Home Blog Page 1953

ទិញរថយន្តអគ្គិសនីបានជិះហើយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដ៏ច្រើន សម្រាប់ប្រជាជនឥណ្ឌូណេស៊ី

0

បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រៀមចេញវិធានការគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ដោយផ្តល់ការឧបត្ថម្ភដល់ប្រជាជនដែលទិញរថយន្តអគ្គិសនីលើសពី ៥,០០០ ដុល្លារ ហើយនឹងរួមបញ្ចូលម៉ូតូអគ្គិសនី និងរថយន្តកូនកាត់ផងដែរ។

នាពេលថ្មីៗនេះតាមរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី បានឱ្យដឹងថារដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹង ចេញវិធានការជំរុញការទិញរថយន្តអគ្គិសនី រួមទាំងម៉ូតូអគ្គិសនី និងរថយន្តកូនកាត់ ដោយវិធានការនេះខ្លួនសង្ឃឹមថានឹងកាត់បន្ថយការបំភាយខ្យល់កខ្វក់។

ដោយវិធានការជំរុញការទិញរថយន្តអគ្គិសនីនេះរដ្ឋាភិបាលគ្រោងនឹងឧបត្ថម្ភធនជាង ៥,០០០ ដុល្លារសម្រាប់ការទិញរថយន្តអគ្គិសនី ឬច្រើនជាង ៤៩០០ដុល្លារ សម្រាប់រថយន្តអគ្គិសនីដែលបានលក់ ព្រមទាំងសំណងចំនួន ៤០ លានរូពី ឬជិត ២៥០០ ដុល្លារសម្រាប់រថយន្តកូនកាត់ និង ៨ លានរូពី  ឬប្រហែល ៤០០ដុល្លារ សម្រាប់ម៉ូតូអគ្គិសនី ដែលវិធានការឧបត្ថម្ភនេះធ្វើទៅតាមការបញ្ចុះតម្លៃនៃការទិញយានជំនេះនីមួយៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឧបត្ថម្ភនេះនឹងមានសម្រាប់តែការទិញ រថយន្តអគ្គិសនី ពីក្រុមហ៊ុនដែលមានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានបំណងឱ្យមានការប្រើប្រាស់ ម៉ូតូអគ្គិសនី ក្នុងស្រុកយ៉ាងហោចណាស់ ១.២ លានគ្រឿង និងរថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣៥,០០០ គ្រឿងនៅឆ្នាំ ២០២៤ ។

យ៉ាងណាមិញគេនៅមិនទាន់បានផ្តល់ពីពេលវេលាច្បាស់លាស់ណាមួយសម្រាប់ការអនុវត្តវិធានការនេះ និងអំពីប្រសិទ្ធភាពនោះនៅឡើយទេ។ ជាមួយគ្នានោះគេក៏មិនបានបង្ហាញពីចំនួនថវិកាសរុបដែលរដ្ឋាភិបាលត្រៀមនឹងចំណាយលើគម្រោងនេះទេ ខណៈដែលលោកទេសរដ្ឋមន្ត្រី Luhut Binsar Pandjaitan បានបង្ហើបថា គម្រោងនេះប្រហែលជាចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខនេះ៕ ប្រភព៖ Thairath

 

 

ទស្សនាបឹងដ៏ស្រស់ស្អាត និងមានកំពូលកោះដ៏អស្ចារ្យដុះលេចចេញពីកណ្ដាលបឹងបង្អួតសម្រស់អ្នកទេសចរ

0

បរទេស៖ សម្រស់នៃបឹងដ៏ស្រស់ស្អាត Bled ហាក់ដូចជាឋានសួគ៌ក្រោមមេឃនៅក្នុងប្រទេសស្លូវេនី ដែលបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ឱ្យមកទស្សនាសម្រស់ដ៏ទាក់ទាញនិងទទួលបាននូវអារម្មណ៍ប្លែក ព្រមទាំងទទួលយកនូវបទពិសោធថ្មី ព្រមទាំងមកផ្ដិតយករូបភាពដ៏ល្អឥតខ្ចោះនៅក្នុងបឹងនេះ។

