ចព្រមព្រៀងសន្ដិភាពដែលមានស្រាប់ ធម្មនុញ្ញ អាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នងុការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី»។

អង្គការនេះក៏បានថ្កោលទោសចំពោះទង្វើស់កងទ័ពថៃមកលើជនស៊ីវិលដែលគ្មានអាវុ.ធ នៅខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកាថាជា «ការវាយប្រហារដោយកំសាក និងគំរាមកំហែងដោយអាវុធ» ហើយបានជំរុញឱ្យប្រទេសថៃគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមបទឈប់បាញ់សន្តិភាពដែលបានចុះហត្ថលេខាតិចជាងមួយខែមុន។ CDI-IDC បានព្រមានបន្ថែមថា ការរំលោ.ភបំពានជាបន្តបន្ទាប់អាចនឹងធ្វើឱ្យខូចដំណើរការសន្តិភាព និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS52zJGScluWLup5GgzpurP4ox9EOmFwLUrLmvww7bTGsc5LehQliEfGpk1ufQDDrNPS9K9ZKqa125OS6IrQezRH6P_a1F1IxAKiHI7VXqM1zIWCLmsm4TFj4d3GzRpdhoSaevOuBo0u6Cm9q4VenVD81HF5U4ro8uECbt8LQH19c3vziDDYa_WVj7Um-T/s990/photo_2025-11-24_14-42-52.jpg

ក្នុងពេលជាមួយគ្នានេះ ក្រុមនយោបាយកណ្ដាលបានទាមទារឱ្យមានការដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌនៃទាហានកម្ពុជាចំនួន ១៨ នាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងថៃនៅថ្ងៃទី ២៩ ខែកក្កដា មួយថ្ងៃបន្ទាប់ពីការឈប់បាញ់ដំបូងនៅថ្ងៃទី ២៨ ខែកក្កដាត្រូវបានព្រមព្រៀងគ្នា និងហៅសកម្មភាពដែលថៃចាប់ខ្លួនទាហានខ្មែរនៅថ្ងៃទី២៩ ខែកក្កដានោះថា ជាអំពើ «ខុសច្បាប់»។

អង្គការនេះក៏បានជំរុញឱ្យរដ្ឋាភិបាលទាំងពីរពន្លឿនការដោះគ្រាប់ និងយុទ្ធភណ្ឌមិនទនា់ផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ ដោយសង្កត់ធ្ងន់ថា ជនស៊ីវិលនៅតែបន្តប្រឈមមុខនឹងគ្រោះថ្នាក់ប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_zuM5MdFrIOfAZnLL_TNWEs7MJVtjip4vlDzHTxNs7X_A5J-pcyKLA4TrHSbnLS1ZzT8iY9x3_zi22Ub4sNbHcgUeJ11WR4e70ceWhP2MN8JFfWilFFO_peeOZ4MA5mTmEmV4R9oqSI57UqTDPPShVEf9KD-I3jnCNTgN6L9-uqwC8yJRLpIDXgbjJnn8/s1280/photo_2025-11-24_14-42-53.jpg

ក្រៅពីការស្លា.ប់ និងរបួសជនស៊ីវិលដែលគ្មានអាវុធក្នុងដៃ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្ដរជាតិ CDI-IDC បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំផ្លិចបំផ្លាញតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងទ្រព្យសម្បត្តិវប្បធម៌ផ្សេងទៀតក្នុងអំឡុងពេលប៉ះទង្គិចគ្នា ដែលខ្លះត្រូវបានខូចខាតដោយកាំភ្លើងធំធុនធ្ងន់ និងការវាយប្រហារតាមអាកាស។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្ដរជាតិ បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧប្បត្តិហេតុទាំងនេះ និងសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាបន្ទាន់ដែលគាំទ្រដោយសហគមន៍អន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPzxfZDAt-71TI2wBhHlwfZjyt5rAqs9DC3tSfOmQzarcbgQlbwGuP42h5vzXajuyGHWmOW-FZ6Q_eiutRf0Rrd9LIu3zLmKfv922UUeUxXsIpJSw-cL5hM2NLkAgkzYcaHMOR0WI7XuhlBeivH_7ap-VLP8VFci3cVWiDGaUnaulvrpsskn0CNpW_PoU4/s768/photo_2025-11-24_14-42-52%20(2).jpg

ម៉ាឡេសុី ជួបប្រទះនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ខណៈមនុស្សជាង ១មុឺននាក់ត្រូវចាកចោលផ្ទះសម្បែង

