ត្រី «ប៉ាសាណាក់» ឬអាចហៅបានថាជា «ត្រីសាលម៉ុនយក្សទន្លេមេគង្គ» ដែលពលរដ្ឋខ្មែរខានបានឃើញវត្តមានរបស់ត្រីនេះតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ២០០០ បានបង្ហាញមុខកាលពីពេលថ្មីៗនេះជាលើកដំបូងនៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង ពោលគឺជាង២០មកហើយ ដោយត្រូវបានប្រជានេសាទ នេសាទបាន និងអ្នកជំនាញបានជួបប្រទះពេលគេយកទៅលក់នៅទីផ្សារក្នុងខេត្តស្ទឹងត្រែង។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។

ត្រីប៉ាសាណាក់ ត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ (IUCN) នៅតែបង្ហាញវត្តមាននៅកម្ពុជាយើងនៅឡើយទេ។ នេះមានន័យថាទន្លេមេគង្គ ឬទន្លេសាប នៅតែជាជម្រករបស់ប្រភេទត្រីជិតផុតពូជ ប្រភេទត្រីកម្រ និងត្រីទឹកសាបដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiopoZ7iwk3q5wcSIzs75KzeH0YOzpzoKeSiHwHkkHhn4Wdki8VNNPrsWNQ2Es8mJb32rvKh4Kc42kVX4UZ655G8_sJ3Zb2MPTs4hdHocRstm33Jn8oXtTdCoRQKDJDE5mBGg3j0n4Obd1USH5KvGcxZGsbzd0Blmc0jWgtFCfXBrFO3OXexzOx9Vbc/s1100/639820b2be7b1_1670914200_large.jpg

ត្រីប៉ាសាណាក់នេះ ភាគច្រើនរស់នៅតំបន់មេគង្គលើ និងប៉ែកខាងប្រទេសឡាវ និងប្រទេសថៃ។ ដោយឡែកវាបង្ហាញវត្តមានច្រើននៅទន្លេស្រែពក កាលពីពេលកន្លងទៅហើយ ទីនោះជាជម្រករបស់ប្រភេទត្រីប៉ាសាណាក់នេះ រួមនឹងប្រភេទត្រីទឹកសាបជាច្រើនទៀត។ យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជា ត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្រ្ត Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំ ថ្គាមខាងក្រោមធំស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូល ខ្លួនរាងស្រឡូន និងមានប្រវែងវែងបំផុត ១០០សង់ទីម៉ែត្រ ឬ១ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjefza8X_2JfExEfTR4wzp8229eSCfcT-Ls46hdkcqGtcyTJzSPA9Q31RDO9mh_NhUdnMpTUpp2U-_sDqTVZerXj-ftk1DRFg6VY9KWoHiC4gQVVQqFAjIKameYPeMFMX7Mbv7MMEAPrxkzduAqUOwMWT3ny_9ls7wp21yZc7VzovmBGwz798WSsNqW/s900/639820b580e9d_1670914200_large.jpg

ចំពោះលក្ខណៈជីវសាស្រ្តរបស់ត្រីប៉ាសាណាក់វិញ វាជាប្រភេទត្រីដែលមានទំហំធំ និងរស់នៅតាមតំបន់នៃទន្លេមេគង្គ។ ត្រីប៉ាសាណាក់ ធ្វើចរាចរណ៍ឡើងពីខែមករា ទៅខែកុម្ភៈ រកកន្លែងពងកូននៅតាមអន្លង់តាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងខាងក្រោមល្បាក់ខោន។ ត្រីនេះកម្រចាប់វាបានណាស់នៅប្រទេសកម្ពុជា ហើយប្រជានេសាទនៅស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី (ទន្លេស្រែពក) ធ្លាប់ចាប់ត្រីនេះ នៅទន្លេមេគង្គដោយឧបករណ៍នេសាទមង។ វាជាប្រភេទត្រីស៊ីកូនត្រីដទៃជាអាហារ និងអាចចាប់បានដោយឧបករណ៍មង អួន សន្ទូច និងសំណាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlk5MKOVGmsofZAXyDBHTrb_AeTp-yzUaWvW0avNF3jRcTtURxDutSdZezKl3HdvMFH8D85LCmcCMgqL63cE0NDkZtVhnSFI6r6sEJVoN6Q0LjX4m-1kQJrv_2YPxVwMNg6S18Przp8-7evPy1RAmAXhiG_TeRXec_UeJ5xGUJ6NjXFz5VYUBJiOhe/s900/639820b5def11_1670914200_large.jpg

ត្រីប៉ាសាណាក់ ស្ថិតក្នុងពពួកទី១ នៃឧបសម្ព័ន្ធ របស់ត្រីទឹកសាប នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន០៣ប្រភេទ ហើយត្រីប៉ាសាណាក់នេះ ជាពពួកត្រីស ដែលមានន័យថាជាប្រភេទត្រីដែលរស់នៅជិតពេញមួយឆ្នាំ ក្នុងជម្រកសំខាន់ៗ តាមទន្លេ និងដៃធំៗនៃទន្លេ និងជាប្រភេទត្រីធ្វើចរាចរណ៍ឆ្ងាយ គឺចេញពីទន្លេចូលទៅតំបន់លិចទឹកនៅរដូវវស្សា លុះទឹកស្រក វាត្រលប់មកជម្រកសំខាន់របស់វាវិញ។ សរីរាង្គវិទ្យារបស់ពពួកត្រីស មិនអាចផ្សាំទៅនឹងលក្ខខណ្ឌបរិស្ថាននៃតំបន់ដីសើម ដូចជាកម្រិតអុកស៊ីសែនទាបដូចប្រភេទត្រីខ្មៅទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaUyalwEfIXwG3qp46hnV415sdJ5t6N89yHCX5iuGNJESENw8U7xf1Jwq1jEd7WZT7zeIsDfBUvFEUaa2HDqDBeXLkPhFrA2oGApfWnk3gbEG6EEZKnhXNJSoRmwRmXo6QebsltsnUW6-IjjM8x72f1CyOtNbN7up1O6KEjr1jBOyV-DLfuEYwc2V-/s900/639820b35a41e_1670914200_large.jpg