បឹង Bled គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសស្លូវេនី។ បឹងតូចមួយនេះមានភាពទាក់ទាញដ៏ល្អឥតខ្ចោះ ដោយមានទាំងប្រាសាទដែលសង់ខ្ពស់នៅលើភ្នំ កោះតូចស្អាតសម្រាប់ទស្សនា មានផ្លូវឡើងភ្នំ កន្លែងហែលទឹកដ៏ស្ងប់ស្ងាត់ និងកន្លែងកម្សាន្តដ៏ផ្អែមល្ហែមនៅទីនេះ។

ក្នុងនោះអ្វីដ៏គួរឱ្យទាក់ទាញខ្លាំងជាងនេះគឺ ជាកោះ Bled ដែលជាចំណុចកណ្តាលនៃបឹង Bled  ដូច្នេះដើម្បីទៅដល់ទីនេះ អ្នកនឹងត្រូវជិះទឹក ហើយនេះគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយសម្រាប់ភ្ញៀវទេសចរគ្រប់រូប ជាមួយគ្នានោះសម្រាប់អ្នកដែលមានអារម្មណ៍ចង់កម្សាន្តបែបផ្សងព្រេង អ្នកអាចជួលទូកចែវ និងជិះទូកទៅកោះបាន ប្រហែស ១៥ នាទីដើម្បីចែវពីច្រាំងដល់កោះ។

ជាមួយគ្នានោះអ្នកក៏អាចគយគន់ទេសភាពនៅជំវិញបឹង ដែលអ្នកនឹងឃើញមានដើមឈើធំៗ ហាងជាច្រើន និងកំពូលភ្នំនៅក្បែរនោះផងដែរ តែអ្វីដែលលិចធ្លោរ និងអស្ចារ្យជាងនេះនៅលោកអ្នកប្រាកដជាបានឃើញ និងទស្សនាប្រាសាទ LAKE BLED ដែលបានឈរនៅលើកោះ Bled នេះអស់រយៈពេលជាង ១០០០ ឆ្នាំមកហើយ ដែលនេះគឺជាប្រាសាទចំណាស់ជាងគេបំផុតនៅក្នុងប្រទេសស្លូវេនី ដែលមានអាយុកាលតាំងពីឆ្នាំ ១០១១។

ប្រាសាទនេះបានអង្គុយនៅលើច្រាំងថ្មចោទទាំងនេះដោយរីករាយជាមួយនឹងទិដ្ឋភាពដ៏ល្អបំផុតមួយនៃបឹងដែលើមានទឹកថ្លាឈ្វេងឆ្លុះឃើញតួរប្រាសាទទាំងមូល ។ ក្នុងការទស្សនានៅទីនេះ អ្នកនឹងរីករាយជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៅលើបឹង ទស្សនាសារមន្ទីរ និងទៅភ្លក់ស្រានៅក្នុងបន្ទប់ដាក់ស្រាដ៏ល្បីនៅទីនោះ ទទួលទានអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅភោជនីយដ្ឋាន Bled Castle ដែលអ្នកនឹងទទួលបាននូវរសជាតិដ៏ប្លែកនៅទីនៃបឹងឋានសួគ៌នេះ៕ ប្រភព៖ earthtrekkers

 

 

 

 

 

ក្រោយការស៊ើបអង្កេតបឋម គ្រាប់បែកបង្កៃដែលបង្កប់នៅក្បែរវិមានរដ្ឋសភាជាតិកម្ពុជា គឺបង្កឡើងដោយជនជាតិចិន

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា ក្រោយស៊ើបអង្កេតបឋម សមត្ថកិច្ចបានរកឃើញថា ជនបង្កៃគ្រាប់បែកនៅក្បែរណាហ្គាវើលដ៍ គឺជាជនជាតិចិន ហើយករណីនេះ មិនមែនរឿងនយោបាយ ឬភេរវកម្មនោះទេ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ករណីបង្កៃគ្រាប់បែកនេះ ជនបង្កបានរថយន្តទំនើបមួយគ្រឿង យកគ្រាប់បែកទៅដាក់នៅកន្លែងកើតហេតុ ហើយបានចាកចេញទៅ។ រថយន្តនោះត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាបាន តាមរយៈផ្លាកលេខ ដែលបង្ហាញថា ម្ចាស់រថយន្តនោះគឺជាជនជាតិចិន។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីចាប់ខ្លួនជន​បង្ក ចំពោះករណីបង្កៃគ្រាប់បែកនេះបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីគ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ រហូតដល់មានការប្តឹងបន្តទៅដល់សមត្ថកិច្ច។ បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស៊ីម៉ាក់ ក៏បានរៀបចំបំផ្ទុះគ្រាប់បែកនេះចោលតែម្តង៕

របៀបឆែកមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ?