0

គូឡាឡាពួ៖ រដ្ឋចំនួន ៧ របស់ប្រទេសម៉ាឡេសុី កំពុងរងការវា.យប្រហា.រដោយគ្រោះទឹកជំនន់ ដែលធ្វើឲ្យមនុស្សជាង ១មុឺននាក់ ត្រូវបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេទៅរកទីទួលសុវត្ថិភាពជាបន្ទាន់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Malay Mail របស់ម៉ាឡេសុី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdma3ATARVlHiaiCUm4iO93W5pM9q6oU_mPgvhsYAoRlBLF6rbHJFWtfmFINPld475HYJ5xFPwDJPX5nsuGLDfShrFUlYkGxpx1AtF3Kk_qxX0RDDEzh-OiGnNYa35B_BMhpLF-s6ZIGIclYndstW8UAxRGO2e_iLZUiM5VVFM1FGkEOh8ONiJ2X5Em7DI/s1080/588567495_1461350812658371_3278714251450481011_n.jpg

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ចំនួនជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីនៅពេលនេះ បានកើនឡើងដល់ ១០.៩២២ នាក់គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃនេះ ដោយរដ្ឋ Kelantan បានរងនូវផលប៉ះពាល់ខ្លាំងក្លាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ0WM-wzedzkBdAUIunGZ8u1rCls6TXICTWrAbnY0NuBTnNyrCS-_5ulicWnV8HhkS-IpyHsLEn84bpRoW3q1fl98arW-u4bu5rFkC-u9znx6H7cJB9QiBmxR4nKWgUHuUVZWXq-GIqes7282LTZJjqD08qsd9IB11kQjnIPqjdfoqdSIb5qElKrVNhO-9/s1280/588616374_1461350815991704_4385667816611225268_n.jpg

ក្រៅពីរដ្ឋ Kelantan រដ្ឋជាច្រើនទៀតកំពុងជួបប្រទះនឹងទឹកជំនន់ដែលកំពុងកើនឡើង។ រដ្ឋ Perlis បានឃើញការកើនឡើងយ៉ាងខ្លាំងនៃចំនួនជនរងគ្រោះ ដោយកើនឡើងដល់ 811 នាក់ពី 243 គ្រួសារនៅព្រឹកនេះ បើប្រៀបធៀបទៅនឹងមនុស្សត្រឹមតែ 114 នាក់ពី 35 គ្រួសារកាលពីយប់មិញ។ ក្នុងនោះ រដ្ឋភាគឦសានបានកត់ត្រាជនរងគ្រោះចំនួន ៨.២៤៨ នាក់ពីគ្រួសារចំនួន ៣.០២២ នៅព្រឹកនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីមនុស្ស ៧.៨៣០ នាក់កាលពីយប់មិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioenoo7R-O9inLLxzWHhNWkaO6YVLg9OX4oLW5upIJoYxZ-OTMyAjKca6BpZGz6mhl6ccyV1w3Qu3twZMapwQKznpPdZZxs2jrQTpyhtDULQQGflMi8Vu2HMLVkvbghWQFBdZepfFl9h1j_WxakWoQjuMbdPa6OafWMtATy6HtdDJ0k5wUknQWTYTmPFxy/s1080/588921873_1461350819325037_5563237533156698651_n.jpg

ដោយឡែកនៅរដ្ឋ Penang ចំនួនជនរងគ្រោះដោយទឹកជំនន់បានកើនឡើងដល់ 242 នាក់ពី 57 គ្រួសារ ដែលជំរុញឱ្យអាជ្ញាធរបើកមជ្ឈមណ្ឌលសង្គ្រោះបន្ថែមចំនួនពីរ ដែលធ្វើឱ្យចំនួនសរុបកើនឡើងកាន់តែខ្ពស់ គិតត្រឹមម៉ោង 7:49 ព្រឹក នេះបើយោងតាមគេហទំព័រ JKM Infobencana។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRFyD-AZPmtsbt5nQn2yedgxMg36f9pbdLJgRi17LvrIWfCRVpIvynAqmXg19QF_ZuBgOYsl_luW7y2mL-h2lelEbRzxE_S_isO69OI__Vi2SXiG63-zNDSXeX4rrYSeKmsgOSZPbjbfiFY6uNODZQhlJNS73TjTtQMSBdmPYt-7LEKJ30sIZwM9Xv__ni/s805/589182589_1331235612382277_8069933100055707128_n.jpg

