គូឡាឡាពួ៖ រដ្ឋចំនួន ៧ របស់ប្រទេសម៉ាឡេសុី កំពុងរងការវា.យប្រហា.រដោយគ្រោះទឹកជំនន់ ដែលធ្វើឲ្យមនុស្សជាង ១មុឺននាក់ ត្រូវបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេទៅរកទីទួលសុវត្ថិភាពជាបន្ទាន់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Malay Mail របស់ម៉ាឡេសុី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdma3ATARVlHiaiCUm4iO93W5pM9q6oU_mPgvhsYAoRlBLF6rbHJFWtfmFINPld475HYJ5xFPwDJPX5nsuGLDfShrFUlYkGxpx1AtF3Kk_qxX0RDDEzh-OiGnNYa35B_BMhpLF-s6ZIGIclYndstW8UAxRGO2e_iLZUiM5VVFM1FGkEOh8ONiJ2X5Em7DI/s1080/588567495_1461350812658371_3278714251450481011_n.jpg

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ចំនួនជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីនៅពេលនេះ បានកើនឡើងដល់ ១០.៩២២ នាក់គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃនេះ ដោយរដ្ឋ Kelantan បានរងនូវផលប៉ះពាល់ខ្លាំងក្លាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ0WM-wzedzkBdAUIunGZ8u1rCls6TXICTWrAbnY0NuBTnNyrCS-_5ulicWnV8HhkS-IpyHsLEn84bpRoW3q1fl98arW-u4bu5rFkC-u9znx6H7cJB9QiBmxR4nKWgUHuUVZWXq-GIqes7282LTZJjqD08qsd9IB11kQjnIPqjdfoqdSIb5qElKrVNhO-9/s1280/588616374_1461350815991704_4385667816611225268_n.jpg

ក្រៅពីរដ្ឋ Kelantan រដ្ឋជាច្រើនទៀតកំពុងជួបប្រទះនឹងទឹកជំនន់ដែលកំពុងកើនឡើង។ រដ្ឋ Perlis បានឃើញការកើនឡើងយ៉ាងខ្លាំងនៃចំនួនជនរងគ្រោះ ដោយកើនឡើងដល់ 811 នាក់ពី 243 គ្រួសារនៅព្រឹកនេះ បើប្រៀបធៀបទៅនឹងមនុស្សត្រឹមតែ 114 នាក់ពី 35 គ្រួសារកាលពីយប់មិញ។ ក្នុងនោះ រដ្ឋភាគឦសានបានកត់ត្រាជនរងគ្រោះចំនួន ៨.២៤៨ នាក់ពីគ្រួសារចំនួន ៣.០២២ នៅព្រឹកនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីមនុស្ស ៧.៨៣០ នាក់កាលពីយប់មិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioenoo7R-O9inLLxzWHhNWkaO6YVLg9OX4oLW5upIJoYxZ-OTMyAjKca6BpZGz6mhl6ccyV1w3Qu3twZMapwQKznpPdZZxs2jrQTpyhtDULQQGflMi8Vu2HMLVkvbghWQFBdZepfFl9h1j_WxakWoQjuMbdPa6OafWMtATy6HtdDJ0k5wUknQWTYTmPFxy/s1080/588921873_1461350819325037_5563237533156698651_n.jpg

ដោយឡែកនៅរដ្ឋ Penang ចំនួនជនរងគ្រោះដោយទឹកជំនន់បានកើនឡើងដល់ 242 នាក់ពី 57 គ្រួសារ ដែលជំរុញឱ្យអាជ្ញាធរបើកមជ្ឈមណ្ឌលសង្គ្រោះបន្ថែមចំនួនពីរ ដែលធ្វើឱ្យចំនួនសរុបកើនឡើងកាន់តែខ្ពស់ គិតត្រឹមម៉ោង 7:49 ព្រឹក នេះបើយោងតាមគេហទំព័រ JKM Infobencana។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRFyD-AZPmtsbt5nQn2yedgxMg36f9pbdLJgRi17LvrIWfCRVpIvynAqmXg19QF_ZuBgOYsl_luW7y2mL-h2lelEbRzxE_S_isO69OI__Vi2SXiG63-zNDSXeX4rrYSeKmsgOSZPbjbfiFY6uNODZQhlJNS73TjTtQMSBdmPYt-7LEKJ30sIZwM9Xv__ni/s805/589182589_1331235612382277_8069933100055707128_n.jpg

គួរបញ្ជាក់ថា បញ្ហាគ្រោះទឹកជំនន់នៅម៉ាឡេស៊ីជារឿយៗ តែងតែកើតឡើងនៅតាមបណ្ដោយឆ្នេរភាគខាងកើត អំឡុងរដូវមូសុងប្រចាំឆ្នាំ ចាប់ពីខែតុលា រហូតដល់ខែមីនា ដែលតែងតែបង្ខំឱ្យប្រជាជនម៉ាឡេស៊ីជម្លៀសខ្លួន ជារៀងរាល់ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUn1RM41MAbwfMkkGVRvZgABzXrmLdb5UrPGC6Znf5IQjYCUOtchBFwmsgz0mVpfrN5iv7V0rh3YwJCiBZRVulYVx_QMn4_1I5JgdPrktOVvYxgdABGhc9-5u_fSwK98gFeG-ZAg1xGemx-sLKWzfDW0R5NcW061OVkUZj2YI5BNBVVztGlnd1roazF99N/s1080/589194471_1461350809325038_4946938726413581029_n.jpg

តែទោះជាយ៉ាងណា សម្រាប់គ្រោះទឹកជំនន់នៅឆ្នាំ២០២៥ នេះ ដ្បិតមានសេចក្ដីរាយការណ៍ថាវាបានប៉ះពាល់ដល់មនុស្សជាង ១មុឺននាក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាវាបានឆ.ក់យកអាយុជីវិតរបស់ពលរដ្ឋឡើយ៕