0

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្ហាញពីរបៀបឆែកមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានថតរួច ធ្វើហើយឬនៅ?

ដែលក្នុងនោះមានដូចខាងក្រោម៖
១ សាមីខ្លួនយកបង្កាន់ដៃទៅសាកសួរនៅកន្លែងដែលបានថត និងបំពេញបែបបទ ក្រោយរយៈពេល ៣០ ទៅ ៤៥ថ្ងៃ នៃថ្ងៃការងារ។

២ ចូលគេហទំព័រ www. gdi.gov.kh ជ្រើសយកប៊ូតុង ព័ត៌មានអត្តសញ្ញាណប័ណ្ណ រួចវាយលេខបង្កាន់ដៃទទួលពាក្យចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។

៣ ទាញយកកម្មវិធី GDI eServices ពីទូរស័ព្ទតាម ប្រព័ន្ធAndroid ឬ iOs រួចចុចចូលប៊ូតុង តាមដានពាក្យស្នើសុំ ហើយវាយលេខបង្កាន់ដៃចូល នោះព័ត៌មានអំពីអត្តសញ្ញាណប័ណ្ណបានដំណើរការ ឬបោះពុម្ពហើយ ឬមានបញ្ហាយ៉ាងណា ព្រមទាំងមានលេខរបស់មន្ត្រីទទួលបន្ទុក ដើម្បីទំនាក់ទំនងសាកសួរបន្ថែម។

៤ ទំនាក់ទំនងមកមន្ត្រីប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ក្នុងម៉ោងធ្វើការ ដោយឥតគិតថ្លៃសេវាទូរស័ព្ទគ្រប់ប្រព័ន្ធ តាមរយៈលេខ ១២៧១ ៕

វៀតណាម កំពុងចរចាជាមួយក្រុមហ៊ុនអាវុធអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រ និងយន្ដហោះដ្រូនទំនើបៗ

0

អន្តរជាតិ៖ ក្រុមហ៊ុនផលិតអាវុធអាមេរិក និងក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាម បានពិភាក្សាគ្នាស្ដីពីការផ្គត់ផ្គង់បរិក្ខារយោធាក្នុងនោះរួមមានឧទ្ធម្ភាគចក្រ និងយន្ដហោះដ្រូន ដែលនេះជាសញ្ញាមួយបង្ហាញថាទីក្រុងហាណូយ អាចនឹងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសព្វាវុធរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ (Reuters) នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពចំនួន២ ដែលបានដឹងពីកិច្ចពិភាក្សាខាងលើ។ ប្រភពដដែលនេះបានប្រាប់ Reuters ទៀតថាតំណាងមកពីក្រុមហ៊ុនផលិតអាវុធអាមេរិក ឡុកហេត ម៉ាទីន (Lockheed Martin) , បូអ៊ីង (Boeing), រៃថន (Raytheon), ថិចត្រូន (Textron) និងក្រុមហ៊ុន អាយអ៊ឺម ស៊ីស្ទឹម គ្រុប (IM Systems Group) បានជួបពិភាក្សាជាមួយក្រុមមន្ត្រី ជាន់ខ្ពស់វៀតណាម កំលុងការរៀបចំពិព័រណ៍អាវុធធំបំផុតជាលើកដំបូងនៅក្នុងប្រទេសវៀតណាម កាលពីសប្ដាហ៍មុន។

នេះគឺជាកិច្ចចរចាបឋម ដែលមិនទាន់អាចសម្រេច បានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ និងកើតឡើងនៅចំពេលដែលវៀតណាមកំពុងស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ខណៈសង្រ្គាមអ៊ុយក្រែនកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ ឧស្សាហកម្មអាវុធរុស្ស៉ី ដែលជាដៃគូយោធាធំបំផុតរបស់ទីក្រុងហាណូយ អស់រយៈពេលរាប់ទសវត្សរ៍មកនេះ។

តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមើលឃើញថាកិច្ចពិភាក្សាខាងលើ ជាសញ្ញាមួយបង្ហាញពីការចាប់ផ្ដើមមួយរបស់វៀតណាម ក្នុងការបើកចំហឆ្ពោះទៅកាន់ ឧស្សាហកម្មអាវុធអាមេរិក ហើយអាចនឹងកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើសព្វាវុធរុស្ស៉ី​ ៕

