បរទេស៖ សម្រស់នៃបឹងដ៏ស្រស់ស្អាត Bled ហាក់ដូចជាឋានសួគ៌ក្រោមមេឃនៅក្នុងប្រទេសស្លូវេនី ដែលបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ឱ្យមកទស្សនាសម្រស់ដ៏ទាក់ទាញនិងទទួលបាននូវអារម្មណ៍ប្លែក ព្រមទាំងទទួលយកនូវបទពិសោធថ្មី ព្រមទាំងមកផ្ដិតយករូបភាពដ៏ល្អឥតខ្ចោះនៅក្នុងបឹងនេះ។
.jpg)
បឹង Bled គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសស្លូវេនី។ បឹងតូចមួយនេះមានភាពទាក់ទាញដ៏ល្អឥតខ្ចោះ ដោយមានទាំងប្រាសាទដែលសង់ខ្ពស់នៅលើភ្នំ កោះតូចស្អាតសម្រាប់ទស្សនា មានផ្លូវឡើងភ្នំ កន្លែងហែលទឹកដ៏ស្ងប់ស្ងាត់ និងកន្លែងកម្សាន្តដ៏ផ្អែមល្ហែមនៅទីនេះ។
ក្នុងនោះអ្វីដ៏គួរឱ្យទាក់ទាញខ្លាំងជាងនេះគឺ ជាកោះ Bled ដែលជាចំណុចកណ្តាលនៃបឹង Bled ដូច្នេះដើម្បីទៅដល់ទីនេះ អ្នកនឹងត្រូវជិះទឹក ហើយនេះគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយសម្រាប់ភ្ញៀវទេសចរគ្រប់រូប ជាមួយគ្នានោះសម្រាប់អ្នកដែលមានអារម្មណ៍ចង់កម្សាន្តបែបផ្សងព្រេង អ្នកអាចជួលទូកចែវ និងជិះទូកទៅកោះបាន ប្រហែស ១៥ នាទីដើម្បីចែវពីច្រាំងដល់កោះ។
ជាមួយគ្នានោះអ្នកក៏អាចគយគន់ទេសភាពនៅជំវិញបឹង ដែលអ្នកនឹងឃើញមានដើមឈើធំៗ ហាងជាច្រើន និងកំពូលភ្នំនៅក្បែរនោះផងដែរ តែអ្វីដែលលិចធ្លោរ និងអស្ចារ្យជាងនេះនៅលោកអ្នកប្រាកដជាបានឃើញ និងទស្សនាប្រាសាទ LAKE BLED ដែលបានឈរនៅលើកោះ Bled នេះអស់រយៈពេលជាង ១០០០ ឆ្នាំមកហើយ ដែលនេះគឺជាប្រាសាទចំណាស់ជាងគេបំផុតនៅក្នុងប្រទេសស្លូវេនី ដែលមានអាយុកាលតាំងពីឆ្នាំ ១០១១។

ប្រាសាទនេះបានអង្គុយនៅលើច្រាំងថ្មចោទទាំងនេះដោយរីករាយជាមួយនឹងទិដ្ឋភាពដ៏ល្អបំផុតមួយនៃបឹងដែលើមានទឹកថ្លាឈ្វេងឆ្លុះឃើញតួរប្រាសាទទាំងមូល ។ ក្នុងការទស្សនានៅទីនេះ អ្នកនឹងរីករាយជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៅលើបឹង ទស្សនាសារមន្ទីរ និងទៅភ្លក់ស្រានៅក្នុងបន្ទប់ដាក់ស្រាដ៏ល្បីនៅទីនោះ ទទួលទានអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅភោជនីយដ្ឋាន Bled Castle ដែលអ្នកនឹងទទួលបាននូវរសជាតិដ៏ប្លែកនៅទីនៃបឹងឋានសួគ៌នេះ៕ ប្រភព៖ earthtrekkers
