គួរបញ្ជាក់ថា បញ្ហាគ្រោះទឹកជំនន់នៅម៉ាឡេស៊ីជារឿយៗ តែងតែកើតឡើងនៅតាមបណ្ដោយឆ្នេរភាគខាងកើត អំឡុងរដូវមូសុងប្រចាំឆ្នាំ ចាប់ពីខែតុលា រហូតដល់ខែមីនា ដែលតែងតែបង្ខំឱ្យប្រជាជនម៉ាឡេស៊ីជម្លៀសខ្លួន ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUn1RM41MAbwfMkkGVRvZgABzXrmLdb5UrPGC6Znf5IQjYCUOtchBFwmsgz0mVpfrN5iv7V0rh3YwJCiBZRVulYVx_QMn4_1I5JgdPrktOVvYxgdABGhc9-5u_fSwK98gFeG-ZAg1xGemx-sLKWzfDW0R5NcW061OVkUZj2YI5BNBVVztGlnd1roazF99N/s1080/589194471_1461350809325038_4946938726413581029_n.jpg

តែទោះជាយ៉ាងណា សម្រាប់គ្រោះទឹកជំនន់នៅឆ្នាំ២០២៥ នេះ ដ្បិតមានសេចក្ដីរាយការណ៍ថាវាបានប៉ះពាល់ដល់មនុស្សជាង ១មុឺននាក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាវាបានឆ.ក់យកអាយុជីវិតរបស់ពលរដ្ឋឡើយ៕

អាងស្តុកទឹកធំជាងគេនៅកម្ពុជា នឹងលេចរូបរាងនៅឆ្នាំ២០២៧

0

ទំនប់អាងទឹកលេខ ២ ដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLr6vI8qP7zEgd1PGmEsIsTbVJlK7xeHJmUZV0jPwdFZl1Fo5QfTVy-0t3qyq7tQAQtKgEUQObYTBfg3nG-Y7a26ZEXS8J7f6JxLY8QIpYoegBuVOpcRrqjkR-te62J1ai6zHj8MpqhuZawhz6DzZPQ4NY5K8AVADwH2AqdgHsvcJIIXDKp0adzG5UQ-g/s1280/image_2025-11-24_09-09-21%20(2).png

គម្រោងអភិវឌ្ឍន៍ទំនប់នេះ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០ លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីចំនួន ២៦២ ៥០០ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3dZ8LGd-0uTLufUIhiZzco2FXYL2ew17U58fJAHBsb-wPZApIIDeSikcaJjzIO7EdolINXIyxYHXToJEQdWxuvVwSlA6cF4c3bII3f2ZEWWrfPyHSt66aFSEI6oLyMDyctQipBN2FjPVifIg8aDoP8tMqdA63vezERR9EqakzxSQp04Uw9lKcKQMZxLz_/s1280/image_2025-11-24_09-09-21.png

ទំនប់អាងទឹកលេខ ២ នឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJMWjtYrMVEtCieLYxn1cCnC-M6p2XbTRwyupoSprVRBo40AOHdVYcoH1TRhNcACaVOLm33PwM64Mta3oL2Fd1gE8ssb_8w6dpZMvyTEZt8H6qpElIbu03Nr_cKYikQy_OzcTN03SalO_0sQD-frw8DgjAm_N58MC8LQKU8DEoR-U5KnPXFK77uXg6mmqq/s1271/image_2025-11-24_09-09-23%20(2).png

បន្ថែមពីនេះ វាក៏ជួយកាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBE1JXUM4TqB046xfCHbo-jVLyqSFdCUZMqbiCbBJpxGika4ZgjcMXxCJ_MXGQMDxZqHVZ6SNRyxHmM2OMm6LCwn7YcWta8_kvxQ0vlwwYDxL-Ub8CZ8EaoGctV6SATJN33g0INCje9V29SBajrAx5sa82pdI5D5vOGGfGuGhd2Oap6iZUozckGWiOaapW/s1280/image_2025-11-24_09-09-19.png

ជាពិសេស ទំនប់នេះ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ស្រូបទាញភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងពោធិ៍សាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLddF6BObULVaZ6wnNqWI-2TNCBkOCEdX6HaxX92ZVyhoDaebefNRZZK166sTz96SZVaKlklPfBtllDvtkNYEz3mUSuIE4ZBWUmmiWB4Q9qJhzgq0HNie9aOqa71swzyjacTBc66wfUPZ7FXkPqNUkP53DFIsjyvOxgD04TW2LNeSwk04aGvoXDDzh1yp/s1278/image_2025-11-24_09-09-20.png

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ ទំនប់អាងទឹកលេខ ២  សម្រេចបានប្រមាណ ៤០ភាគរយ ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២៧៕