ចិនព្រមានប្រជាជនកុំយល់ច្រឡំថា ផ្លែប៉េសកំប៉ុង អាចព្យាបាលជំងឺកូវីដបាន

0

ប្រទេសចិន៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិនបានព្រមានសាធារណជន បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតថា ផ្លែឈើកំប៉ុងខ្លះអាចព្យាបាលកូវីដ-១៩ ជាពិសេសគឺផ្លែប៉េសកំប៉ុង ឬផ្លែប៉េសត្រាំ។

កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា តម្រូវការផ្លែប៉េសកំប៉ុងនៅលើទីផ្សារកំពុងកើនឡើងខ្លាំង រហូតដល់អ្នកប្រើប្រាស់ក្នុងប្រទេសចិនមិនអាចបញ្ជាទិញបាន និងមិនអាចបំពេញតាមតម្រូវការរបស់អតិថិជន ក្រោយពីពួកគេជឿថាផ្លែប៉ែសកំប៉ុងអាចព្យាបាលជំងឺកូវីដ-១៩បានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះកាសែតផ្លូវការរបស់ប្រទេសចិន China Daily បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយរបស់នាយករងលោក Gao Xiaoling  នៃមន្ទីរពេទ្យ Shanxi ដើម្បីកាត់បន្ថយការភ័យស្លន់ស្លោក្នុងចំណោមមនុស្សដែលកំពុងព្យាយាមស្តុកទុកផ្លែឈើកំប៉ុងជាពិសេសផ្លែប៉េសកំប៉ុង អមជាមួយនឹងការបញ្ជាក់ខ្លឹមសារដាស់តឿន និងព្រមានយ៉ាងដូច្នេះថា “ផ្លែប៉ែសពណ៌លឿងដែលត្រូវបានកាត់ជាចំណិតហើយខ្ចប់ក្នុងកំប៉ុងឬពាង វាមិនមែនជាថ្នាំវេទមន្តដែលអាចព្យាបាលគ្រុនក្តៅ ឬ ក្អកបានទេ ដែលបណ្ដាលមកពីកូវីដ-១៩ នោះទេ។

ប្រភពដដែលបានបន្ថែមថាជនជាតិ ចិនបាននឹងកំពុងសម្រុកទិញ និង ស្តុកផ្លែប៉ោមកំប៉ុង និងផ្លែប៉េសកំប៉ុង ស្របពេលដែលជំងឺកូវីដនៅតែឆ្លងរាលដាលបន្ត ហើយក៏ដោយសារតែជំនឿដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ថាផ្លែឈើត្រាំទាំងអស់នេះ អាចព្យាបាលជំងឺជាច្រើនមុខ និងមានប្រភពមកពីជំនឿបុរាណនៅភាគខាងជើង ក៏ដូចជាភាគឦសាននៃប្រទេសចិន ហើយក្រោយមកបានរីករាលដាលពាសពេញប្រទេស៕ ប្រភព៖ Dailynews

 

ភ្ញាក់ផ្អើល! កម្ពុជារកឃើញត្រី សាលម៉ុនយក្សនៅតាមដងទន្លេមេគង្គ

0

ត្រី «ប៉ាសាណាក់» ឬអាចហៅបានថាជា «ត្រីសាលម៉ុនយក្សទន្លេមេគង្គ» ដែលពលរដ្ឋខ្មែរខានបានឃើញវត្តមានរបស់ត្រីនេះតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ២០០០ បានបង្ហាញមុខកាលពីពេលថ្មីៗនេះជាលើកដំបូងនៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង ពោលគឺជាង២០មកហើយ ដោយត្រូវបានប្រជានេសាទ នេសាទបាន និងអ្នកជំនាញបានជួបប្រទះពេលគេយកទៅលក់នៅទីផ្សារក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ត្រីប៉ាសាណាក់ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ។ នេះមានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiopoZ7iwk3q5wcSIzs75KzeH0YOzpzoKeSiHwHkkHhn4Wdki8VNNPrsWNQ2Es8mJb32rvKh4Kc42kVX4UZ655G8_sJ3Zb2MPTs4hdHocRstm33Jn8oXtTdCoRQKDJDE5mBGg3j0n4Obd1USH5KvGcxZGsbzd0Blmc0jWgtFCfXBrFO3OXexzOx9Vbc/s1100/639820b2be7b1_1670914200_large.jpg

ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ។ ដោយឡែកវាបង្ហាញវត្តមានច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅហើយ ទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត។ យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjefza8X_2JfExEfTR4wzp8229eSCfcT-Ls46hdkcqGtcyTJzSPA9Q31RDO9mh_NhUdnMpTUpp2U-_sDqTVZerXj-ftk1DRFg6VY9KWoHiC4gQVVQqFAjIKameYPeMFMX7Mbv7MMEAPrxkzduAqUOwMWT3ny_9ls7wp21yZc7VzovmBGwz798WSsNqW/s900/639820b580e9d_1670914200_large.jpg

ចំពោះលក្ខណៈជីវសាស្រ្តរបស់ត្រីប៉ាសាណាក់វិញ វាជាប្រភេទត្រីដែលមានទំហំធំ និងរស់នៅតាមតំបន់នៃទន្លេមេគង្គ។ ត្រីប៉ាសាណាក់ ធ្វើចរាចរណ៍ឡើងពីខែមករា ទៅខែកុម្ភៈ រកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងខាងក្រោមល្បាក់ខោន។ ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទមង។ វាជាប្រភេទត្រីស៊ីកូនត្រីដទៃជាអាហារ និងអាចចាប់បានដោយឧបករណ៍មង អួន សន្ទូច និងសំណាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlk5MKOVGmsofZAXyDBHTrb_AeTp-yzUaWvW0avNF3jRcTtURxDutSdZezKl3HdvMFH8D85LCmcCMgqL63cE0NDkZtVhnSFI6r6sEJVoN6Q0LjX4m-1kQJrv_2YPxVwMNg6S18Przp8-7evPy1RAmAXhiG_TeRXec_UeJ5xGUJ6NjXFz5VYUBJiOhe/s900/639820b5def11_1670914200_large.jpg

ត្រីប៉ាសាណាក់ ស្ថិតក្នុងពពួកទី១ នៃឧបសម្ព័ន្ធ របស់ត្រីទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន០៣ប្រភេទ ហើយត្រីប៉ាសាណាក់នេះ ជាពពួកត្រីស ដែលមានន័យថាជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗ តាមទន្លេ និងដៃធំៗនៃទន្លេ និងជាប្រភេទត្រីធ្វើចរាចរណ៍ឆ្ងាយ គឺចេញពីទន្លេចូលទៅតំបន់លិចទឹកនៅរដូវវស្សា លុះទឹកស្រក វាត្រលប់មកជម្រកសំខាន់របស់វាវិញ។ សរីរាង្គវិទ្យារបស់ពពួកត្រីស មិនអាចផ្សាំទៅនឹងលក្ខខណ្ឌបរិស្ថាននៃតំបន់ដីសើម ដូចជាកម្រិតអុកស៊ីសែនទាបដូចប្រភេទត្រីខ្មៅទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaUyalwEfIXwG3qp46hnV415sdJ5t6N89yHCX5iuGNJESENw8U7xf1Jwq1jEd7WZT7zeIsDfBUvFEUaa2HDqDBeXLkPhFrA2oGApfWnk3gbEG6EEZKnhXNJSoRmwRmXo6QebsltsnUW6-IjjM8x72f1CyOtNbN7up1O6KEjr1jBOyV-DLfuEYwc2V-/s900/639820b35a41e_1670914200_large.jpg

ក្រុមហ៊ុន សាមសុង បានធ្វើការបើកសម្ពោធហាងសាខាថ្មីនៅ AEON3 និងមានការបញ្ចុះតម្លៃដ៏ពិសេសផងដែរ

0

(ភ្នំពេញ) ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សជាតិនៅពេលអនាគតឱ្យមានភាពកាន់តែទំនើប…ទាន់សម័យដើម្បីជម្រុញគុណភាពជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើងដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បងដោយការច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ផ្នែកបច្ចេកវិទ្យាឈានមុខគេក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។

ដូចជាពេលនេះចឹង ក្រុមហ៊ុន សាមសុង ក៏បានពង្រីកបន្ថែមនូវសាខាហាងផលិតផលសាមសុង ថ្មីមួយទៀតដែលមានទីតាំងនៅផ្សារទំនើប AEON MALL Mean Chey (AEON3) ដែលបានធ្វើការបើកសម្ពោធជាផ្លូវការនៅថ្ងៃទី15 ធ្នូ ចុងឆ្នាំ 2022 នេះ ដែលមានការចូលរួមពីសំណាក់អ្នកគាំទ្រយ៉ាងកុះករ ក្នុងការចូលទស្សនា និងទិញនូវផលិតផលរងបស់សាមសុង។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការលើកទឹកចិត្តដោយផ្ដល់ជូនដល់គ្រប់អតិថិជនទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា និងទិញនូវផលិតផលរបស់សាមសុង ខាងក្រុមហ៊ុន សាមសុង នឹងមានការបញ្ចុះតម្លៃ រហូតដល់ 20% រាល់ពេលទិញនៅក្នុង Showroom ចាប់ពីថ្ងៃទី15 រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2022!

ហើយក៏បានធ្វើការចែកមួយសុវត្ថិភាព ឥតគិតថ្លៃ! គ្រប់អតិថិជនទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា (ស្តុកមានកំណត់មកមុនបានទទួលមុន) ដើម្បីជាការអរគុណក្នុងការរួមចំណែករីករាយក្នុងឱកាសសម្ពោធហាងទំនើបថ្មីនេះផងដែរ។ ក្រៅពីនេះនូវមានកម្មវិធីពិសេសៗយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង!

បើយោងតាម  លោក ឌឺ គឹមហាវ ដែលជាអគ្គនាយកមកពី Mobile Delegation (Cambodia) បានមានប្រសាសន៍ថា “គោលបំណងនៃការបង្កើតសាខាថ្មីនេះឡើង គឺដើម្បីជួយសម្រួល និងផ្ដល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ក្នុងការចូលទស្សនា ក៏ដូចជាទិញនូវផលិតផល សាមសុង ទំនើបៗស៊េរីថ្មីចុងក្រោយបង្អស់ ហើយក៏ដើម្បីបំពេញតម្រូវការការប្រើប្រាស់ប្រចាំថ្ងៃរបស់អតិថិជនផងដែរ”!

សូមបញ្ជាក់ផងដែរថាសាខាហាងលក់ផលិតផល សាមសុង ថ្មីនេះ មានលក់នូវផលិតផល សាមសុង យ៉ាងជាច្រើនដូចជា៖ ស្មាតហ្វូនទំនើបៗស៊េរីចុងក្រោយ ឆ្នាំ 2022 , ថេប៊្លេតស៊េរីចុងក្រោយឆ្នាំ 2022, កាសអេឡិចត្រូនិក, smart watch, និងគ្រឿង Accessory ដ៏ទំនើបទាន់សម័យយ៉ាងច្រើនសម្បូរបែបទៀតផង!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

ថ្ងៃទទួលសញ្ញាបត្រ ក្លាយជាថ្ងៃទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើនក្រោយ និសិ្សតស្រីម្នាក់បានពាក់ឈុតមួយនេះ

0

បរទេស៖ នារីជានិស្សិតម្នាក់បានទទួលការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានបង្ហាញខ្លួនក្នុងថ្ងៃទទួលសញ្ញាបត្រ ហើយនាងទទួលបានកាដូក្នុងថ្ងៃដ៏ពិសេសនេះជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតមានទាំងស្លាបយ៉ាងអស្ចារ្យ ដែលធ្វើពីក្រដាស់រាប់លានបាត។

នាពេលថ្មីៗនេះមានគណនីរបស់សាកលវិទ្យាល័យបាងកកមួយកន្លែង ក្នុងប្រទេសថៃបានបង្ហោះពីវីដេអូឃ្លីប នៃបរិយាកាសក្នុងពិធីចែកសញ្ញាបត្រ ជាឃ្លីបរបស់និស្សិតបញ្ចប់ការសិក្សាវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ដែលបានទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីនាងទទួលបានអំណោយនៅថ្ងៃបញ្ចប់ការសិក្សា ជាមួយនឹងរ៉ូបទេវតាដែលមានស្លាប បង្កើតចេញពីសាច់ប្រាក់រាប់លានបាត។

ពិតណាស់ឈុតទាំងមូលពិតជាស្រស់ស្អាត និងអស្ចារ្យ សាកសមនិងសម្រស់ដ៏ទាក់ទាញរបស់អ្នកពាក់ដែលជានិសិត្សស្រីម្នាក់នោះ អាចនិយាយបានថាអ្នកដែលបានទស្សនាឃ្លីបនេះ ស្រឡាំងកាំងនឹងភាពល្បីល្បាញខ្លាំងនៃឈុតមួយនេះ។

រហូតដល់មានមហាជនជាច្រើនមានការងឿយឆ្ងល់ចង់ដឹងថាតើឈុតដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញលើខ្លួននិស្សិតស្រីដ៏ស្រស់ព្រឹមព្រិយនោះសរុបជាទឹកប្រាក់ប៉ុន្មាន?

បើតាមប្រភពនៃគនណីផេកនៃសកលវិទ្យាល័យនេះបានឱ្យដឹងថាសំណុំរ៉ូបទាំងមូលនៃស្លាបលុយនេះ មានដល់ទៅ ២ លានបាតធ្វើឲ្យអ្នកលេងអ៊ីនធឺណិត លន់មាត់គ្រប់ៗគ្នាថាស្លាបតែមួយគត់ដែលពួកគេប្រាថ្នាចង់បានក្នុងថ្ងៃពិសេសគឺជាស្លាបបែបនេះ៕ ប្រភព៖ Sanook

 

 

នារីខារ៉ាអូខេម្នាក់ កំដរភ្ញៀវផឹកច្រើនពេកគ្រាន់តែនាងសុំទៅបន្ទប់ទឹកមួយភ្លែត ត្រូវបានភ្ញៀវចិននោះវ៉ៃតែម្ដង

0

ភ្នំពេញ៖ នារី​ម្នាក់​ស្រែកយំ​នៅ​មុខ​ទីតាំង KTV មួយ​កន្លែង បន្ទាប់​ពី​ត្រូវ​បុរសជនជាតិចិន​ម្នាក់​ប្រើ​ហិ.ង្សា​មក​លើ​រូប​នាង ​ដោយសារ​តែ​នាង​ជា​អ្នក​អង្គុយ​កំដរ​ភ្ញៀវ​ផឹកស្រា​ច្រើន​ពេក ​គ្រាន់តែ​រឿង​សុំ​ចូល​បន្ទប់ទឹក​សោះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២​ នៅ​ចំណុច​ទីតាំង​ KTV មួយ​កន្លែង​​មាន​ស្លាក​យីហោ GOLD PALACE នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត​មាន​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​អង្គុយ​នៅ​ក្នុង​បន្ទប់​មួយ​ក្នុង KTV ខាងលើ​ជាមួយ​ជន​បង្ក​ជា​ជនបរទេស​និយាយ​ភាសា​ចិន​ ហើយ​ជនបរទេស​ខាងលើ​បាន​ឲ្យ​នាង​កំដរ​ផឹកស្រា​ជាមួយ ដោយ​សារ​ផឹក​ច្រើន​ពេក នាង​ក៏​សុំ​ចូល​បន្ទប់ទឹក តែ​ស្មាន​មិន​ដល់ ត្រូវ​ជនបរទេស​ខាងលើ​ប្រើ​ហិ.ង្សា​មក​លើ​​នាង​ ដោយ​ចាប់​ច្របាច់ក មិន​ឲ្យ​ចូល​បន្ទប់ទឹក​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ នាង​បាន​ស្រែក​ឆោឡោ​យ៉ាង​ខ្លាំង ដោយសារ​ទទួល​រង​អំពើ​ហិ.ង្សា ​បន្ទាប់មក​ត្រូវ​សន្តិសុខ KTV នាំ​នាង​ចេញ​ទៅ​ខាងក្រៅ​ទៅ​វិញ​ ហើយ​នារី​រង​គ្រោះ​មិន​សុខចិត្ត បាន​ស្រែក​រក​អ្នក​សារព័ត៌មាន​អោយ​ជួយ​ផ្សព្វផ្សាយ ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ខ្លួន ព្រមទាំង​បាន​ស្រែកយំ​ក្តែ​ង​ៗ​ជាមួយ​ទឹកភ្នែក​ថា «នារី​KTV​ក៏​ជា​មនុស្ស​ដែរ​បង​ៗ» ។

ក្រោយ​កើតហេតុ​ ដោយសារ​មានការ​ចុះ​មក​អន្តរាគមន៍ និង​សម្របសម្រួល​ពី​សមត្ថកិច្ច​មូលដ្ឋាន​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក នារី​រង​គ្រោះ​សម្រេច​ទទួលយក​សំណង​ចំនួន​៥០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​ទីតាំង​កើត​ហេតុតែ​ម្តង ​៕